អ្នកទស្សនាមិននឹកស្មានថា ស្ថានទូតបារាំងមានបរិយាកាសស្រស់ថ្លា ពោរពេញដោយធម្មជាតិ
newsare.net
ស្ថានទូតបារាំងប្រចាំកម្ពុជាបានបើកទ្វារស្វាគមន៍អ្នកទស្សនាជាថ្មី ក្នុងឱកាសទិវាបេតិកភណ្ឌ ថអ្នកទស្សនាមិននឹកស្មានថា ស្ថានទូតបារាំងមានបរិយាកាសស្រស់ថ្លា ពោរពេញដោយធម្មជាតិ
ស្ថានទូតបារាំងប្រចាំកម្ពុជាបានបើកទ្វារស្វាគមន៍អ្នកទស្សនាជាថ្មី ក្នុងឱកាសទិវាបេតិកភណ្ឌ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។ តាមរយៈទិវានេះ ស្ថានទូតបារាំង ដែលមានទីធ្លាជិត ៥ហិចតាបានអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់ពីសំណង់អគារប្រវត្តិសាស្ត្ររបស់ខ្លួន។ អ្វីដែលពិសេសនោះ អ្នកទស្សនាអាចមានឱកាសបានទទួលបទពិសោធន៍ដើរកំសាន្ត ក្នុងឧទ្យានបៃតងធំជាងគេ នៅចំកណ្តាលទីក្រុងភ្នំពេញ។ អ្នកទស្សនាភាគច្រើនលើកឡើងថា នេះជាលើកដំបូងរបស់ខ្លួន ដែលបានឈានជើងចូលស្ថានទូតបរទេសមួយដែលពោរពេញដោយធម្មជាតិបែបនេះ។ ពីស្ថានទូតបារាំងប្រចាំកម្ពុជា សូមលោកអ្នកនាងទស្សនាបទយកការណ៍រៀបចំដោយ សើ ដាវី៖ Read more