Cambodia



ហេតុអី្វរដ្ឋបាលថ្នាក់ក្រោមជាតិខ្លះគ្មានម្ចាស់ការលើដែនសមត្ថកិច្ចរបស់ខ្លួន?

ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានរម្លឹកឡើងវិញពីការបែងចែកតួនាទី និងសិទ្ធិអំណ

ហេតុអ្វី​មហារីក​សុដន់​មាន​កើត​លើ​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើនឡើងៗ

​​តុលា ជា​ខែ​ដែល​ពិភពលោក​​ឧទ្ទិស​ដល់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​មហារីក​សុដន់

ហេតុអ្វី​មហារីក​សុដន់​មាន​កើត​លើ​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើនឡើងៗ

​​តុលា ជា​ខែ​ដែល​ពិភពលោក​​ឧទ្ទិស​ដល់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​មហារីក​សុដន់។ ដូច​ជា​រៀង​រាល់​ឆ្នាំ ពេញ​មួយ​ខែ​តុលា​នេះ អាជ្ញាធរ​សុខាភិបាល​នានា​បាន​រៀប​ចំ​កម្មវិធី​ផ្សេងៗ​​ជា​ច្រើន​ដើម្បី​បញ្ចៀប​ពលរដ្ឋ​ឱ្យបាន​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃការ​ធ្វើ​តេស្តេ​វែក​រក​ ​ជំងឺ​មហារីក​សុដន់ ដែល​បើ​គេ​ឆាប់​ដឹង​ ឆាប់​បាន​ទទួល​ការ​ព្យាបាល ​នោះ​សំណាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ក៏​ខ្ពស់​ខ្លាំង។ ប៉ុន្តែ​ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ មាន​ចំណោទ​សួរ​ថា​តើ​ហេតុ​អ្វី​បាន​ជាមាន​​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើន​ឡើងៗ​កើត​​ជំងឺ​មហារីក​សុដន់​?

ណូបែល​គីមីវិទ្យា​ផ្តល់​ជ័យ​លាភីដល់​ការ​រក​ឃើញគំរូ​​​មូលេគុល​ថ្មី​មាន​​សក្តានុពលខ្លាំង

ជ័យ​លាភី​រង្វាន់​ណូបែល​គីមីវិទ្យា​ឆ្នាំ​២០២៥ ត្រូវ​បាន​ទៅ​គីមីវិទូ​បី​រូប ដែល​រក​ឃើញ​​រ

ណូបែល​គីមីវិទ្យា​ផ្តល់​ជ័យ​លាភីដល់​ការ​រក​ឃើញគំរូ​​​មូលេគុល​ថ្មី​មាន​​សក្តានុពលខ្លាំង

ជ័យ​លាភី​រង្វាន់​ណូបែល​គីមីវិទ្យា​ឆ្នាំ​២០២៥ ត្រូវ​បាន​ទៅ​គីមីវិទូ​បី​រូប ដែល​រក​ឃើញ​​រចនា​សម្ព័ន្ធ​លោហៈ​សរីរាង្គ​ថ្មី មាន​សមត្ថភាព​អាចចាប់​​ឧស្ម័ន​ពុល​ ស្រូប​យក​ចំណាយ​ទឹក​ពី​ខ្យល់​ក្នុង​វាល​ខ្សាច់​ ... អ្នក​ស្រាវជ្រាវ​ទាំង​បី ម្នាក់មាន​សញ្ជាតិ​ជប៉ុន ម្នាក់កើត​នៅ​អង់គ្លេស និង​ម្នាក់​ទៀត​​ជា​ជនជាតិ​អាមេរិកដើម​កំណើតហ្សកដានី៕

នាយករដ្ឋមន្ត្រីអង់គ្លេសបំពេញទស្សនកិច្ចនៅឥណ្ឌាដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ចពាណិជ្ជកម្ម

លោក គៀរ ស្តារមឺ នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងតែបំពេញទស្សនកិច្ចនៅឥណ្ឌា។ ពីឥណ្ឌា លោកបានថ្លែង

នាយករដ្ឋមន្ត្រីអង់គ្លេសបំពេញទស្សនកិច្ចនៅឥណ្ឌាដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ចពាណិជ្ជកម្ម

លោក គៀរ ស្តារមឺ នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងតែបំពេញទស្សនកិច្ចនៅឥណ្ឌា។ ពីឥណ្ឌា លោកបានថ្លែងរម្លឹកជាថ្មី ដោយក្តីសប្បាយរីករាយចំពោះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលប្រទេសទាំង ២ បានសម្រេចចុះហត្ថលេខាកាលពីខែកក្កដាកន្លងទៅ។ ទស្សនកិច្ច ២ថ្ងៃ របស់មេដឹកនាំអង់គ្លេសនៅឥណ្ឌានេះ ផ្តោតជាសំខាន់លើការផ្តល់សន្ទុះសេដ្ឋកិច្ច ពាណិជ្ជកម្ម។ 

អ្នកជំនាញបារម្ភថា ជម្លោះព្រំដែនកម្ពុជា-ថៃអាចធ្វើឲ្យអាស៊ានដើរដល់ផ្លូវបំបែក

បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃបានក្លាយជាក្តីបារម្ភមួយដែលធ្វើឲ្យក្រុមអ្នកជំនាញសញ្ជឹងគិតដល់

អ្នកជំនាញបារម្ភថា ជម្លោះព្រំដែនកម្ពុជា-ថៃអាចធ្វើឲ្យអាស៊ានដើរដល់ផ្លូវបំបែក

បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃបានក្លាយជាក្តីបារម្ភមួយដែលធ្វើឲ្យក្រុមអ្នកជំនាញសញ្ជឹងគិតដល់ផ្លូវបំបែករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅ អាស៊ាន។ ក្តីបារម្ភនេះត្រូវបានអ្នកជំនាញកិច្ចការអន្តរជាតិលើកឡើងនៅក្នុងវេទិកាភ្នំពេញលើកទី៤ ស្តីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម៖ ស្វ័យភាពជាយុទ្ធសាស្ត្រ និងជម្រើសគោលនយោបាយរបស់អាស៊ាន» ដែលរៀបចំដោយរាជបណ្ឌិតសភាកម្ពុជានៅព្រឹកថ្ងៃពុធ ទី៨ តុលានេះ។ អ្វីដែលក្រុមអ្នកជំនាញបារម្ភ គឺខ្លាចតែបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃដែលអាចអូសបន្លាយធ្វើឲ្យប្រទេសទាំងពីរមើលមុខគ្នាលែងចំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

