កាលពីថ្ងៃទៅ១៨កញ្ញា នៅបារាំងគឺជាថ្ងៃកូដកម្មនិងបាតុកម្មទូទាំងប្រទេស។ យ៉ាងហោចណាស់មានប្រជាជនបារាំង ជាង៥សែននាក់ បានចុះផ្លូវធ្វើបាតុកម្មប្រឆាំងនឹងការដឹកនាំរបស់លោកម៉ាក្រុង ដែលពួកគេចោទថា គិតតែប្រយោជន៍ពួកអ្នកមាន ហើយធ្វើបាបតែអ្នកក្រ។ ដោយព្រួយបារម្ភពីការផ្ទុះអំពើហិង្សាដូចសព្វមួយដង នៅលើកនេះសមត្ថកិច្ចបារាំងបានពង្រាយកម្លាំងប្រមាណ៨ម៉ឺននាក់ ដើម្បីបំបែកក្រុមជ្រុលនិយមនិងហិង្សា។ យ៉ាងណាក៏ដោយ បាតុកម្មផ្ទួនៗនៅបារាំងនេះ បានបង្ហាញឲ្យឃើញនូវវិបត្តិនយោបាយនិងសង្គម បូកបន្ថែមនឹងសេដ្ឋកិច្ច ជីវភាពប្រជាជនបារាំងដែលកាន់តែលំបាក។
អ្នកធាក់កង់ឆ្លងទ្វីប ជនជាតិបារាំង លោក Sofiane Shehili ដែលត្រូវបាន អាជ្ញារធររុស្ស៊ី ឃាត់ខ្លួន កាលពីដើមខែកញ្ញា នឹងត្រូវបន្តស្ថិតនៅក្នុងមន្ទីរឃុំឃាំង រហូតដល់ថ្ងៃទី ៤ ខែ តុលាខាងមុខ។ នេះ បើយោងតាមការផ្សព្វផ្សាយ នៅថ្ងៃពុធទី ១៧ កញ្ញា ពីសំណាក់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti ។
ក្រុមចោរព័ត៌មានវិទ្យារបស់រុស្ស៊ីនិងចិន បានព្រួតដៃគ្នាវាយប្រហារបច្ចេកវិទ្យាព័ត៌មានវិទ្យា ទៅលើក្រុមហ៊ុនអាល្លឺម៉ង់ និងបានធ្វើឲ្យហិចហោចសេដ្ឋកិច្ចអាល្លឺម៉ង់ យ៉ាងខ្លាំងក្លា។ នេះបើតាម ទីភ្នាក់ងារចារកិច្ចអាល្លឺម៉ង់ ដោយបញ្ជាក់ថា ក្រុមហ៊ុនអាល្លឺម៉ង់ខាតបង់យ៉ាងហោច ២៨៩ ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២៥នេះ។
ដូចកាលពីឆ្នាំកន្លងទៅដែរ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារស្វាគមន៍ដល់សាធារណជន ចូលទស្សនាក្នុងស្ថានទូតបារាំង ក្នុងឱកាសនៃទិវាបេតិកភណ្ឌនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។ ទិវាបេតិកភណ្ឌនៅក្នុងស្ថានទូតបារាំងនេះ គឺជាឱកាសផ្តល់ឲ្យអ្នកទស្សនាបានស្វែងយល់ពីសំណង់អគារប្រវត្តិសាស្ត្រនានា និងបានទស្សនាសួនឧទ្យានដ៏ធំល្វឹងល្វើយនៅកណ្តាលក្រុងភ្នំពេញ រុក្ខជាតិ និងជីវៈចម្រុះដ៏សម្បូរបែប។
វៀតណាមគ្រោងដាក់បញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាភាសាបរទេសរបស់ខ្លួនដោយអនុវត្តជំហានដំបូងនៅក្នុងសាលារៀនតាមព្រំដែនចាប់ពីឆ្នាំ ២០២៨ តទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកជំនាញសង្គម និងវប្បធម៌ខ្មែរមើលឃើញពីអត្ថប្រយោជន៍មួយចំនួននៃការបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាវៀតណាម។ តែពួកគេក៏បារម្ភខ្លាចវៀតណាមឆ្លៀតឱកាសនេះដើម្បីបំពេញមហិច្ឆតាឈ្លានពានទឹកដីខ្មែរដូចដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។
នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែកញ្ញានេះ ភាគីថៃបានបន្តបញ្ជូនទាហានចំនួន ១៨ឡានដើម្បីចល័តកងទ័ពទៅប្រឈមមុខនឹងបញ្ហាព្រំដែនជាមួយកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក លី សុវណ្ណារិទ្ធ បញ្ជាក់ថា ស្ថានភាពនៅភូមិព្រៃចាន់ នៅមិនទាន់មានការប៉ះទង្គិចបន្តទៀតទេ តែអ្វីដែលអាជ្ញាធរខេត្តបារម្ភ គឺថៃចង់ប្រើល្បិចយកពលរដ្ឋរបស់ខ្លួន មកតទល់ជាមួយពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់។
កាលពីថ្ងៃពុធទី១៧កញ្ញាម្សិលមិញ លោកស្រី យូលីយ៉ា ណាវ៉ាល់ណាយ៉ា ដែលជាភរិយារបស់លោកអាឡិចសី ណាវ៉ាល់នី បានចេញមុខប្រកាសអះអាងថា ស្វាមីលោកស្រីដែលស្លាប់ក្នុងមន្ទីរឃុំឃាំងរុស្ស៊ី កាលពីថ្ងៃទី១៦កុម្ភៈឆ្នាំ២០២៤នោះ គឺស្លាប់ដោយត្រូវគេដាក់ថ្នាំបំពុល។ លោកស្រីបានបញ្ជាក់ថា ការអះអាងរបស់លោកស្រីនេះ គឺផ្អែកលើការសន្និដ្ឋានឯករាជ្យ របស់មន្ទីរពិសោធន៍ចំនួន២។
ថ្ងៃព្រហស្បតិ៍ ទី១៨កញ្ញា អ្នកនយោបាយជាតិនិយមជប៉ុន លោកស្រី តាកាអ៊ីជី សាណាអេ បានប្រកាសឈរឈ្មោះជានាយករដ្ឋមន្ត្រីថ្មី។ ក្នុងប្រវត្តិសាស្ត្រជប៉ុន ពុំធ្លាប់មានអ្នកនយោបាយស្រីណាម្នាក់ ឈានទៅអង្គុយកៅអីនាយករដ្ឋមន្ត្រីសោះឡើយ ។ តើលោកស្រី តាកាអ៊ីជី សាណាអេ អាចនឹងមានឱកាសក្លាយជា នាយករដ្ឋមន្ត្រីស្រី ជាលើកដំបូងនៅជប៉ុន ឬទេ?
នៅយប់ ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះទៅសង្កេតការណ៍ដោយផ្ទាល់នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងប្រជាជនកម្ពុជា។ មានប្រពលរដ្ឋខ្មែរយ៉ាងហោច ២៤នាក់ បានរងរបួស ក្នុងនោះ មានទាំងព្រះសង្ឃមួយអង្គផងនៅក្នុងហេតុការណ៍ប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ចថៃ។
ផ្លាស្ទិក ដែលហោះពីដីគោកជារៀងរាល់ថ្ងៃកំពុងតែបំផ្លាញគុណភាពទន្លេ និងសមុទ្រ។ ក្រៅពីយាយីដល់គុណភាពទឹក ផ្លាស្ទិកក៏ក្លាយជាបញ្ហាធំ ដោយការបំពុលជីវចម្រុះក្នុងទឹក និងការបំផ្លាញសុខភាពមនុស្សដែរ។ អង្គការសំអាតទន្លេសមុទ្រ ដែលមានបេសកកម្មសំអាតសំរាមនៅក្នុងទឹកទន្លេដ៏ធំទាំង ៣របស់កម្ពុជា បានអំពាវនាវឱ្យគ្រប់គ្នាស្រឡាញ់បរិស្ថានឱ្យដូចជីវិតខ្លួនឯងដែរ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងឲ្យដឹងថា ប្រមុខរដ្ឋស្តីទីកម្ពុជា លោក ហ៊ុន សែន បានស្នើទៅប្រទេសបារាំងឲ្យបន្តយកចិត្តទុកដាក់ចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូចនេះ ធ្វើឡើងអំឡុងពេលដែលលោកមានជំនួបជាមួយ លោក អូលីវីយេ រីឆា (Olivier RICHARD) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា។
