Cambodia



អាហ្វហ្កានីស្ថាននិងប៉ាគីស្ថានព្រមព្រៀងឈប់បាញ់ បន្ទាប់ពីប្រយុទ្ធគ្នានៅតាមព្រំដែនអស់ជាច្រើនថ្ងៃ

ក្រោយ​ផ្ទុះ​អំពើ​ហិង្សា វាយប្រហារ​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន ដែល​បណ្តាល​ស្លាប់​មនុស្ស​អ

ប្រធានាធិបតីអាមេរិកចាប់ក្រឡុកសំណុំរឿងដាក់​ទណ្ឌកម្ម​​លើ​ “ប្រេងរុស្ស៊ី”?

តើប្រទេសណាខ្លះបានទិញប្រេងពីរុស្ស៊ី? បន្ទាប់ពីអះអាងថា នាយករដ្ឋមន្ត្រីឥណ្ឌានឹងឈប់ទិញប្រេងព

ប្រធានាធិបតីអាមេរិកចាប់ក្រឡុកសំណុំរឿងដាក់​ទណ្ឌកម្ម​​លើ​ “ប្រេងរុស្ស៊ី”?

តើប្រទេសណាខ្លះបានទិញប្រេងពីរុស្ស៊ី? បន្ទាប់ពីអះអាងថា នាយករដ្ឋមន្ត្រីឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៊ី វ៉ាស៊ីនតោនងាកទៅដាក់សម្ពាធលើជប៉ុន។ នៅថ្ងៃព្រហស្បតិ៍ទី ១៦ តុលានេះ អាមេរិកបានស្នើឱ្យជប៉ុនបញ្ឈប់ការទិញថាមពលពីរុស្ស៊ី។

អឺរ៉ុបគ្រោងស្នើ​ផែនការយុទ្ធសាស្ត្រ​ដើម្បីទប់ទល់ដ្រូនរុស្ស៊ី និងការពារព្រំដែន​ខាងកើត​​របស់អឺរ៉ុប

សហភាពអឺរ៉ុប​បានប្រកាសនូវផែនការយុទ្ធសាស្ត្រ ចំនួន៤គម្រោងធំៗ ដើម្បី​ការពារសន្តិសុខអឺរ៉ុប ទ

អឺរ៉ុបគ្រោងស្នើ​ផែនការយុទ្ធសាស្ត្រ​ដើម្បីទប់ទល់ដ្រូនរុស្ស៊ី និងការពារព្រំដែន​ខាងកើត​​របស់អឺរ៉ុប

សហភាពអឺរ៉ុប​បានប្រកាសនូវផែនការយុទ្ធសាស្ត្រ ចំនួន៤គម្រោងធំៗ ដើម្បី​ការពារសន្តិសុខអឺរ៉ុប ទល់នឹងការគំរាមរបស់រុស្ស៊ី។ ជាផែនការ​ដើម្បីការពារផ្ទៃមេឃអឺរ៉ុប ទប់ទល់នឹងដ្រូន​របស់សត្រូវ និង​ពង្រឹងការការពារព្រំដែន​នៅខាងកើត​របស់អឺរ៉ុប ដែល​ជាប់ជាមួយរុស្ស៊ី​។ គម្រោងទាំងនេះ បានឆ្លុះបញ្ចាំងអំពីការព្រួយបារម្ភរបស់អឺរ៉ុប ដែលជឿថារុស្ស៊ី នឹងមិនឈប់​ត្រឹមអ៊ុយក្រែន​ឡើយ​​។

លើសជាតិ​​ខ្លាញ់​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត មាន​គ្រោះ​ថ្នាក់​យ៉ាងណា?

កាត់បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​ស្ករ ជាតិ​ប្រៃនេះជា​សារ​ដែល​អាជ្ញាធរ​សុខាភិបាល​ បាន​និង​កំពុង

លើសជាតិ​​ខ្លាញ់​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត មាន​គ្រោះ​ថ្នាក់​យ៉ាងណា?

