ឥណ្ឌារឹតបន្តឹងសន្តិសុខ បន្ទាប់ពីមានបាតុកម្មហិង្សាទាមទារសិទ្ធិអំណាចបន្ថែមឲ្យតំបន់ស្វយ័តLadakh
newsare.net
កាលពីថ្ងៃព្រហស្បតិ៍ទី២៥កញ្ញា ឥណ្ឌាដាក់ពង្រាយទាហានរាប់រយនាក់ និងប្រកាសបម្រាមគោចរ នៅឥណ្ឌារឹតបន្តឹងសន្តិសុខ បន្ទាប់ពីមានបាតុកម្មហិង្សាទាមទារសិទ្ធិអំណាចបន្ថែមឲ្យតំបន់ស្វយ័តLadakh
កាលពីថ្ងៃព្រហស្បតិ៍ទី២៥កញ្ញា ឥណ្ឌាដាក់ពង្រាយទាហានរាប់រយនាក់ និងប្រកាសបម្រាមគោចរ នៅតំបន់Ladakh ក្នុងជួរភ្នំហិមាល័យ នៅមួយថ្ងៃក្រោយដែលបាតុកម្មទាមទារឲ្យសិទ្ធិអំណាចឲ្យតំបន់ បានឆេះរាលដាលទៅជាបាតុកម្មហិង្សា ដុតរថយន្តប៉ូលិស និងទីស្នាក់ការរបស់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីណារិនដ្រា ម៉ូឌី។ បើតាមប៉ូលិសឥណ្ឌា ការប៉ះទង្គិចដ៏ហិង្សា កាលពីថ្ងៃពុធទី ២៤កញ្ញា បានសម្លាប់មនុស្ស យ៉ាងហោច ៥នាក់ និងធ្វើឲ្យរងរបួសប្រមាណ១០០នាក់ ក្នុងនោះ ៣០នាក់ជាអាជ្ញាធរមានសមត្ថកិច្ច។ មនុស្ស៤០នាក់ផ្សេងទៀតត្រូវចាប់ឃុំខ្លួន។ Read more