ដាណឺម៉ាក​ចង់​ហាម​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ មិន​ឱ្យ​ប្រើ​បណ្តាញ​សង្គម

រដ្ឋាភិបាល​ដាណឺម៉ាក​នឹងដាក់​ច្បាប់​ ​​ហាមឃាត់​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ មិន​ឱ្យ​លេង​បណ្

ដាណឺម៉ាក​ចង់​ហាម​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ មិន​ឱ្យ​ប្រើ​បណ្តាញ​សង្គម

រដ្ឋាភិបាល​ដាណឺម៉ាក​នឹងដាក់​ច្បាប់​ ​​ហាមឃាត់​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ មិន​ឱ្យ​លេង​បណ្តាញ​សង្គម។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ដាណឺម៉ាក​នៅថ្ងៃ​ទី​៧ តុលា​ នៅ​ចំពោះ​មុខ​អង្គ​សភា។

មានអាយុ ៧៣ ឆ្នាំ លោក វ៉្លាឌីមៀរ ពូទីន នឹកស្រមៃអំពីជីវិតអមតៈ

កាលពីថ្ងៃ អង្គារ ទី ៧ តុលា ឆ្នាំ ២០២៥ នេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលមានអាយុគ

មានអាយុ ៧៣ ឆ្នាំ លោក វ៉្លាឌីមៀរ ពូទីន នឹកស្រមៃអំពីជីវិតអមតៈ

កាលពីថ្ងៃ អង្គារ ទី ៧ តុលា ឆ្នាំ ២០២៥ នេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលមានអាយុគម្រប់ ៧៣ ឆ្នាំ មិនលាក់លាមអំពី មហិច្ឆតាចង់បន្តមានជីវិតរស់ រហូតដល់អាយុលើសពី ១០០ ឆ្នាំ។ ជាក់ស្តែង លោក ពូទីន បានបំផុសបំផុល និង លើកទឹកចិត្ត តាមរយៈការឧបត្ថម្ភថវិកាដល់ គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រនានា ក្នុងប្រទេស ដែលឆ្ពោះទៅប្រយុទ្ធទល់ នឹងដំណើរចាស់ជរា។

របបសឹកភូមាទម្លាក់គ្រាប់បែកសម្លាប់មនុស្សជាង ៤០នាក់ក្នុងឱកាសបុណ្យប្រទីប

នៅប៉ែកកណ្តាលប្រទេសភូមា មានមនុស្សស្លាប់យ៉ាងហោចណាស់ ៤០នាក់ និងរបួសជាង ៨០នាក់ ព្រោះតែការទម្ល

របបសឹកភូមាទម្លាក់គ្រាប់បែកសម្លាប់មនុស្សជាង ៤០នាក់ក្នុងឱកាសបុណ្យប្រទីប

នៅប៉ែកកណ្តាលប្រទេសភូមា មានមនុស្សស្លាប់យ៉ាងហោចណាស់ ៤០នាក់ និងរបួសជាង ៨០នាក់ ព្រោះតែការទម្លាក់គ្រាប់ពីសំណាក់របបសឹក។ រឿងរ៉ាវនេះ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ ទី៦ តុលា តែរដ្ឋាភិបាលក្រុងណៃពិដោរ មិនបានចេញមុខនិយាយពន្យល់បកស្រាយអ្វីទាំងអស់ចំពោះហេតុការណ៍សោកនាកម្មមួយនេះ។ 

តុលាការថៃផ្តន្ទាទោសដាក់ពន្ធនាគារក្រុមមេដឹកនាំចលនាអាវក្រហមចំនួន ១១នាក់

នៅប្រទេសថៃ ក្រុមមេដឹកនាំចលនា «អាវក្រហម» ចំនួន ១១នាក់ បាន​ត្រូវ​តុលាការកាត់ទោសព្រហ្មទណ្ឌ ដែល

តុលាការថៃផ្តន្ទាទោសដាក់ពន្ធនាគារក្រុមមេដឹកនាំចលនាអាវក្រហមចំនួន ១១នាក់

នៅប្រទេសថៃ ក្រុមមេដឹកនាំចលនា «អាវក្រហម» ចំនួន ១១នាក់ បាន​ត្រូវ​តុលាការកាត់ទោសព្រហ្មទណ្ឌ ដែលស្ថានទម្ងន់ទោសក្នុងកម្រិតផ្សេងៗគ្នា។  អ្នកទោសខ្លះត្រូវជាប់ក្នុងពន្ធនាគារជាង ៤ ឆ្នាំ។ សំណុំរឿងនេះពាក់ព័ន្ធនឹងបាតុកម្មទាមទារទម្លាក់រដ្ឋាភិបាលថៃ កាលពីឆ្នាំ ២០១០។

ណូបែលរូបវិទ្យាឆ្នាំ ២០២៥ បានទៅអ្នកស្រាវជ្រាវផ្នែកកង់ទិក ៣នាក់

គណៈកម្មាធិការណូបែលបានប្រគល់ជ័យលាភីរង្វាន់ណូបែលរូបវិទ្យាឆ្នាំ២០២៥ ឲ្យអ្នកស្រាវជ្រាវ ៣នាក

ណូបែលរូបវិទ្យាឆ្នាំ ២០២៥ បានទៅអ្នកស្រាវជ្រាវផ្នែកកង់ទិក ៣នាក់

គណៈកម្មាធិការណូបែលបានប្រគល់ជ័យលាភីរង្វាន់ណូបែលរូបវិទ្យាឆ្នាំ២០២៥ ឲ្យអ្នកស្រាវជ្រាវ ៣នាក់ដែលបានរកឃើញឥទ្ធិពលនៃរូងកង់ទិក ម៉ាក្រូស្កូពី និងការកម្រិតថាមពលនៅក្នុងចរន្តអគ្គិសនី។ អ្នកស្រាវជ្រាវទាំង ៣នាក់ គឺលោក John M. Martinis ជនជាតិអាមេរិក Michel H. Devoret ជនជាតិបារាំង និងលោក John Clarke ជាជនជាតិអង់គ្លេស។

វិបត្តិនយោបាយ​ដ៏ធ្ងន់ធ្ងរនៅបារាំង អាចមានដំណោះស្រាយ​ដោយ​របៀបណា?

