Cambodia



សហជីពមួយរូប ត្រូវចាប់ខ្លួនដោយសារការបញ្ចេញមតិលើបណ្តាញសង្គម

កម្មកររោងចក្រ និងជាប្រធានសហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុន មេន អ៊ូ ហ្គាមេន លោក ពេជ ពិសិទ្

កាសែត Washingtoon Post៖ លោកដូណាល់ ត្រាំ​បដិសេធ មិន​ផ្តល់ជំនួយយោធា​ដល់តៃវ៉ាន់

រដ្ឋបាលលោកដូណាល់ ត្រាំ​ទំនង​ប្រើយុទ្ធសាស្រ្ត​ជំនួញ​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​នៅពេល​

កាសែត Washingtoon Post៖ លោកដូណាល់ ត្រាំ​បដិសេធ មិន​ផ្តល់ជំនួយយោធា​ដល់តៃវ៉ាន់

រដ្ឋបាលលោកដូណាល់ ត្រាំ​ទំនង​ប្រើយុទ្ធសាស្រ្ត​ជំនួញ​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​នៅពេល​ចរចា។ យោងតាម​ការចុះផ្សាយ​របស់​កាសែត The Washington Post នៅថ្ងៃសុក្រទី ១៩​កញ្ញានេះ លោកដូណាល់ ត្រាំ​បាន​បដិសេធ​មិន​ផ្តល់​ភ្លើងខៀវ​នៅក្នុង​រឿងផ្តល់ជំនួយយោធា​ តម្លៃ៤០០លាន​ដុល្លារ​ទៅ​ឲ្យតៃវ៉ាន់។ បើតាម​កាសែត​អាមេរិក លោកដូណាល់ ត្រាំ បដិសេធ​មិន​ផ្តល់ជំនួយយោធា​ដល់​តៃវ៉ាន់ ក៏ព្រោះតែ​លោក​ចង់បន្ធូរភាពតានតឹង​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែលលោកត្រូវជួប​​បញ្ចុះបញ្ចូល​តាមទូរស័ព្ទនៅថ្ងៃសុក្រនេះ​ នៅក្នុងរឿង​លក់​ក្រុមហ៊ុន​TikTokឲ្យអាមេរិក។

កសិផលកម្ពុជា៣មុខ ទទួលបានភ្លើងខៀវនាំចូលទៅទីផ្សារខេត្តក្វាងស៊ី ប្រទេសចិន

កម្ពុជា និង​ចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)ចំនួន៥ចំណុច ដោយផ្តោតសំខាន់លើកិច្ចសហប្រតិ

កសិផលកម្ពុជា៣មុខ ទទួលបានភ្លើងខៀវនាំចូលទៅទីផ្សារខេត្តក្វាងស៊ី ប្រទេសចិន

កម្ពុជា និង​ចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)ចំនួន៥ចំណុច ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការទិញ-លក់ទំនិញកសិផលរបស់កម្ពុជាដូចជា ដំឡូងមី ស្វាយចន្ទី និងផ្លែមៀនទៅកាន់ខេត្តក្វាងស៊ី ប្រទេសចិន។ ការចុះMOUរវាងកម្ពុជា-ចិននេះ ធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម​ វិនិយោគ​ និងទេសចរណ៍កម្ពុជាលើកទី២២​ នៅទីក្រុងណាននីង​ ខេត្តក្វាងស៊ី ប្រទេសចិននាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈការព្រមព្រៀងនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជារំពឹងថា គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជានឹងមានទីផ្សារនាំចេញចម្រុះជាងមុន ដោយមិនពឹងផ្អែកតែទៅលើប្រទេសវៀតណាម។

ហេតុអ្វីថៃមិនឲ្យកម្ពុជាលើកជម្លោះព្រំដែនដាក់ក្នុងកិច្ចប្រជុំអន្តរសភាAIPA?

នៅ​ក្នុង​កិច្ច​ប្រជុំ​អន្តរ​សភា​ AIPA​ លើក​ទី​៤៦​ នា​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា ​នៅ​ប្រទេស​ម៉ាឡេ​ស

ហេតុអ្វីថៃមិនឲ្យកម្ពុជាលើកជម្លោះព្រំដែនដាក់ក្នុងកិច្ចប្រជុំអន្តរសភាAIPA?

នៅ​ក្នុង​កិច្ច​ប្រជុំ​អន្តរ​សភា​ AIPA​ លើក​ទី​៤៦​ នា​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ​ប្រធាន​សភា​កម្ពុជា ​បាន​ប៉ះ​សំដី​គ្នា​ជាមួយ​តំណាង​សភា​ថៃ ​ខណៈ​កម្ពុជា​រាយការណ៍​ពី​ករណី​ថៃ​បំពាន​អធិប​តេយ្យ​ភាព​កម្ពុជា ​នៅ​ក្រោយ​បទ​ឈប់​បាញ់​។ ​បន្ទាប់​ពី​ហេតុការណ៍ប៉ះ​សំដី​គ្នា​នោះ​ ប្រតិ​ភូស​ភា​ថៃ​បាន​ចេញ​មុខ​ប្រ​ឆាំង​ដាច់​ខាត​មិន​ឲ្យ​ ប្រធាន​សភា​ AIPA​ ដែល​ម៉ាឡេ​ស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ  ​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​រួម​ លើ​រឿង​ជម្លោះ​ព្រំ​ដែន​កម្ពុជា​ និង​ថៃ ​បាន​ឡើយ​។​ ហេតុ​អ្វី​ថៃ​ប្រឆាំង​កម្ពុជា ​មិន​ឲ្យលើក​ករណី​ជម្លោះ​ព្រំ​ដែន​ដាក់​ក្នុង​កិច្ច​ប្រជុំ​អន្តរ​សភា​AIPA​?