កាត់បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​ស្ករ ជាតិ​ប្រៃនេះជា​សារ​ដែល​អាជ្ញាធរ​សុខាភិបាល​ បាន​និង​កំពុង​ប្រឹង​ប្រែងផ្សព្វផ្សាយ​ដើម្បី​​ណែនាំ​ដល់​ប្រជាពលរដ្ឋគ្រប់​រូប គ្រប់​វ័យ គិត​គូរ​អំពី​ប្រយោជន៍​​សុខភាព​។ ឧទាហរណ៍ លើស​ស្ករ​នឹង​ធ្វើ​ឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម លើសជាតិ​​ប្រៃ​នឹង​ធ្វើឱ្យ​មាន​សម្ពាធ​ឈាមខ្ពស់​ ។ល។ និ​ង។ល។ ចុះ​បើលើ​សខ្លាញ់នឹង​បង្ក​ឱ្យ​មាន​ផលវិបាក​យ៉ាងណា​ខ្លះ?

លោក​ដូណាល់ ត្រាំ បញ្ជាក់ថាបានបញ្ជាឲ្យ​ CIA បើកប្រតិបត្តិការសម្ងាត់នៅវ៉េណេស៊ុយអេឡា

ចាប់តាំងពីខែសីហាម​ក​ កងទ័ព​អាមេរិក​​បានបើក​ប្រតិបត្តិការ​នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប ក្

លោក​ដូណាល់ ត្រាំ បញ្ជាក់ថាបានបញ្ជាឲ្យ​ CIA បើកប្រតិបត្តិការសម្ងាត់នៅវ៉េណេស៊ុយអេឡា

ចាប់តាំងពីខែសីហាម​ក​ កងទ័ព​អាមេរិក​​បានបើក​ប្រតិបត្តិការ​នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប ក្បែរ​វ៉េណេស៊ុយអេឡា វាយកម្ទេច​ទូក​​ច្រើនគ្រឿង ដែលគេអះអាងថា​ជារបស់បណ្តាញជួញដូរ​​គ្រឿងញៀន​។ ហើយ​​​កាលពីថ្ងៃពុធទី​១៥តុលា លោក​ដូណាល់ ត្រាំ បានបញ្ជាក់​ថា​ លោក​បានបញ្ជា​ឲ្យ​ទីភ្នាក់ងារចារកិច្ច CIA បើកប្រតិបត្តិការសម្ងាត់​នៅក្នុងទឹកដី​វ៉េណេស៊ុយអេឡា ​ថែមទៀតផង។ ដំណឹងនេះ បានធ្វើ​ឲ្យលោកប្រធានាធិបតី​ នីកូឡា ម៉ាឌូរ៉ូ បរិហាចោទប្រកាន់ភ្លាមៗថាសហរដ្ឋអាមេរិក​កំពុងតែប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់វ៉េណេស៊ុយអេឡា​។

លីកាដូ៖មនុស្ស ១៤៦នាក់បានស្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ និងផ្លូវភេទចាប់ពីឆ្នាំ២០២០

មានមនុស្សស្លាប់យ៉ាងតិច ១៤៦នាក់ ក្នុងនោះ មានកុមារ ៤៦នាក់ត្រូវបានសម្លាប់ដោយអំពើហិង្សាក្នុងគ

លីកាដូ៖មនុស្ស ១៤៦នាក់បានស្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ និងផ្លូវភេទចាប់ពីឆ្នាំ២០២០

មានមនុស្សស្លាប់យ៉ាងតិច ១៤៦នាក់ ក្នុងនោះ មានកុមារ ៤៦នាក់ត្រូវបានសម្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាផ្លូវភេទចាប់តាំងពីឆ្នាំ ២០២០ មក។ ក្រៅពីជនរងគ្រោះដែលត្រូវបានសម្លាប់ មានមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងប្រឈមមុខនឹងអំពើហិង្សា និងហានិភ័យជារៀងរាល់ថ្ងៃ។ នេះជារបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ។

កូរ៉េខាងត្បូងព្រមានចាត់ការតាមច្បាប់ បើពលរដ្ឋខ្លួនហ៊ានទៅខេត្តចំនួន ៤ របស់កម្ពុជា

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្រសួងការបរទេសកូរ៉េខាងត្បូងបានដាក់បម្រាមកម្រិតខ្ពស់ចំពោះការធ

