Cambodia



ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃឡើងនិយាយចោទគ្នាទៅវិញទៅមកនៅអ.ស.ប

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បាននិយាយរៀបរាប់ប្រាប់មហាសន្និបាតអង្គការសហប្រជ

ម៉ុលដាវី​បោះឆ្នោត​សភា​ ក្រោម​សម្ពាធ​នៃ​ការ​ជ្រៀតជ្រែក​រុស្ស៊ី

នៅ​​​ថ្ងៃអាទិត្យ​​ទី​២៨​កញ្ញានេះ ម៉ុលដាវី​រៀបចំ​​ការ​បោះឆ្នោត​សភា​ ដែល​មាន​តម្លៃ​ជា​ការ

ម៉ុលដាវី​បោះឆ្នោត​សភា​ ក្រោម​សម្ពាធ​នៃ​ការ​ជ្រៀតជ្រែក​រុស្ស៊ី

នៅ​​​ថ្ងៃអាទិត្យ​​ទី​២៨​កញ្ញានេះ ម៉ុលដាវី​រៀបចំ​​ការ​បោះឆ្នោត​សភា​ ដែល​មាន​តម្លៃ​ជា​ការ​កំណត់ជោគ​​​វាសនាអនាគត ថា​តើ​​ម៉ុលដាវី​នឹង​បន្ត​ដំណើរ​ចូល​ជាសមាជិក​​អឺរ៉ុប ឬ​ត្រលប់​ចូល​ក្នុង​ក្រញាំរុស្ស៊ី​វិញ។ ប៉ុន្តែអ្នក​​វិភាគ ប្រធានាធិបតី​កាន់​អំណាច ក៏​ដូច​ជា​សហភាព​អឺរ៉ុប ​យល់​ថា ការ​បោះឆ្នោត​លើក​នេះ​ មាន​ការ​ជ្រៀត​ជ្រែក​ពីបរទេស​ យ៉ាង​ខ្លាំង​បំផុត​មិនធ្លាប់​មាន​ទេ ​គិត​ចាប់​តាំង​ពី​ប្រទេស​បាន​ទទួល​ឯករាជ្យ​ ចេញ​ផុត​ពី​របប​សហភាព​សូវៀត​នៅ​ឆ្នាំ​១៩៩១មក។

លោក ហ៊ុន សែន ធ្វើអន្តរាគមន៍ជាថ្មីក្នុងជម្លោះព្រំដែនខ្មែរ-ថៃ ក្រោយការផ្ទុះអាវុធនៅព្រំដែន

ប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានស្នើឱ្យក្រុមសង្កេតការណ៍អន្តរកាល (IOT) ចុះត្រួតពិនិត្យទីតាំងធ្

លោក ហ៊ុន សែន ធ្វើអន្តរាគមន៍ជាថ្មីក្នុងជម្លោះព្រំដែនខ្មែរ-ថៃ ក្រោយការផ្ទុះអាវុធនៅព្រំដែន

ប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានស្នើឱ្យក្រុមសង្កេតការណ៍អន្តរកាល (IOT) ចុះត្រួតពិនិត្យទីតាំងធ្លាក់គ្រាប់ និងធ្វើកោសល្យវិច័យគ្រាប់ ក្រោយយោធាថៃបរិហារកម្ពុជាថា បានបើកការបាញ់ប្រហារទៅលើទីតាំងកងទ័ពថៃដោយប្រើកាំភ្លើងយន្ត។ បើតាមលោក ហ៊ុន សែន ប្រសិនបើភាគីណាមួយ(កម្ពុជា-ថៃ) បដិសេធមិនឱ្យអ្នកសង្កេតការណ៍អន្តរកាល ចុះទៅត្រួតពិនិត្យ គឺបានសេចក្តីថា ភាគីនោះជាអ្នកបាញ់ ហើយជាអ្នកដែលរំលោភបំពានទៅលើបទឈប់បាញ់គ្នា។

នៅក្រៅមហាសន្និបាតUN៖ កម្ពុជាប្រាប់មេដឹកនាំប្រទេសនានាពីជម្លោះព្រំដែនកម្ពុជា និងថៃ

ប្រ​​មុខ​ការ​ទូត​កម្ពុជា ​លោក ប្រាក់ សុខុន ​បាន​ឆ្លៀត​រៀប​រាប់​ពី​ជម្លោះ​ព្រំ​ដែន​កម្ពុជ

នៅក្រៅមហាសន្និបាតUN៖ កម្ពុជាប្រាប់មេដឹកនាំប្រទេសនានាពីជម្លោះព្រំដែនកម្ពុជា និងថៃ

ប្រ​​មុខ​ការ​ទូត​កម្ពុជា ​លោក ប្រាក់ សុខុន ​បាន​ឆ្លៀត​រៀប​រាប់​ពី​ជម្លោះ​ព្រំ​ដែន​កម្ពុជា ​និង​ថៃ​ ប្រាប់​មេ​ដឹក​នាំ​ប្រទេស​នានា​ដែល​បាន​ចូល​រួម​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​ លើក​ទី​៨០​ ក្នុង​ទី​ក្រុង​ញូវ​យ៉ក​ នា​សប្តាហ៍នេះ​។ ​លោក ​ប្រាក់ សុខុន បាន​ប្រាប់​មេ​ដឹក​នាំ ​និង​រដ្ឋ​មន្ត្រី​ការ​បរទេស​មួយ​ចំនួន​ថា ​ កម្ពុជា​គឺ​ជា​ជន​រង​គ្រោះ​ក្នុង​សង្គ្រាម​ជា​មួយ​ថៃ​។​ អ្នក​វិភាគ​ លើក​ឡើង​ថា​ នេះ​ជា​ឱកាស​ដែល​កម្ពុជា​បក​អាក្រាត​ទង្វើ​របស់​ភាគី​ថៃ​ដែល​ឈ្លាន​ពាន​មក​លើ​កម្ពុជា​ តែ​ថា​សហគមន៍​អន្តរ​ជាតិ​អាច​មិន​សូវ​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​លើ ជម្លោះ​នេះ​។

តើទស្សនកិច្ចនៃប្រតិភូសភាអាមេរិក ឆ្លុះបញ្ចាំងយ៉ាងណាចំពោះស្ថានភាពកម្ពុជាបច្ចុប្បន្ន?

សមាជិកសភាអាមេរិកចំនួន៨រូប បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ

តើទស្សនកិច្ចនៃប្រតិភូសភាអាមេរិក ឆ្លុះបញ្ចាំងយ៉ាងណាចំពោះស្ថានភាពកម្ពុជាបច្ចុប្បន្ន?

