Cambodia



ណូបែលអក្សរសិល្ប៍ ២០២៥ បានលើអ្នកនិពន្ធហុងគ្រី ល្បីតែងរឿងសង្គមខ្មៅងងឹត

លោក ឡាស្លូ ក្រាស្សណាហោរកៃ ក្លាយជាអ្នកនិពន្ធ ជនជាតិ​ហុងគ្រី ទី២ ដែល​ទទួល​បាន​រង្វាន់ណូបែលអក

ណូបែលអក្សរសិល្ប៍ ២០២៥ បានលើអ្នកនិពន្ធហុងគ្រី ល្បីតែងរឿងពីសង្គមខ្មៅងងឹត

លោក ឡាស្លូ ក្រាស្សណាហោរកៃ ក្លាយជាអ្នកនិពន្ធ ជនជាតិ​ហុងគ្រី ទី២ ដែល​ទទួល​បាន​រង្វាន់ណូបែលអក

ណូបែលអក្សរសិល្ប៍ ២០២៥ បានលើអ្នកនិពន្ធហុងគ្រី ល្បីតែងរឿងពីសង្គមខ្មៅងងឹត

លោក ឡាស្លូ ក្រាស្សណាហោរកៃ ក្លាយជាអ្នកនិពន្ធ ជនជាតិ​ហុងគ្រី ទី២ ដែល​ទទួល​បាន​រង្វាន់ណូបែលអក្សរសិល្ប៍ពិភពលោក។ ក្នុងវ័យ​៧១ឆ្នាំ លោក​ជា​អ្នក​និពន្ធប្រលោមលោកនិងតែងរឿងកុន ដែលប្រសព្វ​​តែងរឿង​ពី​សង្គម​​ខ្មៅងងឹត​អន្ធកាល និងភាព​​សោកសៅ។​ ​

ក្រោមសម្ពាធអាមេរិក អ៊ីស្រាអែល និងហាម៉ាសទទួលយកបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាសបានទទួល

ក្រោមសម្ពាធអាមេរិក អ៊ីស្រាអែល និងហាម៉ាសទទួលយកបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាសបានទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងដោះលែងចំណាប់ខ្មាំង។ កិច្ចព្រមព្រៀងនេះក៏មានចែងពីការដកទ័ពរបស់អ៊ីស្រាអែលមួយភាគ និងការបើកផ្លូវផ្តល់ជំនួយមនុស្សធម៌នៅហ្កាហ្សា ដែលត្រូវចុះហត្ថលេខានៅប្រទេសអេហ្ស៊ីប នាថ្ងៃព្រហស្បតិ៍ ទី៩ តុលា។ តែរូបភាពដែលគេបានសង្កេតឃើញនៅលើសមរភូមិ គឺថា អ៊ីស្រាអែលនៅតែបន្តវាយប្រហារលើហ្កាហ្សាដដែល។ 

នាយករដ្ឋមន្រ្តីថៃ៖ គន្លឹះសំខាន់នៃសន្តិភាព ថៃ-កម្ពុជា មិនអាស្រ័យ​លើលោកដូណាល់ ត្រាំ

នាយករដ្ឋមន្រ្តីថៃ អៈនុធិន ឆាន-វីរ៉ៈគូនបាន​និយាយ​ប្រាប់អ្នកកាសែត​នៅថ្ងៃព្រហស្បតិ៍ទី​៩​តុល

នាយករដ្ឋមន្រ្តីថៃ៖ គន្លឹះសំខាន់នៃសន្តិភាព ថៃ-កម្ពុជា មិនអាស្រ័យ​លើលោកដូណាល់ ត្រាំ

នាយករដ្ឋមន្រ្តីថៃ អៈនុធិន ឆាន-វីរ៉ៈគូនបាន​និយាយ​ប្រាប់អ្នកកាសែត​នៅថ្ងៃព្រហស្បតិ៍ទី​៩​តុលា​ថា លោកបានទទួល​សំបុត្រ​ពីប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលបានបញ្ជាក់​ពី​ចេតនា​របស់​លោក​ចង់​ឃើញ​ថៃ និងកម្ពុជា​ដែលជា​ប្រទេស​ជិតខាង​​កាត់បន្ថយភាពតានតឹង​​នៅព្រំដែន។ ប្រធានាធិបតីអាមេរិក​ផ្ញើសំបុត្រ​ទៅនាយករដ្ឋមន្រ្តីថៃ នៅមួយថ្ងៃបន្ទាប់ពី​ប្រមុខរដ្ឋាភិបាល​ថៃ​និយាយ​ថា សន្តិភាព​អាចកើត​ឡើងទៅបាន​គឺអាស្រ័យទៅលើ​ជំហរ​របស់​កម្ពុជា ប៉ុន្តែ មិនអាស្រ័យទៅលើ​អន្តរាគមន៍ ការលូកដៃ​សម្របសម្រួលពី​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ។

វិទ្យុអាស៊ីសេរីជាភាសាខ្មែរប្រកាសបិទការផ្សាយទាំងស្រុងចាប់ពីពេលនេះតទៅ

នៅ​ថ្ងៃ​ទី​៨​ ខែ​តុលា ឆ្នាំ​២០២៥ ​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​ខ្មែរ​ បាន​ប្រកាស​ផ្អាក​សកម្ម

វិទ្យុអាស៊ីសេរីជាភាសាខ្មែរប្រកាសបិទការផ្សាយទាំងស្រុងចាប់ពីពេលនេះតទៅ

នៅ​ថ្ងៃ​ទី​៨​ ខែ​តុលា ឆ្នាំ​២០២៥ ​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​ខ្មែរ​ បាន​ប្រកាស​ផ្អាក​សកម្ម​ភាព​ទាំង​ស្រុង​ចាប់​ពី​ពេល​នេះត​ទៅ​ ដើម្បី​រក​វិធី​សាស្ត្រ​ថ្មី​បន្ត​សកម្ម​ភាព​របស់​ខ្លួន​ឡើង​វិញ​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​។​ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​វិទ្យុ​អាស៊ី​សេរី​ RFA Khmer និង​ដោយ​អះ​អាង​ថា​ ការ​ផ្អាក​សកម្មភាព​នេះ​ដោយ​សារ​តែ​មាន​ការ​ប្រែ​ប្រួល​គោល​នយោបាយ​នៅ​សហរដ្ឋ​អាមេរិក​។