បារាំងបានធ្លាក់ផុង​ក្នុងវិបត្តិ​នយោបាយ គួរ​ឲ្យ​ព្រួយបារម្ភបំផុត បន្ទាប់ពី​លោក​នាយករដ្ឋម

វិបត្តិនយោបាយ​ដ៏ធ្ងន់ធ្ងរនៅបារាំង អាចមានដំណោះស្រាយ​ដោយ​របៀបណា?

បារាំងបានធ្លាក់ផុង​ក្នុងវិបត្តិ​នយោបាយ គួរ​ឲ្យ​ព្រួយបារម្ភបំផុត បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី​ថ្មី​ សេបាស្យៀង ឡឺក័រ​នុយ បានប្រកាសលាចុះតំណែង​ កាលពីថ្ងៃចន្ទទី​៦តុលា​ ប្រមាណ​តែ​១៤ម៉ោង​ក្រោយ​ប្រកាសសមាសភាពរដ្ឋាភិបាល​ថ្មី​។ ការលាចុះពីតំណែង ព្រោះតែ​មានបក្សនយោបាយ​មិនពេញចិត្ត​នឹង​សមាសភាពរដ្ឋាភិបាល និងបានប្រកាសគំរាម​ដាក់ញត្តិ​សភា ដើម្បី​​បោះឆ្នោតដកសេចក្តី​ទុកចិត្ត​។ សម្រាប់ពេល​នេះ បារាំង មហាអំណាចសេដ្ឋកិច្ច​ទី​២របស់អឺរ៉ុប កំពុងស្ថិតនៅក្នុងភាពតែលតោល គ្មានរដ្ឋាភិបាល​ ស្របពេល​ដែលបរិបទសេដ្ឋកិច្ច​ និង​​សង្គ្រាមនៅ​អ៊ុយក្រែន​​ផង កំពុងតែរួមរឹតយ៉ាងខ្លាំង។​

លោក លី សុវណ្ណារិទ្ធ៖ ភូមិព្រៃចាន់ និងភូមិជោគជ័យស្ងប់ស្ងាត់ធម្មតា និងគ្មានការជម្លៀសពលរដ្ឋ

ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃឱសានវាទដែលក្រុមយោធាថៃបានស្នើឲ្យអាជ្ញាធរកម្ពុជាផ្ញើផែ

លោក លី សុវណ្ណារិទ្ធ៖ ភូមិព្រៃចាន់ និងភូមិជោគជ័យស្ងប់ស្ងាត់ធម្មតា និងគ្មានការជម្លៀសពលរដ្ឋ

ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃឱសានវាទដែលក្រុមយោធាថៃបានស្នើឲ្យអាជ្ញាធរកម្ពុជាផ្ញើផែនការជម្លៀសពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ។ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី៧ ខែតុលានេះថា កម្ពុជាមិនធ្វើតាមការចង់បានរបស់ថៃ និងថា ស្ថានការណ៍ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យមានសភាពស្ងប់ស្ងាត់ធម្មតា។

លោក សំ សុខា៖ ការចូលចតរបស់នាវាចម្បាំងចិន និងអូស្រ្តាលីរឹតចំណងសាមគ្គីភាពជាមួយកម្ពុជា

តាមគម្រោង នាវាចម្បាំងចិន និងអូស្ត្រាលីនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាប៉ុន្មានថ្

លោក សំ សុខា៖ ការចូលចតរបស់នាវាចម្បាំងចិន និងអូស្រ្តាលីរឹតចំណងសាមគ្គីភាពជាមួយកម្ពុជា

តាមគម្រោង នាវាចម្បាំងចិន និងអូស្ត្រាលីនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាប៉ុន្មានថ្ងៃខាងមុខនេះ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៧ តុលានេះ មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា ឧត្តមនាវីឯក សំ សុខា លើកឡើងថា ការចូលចតរបស់នាវាចម្បាំងចិន និងអូស្ត្រាលីជាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ពជើងទឹក និងរឹតចំណងសាមគ្គីភាពរវាងប្រទេស និងប្រទេស។ តែលោក សំ សុខា មិនភ្លេចបញ្ជាក់ថា ការដែលនាវាចម្បាំងចិន និងអូស្រា្តលីមិនអាចចូលចតនៅកំពង់ផែរាម ដោយសារតែកំពង់ផែរាមមានជម្រៅទឹករាក់។ សូមស្តាប់បទសម្ភាសជាមួយឧត្តម នាវីឯក សំ សុខា ដែលជាការរៀបចំដោយ ហ៊ុល រស្មី។

ការរកឃើញជនបរទេសខុសច្បាប់ដោយសារកម្សោយនៃការអនុវត្តច្បាប់ ឬច្បាប់នៅមានភាពចន្លោះប្រហោង?

ជនជាតិប៉ាគីស្ថាន បង់ក្លាដែស និងនេប៉ាល់សរុបចំនួន ២៩០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ

ការរកឃើញជនបរទេសខុសច្បាប់ដោយសារកម្សោយនៃការអនុវត្តច្បាប់ ឬច្បាប់នៅមានភាពចន្លោះប្រហោង?

ជនជាតិប៉ាគីស្ថាន បង់ក្លាដែស និងនេប៉ាល់សរុបចំនួន ២៩០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីពួកគេបានស្នាក់នៅ និងធ្វើការខុសច្បាប់នៅក្នុងខេត្តព្រះសីហនុ។ ការរកឃើញជនបរទេសខុសច្បាប់ទាំងនេះ ផ្តើមចេញពីជម្លោះដ៏ហិង្សាទាក់ទងទៅនឹងការប្រមាថពូជសាសន៍កាលពីថ្ងៃទី៤ តុលា រវាងជនជាតិចិន និងជនបរទេសទាំងនោះនៅតំបន់ Chinatown។ អ្នកតាមដានសង្គមនានាបានចោទសួរថា តើការរកឃើញជនបរទេសរស់នៅ និងធ្វើការខុសច្បាប់ដ៏ច្រើនសន្ធឹកនៅខេត្តព្រះសីហនុពេលនេះ ជាកម្សោយនៃការអនុវត្តច្បាប់ ឬច្បាប់នៅមានភាពចន្លោះប្រហោង?