សមាជិកសភាអាមេរិកចំនួន៨រូប បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែកញ្ញា។ តាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ដំណើរទស្សនកិច្ចរបស់ប្រតិភូសភាអាមេរិកនេះ ជាការបង្ហាញពីការបេ្តជ្ញាចិត្តរបស់អាមេរិក ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា លើវិស័យសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ មើលឃើញថា ដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូសភាអាមេរិកមកកម្ពុជាពេលនេះ មានលក្ខណៈពិសេស ចំពេលដែលកម្ពុជាកំពុងអនុវត្តបទបាញ់ ក្នុងជម្លោះព្រំដែនជាមួយភាគីថៃ។ តើដំណើរទស្សនកិច្ចនៃប្រតិភូសភាអាមេរិកនៅកម្ពុជាក្នុងស្ថានភាពបែបនេះ មានន័យយ៉ាងដូចម្តេចចំពោះកម្ពុជា?

ក្រុមប្រឹក្សាសន្តិសុខ​អនុវត្តយន្តការ ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​សាជាថ្មីឡើងវិញ

ទណ្ឌកម្ម​ទៅលើអ៊ីរ៉ង់នឹងត្រូវចាប់ផ្តើម​អនុវត្តជាថ្មីឡើងវិញ ចាប់ពីយប់រំលងអាធ្រាត្រថ្ងៃសៅរ

ក្រុមប្រឹក្សាសន្តិសុខ​អនុវត្តយន្តការ ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​សាជាថ្មីឡើងវិញ

ទណ្ឌកម្ម​ទៅលើអ៊ីរ៉ង់នឹងត្រូវចាប់ផ្តើម​អនុវត្តជាថ្មីឡើងវិញ ចាប់ពីយប់រំលងអាធ្រាត្រថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យទី​២៨​កញ្ញា​។ ជាយន្តការអនុវត្តឡើងវិញ សម្រេចក្នុងក្របខណ្ឌក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពី​ក្រុមប្រទេសអឺរ៉ុប​៣ បារាំង អង់គ្លេស និងអាល្លឺម៉ង់ បាន​ទាមទារអនុវត្ត។ ប្រទេសទាំង​៣នេះ បាន​អះអាងថា​អ៊ីរ៉ង់​មិនបានគោរពការសន្យារបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរ​ឆ្នាំ​២០១៥។

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ទី២៨ ខែ​កញ្ញា ឆ្នាំ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ទី២៨ ខែ​កញ្ញា ឆ្នាំ២០២៥ ដោយ​ សាំ ឧត្តម

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ទី២៨ ខែ​កញ្ញា ឆ្នាំ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ទី២៨ ខែ​កញ្ញា ឆ្នាំ២០២៥ ដោយ​ សាំ ឧត្តម

លោក ហ៊ុន ម៉ាណែត៖ ព្រំដីរបស់ភូមិព្រៃចាន់ និងភូមិជោគជ័យនៅស្ថិតក្នុងការពិភាក្សាជាមួយថៃ

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន ម៉ាណែត បានប្រតិកម្មនឹងការអះអាងរបស់ភាគីថៃដែលថា ការកំណត់ព្រំ

លោក ហ៊ុន ម៉ាណែត៖ ព្រំដីរបស់ភូមិព្រៃចាន់ និងភូមិជោគជ័យនៅស្ថិតក្នុងការពិភាក្សាជាមួយថៃ

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន ម៉ាណែត បានប្រតិកម្មនឹងការអះអាងរបស់ភាគីថៃដែលថា ការកំណត់ព្រំប្រទល់នៅតំបន់មានជម្លោះត្រង់ចំណុចភូមិព្រៃចាន់ និងភូមិជោគជ័យនោះត្រូវបានដោះស្រាយរួចរាល់ គឺជាការលើកឡើងខុសពីការកំណត់នៅក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ ២០០០។ នេះមានន័យថា ភាគីទាំងពីរនឹងនៅបន្តពិភាក្សាការកំណត់ព្រំប្រទល់នេះតាមយន្តការទេ្វភាគីដែលបានព្រមព្រៀងកន្លងមក។

យោធាកម្ពុជាបដិសេធការចោទប្រកាន់ថាកម្ពុជាកាត់ទឹកដីឲ្យថៃនៅចំណុចអូរភ្លុកដំរី

យោធ​ភូមិ​ភាគ​ទី៥​របស់​កម្ពុជា ​នៅថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥ ​បាន​ចេញ​លិខិត​បដិសេធ​ច

យោធាកម្ពុជាបដិសេធការចោទប្រកាន់ថាកម្ពុជាកាត់ទឹកដីឲ្យថៃនៅចំណុចអូរភ្លុកដំរី

យោធ​ភូមិ​ភាគ​ទី៥​របស់​កម្ពុជា ​នៅថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥ ​បាន​ចេញ​លិខិត​បដិសេធ​ចោល​ការ​ចោទ​ប្រ​កាន់​ពាក់​ព័ន្ធ​នឹង​ការ​រុះ​រើ​ផ្ទះ​១​ខ្នង​ នៅ​ចំណុច​អូរ​ភ្លុក​ដំរី ថាជា​ការ​កាត់​ទឹក​ដី​កម្ពុជា​ឲ្យ​ទៅ​ថៃ​។​ យោធ​ភូមិភាគ​ទី​៥​ ចាត់​ទុក​ការ​លើក​ឡើង​នេះ​ ថា​ខុស​ពី​ការ​ពិត​ និង​គ្មាន​មូល​ដ្ឋាន​។​ ការ​បដិសេធ​របស់​កង​ទ័ព​កម្ពុជា​បែប​នេះ ​កើត​ឡើង​ បន្ទាប់ពី​អ្នក​នយោបាយ​ប្រឆាំង​របស់​កម្ពុជា​ បាន​អះអាង​ថា​ ការ​ដែល​កម្ពុជា​បាន​យល់ព្រម​រុះ​រើ​ផ្ទះ១​ខ្នង​របស់​ពលរដ្ឋ​ខ្មែរ​ និង​កែប្រែ​លេណដ្ឋាន​នៅតំបន់​ជម្លោះ ​ទៅ​តាម​សំណើ​អាជ្ញាធរ​ថៃ​នៅខេត្ត​ត្រាត គឺ​ប្រៀប​ដូចជា​«ការ​កាត់​ទឹក​ដី​ឲ្យ​ថៃ»​។

លោក នេតាន់យ៉ាហ៊ូ ទាត់ចោលការចោទប្រកាន់ជុំវិញអំពើ «ប្រល័យពូជសាសន៍» នៅហ្កាហ្សា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ បានថ្លែងបដិសេធចំពោះការចោទប្រកាន់ទាំងឡ

