Cambodia



តើគួរដំឡើងប្រាក់ខែគ្រូបង្រៀនឲ្យដល់ជាង១២០០ដុល្លារដែរឬទេ?

ថ្ងៃ​ទី​៥​តុលា ​គឺ​ជា​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​។​ ឆ្លៀត​យក​ឱកាស​នេះ​សមាគម​គ្រូ​បង្រៀន​

អ្នកទស្សនាមិននឹកស្មានថា ស្ថានទូតបារាំងមានបរិយាកាសស្រស់ថ្លា ពោរពេញដោយធម្មជាតិ

ស្ថានទូតបារាំងប្រចាំកម្ពុជាបានបើកទ្វារស្វាគមន៍អ្នកទស្សនាជាថ្មី ក្នុងឱកាសទិវាបេតិកភណ្ឌ ថ

អ្នកទស្សនាមិននឹកស្មានថា ស្ថានទូតបារាំងមានបរិយាកាសស្រស់ថ្លា ពោរពេញដោយធម្មជាតិ

ស្ថានទូតបារាំងប្រចាំកម្ពុជាបានបើកទ្វារស្វាគមន៍អ្នកទស្សនាជាថ្មី ក្នុងឱកាសទិវាបេតិកភណ្ឌ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។ តាមរយៈទិវានេះ ស្ថានទូតបារាំង ដែលមានទីធ្លាជិត ៥ហិចតាបានអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់ពីសំណង់អគារប្រវត្តិសាស្ត្ររបស់ខ្លួន។ អ្វីដែលពិសេសនោះ អ្នកទស្សនាអាចមានឱកាសបានទទួលបទពិសោធន៍ដើរកំសាន្ត ក្នុងឧទ្យានបៃតងធំជាងគេ នៅចំកណ្តាលទីក្រុងភ្នំពេញ។ អ្នកទស្សនាភាគច្រើនលើកឡើងថា នេះជាលើកដំបូងរបស់ខ្លួន ដែលបានឈានជើងចូលស្ថានទូតបរទេសមួយដែលពោរពេញដោយធម្មជាតិបែបនេះ។ ពីស្ថានទូតបារាំងប្រចាំកម្ពុជា សូមលោកអ្នកនាងទស្សនាបទយកការណ៍រៀបចំដោយ សើ ដាវី៖

មន្ត្រីកងទ័ពជើងទឹក៖ នាវាចម្បាំង០៥៦Cរបស់ចិននឹងពង្រឹងសមត្ថភាពទ័ពបន្ថែមទៀត

មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកកម្ពុជាមួយរូបប្រាប់វិទ្យុបារំាង RFI នៅថ្ងៃ អាទិត្យ ទី ៥ ខែតុលាថា ន

មន្ត្រីកងទ័ពជើងទឹក៖ នាវាចម្បាំង០៥៦Cរបស់ចិននឹងពង្រឹងសមត្ថភាពទ័ពបន្ថែមទៀត

មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកកម្ពុជាមួយរូបប្រាប់វិទ្យុបារំាង RFI នៅថ្ងៃ អាទិត្យ ទី ៥ ខែតុលាថា នាវាចម្បាំង ប្រភេទ ០៥៦C នឹងត្រូវប្រគល់ជូនកម្ពុជា តែការមកដល់របស់នាវាចម្បាំងប្រភេទនេះនៅមិនទាន់អាចកំណត់បានជាក់លាក់នៅឡើយ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា ជំនួយនេះអាចរួមចំណែកអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ប៉ុន្តែកម្ពុជាត្រូវការធ្វើទំនើបកម្មវិស័យការពារជាតិបន្ថែមទៀត។  

មុន​ខួប​សង្គ្រាម​ហ្កាហ្សា​២ឆ្នាំ អ៊ីស្រាអែល​និង​ហាម៉ាស​ចរចា​ជាថ្មី​នៅ​អេហ្ស៊ីប

បាំងតែ​២ថ្ងៃប៉ុណ្ណោះ​ សង្គ្រាម​ហ្កាហ្សា នឹង​ឈានចូល​គម្រប់ខួប​ ២ ឆ្នាំគត់​​ ដែល​បាន​សម្លាប

មុន​ខួប​សង្គ្រាម​ហ្កាហ្សា​២ឆ្នាំ អ៊ីស្រាអែល​និង​ហាម៉ាស​ចរចា​ជាថ្មី​នៅ​អេហ្ស៊ីប

បាំងតែ​២ថ្ងៃប៉ុណ្ណោះ​ សង្គ្រាម​ហ្កាហ្សា នឹង​ឈានចូល​គម្រប់ខួប​ ២ ឆ្នាំគត់​​ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស ​ជាង ៦ ម៉ឺននាក់​។  ក្រោម​សម្ពាធ​ពី​សហរដ្ឋអាមេរិក អ៊ីស្រាអែល​និងក្រុម​ហាម៉ាស​ផ្តើម​ចរចា​គ្នាជាថ្មី នៅ​ប្រទេស​​អេហ្ស៊ីប​ ដើម្បី​ធ្វើ​បទ​ឈប់​បាញ់ និង​រំដោះ​ចំណាប់​ខ្មាំង​។​ ​

លោក ឡុង ឌីម៉ង់៖ ករណីប៉ះទង្គិចរបស់ជនបរទេសនៅក្រុងព្រះសីហនុ ផ្តើមចេញពីទំនាស់សាសនា

នៅយប់ថ្ងៃសៅរ៍ទី៤តុលាឆ្នាំ២០២៥ មានហេតុការណ៍នៃការប៉ះទង្គិចដោយហិង្សារវាងជនជាតិប៉ាគីស្ថាន ន

លោក ឡុង ឌីម៉ង់៖ ករណីប៉ះទង្គិចរបស់ជនបរទេសនៅក្រុងព្រះសីហនុ ផ្តើមចេញពីទំនាស់សាសនា

នៅយប់ថ្ងៃសៅរ៍ទី៤តុលាឆ្នាំ២០២៥ មានហេតុការណ៍នៃការប៉ះទង្គិចដោយហិង្សារវាងជនជាតិប៉ាគីស្ថាន និងជនជាតិចិនរាប់សិបនាក់ ដែលបណ្តាលឲ្យមានភាពឆោឡោពេញក្រុងព្រះសីហនុ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យទី៥តុលានេះថា ករណីប៉ះទង្គិចរបស់ជនជាតិប៉ាគីស្ថាន និងជនជាតិចិននាពេលថ្មីៗនេះ មិនមែនដោយសារបញ្ហាមិនបើកប្រាក់ខែនោះទេ។ ប៉ុន្តែអំពើហិង្សានោះបានកើតឡើង ដោយសារបញ្ហាទំនាស់សាសនា។ ពោលគឺថៅកែជាជនជាតិចិនបាននិយាយលើសលស់ខាងសាសនា លើបុគ្គលិកជាជនជាតិប៉ាគីស្ថាន។ លោកបញ្ជាក់ទៀតថា សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកជាជនជាតិប៉ាគីស្ថានជាង៥០នាក់ និងថៅកែជាជនជាតិចិនចំនួន២រូប ដើម្បីបន្តនីតិវិធីសាកសួរ។