កម្ពុជាស្វះស្វែងរកកិច្ចអន្តរាគមន៍ពីម៉ាឡេស៊ី ដើម្បីបន្ធូរបន្ថយស្ថានការណ៍ព្រំដែន

ក្រោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាជនកម្ពុជា ប្រធានអាស៊ានប្

កម្ពុជាស្វះស្វែងរកកិច្ចអន្តរាគមន៍ពីម៉ាឡេស៊ី ដើម្បីបន្ធូរបន្ថយស្ថានការណ៍ព្រំដែន

ក្រោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាជនកម្ពុជា ប្រធានអាស៊ានប្តូរវេន និងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ នៅល្ងាចថ្ងៃទី១៨  ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងជំនួបតាមទូរស័ព្ទ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់ពីម៉ាឡេស៊ី ដើម្បីបន្ធូរបន្ថយភាពតានតឹង។ រីឯប្រធានអាស៊ានប្តូរវេនម៉ាឡេស៊ី បានស្នើឲ្យភាគីថៃលើកយកបញ្ហាព្រំដែនមកចរចានៅក្នុងកិច្ចប្រជុំទ្វេភាគី។ 

សភាជាតិស៊ុយអែតថា សព្វាវុធដែលលក់ឱ្យថៃនឹងត្រូវត្រួតពិនិត្យយ៉ាងតឹងរុឹង

សភាជាតិស៊ុយអែតបានប្រាប់ក្រុមបញ្ញវន្តខ្មែរថា ខ្លួនបានទទួលញតិ្តដែលស្នើឲ្យរដ្ឋាភិបាលទីក្រុ

សភាជាតិស៊ុយអែតថា សព្វាវុធដែលលក់ឱ្យថៃនឹងត្រូវត្រួតពិនិត្យយ៉ាងតឹងរុឹង

សភាជាតិស៊ុយអែតបានប្រាប់ក្រុមបញ្ញវន្តខ្មែរថា ខ្លួនបានទទួលញតិ្តដែលស្នើឲ្យរដ្ឋាភិបាលទីក្រុងស្ដុកខុល បញ្ឈប់ការលក់យន្តហោះចម្បាំងប្រភេទGripenឱ្យទៅប្រទេសថៃ និងផ្អាកកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសជិតខាងកម្ពុជាមួយនេះ។ សភាជាតិស៊ុយអែតបានបញ្ជាក់ឱ្យដឹងទៀតថា លិខិតរបស់​ក្រុមបញ្ញវន្តខ្មែរត្រូវបានបញ្ជូន​ទៅកាន់សមាជិកនីមួយៗរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការពារជាតិស៊ុយអែត តែគណៈកម្មាធិការនេះនឹងមិនចាត់វិធានការណាមួយនោះឡើយ។ យ៉ាងណាក៏ដោយ សភាជាតិស៊ុយអែតបាននិយាយថា រដ្ឋាភិបាលស៊ុយអែតបានរៀបចំឲ្យមានអធិការកិច្ចទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យ​ការប្រើប្រាស់សព្វាវុធរបស់ស៊ុយអែតដែលត្រូវបាននាំចេញឲ្យស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិពាក់​ព័ន្ធផ្សេងៗ។

ប្រជាជនបារាំងធ្វើបាតុកម្មធំ​ ​ប្រឆាំងការដឹកនាំរបស់​​​​​លោកម៉ាក្រុង និងទាមទារយុត្តិធម៌សង្គម

កាលពីថ្ងៃទៅ​១៨​កញ្ញា នៅបារាំងគឺជាថ្ងៃកូដកម្មនិងបាតុកម្មទូទាំងប្រទេស។ យ៉ាងហោចណាស់​មានប្រ

ប្រជាជនបារាំងធ្វើបាតុកម្មធំ​ ​ប្រឆាំងការដឹកនាំរបស់​​​​​លោកម៉ាក្រុង និងទាមទារយុត្តិធម៌សង្គម

កាលពីថ្ងៃទៅ​១៨​កញ្ញា នៅបារាំងគឺជាថ្ងៃកូដកម្មនិងបាតុកម្មទូទាំងប្រទេស។ យ៉ាងហោចណាស់​មានប្រជាជនបារាំង ជាង​៥សែននាក់ បានចុះផ្លូវធ្វើបាតុកម្ម​ប្រឆាំងនឹង​ការដឹកនាំរបស់​លោក​ម៉ាក្រុង ដែលពួកគេចោទថា ​គិតតែប្រយោជន៍​ពួកអ្នកមាន ហើយធ្វើបាប​​តែអ្នកក្រ​។ ដោយ​ព្រួយបារម្ភពីការផ្ទុះអំពើហិង្សា​ដូចសព្វមួយដង នៅលើកនេះ​សមត្ថកិច្ច​បារាំងបានពង្រាយកម្លាំង​ប្រមាណ​៨ម៉ឺននាក់ ដើម្បី​បំបែក​ក្រុមជ្រុលនិយមនិងហិង្សា​។ យ៉ាងណាក៏ដោយ បាតុកម្មផ្ទួន​ៗនៅបារាំងនេះ បានបង្ហាញ​ឲ្យឃើញ​នូវវិបត្តិនយោបាយនិងសង្គម បូកបន្ថែមនឹងសេដ្ឋកិច្ច​ ជីវភាពប្រជាជនបារាំងដែលកាន់តែលំបាក​។

រុស្ស៊ី សម្រេចពន្យារការឃុំខ្លួនអ្នកធាក់កង់ជនជាតិបារាំង រហូតដល់ដើមខែតុលា

អ្នកធាក់កង់ឆ្លងទ្វីប ជនជាតិបារាំង លោក Sofiane Shehili ដែលត្រូវបាន អាជ្ញារធររុស្ស៊ី ឃាត់ខ្លួន កាលពីដើម

រុស្ស៊ី សម្រេចពន្យារការឃុំខ្លួនអ្នកធាក់កង់ជនជាតិបារាំង រហូតដល់ដើមខែតុលា

អ្នកធាក់កង់ឆ្លងទ្វីប ជនជាតិបារាំង លោក Sofiane Shehili ដែលត្រូវបាន អាជ្ញារធររុស្ស៊ី ឃាត់ខ្លួន កាលពីដើមខែកញ្ញា នឹងត្រូវបន្តស្ថិតនៅក្នុងមន្ទីរឃុំឃាំង រហូតដល់ថ្ងៃទី ៤ ខែ តុលាខាងមុខ។ នេះ បើយោងតាមការផ្សព្វផ្សាយ នៅថ្ងៃពុធទី ១៧ កញ្ញា ពីសំណាក់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti ។

