រដ្ឋបាលខេត្តសៀមរាបបានទទូចឱ្យពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បញ្ឈប់ការសាងសង់សំណង់គ្មានច្បាប់អនុញ្ញាត និងហាមផងដែរ ការប្រមូលផ្តុំគ្នាប្រឆាំងការអនុវត្តការងារនេះ។ ការទទូចនេះធ្វើឡើង បន្ទាប់អាជ្ញាធរខេត្តសៀមរាបបានទទួលរបាយការណ៍ពីអាជ្ញាធរជាតិអប្សរាថា សំណង់ខុសច្បាប់ក្នុងតំបន់អង្គរកំពុងតែរីកដុសដាល។ បើតាមរដ្ឋបាលខេត្តសៀមរាប ប្រសិនបើពលរដ្ឋណាមួយបន្តរឹងទទឹង ពួកគេនឹងត្រូវប្រឈមមុខជាមួយច្បាប់។
ពីពេលនេះទៅប៉ុន្មានសប្តាហ៍ខាងមុខ ទាហានមួកខៀវជាង១ម៉ឺននាក់របស់អង្គការសហប្រជាជាតិនឹងត្រូវបំបែកជួរ វេចខ្ចប់ឥវ៉ាន់ត្រលប់ចូលផ្ទះ។ កាលពីថ្ងៃ ពុធទី ៨តុលា អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់អង្គការសហប្រជាជាតិបានប្រកាសពីការកាត់បន្ថយចំនួនកងកម្លាំងមួកខៀវប្រមាណ ១ភាគ៤ ក៏ព្រោះតែវិបត្តិខ្វះថវិកា។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះ។
ពីពេលនេះទៅប៉ុន្មានសប្តាហ៍ខាងមុខ ទាហានមួកខៀវជាង១ម៉ឺននាក់របស់អង្គការសហប្រជាជាតិនឹងត្រូវបំបែកជួរ វេចខ្ចប់ឥវ៉ាន់ត្រលប់ចូលផ្ទះ។ កាលពីថ្ងៃ ពុធទី ៨តុលា អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់អង្គការសហប្រជាជាតិបានប្រកាសពីការកាត់បន្ថយចំនួនកងកម្លាំងមួកខៀវប្រមាណ ១ភាគ៤ ក៏ព្រោះតែវិបត្តិខ្វះថវិកា។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះ។
លោក ឡាស្លូ ក្រាស្សណាហោរកៃ ក្លាយជាអ្នកនិពន្ធ ជនជាតិហុងគ្រី ទី២ ដែលទទួលបានរង្វាន់ណូបែលអក្សរសិល្ប៍ពិភពលោក។ ក្នុងវ័យ៧១ឆ្នាំ លោកជាអ្នកនិពន្ធប្រលោមលោកនិងតែងរឿងកុន ដែលប្រសព្វតែងរឿងពីសង្គមខ្មៅងងឹតអន្ធកាល និងភាពសោកសៅ។
លោក ឡាស្លូ ក្រាស្សណាហោរកៃ ក្លាយជាអ្នកនិពន្ធ ជនជាតិហុងគ្រី ទី២ ដែលទទួលបានរង្វាន់ណូបែលអក្សរសិល្ប៍ពិភពលោក។ ក្នុងវ័យ៧១ឆ្នាំ លោកជាអ្នកនិពន្ធប្រលោមលោកនិងតែងរឿងកុន ដែលប្រសព្វតែងរឿងពីសង្គមខ្មៅងងឹតអន្ធកាល និងភាពសោកសៅ។
លោក ឡាស្លូ ក្រាស្សណាហោរកៃ ក្លាយជាអ្នកនិពន្ធ ជនជាតិហុងគ្រី ទី២ ដែលទទួលបានរង្វាន់ណូបែលអក្សរសិល្ប៍ពិភពលោក។ ក្នុងវ័យ៧១ឆ្នាំ លោកជាអ្នកនិពន្ធប្រលោមលោកនិងតែងរឿងកុន ដែលប្រសព្វតែងរឿងពីសង្គមខ្មៅងងឹតអន្ធកាល និងភាពសោកសៅ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាសបានទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងដោះលែងចំណាប់ខ្មាំង។ កិច្ចព្រមព្រៀងនេះក៏មានចែងពីការដកទ័ពរបស់អ៊ីស្រាអែលមួយភាគ និងការបើកផ្លូវផ្តល់ជំនួយមនុស្សធម៌នៅហ្កាហ្សា ដែលត្រូវចុះហត្ថលេខានៅប្រទេសអេហ្ស៊ីប នាថ្ងៃព្រហស្បតិ៍ ទី៩ តុលា។ តែរូបភាពដែលគេបានសង្កេតឃើញនៅលើសមរភូមិ គឺថា អ៊ីស្រាអែលនៅតែបន្តវាយប្រហារលើហ្កាហ្សាដដែល។
