សង់ត្រាល់ថា ជិត៣ខែ ពលរដ្ឋខ្មែរ ១ពាន់នាក់ត្រូវចាប់បញ្ចូនមកវិញ ក្រោយឆ្លងដែនខុសច្បាប់
newsare.net
ចាប់ពីដើមខែកក្កដា ដល់ថ្ងៃទី២៣ ខែសីហា ពលរដ្ឋខ្មែរយ៉ាងហោចណាស់ ១ពាន់នាក់ត្រូវបានថៃចាប់បញ្សង់ត្រាល់ថា ជិត៣ខែ ពលរដ្ឋខ្មែរ ១ពាន់នាក់ត្រូវចាប់បញ្ចូនមកវិញ ក្រោយឆ្លងដែនខុសច្បាប់
ចាប់ពីដើមខែកក្កដា ដល់ថ្ងៃទី២៣ ខែសីហា ពលរដ្ឋខ្មែរយ៉ាងហោចណាស់ ១ពាន់នាក់ត្រូវបានថៃចាប់បញ្ចូនមកប្រទេសកម្ពុជាវិញ ក្រោយព្យាយាមលួចឆ្លងដែនខុសច្បាប់ចូលទៅទឹកដីថៃ អំឡុងស្ថានការណ៍នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ នេះបើតាមទិន្នន័យពីមន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់។ តាមមន្ត្រីអង្គការសង់ត្រាល់ ទិន្នន័យនេះនៅមិនទាន់រាប់បញ្ចូលចំនួនពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ ដែលទាហានថៃមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។ Read more