ចារកិច្ច​​អាល្លឺម៉ង់​៖ រុស្ស៊ីនិងចិនវាយប្រហារ​បច្ចេកវិទ្យាព័ត៌មានវិទ្យាបំផ្លាញ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ

ក្រុម​ចោរព័ត៌មា​នវិទ្យា​របស់​រុស្ស៊ីនិង​ចិន បានព្រួត​ដៃគ្នា​​វាយប្រហារបច្ចេកវិទ្យា​ព័ត៌

ចារកិច្ច​​អាល្លឺម៉ង់​៖ រុស្ស៊ីនិងចិនវាយប្រហារ​បច្ចេកវិទ្យាព័ត៌មានវិទ្យាបំផ្លាញ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ

ក្រុម​ចោរព័ត៌មា​នវិទ្យា​របស់​រុស្ស៊ីនិង​ចិន បានព្រួត​ដៃគ្នា​​វាយប្រហារបច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ទៅលើ​ក្រុមហ៊ុន​អាល្លឺម៉ង់ និង​បាន​ធ្វើឲ្យ​ហិចហោច​សេដ្ឋកិច្ចអាល្លឺម៉ង់ យ៉ាងខ្លាំងក្លា។ នេះបើតាម ទីភ្នាក់ងារចារកិច្ចអាល្លឺម៉ង់ ដោយ​បញ្ជាក់ថា ក្រុមហ៊ុន​អាល្លឺម៉ង់ខាតបង់​យ៉ាងហោច ២៨៩ ពាន់​លាន​អឺរ៉ូ ក្នុងឆ្នាំ២០២៥​នេះ​​។ ​ ​

ស្ថានទូតបារាំងបើកឲ្យសាធារណជនចូលទស្សនាជាថ្មីក្នុងទិវាបេតិកភណ្ឌឆ្នាំ២០២៥

ដូចកាលពីឆ្នាំកន្លងទៅដែរ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារស្វាគមន៍ដល់សាធារណជន ចូលទស

ស្ថានទូតបារាំងបើកឲ្យសាធារណជនចូលទស្សនាជាថ្មីក្នុងទិវាបេតិកភណ្ឌឆ្នាំ២០២៥

ដូចកាលពីឆ្នាំកន្លងទៅដែរ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារស្វាគមន៍ដល់សាធារណជន ចូលទស្សនាក្នុងស្ថានទូតបារាំង ក្នុងឱកាសនៃទិវាបេតិកភណ្ឌនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។ ទិវាបេតិកភណ្ឌនៅក្នុងស្ថានទូតបារាំងនេះ គឺជាឱកាសផ្តល់ឲ្យអ្នកទស្សនាបានស្វែងយល់ពីសំណង់អគារប្រវត្តិសាស្ត្រនានា និងបានទស្សនាសួនឧទ្យានដ៏ធំល្វឹងល្វើយនៅកណ្តាលក្រុងភ្នំពេញ រុក្ខជាតិ និងជីវៈចម្រុះដ៏សម្បូរបែប។

កម្ពុជាចំណេញអ្វីខ្លះពីការដែលវៀតណាមគ្រោងបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន?

វៀតណាមគ្រោងដាក់បញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាភាសាបរទេសរបស់ខ្លួនដោយអនុវត្តជំហានដំ

កម្ពុជាចំណេញអ្វីខ្លះពីការដែលវៀតណាមគ្រោងបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន?

វៀតណាមគ្រោងដាក់បញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាភាសាបរទេសរបស់ខ្លួនដោយអនុវត្តជំហានដំបូងនៅក្នុងសាលារៀនតាមព្រំដែនចាប់ពីឆ្នាំ ២០២៨ តទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកជំនាញសង្គម និងវប្បធម៌ខ្មែរមើលឃើញពីអត្ថប្រយោជន៍មួយចំនួននៃការបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាវៀតណាម។ តែពួកគេក៏បារម្ភខ្លាចវៀតណាមឆ្លៀតឱកាសនេះដើម្បីបំពេញមហិច្ឆតាឈ្លានពានទឹកដីខ្មែរដូចដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។

លោក លី សុវណ្ណារិទ្ធ៖ ថៃចង់ប្រើល្បិចយកពលរដ្ឋខ្លួនតទល់ជាមួយពលរដ្ឋខ្មែរនៅភូមិព្រៃចា

នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែកញ្ញានេះ ភាគីថៃបានបន្តបញ្ជូនទាហានចំនួន ១៨ឡានដើម្បីចល័តកងទ័ពទៅប្រឈ

លោក លី សុវណ្ណារិទ្ធ៖ ថៃចង់ប្រើល្បិចយកពលរដ្ឋខ្លួនតទល់ជាមួយពលរដ្ឋខ្មែរនៅភូមិព្រៃចា

នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែកញ្ញានេះ ភាគីថៃបានបន្តបញ្ជូនទាហានចំនួន ១៨ឡានដើម្បីចល័តកងទ័ពទៅប្រឈមមុខនឹងបញ្ហាព្រំដែនជាមួយកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក លី សុវណ្ណារិទ្ធ បញ្ជាក់ថា ស្ថានភាពនៅភូមិព្រៃចាន់ នៅមិនទាន់មានការប៉ះទង្គិចបន្តទៀតទេ តែអ្វីដែលអាជ្ញាធរខេត្តបារម្ភ គឺថៃចង់ប្រើល្បិចយកពលរដ្ឋរបស់ខ្លួន មកតទល់ជាមួយពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់។

ភរិយាលោក អាឡិចសី ណាវ៉ាល់នី អះអាងថាប្តីលោកស្រីស្លាប់ដោយសារគេដាក់ថ្នាំបំពុល

កាលពីថ្ងៃពុធ​ទី​១៧​កញ្ញាម្សិលមិញ លោកស្រី យូលីយ៉ា ណាវ៉ាល់ណាយ៉ា ដែលជាភរិយារបស់​លោកអាឡិចសី ណ

