Cambodia



អង្គការសហប្រជាជាតិ​ប្រឈមនឹងបញ្ហាគ្មាន​​​ប្រាក់ ដើម្បី​ជួយ​​​​​​កុមារ​រ៉ូហ៊ីងយ៉ា​​នៅជំរំបង់ក្លាដែស

អង្គការ Unicef បានបញ្ជាក់​ឲ្យដឹងថា ខ្លួន​កំពុងប្រឈមនឹងបញ្ហាខ្វះថវិកាធ្ងន់ធ្ងរ សម្រាប់ឆ្នាំ​២០

មនុស្ស​ជិត​១៤លាននាក់ប្រឈម​នឹងគ្រោះ​ទុរ្ភិក្ស ព្រោះតែ​ការ​កាត់​បន្ថយ​ជំនួយ​ហិរញ្ញវត្ថុអន្តរជាតិ

ការ​កាត់​បន្ថយ​ជំនួយ​ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់​ជួយ​ផ្នែក​មនុស្សធម៌ បាន​បណ្តាល​ឲ្យ​ប្

មនុស្ស​ជិត​១៤លាននាក់ប្រឈម​នឹងគ្រោះ​ទុរ្ភិក្ស ព្រោះតែ​ការ​កាត់​បន្ថយ​ជំនួយ​ហិរញ្ញវត្ថុអន្តរជាតិ

ការ​កាត់​បន្ថយ​ជំនួយ​ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់​ជួយ​ផ្នែក​មនុស្សធម៌ បាន​បណ្តាល​ឲ្យ​ប្រជាជន​ក្នុង​ពិភពលោក ចំនួន​ប្រមាណជាង ១៣,៧ លាននាក់ ធ្លាក់​ក្នុង​សភាព​អត់​ឃ្លាន​ធ្ងន់ធ្ងរ។ នេះបើតាម​ការ​ក្រើនរំឭក របស់​​ អង្គការ​ស្បៀង​អាហារ​ពិភពលោក​ ដោយ​បញ្ជាក់ថា ខ្លួន​ត្រូវ​បង្ខំចិត្ត​​កាត់​បន្ថយ​បេសកកម្ម​នៅបណ្តា​ប្រទេសជាច្រើន​​ ព្រោះតែ​ខ្វះថវិកា​​​។​ ​

អាមេរិក​បង្ខំ​ឲ្យសម្ព័ន្ធមិត្ត​​អូតង់ ត្រូវចាយប្រាក់ទិញសព្វាវុធ​អាមេរិក​ឲ្យច្រើន ដើម្បីជួយ​អ៊ុយក្រែន

ថ្ងៃពុធទី​​១៥តុលា ក្រុមប្រទេសសម្ព័ន្ធមិត្ត​អូតង់បានជួបប្រជុំគ្នា​​ ដើម្បី​រិះរកមធ្យោបាយ

អាមេរិក​បង្ខំ​ឲ្យសម្ព័ន្ធមិត្ត​​អូតង់ ត្រូវចាយប្រាក់ទិញសព្វាវុធ​អាមេរិក​ឲ្យច្រើន ដើម្បីជួយ​អ៊ុយក្រែន

ថ្ងៃពុធទី​​១៥តុលា ក្រុមប្រទេសសម្ព័ន្ធមិត្ត​អូតង់បានជួបប្រជុំគ្នា​​ ដើម្បី​រិះរកមធ្យោបាយ ​ត្រៀមកម្លាំងទប់ទល់​នឹងការគំរាមរបស់រុស្ស៊ី​។ ក្នុង​ពេល​ប្រជុំ លោក​រដ្ឋមន្ត្រីការពារជាតិអាមេរិក បានលើកឡើងថា ​​​អាមេរិក​​​​​ចង់​ឃើញ​ក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់​​ ចូលប្រាក់​គ្នា​ដើម្បីទិញគ្រឿងសព្វាវុធអាមេរិក​ឲ្យ​បានច្រើន​ យកទៅជួយអ៊ុយក្រែន​។​ ​

តុលាការកាត់ទោសអតីតមន្រ្តីនគរបាលដែល​ស្រវឹងបុករះលើ​ផ្លូវនរោត្តមឲ្យជាប់ពន្ធនាគារ​ ៣ឆ្នាំ

អតីតនាយការិយាល័យគណនេយ្យចំណុះផែនការភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្

តុលាការកាត់ទោសអតីតមន្រ្តីនគរបាលដែល​ស្រវឹងបុករះលើ​ផ្លូវនរោត្តមឲ្យជាប់ពន្ធនាគារ​ ៣ឆ្នាំ

អតីតនាយការិយាល័យគណនេយ្យចំណុះផែនការភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ហ៊ុន ហេង ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេច​កាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទ ​បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ និងរបួសអ្នកដទៃ។ តាមសេចក្តីសម្រេចរបស់តុលាការ​ ជនជាប់ចោទ ហ៊ុន ហេង ក៏ត្រូវពិន័យជាប្រាក់ចំនួន ៤លានរៀល។

សារព័ត៌មានជាតិនិងអន្តរជាតិជំទាស់នឹងការរឹតត្បិតរបស់ក្រសួងការពារជាតិអាមេរិក

នៅសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ រួមទាំងទីភ្នាក់ងារសារព័ត៌មានជាច្រើន

សារព័ត៌មានជាតិនិងអន្តរជាតិជំទាស់នឹងការរឹតត្បិតរបស់ក្រសួងការពារជាតិអាមេរិក

នៅសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ រួមទាំងទីភ្នាក់ងារសារព័ត៌មានជាច្រើនស្ថាប័នបានបដិសេធមិនព្រមចុះហត្ថលេខាតាមការចង់បានរបស់ក្រសួងការពារជាតិអាមេរិក។ មន្ទីរបញ្ចកោណអាមេរិកបានទាមទារឲ្យបណ្តាសារព័ត៌មានទាំងអស់កុំចុះផ្សាយព័ត៌មានទាក់ទងនឹងសន្តិសុខជាតិអាមេរិក ដោយគ្មានការអនុញ្ញាតជាមុន។​ 

កម្ពុជា-ថៃ សម្រេចលើកពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគសាជាថ្មី

ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃពុធទី១៥តុលានេះថា កិច្ចប្រជុំគណៈកម្មាធិការព្រ

កម្ពុជា-ថៃ សម្រេចលើកពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគសាជាថ្មី

ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃពុធទី១៥តុលានេះថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគរវាងកម្ពុជា-ថៃ ត្រូវលើកពេលតាមការស្នើសុំរបស់ភាគីថៃ។ ជំនួសមកវិញ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជា-ថៃនឹងរៀបចំជំនួបរវាងក្រុមលេខាធិការដ្ឋាន RBC នៅថ្ងៃទី១៧តុលាខាងមុខ។

