តំណាងកម្ពុជានៅUNប្រតិកម្មនឹងការរិះគន់ពីអន្តរជាតិរឿងរឹតត្បិតសិទ្ធិពលរដ្ឋ និងនយោបាយ
newsare.net
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានអះអាងថា កម្ពុជាមិនអាក្រក់ដូចការចោទប្រតំណាងកម្ពុជានៅUNប្រតិកម្មនឹងការរិះគន់ពីអន្តរជាតិរឿងរឹតត្បិតសិទ្ធិពលរដ្ឋ និងនយោបាយ
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានអះអាងថា កម្ពុជាមិនអាក្រក់ដូចការចោទប្រកាន់របស់សហគមន៍អន្តរជាតិដែលថា កម្ពុជាជាញឹកញាប់បានរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងអ្នកនយោបាយជំទាស់នៅកម្ពុជា។ ប្រតិកម្មរបស់តំណាងកម្ពុជានៅUNដូចនេះ កើតឡើងនាសម័យប្រជុំលើកទី៦០នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងជាទីដែលកម្ពុជារងការរិះគន់ឥតសំចៃមាត់ពីសហគមន៍អន្តរជាតិ។ ទោះយ៉ាងណា តំណាងកម្ពុជានៅUNបានបកស្រាយថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជាមិនល្អឥតខ្ចោះទេ តែកម្ពុជាបានព្យាយាមធ្វើឱ្យមានភាពល្អប្រសើរជាលំដាប់ និងកំពុងបន្តធ្វើកំណែទម្រង់ឯករាជ្យភាពនៃប្រព័ន្ធតុលាការ។ Read more