Cambodia



ពលករខ្មែរបន្តឆ្លងចូលទឹកដីថៃខុសច្បាប់ ខណៈភាពតានតឹងនៅបន្តមានតាមព្រំដែន

នៅ​ថ្ងៃទី​១៩​ ខែ​កញ្ញា ​ឆ្នាំ​២០២៥ ​កម្លាំង​សមត្ថ​កិច្ច​ថៃ​បាន​ចាប់​ខ្លួន​ពល​ករ​ខ្មែរ​​១

វេណេស៊ុយអេឡារៀបចំវគ្គហ្វឹកហាត់ទាហានសម្រាប់ជនស៊ីវិល អំឡុងពេលមានគំរាមកំហែងពីអាមេរិក

នៅថ្ងៃសៅរ៍ ទី២០ កញ្ញា ក្រសួងការពារជាតិវេណេស៊ុយអេឡាបានបើកវគ្គបណ្តុះបណ្តាលស្តីពីការហ្វឹកហា

វេណេស៊ុយអេឡារៀបចំវគ្គហ្វឹកហាត់ទាហានសម្រាប់ជនស៊ីវិល អំឡុងពេលមានគំរាមកំហែងពីអាមេរិក

នៅថ្ងៃសៅរ៍ ទី២០ កញ្ញា ក្រសួងការពារជាតិវេណេស៊ុយអេឡាបានបើកវគ្គបណ្តុះបណ្តាលស្តីពីការហ្វឹកហាត់ទាហានសម្រាប់ប្រជាពលរដ្ឋ រយៈពេល១ថ្ងៃ ដើម្បីឆ្លើយតបនឹងការដាក់ពង្រាយកងទ័ពអាមេរិក នៅសមុទ្រការ៉ាអ៊ីប និងការសម្លុតគំរាមពីសំណាក់លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ។ រដ្ឋាភិបាលវេណេស៊ុយអេឡាក៏បានចោទរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា កំពុងព្យាយាមចង់ផ្លាស់ប្តូររបបដឹកនាំនៅវេណេស៊ុយអេឡា ព្រមទាំងមានបំណងលួចប្រេង និងធនធានធម្មជាតិ នៅក្នុងទឹកដីរបស់ខ្លួនទៀត។

ពលរដ្ឋខ្មែរច្រើនកុះករប្រើសេវារថយន្តក្រុងរដ្ឋដោយឥតគិតថ្លៃដើម្បីទៅស្រុកក្នុងពិធីភ្ជុំបិណ្ឌ

យ៉ាងហោចណាស់មានរថយន្តក្រុងចំនួន៥៩៧គ្រឿងត្រូវបានរៀបចំរួចជាស្រេចសម្រាប់ដឹកជញ្ជូនប្រជាពលរដ

ពលរដ្ឋខ្មែរច្រើនកុះករប្រើសេវារថយន្តក្រុងរដ្ឋដោយឥតគិតថ្លៃដើម្បីទៅស្រុកក្នុងពិធីភ្ជុំបិណ្ឌ

យ៉ាងហោចណាស់មានរថយន្តក្រុងចំនួន៥៩៧គ្រឿងត្រូវបានរៀបចំរួចជាស្រេចសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទាំងការដឹកជញ្ជូនទៅតាមបណ្តាខេត្ត នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយគ្នានោះ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ នៅក្នុងឆ្នាំនេះ បានជ្រើសរើសយកការធ្វើដំណើរដោយរថយន្តក្រុងរដ្ឋ ដើម្បីកាត់បន្ថយលើការចំណាយផ្សេងៗ និងដើម្បីធ្វើដំណើរទៅលេងកម្សាន្តនៅស្រុកកំណើត និងក្រុមគ្រួសារនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ 

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី២០ ខែ​កញ្ញា ឆ្នាំ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី២០ ខែ​កញ្ញា ឆ្នាំ២០២៥ ដោយ​ សាំ ឧត្តម

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី២០ ខែ​កញ្ញា ឆ្នាំ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ ទី២០ ខែ​កញ្ញា ឆ្នាំ២០២៥ ដោយ​ សាំ ឧត្តម

អាកាសយានដ្ឋានធំៗនៅអឺរ៉ុប កំពុងរងការវាយប្រហារតាមប្រព័ន្ធអ៊ិនធ័រនែត

នៅអឺរ៉ុប ប្រព័ន្ធប្រតិបត្តិការ​ចុះឈ្មោះអ្នកដំណើរឡើងយន្តហោះ ត្រូវគាំងលែងដំណើរការ នៅថ្ងៃ សៅ

អាកាសយានដ្ឋានធំៗនៅអឺរ៉ុប កំពុងរងការវាយប្រហារតាមប្រព័ន្ធអ៊ិនធ័រនែត

នៅអឺរ៉ុប ប្រព័ន្ធប្រតិបត្តិការ​ចុះឈ្មោះអ្នកដំណើរឡើងយន្តហោះ ត្រូវគាំងលែងដំណើរការ នៅថ្ងៃ សៅរ៍ ទី២០ កញ្ញា ដោយសារការវាយប្រហារតាមប្រព័ន្ធអ៊ិនធ័រនែត។ ជើងហោះហើរមួយភាគធំ នៅតាមអាកាសយានដ្ឋាននៃទីក្រុងធំៗមួយចំនួននៅអឺរ៉ុប ត្រូវពន្យារពេល ឬលុបចោលទាំងស្រុង ហើយអ្នកដំណើរជាច្រើននាក់នៅរង់ចាំកកកុញពេញព្រលានយន្តហោះ។

លោកត្រាំ​បង្ហាញ​កាតមាស និង​តម្លើងថ្លៃទិដ្ឋាការការងារ H1-Bដល់​១០ម៉ឺនដុល្លារ

ចាប់ពីថ្ងៃអាទិត្យទី​២១ កញ្ញា ទិដ្ឋាការអាមេរិក​ប្រភេទH-1Bមានតម្លៃ​១០ម៉ឺនដុល្លារ។ កាលពីថ្ងៃសុ

លោកត្រាំ​បង្ហាញ​កាតមាស និង​តម្លើងថ្លៃទិដ្ឋាការការងារ H1-Bដល់​១០ម៉ឺនដុល្លារ

ចាប់ពីថ្ងៃអាទិត្យទី​២១ កញ្ញា ទិដ្ឋាការអាមេរិក​ប្រភេទH-1Bមានតម្លៃ​១០ម៉ឺនដុល្លារ។ កាលពីថ្ងៃសុក្រទី​១៩ កញ្ញា ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ​បានចុះហត្ថលេខា​លើ​បទបញ្ជាឲ្យតម្លើងតម្លៃទិដ្ឋាការការងារ H-1B ដែលជា​ទិដ្ឋាការពិសេស​ចំពោះជនបរទេសដែលមានជំនាញការងារខ្ពស់ និងមានបំណងចង់ទៅធ្វើការងារដោយស្របច្បាប់នៅទឹកដីអាមេរិក។

