Cambodia



យុវជន​ម៉ារ៉ុកធ្វើបាតុកម្ម​ទាមទារឲ្យ​រដ្ឋាភិបាល​ចុះពីអំណាច ព្រោះខ្វះសមត្ថភាពដឹកនាំប្រទេស

ក្រុមសម្ព័ន្ធ​យុវជនម៉ារ៉ុក ឈ្មោះ “GenZ 212” បានប្រកូកប្រកាស​ធ្វើបាតុកម្ម​ សឹងទូទាំងប្រទេសចាប់ត

លោក លី ធុជ៖ ការដោះមីនតាមខេត្តចំនួន៦ ជាប់ព្រំដែនថៃមិនពាក់ព័ន្ធនឹងការដោះមីនមនុស្សធម៌ទេ

នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៥ មានពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីនរវាងអាជ្ញាធរមីនជាមួ

លោក លី ធុជ៖ ការដោះមីនតាមខេត្តចំនួន៦ ជាប់ព្រំដែនថៃមិនពាក់ព័ន្ធនឹងការដោះមីនមនុស្សធម៌ទេ

នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៥ មានពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីនរវាងអាជ្ញាធរមីនជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម រួមនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ គោលដៅគឺដើម្បីប្រតិបត្តិការដោះមីនលើផ្ទៃដីចំការមីនទំហំជាង៤១ គីឡូម៉ែត្រការ៉េនៅក្នុងខេត្តជាប់ព្រំដែនថៃចំនួន៦ ក្រោមការគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដែលមានទឹកប្រាក់ ៥ លានដុល្លារ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានបញ្ជាក់ថា គម្រោងបោសសម្អាតមីនខាងលើនេះមិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដោះមីនមនុស្សធម៌រវាងកម្ពុជា និងថៃទេ៕

ទស្សនកិច្ច​តែ១០ថ្ងៃ ធ្វើឲ្យអង្គរក្លាយជា​ការងារអាទិភាពពេញមួយជីវិត​របស់​Louis Delaporte

ដំណើរទស្សនាតែ​១០ថ្ងៃ​នៅប្រាសាទអង្គរ​បាន​ផ្លាស់ប្តូរជីវិត​របស់អ្នករុករកជនជាតិបារាំង ល្វ

ទស្សនកិច្ច​តែ១០ថ្ងៃ ធ្វើឲ្យអង្គរក្លាយជា​ការងារអាទិភាពពេញមួយជីវិត​របស់​Louis Delaporte

ដំណើរទស្សនាតែ​១០ថ្ងៃ​នៅប្រាសាទអង្គរ​បាន​ផ្លាស់ប្តូរជីវិត​របស់អ្នករុករកជនជាតិបារាំង ល្វី ដឺឡាប៉ក។ បន្ទាប់ពីត្រលប់មកប្រទេស​បារាំង​នៅឆ្នាំ ១៨៦៨ នៅក្រោយ​បញ្ចប់​បេសកកម្ម​នៅទន្លេមេគង្គ លោក ល្វី ដឺឡាប៉ក​បានចិញ្ចឹមចិត្ត​ចង់ត្រលប់​ទៅស្រាវជ្រាវសាជាថ្មីនៅអាស៊ី ជាពិសេស​កម្ពុជាជាទីដែលប្រាសាទអង្គរវត្ត​បានទាក់ចិត្ត​លោកយ៉ាងខ្លាំង។ នៅក្នុង​បទយកការណ៍នៅថ្ងៃសុក្រទី​៣តុលា លោកស្រី វេរ៉ូនីក ឡួម អ្នកទទួលខុសត្រូវ​ផ្នែកបេតិកភណ្ឌ និងសារមន្ទីរ​របស់ទីក្រុង​ ឡូស្ហ Loches ពន្យល់​ពី​ចំណុចពិសេស​របស់អ្នករុករកបារាំង ក្នុងការនាំយក​សិល្បៈខ្មែរ​ទៅ​បង្ហាញ​លោកខាងលិច កាលពី​ជាង​១០០ឆ្នាំមុន។

តុលាការថៃកាត់ទោសខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក លិម គិមយ៉ាឲ្យជាប់គុកមួយជីវិត

នៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នេះ តុលាការថៃបានចេញសេចក្តីសម្រេចផ្តន្ទាទោសខ្មាន់កាំភ្លើង

តុលាការថៃកាត់ទោសខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក លិម គិមយ៉ាឲ្យជាប់គុកមួយជីវិត

នៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នេះ តុលាការថៃបានចេញសេចក្តីសម្រេចផ្តន្ទាទោសខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ ដែលបានបាញ់សម្លាប់លោក លិម គិមយ៉ាឲ្យជាប់គុកអស់មួយជីវិត។ ទន្ទឹមគ្នានេះ តុលាការថៃក៏បានសម្រេចឲ្យខ្មាន់កាំភ្លើងថៃដៃឆៅរូបនេះបង់ប្រាក់ ១,៧៩លានបាត ឬស្មើជាង ៥ម៉ឺន ៤ពាន់ដុល្លារដល់ក្រុមគ្រួសារសពលោក លិម គិមយ៉ា។

អង់គ្លេស​រងការ​វាយប្រហារ​ចាក់​សម្លាប់​មនុស្ស​នៅ​មុខ​វិហារ​សាសនា​ជ្វីហ្វ​ (អ៊ីស្រាអែល)

មាន​ស្លាប់ពីរ​នាក់ និង​របួស​ធ្ងន់​បី​នាក់ នៅ​ក្នុង​ការ​វាយប្រហារ​បែប​ភេរវកម្ម​ នៅ​មុខ​វិ

អង់គ្លេស​រងការ​វាយប្រហារ​ចាក់​សម្លាប់​មនុស្ស​នៅ​មុខ​វិហារ​សាសនា​ជ្វីហ្វ​ (អ៊ីស្រាអែល)

មាន​ស្លាប់ពីរ​នាក់ និង​របួស​ធ្ងន់​បី​នាក់ នៅ​ក្នុង​ការ​វាយប្រហារ​បែប​ភេរវកម្ម​ នៅ​មុខ​វិហារ​សាសនាជ្វីហ្វ ក្នុងក្រុង​មែនឆេស្ទឺ (Manchester) ប្រទេសអង់គ្លេស។ ភ្នាក់ងារ​មាន​សមត្ថកិច្ច​កម្ចាត់​ជន​ដៃ​ដល់​បាន​ភ្លាម​នៅ​នឹង​កន្លែង និងចាប់​បាន​ជន​ជាប់​សង្ស័យ​ពាក់ព័ន្ធ​បីនាក់​ផ្សេង​ទៀត​។ នេះ​ជា​​ហេតុការណ៍ភេរវកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​អឺរ៉ុប គិត​ចាប់​តាំងពី​ថ្ងៃដែល​ពួក​ហាម៉ាស​វាយ​ឆ្មក់​លើ​អ៊ីស្រាអែល​ ថ្ងៃ​ទី​៧​តុលា​២០២៣មក។

