Cambodia



តើរដ្ឋាភិបាលថ្មីថៃពិតជាមានឆន្ទៈចង់ដោះស្រាយជម្លោះព្រំដែនជាមួយខ្មែរដោយសន្តិវិធី?

កាលពីថ្ងៃចន្ទ ទី២៩ កញ្ញា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក អនុធីន ឆន្ទវីរៈគុណ បានបង្ហាញពីគោលនយោ

អាមេរិកបន្តដាក់កម្ពុជាក្នុងចំណាត់ថ្នាក់ជាប្រទេសមិនប្រឹងប្រែងទប់ស្កាត់បទល្មើសជួញដូរមនុស្ស

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេសអាមេរិកបានផ្សព្វផ្សាយរបាយការណ៍មួយស្តីពីការជួញ

អាមេរិកបន្តដាក់កម្ពុជាក្នុងចំណាត់ថ្នាក់ជាប្រទេសមិនប្រឹងប្រែងទប់ស្កាត់បទល្មើសជួញដូរមនុស្ស

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេសអាមេរិកបានផ្សព្វផ្សាយរបាយការណ៍មួយស្តីពីការជួញដូរមនុស្សឆ្នាំ២០២៥។ សម្រាប់ប្រទេសកម្ពុជា ក្រសួងការបរទេសអាមេរិកបានចោទរដ្ឋាភិបាលថាមិនបានខិតខំទប់ស្កាត់បទល្មើសជួញដូរមនុស្សឲ្យមានប្រសិទ្ធភាពទេ។ នៅក្នុងរបាយការណ៍ថ្មី អាមេរិកនៅតែបន្តដាក់កម្ពុជាជាប្រទេសស្ថិតក្នុងកម្រិតទី៣ ដែលមិនបានគោរពពេញលេញនូវបទដ្ឋានអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្ស។ លម្អិតព័ត៌មាននេះដោយ ស៊ឹម ចាន់សំណាង៖

លោក លី សុវណ្ណារិទ្ធ៖ទាហាន និងអ្នកវាស់ដីថៃគ្មានសកម្មភាពជាថ្មីទេនៅពេលនេះ

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទាហាន និងអ្នកវាស់ដីរបស់ថៃចំនួនមួយក្រុមបានធ្វើសកម្មភាពចូ

លោក លី សុវណ្ណារិទ្ធ៖ទាហាន និងអ្នកវាស់ដីថៃគ្មានសកម្មភាពជាថ្មីទេនៅពេលនេះ

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទាហាន និងអ្នកវាស់ដីរបស់ថៃចំនួនមួយក្រុមបានធ្វើសកម្មភាពចូលជិតបង្គោលព្រំដែនលេខ៤៦ ស្ថិតនៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តែសកម្មភាពរបស់ពួកគេត្រូវបានកងកម្លាំងកម្ពុជាដែលមិនបំពាក់អាវុធ និងពលរដ្ឋខ្មែរនៅទីនោះបណ្តេញឲ្យត្រលប់ទៅវិញ។ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យបានប្រាប់វិទ្យុបារាំង RFI នៅរសៀលថ្ងៃទី៣០ ខែកញ្ញានេះថា ទាហាន និងអ្នកវាស់ដីថៃបានចាកចេញពីបង្គោលព្រំដែននោះវិញ ដោយគ្មានការប៉ះទង្គិចគ្នាហិង្សាអ្វីទេ និងថា ទាហាន និងអ្នកវាស់ដីថៃក៏មិនឃើញវិលមកជាថ្មីដែរ។

សមត្ថកិច្ចបន្តបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងឃាត់ខ្លួនជនបរទេសជាង ២០នាក់

កម្លាំងសមត្ថកិច្ចកម្ពុជាកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល

សមត្ថកិច្ចបន្តបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងឃាត់ខ្លួនជនបរទេសជាង ២០នាក់

កម្លាំងសមត្ថកិច្ចកម្ពុជាកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៣ទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និងឃាត់ខ្លួនជនបរទេសចំនួន ២៤នាក់។ ការបន្តបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះធ្វើឡើង បន្ទាប់ពីមានបទបញ្ជាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតកាលពីខែកក្កដា ឆ្នាំ២០២៥។ គិតមកទល់ខែកញ្ញា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញបានជាង៣ ០០០នាក់។

លោកហ្សេឡេនស្គី ស្នើបង្កើត “ប្រព័ន្ធខែលការពារផ្លូវអាកាសរួមគ្នា” ជាមួយប្រទេសសម្ព័ន្ធមិត្ត

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែនអាកាសខាងជើងនិងខាងកើតអឺរ៉ុប បានរងនូវការគំរាមផ្ទួនៗគ្នា ពីសំ

លោកហ្សេឡេនស្គី ស្នើបង្កើត “ប្រព័ន្ធខែលការពារផ្លូវអាកាសរួមគ្នា” ជាមួយប្រទេសសម្ព័ន្ធមិត្ត

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែនអាកាសខាងជើងនិងខាងកើតអឺរ៉ុប បានរងនូវការគំរាមផ្ទួនៗគ្នា ពីសំណាក់ដ្រូនអនាមិក និងយន្តហោះចម្បាំងរបស់រុស្ស៊ី។ ក្រុមប្រទេសអឺរ៉ុប បានជួបប្រជុំគ្នានៅប៉ូឡូញកាលពីថ្ងៃចន្ទទី២៩កញ្ញា ដើម្បីរកដំណោះស្រាយទប់ទល់នឹងការគំរាមសម្លុតទាំងនេះ។ លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គីបានស្នើថា អ៊ុយក្រែននិងក្រុមប្រទេសសម្ព័ន្ធមិត្ត អាចរួមគ្នាបង្កើតប្រព័ន្ធខែលការពារផ្លូវអាកាសរួម ព្រោះប៉ុន្មានឆ្នាំមកនេះ អ៊ុយក្រែនបានទទួលបទពិសោធន៍ច្រើន ទាំងបច្ចេកវិទ្យានិងតាក់ទិក ដើម្បីទប់ទល់ជាមួយដ្រូនរបស់រុស្ស៊ី។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលព្រមទទួលយក​ផែនការសន្តិភាព​របស់​លោកត្រាំ​ ប៉ុន្តែមានលក្ខខណ្ឌ

មានវត្តមាននៅក្នុង​សន្និសីទកាសែត​ជាមួយ​ចៅហ្វាយសេតវិមាន​កាលពីថ្ងៃចន្ទ នាយករដ្ឋមន្រ្តីអ៊ីស

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលព្រមទទួលយក​ផែនការសន្តិភាព​របស់​លោកត្រាំ​ ប៉ុន្តែមានលក្ខខណ្ឌ