ក្រសួងការពារជាតិថា កិច្ចប្រជុំRBCគ្មានសមត្ថកិច្ចកំណត់ខ្សែព្រំដែនភូមិជោគជ័យ និងភូមិព្រៃចាន់

នៅថ្ងៃសៅរ៍ទី៤តុលា ឆ្នាំ ២០២៥ កងទ័ពជើងគោកយោធភូ​មិភាគីទី៥ តាមរយៈលិខិតមួយច្បាប់បាន​បញ្ជាក់មេ

ក្រសួងការពារជាតិថា កិច្ចប្រជុំRBCគ្មានសមត្ថកិច្ចកំណត់ខ្សែព្រំដែនភូមិជោគជ័យ និងភូមិព្រៃចាន់

នៅថ្ងៃសៅរ៍ទី៤តុលា ឆ្នាំ ២០២៥ កងទ័ពជើងគោកយោធភូ​មិភាគីទី៥ តាមរយៈលិខិតមួយច្បាប់បាន​បញ្ជាក់មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ ឲ្យបានដឹងថា កិច្ចប្រជុំគណៈកម្មកាធិការព្រំដែនថ្នាក់ភូមិភាគរវាងកម្ពុជា-ថៃ (RBC) ក្នុងពេលខាងមុខនេះ ពុំមានសមត្ថកិច្ចផ្លូវការណាមួយដែលអាចកំណត់ខ្សែព្រំដែននៅភូមិជោគជ័យ និងភូមិព្រៃចាន់ បានឡើយ។ នេះជាការឆ្លើយតបរបស់ភាគីកម្ពុជា ទៅនឹងការស្នើរបស់ភាគីថៃដែលចង់ឲ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ស្ថិតក្នុងខេត្តបន្ទាយមានជ័យ​របស់កម្ពុជា ឲ្យបានមុនកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) នៅចុងសប្តាហ៍ក្រោយ។

តំណាងកម្ពុជានៅUNប្រតិកម្មនឹងការរិះគន់ពីអន្តរជាតិរឿងរឹតត្បិតសិទ្ធិពលរដ្ឋ និងនយោបាយ

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានអះអាងថា កម្ពុជាមិនអាក្រក់ដូចការចោទប្រ

តំណាងកម្ពុជានៅUNប្រតិកម្មនឹងការរិះគន់ពីអន្តរជាតិរឿងរឹតត្បិតសិទ្ធិពលរដ្ឋ និងនយោបាយ

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានអះអាងថា កម្ពុជាមិនអាក្រក់ដូចការចោទប្រកាន់របស់សហគមន៍អន្តរជាតិដែលថា កម្ពុជាជាញឹកញាប់បានរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងអ្នកនយោបាយជំទាស់នៅកម្ពុជា។ ប្រតិកម្មរបស់តំណាងកម្ពុជានៅUNដូចនេះ កើតឡើងនាសម័យប្រជុំលើកទី៦០នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងជាទីដែលកម្ពុជារងការរិះគន់ឥតសំចៃមាត់ពីសហគមន៍អន្តរជាតិ។ ទោះយ៉ាងណា តំណាងកម្ពុជានៅUNបានបកស្រាយថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជាមិនល្អឥតខ្ចោះទេ តែកម្ពុជាបាន​ព្យាយាមធ្វើឱ្យមានភាពល្អប្រសើរជាលំដាប់ និងកំពុងបន្តធ្វើកំណែទម្រង់ឯករាជ្យភាពនៃប្រព័ន្ធតុលាការ។

ព្រឹត្តិការណ៍បិទកម្មវិធី «ចតុ» ដែលផ្តោតលើការបង្កើតស្នាដៃច្នៃប្រឌិតថ្មី ទទួលបានការសាទរ

កាលពីរាត្រីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ព្រឹត្តិការណ៍នៃការបិទកម្មវិធីមហោស្រព «ចតុ» ដែលផ្តោតលើភ

ព្រឹត្តិការណ៍បិទកម្មវិធី «ចតុ» ដែលផ្តោតលើការបង្កើតស្នាដៃច្នៃប្រឌិតថ្មី ទទួលបានការសាទរ

កាលពីរាត្រីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ព្រឹត្តិការណ៍នៃការបិទកម្មវិធីមហោស្រព «ចតុ» ដែលផ្តោតលើភាពច្នៃប្រឌិត ផ្នែកសិល្បៈ និងការបង្កើតស្នាដៃថ្មី ត្រូវបានរៀបចំធ្វើឡើងយ៉ាងអធិកអធម នៅឯវិទ្យាស្ថានបារាំងនៅទីក្រុងភ្នំពេញ។ យុវជន-យុវនារីកម្ពុជាចំនួន ៦០រូប ទាំងក្នុងវិស័យភាពយន្ត តន្ត្រី របាំ និងសៀវភៅបានចូលរួមបង្កើតស្នាដៃច្នៃប្រឌិតថ្មីចំនួន ៣៥ផ្សេងៗគ្នា រួមមានទាំងភាពយន្តខ្នាតខ្លីចំនួន៥ ក្បាច់រាំចំនួន៥ សៀវភៅរឿង អមដោយរូបភាពចំនួន៦ រឿងនិទានជាសំឡេងជាភាសាខ្មែរចំនួន ៧រឿង បទចម្រៀងចំនួន ៨បទ និងតន្រ្តីសម្រាប់ភាពយន្តខ្នាតខ្លីចំនួន ៤បទ។ ការបន្សល់ទុកនូវស្នាដៃវប្បធម៌បែបច្នៃប្រឌិតនៅកម្ពុជាតាមរយៈកម្មវិធី «ចតុ» គឺជាគំនិតផ្តួចផ្តើមរបស់ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា រួមសហការជាដៃគូ ជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា និងអវតា ក្រុមហ៊ុនផលិតកម្ម Anti-Archive ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈ (Cambodian Living Arts) ក្រោមជំនួយមូលនិធិរបស់ Equipe France Création នៃក្រសួងការបរទេសបារាំង។

កសិករអ៊ីរ៉ាក់ធ្វើបាតុកម្ម ព្រោះរដ្ឋាភិបាលហាម​ប្រើទឹកដាំដំណាំ​​រដូវប្រាំង

នៅ​អ៊ីរ៉ាក់ ប្រជា​កសិករច្រើន​រយនាក់បានប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​បំរាម​​របស

កសិករអ៊ីរ៉ាក់ធ្វើបាតុកម្ម ព្រោះរដ្ឋាភិបាលហាម​ប្រើទឹកដាំដំណាំ​​រដូវប្រាំង

នៅ​អ៊ីរ៉ាក់ ប្រជា​កសិករច្រើន​រយនាក់បានប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​បំរាម​​របស់​អាជ្ញាធរ ដែល​ហាមឃាត់​​មិនឲ្យប្រើប្រាស់ទឹក សម្រាប់​ដាំដំណាំ​ នៅ​រដូវ​ប្រាំង។ ​បាតុករ​បា​នទាមទារ​សំណង និង​ស្នើឲ្យ​ចែកចាយ​ទឹកឲ្យ​បាន​គ្រប់គ្រាន់​។​​​​ ​