ក្រុម​សង្គម​ស៊ីវិល​បារម្ភ​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ជាតិ​ ខណៈពលករ​វិល​ចូល​ស្រុក​លើស​លប់

អង្គ​ការ​សង្គម​ស៊ី​វិល​ជិត​ ២០ស្ថា​ប័ន​សម្តែងក្តី​​បារម្ភពី​​ការ​វិល​ចូល​ស្រុក​យ៉ាង​ក្រ

ក្រុម​សង្គម​ស៊ីវិល​បារម្ភ​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ជាតិ​ ខណៈពលករ​វិល​ចូល​ស្រុក​លើស​លប់

អង្គ​ការ​សង្គម​ស៊ី​វិល​ជិត​ ២០ស្ថា​ប័ន​សម្តែងក្តី​​បារម្ភពី​​ការ​វិល​ចូល​ស្រុក​យ៉ាង​ក្រាស់​ក្រែល​​របស់​​ពលករ​ចំណាកស្រុក ដែល​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ​ក្រោយ​កម្ពុជា​-ថៃមាន​ជម្លោះ​ព្រំ​ដែន​។​ ក្នុង​​សេចក្តី​ថ្លែង​ការណ៍​​រួមចេញផ្សាយ​នៅ​ថ្ងៃ​ទី៧​ ខែ​តុលា​ ឆ្នាំ​២០២៥​ ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​ទាំង​នោះ​មើល​ឃើញ​ពីផល​លំបាក​ពល​ករ​ ត្បិត​​ការ​វិល​ត្រឡប់​ដ៏​ច្រើន​លើស​លប់​បែប​នេះ​នឹងប៉ះ​ពាល់​ខ្លាំង​ដល់​ស្ថាន​ភាព​ការងារ​ និង​សេដ្ឋ​កិច្ច​កម្ពុជា​ដែល​កំពុង​លំបាក​ស្រាប់។​

ការយឺតយ៉ាវក្នុងការផលិតថាមពលស្អាត នាំឲ្យលំបាកសម្រេចកម្មវត្ថុកាត់បន្ថយការប្រែប្រួលអាកាស

សន្ទុះនៃការផលិតថាមពលស្អាត ឬថាមពលកកើតឡើងវិញ បានថយល្បឿនជាខ្លាំង ព្រោះតែការផ្លាស់ប្តូរជំហរន

ការយឺតយ៉ាវក្នុងការផលិតថាមពលស្អាត នាំឲ្យលំបាកសម្រេចកម្មវត្ថុកាត់បន្ថយការប្រែប្រួលអាកាស

សន្ទុះនៃការផលិតថាមពលស្អាត ឬថាមពលកកើតឡើងវិញ បានថយល្បឿនជាខ្លាំង ព្រោះតែការផ្លាស់ប្តូរជំហរនយោបាយអាកាសធាតុរបស់សហរដ្ឋអាមេរិក និងចិន។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (AIE) ដោយបញ្ជាក់ថា កំណើនការផលិតថាមពលស្អាត ទាបជាងកម្មវត្ថុដែលបានកំណត់នៅក្នុងកិច្ចប្រជុំ COP28។ 

Politico៖ លោកត្រាំចង់ចូលកិច្ចប្រជុំអាស៊ានដោយគ្មានចិនដើម្បីអួតស្នាដៃដោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាចង់ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅ

Politico៖ លោកត្រាំចង់ចូលកិច្ចប្រជុំអាស៊ានដោយគ្មានចិនដើម្បីអួតស្នាដៃដោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាចង់ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីនាចុងខែតុលា ឆ្នាំ២០២៥នេះ ដើម្បីបង្អួតពីស្នាដៃដោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃ ក៏ដូចជាការស្តារសន្តិភាពនៅក្នុងតំបន់។ នេះបើតាមកាសែត Politico នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ និងថា សេតវិមានអាមេរិកក៏បានស្នើសុំឲ្យមានការដកមន្ត្រីរដ្ឋាភិបាលចិនចេញពីកិច្ចប្រជុំកំពូលអាស៊ានផងដែរ។

ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អនុម័តយន្តការ​ស៊ើបអង្កេត ស្តីពី​ការរំលោភសិទ្ធិមនុស្ស​នៅ​អាហ្វហ្កានីស្ថាន

ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទ កាលពីថ្ងៃចន្ទទី​៦តុល

ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អនុម័តយន្តការ​ស៊ើបអង្កេត ស្តីពី​ការរំលោភសិទ្ធិមនុស្ស​នៅ​អាហ្វហ្កានីស្ថាន

ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទ កាលពីថ្ងៃចន្ទទី​៦តុលា​ នូវយន្តការស៊ើបអង្កេតពិសេសមួយ ស្តីអំពី​បទឧក្រិដ្ឋរំលោភបំពានសិទ្ធិមនុស្ស ដែលបានកើតឡើងនៅ​អាហ្វហ្កានីស្ថាន។ ប្រទេសសមាជិក​នៃ​​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ បាន​លើកឡើងថា ចាប់តាំងពី​​​របបផ្តាច់ការតាលីបង់​បានវិលត្រលប់មកកាន់អំណាចវិញ ប្រជាជនអាហ្វហ្កានីស្ថាន ជាពិសេសស្ត្រី​ ត្រូវរស់នៅក្នុងការកៀបសង្កត់ និងការភ័យខ្លាចជាប្រចាំ​។

នាយករដ្ឋមន្ត្រីថ្មី​​​បារាំង ​សេបាស្យៀង ឡឺក័រនុយ លាចុះពីតំណែង ១យប់ក្រោយ​ប្រកាសសមាសភាពរដ្ឋាភិបាល

បារាំង​កំពុងឈានជើងផុងជ្រៅក្នុងវិបត្តិ​នយោបាយ នៅថ្ងៃទី៦តុលានេះ បន្ទាប់ពី​លោកនាយករដ្ឋមន្ត