រដ្ឋកូរ៉េខាងត្បូងទទួលស្គាល់កំហុស ចំពោះករណីអនុញ្ញាតការស្មុំកូនដោយខុសច្បាប់

ជាលើកទី១ រដ្ឋកូរ៉េខាងត្បូងបានប្រកាសទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះករណីអនុញ្ញាតការស្មុំកូ

រដ្ឋកូរ៉េខាងត្បូងទទួលស្គាល់កំហុស ចំពោះករណីអនុញ្ញាតការស្មុំកូនដោយខុសច្បាប់

ជាលើកទី១ រដ្ឋកូរ៉េខាងត្បូងបានប្រកាសទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះករណីអនុញ្ញាតការស្មុំកូនដោយ​បំពាននឹងលក្ខខណ្ឌច្បាប់ ដែល​បានកើតឡើងកាលពីអតីតកាល​​។ រវាងពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៩៩ មានកុមារកូរ៉េខាងត្បូង ជាងមួយសែននាក់ ដែលត្រូវបានប្រគល់ ឲ្យគេយកទៅចិញ្ចឹមនៅឯបរទេស ហើយដែលភាគច្រើនលើសលប់ គឺនីតិវិធីស្មុំកូនមិនត្រូវបានធ្វើឲ្យបានត្រឹមត្រូវស្របច្បាប់ និងបង្កឲ្យ​កុមារទាំងនោះព្រាត់ប្រាស​ពីឪពុកម្តាយ​បង្កើត​។

ស្ថាប័នសិទ្ធិមនុស្សកម្ពុជាបន្តទទូចឱ្យOHCHR ពិនិត្យលើសំណើជួយដោះលែងទាហានខ្មែរទាំង១៨នាក់

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានបន្តដាក់ញត្តិសុំកិច្ចអន្តរ

ស្ថាប័នសិទ្ធិមនុស្សកម្ពុជាបន្តទទូចឱ្យOHCHR ពិនិត្យលើសំណើជួយដោះលែងទាហានខ្មែរទាំង១៨នាក់

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានបន្តដាក់ញត្តិសុំកិច្ចអន្តរាគមន៍ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិ(OHCHR) ដើម្បីឱ្យ OHCHR បន្តតាមដានលើញត្តិបន្ទាន់របស់កម្ពុជា ដែលពាក់ព័ន្ធនឹងការឃុំខ្លួនទាហានកម្ពុជាទាំង ១៨នាក់ ដោយខុសច្បាប់ពីសំណាក់យោធាថៃ។  ក្នុងញត្តិថ្មីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហាញពីការព្រួយបារម្ភ និងជំរុញឲ្យ OHCHR ធ្វើសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា ដើម្បីគេចចេញពីការបកស្រាយថា OHCHR បានព្រងើយកន្តើយចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។

ចិនបដិសេធការ​ផ្គត់ផ្គង់​អាវុធឲ្យកម្ពុជា​អំឡុងពេល​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

ស្ថានទូតចិនប្រចាំប្រទេសថៃនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡ

ចិនបដិសេធការ​ផ្គត់ផ្គង់​អាវុធឲ្យកម្ពុជា​អំឡុងពេល​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

ស្ថានទូតចិនប្រចាំប្រទេសថៃនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងថា ចិនបានផ្តល់គ្រឿងសព្វាវុធដល់កម្ពុជា ក្នុងអំឡុងនៃការផ្ទុះអាវុធដាក់គ្នានៅតាមព្រំដែនកម្ពុជា-ថៃ កាលពីខែកក្កដា ឆ្នាំ២០២៥។ ស្ថានទូតចិនប្រចាំទីក្រុងបាងកកសង្កត់ធ្ងន់ថា ប៉េកាំងគ្មានតួនាទីអ្វីក្នុងការបញ្ឆេះជម្លោះរវាងកម្ពុជា-ថៃ នោះទេ ប៉ុន្តែមានតែជំរុញការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

កម្មកររោងចក្រតារ៉ាល់ និងសមត្ថកិច្ចប៉ះទង្គិចគ្នាមួយប្រាវ ខណៈកម្មករតវ៉ាដោយបិទផ្លូវជាតិលេខ៣

នៅព្រឹកថ្ងៃសុក្រទី៣ ខែតុលា ឆ្នាំ២០២៥នេះ កម្មកររាប់ពាន់នាក់ ដែលបំរើការងារនៅរោងចក្រតារ៉ាល់

កម្មកររោងចក្រតារ៉ាល់ និងសមត្ថកិច្ចប៉ះទង្គិចគ្នាមួយប្រាវ ខណៈកម្មករតវ៉ាដោយបិទផ្លូវជាតិលេខ៣

នៅព្រឹកថ្ងៃសុក្រទី៣ ខែតុលា ឆ្នាំ២០២៥នេះ កម្មកររាប់ពាន់នាក់ ដែលបំរើការងារនៅរោងចក្រតារ៉ាល់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានសម្រេចបិទផ្លូវជាតិ៣ ដើម្បីទាមទារអត្ថប្រយោជន៍ការងាររបស់ពួកគេពីថៅកែរោងចក្រ។ ការផ្ទុះការតវ៉ានេះ បានឈានទៅដល់ការប៉ះទង្គិចគ្នារវាងកម្មករ និងកម្លាំងសមត្ថកិច្ច ខណៈដែលសមត្ថកិច្ចព្យាយាមបើកផ្លូវសម្រួលចរាចរណ៍កុំឲ្យកកស្ទះ។

ប៉ាពូអាស៊ីនូវែលហ្គីណេ អនុម័ត​សន្ធិសញ្ញាការពារ​គ្នា​ជាមួយ​អូស្ត្រាលី

សន្ធិសញ្ញា​ការពារ​គ្នា​ជាមួយ​អូស្ត្រាលី ដ៏​ចម្រូង​ចម្រាស បាន​ទទួល​ការ​យល់​ព្រម​ពីរដ្ឋាភ