លោក ស៊ុន មេសា៖ ការតវ៉ារបស់កម្មកររោងចក្រតារ៉ាល់បានបញ្ចប់ ក្រោយថៅកែព្រមតាមគ្រប់សំណើ

នៅថ្ងៃទី៤តុលានេះ កម្មកររោងចក្រតារ៉ាល់បានវិលចូលបំពេញការងារវិញ បន្ទាប់ពីផ្ទុះការតវ៉ាបិទផ្

លោក ស៊ុន មេសា៖ ការតវ៉ារបស់កម្មកររោងចក្រតារ៉ាល់បានបញ្ចប់ ក្រោយថៅកែព្រមតាមគ្រប់សំណើ

នៅថ្ងៃទី៤តុលានេះ កម្មកររោងចក្រតារ៉ាល់បានវិលចូលបំពេញការងារវិញ បន្ទាប់ពីផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្រ ទី៣ តុលា ម្សិលមិញ។ កម្មកររបស់រោងចក្រតារ៉ាល់បានធ្វើបាតុកម្មដើម្បីទាមទារអត្ថប្រយោជន៍ការងាររបស់ពួកគេពីថៅកែ រួមមាន ថ្លៃបាយថ្ងៃត្រង់ ប្រាក់រង្វាន់ និងប្រាក់ធ្វើការទៀងទាត់ជាដើម។ តាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនៅថ្ងៃទី៤តុលាការនេះ ថៅកែរោងចក្របានយល់ព្រមគ្រប់ការទាមទាររបស់កម្មករ៕ សូមស្តាប់លោក ស៊ុន មេសា៖

សហគមន៍អន្តរជាតិចោទថា រដ្ឋាភិបាលកម្ពុជាយកបញ្ហាព្រំដែនរឹតត្បិតលំហសេរីភាពពលរដ្ឋ

សហគមន៍ និងស្ថាប័នសិទ្ធិមនុស្សអន្តរជាតិបានរួមគ្នាចោទប្រកាន់ថា រដា្ឋភិបាលកម្ពុជាបានយកបញ្ហ

សហគមន៍អន្តរជាតិចោទថា រដ្ឋាភិបាលកម្ពុជាយកបញ្ហាព្រំដែនរឹតត្បិតលំហសេរីភាពពលរដ្ឋ

សហគមន៍ និងស្ថាប័នសិទ្ធិមនុស្សអន្តរជាតិបានរួមគ្នាចោទប្រកាន់ថា រដា្ឋភិបាលកម្ពុជាបានយកបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ទៅគាបសង្កត់លំហសេរីភាពពលរដ្ឋ និងធ្វើទុក្ខបុកម្នេញអ្នកមាននិន្នាការជំទាស់។ បន្ថែមពីលើការចោទប្រកាន់ សហគមន៍អន្តរជាតិបានរិះគន់ការធ្វើវិសោធនកម្មច្បាប់ដកហូតសញ្ជាតិខ្មែរ ដែលមានគោលដៅកំណត់មុខព្រួញដាក់ទោសទណ្ឌពលរដ្ឋខ្មែរ ដែលហ៊ានប្រឆាំងនឹងរដ្ឋាភិបាល។ មន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាចាត់ទុកការលើកឡើងខាងលើថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន។

តើអ្វីជាច្រកផ្លូវបន្ថែមរបស់គ្រួសារលោក លិម គិមយ៉ា ដើម្បីទទួលបានយុត្តិធម៌ពេញលេញ?

នៅថ្ងៃសុក្រទី៣ខែកញ្ញាឆ្នាំ២០២៥ តុលាការថៃបានចេញសាលក្រមផ្តន្ទាទោសខ្មាន់កាំភ្លើងជនជាតិថៃ អ

តើអ្វីជាច្រកផ្លូវបន្ថែមរបស់គ្រួសារលោក លិម គិមយ៉ា ដើម្បីទទួលបានយុត្តិធម៌ពេញលេញ?

នៅថ្ងៃសុក្រទី៣ខែកញ្ញាឆ្នាំ២០២៥ តុលាការថៃបានចេញសាលក្រមផ្តន្ទាទោសខ្មាន់កាំភ្លើងជនជាតិថៃ អេកាឡាក់ ភាណយ ដែលបានបាញ់សម្លាប់ លោក លិម គិមយ៉ា ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ កូនប្រុសលោក លិម គិមយ៉ា បានប្រតិកម្មភ្លាមៗថា ការសម្រេចរបស់តុលាការថៃគ្រាន់ជាជំហាននៃការផ្តល់យុត្តិធម៌ដល់ឪពុករបស់ខ្លួនប៉ុណ្ណោះ។ សម្រាប់គ្រួសារលោក លិម គិមយ៉ា យុត្តិធម៌ពិតប្រាកដនឹងកើតមានឡើង នៅល្គឹកណាដែលអ្នកបញ្ជាពិតប្រាកដត្រូវនាំយកទៅកាត់ទោសតាមផ្លូវច្បាប់។ តើមានមធ្យោបាយអ្វីបន្ថែមទៀតសម្រាប់ឲ្យគ្រួសារលោក លិម គិមយ៉ា អាចរកបានយុត្តិធម៌ពេញលេញ?

ពន្លឺក្តីសង្ឃឹមដែលថា ជប៉ុននឹងមាននាយករដ្ឋមន្ត្រីស្រីទី១ កាន់តែភ្លឺច្បាស់

អ្នកនយោបាយជាតិនិយមជប៉ុន លោកស្រី តាកាអ៊ីជី សាណាអេ បានជាប់ឆ្នោតក្លាយជាប្រមុខដឹកនាំបក្សកាន់អ

ពន្លឺក្តីសង្ឃឹមដែលថា ជប៉ុននឹងមាននាយករដ្ឋមន្ត្រីស្រីទី១ កាន់តែភ្លឺច្បាស់

អ្នកនយោបាយជាតិនិយមជប៉ុន លោកស្រី តាកាអ៊ីជី សាណាអេ បានជាប់ឆ្នោតក្លាយជាប្រមុខដឹកនាំបក្សកាន់អំណាច គឺគណបក្សសេរីនិយមប្រជាធិបតេយ្យ។ មុខតំណែងនេះនឹងអាចឲ្យលោកស្រីមានឱកាសក្លាយជា នាយករដ្ឋមន្ត្រីស្រី ជាលើកដំបូងបំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រទេសជប៉ុន។ ក៏ប៉ុន្តែ គេត្រូវរង់ចាំការបោះឆ្នោតផ្តល់ទំនុកចិត្តពីសភាជាមុនសិន។ បញ្ហានៅត្រង់ថា សភាទាំង២ ពោលគឺរដ្ឋសភានិងព្រឹទ្ធសភា ឋិតក្នុងដៃរបស់គណបក្សប្រឆាំង។​

ហាម៉ាសព្រមទទួលផែនការសន្តិភាព ប៉ុន្តែ អ៊ីស្រាអែលមិនស្តាប់​លោកត្រាំ ដោយ​នៅបន្តទម្លាក់គ្រាប់លើហ្កាហ្សា

រងការវាយប្រហារ​ទម្លាក់គ្រាប់​សឹងជារៀងរាល់ថ្ងៃ​ពីអ៊ីស្រាងែល តើ​ហា្កហ្សាកំពុង​​ស្ថិតនៅលើផ

