ក្រោយរបបអាសាដដួលរលំ តើរបបស៊ីរីថ្មីនឹងអាចបង្រួបបង្រួមទឹកដី និងកម្លាំងទ័ពឡើងវិញ?
newsare.net
ជិតមួយឆ្នាំ នៃការដួលរលំរបបបាស្ហា អាល់អាសាដ ស៊ីរីនៅតែមិនទាន់រកឃើញឯកភាពជាតិទាំងស្រុង។ នៅក្រោយរបបអាសាដដួលរលំ តើរបបស៊ីរីថ្មីនឹងអាចបង្រួបបង្រួមទឹកដី និងកម្លាំងទ័ពឡើងវិញ?
ជិតមួយឆ្នាំ នៃការដួលរលំរបបបាស្ហា អាល់អាសាដ ស៊ីរីនៅតែមិនទាន់រកឃើញឯកភាពជាតិទាំងស្រុង។ នៅក្នុងគោលដៅបង្រួបបង្រួមជាតិ ប្រមូលទឹកដីទាំងអស់មកនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថ្មី ប្រធានាធិបតីស្តីទី លោកអាម៉េដ អាល់ ស្ហារ៉ា Ahmed Al Charaa បានចរចាជាមួយកម្លាំងប្រដាប់អាវុធគ្រប់ភាគីនៅស៊ីរី ជាពិសេសក្រុមគួដឌីស្ថាន ដែលគ្រប់គ្រងតំបន់ស្វយ័តភាគខាងជើងស៊ីរី។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃអាទិត្យ មេដឹកនាំរបស់ចលនាប្រយុទ្ធគួដឌីស្ថានបានមានប្រសាសន៍ថា លោកបានរកឃើញកិច្ចព្រមព្រៀងជាគោលការណ៍ជាមួយមេដឹកនាំថ្មីរបស់ស៊ីរី ស្តីពីការធ្វើសមាហរណកម្មទាហានគួដទៅក្នុងជួរកងទ័ពជាតិស៊ីរី។ Read more