គណៈកម្មការអឺរ៉ុប បានស្នើទៅរដ្ឋសមាជិកទាំង២៧ ដើម្បីដាក់ទណ្ឌកម្មក្រុមមេដឹកនាំអ៊ីស្រាអែល និងពួកធ្វើអាណានិគមកិច្ចលើដែនដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន។ បញ្ជីទណ្ឌកម្ម មានទាំងផ្នែកនយោបាយនិងពាណិជ្ជកម្ម។ នេះជាលើកទី១ដែលសហភាពអឺរ៉ុបគំរាមដាក់សម្ពាធធ្ងន់ធ្ងរ ចំពោះអ៊ីស្រាអែល គិតចាប់តាំងពីផ្ទុះសង្គ្រាមនៅហ្កាហ្សា។ គួរបញ្ជាក់ថា ទណ្ឌកម្មអឺរ៉ុប ក៏ធ្លាក់ទៅលើបណ្តាមេដឹកនាំពួកប្រដាប់អាវុធហាម៉ាស ដែរ។
ថ្ងៃទី១៧កញ្ញា យ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្មែរ២៤នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គផង បានរងរបួស នៅក្នុងហេតុការណ៍ប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ចថៃ នៅត្រង់ចំណុចព្រំដែនកម្ពុជាថៃ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការប៉ះទង្គិចគ្នាបន្ទាប់ពីភាគីថៃ បានបន្តរាយបន្លាលួស នៅលើដីភូមិប្រជាជនកម្ពុជា។ កម្លាំងសមត្ថកិច្ចថៃបានប្រើឭឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរ ដែលមានតែដំបងឈើកាន់នឹងដៃ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការបំពានរបស់ភាគីថៃ និងសូមអំពាវនាវឲ្យថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ដែលមានជាធរមាន។
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការជជែកវែកញែក និងរិះគន់ចំៗតាមបណ្តាញសង្គមទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រុមហ៊ុនមួយឈ្មោះថា «ហនុមាន»។ ក្រុមហ៊ុននេះ បានប្រកូកប្រកាសឱ្យយុវជនទៅចាក់សាក់ ដោយសរសេរឈ្មោះក្រុមហ៊ុនខ្លួនដើម្បីប្តូរយករង្វាន់ជាស្រាបៀរ។ អ្នកឃ្លាំមើលសង្គមមួយចំនួនសម្តែងការសោកស្តាយ និងបានចាត់ទុកការធ្វើទីផ្សាររបស់ក្រុមហ៊ុនផលិតផលគ្រឿងស្រវឹងបែបនេះជាការជំរុញ ឬពង្វក់ឱ្យយុវជនទទួលគ្រឿងស្រវឹងខុសរបៀប ដែលអាចបង្កហានិភ័យដល់សង្គម។ តើកម្ពុជាត្រូវពង្រឹងបទបទប្បញ្ញត្តិ នៃក្រមប្រតិបត្តិក្រុមហ៊ុនផលិតគ្រឿងស្រវឹងបែបណា?