ហាម៉ាសព្រមទទួលផែនការសន្តិភាព ប៉ុន្តែ អ៊ីស្រាអែលមិនស្តាប់​លោកត្រាំ ដោយ​នៅបន្តទម្លាក់គ្រាប់លើហ្កាហ្សា

រងការវាយប្រហារ​ទម្លាក់គ្រាប់​សឹងជារៀងរាល់ថ្ងៃ​ពីអ៊ីស្រាងែល តើ​ហា្កហ្សាកំពុង​​ស្ថិតនៅលើផ្លូវ​ទៅ​ស្គាល់​សន្តិភាព។ នៅ​យប់​ថ្ងៃ​សុក្រទី​៣ តុលាម្សិលមិញ នៅតែប៉ុន្មាន​ម៉ោង​ក្រោយ​ការដាក់ឱសានវាទ​របស់​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ក្រុមហាម៉ាស​បាន​ប្រកាស​ថា ខ្លួន​សុខចិត្ត​យល់ព្រមទទួល​យក​ផែនការសន្តិភាព ស្នើឡើងដោយ​លោកត្រាំ។ ភ្លាមៗ ប្រធានាធិបតី​បាន​ប្រាប់​ឲ្យអ៊ីស្រាអែល​ត្រូវ​ឈប់​ទម្លាក់គ្រាប់​លើ​ហ្កាហ្សា ដើម្បីបើកផ្លូវ​ឲ្យមានការចរចា ដោះលែង​ចំណាប់ខ្មាំង​ ប៉ុន្តែ អ៊ីស្រាអែល​នៅតែ​បន្ត និង​ទម្លាក់​គ្រាប់កាន់តែ​សន្ធឹក​ ពីយប់ថ្ងៃសុក្រ រហូត​ដល់ព្រឹក​ថ្ងៃ​សៅរ៍នេះ។

យុវជនម្នាក់នៅខេត្តកំពង់ស្ពឺត្រូវគ្រាប់កាំភ្លើងស្លាប់ ខណៈប៉ូលិសចុះដើរល្បាត

ម្តាយ​ជន​រង​គ្រោះ​អំពាវ​នាវ​ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​របស់​គាត់​ បន្ទាប់ពី​កូន​ប

យុវជនម្នាក់នៅខេត្តកំពង់ស្ពឺត្រូវគ្រាប់កាំភ្លើងស្លាប់ ខណៈប៉ូលិសចុះដើរល្បាត

ម្តាយ​ជន​រង​គ្រោះ​អំពាវ​នាវ​ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​របស់​គាត់​ បន្ទាប់ពី​កូន​ប្រុស​ត្រូវ​គ្រាប់​កាំភ្លើង​ស្លាប់​នៅពេល​ដែល​ប៉ូលិស​ប៉ុស្តិ៍​ពោធិ៍​អង្ក្រង​ ក្នុង​ខេត្ត​កំពង់ស្ពឺ ​ចុះដើរ​ល្បាត​នៅ​យប់​ថ្ងៃ​ទី​៣ ​ខែ​តុលា​ឆ្នាំ​២០២៥​។ សាក្សី​ក្នុង​ហេតុការណ៍​នោះ​បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​ដោយ​សារ​តែ​គ្រាប់​កាំ​ភ្លើង​របស់​លោក​មេប៉ុស្តិ៍​ពោធិ៍​អង្ក្រង​ ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ពី​ទិញ​ទឹក​កក​ក៏ជួប​ប្រទះ​ក្រុម​ប៉ូលីស​ដែល​ចុះ​ល្បាត​នា​ពេល​យប់​។

យុវជន​ម៉ារ៉ុកធ្វើបាតុកម្ម​ទាមទារឲ្យ​រដ្ឋាភិបាល​ចុះពីអំណាច ព្រោះខ្វះសមត្ថភាពដឹកនាំប្រទេស

ក្រុមសម្ព័ន្ធ​យុវជនម៉ារ៉ុក ឈ្មោះ “GenZ 212” បានប្រកូកប្រកាស​ធ្វើបាតុកម្ម​ សឹងទូទាំងប្រទេសចាប់ត

យុវជន​ម៉ារ៉ុកធ្វើបាតុកម្ម​ទាមទារឲ្យ​រដ្ឋាភិបាល​ចុះពីអំណាច ព្រោះខ្វះសមត្ថភាពដឹកនាំប្រទេស

ក្រុមសម្ព័ន្ធ​យុវជនម៉ារ៉ុក ឈ្មោះ “GenZ 212” បានប្រកូកប្រកាស​ធ្វើបាតុកម្ម​ សឹងទូទាំងប្រទេសចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍​មុន​មក​ ដើម្បី​ទាមទារ​ឲ្យរដ្ឋាភិបាល​ម៉ារ៉ុកចុះចេញពីអំណាច ព្រោះខ្វះ​សមត្ថភាព​ដឹកនាំ​ប្រទេស​។ ការទាមទារ​នេះ គឺបាន​ផុសផុលឡើង បន្ទាប់ពី​មាន​ករណី​ស្ត្រី៨​នាក់ ដែល​​ពរពោះ​ត្រូវសម្រាលកូនដោយការវះកាត់​ បានស្លាប់ផ្ទួនៗគ្នានៅឯ​មន្ទីរពេទ្យ​រដ្ឋមួយ​កន្លែង​។

លោក លី ធុជ៖ ការដោះមីនតាមខេត្តចំនួន៦ ជាប់ព្រំដែនថៃមិនពាក់ព័ន្ធនឹងការដោះមីនមនុស្សធម៌ទេ

នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៥ មានពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីនរវាងអាជ្ញាធរមីនជាមួ

លោក លី ធុជ៖ ការដោះមីនតាមខេត្តចំនួន៦ ជាប់ព្រំដែនថៃមិនពាក់ព័ន្ធនឹងការដោះមីនមនុស្សធម៌ទេ

នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៥ មានពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីនរវាងអាជ្ញាធរមីនជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម រួមនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ គោលដៅគឺដើម្បីប្រតិបត្តិការដោះមីនលើផ្ទៃដីចំការមីនទំហំជាង៤១ គីឡូម៉ែត្រការ៉េនៅក្នុងខេត្តជាប់ព្រំដែនថៃចំនួន៦ ក្រោមការគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដែលមានទឹកប្រាក់ ៥ លានដុល្លារ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានបញ្ជាក់ថា គម្រោងបោសសម្អាតមីនខាងលើនេះមិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដោះមីនមនុស្សធម៌រវាងកម្ពុជា និងថៃទេ៕

ទស្សនកិច្ច​តែ១០ថ្ងៃ ធ្វើឲ្យអង្គរក្លាយជា​ការងារអាទិភាពពេញមួយជីវិត​របស់​Louis Delaporte

ដំណើរទស្សនាតែ​១០ថ្ងៃ​នៅប្រាសាទអង្គរ​បាន​ផ្លាស់ប្តូរជីវិត​របស់អ្នករុករកជនជាតិបារាំង ល្វ

ទស្សនកិច្ច​តែ១០ថ្ងៃ ធ្វើឲ្យអង្គរក្លាយជា​ការងារអាទិភាពពេញមួយជីវិត​របស់​Louis Delaporte