ប៉ាពូអាស៊ីនូវែលហ្គីណេ អនុម័ត​សន្ធិសញ្ញាការពារ​គ្នា​ជាមួយ​អូស្ត្រាលី

សន្ធិសញ្ញា​ការពារ​គ្នា​ជាមួយ​អូស្ត្រាលី ដ៏​ចម្រូង​ចម្រាស បាន​ទទួល​ការ​យល់​ព្រម​ពីរដ្ឋាភិបាល​ប៉ាពូអាស៊ីនូវែលហ្គីណេហើយ។ នេះ​បើ​តាមសេចក្តី​ប្រកាស​របស់​នាយករដ្ឋមន្ត្រី​ប៉ាពូអាស៊ីនូវែលហ្គីណេ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​តុលា២០២៥។ សម្រាប់​អូស្ត្រាលី សន្ធិសញ្ញា​នេះ ជា​ការ​រឹត​​ចំណងទំនាក់ទំនង​​ជាមួយ​រដ្ឋក្នុង​តំបន់​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ផង និង​ដើម្បី​ទប់​ទល់​ឥទ្ធិពល​របស់​ចិន​ដែល​រីក​ធំធាត់​ជា​លំដាប់ក្នុង​តំបន់​ផង។

លោក ជុំ សន្ទរីថា ការផ្អាកប្រតិបត្តិការខ្លះរបស់ស្ថានទូតអាមេរិកនៅភ្នំពេញមិនរាំងស្ទះការងារការទូតទេ

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី អះអាងថា វិធានការផ្អាកបណ្តោះអាសន្ននៃប្រតិ

លោក ជុំ សន្ទរីថា ការផ្អាកប្រតិបត្តិការខ្លះរបស់ស្ថានទូតអាមេរិកនៅភ្នំពេញមិនរាំងស្ទះការងារការទូតទេ

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី អះអាងថា វិធានការផ្អាកបណ្តោះអាសន្ននៃប្រតិបត្តិការផ្នែកខ្លះរបស់ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញនឹងមិនរងផលប៉ះពាល់ណាមួយដល់ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកឡើយ។ ការបញ្ជាក់របស់លោក ជុំ សន្ទរីដូចនេះធ្វើឡើង ក្រោយសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងវិបត្តិគ្មានថវិកាចំណាយ និងធ្វើឱ្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាត្រូវផ្អាកប្រតិបត្តិការខ្លះ ដូចជាការធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើបណ្តាញសង្គមជាដើម។

លោក សុទ្ធ គឹមកុលមុនី៖ខេត្តចំនួន១១ និងប្រជាជនជាង៣ម៉ឺនគ្រួសារកំពុងរងផលប៉ះពាល់ពីទឹកជំនន់

កម្ពស់ទឹកទន្លេនៅតាមបណ្តាខេត្ត ក្រុងមួយចំនួនជាប់ដងទន្លេមេគង្គ និងទន្លេសាបបន្តឡើងឥតឈប់ឈរ។

លោក សុទ្ធ គឹមកុលមុនី៖ខេត្តចំនួន១១ និងប្រជាជនជាង៣ម៉ឺនគ្រួសារកំពុងរងផលប៉ះពាល់ពីទឹកជំនន់

កម្ពស់ទឹកទន្លេនៅតាមបណ្តាខេត្ត ក្រុងមួយចំនួនជាប់ដងទន្លេមេគង្គ និងទន្លេសាបបន្តឡើងឥតឈប់ឈរ។ នៅក្នុងខេត្តខ្លះ កម្ពស់ទឹកបានហក់ឡើងក្បែរកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា ខេត្តចំនួន១១ មានផ្ទះចំនួនជាង២ម៉ឺនខ្នង និងប្រជាជនជាង ៣ម៉ឺនគ្រួសារ បាន និងកំពុងរងផលប៉ះពាល់ពីទឹកជំនន់។

ហ្វីលីពីនរងគ្រោះមហន្តរាយធម្មជាតិរញ្ជួយដីនិងព្យុះកំណាចបណ្តាក់គ្នា

គ្រោះ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​ក្នុង​កំរិត​៦,៩​ គិត​តាម​មាត្រដ្ឋាន​រីស្ទែរ កាលពី​យប់​ថ្ងៃ​

ហ្វីលីពីនរងគ្រោះមហន្តរាយធម្មជាតិរញ្ជួយដីនិងព្យុះកំណាចបណ្តាក់គ្នា

គ្រោះ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​ក្នុង​កំរិត​៦,៩​ គិត​តាម​មាត្រដ្ឋាន​រីស្ទែរ កាលពី​យប់​ថ្ងៃ​អង្គារ​ បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​៧២​នាក់ នៅ​ហ្វីលីពីន។ នេះបើ​តាម​តុល្យការ​ថ្មី​ផ្តល់​ដោយ​អាជ្ញាធរ​ហ្វីលីពីន នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​តុលា ដោយ​ប្រកាស​បញ្ឈប់​ជា​បណ្តើរៗ​ប្រតិបត្តិការ​រុក​រក​អ្នក​បាត់​ខ្លួន ដើម្បីងាក​ទៅ​​ផ្តល់​អាទិភាព​ដល់​ជន​រងគ្រោះ​រង​របួស ​និង​បាត់បង់​ជម្រក​វិញ។

តើគម្រោងសង់របងរបស់ថៃតាមព្រំដែនអាចជួយអ្វីខ្លះនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ?

កាលពីពេលថ្មីៗនេះ ក្រុមយោធាថៃភូមិភាគ១ បានចុះទៅពិនិត្យបង្គោលព្រំដែនលេខ៤០ និង៤១ ដែលស្ថិតក្នុ

តើគម្រោងសង់របងរបស់ថៃតាមព្រំដែនអាចជួយអ្វីខ្លះនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ?

កាលពីពេលថ្មីៗនេះ ក្រុមយោធាថៃភូមិភាគ១ បានចុះទៅពិនិត្យបង្គោលព្រំដែនលេខ៤០ និង៤១ ដែលស្ថិតក្នុងខេត្តស្រះកែវ ជាប់នឹងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ យោធាថៃបានបង្ហាញចេតនាជាថ្មីចង់សាងសង់របងព្រំដែនជាមួយកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រុមអ្នកជំនាញយល់ថា ការសាងសង់របងព្រំដែនជារឿងល្អ ប្រសិនបើការសាងសង់នោះធ្វើឡើងក្នុងទឹកដីដែលកម្ពុជា-ថៃបានឯកភាពគ្នារួច។ តែអ្វីដែលពួកគេបារម្ភ គឺខ្លាចថៃមានចេតនាញុះញង់បង្កហេតុចង់ឲ្យកម្ពុជាអស់ការអត់ធ្មត់។

ក្រុមប្រទេសអឺរ៉ុបបើកជំនួបកំពូលពិសេស និយាយពីការការពារសន្តិសុខផ្លូវអាកាស​​រួមគ្នា

កាលពីថ្ងៃពុធ ទី​១តុលា ក្រុមប្រទេសសហភាពអឺរ៉ុបទាំង​២៧​ បានបើកជំនួបកំពូលពិសេសមួយ​នៅ​ទីក្រុង