លោក ត្រាំ ប្រកាសថានឹងធ្វើទស្សនកិច្ចនៅចិន បន្ទាប់ពីជជែកគ្នាតាមទូរស័ព្ទជាមួយលោក ស៊ី ជីនពីង

លោក ដូណាល់ ត្រាំ បានអះអាងនៅថ្ងៃសុក្រទី១៩ កញ្ញា ម្សិលមិញ ថា បន្ទាប់ពីជជែកគ្នាតាមទូរស័ព្ទជាមួ

លោក ត្រាំ ប្រកាសថានឹងធ្វើទស្សនកិច្ចនៅចិន បន្ទាប់ពីជជែកគ្នាតាមទូរស័ព្ទជាមួយលោក ស៊ី ជីនពីង

លោក ដូណាល់ ត្រាំ បានអះអាងនៅថ្ងៃសុក្រទី១៩ កញ្ញា ម្សិលមិញ ថា បន្ទាប់ពីជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក ស៊ីជីនពីង លោកទទួលបានភ្លើងខៀវពីមេដឹកនាំចិននៅក្នុងសំណុំរឿងក្រុមហ៊ុន TikTok។ លោក ត្រាំ ក៏បានប្រកាសថានឹងធ្វើដំណើរទៅប្រទេសចិននាពេលឆាប់ៗខាងមុខ។ ទីភ្នាក់ងារព័ត៌មានរដ្ឋចិនបានដកស្រង់សំដីរបស់ លោក ស៊ី ដែលបានបញ្ជាក់ប្រាប់លោកប្រធានាធិបតីអាមេរិកថា មិនត្រូវដាក់គំនាបលើក្រុមហ៊ុនចិន ហើយត្រូវផ្តល់ភាពយុត្តិធម៌ ស្មើភាពគ្នា និងគ្មានការរើសអើង ចំពោះក្រុមហ៊ុនចិនឡើយ។

កម្ពុជាច្រានចោលសំណើភាគីថៃដែលសុំឲ្យចាត់វិធានការលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់

អភិ​បាល​ខេត្ត​ស្រះ​កែវ​របស់​ប្រទេស​ថៃ​បាន​ដាក់​លិខិត​តវ៉ា​ជា​ផ្លូវ​ការ​មួយ​ទៅ​កាន់​អភិ

កម្ពុជាច្រានចោលសំណើភាគីថៃដែលសុំឲ្យចាត់វិធានការលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់

អភិ​បាល​ខេត្ត​ស្រះ​កែវ​របស់​ប្រទេស​ថៃ​បាន​ដាក់​លិខិត​តវ៉ា​ជា​ផ្លូវ​ការ​មួយ​ទៅ​កាន់​អភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ របស់​កម្ពុជា​ ដោយ​ស្នើ​ឲ្យ​មាន​ការ​ចំណាត់​ការ​ជា​បន្ទាន់​ ចំពោះ​អ្វី​ដែល​ថៃ​បានចោទ​ថា​ ពលរដ្ឋ​កម្ពុជា ​បាន​បំផ្លិច​បំផ្លាញ​ និង​វាយ​ប្រហារ​ទៅ​លើ​កង​កម្លាំង​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​ឆ្នាំ​២០២៥​ នៅ​ចំណុ​ភូមិ​ព្រៃចាន់​។​ តែ​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​ឆ្លើយ​តប​ថា ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​នេះ​ មិន​អាច​ធ្វើ​អ្វី​ទៅ​តាម​ការ​ចង់បាន​របស់​ភាគី​ថៃ​ឡើយ​។

លោក ហ៊ុន ម៉ាណែតធានាមិនបោះបង់ចោលទាហានខ្មែរទាំង១៨រូប

នៅថ្ងៃទី១៩ ខែកញ្ញា ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន​ ម៉ាណែត បានជួបជុំជាមួយក្រុមគ្រួសារទាហា

លោក ហ៊ុន ម៉ាណែតធានាមិនបោះបង់ចោលទាហានខ្មែរទាំង១៨រូប

នៅថ្ងៃទី១៩ ខែកញ្ញា ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន​ ម៉ាណែត បានជួបជុំជាមួយក្រុមគ្រួសារទាហានខ្មែរទាំង១៨រូបដែលត្រូវបានចាប់ខ្លួនដោយយោធាថៃ។ នៅចំពោះមុខក្រុមគ្រួសារទាហានខ្មែរទាំង១៨រូបនោះ លោក ហ៊ុន ម៉ាណែតបានផ្តល់ការធានាថា រដ្ឋាភិបាលកម្ពុជាមិននៅស្ងៀម ឬមិនអើពើ ហើយទុកវីរកងទ័ពខ្មែរឱ្យនៅឯកោនោះឡើយ ពោលគឺកំពុងបន្តធ្វើការសម្របសម្រួលជាមួយគ្រប់ភាគីទាំងអស់មិនថា ភាគីថៃ ឬអង្គការអន្តរជាតិផ្សេងៗទៀត។

រំលោភចូលដែនអាកាសប៉ូឡូញ និងអេស្តូនី តើ​រុស្ស៊ីកំពុង​តេស្ត​សមត្ថភាព​ ការត្រៀមខ្លួន​​របស់​អូតង់?

បន្ទាប់ពីប៉ូឡូញ ដល់វេនអេស្តូនី​ សមាជិក​មួយទៀត​របស់​អូតង់ ដែលរងការរំលោភបំពានពីសំណាក់យន្តហ

រំលោភចូលដែនអាកាសប៉ូឡូញ និងអេស្តូនី តើ​រុស្ស៊ីកំពុង​តេស្ត​សមត្ថភាព​ ការត្រៀមខ្លួន​​របស់​អូតង់?

