ក្រុមប្រឹក្សាវប្បធម៌អាស៊ីអំពាវនាវឱ្យអន្តរជាតិទប់ស្កាត់ការបំផ្លាញសម្បត្តិវប្បធម៌ឱ្យខ្លាំងជាងមុន
newsare.net
ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី លោក សួស យ៉ារ៉ា បានទទូចឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រការពង្រក្រុមប្រឹក្សាវប្បធម៌អាស៊ីអំពាវនាវឱ្យអន្តរជាតិទប់ស្កាត់ការបំផ្លាញសម្បត្តិវប្បធម៌ឱ្យខ្លាំងជាងមុន
ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី លោក សួស យ៉ារ៉ា បានទទូចឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រការពង្រឹងយន្តការតំបន់របស់អាស៊ាន និងអង្គការសហប្រជាតិ ពិសេសអង្គការយូណេស្កូក្នុងការទប់ស្កាត់សោកនាដកម្មលើសម្បត្តិបេតិកភណ្ឌវប្បធម៌ឱ្យទាន់ពេល និងជាបន្ទាន់។ ការអំពាវនាវរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ីយ៉ាងដូច្នេះធ្វើឡើង ក្រោយយោធាថៃបើកការវាយប្រហារដោយទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោមលើទឹកដីកម្ពុជាដែលបណ្តាលឱ្យប្រាសាទព្រះវិហាររបស់កម្ពុជារងការបំផ្លិចបំផ្លាញយ៉ាងដំណំកាលពីចុងខែកក្កដា ឆ្នាំ២០២៥។ Read more