ក្រុមប្រទេសអឺរ៉ុបបើកជំនួបកំពូលពិសេស និយាយពីការការពារសន្តិសុខផ្លូវអាកាស​​រួមគ្នា

កាលពីថ្ងៃពុធ ទី​១តុលា ក្រុមប្រទេសសហភាពអឺរ៉ុបទាំង​២៧​ បានបើកជំនួបកំពូលពិសេសមួយ​នៅ​ទីក្រុងកូប៉េនហាហ្ក ប្រទេសដាណឺម៉ាក ដើម្បីនិយាយ​អំពី​គម្រោង​បង្កើត “ជញ្ជាំងការពារដ្រូន” រួមគ្នា​។ ប៉ុន្មានសប្តាហ៍​កន្លងមកនេះ​ ដែនអាកាសអឺរ៉ុប បាន​រងនូវការរំលោភបំពាន​ផ្ទួនៗគ្នា ពីសំណាក់យន្តហោះចម្បាំងរុស្ស៊ី ព្រមទាំងដ្រូនអនាមិកច្រើនគ្រឿង ដែលគេជឿថាក៏ជារបស់រុស្ស៊ីដែរ​។ យ៉ាងណាក៏ដោយ កិច្ចប្រជុំកាលពីថ្ងៃពុធ មិនទាន់សម្រេច​ចេញជាវិធានការជាក់ស្តែងអ្វីទេ ព្រោះសហភាពអឺរ៉ុបនៅតែ​មិនទាន់​​អះអាងថា នឹងបាញ់ទម្លាក់រាល់យានដ្រូន ឬយន្តហោះចម្បាំង​ដែល​ហោះចូលដោយ​ខុសច្បាប់​ មកលើដែនអាកាសអឺរ៉ុប​។

ក្រុមប្រឹក្សាវប្បធម៌អាស៊ីអំពាវនាវឱ្យអន្តរជាតិទប់ស្កាត់ការបំផ្លាញសម្បត្តិវប្បធម៌ឱ្យខ្លាំងជាងមុន

ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី លោក សួស យ៉ារ៉ា បានទទូចឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រការពង្រ

ក្រុមប្រឹក្សាវប្បធម៌អាស៊ីអំពាវនាវឱ្យអន្តរជាតិទប់ស្កាត់ការបំផ្លាញសម្បត្តិវប្បធម៌ឱ្យខ្លាំងជាងមុន

ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី លោក សួស យ៉ារ៉ា បានទទូចឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រការពង្រឹងយន្តការតំបន់របស់អាស៊ាន និងអង្គការសហប្រជាតិ ពិសេសអង្គការយូណេស្កូក្នុងការទប់ស្កាត់សោកនាដកម្មលើសម្បត្តិបេតិកភណ្ឌវប្បធម៌ឱ្យទាន់ពេល និងជាបន្ទាន់។ ការអំពាវនាវរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ីយ៉ាងដូច្នេះធ្វើឡើង ក្រោយយោធាថៃបើកការវាយប្រហារដោយទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោមលើទឹកដីកម្ពុជាដែលបណ្តាលឱ្យប្រាសាទព្រះវិហាររបស់កម្ពុជារងការបំផ្លិចបំផ្លាញយ៉ាងដំណំកាលពីចុងខែកក្កដា ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃថាករណីគ្រោះថ្នាក់ចរាចរណ៍លើលោក ធឿន រដ្ឋា មិនមែនជារឿងនយោបាយ

អ្នក​នាំ​ពាក្យ​រង​ក្រ​សួង​មហា​ផ្ទៃ​បាន​អះអាង​ថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ លោក ​ធឿន​

ក្រសួងមហាផ្ទៃថាករណីគ្រោះថ្នាក់ចរាចរណ៍លើលោក ធឿន រដ្ឋា មិនមែនជារឿងនយោបាយ

អ្នក​នាំ​ពាក្យ​រង​ក្រ​សួង​មហា​ផ្ទៃ​បាន​អះអាង​ថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ លោក ​ធឿន​ រដ្ឋា​ ប្រធាន​នាយកដ្ឋាន​សិទ្ធិ​មនុស្ស ​នៃ​គណបក្ស​ដើម្បី​កម្ពុជា ​មិន​មែន​ជា​រឿង​នយោបាយ​ទេ​។​ ការ​ឆ្លើយ​តប​បែប​នេះ​របស់​ក្រសួង​មហា​ផ្ទៃ ​បន្ទាប់​ពី​ លោក​ ធឿន ​រដ្ឋា​ បាន​ដាក់​លិខិត​ជូន​លោក​ ស សុខា ​រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ ​នៅ​ថ្ងៃ​ទី​១​ ខែ​តុលា ​ឆ្នាំ​២០២៥ ​ដោយ​សុំ​ឲ្យ​ពិនិត្យ​លើ​មន្ត្រី​នគរបាល​ចរាចរណ៍​២នាក់ ​និង​បុគ្គល​ពាក់​ព័ន្ធមួយ​ចំនួន​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ។​ ជា​បណ្តឹង​ដែល​ចោទ​ប្រកាន់​មន្ត្រី​នគរបាល​ចរាចរណ៍​ថា មិន​បាន​បំ​ពេញ​ភារ​កិច្ច​ស៊ើប​អង្កេត​បទ​ល្មើស​ចរាចរណ៍ ​និង​ជួយ​សម្រួល​ឲ្យ​ជន​បង្ក​គ្រោះ​ថ្នាក់​រត់​គេច​ខ្លួន​។​

វិបត្តិអាកាសធាតុ៖ ក្នុងរយៈពេល​១០ឆ្នាំ ផ្ទាំងទឹកកក​ស្វ៊ីស​បានរលាយ​​អស់​១ភាគ​៤នៃទំហំសរុប

ស្វ៊ីសគឺជាប្រទេសមួយ ក្នុងចំណោម​ប្រទេសមួយចំនួន​​ ដែលគេឃើញពីភាពជាក់ស្តែងនៃហានិភ័យ បង្កឡើងដ

វិបត្តិអាកាសធាតុ៖ ក្នុងរយៈពេល​១០ឆ្នាំ ផ្ទាំងទឹកកក​ស្វ៊ីស​បានរលាយ​​អស់​១ភាគ​៤នៃទំហំសរុប