បន្ទាប់ពីប៉ូឡូញ ដល់វេនអេស្តូនី​ សមាជិក​មួយទៀត​របស់​អូតង់ ដែលរងការរំលោភបំពានពីសំណាក់យន្តហោះចម្បាំងរុស្ស៊ី។ នៅថ្ងៃ​សុក្រ​ទី​១៩កញ្ញា រដ្ឋាភិបាល​អេស្តូនី​បាន​អះអាងថា យន្តហោះចម្បាំង​របស់​រុស្ស៊ី​៣គ្រឿង​បាន​ហោះរំលោភចូល​ដែនអាកាស​របស់​អេស្តូនី ក្នុងរយៈពេល​ដ៏យូរ​ដល់​ទៅ​១២នាទី មុននឹង​ត្រូវ​យន្តហោះចម្បាំង​របស់​បក្សសម្ព័ន្ធអូតង់​ ហោះទៅបណ្តេញចេញទៅវិញ។ ក្រៅពី​កោះហៅ​អ្នកតំណាងទូត​រុស្ស៊ីដើម្បីតវ៉ាជាផ្លូវការ រដ្ឋាភិបាលអេស្តូនីកាលពីថ្ងៃសុក្រ​បាន​ទាមទារ​ឲ្យ​អនុវត្ត​មាត្រា​៤​នៃ​សន្ធិសញ្ញាបក្សសម្ព័ន្ធអូតង់។

កាសែត Washington Post៖ លោកដូណាល់ ត្រាំ​បដិសេធ មិន​ផ្តល់ជំនួយយោធា​ដល់តៃវ៉ាន់

រដ្ឋបាលលោកដូណាល់ ត្រាំ​ទំនង​ប្រើយុទ្ធសាស្រ្ត​ជំនួញ​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​នៅពេល​

កាសែត Washington Post៖ លោកដូណាល់ ត្រាំ​បដិសេធ មិន​ផ្តល់ជំនួយយោធា​ដល់តៃវ៉ាន់

រដ្ឋបាលលោកដូណាល់ ត្រាំ​ទំនង​ប្រើយុទ្ធសាស្រ្ត​ជំនួញ​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​នៅពេល​ចរចា។ យោងតាម​ការចុះផ្សាយ​របស់​កាសែត The Washington Post នៅថ្ងៃសុក្រទី ១៩​កញ្ញានេះ លោកដូណាល់ ត្រាំ​បាន​បដិសេធ​មិន​ផ្តល់​ភ្លើងខៀវ​នៅក្នុង​រឿងផ្តល់ជំនួយយោធា​ តម្លៃ៤០០លាន​ដុល្លារ​ទៅ​ឲ្យតៃវ៉ាន់។ បើតាម​កាសែត​អាមេរិក លោកដូណាល់ ត្រាំ បដិសេធ​មិន​ផ្តល់ជំនួយយោធា​ដល់​តៃវ៉ាន់ ក៏ព្រោះតែ​លោក​ចង់បន្ធូរភាពតានតឹង​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែលលោកត្រូវជួប​​បញ្ចុះបញ្ចូល​តាមទូរស័ព្ទនៅថ្ងៃសុក្រនេះ​ នៅក្នុងរឿង​លក់​ក្រុមហ៊ុន​TikTokឲ្យអាមេរិក។

មិនអាច​ទ្រាំទ្រនឹង​រលកសម្ពាធរបស់អាមេរិក អ៊ីរ៉ង់ដកសេចក្តីសម្រេចព្រាង​ដែលរិះគន់អាមេរិក

បន្ទាប់ពី​អាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារ​ទៅលើ​ទីតាំង​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់ ​កាល

មិនអាច​ទ្រាំទ្រនឹង​រលកសម្ពាធរបស់អាមេរិក អ៊ីរ៉ង់ដកសេចក្តីសម្រេចព្រាង​ដែលរិះគន់អាមេរិក

បន្ទាប់ពី​អាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារ​ទៅលើ​ទីតាំង​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់ ​កាលពីខែមិថុនា រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​តាក់តែង​សេចក្តីព្រាង​សេចក្តីសម្រេច​មួយដែលមាន​ន័យ​ថ្កោលទោស​ទង្វើ​រំលោភដែនអធិបតេយ្យភាពអ៊ីរ៉ង់។ ប៉ុន្តែ នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍នេះ អ្នកតំណាង​អ៊ីរ៉ង់​នៅ​ទីភ្នាក់ងារថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ​បាន​ប្រកាស​ថា អ៊ីរ៉ង់​នឹង​មិន​ដាក់​សេចក្តីសម្រេច ព្រាង​ឲ្យ​ប្រទេស​សមាជិក​របស់​ទីភ្នាក់ងារAIEA បោះឆ្នោត​អនុម័ត​តាម​គម្រោងនោះទេ។ មិនដាក់ព្រោះថា អាមេរិក​ដែលជាផ្ទាំងស៊ីបនៃ​សេចក្តីព្រាងរបស់អ៊ីរ៉ង់​បាន​ដើរ​ដាក់​សម្ពាធខ្លាំងៗ​លើ​ប្រទេស​សមាជិក​របស់ទីភ្នាក់ងារ​ AIEA។

សហភាពអឺរ៉ុប ដាក់​ទណ្ឌកម្មលើកទី១៩ លើរុស្ស៊ី ដើម្បីបង្ខំឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

សហភាពអឺរ៉ុប បានអនុម័តកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ដាក់លើរុស្ស៊ី ដើម្បីបង្ខំឲ្យរបបក្

សហភាពអឺរ៉ុប ដាក់​ទណ្ឌកម្មលើកទី១៩ លើរុស្ស៊ី ដើម្បីបង្ខំឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

សហភាពអឺរ៉ុប បានអនុម័តកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ដាក់លើរុស្ស៊ី ដើម្បីបង្ខំឲ្យរបបក្រុងម៉ូស្គូ ពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន។ កញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបលើកនេះ ផ្តោតខ្លាំងទៅលើ ឧស្ម័ន​ធម្មជាតិ​ និង​ប្រព័ន្ធ​លុយឌីជីល Crypto។ ទណ្ឌកម្មនេះ ជាគម្រប់លើកទី១៩ហើយ បើគិតតាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប ក៏រំពឹងថា សហរដ្ឋអាមេរិកនឹងចូលរួមក្នុងការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងរុស្ស៊ី។​

កាសែត Washingtoon Post៖ លោកដូណាល់ ត្រាំ​បដិសេធ មិន​ផ្តល់ជំនួយយោធា​ដល់តៃវ៉ាន់

រដ្ឋបាលលោកដូណាល់ ត្រាំ​ទំនង​ប្រើយុទ្ធសាស្រ្ត​ជំនួញ​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​នៅពេល​

