លោក លិម តូម៉ាស៍-សំណាង សង្ឃឹមថា ជនសង្ស័យថៃសារភាពការពិតប្រាប់តុលាការ
newsare.net
តុលាការក្រុងបាងកក សម្រេចបើកសវនាការជំនុំជម្រះក្តីឃាតកម្មលោក លិម គិមយ៉ា អតីតអ្នកតំលោក លិម តូម៉ាស៍-សំណាង សង្ឃឹមថា ជនសង្ស័យថៃសារភាពការពិតប្រាប់តុលាការ
តុលាការក្រុងបាងកក សម្រេចបើកសវនាការជំនុំជម្រះក្តីឃាតកម្មលោក លិម គិមយ៉ា អតីតអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៃកូតាគណបក្សសង្គ្រោះជាតិ ចន្លោះឆ្នាំ២០១៣ - ឆ្នាំ២០១៧។ មានសញ្ជាតិបារាំង អ្នកនយោបាយខ្មែររូបនេះត្រូវខ្មាន់កាំភ្លើងជនជាតិថៃ បាញ់សម្លាប់ ក្នុងក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ប្រមាណជា ៩ ខែក្រោយឃាតកម្ម តុលាការថៃបើកអង្គជំនុំជម្រះ ជាលើកទី១ នៅថ្ងៃអង្គារទី៣០កញ្ញា។ ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយវិទ្យុបារាំង RFI នៅទីក្រុងប៉ារីស កូនប្រុសលោកលិម គិមយ៉ា គឺលោក លិម តូម៉ាស៍-សំណាង ថ្លែងក្តីសង្ឃឹមថា ជនសង្ស័យជនជាតិថៃ ទាំង២នាក់ ឆ្លើយការពិតប្រាប់តុលាការ។ មិនតែប៉ុណ្ណោះ លោកក៏សង្ឃឹមថា អាជ្ញាធរកម្ពុជា នឹងជួយចាប់ខ្លួនជនសង្ស័យខ្មែរ ២នាក់ទៀត គឺបុគ្គល ពេជ្រ គឹមស្រ៊ិន និង លី រតនៈរស្មី ឲ្យទៅប្រឈមមុខនឹងតុលាការថៃ ដើម្បីបន្តដំណើរការក្តី។ Read more