ស្វ៊ីសគឺជាប្រទេសមួយ ក្នុងចំណោម​ប្រទេសមួយចំនួន​​ ដែលគេឃើញពីភាពជាក់ស្តែងនៃហានិភ័យ បង្កឡើងដោយ​​វិបត្តិ​​អាកាសធាតុ។ ផ្អែកតាមរបាយការណ៍ថ្មីមួយ ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះ ផ្ទាំងទឹកកកស្វ៊ីសបានរលាយ​អស់​ ១ភាគ៤នៃទំហំសរុប​។ ល្បឿននៃការរលាយ​ដែលកាន់តែលឿនរហ័ស ហើយដែលធ្វើ​ឲ្យអ្នកជំនាញ​ព្រួយបារម្ភ អំពី​ការបាត់បង់​តុល្យភាព​នៅតំបន់ភ្នំខ្ពស់​ៗ​ ដែលគ្រប់ដណ្តប់សឹងតែ​ទាំងស្រុងនៃផ្ទៃដីស្វ៊ីស​។​

ជនជាតិកូរ៉េខាងត្បូង៦នាក់ ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធឆបោកស្នេហាតាមអនឡាញនៅកម្ពុជា

ជនជាតិកូរ៉េខាងត្បូងចំនួន ៦នាក់ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់ស្នេហ

ជនជាតិកូរ៉េខាងត្បូង៦នាក់ ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធឆបោកស្នេហាតាមអនឡាញនៅកម្ពុជា

ជនជាតិកូរ៉េខាងត្បូងចំនួន ៦នាក់ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់ស្នេហាឆ្លងដែនតាមអនឡាញ។ សកម្មភាពនេះធ្វើឡើងដោយក្រុមឧក្រិដ្ឋជនចិនដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតកូរ៉េខាងត្បូង The ChoSun Daily នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។ តាមកាសែតកូរ៉េខាងត្បូង ក្រុមឧក្រិដ្ឋជនបានយកខេត្តព្រះសីហនុក្នុងប្រទេសកម្ពុជាធ្វើជាទីតាំងបោកប្រាស់តាមអនឡាញ ដោយផ្តោតលើបុរសជនជាតិកូរ៉េខាងត្បូងនៅចន្លោះខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៥។

បណ្តាញ​សារព័ត៌មាន​អេស្ប៉ាញ​ប្តឹង​ក្រុមហ៊ុន​មេតា ទាមទារ​សំណង ៥៥០ លាន​អឺរ៉ូ

នៅប្រទេស​អេស្ប៉ាញ តុលាការ​ពាណិជ្ជកម្ម ​បានបើក​​សវនាការ ចំនួន​២ថ្ងៃ ដើម្បីជំនុំជម្រះ​សំណុំ

បណ្តាញ​សារព័ត៌មាន​អេស្ប៉ាញ​ប្តឹង​ក្រុមហ៊ុន​មេតា ទាមទារ​សំណង ៥៥០ លាន​អឺរ៉ូ

នៅប្រទេស​អេស្ប៉ាញ តុលាការ​ពាណិជ្ជកម្ម ​បានបើក​​សវនាការ ចំនួន​២ថ្ងៃ ដើម្បីជំនុំជម្រះ​សំណុំ​រឿងក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិក​ មេតា (Meta) ដែល​ជាក្រុមហ៊ុនមេគ្រប់គ្រងបណ្តាញ​សង្គម​ Facebook, Instagram និង Whatsapp។​ ដើមបណ្តឹង​ ជា​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អេស្ប៉ាញ ចំនួន​ជាង ៨០ ស្ថាប័ន ដែលរួម​គ្នា​ប្តឹង​ក្រុម​ហ៊ុ​នមេតា​ ពី​​បទល្មើស​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់ និង​រំលោភបំពាន​ទិន្នន័យ​អ្ន​កប្រើប្រាស់។​​

ហេតុអ្វីកំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះនៅឆ្នាំ ២០២៥ និង២០២៦?

កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ ​២០២៥ ​នេះ​ និង​បន

ហេតុអ្វីកំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះនៅឆ្នាំ ២០២៥ និង២០២៦?

កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ ​២០២៥ ​នេះ​ និង​បន្ត​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០២៦ ​ទៀត​ដោយ​សារ​តែ​កតា្ត​ចម្បងៗ​មួយ​ចំនួន​ ដូច​ជា​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ និង​ផល​ប៉ះ​ពាល់​ពី​ការ​យក​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​ដែល​នាំ​ចេញ​ពី​កម្ពុជា​។​ នេះ​បើ​តាម​របាយ​ការណ៍ថ្មី​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB)​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែ​តុលា​នេះ​។​ អ្នក​ជំនាញ​វាយ​តម្លៃ​ថា​ ទោះ​បី​ជា​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ធ្លាក់​ចុះ​បន្តិច​ តែ​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​នៅ​តែ​ខ្ពស់​ជាង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដដែល​។

របាយការណ៍៖ មានភាពមិនប្រក្រតីបានកើតឡើងនៅតាមរោងចក្រកាត់ដេរនៅកម្ពុជា

របាយការណ៍ប្រចាំឆ្នាំ២០២៤ នៃ«គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា» បានរកឃើញភាពមិនប្រក្រតីមួ

របាយការណ៍៖ មានភាពមិនប្រក្រតីបានកើតឡើងនៅតាមរោងចក្រកាត់ដេរនៅកម្ពុជា

របាយការណ៍ប្រចាំឆ្នាំ២០២៤ នៃ«គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា» បានរកឃើញភាពមិនប្រក្រតីមួយចំនួនដែលបានកើតឡើងតាមរោងចក្រកាត់ដេរនៅកម្ពុជា។ ភាពមិនប្រក្រតីបានសំដៅដល់បញ្ហាពលកម្មលើកុមារ ការបង្ខំឲ្យធ្វើការបន្ថែមម៉ោង និងការរើសអើងលើសមភាពយេនឌ័រ។

ភរិយាលោក លិម គិមយ៉ា ស្វះស្វែងរកមូលហេតុពិតនៅពីក្រោយឃាតកម្មស្វាមីលោកស្រី

ភរិយាលោក លិម គិមយ៉ា គឺអ្នកស្រី Anne-Marie Lim បានបញ្ជាក់នៅថ្ងៃអង្គារ ទី៣០ខែកញ្ញា ឆ្នាំ ២០២៥ ថា អ្នកស្រ

ភរិយាលោក លិម គិមយ៉ា ស្វះស្វែងរកមូលហេតុពិតនៅពីក្រោយឃាតកម្មស្វាមីលោកស្រី

ភរិយាលោក លិម គិមយ៉ា គឺអ្នកស្រី Anne-Marie Lim បានបញ្ជាក់នៅថ្ងៃអង្គារ ទី៣០ខែកញ្ញា ឆ្នាំ ២០២៥ ថា អ្នកស្រីចង់ដឹងពីមូលហេតុ និងអ្នកនៅពីក្រោយនៃការបាញ់សម្លាប់ស្វាមីរបស់អ្នកស្រី គឺលោក លិម គិមយ៉ា កាលពីដើមឆ្នាំ២០២៥ នៅកណ្តាលទីក្រុងបាងកក ប្រទេសថៃ។ ការបញ្ជាក់នេះធ្វើឡើង មុនពេលអ្នកស្រីត្រូវចូលខ្លួនបំភ្លឺនៅតុលាការក្រុងបាងកកដែលបានបើកសវនាការលើសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងនៅកម្ពុជា។