លោក នេតាន់យ៉ាហ៊ូ ទាត់ចោលការចោទប្រកាន់ជុំវិញអំពើ «ប្រល័យពូជសាសន៍» នៅហ្កាហ្សា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ បានថ្លែងបដិសេធចំពោះការចោទប្រកាន់ទាំងឡាយដែលថា កងទ័ពអ៊ីស្រាអែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ លោកបានថ្លែងយ៉ាងដូចនេះនៅលើវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃសុក្រ ទី២៦ កញ្ញា។

ពីទីក្រុង ឡូស្ហ ទៅដល់អង្គរ៖ ជីវិតផ្សងព្រេងរបស់លោកLouis Delaporte

ឈ្មោះ និងស្នាដៃរបស់ជនជាតិបារាំង លោកLouis Delaporteត្រូវបានគេរំលឹក និងលើកយកមកបង្ហាញ ជូនទស្សនិកជននៅឆ្

ពីទីក្រុង ឡូស្ហ ទៅដល់អង្គរ៖ ជីវិតផ្សងព្រេងរបស់លោកLouis Delaporte

ឈ្មោះ និងស្នាដៃរបស់ជនជាតិបារាំង លោកLouis Delaporteត្រូវបានគេរំលឹក និងលើកយកមកបង្ហាញ ជូនទស្សនិកជននៅឆ្នាំនេះ។ ចំពោះអ្នកដែលមិនធ្លាប់ស្គាល់ គេត្រូវដឹងថា លោកLouis Delaporteជាអ្នករុករកម្នាក់ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា នៅសម័យដែលមួយកម្ពុជាស្ថិតក្រោមអាណាព្យាបាលរបស់បារាំង។ កោតសរសើរ ស្ញប់ស្ញែង ស្នាដៃសិល្បៈ ស្ថាបត្យកម្មសាងសង់ប្រាសាទខ្មែរ លោកLouis Delaporteបាននាំយកវត្ថុបុរាណខ្មែរមួយចំនួនមកចូលរួមតាំងពិព័រណ៌សកលនៅប្រទេសបារាំងកាលពីជាង១០០ឆ្នាំមុន។ នៅខួប១០០ឆ្នាំនៃមរណភាពរបស់លោកLouis Delaporteកាលពីខែឧសភាឆ្នាំនេះ និងក្នុងឱកាសដែលសារមន្ទីរហ្គីមេនៅទីក្រុងប៉ារីស តាំងពិព័រណ៌វត្ថុសំរឹទ្ធខ្មែរ ទីក្រុង ឡូស្ហ ដែលជាទីក្រុងកំណើតរបស់លោកLouis Delaporte បានរៀបចំតាំងពិព័រណ៌ស្នាដៃរបស់លោកដែរ ប៉ុន្តែ ភាគច្រើនជាផ្ទាំងគំនូរ ដែលលោកបានគូរកាលពីជាង១០០ឆ្នាំមុន។

អ្វីទៅជាជញ្ជាំងដ្រូនរបស់សមាជិកអូតង់ដើម្បីប្រឆាំងតបតនឹងការវាយប្រហាររបស់ដ្រូនអនាមិក?

នៅលើផ្ទៃមេឃរបស់ប្រទេសសមាជិកអូតង់ខ្លះបន្តរងការយាយីពីដ្រូនអនាមិក។ បន្ទាប់ពីចាប់បានសញ្ញាដ្

អ្វីទៅជាជញ្ជាំងដ្រូនរបស់សមាជិកអូតង់ដើម្បីប្រឆាំងតបតនឹងការវាយប្រហាររបស់ដ្រូនអនាមិក?

នៅលើផ្ទៃមេឃរបស់ប្រទេសសមាជិកអូតង់ខ្លះបន្តរងការយាយីពីដ្រូនអនាមិក។ បន្ទាប់ពីចាប់បានសញ្ញាដ្រូនហោះចូលរំខានជាច្រើនដងលើព្រលានយន្តហោះជាច្រើនតាំងពីយប់ថ្ងៃពុធ ទី២៤ មក អាជ្ញាធរដាណឺម៉ាកបានសម្រេចបិទដែនអាកាសហោះហើរនៅពីលើអាកាសយានដ្ឋានធំទី២ របស់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលដល់ព្រឹកថ្ងៃសុក្រទី២៦ កញ្ញានេះ។ កាលពីប៉ុន្មានថ្ងៃកន្លងទៅ ដាណឺម៉ាកក៏ដូចជាប្រទេសសមាជិករបស់អូតង់នៅភាគខាងជើង និងខាងកើតអឺរ៉ុបកំពុងប្រឈម និងទាញសញ្ញាអាសន្នអំពីវត្តមានដ្រូនអនាមិកហោះពីលើទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាអាកាសយានដ្ឋាន និងមូលដ្ឋានទ័ពអាកាសជាដើម។ នៅថ្ងៃសុក្រ ទី២៦ កញ្ញានេះ ប្រទេសអឺរ៉ុបជាសមាជិកអូតង់ត្រូវជួបប្រជុំគ្នាបន្ទាន់ដើម្បីស្វែងរកចំណាត់ការទប់ទល់នឹងសត្រូវដ៏គ្រោះថ្នាក់មួយនេះ។ តើអ្វីទៅជាជញ្ជាំងរបស់ប្រទេសសមាជិកអូតង់ដើម្បីប្រឆាំងនឹងការវាយប្រហារដោយដ្រូនរុស្ស៊ី និង​ដ្រូនអនាមិក?

សង្គ្រាមពន្ធគយ៖ លោក​ត្រាំ​ប្រកាស​ដំឡើងពន្ធ​នាំ​ចូល​១០០%លើ​ផលិតផល​ឱសថ

ប្រធានាធិបតីអាមេរិកមិនបញ្ចប់សង្គ្រាមពន្ធគយទេ។ នៅថ្ងៃព្រហស្បតិ៍ ទី២៥ កញ្ញា ២០២៥ លោក ដូណាល់ ត

សង្គ្រាមពន្ធគយ៖ លោក​ត្រាំ​ប្រកាស​ដំឡើងពន្ធ​នាំ​ចូល​១០០%លើ​ផលិតផល​ឱសថ

ប្រធានាធិបតីអាមេរិកមិនបញ្ចប់សង្គ្រាមពន្ធគយទេ។ នៅថ្ងៃព្រហស្បតិ៍ ទី២៥ កញ្ញា ២០២៥ លោក ដូណាល់ ត្រាំ បានចេញប្រកាសថ្មីមួយទៀតដោយដំឡើងពន្ធបន្ថែមរហូតដល់ ១០០% លើគ្រប់ផលិតផលឱសថនាំចូលអាមេរិក។

សមាគមមីក្រូហិរញ្ញវត្ថុប្តេជ្ញាជំរុញវិស័យហិរញ្ញវត្ថុកម្ពុជាឲ្យកាន់តែរីកចម្រើន

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រកាសបេ្តជ្ញាចិត្តជាថ្មីក្នុងការជំរុញសេវាហិរញ្ញវត្ថុន