ចាប់ខ្លួនមេបញ្ជាការរង និងមន្ត្រីនគរបាលប៉ុស្តិ៍អូរល្ហុង ៦នាក់ ក្រោយនាំមនុស្សឆ្លងដែនខុសច្បាប់

នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ទាហានកងពលលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឃាត់ខ្ល

ចាប់ខ្លួនមេបញ្ជាការរង និងមន្ត្រីនគរបាលប៉ុស្តិ៍អូរល្ហុង ៦នាក់ ក្រោយនាំមនុស្សឆ្លងដែនខុសច្បាប់

នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ទាហានកងពលលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនមេបញ្ជាការរង និងមន្ត្រីនគរបាលសរុបចំនួន ៦នាក់ ពាក់ព័ន្ធនឹងករណីនាំមនុស្សឆ្លងដែនខុសច្បាប់ ត្រង់ចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។ មន្ត្រីពាក់ព័ន្ធនឹងបទល្មើសទាំង ៦នាក់នេះ ត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការបន្ត។

យោធាថៃស្នើឲ្យកម្ពុជាដោះមីនរួមគ្នានៅតំបន់ជម្លោះនាថ្ងៃទី១០ ខែតុលា

នៅ​ថ្ងៃ​ទី​៩ ខែ​តុលា​នេះ ​មេទ័ព​ភូមិ​ភាគ​ទី​១​របស់​ថៃ​បាន​ផ្ញើ​លិខិត​បន្ទាន់​មួយ​ទៅ​កាន

យោធាថៃស្នើឲ្យកម្ពុជាដោះមីនរួមគ្នានៅតំបន់ជម្លោះនាថ្ងៃទី១០ ខែតុលា

នៅ​ថ្ងៃ​ទី​៩ ខែ​តុលា​នេះ ​មេទ័ព​ភូមិ​ភាគ​ទី​១​របស់​ថៃ​បាន​ផ្ញើ​លិខិត​បន្ទាន់​មួយ​ទៅ​កាន់​មេ​បញ្ជាការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥១​ របស់​កម្ពុជា​។​ នៅ​ក្នុង​លិខិត​នោះ ​យោធា​ថៃ​ស្នើឲ្យ​កម្ពុជា​ចូល​រួម​ដោះគ្រាប់​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ ថៃ​ក្នុង​ខេត្ត​ស្រះកែវ ​និង​ខេត្ត​បន្ទាយមាន​ជ័យ​។​ សំណើ​របស់​យោ​ធាថៃ​នេះ​ធ្វើ​ឡើង​ ចំ​ពេល​ដែល​ក្រុម​ការ​ងារ​សម្រប​សម្រួល​ចម្រុះ ​(JCTF)​ កម្ពុជា-ថៃ ​លើ​កិច្ច​ការ​ងារ​ដោះ​មីន​មនុស្ស​ធម៌​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ប្រជុំ​លើក​ទី​២​ តាម​ប្រព័ន្ធ​វីដេ​អូ​នា​ថ្ងៃ​ទី​៩ ខែ​តុលា​នេះ​។

សង្គមស៊ីវិលទទូចឱ្យពន្លឿនការអនុម័តច្បាប់ «សិទ្ធិទទួលបានព័ត៌មាន» ត្រឹមឆ្នាំ ២០២៦

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ អង្គការសង្គមស៊ីវិលដែលធ្

សង្គមស៊ីវិលទទូចឱ្យពន្លឿនការអនុម័តច្បាប់ «សិទ្ធិទទួលបានព័ត៌មាន» ត្រឹមឆ្នាំ ២០២៦

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ អង្គការសង្គមស៊ីវិលដែលធ្វើការងារលើសិទ្ធិទទួលបានព័ត៌មានចំនួន ១៩ស្ថាប័នបានស្នើឱ្យរដ្ឋាភិបាល និងស្ថាប័នសភាជាតិពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានឱ្យបានយ៉ាងយូរត្រឹមឆ្នាំ ២០២៦។ សំណើនេះធ្វើឡើង ក្រោយពីពួកគេយល់ឃើញថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន គឺជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់ការការពារបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។

៩ តុលា ១៩៨១៖ បារាំងអនុម័តច្បាប់រំលាយទោសប្រហារជីវិតជាស្ថាពរ

ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ១៩៨១ បារាំងបានអនុម័តច្បាប់ រំលាយទោសប្រហារជីវិត ជាស្ថាពរ។ ៤៤ ឆ្នាំក្រោយ

៩ តុលា ១៩៨១៖ បារាំងអនុម័តច្បាប់រំលាយទោសប្រហារជីវិតជាស្ថាពរ

ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ១៩៨១ បារាំងបានអនុម័តច្បាប់ រំលាយទោសប្រហារជីវិត ជាស្ថាពរ។ ៤៤ ឆ្នាំក្រោយមក កិត្តិនាមលោក Robert Badinter ស្ថាបនិកច្បាប់ជាប្រវត្តិសាស្ត្រនេះ នឹងត្រូវរដ្ឋាភិបាលបារាំងចារឹក នៅក្នុងវិមានឥស្សរជន Panthéon នាល្ងាចថ្ងៃទី ៩ ខែតុលា ក្រោមអធិបតីភាពនៃប្រមុខរដ្ឋបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង។ 

ហេតុអ្វី​មហារីក​សុដន់​មាន​កើត​លើ​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើនឡើងៗ

​​តុលា ជា​ខែ​ដែល​ពិភពលោក​​ឧទ្ទិស​ដល់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​មហារីក​សុដន់