វៀតណាម៖ ខ្យល់ព្យុះ Bualoi សម្លាប់មនុស្សជាង ២០នាក់ និងបាត់ខ្លួនជាង៣០នាក់

នៅវៀតណាម មានមនុស្សស្លាប់យ៉ាងតិច ២៦នាក់ និងបាត់ខ្លួន រួមទាំងរបួសជាច្រើនសិបនាក់ ដោយសារតែខ្យ

វៀតណាម៖ ខ្យល់ព្យុះ Bualoi សម្លាប់មនុស្សជាង ២០នាក់ និងបាត់ខ្លួនជាង៣០នាក់

នៅវៀតណាម មានមនុស្សស្លាប់យ៉ាងតិច ២៦នាក់ និងបាត់ខ្លួន រួមទាំងរបួសជាច្រើនសិបនាក់ ដោយសារតែខ្យល់ព្យុះកំណាច ​Bualoi ដែលបានបោកបក់ខ្លាំងនៅប៉ែកខាងជើង និងភាគកណ្តាលប្រទេស​។ តំបន់ប្រជុំជនមួយភាគធំនៅរដ្ឋធានីហាណូយបានរងការខូចខាតដោយឥទ្ធិពលខ្យល់ព្យុះ និងទឹកជំនន់។​ ​

ផែនការសន្តិភាពនៅហ្កាហ្សា៖ អាមេរិក និងអ៊ីស្រាអែល​បោះបាល់ឲ្យ​ក្រុមហាម៉ាសជាអ្នកសម្រេច

មានវត្តមាននៅក្នុង​សន្និសីទកាសែត​ជាមួយ​ចៅហ្វាយសេតវិមាន​កាលពីថ្ងៃចន្ទ នាយករដ្ឋមន្រ្តីអ៊ីស

ផែនការសន្តិភាពនៅហ្កាហ្សា៖ អាមេរិក និងអ៊ីស្រាអែល​បោះបាល់ឲ្យ​ក្រុមហាម៉ាសជាអ្នកសម្រេច

មានវត្តមាននៅក្នុង​សន្និសីទកាសែត​ជាមួយ​ចៅហ្វាយសេតវិមាន​កាលពីថ្ងៃចន្ទ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បាននិយាយថា លោកផ្តល់ភ្លើងខៀវ គាំទ្រ​ផែនការសន្តិភាព​នៅហ្កាហ្សា​ដែលស្នើឡើង​ដោយ​លោកដូណាល់ត្រាំ។ នៅចំពោះប្រធានាធិបតីអាមេរិក នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​មិនភ្លេច​ដាក់​លក្ខខ័ណ្ឌ​ដែល​ថា អ៊ីស្រាអែលសុំរក្សាសិទ្ធិ​បិទបញ្ចប់​ការងារ​នៅហ្កាហ្សា ក្នុងករណីដែល​ក្រុមហាម៉ាស មិន​ទទួលយកផែនការសន្តិភាព​របស់​អាមេរិក ឬ​រំលោភមិនគោរព​តាម​ចំណុចដែលមាន​ចែង​។​ផែនការសន្តិភាពរបស់​លោកដូណាល់ ត្រាំ​មាន២០ចំណុច។

អាមេរិកបន្តដាក់កម្ពុជាក្នុងចំណាត់ថ្នាក់ជាប្រទេសមិនប្រឹងប្រែងទប់ស្កាត់បទល្មើសជួញដូរមនុស្ស

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេសអាមេរិកបានផ្សព្វផ្សាយរបាយការណ៍មួយស្តីពីការជួញ

អាមេរិកបន្តដាក់កម្ពុជាក្នុងចំណាត់ថ្នាក់ជាប្រទេសមិនប្រឹងប្រែងទប់ស្កាត់បទល្មើសជួញដូរមនុស្ស

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេសអាមេរិកបានផ្សព្វផ្សាយរបាយការណ៍មួយស្តីពីការជួញដូរមនុស្សឆ្នាំ២០២៥។ សម្រាប់ប្រទេសកម្ពុជា ក្រសួងការបរទេសអាមេរិកបានចោទរដ្ឋាភិបាលថាមិនបានខិតខំទប់ស្កាត់បទល្មើសជួញដូរមនុស្សឲ្យមានប្រសិទ្ធភាពទេ។ នៅក្នុងរបាយការណ៍ថ្មី អាមេរិកនៅតែបន្តដាក់កម្ពុជាជាប្រទេសស្ថិតក្នុងកម្រិតទី៣ ដែលមិនបានគោរពពេញលេញនូវបទដ្ឋានអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្ស។ លម្អិតព័ត៌មាននេះដោយ ស៊ឹម ចាន់សំណាង៖

លោក លី សុវណ្ណារិទ្ធ៖ទាហាន និងអ្នកវាស់ដីថៃគ្មានសកម្មភាពជាថ្មីទេនៅពេលនេះ

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទាហាន និងអ្នកវាស់ដីរបស់ថៃចំនួនមួយក្រុមបានធ្វើសកម្មភាពចូ

លោក លី សុវណ្ណារិទ្ធ៖ទាហាន និងអ្នកវាស់ដីថៃគ្មានសកម្មភាពជាថ្មីទេនៅពេលនេះ

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទាហាន និងអ្នកវាស់ដីរបស់ថៃចំនួនមួយក្រុមបានធ្វើសកម្មភាពចូលជិតបង្គោលព្រំដែនលេខ៤៦ ស្ថិតនៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តែសកម្មភាពរបស់ពួកគេត្រូវបានកងកម្លាំងកម្ពុជាដែលមិនបំពាក់អាវុធ និងពលរដ្ឋខ្មែរនៅទីនោះបណ្តេញឲ្យត្រលប់ទៅវិញ។ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យបានប្រាប់វិទ្យុបារាំង RFI នៅរសៀលថ្ងៃទី៣០ ខែកញ្ញានេះថា ទាហាន និងអ្នកវាស់ដីថៃបានចាកចេញពីបង្គោលព្រំដែននោះវិញ ដោយគ្មានការប៉ះទង្គិចគ្នាហិង្សាអ្វីទេ និងថា ទាហាន និងអ្នកវាស់ដីថៃក៏មិនឃើញវិលមកជាថ្មីដែរ។