មានវត្តមាននៅក្នុង​សន្និសីទកាសែត​ជាមួយ​ចៅហ្វាយសេតវិមាន​កាលពីថ្ងៃចន្ទ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បាននិយាយថា លោកផ្តល់ភ្លើងខៀវ គាំទ្រ​ផែនការសន្តិភាព​នៅហ្កាហ្សា​ដែលស្នើឡើង​ដោយ​លោកដូណាល់ត្រាំ។ នៅចំពោះប្រធានាធិបតីអាមេរិក នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​មិនភ្លេច​ដាក់​លក្ខខ័ណ្ឌ​ដែល​ថា អ៊ីស្រាអែលសុំរក្សាសិទ្ធិ​បិទបញ្ចប់​ការងារ​នៅហ្កាហ្សា ក្នុងករណីដែល​ក្រុមហាម៉ាស មិន​ទទួលយកផែនការសន្តិភាព​របស់​អាមេរិក ឬ​រំលោភមិនគោរព​តាម​ចំណុចដែលមាន​ចែង​។ តើ​ផែនការសន្តិភាព​នៅហ្កាហ្សារបស់​លោកដូណាល់ ត្រាំ​មាននិយាយពីអ្វីខ្លះ?

អគ្គលេខាធិការUN៖ «ជនស្លូតត្រង់» ជាអ្នករងគ្រោះខ្លាំងបំផុតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើក​ពីកង្វល់របស់កម្ពុជា ទៅសមភាគីថៃ ហើយចង់បាន

អគ្គលេខាធិការUN៖ «ជនស្លូតត្រង់» ជាអ្នករងគ្រោះខ្លាំងបំផុតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើក​ពីកង្វល់របស់កម្ពុជា ទៅសមភាគីថៃ ហើយចង់បានដំណោះស្រាយចំពោះជម្លោះព្រំដែននេះ ព្រោះនៅទីបញ្ចប់នៃសង្គ្រាមមានតែប្រជាជនស្លូតត្រង់ទេជាអ្នករងទុក្ខ។ នេះបើតាមខ្លឹមសារក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និង លោក Antonio Guterres អំឡុងពេលនៃការចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

តុលាការចិន​កាត់ទោស​ប្រហារជីវិត​ត្រកូល Ming មេខ្លោងឧក្រិដ្ឋកម្ម​​​អនឡាញ​នៅភូមា

នៅប្រទេស​ចិន តុលាការ​Wenzhou នៅទីក្រុង​​កាលពីថ្ងៃចន្ទទី ២៩​កញ្ញា​បាន​សម្រេច​កាត់ទោស​ប្រហារជីវ

តុលាការចិន​កាត់ទោស​ប្រហារជីវិត​ត្រកូល Ming មេខ្លោងឧក្រិដ្ឋកម្ម​​​អនឡាញ​នៅភូមា

នៅប្រទេស​ចិន តុលាការ​Wenzhou នៅទីក្រុង​​កាលពីថ្ងៃចន្ទទី ២៩​កញ្ញា​បាន​សម្រេច​កាត់ទោស​ប្រហារជីវិត​មនុស្ស​១៦នាក់ និង​ផ្តន្ទាទោស​មនុស្ស​២៣នាក់​ផ្សេងទៀតឲ្យជាប់ពន្ធនាគារ​ពី ៥ឆ្នាំ រហូតដល់​មួយជីវិត ក្នុង​បទចោទប្រកាន់​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​អនឡាញ ល្បែងខុសច្បាប់ ជួញដូរគ្រឿងញៀន និង​អំពើពេស្យាចារ​នៅក្នុ​ងមជ្ឈមណ្ឌល​បោកប្រាស់អនឡាញ​ក្នុងទឹកដី​ភូមា។ យោងតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍រដ្ឋចិន ក្រុមឧក្រិដ្ឋជនមួយចំនួន​ធំ​ដែលតុលាការ​កាត់ទោស​កាលពីថ្ងៃ​ចន្ទ ជា​សមាជិក​របស់​គ្រួសារត្រកូល Mingដែលពង្រីកអំណាច កើបលុយ​រាប់ពាន់លាន​ដុល្លារ​ពី​ឧក្រិដ្ឋកម្មឆ្លងដែន។

លោក លិម តូម៉ាស៍-សំណាង សង្ឃឹមថា ជនសង្ស័យថៃ​​​​សារភាព​ការពិតប្រាប់​តុលាការ

តុលាការ​ក្រុង​បាងកក ​​សម្រេច​បើកសវនាការជំនុំជម្រះក្តី​​ឃាតកម្ម​​លោក លិម គិមយ៉ា អតីតអ្នកតំ

លោក លិម តូម៉ាស៍-សំណាង សង្ឃឹមថា ជនសង្ស័យថៃ​​​​សារភាព​ការពិតប្រាប់​តុលាការ

តុលាការ​ក្រុង​បាងកក ​​សម្រេច​បើកសវនាការជំនុំជម្រះក្តី​​ឃាតកម្ម​​លោក លិម គិមយ៉ា អតីតអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៃកូតាគណ​បក្ស​សង្គ្រោះជាតិ ចន្លោះឆ្នាំ២០១៣​ - ឆ្នាំ​២០១៧​។ ​ មា​នសញ្ជាតិ​បារាំង អ្នក​នយោបាយ​ខ្មែរ​​រូបនេះ​​​ត្រូវ​ខ្មាន់កាំភ្លើងជនជាតិ​​ថៃ​ បាញ់សម្លាប់​​ ក្នុង​ក្រុង​បាងកក កាលពីថ្ងៃ​ទី​៧ ខែ​មករា​ ឆ្នាំ២០២៥​។  ​ប្រមាណជា​ ៩ ខែក្រោយ​​ឃាតកម្ម តុលាការ​ថៃ​បើកអង្គ​ជំនុំ​ជម្រះ​ ​ជាលើកទី១ នៅ​ថ្ងៃអង្គារទី៣០កញ្ញា។ ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​​​​​វិទ្យុ​បារាំង​ RFI នៅទីក្រុង​ប៉ារីស​  កូនប្រុស​លោក​លិម គិមយ៉ា គឺ​​លោក លិម តូម៉ាស៍-សំណាង ថ្លែងក្តីសង្ឃឹមថា ជនសង្ស័យ​ជនជាតិ​ថៃ ទាំង២នាក់ ឆ្លើយ​ការពិត​ប្រាប់តុលាការ។ មិនតែប៉ុណ្ណោះ លោកក៏​សង្ឃឹមថា អាជ្ញាធរកម្ពុជា  នឹងជួយចាប់ខ្លួនជនសង្ស័យខ្មែរ ២នាក់ទៀត គឺបុគ្គល ពេជ្រ គឹមស្រ៊ិន និង លី រតនៈរស្មី ឲ្យទៅប្រឈមមុខនឹងតុលាការថៃ ដើម្បីបន្តដំណើរការក្តី។