កាសែត Washingtoon Post៖ លោកដូណាល់ ត្រាំ​បដិសេធ មិន​ផ្តល់ជំនួយយោធា​ដល់តៃវ៉ាន់

រដ្ឋបាលលោកដូណាល់ ត្រាំ​ទំនង​ប្រើយុទ្ធសាស្រ្ត​ជំនួញ​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​នៅពេល​ចរចា។ យោងតាម​ការចុះផ្សាយ​របស់​កាសែត The Washington Post នៅថ្ងៃសុក្រទី ១៩​កញ្ញានេះ លោកដូណាល់ ត្រាំ​បាន​បដិសេធ​មិន​ផ្តល់​ភ្លើងខៀវ​នៅក្នុង​រឿងផ្តល់ជំនួយយោធា​ តម្លៃ៤០០លាន​ដុល្លារ​ទៅ​ឲ្យតៃវ៉ាន់។ បើតាម​កាសែត​អាមេរិក លោកដូណាល់ ត្រាំ បដិសេធ​មិន​ផ្តល់ជំនួយយោធា​ដល់​តៃវ៉ាន់ ក៏ព្រោះតែ​លោក​ចង់បន្ធូរភាពតានតឹង​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែលលោកត្រូវជួប​​បញ្ចុះបញ្ចូល​តាមទូរស័ព្ទនៅថ្ងៃសុក្រនេះ​ នៅក្នុងរឿង​លក់​ក្រុមហ៊ុន​TikTokឲ្យអាមេរិក។

សហជីពមួយរូប ត្រូវចាប់ខ្លួនដោយសារការបញ្ចេញមតិលើបណ្តាញសង្គម

កម្មកររោងចក្រ និងជាប្រធានសហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុន មេន អ៊ូ ហ្គាមេន លោក ពេជ ពិសិទ្

សហជីពមួយរូប ត្រូវចាប់ខ្លួនដោយសារការបញ្ចេញមតិលើបណ្តាញសង្គម

កម្មកររោងចក្រ និងជាប្រធានសហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុន មេន អ៊ូ ហ្គាមេន លោក ពេជ ពិសិទ្ធ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុចាប់ខ្លួន កាលពីថ្ងៃអង្គារទី១៦ខែកញ្ញា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ការចាប់ខ្លួននេះ ធ្វើឡើងតាមរយៈបណ្តឹងរបស់លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករវិស័យសំណង់ និងព្រៃឈើកម្ពុជា ក្រោយពេលដែលលោក ពេជ ពិសិទ្ធ បានបញ្ចេញមតិរបស់បណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។

កសិផលកម្ពុជា៣មុខ ទទួលបានភ្លើងខៀវនាំចូលទៅទីផ្សារខេត្តក្វាងស៊ី ប្រទេសចិន

កម្ពុជា និង​ចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)ចំនួន៥ចំណុច ដោយផ្តោតសំខាន់លើកិច្ចសហប្រតិ

កសិផលកម្ពុជា៣មុខ ទទួលបានភ្លើងខៀវនាំចូលទៅទីផ្សារខេត្តក្វាងស៊ី ប្រទេសចិន

កម្ពុជា និង​ចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)ចំនួន៥ចំណុច ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការទិញ-លក់ទំនិញកសិផលរបស់កម្ពុជាដូចជា ដំឡូងមី ស្វាយចន្ទី និងផ្លែមៀនទៅកាន់ខេត្តក្វាងស៊ី ប្រទេសចិន។ ការចុះMOUរវាងកម្ពុជា-ចិននេះ ធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម​ វិនិយោគ​ និងទេសចរណ៍កម្ពុជាលើកទី២២​ នៅទីក្រុងណាននីង​ ខេត្តក្វាងស៊ី ប្រទេសចិននាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈការព្រមព្រៀងនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជារំពឹងថា គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជានឹងមានទីផ្សារនាំចេញចម្រុះជាងមុន ដោយមិនពឹងផ្អែកតែទៅលើប្រទេសវៀតណាម។

ហេតុអ្វីថៃមិនឲ្យកម្ពុជាលើកជម្លោះព្រំដែនដាក់ក្នុងកិច្ចប្រជុំអន្តរសភាAIPA?

នៅ​ក្នុង​កិច្ច​ប្រជុំ​អន្តរ​សភា​ AIPA​ លើក​ទី​៤៦​ នា​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា ​នៅ​ប្រទេស​ម៉ាឡេ​ស

ហេតុអ្វីថៃមិនឲ្យកម្ពុជាលើកជម្លោះព្រំដែនដាក់ក្នុងកិច្ចប្រជុំអន្តរសភាAIPA?

នៅ​ក្នុង​កិច្ច​ប្រជុំ​អន្តរ​សភា​ AIPA​ លើក​ទី​៤៦​ នា​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ​ប្រធាន​សភា​កម្ពុជា ​បាន​ប៉ះ​សំដី​គ្នា​ជាមួយ​តំណាង​សភា​ថៃ ​ខណៈ​កម្ពុជា​រាយការណ៍​ពី​ករណី​ថៃ​បំពាន​អធិប​តេយ្យ​ភាព​កម្ពុជា ​នៅ​ក្រោយ​បទ​ឈប់​បាញ់​។ ​បន្ទាប់​ពី​ហេតុការណ៍ប៉ះ​សំដី​គ្នា​នោះ​ ប្រតិ​ភូស​ភា​ថៃ​បាន​ចេញ​មុខ​ប្រ​ឆាំង​ដាច់​ខាត​មិន​ឲ្យ​ ប្រធាន​សភា​ AIPA​ ដែល​ម៉ាឡេ​ស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ  ​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​រួម​ លើ​រឿង​ជម្លោះ​ព្រំ​ដែន​កម្ពុជា​ និង​ថៃ ​បាន​ឡើយ​។​ ហេតុ​អ្វី​ថៃ​ប្រឆាំង​កម្ពុជា ​មិន​ឲ្យលើក​ករណី​ជម្លោះ​ព្រំ​ដែន​ដាក់​ក្នុង​កិច្ច​ប្រជុំ​អន្តរ​សភា​AIPA​?