កូរ៉េខាងត្បូងព្រមានចាត់ការតាមច្បាប់ បើពលរដ្ឋខ្លួនហ៊ានទៅខេត្តចំនួន ៤ របស់កម្ពុជា

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្រសួងការបរទេសកូរ៉េខាងត្បូងបានដាក់បម្រាមកម្រិតខ្ពស់ចំពោះការធ្វើដំណើររបស់ពលរដ្ឋកូរ៉េចូលប្រទេសកម្ពុជា ក្រោមហេតុផលក្តីបារម្ភពីការធ្លាក់ក្នុងអន្ទាក់នៃក្រុមឧក្រិដ្ឋជនអនឡាញ។ នៅក្នុងបម្រាមដែលចូលជាធរមាននាថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលានេះ ក្រសួងការបរទេសកូរ៉េខាងត្បូងបានកំណត់តំបន់គ្រោះថ្នាក់ចាប់ពីកម្រិតលេខ១ ដល់កម្រិតលេខ៤ និងថា ពលរដ្ឋកូរ៉េណាម្នាក់ដែលហ៊ានល្មើសបម្រាមនេះនឹងត្រូវប្រឈមការផ្តន្ទាទោសតាមច្បាប់។

កម្ពុជាទាត់ចោលការចោទប្រកាន់របស់ភាគីថៃ ដែលថាកម្ពុជាស្នើថៃឲ្យបើកព្រំដែនឡើងវិញ

នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា ឆ្នាំ​២០២៥​ អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​កម្ពុជា ​បាន​ច្រាន​ចោល​ការ​

កម្ពុជាទាត់ចោលការចោទប្រកាន់របស់ភាគីថៃ ដែលថាកម្ពុជាស្នើថៃឲ្យបើកព្រំដែនឡើងវិញ

នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា ឆ្នាំ​២០២៥​ អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​កម្ពុជា ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ភាគី​ថៃ ​ដែល​ថា​ លោក​ ហ៊ុន​ សែន ​ប្រ​មុខ​គណ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ បាន​ដាក់​សម្ពាធ​ឲ្យ​ភាគី​ថៃ​ បើក​ព្រំ​ដែន​ឡើង​វិញ​នៅ​ត្រឹម​ថ្ងៃ​ទី​២០ ​ខែ​តុលា ​ឆ្នាំ​២០២៥​។​ ការ​ទាត់​ចោល​នេះ​ ធ្វើ​ឡើង​ភ្លាមៗ​ បន្ទាប់ពី​កាសែត​The Nation​ របស់​ថៃ ​បាន​ផ្សាយ​ថា ​ថៃ​នៅ​តែ​ប្រកាន់​ជំហរ​ដដែល ​គឺ​មិន​បើក​ព្រំដែន​ឡើង​វិញ​ទេ​ បើ​ទោះ​បី​ជាកម្ពុជា​ដាក់​សម្ពាធ​ក៏​ដោយ​។

អាជីវ​ករផ្សារ​អូរឫស្សីថា ​អតិ​ថិ​ជន​ភាគ​ច្រើនឈប់​ទិញ​ផលិតផល​ថៃ

​ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំដែនជាមួយថៃ ​ ពល​រដ្ឋខ្មែរភាគច្រើនបាននាំគ្នា​​​ពហិកា​មិនប្រ

អាជីវ​ករផ្សារ​អូរឫស្សីថា ​អតិ​ថិ​ជន​ភាគ​ច្រើនឈប់​ទិញ​ផលិតផល​ថៃ

​ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំដែនជាមួយថៃ ​ ពល​រដ្ឋខ្មែរភាគច្រើនបាននាំគ្នា​​​ពហិកា​មិនប្រើប្រាស់ទំនិញថៃ​។ ជាក់ស្តែងនៅរាជធានីភ្នំពេញ អាជី​វករ​​ផ្សារ​អូ​រឫ​ស្សីប្រាប់​ថា​ ភ្ញៀវ​មួយ​ចំនួន​ធំ​បាន​ប្តូរ​មក​ទិញ​ផលិតផលចិន និងវៀតណាម ពិសេសផលិតផលក្នុងស្រុកតែម្តង។ តាមអាជីវករ ទំនិញថៃដែលនៅសេសសល់នឹងបន្តដាក់លក់រហូតអស់ពីស្តុក​​។