អ៊ុយក្រែន៖ ស្លាប់ និង របួសច្រើននាក់ ក្នុងការវាយប្រហារខ្នាតធំ ពីសំណាក់រុស្ស៊ី

ការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ី លើអ៊ុយក្រែន បានកើនឡើងនៅទូទាំងប្រទេស ក្នុងយប់ថ្ងៃសៅរ៍ឆ្

អ៊ុយក្រែន៖ ស្លាប់ និង របួសច្រើននាក់ ក្នុងការវាយប្រហារខ្នាតធំ ពីសំណាក់រុស្ស៊ី

ការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ី លើអ៊ុយក្រែន បានកើនឡើងនៅទូទាំងប្រទេស ក្នុងយប់ថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា។ នៅក្នុងទីក្រុងកៀវ មានមនុស្សយ៉ាងតិច ៤នាក់បានស្លាប់ រួមទាំងក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ និងមានច្រើននាក់ទៀតបានរងរបួសពីការវាយប្រហាររបស់រុស្ស៊ីដោយដ្រូន និងគ្រាប់មីស៊ីល។ តែរុស្ស៊ីបានចេញមុខអះអាងថា ផ្ទាំងស៊ីបនៃការវាយប្រហាររបស់ខ្លួនគឺមូលដ្ឋានកងទ័ព។ 

ចិន​ប្រាប់​កូរ៉េខាងជើង​ឲ្យរួមដៃគ្នា​ប្រយុទ្ធប្រឆាំង​នឹង​អនុត្តរភាព

ចិនកូរ៉េខាងជើងនៅតែ​បន្តជាសម្ព័ន្ធមិត្ត​ដែកថែប។ ចិន​ចង់​ពង្រឹង​សហប្រតិបត្តិការ និងធ្វើកា

ចិន​ប្រាប់​កូរ៉េខាងជើង​ឲ្យរួមដៃគ្នា​ប្រយុទ្ធប្រឆាំង​នឹង​អនុត្តរភាព

ចិនកូរ៉េខាងជើងនៅតែ​បន្តជាសម្ព័ន្ធមិត្ត​ដែកថែប។ ចិន​ចង់​ពង្រឹង​សហប្រតិបត្តិការ និងធ្វើការរួមគ្នាជាមួយ​កូរ៉េខាងជើង​ដើម្បី​ប្រឆាំង​នឹង​អនុត្តរភាព។ នេះជា​ប្រសាសន៍​របស់​រដ្ឋមន្រ្តីការបរទេស​ចិន លោក​វ៉ាង យី​ទៅកាន់​សមភាគី​កូរ៉េខាងជើង លោកស្រី ឆេ សុនហ៊ី Choe Son-Hui នៅក្នុង​អំឡុង​ទស្ស​នកិច្ច​ផ្លូវការ​នៅទីក្រុង​ប៉េកាំង កាលពីថ្ងៃ​អាទិត្យ​ទី ២៨​កញ្ញា។ វត្តមាន​របស់​ប្រមុខការបរទេស​កូរ៉េខាងជើង នៅ​ប្រទេស​ចិន ធ្វើឡើងនៅប៉ុន្មាន​សប្តាហ៍ក្រោយពី​លោក​គីម ជុងអ៊ុន​ធ្វើដំណើរ​ទៅ​ចូលរួម​ជាលើកទី​១​ក្នុង​កម្មវិធីបង្ហាញក្បួនទ័ព​ដ៏ធំ​របស់​ចិន នៅ​ដើម​ខែ​កញ្ញានេះ។

តុលាការចិន​កាត់ទោស​ប្រហារជីវិត​ត្រកូល Ming មេក្លោងឧក្រិដ្ឋជន​​អនឡាញ​នៅភូមា

នៅប្រទេស​ចិន តុលាការ​Wenzhou នៅទីក្រុង​​កាលពីថ្ងៃចន្ទទី ២៩​កញ្ញា​បាន​សម្រេច​កាត់ទោស​ប្រហារជីវ

តុលាការចិន​កាត់ទោស​ប្រហារជីវិត​ត្រកូល Ming មេក្លោងឧក្រិដ្ឋជន​​អនឡាញ​នៅភូមា

នៅប្រទេស​ចិន តុលាការ​Wenzhou នៅទីក្រុង​​កាលពីថ្ងៃចន្ទទី ២៩​កញ្ញា​បាន​សម្រេច​កាត់ទោស​ប្រហារជីវិត​មនុស្ស​១៦នាក់ និង​ផ្តន្ទាទោស​មនុស្ស​២៣នាក់​ផ្សេងទៀតឲ្យជាប់ពន្ធនាគារ​ពី ៥ឆ្នាំ រហូតដល់​មួយជីវិត ក្នុង​បទចោទប្រកាន់​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​អនឡាញ ល្បែងខុសច្បាប់ ជួញដូរគ្រឿងញៀន និង​អំពើពេស្យាចារ​នៅក្នុ​ងមជ្ឈមណ្ឌល​បោកប្រាស់អនឡាញ​ក្នុងទឹកដី​ភូមា។ យោងតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍រដ្ឋចិន ក្រុមឧក្រិដ្ឋជនមួយចំនួន​ធំ​ដែលតុលាការ​កាត់ទោស​កាលពីថ្ងៃ​ចន្ទ ជា​សមាជិក​របស់​គ្រួសារត្រកូល Mingដែលពង្រីកអំណាច កើបលុយ​រាប់ពាន់លាន​ដុល្លារ​ពី​ឧក្រិដ្ឋកម្មឆ្លងដែន។

ភាពយន្តឯកសារខ្លីរបស់និស្សិតDMC​ ឆ្លុះបញ្ចាំងពីស្នាដៃសិល្បៈជាមួយ​នឹង​តថភាពសង្គមពិត

ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រុមនិស្សិតផ្នែកសារព័ត៌មាននៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ

ភាពយន្តឯកសារខ្លីរបស់និស្សិតDMC​ ឆ្លុះបញ្ចាំងពីស្នាដៃសិល្បៈជាមួយ​នឹង​តថភាពសង្គមពិត

ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រុមនិស្សិតផ្នែកសារព័ត៌មាននៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) នៃសកល​វិទ្យាល័យ​​ភូមិន្ទភ្នំពេញតែងតែចាក់បញ្ចាំងខ្សែភាពយន្តឯកសារខ្នាតខ្លីដែលជាស្នាដៃផលិតរបស់ក្រុមនិស្សិតឆ្នាំទី៣ផ្នែកសារព័ត៌មាន នៅលើផ្ទាំងសំពត់សទំនើប នៃរោងភាពយន្តប្រ៉ាមស៊ីនេផ្លិចនៅទីក្រុងភ្នំពេញ។ ខ្សែភាពយន្តឯកសារខ្លីចំនួន១១រឿង បានឆ្លុះបញ្ចាំងពីជិវិតពិត ពីបញ្ហាប្រឈម និងការតស៊ូរបស់ស្ត្រី និងប្រជាជនខ្មែរនៅក្នុងតថភាពសង្គមជាក់ស្តែង។ ក្រុមនិស្សិត សង្ឃឹមថា ភាពយន្តឯកសារ របស់ពួកគេនឹងទទួលបានការចាប់អារម្មណ៍ពីសាធារជនទូទៅ ហើយមានការផ្លាស់ប្តូរទៅថ្ងៃអនាគត​ទៅតាមសាច់រឿងដែលបានដាក់បញ្ចាំងនោះ។ ខ្សែភាពយន្តដែលផ្តោតលើប្រធានបទដ៏កម្រនេះ និងកាន់តែទាក់ទាញនោះ ត្រូវបានចាក់បញ្ចាំងបង្ហាញជូនសាធារណៈជនអ្នកចូលទស្សនាជិត៣០០នាក់ កាលពីព្រឹកថ្ងៃសៅរ៍ទី២៧ ខែ កញ្ញា ឆ្នាំ ២០២៥៕

បេក្ខជនចប់ថ្នាក់ទី១២សម្រុកចាប់យកមុខវិជ្ជារៀននៅសាកលវិទ្យាល័យ

សាកលវិទ្យាល័យរដ្ឋនិងឯកជន ក្នុងទីក្រុងភ្នំពេញ មានសភាពអ៊ូអរខុសប្លែកពីសព្វដង ដោយសារការសម្រុ

បេក្ខជនចប់ថ្នាក់ទី១២សម្រុកចាប់យកមុខវិជ្ជារៀននៅសាកលវិទ្យាល័យ

សាកលវិទ្យាល័យរដ្ឋនិងឯកជន ក្នុងទីក្រុងភ្នំពេញ មានសភាពអ៊ូអរខុសប្លែកពីសព្វដង ដោយសារការសម្រុកទៅបំពេញពាក្យចូលរៀនរបស់បេក្ខជនដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប​)ឆ្នាំ ២០២៥នេះ​។ ជាក់ស្តែង ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី២៩កញ្ញានេះ មានបេក្ខជនមកពីរាជធានី-ខេត្ត យ៉ាងច្រើនកុះករ សង្វាតមកបំពេញពាក្យ ជ្រើសរើសមុខវិជ្ជាដែលពួកគេចូលចិត្ត។ សូមទស្សនាបទយកការណ៍របស់ ជួប នរក្សា៖

លោក ផន រឹម៖ ភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តពោធិ៍សាត់បង្កឲ្យមានការខូចខាតផ្លូវ និងឧបសគ្គក្នុងការធ្វើដំណើរ

ភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នាឥតដាច់ប៉ុន្មានថ្ងៃចុងក្រោយនេះបានបណ្តាលឲ្យផ្លូវជាតិលេខ៥៥ ន

លោក ផន រឹម៖ ភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តពោធិ៍សាត់បង្កឲ្យមានការខូចខាតផ្លូវ និងឧបសគ្គក្នុងការធ្វើដំណើរ

ភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នាឥតដាច់ប៉ុន្មានថ្ងៃចុងក្រោយនេះបានបណ្តាលឲ្យផ្លូវជាតិលេខ៥៥ នៅតំបន់អន្លង់អាំងក្នុងខេត្តពោធិ៍សាត់រងការបាក់ច្រោះដីធ្លាក់លើតួផ្លូវ និងបណ្តាលឲ្យខូចខាតផ្លូវដោយអន្លើនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃ២៩ កញ្ញាដដែល លោក ផន រឹម បានថ្លែងថា ហេតុការណ៍នេះបានរារាំងចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋដោយសារមានច្រោះដី ធ្លាក់ភក់ ថ្ម ព្រមទាំងដើមឈើនៅលើកំណាត់ផ្លូវ។ ក្នុងន័យនេះ លោកទទូចឱ្យពលរដ្ឋប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវខាងលើ។ សូមស្តាប់ការបញ្ជាក់របស់លោក ផន រឹម ដែលរៀបចំឡើងដោយ សើ ដាវី៖

ក្រសួងមហាផ្ទៃថា ថៃត្រូវដោះលែងកងទ័ពខ្មែរទាំង១៨នាក់ បើថៃពិតជាសមានចិត្តនឹងកម្ពុជា

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃនៅថ្ងៃទី២៨ ខែកញ្ញា បានប្រតិកម្មនឹងការថ្លែងរបស់រដ្ឋម

ក្រសួងមហាផ្ទៃថា ថៃត្រូវដោះលែងកងទ័ពខ្មែរទាំង១៨នាក់ បើថៃពិតជាសមានចិត្តនឹងកម្ពុជា

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃនៅថ្ងៃទី២៨ ខែកញ្ញា បានប្រតិកម្មនឹងការថ្លែងរបស់រដ្ឋមន្រ្តីការបរទេសថៃលោក ស៊ីហាស័ក្តិ ផួងកេតកែវនៅឯមហាសន្និបាតអង្គការសហប្រជាជាតិដែលថា ប្រទេសថៃក៏ទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែនជាមួយកម្ពុជា ដែលនាំដល់ការផ្ទុះសង្គ្រាមកាលពីខែកក្កដា ឆ្នាំ២០២៥។ ចំពោះក្រសួងមហាផ្ទៃកម្ពុជា ភាគីថៃត្រូវតែដោះលែងកងទ័ពខ្មែរទាំង១៨នាក់ឲ្យត្រឡប់មកវិញ បើថៃពិតជាទឹកចិត្តល្អជាមួយកម្ពុជាប្រាកដមែន។

ម៉ុលដាវី​បោះឆ្នោត​សភា​ ក្រោម​សម្ពាធ​នៃ​ការ​ជ្រៀតជ្រែក​រុស្ស៊ី

នៅ​​​ថ្ងៃអាទិត្យ​​ទី​២៨​កញ្ញានេះ ម៉ុលដាវី​រៀបចំ​​ការ​បោះឆ្នោត​សភា​ ដែល​មាន​តម្លៃ​ជា​ការ