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃពុធទី១៧ ខែកញ្ញានេះ បានអរគុណអង្គការយូណេស្កូ ដែលផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការការពារ និងអភិរក្សប្រាសាទព្រះវិហារ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ការបញ្ជាក់នេះ ធ្វើឡើងអំឡុងពេលលោកប្រាក់ សុខុន ជួបជាមួយលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ដែលត្រូវបញ្ចប់បេសកកម្មនៅកម្ពុជា។
ជនសង្ស័យឈ្មោះ Tyler Robinson ដែលជាឃាតករបាញ់សម្លាប់ លោក Charlie Kirk កាលពីថ្ងៃពុធទី១០កញ្ញា នៅរដ្ឋយូតា ត្រូវបានគេនាំខ្លួនចូលទៅកាន់សវនាការជាលើកទី១។ រដ្ឋអាជ្ញាអាមេរិក បានសម្រេចចោទប្រកាន់ជនសង្ស័យរូបនេះពីបទមនុស្សឃាត និងបានទាមទារទោសប្រហារជីវិត។ ឃាតកម្មលើរូបលោក លោក Charlie Kirk ដែលជាអ៊ីនហ្វ្លូអិនស៊ឺស្តាំនិយមជ្រុល ស្និទ្ធនឹងលោកដូណាល់ ត្រាំ បានមកហែកហួរសង្គមក៏ដូចជានយោបាយអាមេរិក ឲ្យកាន់តែប្រឈមមុខដាក់គ្នាយ៉ាងហិង្សាបំផុត។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានស្នើសុំអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី៥ តុលា ឆ្នាំ២០២៥ នៅទីលានប្រជាធិបតេយ្យ។ ប្រធានបទសម្រាប់ឆ្នាំនេះនឹងផ្តោតលើការលើកកម្ពស់លក្ខខណ្ឌគ្រូបង្រៀន។ ពោលគឺសមាគម ចង់ឃើញគ្រូបង្រៀនមិនត្រូវបានគេដាក់ឲ្យស្ថិតក្រោមគំនាបនយោបាយ។
ប្រមុខការពារជាតិកម្ពុជាលោក ទៀ សីហា បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ទៅចូលរួមវេទិកាប៉េកាំងសៀងសានលើកទី១២ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងវេទិកានេះ លោក ទៀ សីហា ក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកជាមួយរដ្ឋមន្រ្តីការពារជាតិចិន វៀតណាម ឡាវ ម៉ាឡស៊ី និងសិង្ហបុរី ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរួម។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅឆ្នាំនេះត្រូវបានប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី៨ ខែកញ្ញា និងត្រូវបញ្ចប់នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។ នេះជាពិធីបុណ្យប្រពៃណីមួយរបស់ខ្មែរដែលមិនអាចខកខានបាន។ អ្នកជំនាញសេដ្ឋកិច្ចបានប៉ាន់ស្មានថា ពលរដ្ឋមួយគ្រួសារអាចចំណាយចន្លោះពី ១០០ដុល្លារ ទៅ៣០០ដុល្លារ អំឡុងរដូវកាលពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាឆ្នាំ ២០២៥នេះ។ តើការចំណាយរបស់ពលរដ្ឋក្នុងរដូវភ្ជុំបិណ្ឌជះឥទ្ធិពលយ៉ាងណាដល់សេដ្ឋកិច្ច?
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ជំនួបនេះមានគោលបំណងលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ជាពិសេស គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ៗដូចជា គម្រោងព្រែកជីកហ្វូណនតេជោ និងការពង្រីកទីផ្សារនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ស៊ឹម ចាន់សំណាង ជូនសេចក្តីរាយការណ៍៖
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោកជំទាវទី១ បានអញ្ជើញទៅដល់ចក្រភពអង់គ្លេស ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ ចំនួន ២ថ្ងៃ។ ព្រះមហាក្សត្រអង់គ្លេស រៀបចំពិធីផ្លូវការទទួលស្វាមគមន៍ប្រមុខរដ្ឋអាមេរិក។ ប្រទេសទាំង ២ ប្រកាសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគទុន ជាច្រើនវិស័យ ក្នុងតម្លៃទឹកប្រាក់ ជាង ៥០០ ពាន់លានដុល្លារ សម្រាប់រយៈពេល ៤ ឆ្នាំ។
គណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ បានចេញសេចក្តីសន្និដ្ឋានចោទប្រកាន់ដោយចំពោះ ទៅលើអ៊ីស្រាអែលថាបានធ្វើអំពើប្រល័យពូជសាសន៍ ទៅលើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ គណៈកម្មការនេះ បានចោទថាគឺថ្នាក់ដឹកនាំអ៊ីស្រាអែលមួយចំនួន ដូចជាលោកនាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូ ជាដើម បានប្រើសំដីនិងធ្វើសកម្មភាពញុះញង់ ឲ្យមានការសម្លាប់រង្គាលនៅតំបន់ហ្កាហ្សា។
បាតុកម្មហិង្សានៅនេប៉ាល់ កាលពីសប្តាហ៍កន្លងទៅ ដែលឈានទៅផ្តួលរំលំរដ្ឋាភិបាល គឺបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាង ៧០នាក់ និងរបួសច្រើនរយនាក់ ហើយក៏បង្កឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជន ទំហំរាប់រយលានដុល្លារ។ នេះបើតាម អ្នកជំនាញ និង រដ្ឋាភិបាលអន្តរកាលនេប៉ាល់ ដោយឆ្លៀតបញ្ជាក់ថា គេចាំបាច់ត្រូវការពេលវេលាយូរ និងមធ្យោបាយច្រើន ដើម្បីជួសជុលការខូចខាត។
កងទ័ពជើងទឹកថៃបានប្រកាសតវ៉ាដោយចោទកម្ពុជាថាបានចូលទន្ទ្រានទឹកដីថៃចំនួន ៣ចំណុច ក្នុងខេត្តត្រាតដែលមានព្រំប្រទល់ជាប់ខេត្តកោះកុងប្រទេសកម្ពុជា។ ថៃបានយកផែនទីគូសជាឯកតោភាគី ខ្នាត ១/៥០,០០០ មកធ្វើជាសំអាងដើម្បីចោទកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងទឹកថៃនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។ ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យបានបញ្ចេញប្រតិកម្មភ្លាមៗតបនឹងការចោទរបស់កងទ័ពជើងទឹកថៃ។
ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថា កងទ័ពចិន និងថៃនឹងធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នានៅខែកញ្ញានេះដែលមានឈ្មោះថា «Falcon Strike 2025» នៅប្រទេសថៃ។ បើតាមក្រសួងការពារជាតិចិន សមយុទ្ធរួមគ្នានេះមានគោលដៅពង្រឹងសមត្ថភាពបច្ចេកទេស និងយុទ្ធសាស្ត្ររបស់កងទ័ពដែលចូលរួម ក៏ដូចជាការបង្កើនទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ។ អ្នកវិភាគនយោបាយនានារបស់កម្ពុជាមើលឃើញផ្សេងៗគ្នាអំពីគម្រោងសមយុទ្ធទ័ពអាកាសរវាងប្រទេសចិន និងប្រទេសថៃ។ តើសមយុទ្ធទ័ពអាកាសចិន-ថៃនឹងជះឥទ្ធិពលដល់ជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?
បន្ទាប់ពីចរចាគ្នាអស់២ថ្ងៃ នៅក្នុងប្រទេសអេស្ប៉ាញ ទីបំផុតទៅ ក្រុមប្រតិភូតំណាងចរចាអាមេរិកនិងចិន បានយល់ព្រមព្រៀងគ្នា ជាគោលការណ៍ ទៅលើសំណុំរឿងក្រុមហ៊ុនបណ្តាញសង្គម TikTok។ ជាគោលការណ៍រួម TikTok ត្រូវផ្តាច់ពីក្រុមហ៊ុនចិន ByteDance ហើយត្រូវលក់ឲ្យក្រុមហ៊ុនអាមេរិក ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការនៅលើទឹកដីអាមេរិក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អបអរសាទរ និងប្រកាសថា លោកត្រូវជជែកគ្នាតាមទូរស័ព្ទ ដើម្បីសម្រេចជាចុងក្រោយ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃសុក្រ ខាងមុខនេះ។