នាយករដ្ឋមន្រ្តីថៃ អៈនុធិន ឆាន-វីរ៉ៈគូនបាននិយាយប្រាប់អ្នកកាសែតនៅថ្ងៃព្រហស្បតិ៍ទី៩តុលាថា លោកបានទទួលសំបុត្រពីប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលបានបញ្ជាក់ពីចេតនារបស់លោកចង់ឃើញថៃ និងកម្ពុជាដែលជាប្រទេសជិតខាងកាត់បន្ថយភាពតានតឹងនៅព្រំដែន។ ប្រធានាធិបតីអាមេរិកផ្ញើសំបុត្រទៅនាយករដ្ឋមន្រ្តីថៃ នៅមួយថ្ងៃបន្ទាប់ពីប្រមុខរដ្ឋាភិបាលថៃនិយាយថា សន្តិភាពអាចកើតឡើងទៅបានគឺអាស្រ័យទៅលើជំហររបស់កម្ពុជា ប៉ុន្តែ មិនអាស្រ័យទៅលើអន្តរាគមន៍ ការលូកដៃសម្របសម្រួលពីប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។
នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វិទ្យុអាស៊ីសេរីជាភាសាខ្មែរ បានប្រកាសផ្អាកសកម្មភាពទាំងស្រុងចាប់ពីពេលនេះតទៅ ដើម្បីរកវិធីសាស្ត្រថ្មីបន្តសកម្មភាពរបស់ខ្លួនឡើងវិញ នៅពេលឆាប់ៗខាងមុខ។ នេះជាការគូសបញ្ជាក់របស់វិទ្យុអាស៊ីសេរី RFA Khmer និងដោយអះអាងថា ការផ្អាកសកម្មភាពនេះដោយសារតែមានការប្រែប្រួលគោលនយោបាយនៅសហរដ្ឋអាមេរិក។
នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ទាហានកងពលលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនមេបញ្ជាការរង និងមន្ត្រីនគរបាលសរុបចំនួន ៦នាក់ ពាក់ព័ន្ធនឹងករណីនាំមនុស្សឆ្លងដែនខុសច្បាប់ ត្រង់ចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។ មន្ត្រីពាក់ព័ន្ធនឹងបទល្មើសទាំង ៦នាក់នេះ ត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការបន្ត។
នៅថ្ងៃទី៩ ខែតុលានេះ មេទ័ពភូមិភាគទី១របស់ថៃបានផ្ញើលិខិតបន្ទាន់មួយទៅកាន់មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ របស់កម្ពុជា។ នៅក្នុងលិខិតនោះ យោធាថៃស្នើឲ្យកម្ពុជាចូលរួមដោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតាមបណ្តោយព្រំដែនកម្ពុជា- ថៃក្នុងខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យ។ សំណើរបស់យោធាថៃនេះធ្វើឡើង ចំពេលដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរបានជួបប្រជុំលើកទី២ តាមប្រព័ន្ធវីដេអូនាថ្ងៃទី៩ ខែតុលានេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ អង្គការសង្គមស៊ីវិលដែលធ្វើការងារលើសិទ្ធិទទួលបានព័ត៌មានចំនួន ១៩ស្ថាប័នបានស្នើឱ្យរដ្ឋាភិបាល និងស្ថាប័នសភាជាតិពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានឱ្យបានយ៉ាងយូរត្រឹមឆ្នាំ ២០២៦។ សំណើនេះធ្វើឡើង ក្រោយពីពួកគេយល់ឃើញថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន គឺជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់ការការពារបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ១៩៨១ បារាំងបានអនុម័តច្បាប់ រំលាយទោសប្រហារជីវិត ជាស្ថាពរ។ ៤៤ ឆ្នាំក្រោយមក កិត្តិនាមលោក Robert Badinter ស្ថាបនិកច្បាប់ជាប្រវត្តិសាស្ត្រនេះ នឹងត្រូវរដ្ឋាភិបាលបារាំងចារឹក នៅក្នុងវិមានឥស្សរជន Panthéon នាល្ងាចថ្ងៃទី ៩ ខែតុលា ក្រោមអធិបតីភាពនៃប្រមុខរដ្ឋបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង។
តុលា ជាខែដែលពិភពលោកឧទ្ទិសដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។ ដូចជារៀងរាល់ឆ្នាំ ពេញមួយខែតុលានេះ អាជ្ញាធរសុខាភិបាលនានាបានរៀបចំកម្មវិធីផ្សេងៗជាច្រើនដើម្បីបញ្ចៀបពលរដ្ឋឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការធ្វើតេស្តេវែករក ជំងឺមហារីកសុដន់ ដែលបើគេឆាប់ដឹង ឆាប់បានទទួលការព្យាបាល នោះសំណាងបានជាសះស្បើយពីជំងឺក៏ខ្ពស់ខ្លាំង។ ប៉ុន្តែទន្ទឹមពេលជាមួយគ្នានេះ មានចំណោទសួរថាតើហេតុអ្វីបានជាមានស្ត្រីវ័យក្មេងកាន់តែច្រើនឡើងៗកើតជំងឺមហារីកសុដន់?
ជ័យលាភីរង្វាន់ណូបែលគីមីវិទ្យាឆ្នាំ២០២៥ ត្រូវបានទៅគីមីវិទូបីរូប ដែលរកឃើញរចនាសម្ព័ន្ធលោហៈសរីរាង្គថ្មី មានសមត្ថភាពអាចចាប់ឧស្ម័នពុល ស្រូបយកចំណាយទឹកពីខ្យល់ក្នុងវាលខ្សាច់ ... អ្នកស្រាវជ្រាវទាំងបី ម្នាក់មានសញ្ជាតិជប៉ុន ម្នាក់កើតនៅអង់គ្លេស និងម្នាក់ទៀតជាជនជាតិអាមេរិកដើមកំណើតហ្សកដានី៕
លោក គៀរ ស្តារមឺ នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងតែបំពេញទស្សនកិច្ចនៅឥណ្ឌា។ ពីឥណ្ឌា លោកបានថ្លែងរម្លឹកជាថ្មី ដោយក្តីសប្បាយរីករាយចំពោះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលប្រទេសទាំង ២ បានសម្រេចចុះហត្ថលេខាកាលពីខែកក្កដាកន្លងទៅ។ ទស្សនកិច្ច ២ថ្ងៃ របស់មេដឹកនាំអង់គ្លេសនៅឥណ្ឌានេះ ផ្តោតជាសំខាន់លើការផ្តល់សន្ទុះសេដ្ឋកិច្ច ពាណិជ្ជកម្ម។
បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃបានក្លាយជាក្តីបារម្ភមួយដែលធ្វើឲ្យក្រុមអ្នកជំនាញសញ្ជឹងគិតដល់ផ្លូវបំបែករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅ អាស៊ាន។ ក្តីបារម្ភនេះត្រូវបានអ្នកជំនាញកិច្ចការអន្តរជាតិលើកឡើងនៅក្នុងវេទិកាភ្នំពេញលើកទី៤ ស្តីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម៖ ស្វ័យភាពជាយុទ្ធសាស្ត្រ និងជម្រើសគោលនយោបាយរបស់អាស៊ាន» ដែលរៀបចំដោយរាជបណ្ឌិតសភាកម្ពុជានៅព្រឹកថ្ងៃពុធ ទី៨ តុលានេះ។ អ្វីដែលក្រុមអ្នកជំនាញបារម្ភ គឺខ្លាចតែបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃដែលអាចអូសបន្លាយធ្វើឲ្យប្រទេសទាំងពីរមើលមុខគ្នាលែងចំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
រដ្ឋាភិបាលដាណឺម៉ាកនឹងដាក់ច្បាប់ ហាមឃាត់ក្មេងក្រោមអាយុ១៥ឆ្នាំ មិនឱ្យលេងបណ្តាញសង្គម។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោកស្រីនាយករដ្ឋមន្ត្រីដាណឺម៉ាកនៅថ្ងៃទី៧ តុលា នៅចំពោះមុខអង្គសភា។
កាលពីថ្ងៃ អង្គារ ទី ៧ តុលា ឆ្នាំ ២០២៥ នេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលមានអាយុគម្រប់ ៧៣ ឆ្នាំ មិនលាក់លាមអំពី មហិច្ឆតាចង់បន្តមានជីវិតរស់ រហូតដល់អាយុលើសពី ១០០ ឆ្នាំ។ ជាក់ស្តែង លោក ពូទីន បានបំផុសបំផុល និង លើកទឹកចិត្ត តាមរយៈការឧបត្ថម្ភថវិកាដល់ គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រនានា ក្នុងប្រទេស ដែលឆ្ពោះទៅប្រយុទ្ធទល់ នឹងដំណើរចាស់ជរា។
ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានរម្លឹកឡើងវិញពីការបែងចែកតួនាទី និងសិទ្ធិអំណាចរបស់អភិបាលខណ្ឌ ស្រុកក្នុងការចាត់ចែង និងដោះស្រាយរាល់បញ្ហាប្រឈមស្ថិតក្នុងដែនដីដែលខ្លួនគ្រប់គ្រង។ ការរម្លឹកដូចនេះដោយលោក ស សុខាសង្កេតឃើញថា អភិបាលខណ្ឌ ស្រុកមួយចំនួនមិនស្គាល់ពីតួនាទី សិទ្ធិអំណាចខ្លួនឯង ដោយរង់ចាំតែការសម្រេចពីថ្នាក់លើ។ លោក ស សុខា ចង់ឃើញរដ្ឋបាលថ្នាក់ក្រោមជាតិចេះប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនដោយស្វ័យភាព និងដោយមិនចាំបាច់សុំអនុសាសន៍ ឬឆ្លងយោបល់ថ្នាក់លើ។ អ្វីទៅជាហេតុផល និងឧបសគ្គដែលធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិខ្លះគ្មានម្ចាស់ការលើដែនសមត្ថកិច្ចរបស់ខ្លួន?