ជនសង្ស័យឆបោកអនឡាញជាង៣ ៤០០នាក់ត្រូវបានឃាត់ខ្លួនក្នុងរយៈពេល ៤ខែចុងក្រោយ

រយៈពេល៤ខែ ចុងក្រោយឆ្នាំ២០២៥នេះ ពោលចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សមត្

ជនសង្ស័យឆបោកអនឡាញជាង៣ ៤០០នាក់ត្រូវបានឃាត់ខ្លួនក្នុងរយៈពេល ៤ខែចុងក្រោយ

រយៈពេល៤ខែ ចុងក្រោយឆ្នាំ២០២៥នេះ ពោលចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញសរុបចំនួន ៣ ៤៥៥នាក់។ ជនសង្ស័យចម្រុះជាតិសាសន៍ចំនួន ២០សញ្ជាតិនេះ ត្រូវបានឃាត់ខ្លួន នៅតាមបណ្តារាជធានី-ខេត្ត ចំនួន ១៨។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកចំនួន ៧៥នាក់ ទៅតុលាការផងដែរ។

មនុស្ស​ជិត​១៤លាននាក់ប្រឈម​នឹងគ្រោះ​ទុរ្ភិក្ស ព្រោះតែ​ការ​កាត់​បន្ថយ​ជំនួយ​ហិរញ្ញវត្ថុអន្តរជាតិ

ការ​កាត់​បន្ថយ​ជំនួយ​ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់​ជួយ​ផ្នែក​មនុស្សធម៌ បាន​បណ្តាល​ឲ្យ​ប្

មនុស្ស​ជិត​១៤លាននាក់ប្រឈម​នឹងគ្រោះ​ទុរ្ភិក្ស ព្រោះតែ​ការ​កាត់​បន្ថយ​ជំនួយ​ហិរញ្ញវត្ថុអន្តរជាតិ

ការ​កាត់​បន្ថយ​ជំនួយ​ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់​ជួយ​ផ្នែក​មនុស្សធម៌ បាន​បណ្តាល​ឲ្យ​ប្រជាជន​ក្នុង​ពិភពលោក ចំនួន​ប្រមាណជាង ១៣,៧ លាននាក់ ធ្លាក់​ក្នុង​សភាព​អត់​ឃ្លាន​ធ្ងន់ធ្ងរ។ នេះបើតាម​ការ​ក្រើនរំឭក របស់​​ អង្គការ​ស្បៀង​អាហារ​ពិភពលោក​ ដោយ​បញ្ជាក់ថា ខ្លួន​ត្រូវ​បង្ខំចិត្ត​​កាត់​បន្ថយ​បេសកកម្ម​នៅបណ្តា​ប្រទេសជាច្រើន​​ ព្រោះតែ​ខ្វះថវិកា​​​។​ ​

អាមេរិក​បង្ខំ​ឲ្យសម្ព័ន្ធមិត្ត​​អូតង់ ត្រូវចាយប្រាក់ទិញសព្វាវុធ​អាមេរិក​ឲ្យច្រើន ដើម្បីជួយ​អ៊ុយក្រែន

ថ្ងៃពុធទី​​១៥តុលា ក្រុមប្រទេសសម្ព័ន្ធមិត្ត​អូតង់បានជួបប្រជុំគ្នា​​ ដើម្បី​រិះរកមធ្យោបាយ

អាមេរិក​បង្ខំ​ឲ្យសម្ព័ន្ធមិត្ត​​អូតង់ ត្រូវចាយប្រាក់ទិញសព្វាវុធ​អាមេរិក​ឲ្យច្រើន ដើម្បីជួយ​អ៊ុយក្រែន

