លោក លី សុវណ្ណារិទ្ធ៖ទាហាន និងអ្នកវាស់ដីថៃគ្មានសកម្មភាពជាថ្មីទេនៅពេលនេះ
newsare.net
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទាហាន និងអ្នកវាស់ដីរបស់ថៃចំនួនមួយក្រុមបានធ្វើសកម្មភាពចូលោក លី សុវណ្ណារិទ្ធ៖ទាហាន និងអ្នកវាស់ដីថៃគ្មានសកម្មភាពជាថ្មីទេនៅពេលនេះ
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទាហាន និងអ្នកវាស់ដីរបស់ថៃចំនួនមួយក្រុមបានធ្វើសកម្មភាពចូលជិតបង្គោលព្រំដែនលេខ៤៦ ស្ថិតនៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តែសកម្មភាពរបស់ពួកគេត្រូវបានកងកម្លាំងកម្ពុជាដែលមិនបំពាក់អាវុធ និងពលរដ្ឋខ្មែរនៅទីនោះបណ្តេញឲ្យត្រលប់ទៅវិញ។ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យបានប្រាប់វិទ្យុបារាំង RFI នៅរសៀលថ្ងៃទី៣០ ខែកញ្ញានេះថា ទាហាន និងអ្នកវាស់ដីថៃបានចាកចេញពីបង្គោលព្រំដែននោះវិញ ដោយគ្មានការប៉ះទង្គិចគ្នាហិង្សាអ្វីទេ និងថា ទាហាន និងអ្នកវាស់ដីថៃក៏មិនឃើញវិលមកជាថ្មីដែរ។ Read more