កូរ៉េខាងត្បូងប្រកាសធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួនទាំង ៦៣នាក់ដែលជាប់ឃុំនៅកម្ពុជាក្នុងពេល ១ខែ

ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង KPNA បានប្រកាសវិធានការបន្ទាន់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥

កូរ៉េខាងត្បូងប្រកាសធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួនទាំង ៦៣នាក់ដែលជាប់ឃុំនៅកម្ពុជាក្នុងពេល ១ខែ

ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង KPNA បានប្រកាសវិធានការបន្ទាន់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកូរ៉េចំនួន ៦៣នាក់ដែលកំពុងជាប់ឃុំនៅកម្ពុជាឱ្យអស់ក្នុងរយៈពេល ១ខែ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង The Chosun Daily។ វិធានការបន្ទាន់របស់អាជ្ញាធរកូរ៉េខាងត្បូងដូចនេះធ្វើឡើង ក្រោមហេតុផលការពារពលរដ្ឋកូរ៉េ និងបន្ទាប់ពីមានករណីស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅខេត្តកំពត។

តុលាការ​អ៊ីរ៉ង់ ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ជាង​៣០ឆ្នាំចំពោះពលរដ្ឋ​​បារាំង​២នាក់ ពីបទ​ចារកម្ម

ពលរដ្ឋ​​បារាំង ២ នាក់ ត្រូវ​តុលាការអ៊ីរ៉ង ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ​ ពី​បទ​ប្រព្រ

តុលាការ​អ៊ីរ៉ង់ ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ជាង​៣០ឆ្នាំចំពោះពលរដ្ឋ​​បារាំង​២នាក់ ពីបទ​ចារកម្ម

ពលរដ្ឋ​​បារាំង ២ នាក់ ត្រូវ​តុលាការអ៊ីរ៉ង ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ​ ពី​បទ​ប្រព្រឹត្ត​អំពើ​​ចារកម្ម បម្រើផលប្រយោជន៍​បារាំង​និងអ៊ីស្រាអែល ហើយ​ប្រឆាំង​នឹង​សន្តិសុខជាតិ​អ៊ីរ៉ង់។ ស្ថានទម្ងន់ទោស​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន ពោល​ម្នាក់​ត្រូវ​ជាប់​៣១ឆ្នាំក្រោយ​ចម្រឹង​ដែក និងម្នាក់ទៀត​ ៣២ឆ្នាំ។​

តើសំណុំរឿងឆបោកអនឡាញ​​​​អាចប៉ះពាល់វិស័យទេសចរណ៍កម្ពុជាដែរឬទេ?

ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦,៧លាននាក់ ដោយអាចរកចំណូលបានជាង ៣,៦ពាន់លា

តើសំណុំរឿងឆបោកអនឡាញ​​​​អាចប៉ះពាល់វិស័យទេសចរណ៍កម្ពុជាដែរឬទេ?

ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦,៧លាននាក់ ដោយអាចរកចំណូលបានជាង ៣,៦ពាន់លានដុល្លារ។ អ្នកពាក់ព័ន្ធវិស័យទេសចរណ៍នានាបានសម្តែងការព្រួយបារម្ភចំពោះអំពើឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា ក្រោយយុវជនកូរ៉េខាងត្បូងម្នាក់បានស្លាប់កាលពីពេលថ្មីៗនេះនៅខេត្តកំពត។ ក្នុងន័យនេះ ប្រតិបត្តករក្នុងវិស័យទេសចរណ៍បានជំរុញឲ្យរដ្ឋាភិបាលបង្កើនការចាត់វិធានការលើអំពើឆបោកតាមអនឡាញឲ្យទាន់ពេលដើម្បីរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាពិសេសរក្សាបាននូវស្ថិរភាពក្នុងវិស័យទេសចរណ៍៕

លោកត្រាំគ្រោងចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី២៦ ខែតុលា ឆ

លោកត្រាំគ្រោងចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីធ្វើជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ នេះជាការបញ្ជាក់របស់ប្រមុខការទូតម៉ាឡេស៊ី លោក មហាម៉ាត់ ហាសាន ក្នុងសន្និសីទកាសែត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ ក្នុងសន្និសីទនេះដដែល លោក មហាម៉ាត់ ហាសាន ជឿជាក់ថា ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកនឹងជួយសម្របសម្រួលលើការអនុវត្តបទឈប់បាញ់រវាងថៃ និងកម្ពុជា ដោយធ្វើយ៉ាងណាឲ្យភាគីជម្លោះទាំង២ ដោះគ្រាប់មីន និងដកកាំភ្លើងធំៗចេញឲ្យអស់នៅតាមតំបន់ព្រំដែន។

កម្ពុជាត្រៀមផ្ញើលិខិតផ្លូវការទៅស្ថានទូតកូរ៉េក្នុងរឿងឃាតកម្មនិស្សិតកូរ៉េខាងត្បូង

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃកំពុងត្រៀមរៀបចំលិខិតផ្លូវការផ្ញើទៅស្ថានទូតកូរ៉េខាង

កម្ពុជាត្រៀមផ្ញើលិខិតផ្លូវការទៅស្ថានទូតកូរ៉េក្នុងរឿងឃាតកម្មនិស្សិតកូរ៉េខាងត្បូង

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃកំពុងត្រៀមរៀបចំលិខិតផ្លូវការផ្ញើទៅស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ជុំវិញសំណុំរឿងឃាតកម្មនិស្សិតកូរ៉េខាងត្បូងម្នាក់ នៅខេត្តកំពត កាលពីពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃក៏បានណែនាំឲ្យអគ្គស្នងការនគរបាលជាតិកោះហៅតំណាងស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាឲ្យមកស្តាប់ការពន្យល់ផ្ទាល់ស្តីពីបច្ចុប្បន្នភាពនៃរបាយការណ៍ក្នុងរឿងឃាតកម្មនេះ។

សំណង់អគារអង្គរមានជ័យ អាយុកាល៧៥ឆ្នាំ កំពុងត្រូវបានវាយកំទេចចោល

នៅទីបំផុត អគារអង្គរមានជ័យ ដែលជាសំណង់អគារវ័យចំណាស់ជាងគេមួយ នៅចំកណ្តាលរាជធានីភ្នំពេញ កំពុងត