ថ្ងៃពុធទី​​១៥តុលា ក្រុមប្រទេសសម្ព័ន្ធមិត្ត​អូតង់បានជួបប្រជុំគ្នា​​ ដើម្បី​រិះរកមធ្យោបាយ ​ត្រៀមកម្លាំងទប់ទល់​នឹងការគំរាមរបស់រុស្ស៊ី​។ ក្នុង​ពេល​ប្រជុំ លោក​រដ្ឋមន្ត្រីការពារជាតិអាមេរិក បានលើកឡើងថា ​​​អាមេរិក​​​​​ចង់​ឃើញ​ក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់​​ ចូលប្រាក់​គ្នា​ដើម្បីទិញគ្រឿងសព្វាវុធអាមេរិក​ឲ្យ​បានច្រើន​ យកទៅជួយអ៊ុយក្រែន​។​ ​

តុលាការកាត់ទោសអតីតមន្រ្តីនគរបាលដែល​ស្រវឹងបុករះលើ​ផ្លូវនរោត្តមឲ្យជាប់ពន្ធនាគារ​ ៣ឆ្នាំ

អតីតនាយការិយាល័យគណនេយ្យចំណុះផែនការភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្

តុលាការកាត់ទោសអតីតមន្រ្តីនគរបាលដែល​ស្រវឹងបុករះលើ​ផ្លូវនរោត្តមឲ្យជាប់ពន្ធនាគារ​ ៣ឆ្នាំ

អតីតនាយការិយាល័យគណនេយ្យចំណុះផែនការភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ហ៊ុន ហេង ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេច​កាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទ ​បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ និងរបួសអ្នកដទៃ។ តាមសេចក្តីសម្រេចរបស់តុលាការ​ ជនជាប់ចោទ ហ៊ុន ហេង ក៏ត្រូវពិន័យជាប្រាក់ចំនួន ៤លានរៀល។

សារព័ត៌មានជាតិនិងអន្តរជាតិជំទាស់នឹងការរឹតត្បិតរបស់ក្រសួងការពារជាតិអាមេរិក

នៅសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ រួមទាំងទីភ្នាក់ងារសារព័ត៌មានជាច្រើន

សារព័ត៌មានជាតិនិងអន្តរជាតិជំទាស់នឹងការរឹតត្បិតរបស់ក្រសួងការពារជាតិអាមេរិក

នៅសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ រួមទាំងទីភ្នាក់ងារសារព័ត៌មានជាច្រើនស្ថាប័នបានបដិសេធមិនព្រមចុះហត្ថលេខាតាមការចង់បានរបស់ក្រសួងការពារជាតិអាមេរិក។ មន្ទីរបញ្ចកោណអាមេរិកបានទាមទារឲ្យបណ្តាសារព័ត៌មានទាំងអស់កុំចុះផ្សាយព័ត៌មានទាក់ទងនឹងសន្តិសុខជាតិអាមេរិក ដោយគ្មានការអនុញ្ញាតជាមុន។​ 

អង្គការសហប្រជាជាតិ​ប្រឈមនឹងបញ្ហាគ្មាន​​​ប្រាក់ ដើម្បី​ជួយ​​​​​​កុមារ​រ៉ូហ៊ីងយ៉ា​​នៅជំរំបង់ក្លាដែស

អង្គការ Unicef បានបញ្ជាក់​ឲ្យដឹងថា ខ្លួន​កំពុងប្រឈមនឹងបញ្ហាខ្វះថវិកាធ្ងន់ធ្ងរ សម្រាប់ឆ្នាំ​២០

អង្គការសហប្រជាជាតិ​ប្រឈមនឹងបញ្ហាគ្មាន​​​ប្រាក់ ដើម្បី​ជួយ​​​​​​កុមារ​រ៉ូហ៊ីងយ៉ា​​នៅជំរំបង់ក្លាដែស