ដំណើរទស្សនាតែ​១០ថ្ងៃ​នៅប្រាសាទអង្គរ​បាន​ផ្លាស់ប្តូរជីវិត​របស់អ្នករុករកជនជាតិបារាំង ល្វី ដឺឡាប៉ក។ បន្ទាប់ពីត្រលប់មកប្រទេស​បារាំង​នៅឆ្នាំ ១៨៦៨ នៅក្រោយ​បញ្ចប់​បេសកកម្ម​នៅទន្លេមេគង្គ លោក ល្វី ដឺឡាប៉ក​បានចិញ្ចឹមចិត្ត​ចង់ត្រលប់​ទៅស្រាវជ្រាវសាជាថ្មីនៅអាស៊ី ជាពិសេស​កម្ពុជាជាទីដែលប្រាសាទអង្គរវត្ត​បានទាក់ចិត្ត​លោកយ៉ាងខ្លាំង។ នៅក្នុង​បទយកការណ៍នៅថ្ងៃសុក្រទី​៣តុលា លោកស្រី វេរ៉ូនីក ឡួម អ្នកទទួលខុសត្រូវ​ផ្នែកបេតិកភណ្ឌ និងសារមន្ទីរ​របស់ទីក្រុង​ ឡូស្ហ Loches ពន្យល់​ពី​ចំណុចពិសេស​របស់អ្នករុករកបារាំង ក្នុងការនាំយក​សិល្បៈខ្មែរ​ទៅ​បង្ហាញ​លោកខាងលិច កាលពី​ជាង​១០០ឆ្នាំមុន។

តុលាការថៃកាត់ទោសខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក លិម គិមយ៉ាឲ្យជាប់គុកមួយជីវិត

នៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នេះ តុលាការថៃបានចេញសេចក្តីសម្រេចផ្តន្ទាទោសខ្មាន់កាំភ្លើង

តុលាការថៃកាត់ទោសខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក លិម គិមយ៉ាឲ្យជាប់គុកមួយជីវិត

នៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នេះ តុលាការថៃបានចេញសេចក្តីសម្រេចផ្តន្ទាទោសខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ ដែលបានបាញ់សម្លាប់លោក លិម គិមយ៉ាឲ្យជាប់គុកអស់មួយជីវិត។ ទន្ទឹមគ្នានេះ តុលាការថៃក៏បានសម្រេចឲ្យខ្មាន់កាំភ្លើងថៃដៃឆៅរូបនេះបង់ប្រាក់ ១,៧៩លានបាត ឬស្មើជាង ៥ម៉ឺន ៤ពាន់ដុល្លារដល់ក្រុមគ្រួសារសពលោក លិម គិមយ៉ា។

អង់គ្លេស​រងការ​វាយប្រហារ​ចាក់​សម្លាប់​មនុស្ស​នៅ​មុខ​វិហារ​សាសនា​ជ្វីហ្វ​ (អ៊ីស្រាអែល)

មាន​ស្លាប់ពីរ​នាក់ និង​របួស​ធ្ងន់​បី​នាក់ នៅ​ក្នុង​ការ​វាយប្រហារ​បែប​ភេរវកម្ម​ នៅ​មុខ​វិ

អង់គ្លេស​រងការ​វាយប្រហារ​ចាក់​សម្លាប់​មនុស្ស​នៅ​មុខ​វិហារ​សាសនា​ជ្វីហ្វ​ (អ៊ីស្រាអែល)

មាន​ស្លាប់ពីរ​នាក់ និង​របួស​ធ្ងន់​បី​នាក់ នៅ​ក្នុង​ការ​វាយប្រហារ​បែប​ភេរវកម្ម​ នៅ​មុខ​វិហារ​សាសនាជ្វីហ្វ ក្នុងក្រុង​មែនឆេស្ទឺ (Manchester) ប្រទេសអង់គ្លេស។ ភ្នាក់ងារ​មាន​សមត្ថកិច្ច​កម្ចាត់​ជន​ដៃ​ដល់​បាន​ភ្លាម​នៅ​នឹង​កន្លែង និងចាប់​បាន​ជន​ជាប់​សង្ស័យ​ពាក់ព័ន្ធ​បីនាក់​ផ្សេង​ទៀត​។ នេះ​ជា​​ហេតុការណ៍ភេរវកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​អឺរ៉ុប គិត​ចាប់​តាំងពី​ថ្ងៃដែល​ពួក​ហាម៉ាស​វាយ​ឆ្មក់​លើ​អ៊ីស្រាអែល​ ថ្ងៃ​ទី​៧​តុលា​២០២៣មក។

រដ្ឋកូរ៉េខាងត្បូងទទួលស្គាល់កំហុស ចំពោះករណីអនុញ្ញាតការស្មុំកូនដោយខុសច្បាប់

ជាលើកទី១ រដ្ឋកូរ៉េខាងត្បូងបានប្រកាសទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះករណីអនុញ្ញាតការស្មុំកូ

រដ្ឋកូរ៉េខាងត្បូងទទួលស្គាល់កំហុស ចំពោះករណីអនុញ្ញាតការស្មុំកូនដោយខុសច្បាប់

ជាលើកទី១ រដ្ឋកូរ៉េខាងត្បូងបានប្រកាសទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះករណីអនុញ្ញាតការស្មុំកូនដោយ​បំពាននឹងលក្ខខណ្ឌច្បាប់ ដែល​បានកើតឡើងកាលពីអតីតកាល​​។ រវាងពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៩៩ មានកុមារកូរ៉េខាងត្បូង ជាងមួយសែននាក់ ដែលត្រូវបានប្រគល់ ឲ្យគេយកទៅចិញ្ចឹមនៅឯបរទេស ហើយដែលភាគច្រើនលើសលប់ គឺនីតិវិធីស្មុំកូនមិនត្រូវបានធ្វើឲ្យបានត្រឹមត្រូវស្របច្បាប់ និងបង្កឲ្យ​កុមារទាំងនោះព្រាត់ប្រាស​ពីឪពុកម្តាយ​បង្កើត​។

ស្ថាប័នសិទ្ធិមនុស្សកម្ពុជាបន្តទទូចឱ្យOHCHR ពិនិត្យលើសំណើជួយដោះលែងទាហានខ្មែរទាំង១៨នាក់

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានបន្តដាក់ញត្តិសុំកិច្ចអន្តរ

ស្ថាប័នសិទ្ធិមនុស្សកម្ពុជាបន្តទទូចឱ្យOHCHR ពិនិត្យលើសំណើជួយដោះលែងទាហានខ្មែរទាំង១៨នាក់

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានបន្តដាក់ញត្តិសុំកិច្ចអន្តរាគមន៍ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិ(OHCHR) ដើម្បីឱ្យ OHCHR បន្តតាមដានលើញត្តិបន្ទាន់របស់កម្ពុជា ដែលពាក់ព័ន្ធនឹងការឃុំខ្លួនទាហានកម្ពុជាទាំង ១៨នាក់ ដោយខុសច្បាប់ពីសំណាក់យោធាថៃ។  ក្នុងញត្តិថ្មីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហាញពីការព្រួយបារម្ភ និងជំរុញឲ្យ OHCHR ធ្វើសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា ដើម្បីគេចចេញពីការបកស្រាយថា OHCHR បានព្រងើយកន្តើយចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។