នៅប៉ែកកណ្តាលប្រទេសភូមា មានមនុស្សស្លាប់យ៉ាងហោចណាស់ ៤០នាក់ និងរបួសជាង ៨០នាក់ ព្រោះតែការទម្លាក់គ្រាប់ពីសំណាក់របបសឹក។ រឿងរ៉ាវនេះ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ ទី៦ តុលា តែរដ្ឋាភិបាលក្រុងណៃពិដោរ មិនបានចេញមុខនិយាយពន្យល់បកស្រាយអ្វីទាំងអស់ចំពោះហេតុការណ៍សោកនាកម្មមួយនេះ។
នៅប្រទេសថៃ ក្រុមមេដឹកនាំចលនា «អាវក្រហម» ចំនួន ១១នាក់ បានត្រូវតុលាការកាត់ទោសព្រហ្មទណ្ឌ ដែលស្ថានទម្ងន់ទោសក្នុងកម្រិតផ្សេងៗគ្នា។ អ្នកទោសខ្លះត្រូវជាប់ក្នុងពន្ធនាគារជាង ៤ ឆ្នាំ។ សំណុំរឿងនេះពាក់ព័ន្ធនឹងបាតុកម្មទាមទារទម្លាក់រដ្ឋាភិបាលថៃ កាលពីឆ្នាំ ២០១០។
គណៈកម្មាធិការណូបែលបានប្រគល់ជ័យលាភីរង្វាន់ណូបែលរូបវិទ្យាឆ្នាំ២០២៥ ឲ្យអ្នកស្រាវជ្រាវ ៣នាក់ដែលបានរកឃើញឥទ្ធិពលនៃរូងកង់ទិក ម៉ាក្រូស្កូពី និងការកម្រិតថាមពលនៅក្នុងចរន្តអគ្គិសនី។ អ្នកស្រាវជ្រាវទាំង ៣នាក់ គឺលោក John M. Martinis ជនជាតិអាមេរិក Michel H. Devoret ជនជាតិបារាំង និងលោក John Clarke ជាជនជាតិអង់គ្លេស។
បារាំងបានធ្លាក់ផុងក្នុងវិបត្តិនយោបាយ គួរឲ្យព្រួយបារម្ភបំផុត បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថ្មី សេបាស្យៀង ឡឺក័រនុយ បានប្រកាសលាចុះតំណែង កាលពីថ្ងៃចន្ទទី៦តុលា ប្រមាណតែ១៤ម៉ោងក្រោយប្រកាសសមាសភាពរដ្ឋាភិបាលថ្មី។ ការលាចុះពីតំណែង ព្រោះតែមានបក្សនយោបាយមិនពេញចិត្តនឹងសមាសភាពរដ្ឋាភិបាល និងបានប្រកាសគំរាមដាក់ញត្តិសភា ដើម្បីបោះឆ្នោតដកសេចក្តីទុកចិត្ត។ សម្រាប់ពេលនេះ បារាំង មហាអំណាចសេដ្ឋកិច្ចទី២របស់អឺរ៉ុប កំពុងស្ថិតនៅក្នុងភាពតែលតោល គ្មានរដ្ឋាភិបាល ស្របពេលដែលបរិបទសេដ្ឋកិច្ច និងសង្គ្រាមនៅអ៊ុយក្រែនផង កំពុងតែរួមរឹតយ៉ាងខ្លាំង។
ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃឱសានវាទដែលក្រុមយោធាថៃបានស្នើឲ្យអាជ្ញាធរកម្ពុជាផ្ញើផែនការជម្លៀសពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ។ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី៧ ខែតុលានេះថា កម្ពុជាមិនធ្វើតាមការចង់បានរបស់ថៃ និងថា ស្ថានការណ៍ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យមានសភាពស្ងប់ស្ងាត់ធម្មតា។
តាមគម្រោង នាវាចម្បាំងចិន និងអូស្ត្រាលីនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាប៉ុន្មានថ្ងៃខាងមុខនេះ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៧ តុលានេះ មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា ឧត្តមនាវីឯក សំ សុខា លើកឡើងថា ការចូលចតរបស់នាវាចម្បាំងចិន និងអូស្ត្រាលីជាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ពជើងទឹក និងរឹតចំណងសាមគ្គីភាពរវាងប្រទេស និងប្រទេស។ តែលោក សំ សុខា មិនភ្លេចបញ្ជាក់ថា ការដែលនាវាចម្បាំងចិន និងអូស្រា្តលីមិនអាចចូលចតនៅកំពង់ផែរាម ដោយសារតែកំពង់ផែរាមមានជម្រៅទឹករាក់។ សូមស្តាប់បទសម្ភាសជាមួយឧត្តម នាវីឯក សំ សុខា ដែលជាការរៀបចំដោយ ហ៊ុល រស្មី។
ជនជាតិប៉ាគីស្ថាន បង់ក្លាដែស និងនេប៉ាល់សរុបចំនួន ២៩០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីពួកគេបានស្នាក់នៅ និងធ្វើការខុសច្បាប់នៅក្នុងខេត្តព្រះសីហនុ។ ការរកឃើញជនបរទេសខុសច្បាប់ទាំងនេះ ផ្តើមចេញពីជម្លោះដ៏ហិង្សាទាក់ទងទៅនឹងការប្រមាថពូជសាសន៍កាលពីថ្ងៃទី៤ តុលា រវាងជនជាតិចិន និងជនបរទេសទាំងនោះនៅតំបន់ Chinatown។ អ្នកតាមដានសង្គមនានាបានចោទសួរថា តើការរកឃើញជនបរទេសរស់នៅ និងធ្វើការខុសច្បាប់ដ៏ច្រើនសន្ធឹកនៅខេត្តព្រះសីហនុពេលនេះ ជាកម្សោយនៃការអនុវត្តច្បាប់ ឬច្បាប់នៅមានភាពចន្លោះប្រហោង?