សំណង់អគារអង្គរមានជ័យ អាយុកាល៧៥ឆ្នាំ កំពុងត្រូវបានវាយកំទេចចោល

នៅទីបំផុត អគារអង្គរមានជ័យ ដែលជាសំណង់អគារវ័យចំណាស់ជាងគេមួយ នៅចំកណ្តាលរាជធានីភ្នំពេញ កំពុងត្រូវបានវាយកំទេចចោល។ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម លោក ខៀវ បូរិន្ទ បានលើកឡើងថា ការសម្រេចវាយកំទេចសំណង់អគារ អាយុកាលជាង ៧៥ឆ្នាំមួយនេះធ្វើឡើង បន្ទាប់ពីមានការជូនដំណឹងជាមុនរាប់ខែរួចមកហើយ។ តាមគម្រោង ដំណើរការនៃការវាយកំទេចសំណង់អគារវ័យចំណាស់មួយនេះធ្វើឡើង ក្នុងរយៈពេល ៤៥ថ្ងៃ គិតចាប់តាំងពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋម្ចាស់ផ្ទះចំនួន១ ឬ២គ្រួសារទៀត នៅមិនទាន់យល់ព្រមទទួលយកសំណងឡើយ។

លោកដូណាល់ ត្រាំ ប្រកាសអះអាង​​ថា “សន្តិភាពមកដល់​ហើយ​​សម្រាប់​តំបន់ដើមបូព៌ា”

នៅក្នុងជំនួបកំពូលស្តីពីហ្កាហ្សា នៅប្រទេសអេហ្ស៊ីប​កាលពីចន្ទទី​១៣តុលា ក្នុង​ឱកាសនេះដែរ លោក

លោកដូណាល់ ត្រាំ ប្រកាសអះអាង​​ថា “សន្តិភាពមកដល់​ហើយ​​សម្រាប់​តំបន់ដើមបូព៌ា”

នៅក្នុងជំនួបកំពូលស្តីពីហ្កាហ្សា នៅប្រទេសអេហ្ស៊ីប​កាលពីចន្ទទី​១៣តុលា ក្នុង​ឱកាសនេះដែរ លោកដូណាល់ ត្រាំ បានប្រកាសអះអាងយ៉ាងមោទនភាពបំផុត ថា​សន្តិភាពតំបន់ដើមបូព៌ាបានកើតមាន​ហើយ ​ដោយសារតែការប្រឹងប្រែងរបស់​លោក​។ តែជាមួយគ្នានេះ គេសង្កេតឃើញថា នៅមានចំណុចមិនប្រាដកប្រជា​ច្រើនចំណុច ជាក់ស្តែងដូចជា​ទាក់ទិននឹង​ការរំសាយអាវុធទាំងស្រុង​ របស់ក្រុមហាម៉ាសជាដើម​។​

ខ្វះទឹកខ្វះអគ្គិសនី យុវជនម៉ាដាហ្កាស្កាធ្វើបាតុកម្ម​បណ្តេញ​ប្រធានាធិបតីចេញពីតំណែង

ម៉ាដាហ្កាស្កា ប្រទេស​កោះដ៏ក្រីក្របំផុតនៅ​មហាសមុទ្រ​ឥណ្ឌាបាន​ធ្លាក់ផុងជ្រៅក្នុង​វិបត្តិ

ខ្វះទឹកខ្វះអគ្គិសនី យុវជនម៉ាដាហ្កាស្កាធ្វើបាតុកម្ម​បណ្តេញ​ប្រធានាធិបតីចេញពីតំណែង

ម៉ាដាហ្កាស្កា ប្រទេស​កោះដ៏ក្រីក្របំផុតនៅ​មហាសមុទ្រ​ឥណ្ឌាបាន​ធ្លាក់ផុងជ្រៅក្នុង​វិបត្តិ បន្ទាប់ពីកងទ័ព​បង្ហាញ​សមានចិត្ត​គាំទ្រ​​ចលនា​បាតុកម្ម​ទាមទារ​ឲ្យប្រធានាធិបតី​ចុះចេញពីតំណែង។ នៅថ្ងៃចន្ទ មន្រ្តីយោធាម៉ាដាហ្កាស្កាបញ្ជាក់​ការចុះផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ ដែលថា ប្រធានាធិបតី​ម៉ាដាហ្កាស្កា​បាន​ចាកចេញពីប្រទេស​តាំងពីថ្ងៃអាទិត្យ ជាមួយ​យន្តហោះយោធា​បារាំង។

រង្វាន់ណូបែលសេដ្ឋកិច្ច ២០២៥ បានទៅលើសេដ្ឋវិទូបស្ចិមលោក ៣ រូប

រង្វាន់ណូបែលសេដ្ឋកិច្ច ឆ្នាំ២០២៥នេះ បានទៅលើអ្នកជំនាញសេដ្ឋកិច្ច ៣ នាក់ គឺជនជាតិបារាំង កាណាដ

រង្វាន់ណូបែលសេដ្ឋកិច្ច ២០២៥ បានទៅលើសេដ្ឋវិទូបស្ចិមលោក ៣ រូប

រង្វាន់ណូបែលសេដ្ឋកិច្ច ឆ្នាំ២០២៥នេះ បានទៅលើអ្នកជំនាញសេដ្ឋកិច្ច ៣ នាក់ គឺជនជាតិបារាំង កាណាដា និងម្នាក់ទៀត ជាជនជាតិអាមេរិកដើមកំណើតជ្វីហ្វ។ ស្នាដៃរបស់សេដ្ឋវិទូទាំង៣ នាក់ គឺកិច្ចការស្រាវជ្រាវស្តីពីវឌ្ឍនភាពសេដ្ឋកិច្ចដោយផ្អែកលើនវានុវត្តន៍។ ​

វិធានការកាត់ផ្តាច់ទឹក និងអគ្គិសនីធ្វើឲ្យ​ប្រធានាធិបតីម៉ាដាហ្កាស្កា​ខ្ទាតចេញពីអំណាច?

ម៉ាដាហ្កាស្កា ប្រទេស​កោះដ៏ក្រីក្របំផុតនៅ​មហាសមុទ្រ​ឥណ្ឌាបាន​ធ្លាក់ផុងជ្រៅក្នុង​វិបត្តិ

វិធានការកាត់ផ្តាច់ទឹក និងអគ្គិសនីធ្វើឲ្យ​ប្រធានាធិបតីម៉ាដាហ្កាស្កា​ខ្ទាតចេញពីអំណាច?