ម៉ុលដាវី​បោះឆ្នោត​សភា​ ក្រោម​សម្ពាធ​នៃ​ការ​ជ្រៀតជ្រែក​រុស្ស៊ី

នៅ​​​ថ្ងៃអាទិត្យ​​ទី​២៨​កញ្ញានេះ ម៉ុលដាវី​រៀបចំ​​ការ​បោះឆ្នោត​សភា​ ដែល​មាន​តម្លៃ​ជា​ការ​កំណត់ជោគ​​​វាសនាអនាគត ថា​តើ​​ម៉ុលដាវី​នឹង​បន្ត​ដំណើរ​ចូល​ជាសមាជិក​​អឺរ៉ុប ឬ​ត្រលប់​ចូល​ក្នុង​ក្រញាំរុស្ស៊ី​វិញ។ ប៉ុន្តែអ្នក​​វិភាគ ប្រធានាធិបតី​កាន់​អំណាច ក៏​ដូច​ជា​សហភាព​អឺរ៉ុប ​យល់​ថា ការ​បោះឆ្នោត​លើក​នេះ​ មាន​ការ​ជ្រៀត​ជ្រែក​ពីបរទេស​ យ៉ាង​ខ្លាំង​បំផុត​មិនធ្លាប់​មាន​ទេ ​គិត​ចាប់​តាំង​ពី​ប្រទេស​បាន​ទទួល​ឯករាជ្យ​ ចេញ​ផុត​ពី​របប​សហភាព​សូវៀត​នៅ​ឆ្នាំ​១៩៩១មក។

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃឡើងនិយាយចោទគ្នាទៅវិញទៅមកនៅអ.ស.ប

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បាននិយាយរៀបរាប់ប្រាប់មហាសន្និបាតអង្គការសហប្រជ

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃឡើងនិយាយចោទគ្នាទៅវិញទៅមកនៅអ.ស.ប

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បាននិយាយរៀបរាប់ប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក នៅថ្ងៃសៅរ៍ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៥ថា សន្តិភាពរបស់ប្រទេសកម្ពុជា ដែលបានមកដោយលំបាក បច្ចុប្បន្នកំពុងរងការគំរាមកំហែងពីប្រទេសជិតខាងមួយដែលកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា។ ភ្លាមៗ នៅក្រោយការឡើងថ្លែងប្រមុខទូតកម្ពុជា រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក្តិ ផួងកេតកែវ បានលេបខាយដាក់ភាគីកម្ពុជាថា បានព្យាយាមធ្វើជាជនរងគ្រោះម្តងហើយ ម្តងទៀត។

លោក ហ៊ុន សែន ធ្វើអន្តរាគមន៍ជាថ្មីក្នុងជម្លោះព្រំដែនខ្មែរ-ថៃ ក្រោយការផ្ទុះអាវុធនៅព្រំដែន

ប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានស្នើឱ្យក្រុមសង្កេតការណ៍អន្តរកាល (IOT) ចុះត្រួតពិនិត្យទីតាំងធ្

លោក ហ៊ុន សែន ធ្វើអន្តរាគមន៍ជាថ្មីក្នុងជម្លោះព្រំដែនខ្មែរ-ថៃ ក្រោយការផ្ទុះអាវុធនៅព្រំដែន

ប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានស្នើឱ្យក្រុមសង្កេតការណ៍អន្តរកាល (IOT) ចុះត្រួតពិនិត្យទីតាំងធ្លាក់គ្រាប់ និងធ្វើកោសល្យវិច័យគ្រាប់ ក្រោយយោធាថៃបរិហារកម្ពុជាថា បានបើកការបាញ់ប្រហារទៅលើទីតាំងកងទ័ពថៃដោយប្រើកាំភ្លើងយន្ត។ បើតាមលោក ហ៊ុន សែន ប្រសិនបើភាគីណាមួយ(កម្ពុជា-ថៃ) បដិសេធមិនឱ្យអ្នកសង្កេតការណ៍អន្តរកាល ចុះទៅត្រួតពិនិត្យ គឺបានសេចក្តីថា ភាគីនោះជាអ្នកបាញ់ ហើយជាអ្នកដែលរំលោភបំពានទៅលើបទឈប់បាញ់គ្នា។

នៅក្រៅមហាសន្និបាតUN៖ កម្ពុជាប្រាប់មេដឹកនាំប្រទេសនានាពីជម្លោះព្រំដែនកម្ពុជា និងថៃ

ប្រ​​មុខ​ការ​ទូត​កម្ពុជា ​លោក ប្រាក់ សុខុន ​បាន​ឆ្លៀត​រៀប​រាប់​ពី​ជម្លោះ​ព្រំ​ដែន​កម្ពុជ

នៅក្រៅមហាសន្និបាតUN៖ កម្ពុជាប្រាប់មេដឹកនាំប្រទេសនានាពីជម្លោះព្រំដែនកម្ពុជា និងថៃ

ប្រ​​មុខ​ការ​ទូត​កម្ពុជា ​លោក ប្រាក់ សុខុន ​បាន​ឆ្លៀត​រៀប​រាប់​ពី​ជម្លោះ​ព្រំ​ដែន​កម្ពុជា ​និង​ថៃ​ ប្រាប់​មេ​ដឹក​នាំ​ប្រទេស​នានា​ដែល​បាន​ចូល​រួម​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​ លើក​ទី​៨០​ ក្នុង​ទី​ក្រុង​ញូវ​យ៉ក​ នា​សប្តាហ៍នេះ​។ ​លោក ​ប្រាក់ សុខុន បាន​ប្រាប់​មេ​ដឹក​នាំ ​និង​រដ្ឋ​មន្ត្រី​ការ​បរទេស​មួយ​ចំនួន​ថា ​ កម្ពុជា​គឺ​ជា​ជន​រង​គ្រោះ​ក្នុង​សង្គ្រាម​ជា​មួយ​ថៃ​។​ អ្នក​វិភាគ​ លើក​ឡើង​ថា​ នេះ​ជា​ឱកាស​ដែល​កម្ពុជា​បក​អាក្រាត​ទង្វើ​របស់​ភាគី​ថៃ​ដែល​ឈ្លាន​ពាន​មក​លើ​កម្ពុជា​ តែ​ថា​សហគមន៍​អន្តរ​ជាតិ​អាច​មិន​សូវ​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​លើ ជម្លោះ​នេះ​។

តើទស្សនកិច្ចនៃប្រតិភូសភាអាមេរិក ឆ្លុះបញ្ចាំងយ៉ាងណាចំពោះស្ថានភាពកម្ពុជាបច្ចុប្បន្ន?

សមាជិកសភាអាមេរិកចំនួន៨រូប បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ

តើទស្សនកិច្ចនៃប្រតិភូសភាអាមេរិក ឆ្លុះបញ្ចាំងយ៉ាងណាចំពោះស្ថានភាពកម្ពុជាបច្ចុប្បន្ន?

សមាជិកសភាអាមេរិកចំនួន៨រូប បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែកញ្ញា។ តាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ដំណើរទស្សនកិច្ចរបស់ប្រតិភូសភាអាមេរិកនេះ ជាការបង្ហាញពីការបេ្តជ្ញាចិត្តរបស់អាមេរិក ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា លើវិស័យសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ មើលឃើញថា ដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូសភាអាមេរិកមកកម្ពុជាពេលនេះ មានលក្ខណៈពិសេស ចំពេលដែលកម្ពុជាកំពុងអនុវត្តបទបាញ់ ក្នុងជម្លោះព្រំដែនជាមួយភាគីថៃ។ តើដំណើរទស្សនកិច្ចនៃប្រតិភូសភាអាមេរិកនៅកម្ពុជាក្នុងស្ថានភាពបែបនេះ មានន័យយ៉ាងដូចម្តេចចំពោះកម្ពុជា?