អង្គការសង្គមស៊ីវិលជិត ២០ស្ថាប័នសម្តែងក្តីបារម្ភពីការវិលចូលស្រុកយ៉ាងក្រាស់ក្រែលរបស់ពលករចំណាកស្រុក ដែលទៅធ្វើការនៅប្រទេសថៃ ក្រោយកម្ពុជា-ថៃមានជម្លោះព្រំដែន។ ក្នុងសេចក្តីថ្លែងការណ៍រួមចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះមើលឃើញពីផលលំបាកពលករ ត្បិតការវិលត្រឡប់ដ៏ច្រើនលើសលប់បែបនេះនឹងប៉ះពាល់ខ្លាំងដល់ស្ថានភាពការងារ និងសេដ្ឋកិច្ចកម្ពុជាដែលកំពុងលំបាកស្រាប់។
សន្ទុះនៃការផលិតថាមពលស្អាត ឬថាមពលកកើតឡើងវិញ បានថយល្បឿនជាខ្លាំង ព្រោះតែការផ្លាស់ប្តូរជំហរនយោបាយអាកាសធាតុរបស់សហរដ្ឋអាមេរិក និងចិន។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (AIE) ដោយបញ្ជាក់ថា កំណើនការផលិតថាមពលស្អាត ទាបជាងកម្មវត្ថុដែលបានកំណត់នៅក្នុងកិច្ចប្រជុំ COP28។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាចង់ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីនាចុងខែតុលា ឆ្នាំ២០២៥នេះ ដើម្បីបង្អួតពីស្នាដៃដោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃ ក៏ដូចជាការស្តារសន្តិភាពនៅក្នុងតំបន់។ នេះបើតាមកាសែត Politico នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ និងថា សេតវិមានអាមេរិកក៏បានស្នើសុំឲ្យមានការដកមន្ត្រីរដ្ឋាភិបាលចិនចេញពីកិច្ចប្រជុំកំពូលអាស៊ានផងដែរ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទ កាលពីថ្ងៃចន្ទទី៦តុលា នូវយន្តការស៊ើបអង្កេតពិសេសមួយ ស្តីអំពីបទឧក្រិដ្ឋរំលោភបំពានសិទ្ធិមនុស្ស ដែលបានកើតឡើងនៅអាហ្វហ្កានីស្ថាន។ ប្រទេសសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស បានលើកឡើងថា ចាប់តាំងពីរបបផ្តាច់ការតាលីបង់បានវិលត្រលប់មកកាន់អំណាចវិញ ប្រជាជនអាហ្វហ្កានីស្ថាន ជាពិសេសស្ត្រី ត្រូវរស់នៅក្នុងការកៀបសង្កត់ និងការភ័យខ្លាចជាប្រចាំ។
បារាំងកំពុងឈានជើងផុងជ្រៅក្នុងវិបត្តិនយោបាយ នៅថ្ងៃទី៦តុលានេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថ្មី សេបាស្យៀង ឡឺក័រនុយ បានសម្រេចលាចុះពីតំណែង។ ការលាចុះពីតំណែង បានធ្វើឡើងភ្លាមៗ ១យប់បន្ទាប់ពីលោក បានប្រកាសសមាសភាពរដ្ឋាភិបាលថ្មី ហើយដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី បានរងការរិះគន់សឹងពីគ្រប់មជ្ឈដ្ឋាននយោបាយបារាំង។