សមត្ថកិច្ចបន្តបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងឃាត់ខ្លួនជនបរទេសជាង ២០នាក់

កម្លាំងសមត្ថកិច្ចកម្ពុជាកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល

សមត្ថកិច្ចបន្តបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងឃាត់ខ្លួនជនបរទេសជាង ២០នាក់

កម្លាំងសមត្ថកិច្ចកម្ពុជាកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៣ទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និងឃាត់ខ្លួនជនបរទេសចំនួន ២៤នាក់។ ការបន្តបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះធ្វើឡើង បន្ទាប់ពីមានបទបញ្ជាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតកាលពីខែកក្កដា ឆ្នាំ២០២៥។ គិតមកទល់ខែកញ្ញា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញបានជាង៣ ០០០នាក់។

លោកហ្សេឡេនស្គី ស្នើបង្កើត “ប្រព័ន្ធខែលការពារផ្លូវអាកាសរួមគ្នា” ជាមួយប្រទេសសម្ព័ន្ធមិត្ត

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែនអាកាសខាងជើងនិងខាងកើតអឺរ៉ុប បានរងនូវការគំរាមផ្ទួនៗគ្នា ពីសំ

លោកហ្សេឡេនស្គី ស្នើបង្កើត “ប្រព័ន្ធខែលការពារផ្លូវអាកាសរួមគ្នា” ជាមួយប្រទេសសម្ព័ន្ធមិត្ត

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែនអាកាសខាងជើងនិងខាងកើតអឺរ៉ុប បានរងនូវការគំរាមផ្ទួនៗគ្នា ពីសំណាក់ដ្រូនអនាមិក និងយន្តហោះចម្បាំងរបស់រុស្ស៊ី។ ក្រុមប្រទេសអឺរ៉ុប បានជួបប្រជុំគ្នានៅប៉ូឡូញកាលពីថ្ងៃចន្ទទី២៩កញ្ញា ដើម្បីរកដំណោះស្រាយទប់ទល់នឹងការគំរាមសម្លុតទាំងនេះ។ លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គីបានស្នើថា អ៊ុយក្រែននិងក្រុមប្រទេសសម្ព័ន្ធមិត្ត អាចរួមគ្នាបង្កើតប្រព័ន្ធខែលការពារផ្លូវអាកាសរួម ព្រោះប៉ុន្មានឆ្នាំមកនេះ អ៊ុយក្រែនបានទទួលបទពិសោធន៍ច្រើន ទាំងបច្ចេកវិទ្យានិងតាក់ទិក ដើម្បីទប់ទល់ជាមួយដ្រូនរបស់រុស្ស៊ី។

តើរដ្ឋាភិបាលថ្មីថៃពិតជាមានឆន្ទៈចង់ដោះស្រាយជម្លោះព្រំដែនជាមួយខ្មែរដោយសន្តិវិធី?

កាលពីថ្ងៃចន្ទ ទី២៩ កញ្ញា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក អនុធីន ឆន្ទវីរៈគុណ បានបង្ហាញពីគោលនយោ

តើរដ្ឋាភិបាលថ្មីថៃពិតជាមានឆន្ទៈចង់ដោះស្រាយជម្លោះព្រំដែនជាមួយខ្មែរដោយសន្តិវិធី?

កាលពីថ្ងៃចន្ទ ទី២៩ កញ្ញា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក អនុធីន ឆន្ទវីរៈគុណ បានបង្ហាញពីគោលនយោបាយថ្មីរបស់រដ្ឋាភិបាលលោកទៅកាន់សភាថៃ។ គោលនយោបាយថ្មីដែលផ្តោតលើវិធានការអាទិភាព និងបន្ទាន់មួយចំនួន ដូចជាសា្តរសេដ្ឋកិច្ច បង្កើនការចំណាយ ឬជួយដោះស្រាយបំណុលរបស់ពលរដ្ឋថៃ។ ដោយឡែក នៅក្នុងជម្លោះព្រំដែនជាមួយកម្ពុជាត្រូវបាននាយករដ្ឋមន្រ្តីថៃវ័យ ៥៨ឆ្នាំរូបនេះសន្យានឹងរកដំណោះស្រាយដោយសន្តិវិធី។ តើរដ្ឋាភិបាលរបស់លោក អនុធីន ពិតជាមានឆន្ទៈចង់ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីមែន ឬ ខណៈដែលលោកត្រូវគេស្គាល់ថា ជាមនុស្សសិ្នទ្ធនឹងយោធា ហើយស្មោះស្ម័គ្រនឹងរាជបល្ល័ងនោះ?

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលព្រមទទួលយក​ផែនការសន្តិភាព​របស់​លោកត្រាំ​ ប៉ុន្តែមានលក្ខខណ្ឌ

មានវត្តមាននៅក្នុង​សន្និសីទកាសែត​ជាមួយ​ចៅហ្វាយសេតវិមាន​កាលពីថ្ងៃចន្ទ នាយករដ្ឋមន្រ្តីអ៊ីស

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលព្រមទទួលយក​ផែនការសន្តិភាព​របស់​លោកត្រាំ​ ប៉ុន្តែមានលក្ខខណ្ឌ

មានវត្តមាននៅក្នុង​សន្និសីទកាសែត​ជាមួយ​ចៅហ្វាយសេតវិមាន​កាលពីថ្ងៃចន្ទ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បាននិយាយថា លោកផ្តល់ភ្លើងខៀវ គាំទ្រ​ផែនការសន្តិភាព​នៅហ្កាហ្សា​ដែលស្នើឡើង​ដោយ​លោកដូណាល់ត្រាំ។ នៅចំពោះប្រធានាធិបតីអាមេរិក នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​មិនភ្លេច​ដាក់​លក្ខខ័ណ្ឌ​ដែល​ថា អ៊ីស្រាអែលសុំរក្សាសិទ្ធិ​បិទបញ្ចប់​ការងារ​នៅហ្កាហ្សា ក្នុងករណីដែល​ក្រុមហាម៉ាស មិន​ទទួលយកផែនការសន្តិភាព​របស់​អាមេរិក ឬ​រំលោភមិនគោរព​តាម​ចំណុចដែលមាន​ចែង​។ តើ​ផែនការសន្តិភាព​នៅហ្កាហ្សារបស់​លោកដូណាល់ ត្រាំ​មាននិយាយពីអ្វីខ្លះ?