ភរិយាលោក អាឡិចសី ណាវ៉ាល់នី អះអាងថាប្តីលោកស្រីស្លាប់ដោយសារគេដាក់ថ្នាំបំពុល

កាលពីថ្ងៃពុធ​ទី​១៧​កញ្ញាម្សិលមិញ លោកស្រី យូលីយ៉ា ណាវ៉ាល់ណាយ៉ា ដែលជាភរិយារបស់​លោកអាឡិចសី ណាវ៉ាល់នី បានចេញមុខ​ប្រកាស​អះអាងថា ស្វាមីលោកស្រីដែលស្លាប់​ក្នុងមន្ទីរឃុំឃាំងរុស្ស៊ី កាលពីថ្ងៃទី​១៦កុម្ភៈឆ្នាំ​២០២៤នោះ គឺស្លាប់​ដោយត្រូវគេដាក់ថ្នាំបំពុល។ លោកស្រីបាន​បញ្ជាក់ថា ការ​អះអាងរបស់​លោកស្រីនេះ គឺ​ផ្អែក​លើ​ការសន្និដ្ឋាន​ឯករាជ្យ​ របស់​មន្ទីរពិសោធន៍ចំនួន​២។ 

តើជប៉ុនអាចមាននាយករដ្ឋមន្ត្រីស្រីជាលើកដំបូងឬទេ?

​ថ្ងៃព្រហស្បតិ៍ ទី១៨កញ្ញា​ អ្នកនយោបាយជាតិនិយមជប៉ុន លោកស្រី តាកាអ៊ីជី សាណាអេ បានប្រកាសឈរឈ្ម

តើជប៉ុនអាចមាននាយករដ្ឋមន្ត្រីស្រីជាលើកដំបូងឬទេ?

​ថ្ងៃព្រហស្បតិ៍ ទី១៨កញ្ញា​ អ្នកនយោបាយជាតិនិយមជប៉ុន លោកស្រី តាកាអ៊ីជី សាណាអេ បានប្រកាសឈរឈ្មោះជា​នាយករដ្ឋមន្ត្រីថ្មី។ ក្នុង​ប្រវត្តិសាស្ត្រជប៉ុន ពុំធ្លាប់​​មាន​អ្នក​នយោបាយស្រី​​ណាម្នាក់ ឈានទៅ​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រីសោះឡើយ ​។ ​តើលោកស្រី តាកាអ៊ីជី សាណាអេ អាច​នឹង​មាន​ឱកាស​ក្លាយជា នាយករដ្ឋមន្ត្រីស្រី ជាលើកដំបូងនៅជប៉ុន​ ឬទេ? ​

ក្រុមអ្នកសង្កេតការណ៍អន្តរកាលចុះទៅកាន់តំបន់ជម្លោះកម្ពុជា ថៃ​ទាំងយប់

នៅ​យប់​ ថ្ងៃ​ពុធ​ ទី​១៧ ​ខែ​កញ្ញា ឆ្នាំ​២០២៥​ ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរ​កាល ​(IOT)​ បាន​ចុ

ក្រុមអ្នកសង្កេតការណ៍អន្តរកាលចុះទៅកាន់តំបន់ជម្លោះកម្ពុជា ថៃ​ទាំងយប់

នៅ​យប់​ ថ្ងៃ​ពុធ​ ទី​១៧ ​ខែ​កញ្ញា ឆ្នាំ​២០២៥​ ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរ​កាល ​(IOT)​ បាន​ចុះទៅ​សង្កេត​ការណ៍ដោយ​ផ្ទាល់​នៅភូមិ​ព្រៃចាន់​ ឃុំ​អូរ៣ជាន់​ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​ដើម្បី​សង្កេត ​ផ្ទៀង​ផ្ទាត់​ និង​រាយការណ៍ ​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​កង​កម្លាំង​ថៃ ​និង​ប្រជាជន​កម្ពុជា​។ ​មាន​ប្រ​​ពល​រដ្ឋ​ខ្មែរ​យ៉ាង​ហោច ​២៤​នាក់ បាន​រង​របួស ​ក្នុង​នោះ ​មាន​ទាំង​ព្រះសង្ឃ​មួយ​អង្គ​ផង​នៅ​ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​ថៃ​។

ប្លាស្ទិកមិនត្រឹមតែបំពុលទឹក ប៉ុន្តែគំរាមកំហែងដល់ជីវចម្រុះ និងសុខភាពមនុស្ស

ផ្លាស្ទិក ដែលហោះពីដីគោកជា​​រៀងរាល់ថ្ងៃកំពុងតែ​បំផ្លាញ​គុណភាពទន្លេ និងសមុទ្រ។ ក្រៅពីយាយីដ

ប្លាស្ទិកមិនត្រឹមតែបំពុលទឹក ប៉ុន្តែគំរាមកំហែងដល់ជីវចម្រុះ និងសុខភាពមនុស្ស

ផ្លាស្ទិក ដែលហោះពីដីគោកជា​​រៀងរាល់ថ្ងៃកំពុងតែ​បំផ្លាញ​គុណភាពទន្លេ និងសមុទ្រ។ ក្រៅពីយាយីដល់គុណភាពទឹក ផ្លាស្ទិកក៏ក្លាយជាបញ្ហាធំ ដោយការ​បំពុល​ជីវចម្រុះក្នុងទឹក និងការបំផ្លាញសុខភាព​មនុស្សដែរ​​។​  ​​អង្គការសំអាតទន្លេសមុទ្រ ដែលមានបេសកកម្ម​​​​សំអាតសំរាមនៅក្នុងទឹកទន្លេដ៏​ធំទាំង ៣​របស់កម្ពុជា​ ​បានអំពាវនាវ​ឱ្យ​​គ្រប់គ្នា​ស្រឡាញ់បរិស្ថានឱ្យដូច​ជីវិតខ្លួនឯងដែរ។

បារាំងបញ្ជាក់ពីជំហរបន្តយកចិត្តទុកដាក់តាមដានជម្លោះព្រំដែនកម្ពុជា-ថៃ

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងឲ្យដឹងថា ប្រមុខរដ្ឋស្តីទីកម្ពុជា លោក ហ៊ុន សែន