ម៉ាដាហ្កាស្កា ប្រទេស​កោះដ៏ក្រីក្របំផុតនៅ​មហាសមុទ្រ​ឥណ្ឌាបាន​ធ្លាក់ផុងជ្រៅក្នុង​វិបត្តិ បន្ទាប់ពីកងទ័ព​បង្ហាញ​សមានចិត្ត​គាំទ្រ​​ចលនា​បាតុកម្ម​ទាមទារ​ឲ្យប្រធានាធិបតី​ចុះចេញពីតំណែង។ នៅថ្ងៃចន្ទ មន្រ្តីយោធាម៉ាដាហ្កាស្កាបញ្ជាក់​ការចុះផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ ដែលថា ប្រធានាធិបតី​ម៉ាដាហ្កាស្កា​បាន​ចាកចេញពីប្រទេស​តាំងពីថ្ងៃអាទិត្យ ជាមួយ​យន្តហោះយោធា​បារាំង។

ក្រោយរបបអាសាដដួលរលំ តើរបបស៊ីរីថ្មីនឹង​អាច​បង្រួបបង្រួមទឹកដី និងកម្លាំងទ័ពឡើងវិញ?

ជិត​មួយឆ្នាំ នៃ​ការដួលរលំរបបបាស្ហា អាល់អាសាដ ស៊ីរីនៅតែមិនទាន់រកឃើញ​ឯកភាពជាតិទាំងស្រុង។ នៅ

ក្រោយរបបអាសាដដួលរលំ តើរបបស៊ីរីថ្មីនឹង​អាច​បង្រួបបង្រួមទឹកដី និងកម្លាំងទ័ពឡើងវិញ?

ជិត​មួយឆ្នាំ នៃ​ការដួលរលំរបបបាស្ហា អាល់អាសាដ ស៊ីរីនៅតែមិនទាន់រកឃើញ​ឯកភាពជាតិទាំងស្រុង។ នៅក្នុង​គោលដៅបង្រួបបង្រួមជាតិ ប្រមូល​ទឹកដី​ទាំងអស់​មកនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ថ្មី ប្រធានាធិបតី​ស្តីទី លោក​អាម៉េដ អាល់ ស្ហារ៉ា Ahmed Al Charaa បាន​ចរចា​ជាមួយកម្លាំងប្រដាប់អាវុធ​គ្រប់ភាគី​នៅស៊ីរី ជាពិសេស​ក្រុមគួដឌីស្ថាន​ ដែល​គ្រប់គ្រង​តំបន់ស្វយ័ត​ភាគខាងជើង​ស៊ីរី។ នៅក្នុងបទសម្ភាសន៍​ជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃអាទិត្យ មេដឹកនាំ​របស់​ចលនា​ប្រយុទ្ធ​គួដឌីស្ថាន​បាន​មាន​ប្រសាសន៍​ថា លោក​បាន​រកឃើញ​កិច្ចព្រមព្រៀង​ជាគោលការណ៍​ជាមួយ​មេដឹកនាំ​ថ្មី​របស់​ស៊ីរី ស្តីពីការ​ធ្វើសមាហរណកម្ម​ទាហាន​គួដ​ទៅក្នុង​ជួរកងទ័ពជាតិស៊ីរី។ 

ហាម៉ាសដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ទាំងអស់ ២០នាក់

ថ្ងៃ​ចន្ទ ទី១៣តុលា​  អ៊ីស្រាអែល និង​ហាម៉ាស បាន​ដោះលែង​ចំណាប់ខ្មាំង និងអ្នក​ទោស​គ្នាទៅវិញទៅ

ហាម៉ាសដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ទាំងអស់ ២០នាក់

ថ្ងៃ​ចន្ទ ទី១៣តុលា​  អ៊ីស្រាអែល និង​ហាម៉ាស បាន​ដោះលែង​ចំណាប់ខ្មាំង និងអ្នក​ទោស​គ្នាទៅវិញទៅមក។ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ដែល​ជាអ្នកផ្តួច​ផ្តើម​​ដាក់សម្ពាធខ្លាំង​ឲ្យ​ភាគីទាំង២​ធ្វើបទ​ឈប់​បាញ់​ ​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល​ ដើម្បី​អបអរ​សាទរ​ការ​ទទួល​ចំណាប់​ខ្មាំងអ៊ីស្រាអែល​ ហើយលោក ​ត្រាំ ក៏​ត្រូវ​ចូល​រួម​​​កិច្ចប្រជុំកំពូល​ដើម្បីសន្តិភាព​នៅតំបន់ហ្កាហ្សា ដែលត្រូវ​រៀបចំ​នៅ​ប្រទេស​អេហ្ស៊ីប​។ កិច្ចប្រជុំកំពូលនេះ ​ដឹកនាំដោយសហប្រធាន​លោក ត្រាំ និង​សមភាគី​អេហ្ស៊ីប ​លោក​អាល់ស៊ីស៊ី ដោយ​មាន​ការ​ចូលរួម​ពី​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ប្រមាណ ២០ប្រទេស​ផ្សេង​ទៀត ​។

ពលរដ្ឋសហគមន៍ពង្រសែនជ័យទទូចឱ្យអាជ្ញាធរធ្វើសៀវភៅស្នាក់នៅ

សៀវភៅស្នាក់នៅជាឯកសារសំខាន់មួយដែលពលរដ្ឋប្រើដើម្បីចុះសំបុត្រកំណើតឱ្យកូន ចុះឈ្មោះធ្វើសៀវភៅ

ពលរដ្ឋសហគមន៍ពង្រសែនជ័យទទូចឱ្យអាជ្ញាធរធ្វើសៀវភៅស្នាក់នៅ

សៀវភៅស្នាក់នៅជាឯកសារសំខាន់មួយដែលពលរដ្ឋប្រើដើម្បីចុះសំបុត្រកំណើតឱ្យកូន ចុះឈ្មោះធ្វើសៀវភៅគ្រួសារ ចុះឈ្មោះបោះឆ្នោត និងធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាដើម។ រហូតមកដល់ពេលនេះ ពលរដ្ឋចំនួន១៥៤ គ្រួសារ នៅសហគមន៍ពង្រសែនជ័យ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅតែពុំទាន់មានសៀវភៅស្នាក់នៅសម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ពួកគេទទូចស្នើសុំឱ្យអាជ្ញាធរធ្វើសៀវភៅស្នាក់នៅ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់គេ។

ក​ម្ពុជាគួរដោះស្រាយយ៉ាងណាចំពោះការបន្តចោទប្រកាន់រឿងឧក្រិដ្ឋកម្មអនឡាញ?

ក្រោយការស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជា ករណីឧក្រិដ្ឋកម្ម​អនឡាញ​លើជនជាតិកូរ៉េខ

ក​ម្ពុជាគួរដោះស្រាយយ៉ាងណាចំពោះការបន្តចោទប្រកាន់រឿងឧក្រិដ្ឋកម្មអនឡាញ?