អគ្គលេខាធិការUN៖ «ជនស្លូតត្រង់» ជាអ្នករងគ្រោះខ្លាំងបំផុតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើក​ពីកង្វល់របស់កម្ពុជា ទៅសមភាគីថៃ ហើយចង់បាន

អគ្គលេខាធិការUN៖ «ជនស្លូតត្រង់» ជាអ្នករងគ្រោះខ្លាំងបំផុតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើក​ពីកង្វល់របស់កម្ពុជា ទៅសមភាគីថៃ ហើយចង់បានដំណោះស្រាយចំពោះជម្លោះព្រំដែននេះ ព្រោះនៅទីបញ្ចប់នៃសង្គ្រាមមានតែប្រជាជនស្លូតត្រង់ទេជាអ្នករងទុក្ខ។ នេះបើតាមខ្លឹមសារក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និង លោក Antonio Guterres អំឡុងពេលនៃការចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

តុលាការចិន​កាត់ទោស​ប្រហារជីវិត​ត្រកូល Ming មេខ្លោងឧក្រិដ្ឋកម្ម​​​អនឡាញ​នៅភូមា

នៅប្រទេស​ចិន តុលាការ​Wenzhou នៅទីក្រុង​​កាលពីថ្ងៃចន្ទទី ២៩​កញ្ញា​បាន​សម្រេច​កាត់ទោស​ប្រហារជីវ

តុលាការចិន​កាត់ទោស​ប្រហារជីវិត​ត្រកូល Ming មេខ្លោងឧក្រិដ្ឋកម្ម​​​អនឡាញ​នៅភូមា

នៅប្រទេស​ចិន តុលាការ​Wenzhou នៅទីក្រុង​​កាលពីថ្ងៃចន្ទទី ២៩​កញ្ញា​បាន​សម្រេច​កាត់ទោស​ប្រហារជីវិត​មនុស្ស​១៦នាក់ និង​ផ្តន្ទាទោស​មនុស្ស​២៣នាក់​ផ្សេងទៀតឲ្យជាប់ពន្ធនាគារ​ពី ៥ឆ្នាំ រហូតដល់​មួយជីវិត ក្នុង​បទចោទប្រកាន់​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​អនឡាញ ល្បែងខុសច្បាប់ ជួញដូរគ្រឿងញៀន និង​អំពើពេស្យាចារ​នៅក្នុ​ងមជ្ឈមណ្ឌល​បោកប្រាស់អនឡាញ​ក្នុងទឹកដី​ភូមា។ យោងតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍រដ្ឋចិន ក្រុមឧក្រិដ្ឋជនមួយចំនួន​ធំ​ដែលតុលាការ​កាត់ទោស​កាលពីថ្ងៃ​ចន្ទ ជា​សមាជិក​របស់​គ្រួសារត្រកូល Mingដែលពង្រីកអំណាច កើបលុយ​រាប់ពាន់លាន​ដុល្លារ​ពី​ឧក្រិដ្ឋកម្មឆ្លងដែន។

លោក លិម តូម៉ាស៍-សំណាង សង្ឃឹមថា ជនសង្ស័យថៃ​​​​សារភាព​ការពិតប្រាប់​តុលាការ

តុលាការ​ក្រុង​បាងកក ​​សម្រេច​បើកសវនាការជំនុំជម្រះក្តី​​ឃាតកម្ម​​លោក លិម គិមយ៉ា អតីតអ្នកតំ

លោក លិម តូម៉ាស៍-សំណាង សង្ឃឹមថា ជនសង្ស័យថៃ​​​​សារភាព​ការពិតប្រាប់​តុលាការ

តុលាការ​ក្រុង​បាងកក ​​សម្រេច​បើកសវនាការជំនុំជម្រះក្តី​​ឃាតកម្ម​​លោក លិម គិមយ៉ា អតីតអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៃកូតាគណ​បក្ស​សង្គ្រោះជាតិ ចន្លោះឆ្នាំ២០១៣​ - ឆ្នាំ​២០១៧​។ ​ មា​នសញ្ជាតិ​បារាំង អ្នក​នយោបាយ​ខ្មែរ​​រូបនេះ​​​ត្រូវ​ខ្មាន់កាំភ្លើងជនជាតិ​​ថៃ​ បាញ់សម្លាប់​​ ក្នុង​ក្រុង​បាងកក កាលពីថ្ងៃ​ទី​៧ ខែ​មករា​ ឆ្នាំ២០២៥​។  ​ប្រមាណជា​ ៩ ខែក្រោយ​​ឃាតកម្ម តុលាការ​ថៃ​បើកអង្គ​ជំនុំ​ជម្រះ​ ​ជាលើកទី១ នៅ​ថ្ងៃអង្គារទី៣០កញ្ញា។ ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​​​​​វិទ្យុ​បារាំង​ RFI នៅទីក្រុង​ប៉ារីស​  កូនប្រុស​លោក​លិម គិមយ៉ា គឺ​​លោក លិម តូម៉ាស៍-សំណាង ថ្លែងក្តីសង្ឃឹមថា ជនសង្ស័យ​ជនជាតិ​ថៃ ទាំង២នាក់ ឆ្លើយ​ការពិត​ប្រាប់តុលាការ។ មិនតែប៉ុណ្ណោះ លោកក៏​សង្ឃឹមថា អាជ្ញាធរកម្ពុជា  នឹងជួយចាប់ខ្លួនជនសង្ស័យខ្មែរ ២នាក់ទៀត គឺបុគ្គល ពេជ្រ គឹមស្រ៊ិន និង លី រតនៈរស្មី ឲ្យទៅប្រឈមមុខនឹងតុលាការថៃ ដើម្បីបន្តដំណើរការក្តី។

អ៊ុយក្រែន៖ ស្លាប់ និង របួសច្រើននាក់ ក្នុងការវាយប្រហារខ្នាតធំ ពីសំណាក់រុស្ស៊ី

ការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ី លើអ៊ុយក្រែន បានកើនឡើងនៅទូទាំងប្រទេស ក្នុងយប់ថ្ងៃសៅរ៍ឆ្

អ៊ុយក្រែន៖ ស្លាប់ និង របួសច្រើននាក់ ក្នុងការវាយប្រហារខ្នាតធំ ពីសំណាក់រុស្ស៊ី

ការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ី លើអ៊ុយក្រែន បានកើនឡើងនៅទូទាំងប្រទេស ក្នុងយប់ថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា។ នៅក្នុងទីក្រុងកៀវ មានមនុស្សយ៉ាងតិច ៤នាក់បានស្លាប់ រួមទាំងក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ និងមានច្រើននាក់ទៀតបានរងរបួសពីការវាយប្រហាររបស់រុស្ស៊ីដោយដ្រូន និងគ្រាប់មីស៊ីល។ តែរុស្ស៊ីបានចេញមុខអះអាងថា ផ្ទាំងស៊ីបនៃការវាយប្រហាររបស់ខ្លួនគឺមូលដ្ឋានកងទ័ព។ 

Get more results via ClueGoal