បារាំងបញ្ជាក់ពីជំហរបន្តយកចិត្តទុកដាក់តាមដានជម្លោះព្រំដែនកម្ពុជា-ថៃ

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងឲ្យដឹងថា ប្រមុខរដ្ឋស្តីទីកម្ពុជា លោក ហ៊ុន សែន បានស្នើទៅប្រទេសបារាំងឲ្យបន្តយកចិត្តទុកដាក់ចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូចនេះ ធ្វើឡើងអំឡុងពេលដែលលោកមានជំនួបជាមួយ លោក អូលីវីយេ រីឆា (Olivier RICHARD) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា។

សហភាព​អឺរ៉ុប​ គ្រោង​នឹង​ដាក់ទណ្ឌកម្ម​អ៊ីស្រាអែល​ និងក្រុម​មេដឹកនាំ​ហាម៉ាស

​គណៈកម្មការអឺរ៉ុប បានស្នើ​ទៅ​រដ្ឋសមាជិក​ទាំង​២៧ ដើម្បីដាក់ទណ្ឌកម្មក្រុម​​មេដឹកនាំអ៊ីស្រ

សហភាព​អឺរ៉ុប​ គ្រោង​នឹង​ដាក់ទណ្ឌកម្ម​អ៊ីស្រាអែល​ និងក្រុម​មេដឹកនាំ​ហាម៉ាស

​គណៈកម្មការអឺរ៉ុប បានស្នើ​ទៅ​រដ្ឋសមាជិក​ទាំង​២៧ ដើម្បីដាក់ទណ្ឌកម្មក្រុម​​មេដឹកនាំអ៊ីស្រាអែល និង​ពួកធ្វើ​​អាណានិគមកិច្ច​លើដែនដី​ស៊ីហ្សកដានីរបស់​ប៉ាឡេស្ទីន។ ​​ បញ្ជីទណ្ឌកម្ម​ ​មានទាំង​ផ្នែក​​នយោបាយ​និង​ពាណិជ្ជកម្ម​។ នេះ​ជា​លើកទី១ដែល​សហភាព​អឺរ៉ុប​គំរាម​ដាក់​សម្ពាធធ្ងន់ធ្ងរ​ ចំពោះ​អ៊ីស្រាអែល គិត​ចាប់តាំងពីផ្ទុះ​សង្គ្រាម​នៅហ្កាហ្សា។​ គួរ​បញ្ជាក់​ថា ទណ្ឌកម្ម​អឺរ៉ុប ក៏ធ្លាក់​ទៅលើ​បណ្តា​មេដឹកនាំពួក​ប្រដាប់​អាវុធ​ហាម៉ាស ដែរ​។​ 

ពលរដ្ឋខ្មែរ​យ៉ាងហោច២៤នាក់រងរបួស ក្នុងហេតុការណ៍ប្រឈមមុខជាទាហានថៃដែលរាយ​បន្លាលួស​នៅ​ឃុំអូរបីជាន់

ថ្ងៃទី​១៧កញ្ញា យ៉ាងហោចណាស់ មាន​ប្រជាពលរដ្ឋខ្មែ​រ២៤នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គផង បានរង

ពលរដ្ឋខ្មែរ​យ៉ាងហោច២៤នាក់រងរបួស ក្នុងហេតុការណ៍ប្រឈមមុខជាទាហានថៃដែលរាយ​បន្លាលួស​នៅ​ឃុំអូរបីជាន់

ថ្ងៃទី​១៧កញ្ញា យ៉ាងហោចណាស់ មាន​ប្រជាពលរដ្ឋខ្មែ​រ២៤នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គផង បានរងរបួស នៅក្នុងហេតុការណ៍​ប៉ះទង្គិចជាមួយ​កម្លាំងសមត្ថកិច្ច​ថៃ នៅត្រង់ចំណុចព្រំដែន​កម្ពុជាថៃ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការប៉ះទង្គិចគ្នាបន្ទាប់ពី​ភាគីថៃ បានបន្តរាយ​បន្លាលួស នៅលើដីភូមិ​ប្រជាជនកម្ពុជា​។ កម្លាំងសមត្ថកិច្ច​​ថៃបាន​ប្រើឭឧស្ម័នបង្ហូរទឹកភ្នែក​​ និង​បាញ់គ្រាប់កាំភ្លើងកៅស៊ូ ដើម្បី​បំបែកការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរ ដែលមានតែដំបងឈើកាន់នឹងដៃ​។ អ្នកនាំពាក្យរាជរដ្ឋាភិបាល​កម្ពុជា បានចេញសេចក្តីថ្លែងការណ៍​ ថ្កោលទោស​ការបំពាន​របស់ភាគីថៃ និងសូមអំពាវនាវឲ្យថៃ គោរពកិច្ចព្រមព្រៀង​​ឈប់បាញ់ដែលមានជាធរមាន​។

តើកម្ពុជាត្រូវពង្រឹងការអនុវត្តក្រមប្រតិបត្តិក្រុមហ៊ុនផលិតគ្រឿងស្រវឹងបែបណា?

ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការជជែកវែកញែក និង​រិះគន់ចំៗ​តាមបណ្តាញសង្គម​ទៅលើ​​ការផ្សាយពាណ

តើកម្ពុជាត្រូវពង្រឹងការអនុវត្តក្រមប្រតិបត្តិក្រុមហ៊ុនផលិតគ្រឿងស្រវឹងបែបណា?

ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការជជែកវែកញែក និង​រិះគន់ចំៗ​តាមបណ្តាញសង្គម​ទៅលើ​​ការផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹង​​​​​​របស់ក្រុមហ៊ុនមួយឈ្មោះថា ​«ហនុមាន»។ ក្រុមហ៊ុននេះ បាន​ប្រកូក​​​ប្រកាសឱ្យយុវជន​​​ទៅចាក់សាក់ ដោយសរសេរឈ្មោះក្រុមហ៊ុនខ្លួនដើម្បីប្តូរ​យក​រង្វាន់ជា​ស្រាបៀរ​។ ​អ្នកឃ្លាំមើល​សង្គមមួយចំនួនសម្តែង​​ការសោកស្តាយ និងបាន​​ចាត់ទុក​ការ​ធ្វើទីផ្សាររបស់ក្រុមហ៊ុនផលិតផលគ្រឿងស្រវឹង​​បែបនេះជាការជំរុញ ឬពង្វក់​​ឱ្យយុវជន​​​​ទទួលគ្រឿងស្រវឹងខុសរបៀប ដែលអាចបង្កហានិភ័យដល់សង្គម​។ តើកម្ពុជាត្រូវពង្រឹងបទ​បទប្បញ្ញត្តិ នៃក្រមប្រតិបត្តិក្រុមហ៊ុនផលិតគ្រឿងស្រវឹងបែបណា?