សមាគមមីក្រូហិរញ្ញវត្ថុប្តេជ្ញាជំរុញវិស័យហិរញ្ញវត្ថុកម្ពុជាឲ្យកាន់តែរីកចម្រើន

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រកាសបេ្តជ្ញាចិត្តជាថ្មីក្នុងការជំរុញសេវាហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយការទទួលខុសត្រូវខ្ពស់ ពង្រឹងកិច្ចការពារអតិថិជន និងការធានានូវនិរន្តរភាពសម្រាប់វិស័យហិរញ្ញវត្ថុ។ ការបេ្តជ្ញាចិត្តរបស់សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជានេះធ្វើឡើងនៅក្នុងកិច្ចពិគ្រោះយោបល់ដោះស្រាយបញ្ហានៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់ធនាគារជាតិកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជាកាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

សង់ត្រាល់ថា ជិត៣ខែ ពលរដ្ឋខ្មែរ​ ១ពាន់នាក់ត្រូវចាប់បញ្ចូនមកវិញ ក្រោយឆ្លងដែនខុសច្បាប់

ចាប់ពី​ដើមខែកក្កដា ដល់ថ្ងៃទី២៣ ខែសីហា  ពលរដ្ឋ​ខ្មែរយ៉ាងហោចណាស់ ១ពាន់នាក់ត្រូវបានថៃចាប់បញ្

សង់ត្រាល់ថា ជិត៣ខែ ពលរដ្ឋខ្មែរ​ ១ពាន់នាក់ត្រូវចាប់បញ្ចូនមកវិញ ក្រោយឆ្លងដែនខុសច្បាប់

ចាប់ពី​ដើមខែកក្កដា ដល់ថ្ងៃទី២៣ ខែសីហា  ពលរដ្ឋ​ខ្មែរយ៉ាងហោចណាស់ ១ពាន់នាក់ត្រូវបានថៃចាប់បញ្ចូនមកប្រទេសកម្ពុជាវិញ ក្រោយព្យាយាមលួចឆ្លងដែនខុសច្បាប់ចូលទៅទឹកដីថៃ អំឡុងស្ថានការណ៍នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ នេះបើតាមទិន្នន័យ​ពី​មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកប្រចាំប្រទេសថៃ នៃ​អង្គការ​សង់​ត្រាល់។ តាមមន្ត្រីអង្គការសង់ត្រាល់ ទិន្នន័យ​នេះនៅមិនទាន់រាប់បញ្ចូល​ចំនួនពលរដ្ឋខ្មែរលួច​​ឆ្លងដែនខុសច្បាប់​ ដែល​ទាហានថៃមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។

កម្ពុជាគួរឆ្លើយតបយ៉ាងណាចំពោះការដាក់ឱសានវាទរបស់ថៃឲ្យជម្លៀសពលរដ្ឋខ្មែរពីតំបន់ជម្លោះ?

អាជ្ញាធរ​ខេត្ត​ស្រះកែវ​របស់​ថៃ​បាន​ប្រកាស​ទុក​ពេល​ចំនួន​ ​២​សប្តាហ៍​រហូត​ដល់​ថ្ងៃ​ទី​១

កម្ពុជាគួរឆ្លើយតបយ៉ាងណាចំពោះការដាក់ឱសានវាទរបស់ថៃឲ្យជម្លៀសពលរដ្ឋខ្មែរពីតំបន់ជម្លោះ?

អាជ្ញាធរ​ខេត្ត​ស្រះកែវ​របស់​ថៃ​បាន​ប្រកាស​ទុក​ពេល​ចំនួន​ ​២​សប្តាហ៍​រហូត​ដល់​ថ្ងៃ​ទី​១០ ​ខែ​តុលា​ឲ្យ​អាជ្ញា​ធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​របស់​កម្ពុជា​ផ្លាស់​ប្តូរ​ទី​លំ​នៅ​របស់​ប្រជា​ជន​ខ្មែរ​ក្នុង​ភូមិ​ព្រៃ​ចាន់​ និង​ភូមិ​ជោគ​ជ័យ​។​ បើមិន​ដូ​ច្នោះទេ​ ថៃ​នឹង​អនុវត្ត​ច្បាប់​របស់​ខ្លួន​។​ អ្នក​ជំនាញ​ចាត់​ទុក​ការ​ដាក់​ឱសាន​វាទ​របស់​ភាគី​ថៃ​បែប​នេះ​ថាជា​ការ​រំលោភ​ច្បាប់​អន្តរ​ជាតិ​ទាំង​ស្រុង​។​ តាម​អ្នក​ជំនាញ ​មាន​តែ​ច្បាប់​អន្តរ​ជាតិ​មួយ​ប៉ុណ្ណោះ​ដែល​អាច​ឆ្លើយ​តប​នឹង​ទង្វើ​របស់​ភាគី​ថៃ​។

សេអ៊ូលថា កូរ៉េខាងជើងមានអ៊ុយរ៉ានីញ៉ូមគ្រប់ល្មមនឹងផលិតគ្រាប់បែកបរមាណូជាច្រើនគ្រាប់

បើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង កូរ៉េខាងជើងមានធាតុអ៊ុយរ៉ានីញ៉ូមចម្រើនរួចប្រមាណដល់ទៅ ២តោន។ ប

សេអ៊ូលថា កូរ៉េខាងជើងមានអ៊ុយរ៉ានីញ៉ូមគ្រប់ល្មមនឹងផលិតគ្រាប់បែកបរមាណូជាច្រើនគ្រាប់

បើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង កូរ៉េខាងជើងមានធាតុអ៊ុយរ៉ានីញ៉ូមចម្រើនរួចប្រមាណដល់ទៅ ២តោន។ បរិមាណអ៊ុយរ៉ាញ៉ូមដ៏សន្ធឹកសន្ធាប់នេះនឹងអនុញ្ញាតឲ្យរបបកុម្មុយនិស្តក្រុងព្យុងយ៉ាងអាចផលិតគ្រាប់បែកបរមាណូបានជាច្រើនគ្រាប់។

លោក ដូណាល់ ត្រាំមិនអនុញ្ញាតឲ្យអ៊ីស្រាអែលភ្ជាប់យកទឹកដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំទាស់នឹងគម្រោងរបស់នាយករដ្ឋអ៊ីស្រាអែល លោក បេនចាមិន នេត

លោក ដូណាល់ ត្រាំមិនអនុញ្ញាតឲ្យអ៊ីស្រាអែលភ្ជាប់យកទឹកដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំទាស់នឹងគម្រោងរបស់នាយករដ្ឋអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូដែលចង់ធ្វើអាណានិគមកិច្ចភ្ជាប់យកតំបន់ស៊ីហ្សកដានីរបស់ប៉ាឡេស្ទីនដាក់ក្នុងឧបសម្ព័ន្ធដែនដីអ៊ីស្រាអែល។ ការប្រកាសជំទាស់បែបនេះធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះ មុនពេលលោក នេតាន់យ៉ាហ៊ូឡើងថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងក្រុមប្រទេសដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