ក្រុមប្រឹក្សាសន្តិសុខ​អនុវត្តយន្តការ ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​សាជាថ្មីឡើងវិញ

ទណ្ឌកម្ម​ទៅលើអ៊ីរ៉ង់នឹងត្រូវចាប់ផ្តើម​អនុវត្តជាថ្មីឡើងវិញ ចាប់ពីយប់រំលងអាធ្រាត្រថ្ងៃសៅរ

ក្រុមប្រឹក្សាសន្តិសុខ​អនុវត្តយន្តការ ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​សាជាថ្មីឡើងវិញ

ទណ្ឌកម្ម​ទៅលើអ៊ីរ៉ង់នឹងត្រូវចាប់ផ្តើម​អនុវត្តជាថ្មីឡើងវិញ ចាប់ពីយប់រំលងអាធ្រាត្រថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យទី​២៨​កញ្ញា​។ ជាយន្តការអនុវត្តឡើងវិញ សម្រេចក្នុងក្របខណ្ឌក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពី​ក្រុមប្រទេសអឺរ៉ុប​៣ បារាំង អង់គ្លេស និងអាល្លឺម៉ង់ បាន​ទាមទារអនុវត្ត។ ប្រទេសទាំង​៣នេះ បាន​អះអាងថា​អ៊ីរ៉ង់​មិនបានគោរពការសន្យារបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរ​ឆ្នាំ​២០១៥។

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ទី២៨ ខែ​កញ្ញា ឆ្នាំ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ទី២៨ ខែ​កញ្ញា ឆ្នាំ២០២៥ ដោយ​ សាំ ឧត្តម

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ទី២៨ ខែ​កញ្ញា ឆ្នាំ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃ សៅរ៍ទី២៨ ខែ​កញ្ញា ឆ្នាំ២០២៥ ដោយ​ សាំ ឧត្តម

លោក ហ៊ុន ម៉ាណែត៖ ព្រំដីរបស់ភូមិព្រៃចាន់ និងភូមិជោគជ័យនៅស្ថិតក្នុងការពិភាក្សាជាមួយថៃ

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន ម៉ាណែត បានប្រតិកម្មនឹងការអះអាងរបស់ភាគីថៃដែលថា ការកំណត់ព្រំ

លោក ហ៊ុន ម៉ាណែត៖ ព្រំដីរបស់ភូមិព្រៃចាន់ និងភូមិជោគជ័យនៅស្ថិតក្នុងការពិភាក្សាជាមួយថៃ

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន ម៉ាណែត បានប្រតិកម្មនឹងការអះអាងរបស់ភាគីថៃដែលថា ការកំណត់ព្រំប្រទល់នៅតំបន់មានជម្លោះត្រង់ចំណុចភូមិព្រៃចាន់ និងភូមិជោគជ័យនោះត្រូវបានដោះស្រាយរួចរាល់ គឺជាការលើកឡើងខុសពីការកំណត់នៅក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ ២០០០។ នេះមានន័យថា ភាគីទាំងពីរនឹងនៅបន្តពិភាក្សាការកំណត់ព្រំប្រទល់នេះតាមយន្តការទេ្វភាគីដែលបានព្រមព្រៀងកន្លងមក។

យោធាកម្ពុជាបដិសេធការចោទប្រកាន់ថាកម្ពុជាកាត់ទឹកដីឲ្យថៃនៅចំណុចអូរភ្លុកដំរី

យោធ​ភូមិ​ភាគ​ទី៥​របស់​កម្ពុជា ​នៅថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥ ​បាន​ចេញ​លិខិត​បដិសេធ​ច

យោធាកម្ពុជាបដិសេធការចោទប្រកាន់ថាកម្ពុជាកាត់ទឹកដីឲ្យថៃនៅចំណុចអូរភ្លុកដំរី

យោធ​ភូមិ​ភាគ​ទី៥​របស់​កម្ពុជា ​នៅថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥ ​បាន​ចេញ​លិខិត​បដិសេធ​ចោល​ការ​ចោទ​ប្រ​កាន់​ពាក់​ព័ន្ធ​នឹង​ការ​រុះ​រើ​ផ្ទះ​១​ខ្នង​ នៅ​ចំណុច​អូរ​ភ្លុក​ដំរី ថាជា​ការ​កាត់​ទឹក​ដី​កម្ពុជា​ឲ្យ​ទៅ​ថៃ​។​ យោធ​ភូមិភាគ​ទី​៥​ ចាត់​ទុក​ការ​លើក​ឡើង​នេះ​ ថា​ខុស​ពី​ការ​ពិត​ និង​គ្មាន​មូល​ដ្ឋាន​។​ ការ​បដិសេធ​របស់​កង​ទ័ព​កម្ពុជា​បែប​នេះ ​កើត​ឡើង​ បន្ទាប់ពី​អ្នក​នយោបាយ​ប្រឆាំង​របស់​កម្ពុជា​ បាន​អះអាង​ថា​ ការ​ដែល​កម្ពុជា​បាន​យល់ព្រម​រុះ​រើ​ផ្ទះ១​ខ្នង​របស់​ពលរដ្ឋ​ខ្មែរ​ និង​កែប្រែ​លេណដ្ឋាន​នៅតំបន់​ជម្លោះ ​ទៅ​តាម​សំណើ​អាជ្ញាធរ​ថៃ​នៅខេត្ត​ត្រាត គឺ​ប្រៀប​ដូចជា​«ការ​កាត់​ទឹក​ដី​ឲ្យ​ថៃ»​។

លោក នេតាន់យ៉ាហ៊ូ ទាត់ចោលការចោទប្រកាន់ជុំវិញអំពើ «ប្រល័យពូជសាសន៍» នៅហ្កាហ្សា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ បានថ្លែងបដិសេធចំពោះការចោទប្រកាន់ទាំងឡ

លោក នេតាន់យ៉ាហ៊ូ ទាត់ចោលការចោទប្រកាន់ជុំវិញអំពើ «ប្រល័យពូជសាសន៍» នៅហ្កាហ្សា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ បានថ្លែងបដិសេធចំពោះការចោទប្រកាន់ទាំងឡាយដែលថា កងទ័ពអ៊ីស្រាអែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ លោកបានថ្លែងយ៉ាងដូចនេះនៅលើវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃសុក្រ ទី២៦ កញ្ញា។