កម្ពុជាស្វះស្វែងរកកិច្ចអន្តរាគមន៍ពីម៉ាឡេស៊ី ដើម្បីបន្ធូរបន្ថយស្ថានការណ៍ព្រំដែន

ក្រោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាជនកម្ពុជា ប្រធានអាស៊ានប្

កម្ពុជាស្វះស្វែងរកកិច្ចអន្តរាគមន៍ពីម៉ាឡេស៊ី ដើម្បីបន្ធូរបន្ថយស្ថានការណ៍ព្រំដែន

ក្រោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាជនកម្ពុជា ប្រធានអាស៊ានប្តូរវេន និងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ នៅល្ងាចថ្ងៃទី១៨  ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងជំនួបតាមទូរស័ព្ទ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់ពីម៉ាឡេស៊ី ដើម្បីបន្ធូរបន្ថយភាពតានតឹង។ រីឯប្រធានអាស៊ានប្តូរវេនម៉ាឡេស៊ី បានស្នើឲ្យភាគីថៃលើកយកបញ្ហាព្រំដែនមកចរចានៅក្នុងកិច្ចប្រជុំទ្វេភាគី។ 

សភាជាតិស៊ុយអែតថា សព្វាវុធដែលលក់ឱ្យថៃនឹងត្រូវត្រួតពិនិត្យយ៉ាងតឹងរុឹង

សភាជាតិស៊ុយអែតបានប្រាប់ក្រុមបញ្ញវន្តខ្មែរថា ខ្លួនបានទទួលញតិ្តដែលស្នើឲ្យរដ្ឋាភិបាលទីក្រុ

សភាជាតិស៊ុយអែតថា សព្វាវុធដែលលក់ឱ្យថៃនឹងត្រូវត្រួតពិនិត្យយ៉ាងតឹងរុឹង

សភាជាតិស៊ុយអែតបានប្រាប់ក្រុមបញ្ញវន្តខ្មែរថា ខ្លួនបានទទួលញតិ្តដែលស្នើឲ្យរដ្ឋាភិបាលទីក្រុងស្ដុកខុល បញ្ឈប់ការលក់យន្តហោះចម្បាំងប្រភេទGripenឱ្យទៅប្រទេសថៃ និងផ្អាកកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសជិតខាងកម្ពុជាមួយនេះ។ សភាជាតិស៊ុយអែតបានបញ្ជាក់ឱ្យដឹងទៀតថា លិខិតរបស់​ក្រុមបញ្ញវន្តខ្មែរត្រូវបានបញ្ជូន​ទៅកាន់សមាជិកនីមួយៗរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការពារជាតិស៊ុយអែត តែគណៈកម្មាធិការនេះនឹងមិនចាត់វិធានការណាមួយនោះឡើយ។ យ៉ាងណាក៏ដោយ សភាជាតិស៊ុយអែតបាននិយាយថា រដ្ឋាភិបាលស៊ុយអែតបានរៀបចំឲ្យមានអធិការកិច្ចទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យ​ការប្រើប្រាស់សព្វាវុធរបស់ស៊ុយអែតដែលត្រូវបាននាំចេញឲ្យស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិពាក់​ព័ន្ធផ្សេងៗ។

ប្រជាជនបារាំងធ្វើបាតុកម្មធំ​ ​ប្រឆាំងការដឹកនាំរបស់​​​​​លោកម៉ាក្រុង និងទាមទារយុត្តិធម៌សង្គម

កាលពីថ្ងៃទៅ​១៨​កញ្ញា នៅបារាំងគឺជាថ្ងៃកូដកម្មនិងបាតុកម្មទូទាំងប្រទេស។ យ៉ាងហោចណាស់​មានប្រ

ប្រជាជនបារាំងធ្វើបាតុកម្មធំ​ ​ប្រឆាំងការដឹកនាំរបស់​​​​​លោកម៉ាក្រុង និងទាមទារយុត្តិធម៌សង្គម

កាលពីថ្ងៃទៅ​១៨​កញ្ញា នៅបារាំងគឺជាថ្ងៃកូដកម្មនិងបាតុកម្មទូទាំងប្រទេស។ យ៉ាងហោចណាស់​មានប្រជាជនបារាំង ជាង​៥សែននាក់ បានចុះផ្លូវធ្វើបាតុកម្ម​ប្រឆាំងនឹង​ការដឹកនាំរបស់​លោក​ម៉ាក្រុង ដែលពួកគេចោទថា ​គិតតែប្រយោជន៍​ពួកអ្នកមាន ហើយធ្វើបាប​​តែអ្នកក្រ​។ ដោយ​ព្រួយបារម្ភពីការផ្ទុះអំពើហិង្សា​ដូចសព្វមួយដង នៅលើកនេះ​សមត្ថកិច្ច​បារាំងបានពង្រាយកម្លាំង​ប្រមាណ​៨ម៉ឺននាក់ ដើម្បី​បំបែក​ក្រុមជ្រុលនិយមនិងហិង្សា​។ យ៉ាងណាក៏ដោយ បាតុកម្មផ្ទួន​ៗនៅបារាំងនេះ បានបង្ហាញ​ឲ្យឃើញ​នូវវិបត្តិនយោបាយនិងសង្គម បូកបន្ថែមនឹងសេដ្ឋកិច្ច​ ជីវភាពប្រជាជនបារាំងដែលកាន់តែលំបាក​។

រុស្ស៊ី សម្រេចពន្យារការឃុំខ្លួនអ្នកធាក់កង់ជនជាតិបារាំង រហូតដល់ដើមខែតុលា

អ្នកធាក់កង់ឆ្លងទ្វីប ជនជាតិបារាំង លោក Sofiane Shehili ដែលត្រូវបាន អាជ្ញារធររុស្ស៊ី ឃាត់ខ្លួន កាលពីដើម

រុស្ស៊ី សម្រេចពន្យារការឃុំខ្លួនអ្នកធាក់កង់ជនជាតិបារាំង រហូតដល់ដើមខែតុលា

អ្នកធាក់កង់ឆ្លងទ្វីប ជនជាតិបារាំង លោក Sofiane Shehili ដែលត្រូវបាន អាជ្ញារធររុស្ស៊ី ឃាត់ខ្លួន កាលពីដើមខែកញ្ញា នឹងត្រូវបន្តស្ថិតនៅក្នុងមន្ទីរឃុំឃាំង រហូតដល់ថ្ងៃទី ៤ ខែ តុលាខាងមុខ។ នេះ បើយោងតាមការផ្សព្វផ្សាយ នៅថ្ងៃពុធទី ១៧ កញ្ញា ពីសំណាក់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti ។

ចារកិច្ច​​អាល្លឺម៉ង់​៖ រុស្ស៊ីនិងចិនវាយប្រហារ​បច្ចេកវិទ្យាព័ត៌មានវិទ្យាបំផ្លាញ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ

ក្រុម​ចោរព័ត៌មា​នវិទ្យា​របស់​រុស្ស៊ីនិង​ចិន បានព្រួត​ដៃគ្នា​​វាយប្រហារបច្ចេកវិទ្យា​ព័ត៌

ចារកិច្ច​​អាល្លឺម៉ង់​៖ រុស្ស៊ីនិងចិនវាយប្រហារ​បច្ចេកវិទ្យាព័ត៌មានវិទ្យាបំផ្លាញ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ

ក្រុម​ចោរព័ត៌មា​នវិទ្យា​របស់​រុស្ស៊ីនិង​ចិន បានព្រួត​ដៃគ្នា​​វាយប្រហារបច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ទៅលើ​ក្រុមហ៊ុន​អាល្លឺម៉ង់ និង​បាន​ធ្វើឲ្យ​ហិចហោច​សេដ្ឋកិច្ចអាល្លឺម៉ង់ យ៉ាងខ្លាំងក្លា។ នេះបើតាម ទីភ្នាក់ងារចារកិច្ចអាល្លឺម៉ង់ ដោយ​បញ្ជាក់ថា ក្រុមហ៊ុន​អាល្លឺម៉ង់ខាតបង់​យ៉ាងហោច ២៨៩ ពាន់​លាន​អឺរ៉ូ ក្នុងឆ្នាំ២០២៥​នេះ​​។ ​ ​

ស្ថានទូតបារាំងបើកឲ្យសាធារណជនចូលទស្សនាជាថ្មីក្នុងទិវាបេតិកភណ្ឌឆ្នាំ២០២៥

ដូចកាលពីឆ្នាំកន្លងទៅដែរ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារស្វាគមន៍ដល់សាធារណជន ចូលទស

ស្ថានទូតបារាំងបើកឲ្យសាធារណជនចូលទស្សនាជាថ្មីក្នុងទិវាបេតិកភណ្ឌឆ្នាំ២០២៥

ដូចកាលពីឆ្នាំកន្លងទៅដែរ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារស្វាគមន៍ដល់សាធារណជន ចូលទស្សនាក្នុងស្ថានទូតបារាំង ក្នុងឱកាសនៃទិវាបេតិកភណ្ឌនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។ ទិវាបេតិកភណ្ឌនៅក្នុងស្ថានទូតបារាំងនេះ គឺជាឱកាសផ្តល់ឲ្យអ្នកទស្សនាបានស្វែងយល់ពីសំណង់អគារប្រវត្តិសាស្ត្រនានា និងបានទស្សនាសួនឧទ្យានដ៏ធំល្វឹងល្វើយនៅកណ្តាលក្រុងភ្នំពេញ រុក្ខជាតិ និងជីវៈចម្រុះដ៏សម្បូរបែប។

កម្ពុជាចំណេញអ្វីខ្លះពីការដែលវៀតណាមគ្រោងបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន?

វៀតណាមគ្រោងដាក់បញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាភាសាបរទេសរបស់ខ្លួនដោយអនុវត្តជំហានដំ

កម្ពុជាចំណេញអ្វីខ្លះពីការដែលវៀតណាមគ្រោងបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន?

វៀតណាមគ្រោងដាក់បញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាភាសាបរទេសរបស់ខ្លួនដោយអនុវត្តជំហានដំបូងនៅក្នុងសាលារៀនតាមព្រំដែនចាប់ពីឆ្នាំ ២០២៨ តទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកជំនាញសង្គម និងវប្បធម៌ខ្មែរមើលឃើញពីអត្ថប្រយោជន៍មួយចំនួននៃការបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាវៀតណាម។ តែពួកគេក៏បារម្ភខ្លាចវៀតណាមឆ្លៀតឱកាសនេះដើម្បីបំពេញមហិច្ឆតាឈ្លានពានទឹកដីខ្មែរដូចដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។

លោក លី សុវណ្ណារិទ្ធ៖ ថៃចង់ប្រើល្បិចយកពលរដ្ឋខ្លួនតទល់ជាមួយពលរដ្ឋខ្មែរនៅភូមិព្រៃចា

នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែកញ្ញានេះ ភាគីថៃបានបន្តបញ្ជូនទាហានចំនួន ១៨ឡានដើម្បីចល័តកងទ័ពទៅប្រឈ

លោក លី សុវណ្ណារិទ្ធ៖ ថៃចង់ប្រើល្បិចយកពលរដ្ឋខ្លួនតទល់ជាមួយពលរដ្ឋខ្មែរនៅភូមិព្រៃចា

នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែកញ្ញានេះ ភាគីថៃបានបន្តបញ្ជូនទាហានចំនួន ១៨ឡានដើម្បីចល័តកងទ័ពទៅប្រឈមមុខនឹងបញ្ហាព្រំដែនជាមួយកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក លី សុវណ្ណារិទ្ធ បញ្ជាក់ថា ស្ថានភាពនៅភូមិព្រៃចាន់ នៅមិនទាន់មានការប៉ះទង្គិចបន្តទៀតទេ តែអ្វីដែលអាជ្ញាធរខេត្តបារម្ភ គឺថៃចង់ប្រើល្បិចយកពលរដ្ឋរបស់ខ្លួន មកតទល់ជាមួយពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់។

ភរិយាលោក អាឡិចសី ណាវ៉ាល់នី អះអាងថាប្តីលោកស្រីស្លាប់ដោយសារគេដាក់ថ្នាំបំពុល

កាលពីថ្ងៃពុធ​ទី​១៧​កញ្ញាម្សិលមិញ លោកស្រី យូលីយ៉ា ណាវ៉ាល់ណាយ៉ា ដែលជាភរិយារបស់​លោកអាឡិចសី ណ

ភរិយាលោក អាឡិចសី ណាវ៉ាល់នី អះអាងថាប្តីលោកស្រីស្លាប់ដោយសារគេដាក់ថ្នាំបំពុល

កាលពីថ្ងៃពុធ​ទី​១៧​កញ្ញាម្សិលមិញ លោកស្រី យូលីយ៉ា ណាវ៉ាល់ណាយ៉ា ដែលជាភរិយារបស់​លោកអាឡិចសី ណាវ៉ាល់នី បានចេញមុខ​ប្រកាស​អះអាងថា ស្វាមីលោកស្រីដែលស្លាប់​ក្នុងមន្ទីរឃុំឃាំងរុស្ស៊ី កាលពីថ្ងៃទី​១៦កុម្ភៈឆ្នាំ​២០២៤នោះ គឺស្លាប់​ដោយត្រូវគេដាក់ថ្នាំបំពុល។ លោកស្រីបាន​បញ្ជាក់ថា ការ​អះអាងរបស់​លោកស្រីនេះ គឺ​ផ្អែក​លើ​ការសន្និដ្ឋាន​ឯករាជ្យ​ របស់​មន្ទីរពិសោធន៍ចំនួន​២។ 

តើជប៉ុនអាចមាននាយករដ្ឋមន្ត្រីស្រីជាលើកដំបូងឬទេ?