ក្រោយការស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជា ករណីឧក្រិដ្ឋកម្ម​អនឡាញ​លើជនជាតិកូរ៉េខាងត្បូងនៅកម្ពុជាមួយនេះ ត្រូវបានគេលើកយកមកជជែក​យ៉ាង​ផុសផុល​ជាថ្មីតាមបណ្តាញសង្គម។ នៅថ្ងៃទី១១ តុលា ឆ្នាំ ២០២៥ លោក លី ចែម្យុង បានបញ្ជាឱ្យក្រសួងការបរទេសកូរ៉េចាត់វិធានការផ្លូវទូតដើម្បីឆ្លើយតបនឹងបញ្ហានេះ។ ចំពោះអ្នកតាមដានសង្គមកម្ពុជា ឧក្រិដ្ឋកម្មអនឡាញជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលប៉ះពាល់ដល់មុខមាត់ និងសណ្តាប់ធ្នាប់សង្គមកម្ពុជា។ ក្នុងន័យនេះ ពួកគេជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យតឹងរ៉ឹង និងម៉ឺងម៉ាត់។ តើកម្ពុជាគួរដោះស្រាយយ៉ាងណានឹងការចោទប្រកាន់លើរឿងឧក្រិដ្ឋកម្មតាមអនឡាញនេះ?

អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជានៅដើមទសវត្សរ៍៩០ ទទួលមរណភាព

លោក ហ្ស៊ីលដាស ឡឺ លីដិក (Gildas Le Lidec) អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ៩០ បាន

អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជានៅដើមទសវត្សរ៍៩០ ទទួលមរណភាព

លោក ហ្ស៊ីលដាស ឡឺ លីដិក (Gildas Le Lidec) អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ៩០ បានទទួលមរណភាពក្នុងវ័យ​ ៧៨ឆ្នាំ​។ ស្ថានទូតបារាំ​ងប្រចាំទីក្រុងភ្នំពេញ​បានបញ្ជាក់​ដំណឹងមរណភាពនេះ​​នៅព្រឹកថ្ងៃទី​១៣ តុលា​​។ ​​សម្រាប់​ស្ថានទូតបារាំងប្រចាំកម្ពុជា​ ​​លោក ហ្ស៊ីលដាស ឡឺ លីដិក ​បានជួយជ្រោម​ជ្រែងកម្ពុជា​ក្នុងការកសាង​ប្រទេសឡើងវិញ ក្រោយខ្ទេចខ្ទីដោយសារ​​សង្គ្រាមផ្ទៃក្នុងដ៏​រ៉ាំរ៉ៃ​។ ភ្លាមៗ លោក ហ៊ុន សែន​ ​អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាក៏បាន​ចេញសារចូលរួមរំលែកទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធអ្នកការទូតបារាំងដ៏ចំណាននេះដែរ។

លោក ស្រ៊ាង ចិន្តា៖ បើថៃចង់បញ្ចប់ជម្លោះមែន ថៃមិនត្រូវបន្តឃុំខ្លួនទាហានខ្មែរ ១៨នាក់ទេ

ថៃនឹងមិនដោះលែងទាហានខ្មែរទាំង ១៨នាក់ឡើយ ប្រសិនបើជម្លោះព្រំដែនរវាងកម្ពុជា-ថៃមិនទាន់ត្រូវបា

លោក ស្រ៊ាង ចិន្តា៖ បើថៃចង់បញ្ចប់ជម្លោះមែន ថៃមិនត្រូវបន្តឃុំខ្លួនទាហានខ្មែរ ១៨នាក់ទេ

ថៃនឹងមិនដោះលែងទាហានខ្មែរទាំង ១៨នាក់ឡើយ ប្រសិនបើជម្លោះព្រំដែនរវាងកម្ពុជា-ថៃមិនទាន់ត្រូវបានបិទបញ្ចប់ជាផ្លូវការទេនោះ។ នេះជាការបញ្ជាក់របស់លោកស្រី ប្រាថាណា ឌីស៊ីយ៉ាតាត តំណាងអចិន្ត្រៃយ៍ថៃប្រចាំអង្គការសហប្រជាជាតិនៅក្នុងសម័យប្រជុំលើកទី៧៦ របស់គណៈកម្មាធិការប្រតិបត្តិនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា ចាត់ទុកការបញ្ជាក់របស់លោកស្រី ប្រាថាណា ឌីស៊ីយ៉ាតាត ថាគ្រាន់តែភាសាការទូត ដើម្បីលាក់ចរិតព្រៃផ្សៃរបស់ជាតិសាសន៍ខ្លួនតែប៉ុណ្ណោះ។ សម្រាប់លោក ស្រ៊ាង ចិន្តា ប្រសិន​បើថៃចង់បញ្ចប់ជម្លោះមែន ថៃមិនត្រូវបន្តឃុំខ្លួនទាហានខ្មែរទាំង ១៨នាក់ និងបន្តសកម្មភាពញុះញង់ដែលផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិនោះទេ៕

បារាំងមានរដ្ឋាភិបាលថ្មីហើយ តែមិនប្រាកដថានឹងអាចឆ្លងផុត​ពីការ​បោះឆ្នោត​ទម្លាក់​នៅសភា

ម៉ោង១០យប់ ថ្ងៃអាទិត្យទី១២តុលា លោកនាយករដ្ឋមន្ត្រីបារាំង សេបាស្យៀង ឡឺក័រនុយ បានប្រកាសសមាសភា

បារាំងមានរដ្ឋាភិបាលថ្មីហើយ តែមិនប្រាកដថានឹងអាចឆ្លងផុត​ពីការ​បោះឆ្នោត​ទម្លាក់​នៅសភា

ម៉ោង១០យប់ ថ្ងៃអាទិត្យទី១២តុលា លោកនាយករដ្ឋមន្ត្រីបារាំង សេបាស្យៀង ឡឺក័រនុយ បានប្រកាសសមាសភាពរដ្ឋាភិបាលថ្មីរបស់់លោក បន្ទាប់ពីបានប្រជុំអស់ច្រើនមោ៉ោង ជាមួយលោកប្រធានាធិបតីម៉ាក្រុង។ ដូចការសន្យារបស់លោក សេបាស្យៀង ឡឺក័រនុយ សមាសភាពរដ្ឋាភិបាលថ្មីបារាំង គឺផ្គុំដោយអ្នកនយោបាយចាស់ឆ្នាំផង និងមនុស្សថ្មីៗមួយចំនួនមកពីអង្គការសង្គមស៊ីវីលផង។ យ៉ាងណាក៏ដោយ គេនៅតែបារម្ភ ថារដ្ឋាភិបាលនេះអាចនឹងគ្មានអាយុវែងទេ ព្រោះសភាអាចនឹងបោះឆ្នោតទម្លាក់​។