នាយករដ្ឋមន្ត្រីថ្មី​​​បារាំង ​សេបាស្យៀង ឡឺក័រនុយ លាចុះពីតំណែង ១យប់ក្រោយ​ប្រកាសសមាសភាពរដ្ឋាភិបាល

បារាំង​កំពុងឈានជើងផុងជ្រៅក្នុងវិបត្តិ​នយោបាយ នៅថ្ងៃទី៦តុលានេះ បន្ទាប់ពី​លោកនាយករដ្ឋមន្ត្រីថ្មី​ សេបាស្យៀង ឡឺក័រនុយ បាន​សម្រេចលាចុះពីតំណែង។​ ការលាចុះពីតំណែង បានធ្វើឡើង​ភ្លាមៗ ១យប់បន្ទាប់ពី​លោក ​បានប្រកាស​សមាសភាព​រដ្ឋាភិបាលថ្មី ហើយដែល​ធ្វើឲ្យ​លោកនាយករដ្ឋមន្ត្រី បាន​រងការរិះគន់សឹងពី​គ្រប់មជ្ឈដ្ឋាននយោបាយ​បារាំង​។

រង្វាន់ណូបែលវេជ្ជសាស្រ្ត​២០២៥​បាន​ទៅ​អ្នកស្រាវជ្រាវរកឃើញ​​កោសិកាចាំការពារ​ប្រព័ន្ធភាពស៊ាំ

អ្នកស្រាវជ្រាវជាតិជប៉ុន១នាក់ និងអ្នកស្រាវជ្រាវជនជាតិ​អាមេរិក​២នាក់​ត្រូវ​បាន​ជ្រើសរើស​ជ

រង្វាន់ណូបែលវេជ្ជសាស្រ្ត​២០២៥​បាន​ទៅ​អ្នកស្រាវជ្រាវរកឃើញ​​កោសិកាចាំការពារ​ប្រព័ន្ធភាពស៊ាំ

អ្នកស្រាវជ្រាវជាតិជប៉ុន១នាក់ និងអ្នកស្រាវជ្រាវជនជាតិ​អាមេរិក​២នាក់​ត្រូវ​បាន​ជ្រើសរើស​ជាជ័យលាភីណូបែល​វេជ្ជសាស្រ្ត​ឆ្នាំ ២០២៥។ បើតាម​ការប្រកាស​របស់​ គណៈកម្មការ​ណូបែល​នៅទីក្រុង​ស្តុកខូម កាលពីថ្ងៃ ចន្ទ ទី ៦តុលា អ្នកស្រាវជ្រាវ​ទាំងបីនាក់​ត្រូវ​​ទទួល​រង្វាន់ណូបែលវេជ្ជសាស្រ្ត​ ចំពោះ​ស្នាដៃ​រកឃើញ​​របស់​ពួកគេ​ទាក់ទង​នឹងការគ្រប់គ្រង​ប្រព័ន្ធភាពស៊ាំ។  ការកំណត់បាន​នូវ​តួនាទីរបស់​ឆ្មាំការពារប្រព័ន្ធភាពស៊ាំ នឹង​ចូលរួមចំណែក​​ជួយ​ឲ្យ​គេ​អាច​រិះរក​វិធីព្យាបាល​ជំងឺផ្សេងៗ​ដូចជា ជំងឺមហារីក ជំងឺអូតូអ៊ីម្ញូនជាដើម។

CPU៖ មានករណីបំពានផ្លូវភេទ និងឃាតកម្មលើកុមារចំនួន ៣ករណីក្នុងរយៈពេល ២ខែ

របាយការណ៍ចេញផ្សាយដោយអង្គភាពការពារកុមារនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងរយៈពេល

CPU៖ មានករណីបំពានផ្លូវភេទ និងឃាតកម្មលើកុមារចំនួន ៣ករណីក្នុងរយៈពេល ២ខែ

របាយការណ៍ចេញផ្សាយដោយអង្គភាពការពារកុមារនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងរយៈពេល ២ខែចុងក្រោយនេះ អង្គភាពការពារកុមារ ហៅកាត់ថា CPU និងសមត្ថកិច្ចកម្ពុជាបានបង្រ្កាបករណីរំលោភបំពានកុមារធ្ងន់ធ្ងរចំនួន ៣ករណី ដូចជាការបៀតបៀន កេងប្រវ័ញ្ចផ្លូវភេទ និងឃាតកម្ម។ បើតាមរបាយការណ៍ដដែល អង្គភាពបានសហការជាមួយមន្ត្រីជំនាញដើម្បីឃាត់ខ្លួនជនសង្ស័យ និងបន្តសំណុំរឿងតាមនីតិវិធីច្បាប់។

រដ្ឋបាលត្រាំចាត់ទុកទីក្រុងគ្រប់គ្រងដោយបក្ស​ប្រជាធិបតេយ្យ​ថា ជា​តំបន់​សង្រ្គាម

​ដើម្បី​ការពារជំហរ​ពង្រាយ​កងកម្លាំង​ឆ្មាំជាតិ ​រដ្ឋបាល​ត្រាំ​បាន​និយាយ​ចាត់ទុក​ទីក្រុងឈ

រដ្ឋបាលត្រាំចាត់ទុកទីក្រុងគ្រប់គ្រងដោយបក្ស​ប្រជាធិបតេយ្យ​ថា ជា​តំបន់​សង្រ្គាម

​ដើម្បី​ការពារជំហរ​ពង្រាយ​កងកម្លាំង​ឆ្មាំជាតិ ​រដ្ឋបាល​ត្រាំ​បាន​និយាយ​ចាត់ទុក​ទីក្រុងឈីកាហ្គោ (Chicago) ​ដែលគ្រប់គ្រង​ដោយ​​បក្សប្រជាធិបតេយ្យថា ជា​តំបន់​សង្រ្គាម។ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតី​អាមេរិក លោកដូណាល់​ត្រាំ​បាន​ចុះហត្ថលេខា​លើក្រឹត្យ​បញ្ជូនឆ្មាំជាតិ​ចំនួន​៣០០​នាក់​ទៅ​ឈីកាហ្គោ នៅបន្ទាប់ពីមានការប្រឈមមុខដាក់គ្នា​ខ្លាំងរវាង​​ភ្នាក់ងារប្រឆាំង​ជនអន្តោប្រវេសន៍ ហើយ​និង​បាតុករ។ នៅចុងសប្តាហ៍មុននេះ រដ្ឋបាល​លោកត្រាំ​ទើប​តែ​បញ្ជូន​កងកម្លាំង​ឆ្មាំជាតិពី​រដ្ឋ​កាលីហ្វ័រនីញ៉ា​ ទៅOregon រដ្ឋ​មួយ​ទៀត​ដែលគ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ។ ដល់វេនដែល​លោកដូណាល់ ត្រាំ​ត្រូវ​ធ្វើជា​មេធ្មប់​សងសឹក​​ក្រុមបក្ស​ប្រឆាំង បក្សប្រជាធិបតេយ្យ?