ចិនបដិសេធការ​ផ្គត់ផ្គង់​អាវុធឲ្យកម្ពុជា​អំឡុងពេល​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

ស្ថានទូតចិនប្រចាំប្រទេសថៃនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡ

ចិនបដិសេធការ​ផ្គត់ផ្គង់​អាវុធឲ្យកម្ពុជា​អំឡុងពេល​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

ស្ថានទូតចិនប្រចាំប្រទេសថៃនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងថា ចិនបានផ្តល់គ្រឿងសព្វាវុធដល់កម្ពុជា ក្នុងអំឡុងនៃការផ្ទុះអាវុធដាក់គ្នានៅតាមព្រំដែនកម្ពុជា-ថៃ កាលពីខែកក្កដា ឆ្នាំ២០២៥។ ស្ថានទូតចិនប្រចាំទីក្រុងបាងកកសង្កត់ធ្ងន់ថា ប៉េកាំងគ្មានតួនាទីអ្វីក្នុងការបញ្ឆេះជម្លោះរវាងកម្ពុជា-ថៃ នោះទេ ប៉ុន្តែមានតែជំរុញការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

កម្មកររោងចក្រតារ៉ាល់ និងសមត្ថកិច្ចប៉ះទង្គិចគ្នាមួយប្រាវ ខណៈកម្មករតវ៉ាដោយបិទផ្លូវជាតិលេខ៣

នៅព្រឹកថ្ងៃសុក្រទី៣ ខែតុលា ឆ្នាំ២០២៥នេះ កម្មកររាប់ពាន់នាក់ ដែលបំរើការងារនៅរោងចក្រតារ៉ាល់

កម្មកររោងចក្រតារ៉ាល់ និងសមត្ថកិច្ចប៉ះទង្គិចគ្នាមួយប្រាវ ខណៈកម្មករតវ៉ាដោយបិទផ្លូវជាតិលេខ៣

នៅព្រឹកថ្ងៃសុក្រទី៣ ខែតុលា ឆ្នាំ២០២៥នេះ កម្មកររាប់ពាន់នាក់ ដែលបំរើការងារនៅរោងចក្រតារ៉ាល់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានសម្រេចបិទផ្លូវជាតិ៣ ដើម្បីទាមទារអត្ថប្រយោជន៍ការងាររបស់ពួកគេពីថៅកែរោងចក្រ។ ការផ្ទុះការតវ៉ានេះ បានឈានទៅដល់ការប៉ះទង្គិចគ្នារវាងកម្មករ និងកម្លាំងសមត្ថកិច្ច ខណៈដែលសមត្ថកិច្ចព្យាយាមបើកផ្លូវសម្រួលចរាចរណ៍កុំឲ្យកកស្ទះ។

ប៉ាពូអាស៊ីនូវែលហ្គីណេ អនុម័ត​សន្ធិសញ្ញាការពារ​គ្នា​ជាមួយ​អូស្ត្រាលី

សន្ធិសញ្ញា​ការពារ​គ្នា​ជាមួយ​អូស្ត្រាលី ដ៏​ចម្រូង​ចម្រាស បាន​ទទួល​ការ​យល់​ព្រម​ពីរដ្ឋាភ

ប៉ាពូអាស៊ីនូវែលហ្គីណេ អនុម័ត​សន្ធិសញ្ញាការពារ​គ្នា​ជាមួយ​អូស្ត្រាលី

សន្ធិសញ្ញា​ការពារ​គ្នា​ជាមួយ​អូស្ត្រាលី ដ៏​ចម្រូង​ចម្រាស បាន​ទទួល​ការ​យល់​ព្រម​ពីរដ្ឋាភិបាល​ប៉ាពូអាស៊ីនូវែលហ្គីណេហើយ។ នេះ​បើ​តាមសេចក្តី​ប្រកាស​របស់​នាយករដ្ឋមន្ត្រី​ប៉ាពូអាស៊ីនូវែលហ្គីណេ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​តុលា២០២៥។ សម្រាប់​អូស្ត្រាលី សន្ធិសញ្ញា​នេះ ជា​ការ​រឹត​​ចំណងទំនាក់ទំនង​​ជាមួយ​រដ្ឋក្នុង​តំបន់​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ផង និង​ដើម្បី​ទប់​ទល់​ឥទ្ធិពល​របស់​ចិន​ដែល​រីក​ធំធាត់​ជា​លំដាប់ក្នុង​តំបន់​ផង។

លោក ជុំ សន្ទរីថា ការផ្អាកប្រតិបត្តិការខ្លះរបស់ស្ថានទូតអាមេរិកនៅភ្នំពេញមិនរាំងស្ទះការងារការទូតទេ

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី អះអាងថា វិធានការផ្អាកបណ្តោះអាសន្ននៃប្រតិ

លោក ជុំ សន្ទរីថា ការផ្អាកប្រតិបត្តិការខ្លះរបស់ស្ថានទូតអាមេរិកនៅភ្នំពេញមិនរាំងស្ទះការងារការទូតទេ

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី អះអាងថា វិធានការផ្អាកបណ្តោះអាសន្ននៃប្រតិបត្តិការផ្នែកខ្លះរបស់ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញនឹងមិនរងផលប៉ះពាល់ណាមួយដល់ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកឡើយ។ ការបញ្ជាក់របស់លោក ជុំ សន្ទរីដូចនេះធ្វើឡើង ក្រោយសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងវិបត្តិគ្មានថវិកាចំណាយ និងធ្វើឱ្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាត្រូវផ្អាកប្រតិបត្តិការខ្លះ ដូចជាការធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើបណ្តាញសង្គមជាដើម។

លោក សុទ្ធ គឹមកុលមុនី៖ខេត្តចំនួន១១ និងប្រជាជនជាង៣ម៉ឺនគ្រួសារកំពុងរងផលប៉ះពាល់ពីទឹកជំនន់

កម្ពស់ទឹកទន្លេនៅតាមបណ្តាខេត្ត ក្រុងមួយចំនួនជាប់ដងទន្លេមេគង្គ និងទន្លេសាបបន្តឡើងឥតឈប់ឈរ។

លោក សុទ្ធ គឹមកុលមុនី៖ខេត្តចំនួន១១ និងប្រជាជនជាង៣ម៉ឺនគ្រួសារកំពុងរងផលប៉ះពាល់ពីទឹកជំនន់

កម្ពស់ទឹកទន្លេនៅតាមបណ្តាខេត្ត ក្រុងមួយចំនួនជាប់ដងទន្លេមេគង្គ និងទន្លេសាបបន្តឡើងឥតឈប់ឈរ។ នៅក្នុងខេត្តខ្លះ កម្ពស់ទឹកបានហក់ឡើងក្បែរកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា ខេត្តចំនួន១១ មានផ្ទះចំនួនជាង២ម៉ឺនខ្នង និងប្រជាជនជាង ៣ម៉ឺនគ្រួសារ បាន និងកំពុងរងផលប៉ះពាល់ពីទឹកជំនន់។