កម្ពុជានៅតែជាប្រទេសម្ចាស់ផ្ទះធំទីពីរសម្រាប់អ្នកស្ម័គ្រចិត្តបារាំង

ជារៀងរាល់ឆ្នាំ ទិវាអ្នកស័្មគ្រចិត្តបារាំងតែងតែរៀបចំប្រារព្ធធ្វើឡើង ជាមួយនឹងការចូលរួមពីម

កម្ពុជានៅតែជាប្រទេសម្ចាស់ផ្ទះធំទីពីរសម្រាប់អ្នកស្ម័គ្រចិត្តបារាំង

ជារៀងរាល់ឆ្នាំ ទិវាអ្នកស័្មគ្រចិត្តបារាំងតែងតែរៀបចំប្រារព្ធធ្វើឡើង ជាមួយនឹងការចូលរួមពីមនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោក។ ទិវានេះមានគោលដៅសំខាន់ក្នុងការលើកកម្ពស់ការប្តេជ្ញាចិត្តរបស់អ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិឲ្យមកធ្វើការក្នុងសហគមន៍តាមបណ្តាប្រទេសនានា។ កម្មវត្ថុសំខាន់មួយទៀតនៃការប្រារព្ធទិវានេះ គឺជំរុញឲ្យមានការផ្លាស់ប្តូរអ្នកស្ម័គ្រចិត្តអន្តរជាតិ ដើម្បីពង្រឹងសាមគ្គីភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ នៅឆ្នាំ២០២៥នេះ ប្រទេសកម្ពុជានៅតែត្រូវបានចាត់ទុកថាជាប្រទេសម្ចាស់ផ្ទះធំទីពីរ សម្រាប់អ្នកស្ម័គ្រចិត្តបារាំង ដែលមានចំនួនរហូតដល់ជិត២០០នាក់ក្នុងមួយឆ្នាំៗ។ ពួកគេបានមកធ្វើការនៅលើវិស័យសំខាន់ៗដូចជាវិស័យអប់រំ កសិកម្ម និងបរិស្ថាន។ ដោយឡែកអ្នកស្ម័គ្រចិត្តកម្ពុជា ដែលបានចាកចេញទៅប្រទេសបារាំង​ក៏មានការកើនឡើងរហូតដល់៤២នាក់ផងដែរ ចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៥នេះ។

ការច្នៃវល្លិ៍ផ្ដៅធ្វើគ្រឿងសង្ហារិម គឺដើម្បីការពារព្រៃឈើ និងបង្កើនជីវភាពអ្នកខេត្តតាកែវ

ជាទូទៅ ភាគច្រើននៃគ្រឿងសង្ហារិម រួមមាន តុ ទូ សាឡុង ឬកៅអីជាដើមត្រូវបានធ្វើឡើងពីឈើបេង នាងនួន ឬ

ការច្នៃវល្លិ៍ផ្ដៅធ្វើគ្រឿងសង្ហារិម គឺដើម្បីការពារព្រៃឈើ និងបង្កើនជីវភាពអ្នកខេត្តតាកែវ

ជាទូទៅ ភាគច្រើននៃគ្រឿងសង្ហារិម រួមមាន តុ ទូ សាឡុង ឬកៅអីជាដើមត្រូវបានធ្វើឡើងពីឈើបេង នាងនួន ឬឈើប្រណីតផ្សេងៗទៀត។ ប៉ុន្តែនៅខេត្តតាកែវ លោក ចឹក ធុចបែរជាយកវល្លិ៍ផ្ដៅច្នៃធ្វើជាគ្រឿងលម្អនៅតាមផ្ទះ និងជាគ្រឿងសង្ហារិមនៅតាមហាងកាហ្វេ។ ជម្រើសការប្រើវល្លិ៍ផ្តៅជំនួសការប្រើឈើប្រណិតៗត្រូវបានលោក ចឹក ធុច ពន្យល់ថា គឺជាការចូលរួមកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងជួយដោះស្រាយជីវភាពអ្នកនៅតាមជនបទ ក្រៅពីការធ្វើស្រែចំការ។ 

មេដឹកនាំកូរ៉េខាងត្បូងបញ្ជាឱ្យក្រសួងការបរទេសកូរ៉េរកវិធានការឆ្លើយតបឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា

ប្រធានធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung បានបញ្ជាឱ្យក្រសួងការបរទេសកូរ៉េចាត់វិធានការការទូតគ្រប់ស

មេដឹកនាំកូរ៉េខាងត្បូងបញ្ជាឱ្យក្រសួងការបរទេសកូរ៉េរកវិធានការឆ្លើយតបឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា

ប្រធានធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung បានបញ្ជាឱ្យក្រសួងការបរទេសកូរ៉េចាត់វិធានការការទូតគ្រប់សព្វបែបយ៉ាង ដើម្បីឆ្លើយតបនឹងសំណុំរឿងឧក្រិដ្ឋកម្មក្នុងប្រទេសកម្ពុជា។ បទបញ្ជានេះ ធ្វើឡើងក្រោយពលរដ្ឋកូរ៉េជាច្រើននាក់បានក្លាយជារងគ្រោះ ដោយសារតែអំពើឆបោកអនឡាញនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងYONHAP NEWS  AGENCY។ ការិយាល័យអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូងមិនបានបញ្ជាក់ថា វិធានការកាទូតរបស់លោក Lee ជាអ្វីឱ្យប្រាកដនៅឡើយទេ។​ ប៉ុន្តែថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងទើបតែកោះហៅមន្ត្រីទូតខ្មែរប្រចាំកូរ៉េខាងត្បូងតវ៉ាផ្លូវទូតប្រឆាំងនឹងការស្លាប់និស្សិតកូរ៉េម្នាក់នៅលើភ្នំបូកគោ ខេត្តកំពតដែលនៅប៉ែកនិរតីនៃប្រទេសកម្ពុជា។

ជម្លោះព្រំដែន៖ ថៃថាកម្ពុជាធ្វើរបាយការណ៍កុហកនៅក្នុងវេទិកាអន្តរជាតិធំៗ

តំណាងអចិន្ត្រៃយ៍ថៃប្រចាំអង្គការសហប្រជាជាតិ លោកស្រី ប្រាថាណា ឌីស៊ីយ៉ាតាត (Pratana Disyatat) បាននិយាយថា