ឥណ្ឌារឹតបន្តឹងសន្តិសុខ បន្ទាប់ពីមានបាតុកម្មហិង្សាទាមទារ​សិទ្ធិអំណាចបន្ថែម​ឲ្យតំបន់ស្វយ័តLadakh

កាលពីថ្ងៃ​ព្រហស្បតិ៍ទី២៥កញ្ញា​ ឥណ្ឌា​ដាក់ពង្រាយ​ទាហានរាប់រយនាក់ និង​ប្រកាសបម្រាមគោចរ​ នៅ

ឥណ្ឌារឹតបន្តឹងសន្តិសុខ បន្ទាប់ពីមានបាតុកម្មហិង្សាទាមទារ​សិទ្ធិអំណាចបន្ថែម​ឲ្យតំបន់ស្វយ័តLadakh

កាលពីថ្ងៃ​ព្រហស្បតិ៍ទី២៥កញ្ញា​ ឥណ្ឌា​ដាក់ពង្រាយ​ទាហានរាប់រយនាក់ និង​ប្រកាសបម្រាមគោចរ​ នៅ​តំបន់Ladakh ក្នុងជួរភ្នំហិមាល័យ នៅមួយថ្ងៃក្រោយដែល​បាតុកម្ម​ទាមទារ​​ឲ្យសិទ្ធិអំណាច​ឲ្យ​​តំបន់​ បានឆេះ​រាលដាលទៅជា​បាតុកម្ម​ហិង្សា ដុតរថយន្តប៉ូលិស និងទីស្នាក់ការ​របស់​គណបក្ស​កាន់អំណាចរបស់​លោកនាយករដ្ឋមន្រ្តី​ណារិនដ្រា ម៉ូឌី។ បើតាម​ប៉ូលិស​ឥណ្ឌា ​ការប៉ះទង្គិច​ដ៏ហិង្សា កាលពីថ្ងៃពុធទី ២៤​កញ្ញា បានសម្លាប់មនុស្ស​ យ៉ាងហោច ៥នាក់ និងធ្វើ​ឲ្យ​រង​របួស​ប្រមាណ​១០០នាក់ ក្នុងនោះ ៣០នាក់ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច។ មនុស្ស​៤០នាក់​ផ្សេងទៀត​ត្រូវ​ចាប់ឃុំខ្លួន។

កងទ័ពច្រានចោលការលើកឡើងរបស់លោក គឹម សុខ ដែលថាកម្ពុជាទុកសាកសពទាហានចោលក្នុងព្រៃ

អគ្គបញ្ជាការកងទ័ពកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រតិកម្មទៅនឹងការលើកឡើងរបស់អ្

កងទ័ពច្រានចោលការលើកឡើងរបស់លោក គឹម សុខ ដែលថាកម្ពុជាទុកសាកសពទាហានចោលក្នុងព្រៃ

អគ្គបញ្ជាការកងទ័ពកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រតិកម្មទៅនឹងការលើកឡើងរបស់អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលថា រដ្ឋាភិបាលកម្ពុជាបានទុកសាកសពទាហានចោលនៅក្នុងព្រៃ។ ក្រៅតែពីច្រានចោលថា ជាព័ត៌មានមិនពិត អគ្គបញ្ជាការកងទ័ពក៏បានថ្កោលទោស និងចាត់ទុកការលើកឡើងរបស់លោក គឹម សុខ ថា ជាការប្រមាថដល់កងយោធពលខេមរភូមិន្ទ។

បទសម្ភាស​ផ្តាច់​មុខ៖ លោក ម៉ាក្រុង បង្ហាញ​ជំហរ​ក្នុង​សំណុំ​រឿង​​អ៊ុយក្រែន ប៉ាឡេស្ទីន​ និង​អ៊ីរ៉ង់

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បា​នផ្តល់​សម្ភាស​ផ្តាច់​មុខ​ឲ្យ​ទូរទស្សន៍បារ

បទសម្ភាស​ផ្តាច់​មុខ៖ លោក ម៉ាក្រុង បង្ហាញ​ជំហរ​ក្នុង​សំណុំ​រឿង​​អ៊ុយក្រែន ប៉ាឡេស្ទីន​ និង​អ៊ីរ៉ង់

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បា​នផ្តល់​សម្ភាស​ផ្តាច់​មុខ​ឲ្យ​ទូរទស្សន៍បារាំង France២៤ និង វិទ្យុបារាំងRFI។ ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត​ ប្រមុខ​រដ្ឋបារាំង​បា​នបកស្រាយពី​​សំណុំ​រឿងអន្តរជាតិ​ជា​ច្រើន តួយ៉ាង​ សង្គ្រាម​អ៊ុយក្រែន បញ្ហារដ្ឋ​​ប៉ាឡេស្ទីន និង​នុយក្លេអ៊ែរអ៊ីរ៉ង់។​  

អតីតប្រធានាធិបតីបារាំង​ នីកូឡា សាកូហ្ស៊ី ត្រូវតុលាការផ្តន្ទាទោសឲ្យ​ជាប់ពន្ធនាគារ​ ៥ ឆ្នាំ

ថ្ងៃ​ព្រហស្បតិ៍ ទី​២៥កញ្ញា តុលាការព្រហ្មទណ្ឌទីក្រុង​ប៉ារីស បានសម្រេច​កាត់ទោសអតីតប្រធានាធ

អតីតប្រធានាធិបតីបារាំង​ នីកូឡា សាកូហ្ស៊ី ត្រូវតុលាការផ្តន្ទាទោសឲ្យ​ជាប់ពន្ធនាគារ​ ៥ ឆ្នាំ

ថ្ងៃ​ព្រហស្បតិ៍ ទី​២៥កញ្ញា តុលាការព្រហ្មទណ្ឌទីក្រុង​ប៉ារីស បានសម្រេច​កាត់ទោសអតីតប្រធានាធិបតីបារាំង ​លោក នីកូឡា សាកូហ្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​ ចំនួន ៥ ឆ្នាំ ពីបទល្មើស​​ឃុបឃិតជាមួយក្រុមជនល្មើស។ ទោសព្រហ្មទណ្ឌ​នេះ ត្រូវ​អនុវត្ត​​ក្នុង​ពន្ធនាគារ​ជាក់ស្តែង បើទោះបី​ជា​ ជនត្រូវ​ចោទរូបនេះ ​បន្ត​ប្តឹង​ឧទ្ធរណ៍​ ក្តី។​​ ​