ពីទីក្រុង ឡូស្ហ ទៅដល់អង្គរ៖ ជីវិតផ្សងព្រេងរបស់លោកLouis Delaporte

ឈ្មោះ និងស្នាដៃរបស់ជនជាតិបារាំង លោកLouis Delaporteត្រូវបានគេរំលឹក និងលើកយកមកបង្ហាញ ជូនទស្សនិកជននៅឆ្

ពីទីក្រុង ឡូស្ហ ទៅដល់អង្គរ៖ ជីវិតផ្សងព្រេងរបស់លោកLouis Delaporte

ឈ្មោះ និងស្នាដៃរបស់ជនជាតិបារាំង លោកLouis Delaporteត្រូវបានគេរំលឹក និងលើកយកមកបង្ហាញ ជូនទស្សនិកជននៅឆ្នាំនេះ។ ចំពោះអ្នកដែលមិនធ្លាប់ស្គាល់ គេត្រូវដឹងថា លោកLouis Delaporteជាអ្នករុករកម្នាក់ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា នៅសម័យដែលមួយកម្ពុជាស្ថិតក្រោមអាណាព្យាបាលរបស់បារាំង។ កោតសរសើរ ស្ញប់ស្ញែង ស្នាដៃសិល្បៈ ស្ថាបត្យកម្មសាងសង់ប្រាសាទខ្មែរ លោកLouis Delaporteបាននាំយកវត្ថុបុរាណខ្មែរមួយចំនួនមកចូលរួមតាំងពិព័រណ៌សកលនៅប្រទេសបារាំងកាលពីជាង១០០ឆ្នាំមុន។ នៅខួប១០០ឆ្នាំនៃមរណភាពរបស់លោកLouis Delaporteកាលពីខែឧសភាឆ្នាំនេះ និងក្នុងឱកាសដែលសារមន្ទីរហ្គីមេនៅទីក្រុងប៉ារីស តាំងពិព័រណ៌វត្ថុសំរឹទ្ធខ្មែរ ទីក្រុង ឡូស្ហ ដែលជាទីក្រុងកំណើតរបស់លោកLouis Delaporte បានរៀបចំតាំងពិព័រណ៌ស្នាដៃរបស់លោកដែរ ប៉ុន្តែ ភាគច្រើនជាផ្ទាំងគំនូរ ដែលលោកបានគូរកាលពីជាង១០០ឆ្នាំមុន។

អ្វីទៅជាជញ្ជាំងដ្រូនរបស់សមាជិកអូតង់ដើម្បីប្រឆាំងតបតនឹងការវាយប្រហាររបស់ដ្រូនអនាមិក?

នៅលើផ្ទៃមេឃរបស់ប្រទេសសមាជិកអូតង់ខ្លះបន្តរងការយាយីពីដ្រូនអនាមិក។ បន្ទាប់ពីចាប់បានសញ្ញាដ្

អ្វីទៅជាជញ្ជាំងដ្រូនរបស់សមាជិកអូតង់ដើម្បីប្រឆាំងតបតនឹងការវាយប្រហាររបស់ដ្រូនអនាមិក?

នៅលើផ្ទៃមេឃរបស់ប្រទេសសមាជិកអូតង់ខ្លះបន្តរងការយាយីពីដ្រូនអនាមិក។ បន្ទាប់ពីចាប់បានសញ្ញាដ្រូនហោះចូលរំខានជាច្រើនដងលើព្រលានយន្តហោះជាច្រើនតាំងពីយប់ថ្ងៃពុធ ទី២៤ មក អាជ្ញាធរដាណឺម៉ាកបានសម្រេចបិទដែនអាកាសហោះហើរនៅពីលើអាកាសយានដ្ឋានធំទី២ របស់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលដល់ព្រឹកថ្ងៃសុក្រទី២៦ កញ្ញានេះ។ កាលពីប៉ុន្មានថ្ងៃកន្លងទៅ ដាណឺម៉ាកក៏ដូចជាប្រទេសសមាជិករបស់អូតង់នៅភាគខាងជើង និងខាងកើតអឺរ៉ុបកំពុងប្រឈម និងទាញសញ្ញាអាសន្នអំពីវត្តមានដ្រូនអនាមិកហោះពីលើទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាអាកាសយានដ្ឋាន និងមូលដ្ឋានទ័ពអាកាសជាដើម។ នៅថ្ងៃសុក្រ ទី២៦ កញ្ញានេះ ប្រទេសអឺរ៉ុបជាសមាជិកអូតង់ត្រូវជួបប្រជុំគ្នាបន្ទាន់ដើម្បីស្វែងរកចំណាត់ការទប់ទល់នឹងសត្រូវដ៏គ្រោះថ្នាក់មួយនេះ។ តើអ្វីទៅជាជញ្ជាំងរបស់ប្រទេសសមាជិកអូតង់ដើម្បីប្រឆាំងនឹងការវាយប្រហារដោយដ្រូនរុស្ស៊ី និង​ដ្រូនអនាមិក?

សង្គ្រាមពន្ធគយ៖ លោក​ត្រាំ​ប្រកាស​ដំឡើងពន្ធ​នាំ​ចូល​១០០%លើ​ផលិតផល​ឱសថ

ប្រធានាធិបតីអាមេរិកមិនបញ្ចប់សង្គ្រាមពន្ធគយទេ។ នៅថ្ងៃព្រហស្បតិ៍ ទី២៥ កញ្ញា ២០២៥ លោក ដូណាល់ ត

សង្គ្រាមពន្ធគយ៖ លោក​ត្រាំ​ប្រកាស​ដំឡើងពន្ធ​នាំ​ចូល​១០០%លើ​ផលិតផល​ឱសថ

ប្រធានាធិបតីអាមេរិកមិនបញ្ចប់សង្គ្រាមពន្ធគយទេ។ នៅថ្ងៃព្រហស្បតិ៍ ទី២៥ កញ្ញា ២០២៥ លោក ដូណាល់ ត្រាំ បានចេញប្រកាសថ្មីមួយទៀតដោយដំឡើងពន្ធបន្ថែមរហូតដល់ ១០០% លើគ្រប់ផលិតផលឱសថនាំចូលអាមេរិក។

សមាគមមីក្រូហិរញ្ញវត្ថុប្តេជ្ញាជំរុញវិស័យហិរញ្ញវត្ថុកម្ពុជាឲ្យកាន់តែរីកចម្រើន

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រកាសបេ្តជ្ញាចិត្តជាថ្មីក្នុងការជំរុញសេវាហិរញ្ញវត្ថុន

