ក្រសួងការពារជាតិ៖ ទាហានខ្មែរបានរៀលកៃ តែគ្មានចេតនាបាញ់អាវុធចូលទឹកដីថៃ
newsare.net
ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យបានបញ្ជាក់នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ថា កងកម្ក្រសួងការពារជាតិ៖ ទាហានខ្មែរបានរៀលកៃ តែគ្មានចេតនាបាញ់អាវុធចូលទឹកដីថៃ
ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យបានបញ្ជាក់នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ថា កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃនោះទេ។ ការបញ្ជាក់ដូចនេះរបស់ក្រសួងការពារជាតិកម្ពុជា គឺក្រោយកងយោធពលភូមិន្ទថៃចោទថា «កម្ពុជាបានបាញ់អាវុធធុនតូចចំនួន ៣ទៅ៥គ្រាប់ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ»។ តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កងកម្លាំងកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងប្រទេសទាំងពីរ។ Read more