ហេតុអ្វី​មហារីក​សុដន់​មាន​កើត​លើ​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើនឡើងៗ

​​តុលា ជា​ខែ​ដែល​ពិភពលោក​​ឧទ្ទិស​ដល់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​មហារីក​សុដន់។ ដូច​ជា​រៀង​រាល់​ឆ្នាំ ពេញ​មួយ​ខែ​តុលា​នេះ អាជ្ញាធរ​សុខាភិបាល​នានា​បាន​រៀប​ចំ​កម្មវិធី​ផ្សេងៗ​​ជា​ច្រើន​ដើម្បី​បញ្ចៀប​ពលរដ្ឋ​ឱ្យបាន​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃការ​ធ្វើ​តេស្តេ​វែក​រក​ ​ជំងឺ​មហារីក​សុដន់ ដែល​បើ​គេ​ឆាប់​ដឹង​ ឆាប់​បាន​ទទួល​ការ​ព្យាបាល ​នោះ​សំណាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ក៏​ខ្ពស់​ខ្លាំង។ ប៉ុន្តែ​ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ មាន​ចំណោទ​សួរ​ថា​តើ​ហេតុ​អ្វី​បាន​ជាមាន​​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើន​ឡើងៗ​កើត​​ជំងឺ​មហារីក​សុដន់​?

ណូបែល​គីមីវិទ្យា​ផ្តល់​ជ័យ​លាភីដល់​ការ​រក​ឃើញគំរូ​​​មូលេគុល​ថ្មី​មាន​​សក្តានុពលខ្លាំង

ជ័យ​លាភី​រង្វាន់​ណូបែល​គីមីវិទ្យា​ឆ្នាំ​២០២៥ ត្រូវ​បាន​ទៅ​គីមីវិទូ​បី​រូប ដែល​រក​ឃើញ​​រ

ណូបែល​គីមីវិទ្យា​ផ្តល់​ជ័យ​លាភីដល់​ការ​រក​ឃើញគំរូ​​​មូលេគុល​ថ្មី​មាន​​សក្តានុពលខ្លាំង

ជ័យ​លាភី​រង្វាន់​ណូបែល​គីមីវិទ្យា​ឆ្នាំ​២០២៥ ត្រូវ​បាន​ទៅ​គីមីវិទូ​បី​រូប ដែល​រក​ឃើញ​​រចនា​សម្ព័ន្ធ​លោហៈ​សរីរាង្គ​ថ្មី មាន​សមត្ថភាព​អាចចាប់​​ឧស្ម័ន​ពុល​ ស្រូប​យក​ចំណាយ​ទឹក​ពី​ខ្យល់​ក្នុង​វាល​ខ្សាច់​ ... អ្នក​ស្រាវជ្រាវ​ទាំង​បី ម្នាក់មាន​សញ្ជាតិ​ជប៉ុន ម្នាក់កើត​នៅ​អង់គ្លេស និង​ម្នាក់​ទៀត​​ជា​ជនជាតិ​អាមេរិកដើម​កំណើតហ្សកដានី៕

នាយករដ្ឋមន្ត្រីអង់គ្លេសបំពេញទស្សនកិច្ចនៅឥណ្ឌាដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ចពាណិជ្ជកម្ម

លោក គៀរ ស្តារមឺ នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងតែបំពេញទស្សនកិច្ចនៅឥណ្ឌា។ ពីឥណ្ឌា លោកបានថ្លែង

នាយករដ្ឋមន្ត្រីអង់គ្លេសបំពេញទស្សនកិច្ចនៅឥណ្ឌាដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ចពាណិជ្ជកម្ម

លោក គៀរ ស្តារមឺ នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងតែបំពេញទស្សនកិច្ចនៅឥណ្ឌា។ ពីឥណ្ឌា លោកបានថ្លែងរម្លឹកជាថ្មី ដោយក្តីសប្បាយរីករាយចំពោះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលប្រទេសទាំង ២ បានសម្រេចចុះហត្ថលេខាកាលពីខែកក្កដាកន្លងទៅ។ ទស្សនកិច្ច ២ថ្ងៃ របស់មេដឹកនាំអង់គ្លេសនៅឥណ្ឌានេះ ផ្តោតជាសំខាន់លើការផ្តល់សន្ទុះសេដ្ឋកិច្ច ពាណិជ្ជកម្ម។ 

អ្នកជំនាញបារម្ភថា ជម្លោះព្រំដែនកម្ពុជា-ថៃអាចធ្វើឲ្យអាស៊ានដើរដល់ផ្លូវបំបែក

បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃបានក្លាយជាក្តីបារម្ភមួយដែលធ្វើឲ្យក្រុមអ្នកជំនាញសញ្ជឹងគិតដល់

អ្នកជំនាញបារម្ភថា ជម្លោះព្រំដែនកម្ពុជា-ថៃអាចធ្វើឲ្យអាស៊ានដើរដល់ផ្លូវបំបែក

បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃបានក្លាយជាក្តីបារម្ភមួយដែលធ្វើឲ្យក្រុមអ្នកជំនាញសញ្ជឹងគិតដល់ផ្លូវបំបែករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅ អាស៊ាន។ ក្តីបារម្ភនេះត្រូវបានអ្នកជំនាញកិច្ចការអន្តរជាតិលើកឡើងនៅក្នុងវេទិកាភ្នំពេញលើកទី៤ ស្តីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម៖ ស្វ័យភាពជាយុទ្ធសាស្ត្រ និងជម្រើសគោលនយោបាយរបស់អាស៊ាន» ដែលរៀបចំដោយរាជបណ្ឌិតសភាកម្ពុជានៅព្រឹកថ្ងៃពុធ ទី៨ តុលានេះ។ អ្វីដែលក្រុមអ្នកជំនាញបារម្ភ គឺខ្លាចតែបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃដែលអាចអូសបន្លាយធ្វើឲ្យប្រទេសទាំងពីរមើលមុខគ្នាលែងចំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