ជម្លោះព្រំដែន៖ ថៃថាកម្ពុជាធ្វើរបាយការណ៍កុហកនៅក្នុងវេទិកាអន្តរជាតិធំៗ

តំណាងអចិន្ត្រៃយ៍ថៃប្រចាំអង្គការសហប្រជាជាតិ លោកស្រី ប្រាថាណា ឌីស៊ីយ៉ាតាត (Pratana Disyatat) បាននិយាយថា កម្ពុជាបានធ្វើរបាយការណ៍ដែលមិនបានឆ្លុះបញ្ចាំងការពិតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ហើយលើកយករបាយការណ៍នោះទៅបង្ហាញនៅក្នុងវេទិការអន្តរជាតិធំៗដែលមានភាគីច្រើនចូលរួម។ ការអត្ថាធិប្បាយរបស់ភាគីថៃយ៉ាងដូចនេះ ជាការឆ្លើយតបនឹងបទអន្តរាគមន៍របស់លោក អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ដែលបានលើកឡើងថា ថៃកំពុងប្រើប្រាស់កម្លាំងប្រដាប់អាវុធបណ្តេញពលរដ្ឋខ្មែរចេញពីលំនៅឋានក្នុងតំបន់មានជម្លោះតាមខ្សែបន្ទាត់ព្រំដែនខ្មែរ និងថៃ។

កម្ពុជាអញ្ជើញអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ ឲ្យមកមើលតថភាពពិតនៅព្រំដែនកម្ពុជា-ថៃ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃសៅរ៍ទី១១តុលា បានបញ្ជូនញត្តិបន្ទាន់មួយដាក់ទៅជូនឧត

កម្ពុជាអញ្ជើញអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ ឲ្យមកមើលតថភាពពិតនៅព្រំដែនកម្ពុជា-ថៃ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃសៅរ៍ទី១១តុលា បានបញ្ជូនញត្តិបន្ទាន់មួយដាក់ទៅជូនឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ជុំវិញបញ្ហាចាក់សំឡេងរំខានរបស់ទាហានថៃ នៅភូមិជោគជ័យ និងភូមិព្រៃចាន់របស់កម្ពុជា។ ញត្តិរបស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើឲ្យលោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្ស មកសង្កេតការណ៍ដោយផ្ទាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីឃើញពីហេតុការណ៍ដែលទាហានថៃកំពុងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

លោកដូណាល់ត្រាំ ប្រកាស​សង្គ្រាមពាណិជ្ជកម្ម​ជា​មួយ​ចិន​ជា​ថ្មី ហើយ​ឈប់​ចង់​ជួប​លោក​ស៊ីជីនពីង

សង្គ្រាម​ពាណិជ្ជកម្ម​បាន​ឆាប​ឆេះ​ជា​ថ្មី។ នៅ​ថ្ងៃ​សុក្រ​ទី ១០​តុលា ​​ប្រធានាធិបតី​អាមេរិ

លោកដូណាល់ត្រាំ ប្រកាស​សង្គ្រាមពាណិជ្ជកម្ម​ជា​មួយ​ចិន​ជា​ថ្មី ហើយ​ឈប់​ចង់​ជួប​លោក​ស៊ីជីនពីង

សង្គ្រាម​ពាណិជ្ជកម្ម​បាន​ឆាប​ឆេះ​ជា​ថ្មី។ នៅ​ថ្ងៃ​សុក្រ​ទី ១០​តុលា ​​ប្រធានាធិបតី​អាមេរិក​ ស្រាប់​តែច្រឡោត​ ​ប្រកាស​​ដំឡើង​ពន្ធ​បន្ថែម​លើគ្រប់​​ផលិត​ផល​ចិន​ដល់​១០០% ចាប់​ពីថ្ងៃទី​១​វិច្ឆិកា​ទៅ។ ចំណែក​ខាង​ចិន​វិញ គ្មាន​​ប្រតិកម្ម​ជា​សាធារណៈ​ ពី​សំណាក់​ក្រសួងការ​បរទេស និង​​ក្រសួង​ពាណិជ្ជកម្ម​ចិនទេ គិត​ត្រឹម​រសៀល​​ថ្ងៃសៅរ៍​ទី​១១​តុលា​២០២៥​នេះ។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ​​​ប្រជាពលរដ្ឋ​ប៉េកាំងអះអាង​ថា​​​មិន​ខ្វល់នឹងសេចក្តី​ប្រកាស​​លោក​ដូណាល់ត្រាំ ហើយ​ក៏​មិន​​ខ្លាចនយោបាយ​​​ដំឡើង​ពន្ធ​គយ​ប្រឆាំង​នឹង​ចិនទេ។

អាហ្វហ្កានីស្ថាន​ចោទប៉ាគីស្ថានថា បានរំលោភចូលវាយប្រហារក្នុង​ដែនអធិបតេយ្យរបស់​កាប៊ូល

ប្រទេសជិតខាងគ្នា អាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន​បាន​ដំឡើងសំឡេងដាក់គ្នា កាលពីថ្ងៃសុក្រទី​

អាហ្វហ្កានីស្ថាន​ចោទប៉ាគីស្ថានថា បានរំលោភចូលវាយប្រហារក្នុង​ដែនអធិបតេយ្យរបស់​កាប៊ូល

ប្រទេសជិតខាងគ្នា អាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន​បាន​ដំឡើងសំឡេងដាក់គ្នា កាលពីថ្ងៃសុក្រទី​១០​តុលា បន្ទាប់ពី​របបតាលីបង់​ចោទប្រកាន់​ក្រុង​អ៊ីស្លាម៉ាបាដថា បាន​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរចូលក្នុងដែន​អធិបតេយ្យរបស់អាហ្វហ្កានីស្ថាន។ ក្រសួងការពារជាតិ​របស់​រដ្ឋាភិបាល​តាលីបង់ ប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍ ​បាន​រំលោភចូលជ្រៅ​ក្នុង​​ដែន​អាកាសរបស់​អាហ្វហ្កានីស្ថាន​។ ប៉ាគីស្ថាន​វិញ​មិន​ប្រកាស​ទទួលស្គាល់​ការបំផ្ទុះគ្រាប់នៅទីក្រុងកាប៊ូល ប៉ុន្តែ ទាមទារ​​ឲ្យរបបតាលីបង់​ឈប់​ផ្តល់​ជំរក​ដល់​ក្រុម​ប៉ាគីស្ថានតាលីបង់ ដែលជា​ក្រុមភេរវនិយម សត្រូវ​របស់​ប៉ាគីស្ថាន។

វិបត្តិនយោបាយ​បារាំង៖ លោកម៉ាក្រុង តែងតាំងលោក សេបាស្យៀង ឡឺក័រនុយ ជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត

លោកសេបាស្យៀង ឡឺក័រនុយ ដែលបានលាចុះពីតំណែងនាយករដ្ឋមន្ត្រីបារាំង កាលពីថ្ងៃចន្ទទី៦តុលា ត្រូវប