លោក លី សុវណ្ណារិទ្ធ៖ ថៃទុកពេលឲ្យកម្ពុជាជម្លៀសប្រជាជនចេញឲ្យអស់ត្រឹមថ្ងៃទី១០តុលា

អាជ្ញាធរ​ខេត្ត​ស្រះកែវ​របស់​ថៃ​បាន​ប្រកាស​ទុក​ពេល​២​សប្តាហ៍ ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយ​

លោក លី សុវណ្ណារិទ្ធ៖ ថៃទុកពេលឲ្យកម្ពុជាជម្លៀសប្រជាជនចេញឲ្យអស់ត្រឹមថ្ងៃទី១០តុលា

អាជ្ញាធរ​ខេត្ត​ស្រះកែវ​របស់​ថៃ​បាន​ប្រកាស​ទុក​ពេល​២​សប្តាហ៍ ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​របស់​កម្ពុជា​ផ្លាស់ប្តូរ​ទីលំ​នៅ​របស់​ប្រជាជន​ខ្មែរ​ពី​តំបន់​ជម្លោះ​ឲ្យ​អស់​ នៅ​ត្រឹម​ថ្ងៃ​ទី​១០​ ខែ​តុលា ​ឆ្នាំ​២០២៥​ បើ​ពុំ​ដូច្នោះទេ​ ថៃនឹង​អនុវត្ត​ច្បាប់​របស់​ខ្លួន​។​ នេះ​បើ​តាម​ លោក លី សុវណ្ណារិទ្ធ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ នៅក្នុង​បទ​សម្ភាសន៍​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​រសៀល​ថ្ងៃទី​២៥​ ខែ​កញ្ញានេះ​។ ​ការ​លើក​ឡើង​របស់​មន្រ្តីកម្ពុជា​ធ្វើ​ឡើង​ ក្រោយ​ពី​អភិបាល​ខេត្ត​ស្រះកែវ​មិន​ព្រម​ចូល​រួម​ប្រជុំ​ជាមួយ​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​។

លោក ហ៊ុន សែន ទទួលស្គាល់កំហុស បន្ទាប់ពីបានអះអាងថា បើគ្មានគាត់ កម្ពុជានឹងគ្មានសន្តិភាព

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នេះ ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា បាន​ប្រកាស​ទទួល​

លោក ហ៊ុន សែន ទទួលស្គាល់កំហុស បន្ទាប់ពីបានអះអាងថា បើគ្មានគាត់ កម្ពុជានឹងគ្មានសន្តិភាព

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នេះ ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា បាន​ប្រកាស​ទទួល​ស្គាល់​ពី​កំហុស​របស់​លោក​ក្នុង​ការ​សរសេរ​អត្ថ​បទ​មួយ​ទាក់​ទង​នឹង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ទៅ​លើ​រូប​លោក​កាល​ពី​ថ្ងៃ​២៧​ឆ្នាំ​មុន ​នៅ​ខេត្ត​សៀមរាប​។​ កំហុស​នៅ​ត្រង់​ថា ​ការ​ដែល​លោក​ហ៊ាន​អះ​អាង​ថា ​ប្រសិន​លោក​ស្លាប់​ ឬ​របួស​នា​ពេល​នោះ ​ប្រទេស​កម្ពុជា​នឹង​មិន​មាន​សន្តិភាព​។​ ការ​លើក​ឡើង​ដូច្នេះ​ត្រូវ​បាន​ លោក ​ហ៊ុន ​សែន​ ទទួល​ស្គាល់​ថា ​ជា​ការ​មើល​ឃើញ​តែ​មួយ​ជ្រុង ​ដោយ​មិន​បាន​គិត​ដល់​កត្តា​ដទៃ​ទៀត​។

អង្គការពាណិជ្ជកម្ម​ពិភពលោកសាទរការសម្រេចរបស់ចិន ដែលសុខចិត្ត​បោះបង់ចោលសិទ្ធិអនុគ្រោះពិសេសរបស់ខ្លួន

អង្គការពាណិជ្ជកម្មពិភពលោក បាន​អបអរសាទរចំពោះការសម្រេចរបស់ចិន ដែលសុខចិត្ត​បោះបង់ចោល នូវសិទ

អង្គការពាណិជ្ជកម្ម​ពិភពលោកសាទរការសម្រេចរបស់ចិន ដែលសុខចិត្ត​បោះបង់ចោលសិទ្ធិអនុគ្រោះពិសេសរបស់ខ្លួន

អង្គការពាណិជ្ជកម្មពិភពលោក បាន​អបអរសាទរចំពោះការសម្រេចរបស់ចិន ដែលសុខចិត្ត​បោះបង់ចោល នូវសិទ្ធិអនុគ្រោះពិសេស​របស់ខ្លួន​។ ជាសិទ្ធិពិសេសនៅក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ​ ដែលគេផ្តល់ទៅ​ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​។ អង្គការពាណិជ្ជកម្មពិភពលោកលើកឡើងថា ការសម្រេចរបស់ចិននេះ នឹងអនុញ្ញាតឲ្យ​បង្កើត​បរិយាកាសប្រកួតប្រជែង​ ឲ្យ​កាន់តែ​មាន​សមភាព ព្រមទាំងជំរុញសន្ទុះកំណែទម្រង់នៃស្ថាប័នអន្តរជាតិនេះ​​​។

កូឡុំប៊ី​ស្នើចាត់វិធានការច្បាប់ប្រឆាំង​លោកត្រាំ ក្រោយ​អាមេរិក​វាយប្រហារ​សម្លាប់មនុស្ស​នៅ​​​​ការ៉ាអ៊ីប

ក្នុងវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតី​កូឡុំប៊ី បាន​ស្នើឲ្យ​បើ​ក​នីតិវិធ

កូឡុំប៊ី​ស្នើចាត់វិធានការច្បាប់ប្រឆាំង​លោកត្រាំ ក្រោយ​អាមេរិក​វាយប្រហារ​សម្លាប់មនុស្ស​នៅ​​​​ការ៉ាអ៊ីប

ក្នុងវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតី​កូឡុំប៊ី បាន​ស្នើឲ្យ​បើ​ក​នីតិវិធីព្រហ្មទណ្ឌប្រឆាំង​នឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។  ​​ការ​ថ្លែងសំណើយ៉ាង​ដូច្នេះ បាន​ធ្វើឡើងក្រោយ​ពី​ កងទ័ព​ជើងទឹក​​អាមេរិក ​បាន​បើក​យុទ្ធនាការប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន ហើយបាន​​វាយប្រហារ​សម្លាប់​មនុស្ស​យ៉ាង​តិច ១៤ នាក់​  នៅតំបន់សមុទ្រការ៉ាអ៊ីប។ ​ ​