ដាណឺម៉ាក​ចង់​ហាម​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ មិន​ឱ្យ​ប្រើ​បណ្តាញ​សង្គម

រដ្ឋាភិបាល​ដាណឺម៉ាក​នឹងដាក់​ច្បាប់​ ​​ហាមឃាត់​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ មិន​ឱ្យ​លេង​បណ្

ដាណឺម៉ាក​ចង់​ហាម​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ មិន​ឱ្យ​ប្រើ​បណ្តាញ​សង្គម

រដ្ឋាភិបាល​ដាណឺម៉ាក​នឹងដាក់​ច្បាប់​ ​​ហាមឃាត់​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ មិន​ឱ្យ​លេង​បណ្តាញ​សង្គម។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ដាណឺម៉ាក​នៅថ្ងៃ​ទី​៧ តុលា​ នៅ​ចំពោះ​មុខ​អង្គ​សភា។

មានអាយុ ៧៣ ឆ្នាំ លោក វ៉្លាឌីមៀរ ពូទីន នឹកស្រមៃអំពីជីវិតអមតៈ

កាលពីថ្ងៃ អង្គារ ទី ៧ តុលា ឆ្នាំ ២០២៥ នេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលមានអាយុគ

មានអាយុ ៧៣ ឆ្នាំ លោក វ៉្លាឌីមៀរ ពូទីន នឹកស្រមៃអំពីជីវិតអមតៈ

កាលពីថ្ងៃ អង្គារ ទី ៧ តុលា ឆ្នាំ ២០២៥ នេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលមានអាយុគម្រប់ ៧៣ ឆ្នាំ មិនលាក់លាមអំពី មហិច្ឆតាចង់បន្តមានជីវិតរស់ រហូតដល់អាយុលើសពី ១០០ ឆ្នាំ។ ជាក់ស្តែង លោក ពូទីន បានបំផុសបំផុល និង លើកទឹកចិត្ត តាមរយៈការឧបត្ថម្ភថវិកាដល់ គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រនានា ក្នុងប្រទេស ដែលឆ្ពោះទៅប្រយុទ្ធទល់ នឹងដំណើរចាស់ជរា។

ហេតុអី្វរដ្ឋបាលថ្នាក់ក្រោមជាតិខ្លះគ្មានម្ចាស់ការលើដែនសមត្ថកិច្ចរបស់ខ្លួន?

ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានរម្លឹកឡើងវិញពីការបែងចែកតួនាទី និងសិទ្ធិអំណ

ហេតុអី្វរដ្ឋបាលថ្នាក់ក្រោមជាតិខ្លះគ្មានម្ចាស់ការលើដែនសមត្ថកិច្ចរបស់ខ្លួន?

ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានរម្លឹកឡើងវិញពីការបែងចែកតួនាទី និងសិទ្ធិអំណាចរបស់អភិបាលខណ្ឌ ស្រុកក្នុងការចាត់ចែង និងដោះស្រាយរាល់បញ្ហាប្រឈមស្ថិតក្នុងដែនដីដែលខ្លួនគ្រប់គ្រង។ ការរម្លឹកដូចនេះដោយលោក ស សុខាសង្កេតឃើញថា អភិបាលខណ្ឌ ស្រុកមួយចំនួនមិនស្គាល់ពីតួនាទី សិទ្ធិអំណាចខ្លួនឯង ដោយរង់ចាំតែការសម្រេចពីថ្នាក់លើ។ លោក ស សុខា ចង់ឃើញរដ្ឋបាលថ្នាក់ក្រោមជាតិចេះប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនដោយស្វ័យភាព និងដោយមិនចាំបាច់សុំអនុសាសន៍ ឬឆ្លងយោបល់ថ្នាក់លើ។ អ្វីទៅជាហេតុផល និងឧបសគ្គដែលធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិខ្លះគ្មានម្ចាស់ការលើដែនសមត្ថកិច្ចរបស់ខ្លួន?

របបសឹកភូមាទម្លាក់គ្រាប់បែកសម្លាប់មនុស្សជាង ៤០នាក់ក្នុងឱកាសបុណ្យប្រទីប

នៅប៉ែកកណ្តាលប្រទេសភូមា មានមនុស្សស្លាប់យ៉ាងហោចណាស់ ៤០នាក់ និងរបួសជាង ៨០នាក់ ព្រោះតែការទម្ល

របបសឹកភូមាទម្លាក់គ្រាប់បែកសម្លាប់មនុស្សជាង ៤០នាក់ក្នុងឱកាសបុណ្យប្រទីប

នៅប៉ែកកណ្តាលប្រទេសភូមា មានមនុស្សស្លាប់យ៉ាងហោចណាស់ ៤០នាក់ និងរបួសជាង ៨០នាក់ ព្រោះតែការទម្លាក់គ្រាប់ពីសំណាក់របបសឹក។ រឿងរ៉ាវនេះ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ ទី៦ តុលា តែរដ្ឋាភិបាលក្រុងណៃពិដោរ មិនបានចេញមុខនិយាយពន្យល់បកស្រាយអ្វីទាំងអស់ចំពោះហេតុការណ៍សោកនាកម្មមួយនេះ។ 

តុលាការថៃផ្តន្ទាទោសដាក់ពន្ធនាគារក្រុមមេដឹកនាំចលនាអាវក្រហមចំនួន ១១នាក់

នៅប្រទេសថៃ ក្រុមមេដឹកនាំចលនា «អាវក្រហម» ចំនួន ១១នាក់ បាន​ត្រូវ​តុលាការកាត់ទោសព្រហ្មទណ្ឌ ដែល

