កម្ពុជានៅតែជាប្រទេសម្ចាស់ផ្ទះធំទីពីរសម្រាប់អ្នកស្ម័គ្រចិត្តបារាំង
newsare.net
ជារៀងរាល់ឆ្នាំ ទិវាអ្នកស័្មគ្រចិត្តបារាំងតែងតែរៀបចំប្រារព្ធធ្វើឡើង ជាមួយនឹងការចូលរួមពីមកម្ពុជានៅតែជាប្រទេសម្ចាស់ផ្ទះធំទីពីរសម្រាប់អ្នកស្ម័គ្រចិត្តបារាំង
ជារៀងរាល់ឆ្នាំ ទិវាអ្នកស័្មគ្រចិត្តបារាំងតែងតែរៀបចំប្រារព្ធធ្វើឡើង ជាមួយនឹងការចូលរួមពីមនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោក។ ទិវានេះមានគោលដៅសំខាន់ក្នុងការលើកកម្ពស់ការប្តេជ្ញាចិត្តរបស់អ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិឲ្យមកធ្វើការក្នុងសហគមន៍តាមបណ្តាប្រទេសនានា។ កម្មវត្ថុសំខាន់មួយទៀតនៃការប្រារព្ធទិវានេះ គឺជំរុញឲ្យមានការផ្លាស់ប្តូរអ្នកស្ម័គ្រចិត្តអន្តរជាតិ ដើម្បីពង្រឹងសាមគ្គីភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ នៅឆ្នាំ២០២៥នេះ ប្រទេសកម្ពុជានៅតែត្រូវបានចាត់ទុកថាជាប្រទេសម្ចាស់ផ្ទះធំទីពីរ សម្រាប់អ្នកស្ម័គ្រចិត្តបារាំង ដែលមានចំនួនរហូតដល់ជិត២០០នាក់ក្នុងមួយឆ្នាំៗ។ ពួកគេបានមកធ្វើការនៅលើវិស័យសំខាន់ៗដូចជាវិស័យអប់រំ កសិកម្ម និងបរិស្ថាន។ ដោយឡែកអ្នកស្ម័គ្រចិត្តកម្ពុជា ដែលបានចាកចេញទៅប្រទេសបារាំងក៏មានការកើនឡើងរហូតដល់៤២នាក់ផងដែរ ចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៥នេះ។ Read more