សមាគមមីក្រូហិរញ្ញវត្ថុប្តេជ្ញាជំរុញវិស័យហិរញ្ញវត្ថុកម្ពុជាឲ្យកាន់តែរីកចម្រើន

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រកាសបេ្តជ្ញាចិត្តជាថ្មីក្នុងការជំរុញសេវាហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយការទទួលខុសត្រូវខ្ពស់ ពង្រឹងកិច្ចការពារអតិថិជន និងការធានានូវនិរន្តរភាពសម្រាប់វិស័យហិរញ្ញវត្ថុ។ ការបេ្តជ្ញាចិត្តរបស់សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជានេះធ្វើឡើងនៅក្នុងកិច្ចពិគ្រោះយោបល់ដោះស្រាយបញ្ហានៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់ធនាគារជាតិកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជាកាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

សង់ត្រាល់ថា ជិត៣ខែ ពលរដ្ឋខ្មែរ​ ១ពាន់នាក់ត្រូវចាប់បញ្ចូនមកវិញ ក្រោយឆ្លងដែនខុសច្បាប់

ចាប់ពី​ដើមខែកក្កដា ដល់ថ្ងៃទី២៣ ខែសីហា  ពលរដ្ឋ​ខ្មែរយ៉ាងហោចណាស់ ១ពាន់នាក់ត្រូវបានថៃចាប់បញ្

សង់ត្រាល់ថា ជិត៣ខែ ពលរដ្ឋខ្មែរ​ ១ពាន់នាក់ត្រូវចាប់បញ្ចូនមកវិញ ក្រោយឆ្លងដែនខុសច្បាប់

ចាប់ពី​ដើមខែកក្កដា ដល់ថ្ងៃទី២៣ ខែសីហា  ពលរដ្ឋ​ខ្មែរយ៉ាងហោចណាស់ ១ពាន់នាក់ត្រូវបានថៃចាប់បញ្ចូនមកប្រទេសកម្ពុជាវិញ ក្រោយព្យាយាមលួចឆ្លងដែនខុសច្បាប់ចូលទៅទឹកដីថៃ អំឡុងស្ថានការណ៍នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ នេះបើតាមទិន្នន័យ​ពី​មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកប្រចាំប្រទេសថៃ នៃ​អង្គការ​សង់​ត្រាល់។ តាមមន្ត្រីអង្គការសង់ត្រាល់ ទិន្នន័យ​នេះនៅមិនទាន់រាប់បញ្ចូល​ចំនួនពលរដ្ឋខ្មែរលួច​​ឆ្លងដែនខុសច្បាប់​ ដែល​ទាហានថៃមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។

កម្ពុជាគួរឆ្លើយតបយ៉ាងណាចំពោះការដាក់ឱសានវាទរបស់ថៃឲ្យជម្លៀសពលរដ្ឋខ្មែរពីតំបន់ជម្លោះ?

អាជ្ញាធរ​ខេត្ត​ស្រះកែវ​របស់​ថៃ​បាន​ប្រកាស​ទុក​ពេល​ចំនួន​ ​២​សប្តាហ៍​រហូត​ដល់​ថ្ងៃ​ទី​១

កម្ពុជាគួរឆ្លើយតបយ៉ាងណាចំពោះការដាក់ឱសានវាទរបស់ថៃឲ្យជម្លៀសពលរដ្ឋខ្មែរពីតំបន់ជម្លោះ?

អាជ្ញាធរ​ខេត្ត​ស្រះកែវ​របស់​ថៃ​បាន​ប្រកាស​ទុក​ពេល​ចំនួន​ ​២​សប្តាហ៍​រហូត​ដល់​ថ្ងៃ​ទី​១០ ​ខែ​តុលា​ឲ្យ​អាជ្ញា​ធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​របស់​កម្ពុជា​ផ្លាស់​ប្តូរ​ទី​លំ​នៅ​របស់​ប្រជា​ជន​ខ្មែរ​ក្នុង​ភូមិ​ព្រៃ​ចាន់​ និង​ភូមិ​ជោគ​ជ័យ​។​ បើមិន​ដូ​ច្នោះទេ​ ថៃ​នឹង​អនុវត្ត​ច្បាប់​របស់​ខ្លួន​។​ អ្នក​ជំនាញ​ចាត់​ទុក​ការ​ដាក់​ឱសាន​វាទ​របស់​ភាគី​ថៃ​បែប​នេះ​ថាជា​ការ​រំលោភ​ច្បាប់​អន្តរ​ជាតិ​ទាំង​ស្រុង​។​ តាម​អ្នក​ជំនាញ ​មាន​តែ​ច្បាប់​អន្តរ​ជាតិ​មួយ​ប៉ុណ្ណោះ​ដែល​អាច​ឆ្លើយ​តប​នឹង​ទង្វើ​របស់​ភាគី​ថៃ​។

សេអ៊ូលថា កូរ៉េខាងជើងមានអ៊ុយរ៉ានីញ៉ូមគ្រប់ល្មមនឹងផលិតគ្រាប់បែកបរមាណូជាច្រើនគ្រាប់

បើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង កូរ៉េខាងជើងមានធាតុអ៊ុយរ៉ានីញ៉ូមចម្រើនរួចប្រមាណដល់ទៅ ២តោន។ ប

សេអ៊ូលថា កូរ៉េខាងជើងមានអ៊ុយរ៉ានីញ៉ូមគ្រប់ល្មមនឹងផលិតគ្រាប់បែកបរមាណូជាច្រើនគ្រាប់

បើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង កូរ៉េខាងជើងមានធាតុអ៊ុយរ៉ានីញ៉ូមចម្រើនរួចប្រមាណដល់ទៅ ២តោន។ បរិមាណអ៊ុយរ៉ាញ៉ូមដ៏សន្ធឹកសន្ធាប់នេះនឹងអនុញ្ញាតឲ្យរបបកុម្មុយនិស្តក្រុងព្យុងយ៉ាងអាចផលិតគ្រាប់បែកបរមាណូបានជាច្រើនគ្រាប់។

លោក ដូណាល់ ត្រាំមិនអនុញ្ញាតឲ្យអ៊ីស្រាអែលភ្ជាប់យកទឹកដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំទាស់នឹងគម្រោងរបស់នាយករដ្ឋអ៊ីស្រាអែល លោក បេនចាមិន នេត

លោក ដូណាល់ ត្រាំមិនអនុញ្ញាតឲ្យអ៊ីស្រាអែលភ្ជាប់យកទឹកដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំទាស់នឹងគម្រោងរបស់នាយករដ្ឋអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូដែលចង់ធ្វើអាណានិគមកិច្ចភ្ជាប់យកតំបន់ស៊ីហ្សកដានីរបស់ប៉ាឡេស្ទីនដាក់ក្នុងឧបសម្ព័ន្ធដែនដីអ៊ីស្រាអែល។ ការប្រកាសជំទាស់បែបនេះធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះ មុនពេលលោក នេតាន់យ៉ាហ៊ូឡើងថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងក្រុមប្រទេសដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

Get more results via ClueGoal