តុលាការថៃផ្តន្ទាទោសដាក់ពន្ធនាគារក្រុមមេដឹកនាំចលនាអាវក្រហមចំនួន ១១នាក់

នៅប្រទេសថៃ ក្រុមមេដឹកនាំចលនា «អាវក្រហម» ចំនួន ១១នាក់ បាន​ត្រូវ​តុលាការកាត់ទោសព្រហ្មទណ្ឌ ដែលស្ថានទម្ងន់ទោសក្នុងកម្រិតផ្សេងៗគ្នា។  អ្នកទោសខ្លះត្រូវជាប់ក្នុងពន្ធនាគារជាង ៤ ឆ្នាំ។ សំណុំរឿងនេះពាក់ព័ន្ធនឹងបាតុកម្មទាមទារទម្លាក់រដ្ឋាភិបាលថៃ កាលពីឆ្នាំ ២០១០។

ណូបែលរូបវិទ្យាឆ្នាំ ២០២៥ បានទៅអ្នកស្រាវជ្រាវផ្នែកកង់ទិក ៣នាក់

គណៈកម្មាធិការណូបែលបានប្រគល់ជ័យលាភីរង្វាន់ណូបែលរូបវិទ្យាឆ្នាំ២០២៥ ឲ្យអ្នកស្រាវជ្រាវ ៣នាក

ណូបែលរូបវិទ្យាឆ្នាំ ២០២៥ បានទៅអ្នកស្រាវជ្រាវផ្នែកកង់ទិក ៣នាក់

គណៈកម្មាធិការណូបែលបានប្រគល់ជ័យលាភីរង្វាន់ណូបែលរូបវិទ្យាឆ្នាំ២០២៥ ឲ្យអ្នកស្រាវជ្រាវ ៣នាក់ដែលបានរកឃើញឥទ្ធិពលនៃរូងកង់ទិក ម៉ាក្រូស្កូពី និងការកម្រិតថាមពលនៅក្នុងចរន្តអគ្គិសនី។ អ្នកស្រាវជ្រាវទាំង ៣នាក់ គឺលោក John M. Martinis ជនជាតិអាមេរិក Michel H. Devoret ជនជាតិបារាំង និងលោក John Clarke ជាជនជាតិអង់គ្លេស។

វិបត្តិនយោបាយ​ដ៏ធ្ងន់ធ្ងរនៅបារាំង អាចមានដំណោះស្រាយ​ដោយ​របៀបណា?

បារាំងបានធ្លាក់ផុង​ក្នុងវិបត្តិ​នយោបាយ គួរ​ឲ្យ​ព្រួយបារម្ភបំផុត បន្ទាប់ពី​លោក​នាយករដ្ឋម

វិបត្តិនយោបាយ​ដ៏ធ្ងន់ធ្ងរនៅបារាំង អាចមានដំណោះស្រាយ​ដោយ​របៀបណា?

បារាំងបានធ្លាក់ផុង​ក្នុងវិបត្តិ​នយោបាយ គួរ​ឲ្យ​ព្រួយបារម្ភបំផុត បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី​ថ្មី​ សេបាស្យៀង ឡឺក័រ​នុយ បានប្រកាសលាចុះតំណែង​ កាលពីថ្ងៃចន្ទទី​៦តុលា​ ប្រមាណ​តែ​១៤ម៉ោង​ក្រោយ​ប្រកាសសមាសភាពរដ្ឋាភិបាល​ថ្មី​។ ការលាចុះពីតំណែង ព្រោះតែ​មានបក្សនយោបាយ​មិនពេញចិត្ត​នឹង​សមាសភាពរដ្ឋាភិបាល និងបានប្រកាសគំរាម​ដាក់ញត្តិ​សភា ដើម្បី​​បោះឆ្នោតដកសេចក្តី​ទុកចិត្ត​។ សម្រាប់ពេល​នេះ បារាំង មហាអំណាចសេដ្ឋកិច្ច​ទី​២របស់អឺរ៉ុប កំពុងស្ថិតនៅក្នុងភាពតែលតោល គ្មានរដ្ឋាភិបាល​ ស្របពេល​ដែលបរិបទសេដ្ឋកិច្ច​ និង​​សង្គ្រាមនៅ​អ៊ុយក្រែន​​ផង កំពុងតែរួមរឹតយ៉ាងខ្លាំង។​

លោក លី សុវណ្ណារិទ្ធ៖ ភូមិព្រៃចាន់ និងភូមិជោគជ័យស្ងប់ស្ងាត់ធម្មតា និងគ្មានការជម្លៀសពលរដ្ឋ

ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃឱសានវាទដែលក្រុមយោធាថៃបានស្នើឲ្យអាជ្ញាធរកម្ពុជាផ្ញើផែ

លោក លី សុវណ្ណារិទ្ធ៖ ភូមិព្រៃចាន់ និងភូមិជោគជ័យស្ងប់ស្ងាត់ធម្មតា និងគ្មានការជម្លៀសពលរដ្ឋ

ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃឱសានវាទដែលក្រុមយោធាថៃបានស្នើឲ្យអាជ្ញាធរកម្ពុជាផ្ញើផែនការជម្លៀសពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ។ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី៧ ខែតុលានេះថា កម្ពុជាមិនធ្វើតាមការចង់បានរបស់ថៃ និងថា ស្ថានការណ៍ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យមានសភាពស្ងប់ស្ងាត់ធម្មតា។

លោក សំ សុខា៖ ការចូលចតរបស់នាវាចម្បាំងចិន និងអូស្រ្តាលីរឹតចំណងសាមគ្គីភាពជាមួយកម្ពុជា

តាមគម្រោង នាវាចម្បាំងចិន និងអូស្ត្រាលីនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាប៉ុន្មានថ្

លោក សំ សុខា៖ ការចូលចតរបស់នាវាចម្បាំងចិន និងអូស្រ្តាលីរឹតចំណងសាមគ្គីភាពជាមួយកម្ពុជា

តាមគម្រោង នាវាចម្បាំងចិន និងអូស្ត្រាលីនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាប៉ុន្មានថ្ងៃខាងមុខនេះ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៧ តុលានេះ មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា ឧត្តមនាវីឯក សំ សុខា លើកឡើងថា ការចូលចតរបស់នាវាចម្បាំងចិន និងអូស្ត្រាលីជាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ពជើងទឹក និងរឹតចំណងសាមគ្គីភាពរវាងប្រទេស និងប្រទេស។ តែលោក សំ សុខា មិនភ្លេចបញ្ជាក់ថា ការដែលនាវាចម្បាំងចិន និងអូស្រា្តលីមិនអាចចូលចតនៅកំពង់ផែរាម ដោយសារតែកំពង់ផែរាមមានជម្រៅទឹករាក់។ សូមស្តាប់បទសម្ភាសជាមួយឧត្តម នាវីឯក សំ សុខា ដែលជាការរៀបចំដោយ ហ៊ុល រស្មី។

ការរកឃើញជនបរទេសខុសច្បាប់ដោយសារកម្សោយនៃការអនុវត្តច្បាប់ ឬច្បាប់នៅមានភាពចន្លោះប្រហោង?