ប្រទេសចិនជាមិត្តដែលតែងឈរប្រកៀកស្មាកម្ពុជា មិនថានៅក្នុងស្ថានភាពងងឹត តាមរយៈការផ្តល់ជំនួយសុខាភិបាលជារឿយៗដល់មាតា និងទារកនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោកស្រី ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាក្នុងវេទិកាមួយនៅទីក្រុងណាននីង ប្រទេសចិននាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះលើកឡើងថា កម្ពុជាមានជំហររួមគ្នាជាមួយចិនដើម្បីធានាថា មាតា និងទារកខ្មែរគ្រប់រូបទទួលបានការថែទាំប្រកបដោយគុណភាព និងការយកចិត្តទុកដាក់។
កម្ពុជាកំពុងស្វែងរក និងជំរុញវិនិយោគិនវៀតណាមឱ្យមកបណ្តាក់ទុនក្នុងវិស័យចម្បងមួយចំនួននៅកម្ពុជា។ នេះបើតាមកាសែតក្នុងស្រុកវៀតណាម VN Economy ចេញផ្សាយក្នុងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។ ការជំរុញធុរកិច្ចជនវៀតណាមនៅកម្ពុជាដូចនេះធ្វើឡើងនៅក្នុងសន្និសីទស្តីពីការតភ្ជាប់សហគ្រាស ផលិតកម្ម ចែកចាយ និងភស្តុភាររវាងវៀតណាម និងកម្ពុជាដើម្បីរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣០។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា កម្រិតទឹកជំនន់នៅក្នុងខេត្តស្ទឹងត្រែងកំពុងស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ទោះបីមានផលប៉ះពាល់មួយចំនួនលើដីបង្កបង្កើនផលកសិកម្មរបស់ពលរដ្ឋក្តី។ បើតាមលោក ម៉ែន គុង អាជ្ញាធរខេត្តបានអន្តរាគមន៍ និងផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់នេះ។ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញានេះ កម្រិតទឹកជំនន់នៅក្នុងខេត្តស្ទឹងត្រែងនៅមិនទាន់មានសភាពអាក្រក់ ឬប្រកាសអាសន្ននៅឡើយទេ។
កម្លាំងបាតុកម្មរបស់យុវជននេប៉ាល់ ប្រឆាំងនឹងអំពើពុករលួយបក្សពួកនិយមរបស់ថ្នាក់ដឹកនាំ បានញ៉ាំងឲ្យរដ្ឋាភិបាលដួលរលំ កាលពីសប្តាហ៍កន្លងទៅ។ យ៉ាងហោចណាស់ មានយុវជនបាតុករនេប៉ាល់ ស្លាប់ចំនួន៧២នាក់ និងរបួសច្រើនរយនាក់។ យ៉ាងណាក៏ដោយ យុវជនដែលរងរបួស បានអះអាងថាពួកគេមិនស្តាយក្រោយឡើយ ព្រោះចលនាសាមគ្គីរបស់ពួកគេ បានចូលរួមធ្វើឲ្យប្រទេសជាតិ ឈានទៅមានការផ្លាស់ប្តូរ កសាងសង្គមមួយដែលយុត្តិធម៌។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ារកូ រ៉ូប៊ីយ៉ូ កំពុងតែបន្តបំពេញដំណើរទស្សនកិច្ចនៅអ៊ីស្រាអែល។ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិកនេះ ធ្វើឡើងដើម្បីបញ្ជាក់ពីការគាំទ្រចំពោះអ៊ីស្រាអែល ហើយពិភាក្សាអំពីផលវិបាក និងចំណាត់ការបន្តទៀត ក្រោយពីកងទ័ពអ៊ីស្រាអែល បានបាញ់ប្លោងគ្រាប់សម្លាប់ពួកមេដឹកនាំក្រុមប្រដាប់អាវុធហាម៉ាស ក្នុងទឹកដីកាតា។ ប្រតិបត្តិការវាយប្រហារនោះ ធ្វើឲ្យប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ មិនសប្បាយចិត្ត និងបានទូន្មានឲ្យអ៊ីស្រាអែលប្រុងប្រយ័ត្ន ព្រោះ ប្រទេសកាតា ក៏ជាមហាមិត្តរបស់អាមេរិកដែរ។
នៅថ្ងៃទី១៥ កញ្ញានេះ ថ្នាក់ដឹកនាំ និងតំណាងនៃអង្គការសង្គមស៊ីវិលមួយចំនួន រួមទាំងអ្នកសិក្សាស្រាវជ្រាវ និងអ្នកច្បាប់បានជួបជជែកគ្នាជុំវិញការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការយល់ដឹងរបស់ពលរដ្ឋខ្មែរស្តីពីដំណើរការប្រជាធិបតេយ្យ។ មន្ត្រីសង្គមស៊ីវិលខ្លះថ្លែងថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាមិនទាន់មានភាពប្រសើរនៅឡើយ ខណៈពលរដ្ឋជាច្រើនហាក់គ្មានឆន្ទៈតាមដានការបំពេញការងាររបស់មន្ត្រីអនុវត្តច្បាប់ ឬចំណុចខ្វះខាតរបស់រដ្ឋាភិបាល។