ប្រមុខការទូតកម្ពុជាអរគុណយូណេស្កូដែលជួយការពារប្រាសាទព្រះវិហារក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃពុធទី១៧ ខែកញ្ញានេះ បានអរគុណអង្គការយូណេស្កូ ដែលផ្

ប្រមុខការទូតកម្ពុជាអរគុណយូណេស្កូដែលជួយការពារប្រាសាទព្រះវិហារក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃពុធទី១៧ ខែកញ្ញានេះ បានអរគុណអង្គការយូណេស្កូ ដែលផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការការពារ និងអភិរក្សប្រាសាទព្រះវិហារ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ការបញ្ជាក់នេះ ធ្វើឡើងអំឡុងពេលលោកប្រាក់ សុខុន ជួប​ជាមួយលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ដែលត្រូវបញ្ចប់បេសកកម្មនៅកម្ពុជា។

ជនសង្ស័យជាឃាតករសម្លាប់​ លោកCharlie Kirk ត្រូវរដ្ឋអាជ្ញាអាមេរិក​ ទាមទារឲ្យ​ជាប់ទោសប្រហារជីវិត

ជនសង្ស័យឈ្មោះ Tyler Robinson ដែលជាឃាតករបាញ់​សម្លាប់​ លោក Charlie Kirk កាលពីថ្ងៃពុធទី​១០កញ្ញា នៅរដ្ឋយូតា ត្រូ

ជនសង្ស័យជាឃាតករសម្លាប់​ លោកCharlie Kirk ត្រូវរដ្ឋអាជ្ញាអាមេរិក​ ទាមទារឲ្យ​ជាប់ទោសប្រហារជីវិត

ជនសង្ស័យឈ្មោះ Tyler Robinson ដែលជាឃាតករបាញ់​សម្លាប់​ លោក Charlie Kirk កាលពីថ្ងៃពុធទី​១០កញ្ញា នៅរដ្ឋយូតា ត្រូវបាន​គេនាំខ្លួន​ចូលទៅកាន់សវនាការជាលើកទី​១​។ រដ្ឋអាជ្ញា​អាមេរិក បានសម្រេច​ចោទប្រកាន់ជនសង្ស័យរូបនេះ​ពីបទមនុស្សឃាត និង​បានទាមទារទោសប្រហារជីវិត​។ ឃាតកម្ម​លើ​រូបលោក លោក Charlie Kirk ដែល​ជាអ៊ីនហ្វ្លូអិនស៊ឺស្តាំនិយមជ្រុល ស្និទ្ធនឹងលោកដូណាល់ ត្រាំ​ បានមក​ហែកហួរសង្គមក៏ដូចជា​​នយោបាយ​​​​អាមេរិក ឲ្យ​កាន់តែប្រឈមមុខ​ដាក់គ្នាយ៉ាងហិង្សាបំផុត​។

លោក​ស្រី​ អ៊ុក​ ឆា​យ៉ា​វី​ គ្រោងដាក់ញត្តិតាមស្ថាប័នរដ្ឋដើម្បីលើកកម្ពស់សិទ្ធិសេរីភាពគ្រូបង្រៀន

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​​បានស្នើសុំអភិ​បាល​នៃ​គណៈអភិ​បាល​រាជ​ធានី​ភ្នំពេញ​ក

លោក​ស្រី​ អ៊ុក​ ឆា​យ៉ា​វី​ គ្រោងដាក់ញត្តិតាមស្ថាប័នរដ្ឋដើម្បីលើកកម្ពស់សិទ្ធិសេរីភាពគ្រូបង្រៀន

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​​បានស្នើសុំអភិ​បាល​នៃ​គណៈអភិ​បាល​រាជ​ធានី​ភ្នំពេញ​កាលពីពេលថ្មីៗនេះ ​ដើម្បី​ប្រារព្ធ​ទិ​វា​គ្រូ​បង្រៀនពិភព​លោក​​​នៅ​ថ្ងៃ​ទី​​៥​ តុលា​ ឆ្នាំ២០២៥​ នៅទីលានប្រជាធិបតេយ្យ។​ ប្រធានបទសម្រាប់ឆ្នាំនេះ​នឹងផ្តោតលើការលើកកម្ពស់លក្ខខណ្ឌគ្រូបង្រៀន។ ពោលគឺសមាគម ចង់ឃើញគ្រូបង្រៀនមិនត្រូវបាន​គេដាក់ឲ្យស្ថិតក្រោមគំនាបនយោបាយ។

លោក ទៀ សីហា ចូលរួមវេទិកាប៉េកាំងសៀងសានរបស់ចិន ដើម្បីពង្រឹងសន្តិសុខតំបន់អាស៊ី

ប្រមុខការពារជាតិកម្ពុជាលោក ទៀ សីហា បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ទៅចូលរួមវេទិកា

លោក ទៀ សីហា ចូលរួមវេទិកាប៉េកាំងសៀងសានរបស់ចិន ដើម្បីពង្រឹងសន្តិសុខតំបន់អាស៊ី

ប្រមុខការពារជាតិកម្ពុជាលោក ទៀ សីហា បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ទៅចូលរួមវេទិកាប៉េកាំងសៀងសានលើកទី១២ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងវេទិកានេះ លោក ទៀ សីហា​ ក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកជាមួយរដ្ឋមន្រ្តីការពារជាតិចិន វៀតណាម ឡាវ ម៉ាឡស៊ី និងសិង្ហបុរី ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរួម។ 

តើការចំណាយរបស់ពលរដ្ឋក្នុងរដូវភ្ជុំបិណ្ឌជះឥទ្ធិពលយ៉ាងណាដល់សេដ្ឋកិច្ចកម្ពុជា?

ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌនៅ​ឆ្នាំនេះត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ ចាប់​ពី​ថ្

តើការចំណាយរបស់ពលរដ្ឋក្នុងរដូវភ្ជុំបិណ្ឌជះឥទ្ធិពលយ៉ាងណាដល់សេដ្ឋកិច្ចកម្ពុជា?

ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌនៅ​ឆ្នាំនេះត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ ចាប់​ពី​ថ្ងៃ​ទី​៨​ ខែ​កញ្ញា និង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៣ ​ខែ​កញ្ញា ឆ្នាំ​២០២៥​។​ នេះ​ជា​ពិធី​បុណ្យ​ប្រពៃណី​មួយ​របស់​ខ្មែរ​ដែល​មិន​អាច​ខក​ខាន​បាន​។​ អ្នក​ជំនាញ​សេដ្ឋ​កិច្ច​បាន​ប៉ាន់​ស្មាន​ថា​ ពល​រដ្ឋ​មួយ​គ្រួសារ​អាច​ចំណាយ​ចន្លោះ​ពី​ ១០០​ដុល្លារ​ ទៅ​៣០០​ដុល្លារ ​អំឡុង​រដូវ​កាល​ពិធី​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ នា​ឆ្នាំ ២០២៥​នេះ​។​ តើ​ការ​ចំណាយ​របស់​ពលរដ្ឋ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​ជះ​ឥទ្ធិពល​យ៉ាង​ណាដល់​សេដ្ឋកិច្ច​?

ចិនបញ្ជាក់ជំហរ​បន្តគាំទ្រគម្រោងព្រែកជីកហ្វូណន និងជំរុញកិច្ចសហប្រតិបត្តិការថ្មីៗជាមួយ​​កម្ពុជា

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បា

ចិនបញ្ជាក់ជំហរ​បន្តគាំទ្រគម្រោងព្រែកជីកហ្វូណន និងជំរុញកិច្ចសហប្រតិបត្តិការថ្មីៗជាមួយ​​កម្ពុជា

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ជំនួបនេះមានគោលបំណងលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ជាពិសេស គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ៗដូចជា គម្រោងព្រែកជីកហ្វូណនតេជោ និងការពង្រីកទីផ្សារនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ស៊ឹម ចាន់សំណាង ជូនសេចក្តីរាយការណ៍៖

លោក ដូណាល់ ត្រាំ ធ្វើ​ទស្សនកិច្ចនៅអង់គ្លេស និង​ប្រកាសដំណឹងវិនិយោគដ៏ច្រើនសន្ធឹក

​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​លោកជំទាវទី១​ បានអញ្ជើញ​ទៅដល់​ចក្រភពអង់គ្លេស ដើម

លោក ដូណាល់ ត្រាំ ធ្វើ​ទស្សនកិច្ចនៅអង់គ្លេស និង​ប្រកាសដំណឹងវិនិយោគដ៏ច្រើនសន្ធឹក

​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​លោកជំទាវទី១​ បានអញ្ជើញ​ទៅដល់​ចក្រភពអង់គ្លេស ដើម្បី​បំពេញ​ដំណើរទស្សនកិច្ច​ផ្លូវ​រដ្ឋ ​ចំនួន​ ២ថ្ងៃ។ ​ព្រះមហាក្សត្រ​អង់គ្លេស រៀបចំ​ពិធីផ្លូវការ​ទទួល​ស្វាមគមន៍​ប្រមុខ​រដ្ឋអាមេរិក​។ ប្រទេស​ទាំង​ ២ ប្រកាស​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​​វិនិយោគទុន​ ជាច្រើន​វិស័យ ក្នុង​តម្លៃ​ទឹកប្រាក់​ ជាង ៥០០ ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល​ ៤ ឆ្នាំ​។ ​

គណៈក​ម្មការស៊ើបអង្កេតឯករាជ្យ​ អ.ស.ប. ចោទ​អ៊ីស្រាអែលថាធ្វើអំពើប្រល័យពូជសាសន៍​នៅហ្កាហ្សា

គណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ បាន​ចេញសេចក្តីសន្និដ្ឋាន

គណៈក​ម្មការស៊ើបអង្កេតឯករាជ្យ​ អ.ស.ប. ចោទ​អ៊ីស្រាអែលថាធ្វើអំពើប្រល័យពូជសាសន៍​នៅហ្កាហ្សា

គណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ បាន​ចេញសេចក្តីសន្និដ្ឋាន​ចោទប្រកាន់ដោយចំពោះ ទៅលើអ៊ីស្រាអែលថាបានធ្វើអំពើប្រល័យពូជសាសន៍ ទៅលើប្រជាជនប៉ាឡេស្ទីននៅតំបន់​ហ្កាហ្សា។ ​គណៈកម្មការនេះ បានចោទថា​គឺថ្នាក់ដឹកនាំអ៊ីស្រាអែលមួយចំនួន ដូចជាលោក​នាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូ ជាដើម បានប្រើសំដី​​និងធ្វើសកម្មភាពញុះញង់ ឲ្យ​មានការ​សម្លាប់រង្គាលនៅតំបន់​ហ្កាហ្សា​។ 

នេប៉ាល់៖ បាតុកម្មហិង្សា​ ធ្វើឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ ទំហំរាប់​រយលាន​ដុល្លារ

បាតុកម្ម​ហិង្សានៅ​នេប៉ាល់ កាលពី​សប្តាហ៍​កន្លងទៅ ដែល​ឈានទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល គឺ​បាន​ប

នេប៉ាល់៖ បាតុកម្មហិង្សា​ ធ្វើឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ ទំហំរាប់​រយលាន​ដុល្លារ

បាតុកម្ម​ហិង្សានៅ​នេប៉ាល់ កាលពី​សប្តាហ៍​កន្លងទៅ ដែល​ឈានទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល គឺ​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ជាង ៧០នាក់ និង​របួស​ច្រើន​រយនាក់ ហើយ​ក៏​បង្ក​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​រដ្ឋ​និងឯកជន ទំហំ​រាប់​រយ​លាន​ដុល្លារ។​ នេះបើតាម អ្នក​ជំនាញ ​និង​ ​​​រដ្ឋាភិបាលអន្តរកាលនេ​​ប៉ា​ល់ ដោយ​ឆ្លៀតបញ្ជាក់ថា គេ​ចាំបាច់​ត្រូវ​ការ​ពេល​វេលា​យូរ និង​មធ្យោបាយ​ច្រើន ដើម្បី​ជួសជុល​ការខូច​ខាត។​