អ្នកសេដ្ឋកិច្ច៖ ជាឱកាសល្អរបស់កម្ពុជា បើព្រំដែនជាមួយថៃបិទកាន់តែយូរ

ថៃ​បាន​សម្រេច​បិទ​ព្រំ​ដែន​ជា​ឯក​តោ​ភាគី​ជាមួយ​កម្ពុជា​ ចាប់​តាំង​ពី​ចុង​ខែ​មិថុនា ​ឆ្ន

អ្នកសេដ្ឋកិច្ច៖ ជាឱកាសល្អរបស់កម្ពុជា បើព្រំដែនជាមួយថៃបិទកាន់តែយូរ

ថៃ​បាន​សម្រេច​បិទ​ព្រំ​ដែន​ជា​ឯក​តោ​ភាគី​ជាមួយ​កម្ពុជា​ ចាប់​តាំង​ពី​ចុង​ខែ​មិថុនា ​ឆ្នាំ​២០២៥ ​បន្ទាប់​ពី​មាន​ភាពតាន​តឹង​នៅ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​ ទាក់​ទង​នឹង​ផល​វិបាក​នៃ​ការ​បិទ​ព្រំ​ដែន​ជាមួយ​កម្ពុជា​នេះ​ ថៃ​បាន​អះ​អាង​ថា ​ខ្លួន​បាន​ខាត​បង់​ទឹក​ប្រាក់​ប្រមាណ​ ១០​ពាន់​លាន​បាត​ ឬ​ស្មើ​ជាង​៣០០​លាន​ដុល្លារ​ក្នុង​ ១​ខែ​។ ​ចំណែក​ពី​ខាង​ភាគី​កម្ពុជា ​គេ​នៅ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃការ​ខាត​បង់​សេដ្ឋ​កិច្ច​ ដោយ​សារ​ការ​បិទ​ព្រំ​ដែន​ជា​មួយ​ភាគី​ថៃ​នៅ​ឡើយ​ទេ​។ ​ប៉ុន្តែ​អ្នក​សេដ្ឋ​កិច្ច​កម្ពុជា​វាយ​តម្លៃ​ថា​ ជា​ឱកាស​ល្អ​របស់​កម្ពុជា​ ប្រសិន​បើ​ព្រំដែន​កម្ពុជា ​និង​ថៃ​នៅ​បន្ត​បិទ​កាន់​តែ​យូរ​ទៅ​មុខ​ទៀត​៕

លោក គឹម មាសសុខសីហា៖ សមត្ថកិច្ចចុះបង្ក្រាបករណីបន្លំយកមីថៃដាក់ចូលកេសមីខ្មែរ

ថ្មីៗនេះមានការបង្ហោះចែកចាយនៅតាមបណ្តាញសង្គមយ៉ាងព្រោងព្រាតអំពីការបន្លំយកមីកញ្ចប់របស់ថៃដា

លោក គឹម មាសសុខសីហា៖ សមត្ថកិច្ចចុះបង្ក្រាបករណីបន្លំយកមីថៃដាក់ចូលកេសមីខ្មែរ

ថ្មីៗនេះមានការបង្ហោះចែកចាយនៅតាមបណ្តាញសង្គមយ៉ាងព្រោងព្រាតអំពីការបន្លំយកមីកញ្ចប់របស់ថៃដាក់ចូលកេសមីរបស់ខ្មែរ ឈ្មោះថា «មីជាតិ»។ ភ្លាមៗនោះ ក្រុមហ៊ុនមីជាតិបានចេញមកបកស្រាយថា ការក្លែងបន្លំដូច្នេះមិនមែនជាទង្វើរបស់ក្រុមហ៊ុនទេ តែជាទង្វើរបស់ម្ចាស់ដេប៉ូចែកចាយមីថៃ។ អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) លោក គឹម មាសសុខសីហា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ថា មន្ត្រីនៃអគ្គនាយកដ្ឋានបានចុះត្រួតពិនិត្យនៅដេប៉ូយ៉ាងហោច ៣កន្លែង ដែលមានការក្លែងបន្លំផលិតផលថៃ ក្រោយពលរដ្ឋខ្មែរភាគច្រើនពហិការមិនប្រើប្រាស់ផលិតផលថៃ។ បើតាមលោក គឹម មាសសុខសីហា ម្ចាស់ដេប៉ូទាំងនោះក៏បានចុះកិច្ចសន្យាបញ្ឈប់ទង្វើនេះ ជាមួយសមត្ថកិច្ចរួចហើយដែរ។ 

លោក ឡុង កុសល៖ អាជ្ញាធរជាតិអប្សរាដាក់ពង្រាយក្រុមការងារតាមតំបន់អង្គរ ក្នុងរដូវវស្សា

អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះបានរំឭកឱ្យទេសចរជាតិ និងអន្តរជាតិប្រុងប្

លោក ឡុង កុសល៖ អាជ្ញាធរជាតិអប្សរាដាក់ពង្រាយក្រុមការងារតាមតំបន់អង្គរ ក្នុងរដូវវស្សា

អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះបានរំឭកឱ្យទេសចរជាតិ និងអន្តរជាតិប្រុងប្រយ័ត្នចំពោះហានិភ័យក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយសារតែការប្រែប្រួលអាកាសធាតុអំឡុងរដូវវស្សា។ អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា បន្ថែមពីការអំពាវនាវ អាជ្ញាធរជាតិអប្សរាបានដាក់ពង្រាយក្រុមការងារតាមតំបន់អង្គរ ដើម្បីតាមដានស្ថានភាពអាកាសធាតុ និងសុវត្ថិភាពភ្ញៀវទេសចរ។ តែទោះយ៉ាងណា លោក ឡុង កុសល នៅតែអំពាវនាវឲ្យភ្ញៀវទេសចរប្រុងប្រយ័ត្នខ្លួនឯង ចំពោះគ្រោះថ្នាក់ជាយថាហេតុ ដែលបង្កឡើងដោយបាតុភូតធម្មជាតិក្នុងរដូវវស្សានេះ។

ខ្យល់ព្យុះទីហ្វុង រ៉ាហ្កាសា ផ្តាច់ជីវិតមនុស្ស​យ៉ាងហោច​​១៥នាក់នៅតៃវ៉ាន់ និងបាត់ខ្លួនច្រើននាក់

បន្ទាប់ពីបានឆ្លងកាត់ភាគខាងជើងហ្វីលីពីន ខ្យល់ព្យុះទីហ្វុង រ៉ាហ្កាសា បានបោកសង្គ្រុបលើកោះតៃ

ខ្យល់ព្យុះទីហ្វុង រ៉ាហ្កាសា ផ្តាច់ជីវិតមនុស្ស​យ៉ាងហោច​​១៥នាក់នៅតៃវ៉ាន់ និងបាត់ខ្លួនច្រើននាក់