ហ្វីលីពីនរងគ្រោះមហន្តរាយធម្មជាតិរញ្ជួយដីនិងព្យុះកំណាចបណ្តាក់គ្នា

គ្រោះ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​ក្នុង​កំរិត​៦,៩​ គិត​តាម​មាត្រដ្ឋាន​រីស្ទែរ កាលពី​យប់​ថ្ងៃ​

ហ្វីលីពីនរងគ្រោះមហន្តរាយធម្មជាតិរញ្ជួយដីនិងព្យុះកំណាចបណ្តាក់គ្នា

គ្រោះ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​ក្នុង​កំរិត​៦,៩​ គិត​តាម​មាត្រដ្ឋាន​រីស្ទែរ កាលពី​យប់​ថ្ងៃ​អង្គារ​ បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​៧២​នាក់ នៅ​ហ្វីលីពីន។ នេះបើ​តាម​តុល្យការ​ថ្មី​ផ្តល់​ដោយ​អាជ្ញាធរ​ហ្វីលីពីន នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​តុលា ដោយ​ប្រកាស​បញ្ឈប់​ជា​បណ្តើរៗ​ប្រតិបត្តិការ​រុក​រក​អ្នក​បាត់​ខ្លួន ដើម្បីងាក​ទៅ​​ផ្តល់​អាទិភាព​ដល់​ជន​រងគ្រោះ​រង​របួស ​និង​បាត់បង់​ជម្រក​វិញ។

តើគម្រោងសង់របងរបស់ថៃតាមព្រំដែនអាចជួយអ្វីខ្លះនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ?

កាលពីពេលថ្មីៗនេះ ក្រុមយោធាថៃភូមិភាគ១ បានចុះទៅពិនិត្យបង្គោលព្រំដែនលេខ៤០ និង៤១ ដែលស្ថិតក្នុ

តើគម្រោងសង់របងរបស់ថៃតាមព្រំដែនអាចជួយអ្វីខ្លះនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ?

កាលពីពេលថ្មីៗនេះ ក្រុមយោធាថៃភូមិភាគ១ បានចុះទៅពិនិត្យបង្គោលព្រំដែនលេខ៤០ និង៤១ ដែលស្ថិតក្នុងខេត្តស្រះកែវ ជាប់នឹងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ យោធាថៃបានបង្ហាញចេតនាជាថ្មីចង់សាងសង់របងព្រំដែនជាមួយកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រុមអ្នកជំនាញយល់ថា ការសាងសង់របងព្រំដែនជារឿងល្អ ប្រសិនបើការសាងសង់នោះធ្វើឡើងក្នុងទឹកដីដែលកម្ពុជា-ថៃបានឯកភាពគ្នារួច។ តែអ្វីដែលពួកគេបារម្ភ គឺខ្លាចថៃមានចេតនាញុះញង់បង្កហេតុចង់ឲ្យកម្ពុជាអស់ការអត់ធ្មត់។

ក្រុមប្រទេសអឺរ៉ុបបើកជំនួបកំពូលពិសេស និយាយពីការការពារសន្តិសុខផ្លូវអាកាស​​រួមគ្នា

កាលពីថ្ងៃពុធ ទី​១តុលា ក្រុមប្រទេសសហភាពអឺរ៉ុបទាំង​២៧​ បានបើកជំនួបកំពូលពិសេសមួយ​នៅ​ទីក្រុង

ក្រុមប្រទេសអឺរ៉ុបបើកជំនួបកំពូលពិសេស និយាយពីការការពារសន្តិសុខផ្លូវអាកាស​​រួមគ្នា

កាលពីថ្ងៃពុធ ទី​១តុលា ក្រុមប្រទេសសហភាពអឺរ៉ុបទាំង​២៧​ បានបើកជំនួបកំពូលពិសេសមួយ​នៅ​ទីក្រុងកូប៉េនហាហ្ក ប្រទេសដាណឺម៉ាក ដើម្បីនិយាយ​អំពី​គម្រោង​បង្កើត “ជញ្ជាំងការពារដ្រូន” រួមគ្នា​។ ប៉ុន្មានសប្តាហ៍​កន្លងមកនេះ​ ដែនអាកាសអឺរ៉ុប បាន​រងនូវការរំលោភបំពាន​ផ្ទួនៗគ្នា ពីសំណាក់យន្តហោះចម្បាំងរុស្ស៊ី ព្រមទាំងដ្រូនអនាមិកច្រើនគ្រឿង ដែលគេជឿថាក៏ជារបស់រុស្ស៊ីដែរ​។ យ៉ាងណាក៏ដោយ កិច្ចប្រជុំកាលពីថ្ងៃពុធ មិនទាន់សម្រេច​ចេញជាវិធានការជាក់ស្តែងអ្វីទេ ព្រោះសហភាពអឺរ៉ុបនៅតែ​មិនទាន់​​អះអាងថា នឹងបាញ់ទម្លាក់រាល់យានដ្រូន ឬយន្តហោះចម្បាំង​ដែល​ហោះចូលដោយ​ខុសច្បាប់​ មកលើដែនអាកាសអឺរ៉ុប​។

ក្រុមប្រឹក្សាវប្បធម៌អាស៊ីអំពាវនាវឱ្យអន្តរជាតិទប់ស្កាត់ការបំផ្លាញសម្បត្តិវប្បធម៌ឱ្យខ្លាំងជាងមុន

ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី លោក សួស យ៉ារ៉ា បានទទូចឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រការពង្រ

ក្រុមប្រឹក្សាវប្បធម៌អាស៊ីអំពាវនាវឱ្យអន្តរជាតិទប់ស្កាត់ការបំផ្លាញសម្បត្តិវប្បធម៌ឱ្យខ្លាំងជាងមុន

ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី លោក សួស យ៉ារ៉ា បានទទូចឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រការពង្រឹងយន្តការតំបន់របស់អាស៊ាន និងអង្គការសហប្រជាតិ ពិសេសអង្គការយូណេស្កូក្នុងការទប់ស្កាត់សោកនាដកម្មលើសម្បត្តិបេតិកភណ្ឌវប្បធម៌ឱ្យទាន់ពេល និងជាបន្ទាន់។ ការអំពាវនាវរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ីយ៉ាងដូច្នេះធ្វើឡើង ក្រោយយោធាថៃបើកការវាយប្រហារដោយទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោមលើទឹកដីកម្ពុជាដែលបណ្តាលឱ្យប្រាសាទព្រះវិហាររបស់កម្ពុជារងការបំផ្លិចបំផ្លាញយ៉ាងដំណំកាលពីចុងខែកក្កដា ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃថាករណីគ្រោះថ្នាក់ចរាចរណ៍លើលោក ធឿន រដ្ឋា មិនមែនជារឿងនយោបាយ

អ្នក​នាំ​ពាក្យ​រង​ក្រ​សួង​មហា​ផ្ទៃ​បាន​អះអាង​ថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ លោក ​ធឿន​