កងទ័ពជើងទឹកថៃចោទកម្ពុជាថាបានរំលោភចូលទឹកដីថៃនៅខេត្តត្រាត តែកម្ពុជាច្រានចោល

កងទ័ពជើងទឹកថៃបានប្រកាសតវ៉ាដោយចោទកម្ពុជាថាបានចូលទន្ទ្រានទឹកដីថៃចំនួន ៣ចំណុច ក្នុងខេត្តត្

កងទ័ពជើងទឹកថៃចោទកម្ពុជាថាបានរំលោភចូលទឹកដីថៃនៅខេត្តត្រាត តែកម្ពុជាច្រានចោល

កងទ័ពជើងទឹកថៃបានប្រកាសតវ៉ាដោយចោទកម្ពុជាថាបានចូលទន្ទ្រានទឹកដីថៃចំនួន ៣ចំណុច ក្នុងខេត្តត្រាតដែលមានព្រំប្រទល់ជាប់ខេត្តកោះកុងប្រទេសកម្ពុជា។ ថៃបានយកផែនទីគូសជាឯកតោភាគី ខ្នាត ១/៥០,០០០ មកធ្វើជាសំអាងដើម្បីចោទកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងទឹកថៃនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។ ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យបានបញ្ចេញប្រតិកម្មភ្លាមៗតបនឹងការចោទរបស់កងទ័ពជើងទឹកថៃ។ 

តើសមយុទ្ធទ័ពអាកាសចិន-ថៃនឹងជះឥទ្ធិពលដល់ជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?

ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថា កងទ័ពចិន និងថៃនឹងធ្វើសមយុទ្ធក

តើសមយុទ្ធទ័ពអាកាសចិន-ថៃនឹងជះឥទ្ធិពលដល់ជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?

ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថា កងទ័ពចិន និងថៃនឹងធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នានៅខែកញ្ញានេះដែលមានឈ្មោះថា «Falcon Strike 2025» នៅប្រទេសថៃ។ បើតាមក្រសួងការពារជាតិចិន សមយុទ្ធរួមគ្នានេះមានគោលដៅពង្រឹងសមត្ថភាពបច្ចេកទេស និងយុទ្ធសាស្ត្ររបស់កងទ័ពដែលចូលរួម ក៏ដូចជាការបង្កើនទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ។ អ្នកវិភាគនយោបាយនានារបស់កម្ពុជាមើលឃើញផ្សេងៗគ្នាអំពីគម្រោងសមយុទ្ធទ័ពអាកាសរវាងប្រទេសចិន និងប្រទេសថៃ។ តើសមយុទ្ធទ័ពអាកាសចិន-ថៃនឹងជះឥទ្ធិពលដល់ជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?

អាមេរិក​និង​ចិន​ព្រមគ្នា​ជាគោលការណ៍​ ដើម្បី​ដោះស្រាយ​​សំណុំ​រឿង​ TikTok

បន្ទាប់ពី​ចរចា​គ្នា​អស់​២ថ្ងៃ​ នៅក្នុង​ប្រទេស​អេស្ប៉ាញ ទីបំផុត​ទៅ ក្រុម​ប្រតិភូតំណាងចរចា

អាមេរិក​និង​ចិន​ព្រមគ្នា​ជាគោលការណ៍​ ដើម្បី​ដោះស្រាយ​​សំណុំ​រឿង​ TikTok

បន្ទាប់ពី​ចរចា​គ្នា​អស់​២ថ្ងៃ​ នៅក្នុង​ប្រទេស​អេស្ប៉ាញ ទីបំផុត​ទៅ ក្រុម​ប្រតិភូតំណាងចរចា​អាមេរិក​និង​ចិន បាន​យល់ព្រមព្រៀង​គ្នា​ ជាគោលការណ៍ ទៅលើសំណុំ​រឿង​ក្រុមហ៊ុន​បណ្តាញ​សង្គម​ TikTok។ ជាគោលការណ៍​​រួម​ TikTok ត្រូវ​ផ្តាច់​ពីក្រុមហ៊ុន​ចិន ByteDance ​ ​ ហើយ​ត្រូវលក់​ឲ្យ​ក្រុមហ៊ុន​អាមេរិក ដើម្បីត្រួតពិនិត្យ​ និង​គ្រប់គ្រងប្រតិបត្តិការ​នៅលើទឹកដី​អាមេរិក​។​ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អបអរសាទរ​ និង​ប្រកាសថា លោក​ត្រូវ​ជជែកគ្នា​តាម​ទូរស័​ព្ទ​ ដើម្បី​​សម្រេច​ជាចុងក្រោយ​ ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី​ ជីនពីង នៅ​ថ្ងៃ​សុក្រ​ ខាង​មុខ​នេះ។​ ​

កម្ពុជារំពឹងសហការជាមួយចិនដើម្បីធានាសេវាថែទាំម្តាយ និងទារក

ប្រទេសចិនជាមិត្តដែលតែងឈរប្រកៀកស្មាកម្ពុជា មិនថានៅក្នុងស្ថានភាពងងឹត តាមរយៈការផ្តល់ជំនួយស

កម្ពុជារំពឹងសហការជាមួយចិនដើម្បីធានាសេវាថែទាំម្តាយ និងទារក

ប្រទេសចិនជាមិត្តដែលតែងឈរប្រកៀកស្មាកម្ពុជា មិនថានៅក្នុងស្ថានភាពងងឹត តាមរយៈការផ្តល់ជំនួយសុខាភិបាលជារឿយៗដល់មាតា និងទារកនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោកស្រី ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាក្នុងវេទិកាមួយនៅទីក្រុងណាននីង ប្រទេសចិននាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះលើកឡើងថា កម្ពុជាមានជំហររួមគ្នាជាមួយចិនដើម្បីធានាថា មាតា និងទារកខ្មែរគ្រប់រូបទទួលបានការថែទាំប្រកបដោយគុណភាព និងការយកចិត្តទុកដាក់។

Get more results via ClueGoal