អង្គការ Unicef បានបញ្ជាក់​ឲ្យដឹងថា ខ្លួន​កំពុងប្រឈមនឹងបញ្ហាខ្វះថវិកាធ្ងន់ធ្ងរ សម្រាប់ឆ្នាំ​២០២៦ខាងមុខ ដើម្បី​ចាត់ចែងដំណើរការ​កម្មវិធីជួយ​កុមារ​រ៉ូហ៊ីងយ៉ា ដែលរស់នៅក្នុងជំរំ​ប្រទេស​បង់ក្លាដែស។ គ្មានថវិកា ដែលអាចនឹងធ្វើ​ឲ្យ​កម្មវិធីអប់រំ សុខភាពនិងអនាម័យ ត្រូវផ្អាកដំណើរការទាំងស្រុង ហើយ​ដែលអាចជះឥទ្ធិពល​អាក្រក់ទៅលើអនាគតរបស់កុមាររ៉ូហ៊ីងយ៉ា។​

កម្ពុជា-ថៃ សម្រេចលើកពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគសាជាថ្មី

ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃពុធទី១៥តុលានេះថា កិច្ចប្រជុំគណៈកម្មាធិការព្រ

កម្ពុជា-ថៃ សម្រេចលើកពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគសាជាថ្មី

ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃពុធទី១៥តុលានេះថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគរវាងកម្ពុជា-ថៃ ត្រូវលើកពេលតាមការស្នើសុំរបស់ភាគីថៃ។ ជំនួសមកវិញ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជា-ថៃនឹងរៀបចំជំនួបរវាងក្រុមលេខាធិការដ្ឋាន RBC នៅថ្ងៃទី១៧តុលាខាងមុខ។

កូរ៉េខាងត្បូងប្រកាសធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួនទាំង ៦៣នាក់ដែលជាប់ឃុំនៅកម្ពុជាក្នុងពេល ១ខែ

ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង KPNA បានប្រកាសវិធានការបន្ទាន់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥

កូរ៉េខាងត្បូងប្រកាសធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួនទាំង ៦៣នាក់ដែលជាប់ឃុំនៅកម្ពុជាក្នុងពេល ១ខែ

ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង KPNA បានប្រកាសវិធានការបន្ទាន់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកូរ៉េចំនួន ៦៣នាក់ដែលកំពុងជាប់ឃុំនៅកម្ពុជាឱ្យអស់ក្នុងរយៈពេល ១ខែ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង The Chosun Daily។ វិធានការបន្ទាន់របស់អាជ្ញាធរកូរ៉េខាងត្បូងដូចនេះធ្វើឡើង ក្រោមហេតុផលការពារពលរដ្ឋកូរ៉េ និងបន្ទាប់ពីមានករណីស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅខេត្តកំពត។

តុលាការ​អ៊ីរ៉ង់ ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ជាង​៣០ឆ្នាំចំពោះពលរដ្ឋ​​បារាំង​២នាក់ ពីបទ​ចារកម្ម

ពលរដ្ឋ​​បារាំង ២ នាក់ ត្រូវ​តុលាការអ៊ីរ៉ង ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ​ ពី​បទ​ប្រព្រ

តុលាការ​អ៊ីរ៉ង់ ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ជាង​៣០ឆ្នាំចំពោះពលរដ្ឋ​​បារាំង​២នាក់ ពីបទ​ចារកម្ម

ពលរដ្ឋ​​បារាំង ២ នាក់ ត្រូវ​តុលាការអ៊ីរ៉ង ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ​ ពី​បទ​ប្រព្រឹត្ត​អំពើ​​ចារកម្ម បម្រើផលប្រយោជន៍​បារាំង​និងអ៊ីស្រាអែល ហើយ​ប្រឆាំង​នឹង​សន្តិសុខជាតិ​អ៊ីរ៉ង់។ ស្ថានទម្ងន់ទោស​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន ពោល​ម្នាក់​ត្រូវ​ជាប់​៣១ឆ្នាំក្រោយ​ចម្រឹង​ដែក និងម្នាក់ទៀត​ ៣២ឆ្នាំ។​

តើសំណុំរឿងឆបោកអនឡាញ​​​​អាចប៉ះពាល់វិស័យទេសចរណ៍កម្ពុជាដែរឬទេ?

ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦,៧លាននាក់ ដោយអាចរកចំណូលបានជាង ៣,៦ពាន់លា

តើសំណុំរឿងឆបោកអនឡាញ​​​​អាចប៉ះពាល់វិស័យទេសចរណ៍កម្ពុជាដែរឬទេ?

ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦,៧លាននាក់ ដោយអាចរកចំណូលបានជាង ៣,៦ពាន់លានដុល្លារ។ អ្នកពាក់ព័ន្ធវិស័យទេសចរណ៍នានាបានសម្តែងការព្រួយបារម្ភចំពោះអំពើឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា ក្រោយយុវជនកូរ៉េខាងត្បូងម្នាក់បានស្លាប់កាលពីពេលថ្មីៗនេះនៅខេត្តកំពត។ ក្នុងន័យនេះ ប្រតិបត្តករក្នុងវិស័យទេសចរណ៍បានជំរុញឲ្យរដ្ឋាភិបាលបង្កើនការចាត់វិធានការលើអំពើឆបោកតាមអនឡាញឲ្យទាន់ពេលដើម្បីរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាពិសេសរក្សាបាននូវស្ថិរភាពក្នុងវិស័យទេសចរណ៍៕

លោកត្រាំគ្រោងចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី២៦ ខែតុលា ឆ

លោកត្រាំគ្រោងចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីធ្វើជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ នេះជាការបញ្ជាក់របស់ប្រមុខការទូតម៉ាឡេស៊ី លោក មហាម៉ាត់ ហាសាន ក្នុងសន្និសីទកាសែត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ ក្នុងសន្និសីទនេះដដែល លោក មហាម៉ាត់ ហាសាន ជឿជាក់ថា ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកនឹងជួយសម្របសម្រួលលើការអនុវត្តបទឈប់បាញ់រវាងថៃ និងកម្ពុជា ដោយធ្វើយ៉ាងណាឲ្យភាគីជម្លោះទាំង២ ដោះគ្រាប់មីន និងដកកាំភ្លើងធំៗចេញឲ្យអស់នៅតាមតំបន់ព្រំដែន។

កម្ពុជាត្រៀមផ្ញើលិខិតផ្លូវការទៅស្ថានទូតកូរ៉េក្នុងរឿងឃាតកម្មនិស្សិតកូរ៉េខាងត្បូង

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃកំពុងត្រៀមរៀបចំលិខិតផ្លូវការផ្ញើទៅស្ថានទូតកូរ៉េខាង

កម្ពុជាត្រៀមផ្ញើលិខិតផ្លូវការទៅស្ថានទូតកូរ៉េក្នុងរឿងឃាតកម្មនិស្សិតកូរ៉េខាងត្បូង

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃកំពុងត្រៀមរៀបចំលិខិតផ្លូវការផ្ញើទៅស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ជុំវិញសំណុំរឿងឃាតកម្មនិស្សិតកូរ៉េខាងត្បូងម្នាក់ នៅខេត្តកំពត កាលពីពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃក៏បានណែនាំឲ្យអគ្គស្នងការនគរបាលជាតិកោះហៅតំណាងស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាឲ្យមកស្តាប់ការពន្យល់ផ្ទាល់ស្តីពីបច្ចុប្បន្នភាពនៃរបាយការណ៍ក្នុងរឿងឃាតកម្មនេះ។

សំណង់អគារអង្គរមានជ័យ អាយុកាល៧៥ឆ្នាំ កំពុងត្រូវបានវាយកំទេចចោល

នៅទីបំផុត អគារអង្គរមានជ័យ ដែលជាសំណង់អគារវ័យចំណាស់ជាងគេមួយ នៅចំកណ្តាលរាជធានីភ្នំពេញ កំពុងត

