យោធាកម្ពុជាបដិសេធការចោទប្រកាន់ថាកម្ពុជាកាត់ទឹកដីឲ្យថៃនៅចំណុចអូរភ្លុកដំរី
newsare.net
យោធភូមិភាគទី៥របស់កម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានចេញលិខិតបដិសេធចយោធាកម្ពុជាបដិសេធការចោទប្រកាន់ថាកម្ពុជាកាត់ទឹកដីឲ្យថៃនៅចំណុចអូរភ្លុកដំរី
យោធភូមិភាគទី៥របស់កម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានចេញលិខិតបដិសេធចោលការចោទប្រកាន់ពាក់ព័ន្ធនឹងការរុះរើផ្ទះ១ខ្នង នៅចំណុចអូរភ្លុកដំរី ថាជាការកាត់ទឹកដីកម្ពុជាឲ្យទៅថៃ។ យោធភូមិភាគទី៥ ចាត់ទុកការលើកឡើងនេះ ថាខុសពីការពិត និងគ្មានមូលដ្ឋាន។ ការបដិសេធរបស់កងទ័ពកម្ពុជាបែបនេះ កើតឡើង បន្ទាប់ពីអ្នកនយោបាយប្រឆាំងរបស់កម្ពុជា បានអះអាងថា ការដែលកម្ពុជាបានយល់ព្រមរុះរើផ្ទះ១ខ្នងរបស់ពលរដ្ឋខ្មែរ និងកែប្រែលេណដ្ឋាននៅតំបន់ជម្លោះ ទៅតាមសំណើអាជ្ញាធរថៃនៅខេត្តត្រាត គឺប្រៀបដូចជា«ការកាត់ទឹកដីឲ្យថៃ»។ Read more