លោក ស៊ីន ចាន់សិរីវុត្ថា៖ វត្តមានក្រុមហ៊ុនអាកាសចរណ៍ Etihad ជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក

កាលពីចុងសប្តាហ៍កន្លងទៅ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍កំរិតពិភពលោក Etihad Airways បានចាប់ផ្តើមហោះហើរត

លោក ស៊ីន ចាន់សិរីវុត្ថា៖ វត្តមានក្រុមហ៊ុនអាកាសចរណ៍ Etihad ជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក

កាលពីចុងសប្តាហ៍កន្លងទៅ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍កំរិតពិភពលោក Etihad Airways បានចាប់ផ្តើមហោះហើរត្រង់ជាលើកដំបូងពីទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញប្រទេសកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ការតភ្ជាប់រវាងទីក្រុងអាប៊ុយដាប៊ី និងក្រុងភ្នំពេញ តាមរយៈក្រុមហ៊ុន Etihad Airways ជាសញ្ញាណមួយ ដែលបង្ហាញពីស្ថិរភាពផ្លូវអាកាស និងជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក៕

របាយការណ៍HRF៖ ស្ថានភាពមនុស្សធម៌តាមព្រំដែនខ្មែរ-ថៃមានភាពប្រសើរឡើង

វេទិកាឆ្លើយតបមនុស្សធម៌ ហៅកាត់ HRF បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយមួយថា អស់រយៈពេល៩សប្តាហ៍ន

របាយការណ៍HRF៖ ស្ថានភាពមនុស្សធម៌តាមព្រំដែនខ្មែរ-ថៃមានភាពប្រសើរឡើង

វេទិកាឆ្លើយតបមនុស្សធម៌ ហៅកាត់ HRF បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយមួយថា អស់រយៈពេល៩សប្តាហ៍នៃការឈប់ផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានបទឈប់បាញ់ ស្ថានភាពមនុស្សធម៌នៅតាមព្រំដែនប្រទេសទាំងពីរបន្តមានភាពប្រសើរឡើង។ តែយ៉ាងណាមិញ និងបើតាម​របាយការណ៍ដដែល ពលរដ្ឋភៀសសឹក ដែលបាន​ធ្លាក់ចុះនៅត្រឹមចំនួន ​​​១ម៉ឺន១ពាន់នាក់ គិត​​នៅត្រឹមថ្ងៃទី​២២កញ្ញា បែរជាកើនឡើងមកចំនួន​​ជាង១ម៉ឺន៦ពាន់នាក់ នៅត្រឹមថ្ងៃទី​២តុលា។ ​

សន្ទុះ​វឌ្ឍនភាពសេដ្ឋកិច្ច​វៀតណាម ៨,២% បំបែក​កំណត់ត្រា​ នៅត្រីមាសទី៣ ឆ្នាំនេះ

ទោះបី​ជា​ប្រឈម​នឹង​បញ្ហារនាំងពន្ធគយ​អាមេរិកជាច្រើន​ខែមកនេះក្តី តែ​​សេដ្ឋកិច្ច​វៀតណាម​នៅ

សន្ទុះ​វឌ្ឍនភាពសេដ្ឋកិច្ច​វៀតណាម ៨,២% បំបែក​កំណត់ត្រា​ នៅត្រីមាសទី៣ ឆ្នាំនេះ

ទោះបី​ជា​ប្រឈម​នឹង​បញ្ហារនាំងពន្ធគយ​អាមេរិកជាច្រើន​ខែមកនេះក្តី តែ​​សេដ្ឋកិច្ច​វៀតណាម​នៅតែ​រឹងមាំ។ ​គិត​ត្រឹមត្រីមាស​ទី៣ ឆ្នាំ២០២៥នេះ វៀតណាមមានសន្ទុះ​​វឌ្ឍនភាពសេដ្ឋកិច្ច កើនឡើងខ្ពស់ រហូត​ដល់​ ៨,២% ដែល​ជា​កំណើន​ខ្ពស់ខ្លាំងនិងមិនធ្លាប់ជួប​ ក្នុង​រយៈ​ពេលជាង​ ១០ឆ្នាំចុងក្រោយ​។​​

រដ្ឋ៣នៅឥណ្ឌា​ ហាមឃាត់​ផលិតផលស៊ីរ៉ូក្អកមួយប្រភេទ បន្ទាប់ពីមានកុមារស្លាប់​៩នាក់

អាជ្ញាធរសុខាភិបាល​នៃរដ្ឋចំនួន​៣នៅឥណ្ឌា បានប្រកាស​ផ្ទួនៗគ្នានៅថ្ងៃអាទិត្យ​ ទី​៥តុលានេះ ហា

រដ្ឋ៣នៅឥណ្ឌា​ ហាមឃាត់​ផលិតផលស៊ីរ៉ូក្អកមួយប្រភេទ បន្ទាប់ពីមានកុមារស្លាប់​៩នាក់

អាជ្ញាធរសុខាភិបាល​នៃរដ្ឋចំនួន​៣នៅឥណ្ឌា បានប្រកាស​ផ្ទួនៗគ្នានៅថ្ងៃអាទិត្យ​ ទី​៥តុលានេះ ហាមឃាត់​ការលក់​ផលិត​​ផល​​ថ្នាំស៊ីរ៉ូក្អកមួយប្រភេទ បន្ទាប់ពីបានរកឃើញថាមានផ្ទុកសារធាតុពុល​។ យ៉ាងហោច​ណាស់ មានកុមារ​ឥណ្ឌាចំនួន​៩នាក់ បានស្លាប់បន្ទាប់ពីបានផឹកស៊ីរ៉ូក្អកនេះ​។

