អាមេរិកនិងចិនព្រមគ្នាជាគោលការណ៍ ដើម្បីដោះស្រាយសំណុំរឿង TikTok
newsare.net
បន្ទាប់ពីចរចាគ្នាអស់២ថ្ងៃ នៅក្នុងប្រទេសអេស្ប៉ាញ ទីបំផុតទៅ ក្រុមប្រតិភូតំណាងចរចាអាមេរិកនិងចិនព្រមគ្នាជាគោលការណ៍ ដើម្បីដោះស្រាយសំណុំរឿង TikTok
បន្ទាប់ពីចរចាគ្នាអស់២ថ្ងៃ នៅក្នុងប្រទេសអេស្ប៉ាញ ទីបំផុតទៅ ក្រុមប្រតិភូតំណាងចរចាអាមេរិកនិងចិន បានយល់ព្រមព្រៀងគ្នា ជាគោលការណ៍ ទៅលើសំណុំរឿងក្រុមហ៊ុនបណ្តាញសង្គម TikTok។ ជាគោលការណ៍រួម TikTok ត្រូវផ្តាច់ពីក្រុមហ៊ុនចិន ByteDance ហើយត្រូវលក់ឲ្យក្រុមហ៊ុនអាមេរិក ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការនៅលើទឹកដីអាមេរិក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អបអរសាទរ និងប្រកាសថា លោកត្រូវជជែកគ្នាតាមទូរស័ព្ទ ដើម្បីសម្រេចជាចុងក្រោយ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃសុក្រ ខាងមុខនេះ។ Read more