​ថ្ងៃព្រហស្បតិ៍ ទី១៨កញ្ញា​ អ្នកនយោបាយជាតិនិយមជប៉ុន លោកស្រី តាកាអ៊ីជី សាណាអេ បានប្រកាសឈរឈ្ម

តើជប៉ុនអាចមាននាយករដ្ឋមន្ត្រីស្រីជាលើកដំបូងឬទេ?

​ថ្ងៃព្រហស្បតិ៍ ទី១៨កញ្ញា​ អ្នកនយោបាយជាតិនិយមជប៉ុន លោកស្រី តាកាអ៊ីជី សាណាអេ បានប្រកាសឈរឈ្មោះជា​នាយករដ្ឋមន្ត្រីថ្មី។ ក្នុង​ប្រវត្តិសាស្ត្រជប៉ុន ពុំធ្លាប់​​មាន​អ្នក​នយោបាយស្រី​​ណាម្នាក់ ឈានទៅ​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រីសោះឡើយ ​។ ​តើលោកស្រី តាកាអ៊ីជី សាណាអេ អាច​នឹង​មាន​ឱកាស​ក្លាយជា នាយករដ្ឋមន្ត្រីស្រី ជាលើកដំបូងនៅជប៉ុន​ ឬទេ? ​

ក្រុមអ្នកសង្កេតការណ៍អន្តរកាលចុះទៅកាន់តំបន់ជម្លោះកម្ពុជា ថៃ​ទាំងយប់

នៅ​យប់​ ថ្ងៃ​ពុធ​ ទី​១៧ ​ខែ​កញ្ញា ឆ្នាំ​២០២៥​ ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរ​កាល ​(IOT)​ បាន​ចុ

ក្រុមអ្នកសង្កេតការណ៍អន្តរកាលចុះទៅកាន់តំបន់ជម្លោះកម្ពុជា ថៃ​ទាំងយប់

នៅ​យប់​ ថ្ងៃ​ពុធ​ ទី​១៧ ​ខែ​កញ្ញា ឆ្នាំ​២០២៥​ ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរ​កាល ​(IOT)​ បាន​ចុះទៅ​សង្កេត​ការណ៍ដោយ​ផ្ទាល់​នៅភូមិ​ព្រៃចាន់​ ឃុំ​អូរ៣ជាន់​ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​ដើម្បី​សង្កេត ​ផ្ទៀង​ផ្ទាត់​ និង​រាយការណ៍ ​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​កង​កម្លាំង​ថៃ ​និង​ប្រជាជន​កម្ពុជា​។ ​មាន​ប្រ​​ពល​រដ្ឋ​ខ្មែរ​យ៉ាង​ហោច ​២៤​នាក់ បាន​រង​របួស ​ក្នុង​នោះ ​មាន​ទាំង​ព្រះសង្ឃ​មួយ​អង្គ​ផង​នៅ​ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​ថៃ​។

ប្លាស្ទិកមិនត្រឹមតែបំពុលទឹក ប៉ុន្តែគំរាមកំហែងដល់ជីវចម្រុះ និងសុខភាពមនុស្ស

ផ្លាស្ទិក ដែលហោះពីដីគោកជា​​រៀងរាល់ថ្ងៃកំពុងតែ​បំផ្លាញ​គុណភាពទន្លេ និងសមុទ្រ។ ក្រៅពីយាយីដ

ប្លាស្ទិកមិនត្រឹមតែបំពុលទឹក ប៉ុន្តែគំរាមកំហែងដល់ជីវចម្រុះ និងសុខភាពមនុស្ស

ផ្លាស្ទិក ដែលហោះពីដីគោកជា​​រៀងរាល់ថ្ងៃកំពុងតែ​បំផ្លាញ​គុណភាពទន្លេ និងសមុទ្រ។ ក្រៅពីយាយីដល់គុណភាពទឹក ផ្លាស្ទិកក៏ក្លាយជាបញ្ហាធំ ដោយការ​បំពុល​ជីវចម្រុះក្នុងទឹក និងការបំផ្លាញសុខភាព​មនុស្សដែរ​​។​  ​​អង្គការសំអាតទន្លេសមុទ្រ ដែលមានបេសកកម្ម​​​​សំអាតសំរាមនៅក្នុងទឹកទន្លេដ៏​ធំទាំង ៣​របស់កម្ពុជា​ ​បានអំពាវនាវ​ឱ្យ​​គ្រប់គ្នា​ស្រឡាញ់បរិស្ថានឱ្យដូច​ជីវិតខ្លួនឯងដែរ។

បារាំងបញ្ជាក់ពីជំហរបន្តយកចិត្តទុកដាក់តាមដានជម្លោះព្រំដែនកម្ពុជា-ថៃ

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងឲ្យដឹងថា ប្រមុខរដ្ឋស្តីទីកម្ពុជា លោក ហ៊ុន សែន

បារាំងបញ្ជាក់ពីជំហរបន្តយកចិត្តទុកដាក់តាមដានជម្លោះព្រំដែនកម្ពុជា-ថៃ

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងឲ្យដឹងថា ប្រមុខរដ្ឋស្តីទីកម្ពុជា លោក ហ៊ុន សែន បានស្នើទៅប្រទេសបារាំងឲ្យបន្តយកចិត្តទុកដាក់ចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូចនេះ ធ្វើឡើងអំឡុងពេលដែលលោកមានជំនួបជាមួយ លោក អូលីវីយេ រីឆា (Olivier RICHARD) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា។

សហភាព​អឺរ៉ុប​ គ្រោង​នឹង​ដាក់ទណ្ឌកម្ម​អ៊ីស្រាអែល​ និងក្រុម​មេដឹកនាំ​ហាម៉ាស

​គណៈកម្មការអឺរ៉ុប បានស្នើ​ទៅ​រដ្ឋសមាជិក​ទាំង​២៧ ដើម្បីដាក់ទណ្ឌកម្មក្រុម​​មេដឹកនាំអ៊ីស្រ