អ្នកទស្សនាមិននឹកស្មានថា ស្ថានទូតបារាំងមានបរិយាកាសស្រស់ថ្លា ពោរពេញដោយធម្មជាតិ

ស្ថានទូតបារាំងប្រចាំកម្ពុជាបានបើកទ្វារស្វាគមន៍អ្នកទស្សនាជាថ្មី ក្នុងឱកាសទិវាបេតិកភណ្ឌ ថ

អ្នកទស្សនាមិននឹកស្មានថា ស្ថានទូតបារាំងមានបរិយាកាសស្រស់ថ្លា ពោរពេញដោយធម្មជាតិ

ស្ថានទូតបារាំងប្រចាំកម្ពុជាបានបើកទ្វារស្វាគមន៍អ្នកទស្សនាជាថ្មី ក្នុងឱកាសទិវាបេតិកភណ្ឌ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។ តាមរយៈទិវានេះ ស្ថានទូតបារាំង ដែលមានទីធ្លាជិត ៥ហិចតាបានអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់ពីសំណង់អគារប្រវត្តិសាស្ត្ររបស់ខ្លួន។ អ្វីដែលពិសេសនោះ អ្នកទស្សនាអាចមានឱកាសបានទទួលបទពិសោធន៍ដើរកំសាន្ត ក្នុងឧទ្យានបៃតងធំជាងគេ នៅចំកណ្តាលទីក្រុងភ្នំពេញ។ អ្នកទស្សនាភាគច្រើនលើកឡើងថា នេះជាលើកដំបូងរបស់ខ្លួន ដែលបានឈានជើងចូលស្ថានទូតបរទេសមួយដែលពោរពេញដោយធម្មជាតិបែបនេះ។ ពីស្ថានទូតបារាំងប្រចាំកម្ពុជា សូមលោកអ្នកនាងទស្សនាបទយកការណ៍រៀបចំដោយ សើ ដាវី៖

តើគួរដំឡើងប្រាក់ខែគ្រូបង្រៀនឲ្យដល់ជាង១២០០ដុល្លារដែរឬទេ?

ថ្ងៃ​ទី​៥​តុលា ​គឺ​ជា​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​។​ ឆ្លៀត​យក​ឱកាស​នេះ​សមាគម​គ្រូ​បង្រៀន​

តើគួរដំឡើងប្រាក់ខែគ្រូបង្រៀនឲ្យដល់ជាង១២០០ដុល្លារដែរឬទេ?

ថ្ងៃ​ទី​៥​តុលា ​គឺ​ជា​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​។​ ឆ្លៀត​យក​ឱកាស​នេះ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​បាន​ស្នើ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​នៅ​កម្ពុជា​ឲ្យ​បាន​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាង​រាស្ត្រ​បច្ចុប្បន្ន​ឬ​ស្មើ​នឹង​១២៥០​ដុល្លារ​សហរដ្ឋ​អាមេរិក​។​ ប្រាក់​ខែ​តំណាង​រាស្ត្រ​ដែល​មាន​ប្រមាណ​៥​ពាន់​ដុល្លារ​ក្នុង​១​ខែ​។​ តែ​ក្រសួង​អប់​រំ​ យុវជន និង​កីឡា លើក​ឡើង​ថា​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ​ប្រាក់​ខែ​គ្រូ​បង្រៀន​ត្រូវ​បាន​ដំឡើង​ជា​បន្ត​បន្ទាប់​។​ ពោល​គឺ​ឥឡូវ​នេះ​ ជា​មធ្យម​គ្រូ​បង្រៀន​ម្នាក់​ទទួល​បាន​២​លាន​រៀល ​ឬ​ប្រមាណ​៥០០​ដុល្លារ​ក្នុង​មួយ​ខែ​៕

មន្ត្រីកងទ័ពជើងទឹក៖ នាវាចម្បាំង០៥៦Cរបស់ចិននឹងពង្រឹងសមត្ថភាពទ័ពបន្ថែមទៀត

មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកកម្ពុជាមួយរូបប្រាប់វិទ្យុបារំាង RFI នៅថ្ងៃ អាទិត្យ ទី ៥ ខែតុលាថា ន

មន្ត្រីកងទ័ពជើងទឹក៖ នាវាចម្បាំង០៥៦Cរបស់ចិននឹងពង្រឹងសមត្ថភាពទ័ពបន្ថែមទៀត

មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកកម្ពុជាមួយរូបប្រាប់វិទ្យុបារំាង RFI នៅថ្ងៃ អាទិត្យ ទី ៥ ខែតុលាថា នាវាចម្បាំង ប្រភេទ ០៥៦C នឹងត្រូវប្រគល់ជូនកម្ពុជា តែការមកដល់របស់នាវាចម្បាំងប្រភេទនេះនៅមិនទាន់អាចកំណត់បានជាក់លាក់នៅឡើយ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា ជំនួយនេះអាចរួមចំណែកអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ប៉ុន្តែកម្ពុជាត្រូវការធ្វើទំនើបកម្មវិស័យការពារជាតិបន្ថែមទៀត។  

មុន​ខួប​សង្គ្រាម​ហ្កាហ្សា​២ឆ្នាំ អ៊ីស្រាអែល​និង​ហាម៉ាស​ចរចា​ជាថ្មី​នៅ​អេហ្ស៊ីប

បាំងតែ​២ថ្ងៃប៉ុណ្ណោះ​ សង្គ្រាម​ហ្កាហ្សា នឹង​ឈានចូល​គម្រប់ខួប​ ២ ឆ្នាំគត់​​ ដែល​បាន​សម្លាប