ជនជាតិប៉ាគីស្ថាន បង់ក្លាដែស និងនេប៉ាល់សរុបចំនួន ២៩០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ

ការរកឃើញជនបរទេសខុសច្បាប់ដោយសារកម្សោយនៃការអនុវត្តច្បាប់ ឬច្បាប់នៅមានភាពចន្លោះប្រហោង?

ជនជាតិប៉ាគីស្ថាន បង់ក្លាដែស និងនេប៉ាល់សរុបចំនួន ២៩០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីពួកគេបានស្នាក់នៅ និងធ្វើការខុសច្បាប់នៅក្នុងខេត្តព្រះសីហនុ។ ការរកឃើញជនបរទេសខុសច្បាប់ទាំងនេះ ផ្តើមចេញពីជម្លោះដ៏ហិង្សាទាក់ទងទៅនឹងការប្រមាថពូជសាសន៍កាលពីថ្ងៃទី៤ តុលា រវាងជនជាតិចិន និងជនបរទេសទាំងនោះនៅតំបន់ Chinatown។ អ្នកតាមដានសង្គមនានាបានចោទសួរថា តើការរកឃើញជនបរទេសរស់នៅ និងធ្វើការខុសច្បាប់ដ៏ច្រើនសន្ធឹកនៅខេត្តព្រះសីហនុពេលនេះ ជាកម្សោយនៃការអនុវត្តច្បាប់ ឬច្បាប់នៅមានភាពចន្លោះប្រហោង?

ក្រុម​សង្គម​ស៊ីវិល​បារម្ភ​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ជាតិ​ ខណៈពលករ​វិល​ចូល​ស្រុក​លើស​លប់

អង្គ​ការ​សង្គម​ស៊ី​វិល​ជិត​ ២០ស្ថា​ប័ន​សម្តែងក្តី​​បារម្ភពី​​ការ​វិល​ចូល​ស្រុក​យ៉ាង​ក្រ

ក្រុម​សង្គម​ស៊ីវិល​បារម្ភ​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ជាតិ​ ខណៈពលករ​វិល​ចូល​ស្រុក​លើស​លប់

អង្គ​ការ​សង្គម​ស៊ី​វិល​ជិត​ ២០ស្ថា​ប័ន​សម្តែងក្តី​​បារម្ភពី​​ការ​វិល​ចូល​ស្រុក​យ៉ាង​ក្រាស់​ក្រែល​​របស់​​ពលករ​ចំណាកស្រុក ដែល​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ​ក្រោយ​កម្ពុជា​-ថៃមាន​ជម្លោះ​ព្រំ​ដែន​។​ ក្នុង​​សេចក្តី​ថ្លែង​ការណ៍​​រួមចេញផ្សាយ​នៅ​ថ្ងៃ​ទី៧​ ខែ​តុលា​ ឆ្នាំ​២០២៥​ ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​ទាំង​នោះ​មើល​ឃើញ​ពីផល​លំបាក​ពល​ករ​ ត្បិត​​ការ​វិល​ត្រឡប់​ដ៏​ច្រើន​លើស​លប់​បែប​នេះ​នឹងប៉ះ​ពាល់​ខ្លាំង​ដល់​ស្ថាន​ភាព​ការងារ​ និង​សេដ្ឋ​កិច្ច​កម្ពុជា​ដែល​កំពុង​លំបាក​ស្រាប់។​

ការយឺតយ៉ាវក្នុងការផលិតថាមពលស្អាត នាំឲ្យលំបាកសម្រេចកម្មវត្ថុកាត់បន្ថយការប្រែប្រួលអាកាស

សន្ទុះនៃការផលិតថាមពលស្អាត ឬថាមពលកកើតឡើងវិញ បានថយល្បឿនជាខ្លាំង ព្រោះតែការផ្លាស់ប្តូរជំហរន

ការយឺតយ៉ាវក្នុងការផលិតថាមពលស្អាត នាំឲ្យលំបាកសម្រេចកម្មវត្ថុកាត់បន្ថយការប្រែប្រួលអាកាស

សន្ទុះនៃការផលិតថាមពលស្អាត ឬថាមពលកកើតឡើងវិញ បានថយល្បឿនជាខ្លាំង ព្រោះតែការផ្លាស់ប្តូរជំហរនយោបាយអាកាសធាតុរបស់សហរដ្ឋអាមេរិក និងចិន។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (AIE) ដោយបញ្ជាក់ថា កំណើនការផលិតថាមពលស្អាត ទាបជាងកម្មវត្ថុដែលបានកំណត់នៅក្នុងកិច្ចប្រជុំ COP28។ 

Politico៖ លោកត្រាំចង់ចូលកិច្ចប្រជុំអាស៊ានដោយគ្មានចិនដើម្បីអួតស្នាដៃដោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាចង់ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅ

Politico៖ លោកត្រាំចង់ចូលកិច្ចប្រជុំអាស៊ានដោយគ្មានចិនដើម្បីអួតស្នាដៃដោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាចង់ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីនាចុងខែតុលា ឆ្នាំ២០២៥នេះ ដើម្បីបង្អួតពីស្នាដៃដោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃ ក៏ដូចជាការស្តារសន្តិភាពនៅក្នុងតំបន់។ នេះបើតាមកាសែត Politico នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ និងថា សេតវិមានអាមេរិកក៏បានស្នើសុំឲ្យមានការដកមន្ត្រីរដ្ឋាភិបាលចិនចេញពីកិច្ចប្រជុំកំពូលអាស៊ានផងដែរ។

ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អនុម័តយន្តការ​ស៊ើបអង្កេត ស្តីពី​ការរំលោភសិទ្ធិមនុស្ស​នៅ​អាហ្វហ្កានីស្ថាន

ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទ កាលពីថ្ងៃចន្ទទី​៦តុល

ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អនុម័តយន្តការ​ស៊ើបអង្កេត ស្តីពី​ការរំលោភសិទ្ធិមនុស្ស​នៅ​អាហ្វហ្កានីស្ថាន

ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទ កាលពីថ្ងៃចន្ទទី​៦តុលា​ នូវយន្តការស៊ើបអង្កេតពិសេសមួយ ស្តីអំពី​បទឧក្រិដ្ឋរំលោភបំពានសិទ្ធិមនុស្ស ដែលបានកើតឡើងនៅ​អាហ្វហ្កានីស្ថាន។ ប្រទេសសមាជិក​នៃ​​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ បាន​លើកឡើងថា ចាប់តាំងពី​​​របបផ្តាច់ការតាលីបង់​បានវិលត្រលប់មកកាន់អំណាចវិញ ប្រជាជនអាហ្វហ្កានីស្ថាន ជាពិសេសស្ត្រី​ ត្រូវរស់នៅក្នុងការកៀបសង្កត់ និងការភ័យខ្លាចជាប្រចាំ​។

នាយករដ្ឋមន្ត្រីថ្មី​​​បារាំង ​សេបាស្យៀង ឡឺក័រនុយ លាចុះពីតំណែង ១យប់ក្រោយ​ប្រកាសសមាសភាពរដ្ឋាភិបាល

បារាំង​កំពុងឈានជើងផុងជ្រៅក្នុងវិបត្តិ​នយោបាយ នៅថ្ងៃទី៦តុលានេះ បន្ទាប់ពី​លោកនាយករដ្ឋមន្ត

នាយករដ្ឋមន្ត្រីថ្មី​​​បារាំង ​សេបាស្យៀង ឡឺក័រនុយ លាចុះពីតំណែង ១យប់ក្រោយ​ប្រកាសសមាសភាពរដ្ឋាភិបាល

បារាំង​កំពុងឈានជើងផុងជ្រៅក្នុងវិបត្តិ​នយោបាយ នៅថ្ងៃទី៦តុលានេះ បន្ទាប់ពី​លោកនាយករដ្ឋមន្ត្រីថ្មី​ សេបាស្យៀង ឡឺក័រនុយ បាន​សម្រេចលាចុះពីតំណែង។​ ការលាចុះពីតំណែង បានធ្វើឡើង​ភ្លាមៗ ១យប់បន្ទាប់ពី​លោក ​បានប្រកាស​សមាសភាព​រដ្ឋាភិបាលថ្មី ហើយដែល​ធ្វើឲ្យ​លោកនាយករដ្ឋមន្ត្រី បាន​រងការរិះគន់សឹងពី​គ្រប់មជ្ឈដ្ឋាននយោបាយ​បារាំង​។

រង្វាន់ណូបែលវេជ្ជសាស្រ្ត​២០២៥​បាន​ទៅ​អ្នកស្រាវជ្រាវរកឃើញ​​កោសិកាចាំការពារ​ប្រព័ន្ធភាពស៊ាំ

អ្នកស្រាវជ្រាវជាតិជប៉ុន១នាក់ និងអ្នកស្រាវជ្រាវជនជាតិ​អាមេរិក​២នាក់​ត្រូវ​បាន​ជ្រើសរើស​ជ

រង្វាន់ណូបែលវេជ្ជសាស្រ្ត​២០២៥​បាន​ទៅ​អ្នកស្រាវជ្រាវរកឃើញ​​កោសិកាចាំការពារ​ប្រព័ន្ធភាពស៊ាំ

អ្នកស្រាវជ្រាវជាតិជប៉ុន១នាក់ និងអ្នកស្រាវជ្រាវជនជាតិ​អាមេរិក​២នាក់​ត្រូវ​បាន​ជ្រើសរើស​ជាជ័យលាភីណូបែល​វេជ្ជសាស្រ្ត​ឆ្នាំ ២០២៥។ បើតាម​ការប្រកាស​របស់​ គណៈកម្មការ​ណូបែល​នៅទីក្រុង​ស្តុកខូម កាលពីថ្ងៃ ចន្ទ ទី ៦តុលា អ្នកស្រាវជ្រាវ​ទាំងបីនាក់​ត្រូវ​​ទទួល​រង្វាន់ណូបែលវេជ្ជសាស្រ្ត​ ចំពោះ​ស្នាដៃ​រកឃើញ​​របស់​ពួកគេ​ទាក់ទង​នឹងការគ្រប់គ្រង​ប្រព័ន្ធភាពស៊ាំ។  ការកំណត់បាន​នូវ​តួនាទីរបស់​ឆ្មាំការពារប្រព័ន្ធភាពស៊ាំ នឹង​ចូលរួមចំណែក​​ជួយ​ឲ្យ​គេ​អាច​រិះរក​វិធីព្យាបាល​ជំងឺផ្សេងៗ​ដូចជា ជំងឺមហារីក ជំងឺអូតូអ៊ីម្ញូនជាដើម។

CPU៖ មានករណីបំពានផ្លូវភេទ និងឃាតកម្មលើកុមារចំនួន ៣ករណីក្នុងរយៈពេល ២ខែ

របាយការណ៍ចេញផ្សាយដោយអង្គភាពការពារកុមារនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងរយៈពេល

CPU៖ មានករណីបំពានផ្លូវភេទ និងឃាតកម្មលើកុមារចំនួន ៣ករណីក្នុងរយៈពេល ២ខែ

របាយការណ៍ចេញផ្សាយដោយអង្គភាពការពារកុមារនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងរយៈពេល ២ខែចុងក្រោយនេះ អង្គភាពការពារកុមារ ហៅកាត់ថា CPU និងសមត្ថកិច្ចកម្ពុជាបានបង្រ្កាបករណីរំលោភបំពានកុមារធ្ងន់ធ្ងរចំនួន ៣ករណី ដូចជាការបៀតបៀន កេងប្រវ័ញ្ចផ្លូវភេទ និងឃាតកម្ម។ បើតាមរបាយការណ៍ដដែល អង្គភាពបានសហការជាមួយមន្ត្រីជំនាញដើម្បីឃាត់ខ្លួនជនសង្ស័យ និងបន្តសំណុំរឿងតាមនីតិវិធីច្បាប់។

រដ្ឋបាលត្រាំចាត់ទុកទីក្រុងគ្រប់គ្រងដោយបក្ស​ប្រជាធិបតេយ្យ​ថា ជា​តំបន់​សង្រ្គាម

​ដើម្បី​ការពារជំហរ​ពង្រាយ​កងកម្លាំង​ឆ្មាំជាតិ ​រដ្ឋបាល​ត្រាំ​បាន​និយាយ​ចាត់ទុក​ទីក្រុងឈ

រដ្ឋបាលត្រាំចាត់ទុកទីក្រុងគ្រប់គ្រងដោយបក្ស​ប្រជាធិបតេយ្យ​ថា ជា​តំបន់​សង្រ្គាម

​ដើម្បី​ការពារជំហរ​ពង្រាយ​កងកម្លាំង​ឆ្មាំជាតិ ​រដ្ឋបាល​ត្រាំ​បាន​និយាយ​ចាត់ទុក​ទីក្រុងឈីកាហ្គោ (Chicago) ​ដែលគ្រប់គ្រង​ដោយ​​បក្សប្រជាធិបតេយ្យថា ជា​តំបន់​សង្រ្គាម។ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតី​អាមេរិក លោកដូណាល់​ត្រាំ​បាន​ចុះហត្ថលេខា​លើក្រឹត្យ​បញ្ជូនឆ្មាំជាតិ​ចំនួន​៣០០​នាក់​ទៅ​ឈីកាហ្គោ នៅបន្ទាប់ពីមានការប្រឈមមុខដាក់គ្នា​ខ្លាំងរវាង​​ភ្នាក់ងារប្រឆាំង​ជនអន្តោប្រវេសន៍ ហើយ​និង​បាតុករ។ នៅចុងសប្តាហ៍មុននេះ រដ្ឋបាល​លោកត្រាំ​ទើប​តែ​បញ្ជូន​កងកម្លាំង​ឆ្មាំជាតិពី​រដ្ឋ​កាលីហ្វ័រនីញ៉ា​ ទៅOregon រដ្ឋ​មួយ​ទៀត​ដែលគ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ។ ដល់វេនដែល​លោកដូណាល់ ត្រាំ​ត្រូវ​ធ្វើជា​មេធ្មប់​សងសឹក​​ក្រុមបក្ស​ប្រឆាំង បក្សប្រជាធិបតេយ្យ?

លោក ស៊ីន ចាន់សិរីវុត្ថា៖ វត្តមានក្រុមហ៊ុនអាកាសចរណ៍ Etihad ជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក

កាលពីចុងសប្តាហ៍កន្លងទៅ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍កំរិតពិភពលោក Etihad Airways បានចាប់ផ្តើមហោះហើរត

លោក ស៊ីន ចាន់សិរីវុត្ថា៖ វត្តមានក្រុមហ៊ុនអាកាសចរណ៍ Etihad ជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក

កាលពីចុងសប្តាហ៍កន្លងទៅ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍កំរិតពិភពលោក Etihad Airways បានចាប់ផ្តើមហោះហើរត្រង់ជាលើកដំបូងពីទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញប្រទេសកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ការតភ្ជាប់រវាងទីក្រុងអាប៊ុយដាប៊ី និងក្រុងភ្នំពេញ តាមរយៈក្រុមហ៊ុន Etihad Airways ជាសញ្ញាណមួយ ដែលបង្ហាញពីស្ថិរភាពផ្លូវអាកាស និងជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក៕

របាយការណ៍HRF៖ ស្ថានភាពមនុស្សធម៌តាមព្រំដែនខ្មែរ-ថៃមានភាពប្រសើរឡើង

វេទិកាឆ្លើយតបមនុស្សធម៌ ហៅកាត់ HRF បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយមួយថា អស់រយៈពេល៩សប្តាហ៍ន

របាយការណ៍HRF៖ ស្ថានភាពមនុស្សធម៌តាមព្រំដែនខ្មែរ-ថៃមានភាពប្រសើរឡើង

វេទិកាឆ្លើយតបមនុស្សធម៌ ហៅកាត់ HRF បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយមួយថា អស់រយៈពេល៩សប្តាហ៍នៃការឈប់ផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានបទឈប់បាញ់ ស្ថានភាពមនុស្សធម៌នៅតាមព្រំដែនប្រទេសទាំងពីរបន្តមានភាពប្រសើរឡើង។ តែយ៉ាងណាមិញ និងបើតាម​របាយការណ៍ដដែល ពលរដ្ឋភៀសសឹក ដែលបាន​ធ្លាក់ចុះនៅត្រឹមចំនួន ​​​១ម៉ឺន១ពាន់នាក់ គិត​​នៅត្រឹមថ្ងៃទី​២២កញ្ញា បែរជាកើនឡើងមកចំនួន​​ជាង១ម៉ឺន៦ពាន់នាក់ នៅត្រឹមថ្ងៃទី​២តុលា។ ​

Get more results via ClueGoal