អ្នកនាំពាក្យខេត្តស្ទឹងត្រែងថា ស្ថានភាពទឹកជំនន់ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន
newsare.net
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថអ្នកនាំពាក្យខេត្តស្ទឹងត្រែងថា ស្ថានភាពទឹកជំនន់ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា កម្រិតទឹកជំនន់នៅក្នុងខេត្តស្ទឹងត្រែងកំពុងស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ទោះបីមានផលប៉ះពាល់មួយចំនួនលើដីបង្កបង្កើនផលកសិកម្មរបស់ពលរដ្ឋក្តី។ បើតាមលោក ម៉ែន គុង អាជ្ញាធរខេត្តបានអន្តរាគមន៍ និងផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់នេះ។ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញានេះ កម្រិតទឹកជំនន់នៅក្នុងខេត្តស្ទឹងត្រែងនៅមិនទាន់មានសភាពអាក្រក់ ឬប្រកាសអាសន្ននៅឡើយទេ។ Read more