មុន​ខួប​សង្គ្រាម​ហ្កាហ្សា​២ឆ្នាំ អ៊ីស្រាអែល​និង​ហាម៉ាស​ចរចា​ជាថ្មី​នៅ​អេហ្ស៊ីប

បាំងតែ​២ថ្ងៃប៉ុណ្ណោះ​ សង្គ្រាម​ហ្កាហ្សា នឹង​ឈានចូល​គម្រប់ខួប​ ២ ឆ្នាំគត់​​ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស ​ជាង ៦ ម៉ឺននាក់​។  ក្រោម​សម្ពាធ​ពី​សហរដ្ឋអាមេរិក អ៊ីស្រាអែល​និងក្រុម​ហាម៉ាស​ផ្តើម​ចរចា​គ្នាជាថ្មី នៅ​ប្រទេស​​អេហ្ស៊ីប​ ដើម្បី​ធ្វើ​បទ​ឈប់​បាញ់ និង​រំដោះ​ចំណាប់​ខ្មាំង​។​ ​

លោក ឡុង ឌីម៉ង់៖ ករណីប៉ះទង្គិចរបស់ជនបរទេសនៅក្រុងព្រះសីហនុ ផ្តើមចេញពីទំនាស់សាសនា

នៅយប់ថ្ងៃសៅរ៍ទី៤តុលាឆ្នាំ២០២៥ មានហេតុការណ៍នៃការប៉ះទង្គិចដោយហិង្សារវាងជនជាតិប៉ាគីស្ថាន ន

លោក ឡុង ឌីម៉ង់៖ ករណីប៉ះទង្គិចរបស់ជនបរទេសនៅក្រុងព្រះសីហនុ ផ្តើមចេញពីទំនាស់សាសនា

នៅយប់ថ្ងៃសៅរ៍ទី៤តុលាឆ្នាំ២០២៥ មានហេតុការណ៍នៃការប៉ះទង្គិចដោយហិង្សារវាងជនជាតិប៉ាគីស្ថាន និងជនជាតិចិនរាប់សិបនាក់ ដែលបណ្តាលឲ្យមានភាពឆោឡោពេញក្រុងព្រះសីហនុ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យទី៥តុលានេះថា ករណីប៉ះទង្គិចរបស់ជនជាតិប៉ាគីស្ថាន និងជនជាតិចិននាពេលថ្មីៗនេះ មិនមែនដោយសារបញ្ហាមិនបើកប្រាក់ខែនោះទេ។ ប៉ុន្តែអំពើហិង្សានោះបានកើតឡើង ដោយសារបញ្ហាទំនាស់សាសនា។ ពោលគឺថៅកែជាជនជាតិចិនបាននិយាយលើសលស់ខាងសាសនា លើបុគ្គលិកជាជនជាតិប៉ាគីស្ថាន។ លោកបញ្ជាក់ទៀតថា សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកជាជនជាតិប៉ាគីស្ថានជាង៥០នាក់ និងថៅកែជាជនជាតិចិនចំនួន២រូប ដើម្បីបន្តនីតិវិធីសាកសួរ។

ក្រសួងការពារជាតិថា កិច្ចប្រជុំRBCគ្មានសមត្ថកិច្ចកំណត់ខ្សែព្រំដែនភូមិជោគជ័យ និងភូមិព្រៃចាន់

នៅថ្ងៃសៅរ៍ទី៤តុលា ឆ្នាំ ២០២៥ កងទ័ពជើងគោកយោធភូ​មិភាគីទី៥ តាមរយៈលិខិតមួយច្បាប់បាន​បញ្ជាក់មេ

ក្រសួងការពារជាតិថា កិច្ចប្រជុំRBCគ្មានសមត្ថកិច្ចកំណត់ខ្សែព្រំដែនភូមិជោគជ័យ និងភូមិព្រៃចាន់

នៅថ្ងៃសៅរ៍ទី៤តុលា ឆ្នាំ ២០២៥ កងទ័ពជើងគោកយោធភូ​មិភាគីទី៥ តាមរយៈលិខិតមួយច្បាប់បាន​បញ្ជាក់មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ ឲ្យបានដឹងថា កិច្ចប្រជុំគណៈកម្មកាធិការព្រំដែនថ្នាក់ភូមិភាគរវាងកម្ពុជា-ថៃ (RBC) ក្នុងពេលខាងមុខនេះ ពុំមានសមត្ថកិច្ចផ្លូវការណាមួយដែលអាចកំណត់ខ្សែព្រំដែននៅភូមិជោគជ័យ និងភូមិព្រៃចាន់ បានឡើយ។ នេះជាការឆ្លើយតបរបស់ភាគីកម្ពុជា ទៅនឹងការស្នើរបស់ភាគីថៃដែលចង់ឲ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ស្ថិតក្នុងខេត្តបន្ទាយមានជ័យ​របស់កម្ពុជា ឲ្យបានមុនកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) នៅចុងសប្តាហ៍ក្រោយ។

តំណាងកម្ពុជានៅUNប្រតិកម្មនឹងការរិះគន់ពីអន្តរជាតិរឿងរឹតត្បិតសិទ្ធិពលរដ្ឋ និងនយោបាយ

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានអះអាងថា កម្ពុជាមិនអាក្រក់ដូចការចោទប្រ

តំណាងកម្ពុជានៅUNប្រតិកម្មនឹងការរិះគន់ពីអន្តរជាតិរឿងរឹតត្បិតសិទ្ធិពលរដ្ឋ និងនយោបាយ

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានអះអាងថា កម្ពុជាមិនអាក្រក់ដូចការចោទប្រកាន់របស់សហគមន៍អន្តរជាតិដែលថា កម្ពុជាជាញឹកញាប់បានរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងអ្នកនយោបាយជំទាស់នៅកម្ពុជា។ ប្រតិកម្មរបស់តំណាងកម្ពុជានៅUNដូចនេះ កើតឡើងនាសម័យប្រជុំលើកទី៦០នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងជាទីដែលកម្ពុជារងការរិះគន់ឥតសំចៃមាត់ពីសហគមន៍អន្តរជាតិ។ ទោះយ៉ាងណា តំណាងកម្ពុជានៅUNបានបកស្រាយថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជាមិនល្អឥតខ្ចោះទេ តែកម្ពុជាបាន​ព្យាយាមធ្វើឱ្យមានភាពល្អប្រសើរជាលំដាប់ និងកំពុងបន្តធ្វើកំណែទម្រង់ឯករាជ្យភាពនៃប្រព័ន្ធតុលាការ។

Get more results via ClueGoal