បន្ទាប់ពីបានឆ្លងកាត់ភាគខាងជើងហ្វីលីពីន ខ្យល់ព្យុះទីហ្វុង រ៉ាហ្កាសា បានបោកសង្គ្រុបលើកោះតៃវ៉ាន់ និង​កំពុងរំកិលខ្លួនចេញពីហុងកុង ឈ្ពោះទៅកាន់តំបន់ខាងត្បូង​និង​ខាងកើតប្រទេសចិន​។ នៅតៃវ៉ាន់ ទឹកជំនន់យ៉ាងគំហុកបង្កដោយ​ព្យុះសង្ឃរានេះ បានបណ្តាល​ឲ្យបាក់ទំនប់ទឹក ​ស្លាប់​មនុស្ស​យ៉ាងហោច១៥​នាក់ និងមានមនុស្ស​បាត់ខ្លួនច្រើននាក់ទៀត​​​។ នៅហ្វីលីពីន ខ្យល់​ព្យុះដ៏កំណាច​នេះ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច​៨នាក់​។

លោក ដូណាល់ ត្រាំ ក្រឡាស់​សម្តី​និង​ប្រកាស​​ជួយ​អ៊ុយក្រែន​វាយ​ដណ្តើម​យក​ទឹកដីវិញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បា​នផ្លាស់ប្តូរ​ជំហរ​ក្នុង​សំណុំ​រឿង​សង្គ្រាម​អ៊ុយក

លោក ដូណាល់ ត្រាំ ក្រឡាស់​សម្តី​និង​ប្រកាស​​ជួយ​អ៊ុយក្រែន​វាយ​ដណ្តើម​យក​ទឹកដីវិញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បា​នផ្លាស់ប្តូរ​ជំហរ​ក្នុង​សំណុំ​រឿង​សង្គ្រាម​អ៊ុយក្រែន​ ។ ពីមុន លោកត្រាំធ្លាប់ស្តី​​បន្ទោស​មេដឹកនាំអ៊ុយក្រែន​ថារឹង​ទទឹងមិន​ព្រម​ទទួល​យក​លក្ខខណ្ឌរុស្ស៊ី​និង​​មិន​ចង់​បញ្ចប់​សង្គ្រាម​ តែពេលនេះ លោកថា នឹង​ជួយ​អ៊ុយក្រែន​ដើម្បី​ដណ្តើម​យក​ទឹកដី​មកវិញ​។​​ ការ​ថ្លែងដូច្នេះ ធ្វើឡើង​នៅ​កិច្ចប្រជុំកំពូល​អង្គការ​សហប្រជាជាតិ  ជាទីដែល​ចៅហ្វាយ​សេតវិមាន​បញ្ចេញ​យោបល់​ក្នុង​សំណុំ​រឿង​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត។​

លោក ហ៊ុន សែន ជឿថាខ្មែរមិនដាច់ពោះស្លាប់ ទោះបិទព្រំដែនជាមួយថៃ ១០០ឆ្នាំទៀតក៏ដោយ

ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានប្រាប់ទៅភាគីថៃថា កម្ពុជាមិនដាច់ពោះស្លាប់ឡើយ ទោះបីថៃបន្តបិ

លោក ហ៊ុន សែន ជឿថាខ្មែរមិនដាច់ពោះស្លាប់ ទោះបិទព្រំដែនជាមួយថៃ ១០០ឆ្នាំទៀតក៏ដោយ

ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានប្រាប់ទៅភាគីថៃថា កម្ពុជាមិនដាច់ពោះស្លាប់ឡើយ ទោះបីថៃបន្តបិទច្រកព្រំដែនជាមួយកម្ពុជារហូតដល់ ១០០ឆ្នាំទៀត និងថា កម្ពុជាក៏នឹងមិនបន្ទាបខ្លួនសុំឱ្យថៃបើកច្រកព្រំដែន ដែលថៃបានបិទដោយឯកតោភាគីឡើយ។ ប្រតិកម្មរបស់ លោក ហ៊ុន សែន ដូច្នេះធ្វើឡើង បន្ទាប់ពីមានការជជែកវែកញែកក្នុងចំណោមពលរដ្ឋខ្មែរមួយចំនួន និងគ្រប់មជ្ឈដ្ឋានថៃ អំពីការចង់ឱ្យបិទព្រំដែនកម្ពុជា-ថៃបន្តទៀត។

ក្រសួងការពារជាតិ៖ ទាហានខ្មែរ​បានរៀលកៃ តែ​គ្មាន​ចេតនាបាញ់​អាវុធចូលទឹកដីថៃ

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យបានបញ្ជាក់នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ថា កងកម្

ក្រសួងការពារជាតិ៖ ទាហានខ្មែរ​បានរៀលកៃ តែ​គ្មាន​ចេតនាបាញ់​អាវុធចូលទឹកដីថៃ

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យបានបញ្ជាក់នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ថា កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃនោះទេ។ ការបញ្ជាក់ដូចនេះរបស់ក្រសួងការពារជាតិកម្ពុជា គឺក្រោយកងយោធពលភូមិន្ទថៃចោទថា «កម្ពុជាបានបាញ់អាវុធធុនតូចចំនួន ៣ទៅ៥គ្រាប់ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ»។ តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កងកម្លាំងកម្ពុជា​បានប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងប្រទេសទាំងពីរ។

ឥណ្ឌូណេស៊ី​និង​សហភាព​អឺរ៉ុប​​ ​ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ ក្រោយ​ចរចា​ជិត​១០ឆ្នាំ

ទីបំផុតទៅ ឥណ្ឌូណេស៊ីនិងសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី។ កិច្ចព្រមព្រៀ

ឥណ្ឌូណេស៊ី​និង​សហភាព​អឺរ៉ុប​​ ​ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ ក្រោយ​ចរចា​ជិត​១០ឆ្នាំ

ទីបំផុតទៅ ឥណ្ឌូណេស៊ីនិងសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី។ កិច្ចព្រមព្រៀងលើកលែង​ពន្ធគយ​នេះ បាន​ស៊ី​ពេល​ចរចា​ជិត​ ១ ទសវត្សរ៍។ ស៊ីពេល​យូរ​ ដ្បិត​ថា មា​នភាព​​ប្រទាំង​ប្រទើស​ក្នុង​សំណុំ​រឿង​កាប់​បំផ្លាញ​ព្រៃឈើនៅ​ឥណ្ឌូណេស៊ី ដើម្បីយកដីធ្វើកសិឧស្សាហ​កម្ម​​។ ក្រោម​សម្ពាធ​រនាំង​ពន្ធគយ​របស់​អាមេរិក ភាគីទាំង២បាន​ប្រញាប់​រួសរាន់​សម្រុះសម្រួល​គ្នា​ចុះកិច្ចព្រមព្រៀង។​​

Get more results via ClueGoal