វិបត្តិនយោបាយ​បារាំង៖ លោកម៉ាក្រុង តែងតាំងលោក សេបាស្យៀង ឡឺក័រនុយ ជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត

លោកសេបាស្យៀង ឡឺក័រនុយ ដែលបានលាចុះពីតំណែងនាយករដ្ឋមន្ត្រីបារាំង កាលពីថ្ងៃចន្ទទី៦តុលា ត្រូវបានលោកម៉ាក្រុង តែងតាំងឲ្យកាន់មុខតំណែងនេះជាថ្មីម្តងទៀត នៅយប់ថ្ងៃសុក្រទី១០តុលា។ ពេញមួយរសៀលថ្ងៃសុក្រ លោកម៉ាក្រុងបានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយបារាំង លើកលែងតែបក្សឆ្វេងនិយមជ្រុល និងស្តាំនិយមជ្រុល ដើម្បីព្យាយាមរកច្រកចេញពីភាពទ័លច្រកនយោបាយ។ តើអនាគតរដ្ឋាភិបាលទី២របស់លោក សេបាស្យៀង ឡឺក័រនុយ នឹងអាចនាំបារាំងឲ្យងើបចេញវិបត្តិនយោបាយបានដែរឬទេ?

ភាគីថៃបន្តបំពានទឹកដីកម្ពុជាច្រើនរូបភាព នៅចំពោះមុខអ្នកសង្កេតការណ៍អន្តរកាល

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​ប្រកាស​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ ចំពោះ​ទង្វើ​បំពាន

ភាគីថៃបន្តបំពានទឹកដីកម្ពុជាច្រើនរូបភាព នៅចំពោះមុខអ្នកសង្កេតការណ៍អន្តរកាល

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​ប្រកាស​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ ចំពោះ​ទង្វើ​បំពាន​របស់​អាជ្ញា​ធរ​ថៃ​មក​លើ​អធិប​តេយ្យ​ភាព​កម្ពុជា​ និង​ការ​រំលោភ​លើ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​។​ លើស​ពី​នេះ​រដ្ឋា​ភិ​បាល​កម្ពុជា ​បាន​អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរ​ជាតិ​​ ចូល​រួម​ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​ភាគី​ថៃ​ និង​ចាត់​វិធាន​ការ​បង្ខំ​ឲ្យ​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ​បញ្ឈប់​សកម្ម​ភាព​រំលោភ​បំពាន​មក​លើ​ទឹក​ដី​កម្ពុជា​។

ណូបែល​សន្តិភាព​២០២៥​ បាន​ទៅ​​​អ្នក​នយោបាយប្រឆាំង​​វ៉េណេស៊ុយអេឡា ​តែមិនមែនលោក ត្រាំ

​រង្វាន់ណូបែលសន្តិភាព ឆ្នាំ​២០២៥ នេះ ឧទ្ទិសកិត្តិយសជូនចំពោះលោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ

ណូបែល​សន្តិភាព​២០២៥​ បាន​ទៅ​​​អ្នក​នយោបាយប្រឆាំង​​វ៉េណេស៊ុយអេឡា ​តែមិនមែនលោក ត្រាំ

​រង្វាន់ណូបែលសន្តិភាព ឆ្នាំ​២០២៥ នេះ ឧទ្ទិសកិត្តិយសជូនចំពោះលោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ អ្នកនយោបាយប្រឆាំងដ៏លេចធ្លោ​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា។ លោកស្រី បាន​តស៊ូប្រយុទ្ធ​ ជាង​ ២ ទសវត្សរ៍​​ ដើម្បីបុព្វហេតុសិទ្ធិសេរីភាពនិង​ប្រជាធិបតេយ្យ​ ប្រឆាំងទល់នឹងអំណាចជិះជាន់ផ្តាច់ការរបស់បុរសខ្លាំង​ ប្រធានាធិបតី​ ​ នីកូឡា ម៉ាឌុយរ៉ូ។ ​

ជ័យលាភី ណូបែលសន្តិភាព ដែលបង្កភាពចម្រូងចម្រាសក្នុងស្រទាប់មហាជន

ឆ្នាំ ២០២៥ នេះ ជ័យលាភីរង្វាន់ណូបែលសន្តិភាព បានទៅលើលោកស្រី Maria Corina Machado មេដឹកសំឡេងប្រឆាំង នៅក្នុង

ជ័យលាភី ណូបែលសន្តិភាព ដែលបង្កភាពចម្រូងចម្រាសក្នុងស្រទាប់មហាជន

ឆ្នាំ ២០២៥ នេះ ជ័យលាភីរង្វាន់ណូបែលសន្តិភាព បានទៅលើលោកស្រី Maria Corina Machado មេដឹកសំឡេងប្រឆាំង នៅក្នុងប្រទេស វ៉េណេស៊្សុយអេឡា។ ចាប់តាំងពីពានរង្វាន់ណូបែល បានចាប់កំណើតឡើងនៅក្នុងឆ្នាំ ១៩០១ មានជ័យលាភីណូបែលសន្តិភាពមួយចំនួន ដែលបានរងនូការទិតៀន មិនយល់ស្រប នៅក្នុងចំណោមស្រទាប់មហាជន។

ណូបែល​សន្តិភាព​២០២៥​ បាន​ទៅលើ​​​អ្នក​នយោបាយប្រឆាំង​​វ៉េណេស៊ុយអេឡា ​លោក​ស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ

​រង្វាន់ណូបែលសន្តិភាព ឆ្នាំ​២០២៥ នេះ ឧទ្ទិសកិត្តិយសជូនចំពោះលោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ

ណូបែល​សន្តិភាព​២០២៥​ បាន​ទៅលើ​​​អ្នក​នយោបាយប្រឆាំង​​វ៉េណេស៊ុយអេឡា ​លោក​ស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ

​រង្វាន់ណូបែលសន្តិភាព ឆ្នាំ​២០២៥ នេះ ឧទ្ទិសកិត្តិយសជូនចំពោះលោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ អ្នកនយោបាយប្រឆាំងដ៏លេចធ្លោ​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា ដែល​បាន​តស៊ូប្រយុទ្ធ​ ជាង​ ២ ទសវត្សរ៍​​ ដើម្បីបុព្វហេតុសិទ្ធិសេរីភាពនិង​ប្រជាធិបតេយ្យ​ ប្រឆាំងទល់នឹងអំណាចជិះជាន់ផ្តាច់ការរបស់បុរសខ្លាំង​ ប្រធានាធិបតី​ ​ នីកូឡា ម៉ាឌុយរ៉ូ។ ​

Get more results via ClueGoal