សហភាព​អឺរ៉ុប​ គ្រោង​នឹង​ដាក់ទណ្ឌកម្ម​អ៊ីស្រាអែល​ និងក្រុម​មេដឹកនាំ​ហាម៉ាស

​គណៈកម្មការអឺរ៉ុប បានស្នើ​ទៅ​រដ្ឋសមាជិក​ទាំង​២៧ ដើម្បីដាក់ទណ្ឌកម្មក្រុម​​មេដឹកនាំអ៊ីស្រាអែល និង​ពួកធ្វើ​​អាណានិគមកិច្ច​លើដែនដី​ស៊ីហ្សកដានីរបស់​ប៉ាឡេស្ទីន។ ​​ បញ្ជីទណ្ឌកម្ម​ ​មានទាំង​ផ្នែក​​នយោបាយ​និង​ពាណិជ្ជកម្ម​។ នេះ​ជា​លើកទី១ដែល​សហភាព​អឺរ៉ុប​គំរាម​ដាក់​សម្ពាធធ្ងន់ធ្ងរ​ ចំពោះ​អ៊ីស្រាអែល គិត​ចាប់តាំងពីផ្ទុះ​សង្គ្រាម​នៅហ្កាហ្សា។​ គួរ​បញ្ជាក់​ថា ទណ្ឌកម្ម​អឺរ៉ុប ក៏ធ្លាក់​ទៅលើ​បណ្តា​មេដឹកនាំពួក​ប្រដាប់​អាវុធ​ហាម៉ាស ដែរ​។​ 

ពលរដ្ឋខ្មែរ​យ៉ាងហោច២៤នាក់រងរបួស ក្នុងហេតុការណ៍ប្រឈមមុខជាទាហានថៃដែលរាយ​បន្លាលួស​នៅ​ឃុំអូរបីជាន់

ថ្ងៃទី​១៧កញ្ញា យ៉ាងហោចណាស់ មាន​ប្រជាពលរដ្ឋខ្មែ​រ២៤នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គផង បានរង

ពលរដ្ឋខ្មែរ​យ៉ាងហោច២៤នាក់រងរបួស ក្នុងហេតុការណ៍ប្រឈមមុខជាទាហានថៃដែលរាយ​បន្លាលួស​នៅ​ឃុំអូរបីជាន់

ថ្ងៃទី​១៧កញ្ញា យ៉ាងហោចណាស់ មាន​ប្រជាពលរដ្ឋខ្មែ​រ២៤នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គផង បានរងរបួស នៅក្នុងហេតុការណ៍​ប៉ះទង្គិចជាមួយ​កម្លាំងសមត្ថកិច្ច​ថៃ នៅត្រង់ចំណុចព្រំដែន​កម្ពុជាថៃ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការប៉ះទង្គិចគ្នាបន្ទាប់ពី​ភាគីថៃ បានបន្តរាយ​បន្លាលួស នៅលើដីភូមិ​ប្រជាជនកម្ពុជា​។ កម្លាំងសមត្ថកិច្ច​​ថៃបាន​ប្រើឭឧស្ម័នបង្ហូរទឹកភ្នែក​​ និង​បាញ់គ្រាប់កាំភ្លើងកៅស៊ូ ដើម្បី​បំបែកការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរ ដែលមានតែដំបងឈើកាន់នឹងដៃ​។ អ្នកនាំពាក្យរាជរដ្ឋាភិបាល​កម្ពុជា បានចេញសេចក្តីថ្លែងការណ៍​ ថ្កោលទោស​ការបំពាន​របស់ភាគីថៃ និងសូមអំពាវនាវឲ្យថៃ គោរពកិច្ចព្រមព្រៀង​​ឈប់បាញ់ដែលមានជាធរមាន​។

តើកម្ពុជាត្រូវពង្រឹងការអនុវត្តក្រមប្រតិបត្តិក្រុមហ៊ុនផលិតគ្រឿងស្រវឹងបែបណា?

ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការជជែកវែកញែក និង​រិះគន់ចំៗ​តាមបណ្តាញសង្គម​ទៅលើ​​ការផ្សាយពាណ

តើកម្ពុជាត្រូវពង្រឹងការអនុវត្តក្រមប្រតិបត្តិក្រុមហ៊ុនផលិតគ្រឿងស្រវឹងបែបណា?

ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការជជែកវែកញែក និង​រិះគន់ចំៗ​តាមបណ្តាញសង្គម​ទៅលើ​​ការផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹង​​​​​​របស់ក្រុមហ៊ុនមួយឈ្មោះថា ​«ហនុមាន»។ ក្រុមហ៊ុននេះ បាន​ប្រកូក​​​ប្រកាសឱ្យយុវជន​​​ទៅចាក់សាក់ ដោយសរសេរឈ្មោះក្រុមហ៊ុនខ្លួនដើម្បីប្តូរ​យក​រង្វាន់ជា​ស្រាបៀរ​។ ​អ្នកឃ្លាំមើល​សង្គមមួយចំនួនសម្តែង​​ការសោកស្តាយ និងបាន​​ចាត់ទុក​ការ​ធ្វើទីផ្សាររបស់ក្រុមហ៊ុនផលិតផលគ្រឿងស្រវឹង​​បែបនេះជាការជំរុញ ឬពង្វក់​​ឱ្យយុវជន​​​​ទទួលគ្រឿងស្រវឹងខុសរបៀប ដែលអាចបង្កហានិភ័យដល់សង្គម​។ តើកម្ពុជាត្រូវពង្រឹងបទ​បទប្បញ្ញត្តិ នៃក្រមប្រតិបត្តិក្រុមហ៊ុនផលិតគ្រឿងស្រវឹងបែបណា?

ប្រមុខការទូតកម្ពុជាអរគុណយូណេស្កូដែលជួយការពារប្រាសាទព្រះវិហារក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃពុធទី១៧ ខែកញ្ញានេះ បានអរគុណអង្គការយូណេស្កូ ដែលផ្

ប្រមុខការទូតកម្ពុជាអរគុណយូណេស្កូដែលជួយការពារប្រាសាទព្រះវិហារក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃពុធទី១៧ ខែកញ្ញានេះ បានអរគុណអង្គការយូណេស្កូ ដែលផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការការពារ និងអភិរក្សប្រាសាទព្រះវិហារ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ការបញ្ជាក់នេះ ធ្វើឡើងអំឡុងពេលលោកប្រាក់ សុខុន ជួប​ជាមួយលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ដែលត្រូវបញ្ចប់បេសកកម្មនៅកម្ពុជា។

Get more results via ClueGoal