ក្រសួងមហាផ្ទៃថាករណីគ្រោះថ្នាក់ចរាចរណ៍លើលោក ធឿន រដ្ឋា មិនមែនជារឿងនយោបាយ

អ្នក​នាំ​ពាក្យ​រង​ក្រ​សួង​មហា​ផ្ទៃ​បាន​អះអាង​ថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ លោក ​ធឿន​ រដ្ឋា​ ប្រធាន​នាយកដ្ឋាន​សិទ្ធិ​មនុស្ស ​នៃ​គណបក្ស​ដើម្បី​កម្ពុជា ​មិន​មែន​ជា​រឿង​នយោបាយ​ទេ​។​ ការ​ឆ្លើយ​តប​បែប​នេះ​របស់​ក្រសួង​មហា​ផ្ទៃ ​បន្ទាប់​ពី​ លោក​ ធឿន ​រដ្ឋា​ បាន​ដាក់​លិខិត​ជូន​លោក​ ស សុខា ​រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ ​នៅ​ថ្ងៃ​ទី​១​ ខែ​តុលា ​ឆ្នាំ​២០២៥ ​ដោយ​សុំ​ឲ្យ​ពិនិត្យ​លើ​មន្ត្រី​នគរបាល​ចរាចរណ៍​២នាក់ ​និង​បុគ្គល​ពាក់​ព័ន្ធមួយ​ចំនួន​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ។​ ជា​បណ្តឹង​ដែល​ចោទ​ប្រកាន់​មន្ត្រី​នគរបាល​ចរាចរណ៍​ថា មិន​បាន​បំ​ពេញ​ភារ​កិច្ច​ស៊ើប​អង្កេត​បទ​ល្មើស​ចរាចរណ៍ ​និង​ជួយ​សម្រួល​ឲ្យ​ជន​បង្ក​គ្រោះ​ថ្នាក់​រត់​គេច​ខ្លួន​។​

វិបត្តិអាកាសធាតុ៖ ក្នុងរយៈពេល​១០ឆ្នាំ ផ្ទាំងទឹកកក​ស្វ៊ីស​បានរលាយ​​អស់​១ភាគ​៤នៃទំហំសរុប

ស្វ៊ីសគឺជាប្រទេសមួយ ក្នុងចំណោម​ប្រទេសមួយចំនួន​​ ដែលគេឃើញពីភាពជាក់ស្តែងនៃហានិភ័យ បង្កឡើងដ

វិបត្តិអាកាសធាតុ៖ ក្នុងរយៈពេល​១០ឆ្នាំ ផ្ទាំងទឹកកក​ស្វ៊ីស​បានរលាយ​​អស់​១ភាគ​៤នៃទំហំសរុប

ស្វ៊ីសគឺជាប្រទេសមួយ ក្នុងចំណោម​ប្រទេសមួយចំនួន​​ ដែលគេឃើញពីភាពជាក់ស្តែងនៃហានិភ័យ បង្កឡើងដោយ​​វិបត្តិ​​អាកាសធាតុ។ ផ្អែកតាមរបាយការណ៍ថ្មីមួយ ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះ ផ្ទាំងទឹកកកស្វ៊ីសបានរលាយ​អស់​ ១ភាគ៤នៃទំហំសរុប​។ ល្បឿននៃការរលាយ​ដែលកាន់តែលឿនរហ័ស ហើយដែលធ្វើ​ឲ្យអ្នកជំនាញ​ព្រួយបារម្ភ អំពី​ការបាត់បង់​តុល្យភាព​នៅតំបន់ភ្នំខ្ពស់​ៗ​ ដែលគ្រប់ដណ្តប់សឹងតែ​ទាំងស្រុងនៃផ្ទៃដីស្វ៊ីស​។​

ជនជាតិកូរ៉េខាងត្បូង៦នាក់ ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធឆបោកស្នេហាតាមអនឡាញនៅកម្ពុជា

ជនជាតិកូរ៉េខាងត្បូងចំនួន ៦នាក់ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់ស្នេហ

ជនជាតិកូរ៉េខាងត្បូង៦នាក់ ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធឆបោកស្នេហាតាមអនឡាញនៅកម្ពុជា

ជនជាតិកូរ៉េខាងត្បូងចំនួន ៦នាក់ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់ស្នេហាឆ្លងដែនតាមអនឡាញ។ សកម្មភាពនេះធ្វើឡើងដោយក្រុមឧក្រិដ្ឋជនចិនដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតកូរ៉េខាងត្បូង The ChoSun Daily នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។ តាមកាសែតកូរ៉េខាងត្បូង ក្រុមឧក្រិដ្ឋជនបានយកខេត្តព្រះសីហនុក្នុងប្រទេសកម្ពុជាធ្វើជាទីតាំងបោកប្រាស់តាមអនឡាញ ដោយផ្តោតលើបុរសជនជាតិកូរ៉េខាងត្បូងនៅចន្លោះខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៥។

បណ្តាញ​សារព័ត៌មាន​អេស្ប៉ាញ​ប្តឹង​ក្រុមហ៊ុន​មេតា ទាមទារ​សំណង ៥៥០ លាន​អឺរ៉ូ

នៅប្រទេស​អេស្ប៉ាញ តុលាការ​ពាណិជ្ជកម្ម ​បានបើក​​សវនាការ ចំនួន​២ថ្ងៃ ដើម្បីជំនុំជម្រះ​សំណុំ

បណ្តាញ​សារព័ត៌មាន​អេស្ប៉ាញ​ប្តឹង​ក្រុមហ៊ុន​មេតា ទាមទារ​សំណង ៥៥០ លាន​អឺរ៉ូ

នៅប្រទេស​អេស្ប៉ាញ តុលាការ​ពាណិជ្ជកម្ម ​បានបើក​​សវនាការ ចំនួន​២ថ្ងៃ ដើម្បីជំនុំជម្រះ​សំណុំ​រឿងក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិក​ មេតា (Meta) ដែល​ជាក្រុមហ៊ុនមេគ្រប់គ្រងបណ្តាញ​សង្គម​ Facebook, Instagram និង Whatsapp។​ ដើមបណ្តឹង​ ជា​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អេស្ប៉ាញ ចំនួន​ជាង ៨០ ស្ថាប័ន ដែលរួម​គ្នា​ប្តឹង​ក្រុម​ហ៊ុ​នមេតា​ ពី​​បទល្មើស​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់ និង​រំលោភបំពាន​ទិន្នន័យ​អ្ន​កប្រើប្រាស់។​​

ហេតុអ្វីកំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះនៅឆ្នាំ ២០២៥ និង២០២៦?

កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ ​២០២៥ ​នេះ​ និង​បន

ហេតុអ្វីកំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះនៅឆ្នាំ ២០២៥ និង២០២៦?

កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ ​២០២៥ ​នេះ​ និង​បន្ត​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០២៦ ​ទៀត​ដោយ​សារ​តែ​កតា្ត​ចម្បងៗ​មួយ​ចំនួន​ ដូច​ជា​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ និង​ផល​ប៉ះ​ពាល់​ពី​ការ​យក​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​ដែល​នាំ​ចេញ​ពី​កម្ពុជា​។​ នេះ​បើ​តាម​របាយ​ការណ៍ថ្មី​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB)​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែ​តុលា​នេះ​។​ អ្នក​ជំនាញ​វាយ​តម្លៃ​ថា​ ទោះ​បី​ជា​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ធ្លាក់​ចុះ​បន្តិច​ តែ​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​នៅ​តែ​ខ្ពស់​ជាង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដដែល​។

Get more results via ClueGoal