សំណង់អគារអង្គរមានជ័យ អាយុកាល៧៥ឆ្នាំ កំពុងត្រូវបានវាយកំទេចចោល

នៅទីបំផុត អគារអង្គរមានជ័យ ដែលជាសំណង់អគារវ័យចំណាស់ជាងគេមួយ នៅចំកណ្តាលរាជធានីភ្នំពេញ កំពុងត្រូវបានវាយកំទេចចោល។ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម លោក ខៀវ បូរិន្ទ បានលើកឡើងថា ការសម្រេចវាយកំទេចសំណង់អគារ អាយុកាលជាង ៧៥ឆ្នាំមួយនេះធ្វើឡើង បន្ទាប់ពីមានការជូនដំណឹងជាមុនរាប់ខែរួចមកហើយ។ តាមគម្រោង ដំណើរការនៃការវាយកំទេចសំណង់អគារវ័យចំណាស់មួយនេះធ្វើឡើង ក្នុងរយៈពេល ៤៥ថ្ងៃ គិតចាប់តាំងពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋម្ចាស់ផ្ទះចំនួន១ ឬ២គ្រួសារទៀត នៅមិនទាន់យល់ព្រមទទួលយកសំណងឡើយ។

លោកដូណាល់ ត្រាំ ប្រកាសអះអាង​​ថា “សន្តិភាពមកដល់​ហើយ​​សម្រាប់​តំបន់ដើមបូព៌ា”

នៅក្នុងជំនួបកំពូលស្តីពីហ្កាហ្សា នៅប្រទេសអេហ្ស៊ីប​កាលពីចន្ទទី​១៣តុលា ក្នុង​ឱកាសនេះដែរ លោក

លោកដូណាល់ ត្រាំ ប្រកាសអះអាង​​ថា “សន្តិភាពមកដល់​ហើយ​​សម្រាប់​តំបន់ដើមបូព៌ា”

នៅក្នុងជំនួបកំពូលស្តីពីហ្កាហ្សា នៅប្រទេសអេហ្ស៊ីប​កាលពីចន្ទទី​១៣តុលា ក្នុង​ឱកាសនេះដែរ លោកដូណាល់ ត្រាំ បានប្រកាសអះអាងយ៉ាងមោទនភាពបំផុត ថា​សន្តិភាពតំបន់ដើមបូព៌ាបានកើតមាន​ហើយ ​ដោយសារតែការប្រឹងប្រែងរបស់​លោក​។ តែជាមួយគ្នានេះ គេសង្កេតឃើញថា នៅមានចំណុចមិនប្រាដកប្រជា​ច្រើនចំណុច ជាក់ស្តែងដូចជា​ទាក់ទិននឹង​ការរំសាយអាវុធទាំងស្រុង​ របស់ក្រុមហាម៉ាសជាដើម​។​

ខ្វះទឹកខ្វះអគ្គិសនី យុវជនម៉ាដាហ្កាស្កាធ្វើបាតុកម្ម​បណ្តេញ​ប្រធានាធិបតីចេញពីតំណែង

ម៉ាដាហ្កាស្កា ប្រទេស​កោះដ៏ក្រីក្របំផុតនៅ​មហាសមុទ្រ​ឥណ្ឌាបាន​ធ្លាក់ផុងជ្រៅក្នុង​វិបត្តិ

ខ្វះទឹកខ្វះអគ្គិសនី យុវជនម៉ាដាហ្កាស្កាធ្វើបាតុកម្ម​បណ្តេញ​ប្រធានាធិបតីចេញពីតំណែង

ម៉ាដាហ្កាស្កា ប្រទេស​កោះដ៏ក្រីក្របំផុតនៅ​មហាសមុទ្រ​ឥណ្ឌាបាន​ធ្លាក់ផុងជ្រៅក្នុង​វិបត្តិ បន្ទាប់ពីកងទ័ព​បង្ហាញ​សមានចិត្ត​គាំទ្រ​​ចលនា​បាតុកម្ម​ទាមទារ​ឲ្យប្រធានាធិបតី​ចុះចេញពីតំណែង។ នៅថ្ងៃចន្ទ មន្រ្តីយោធាម៉ាដាហ្កាស្កាបញ្ជាក់​ការចុះផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ ដែលថា ប្រធានាធិបតី​ម៉ាដាហ្កាស្កា​បាន​ចាកចេញពីប្រទេស​តាំងពីថ្ងៃអាទិត្យ ជាមួយ​យន្តហោះយោធា​បារាំង។

រង្វាន់ណូបែលសេដ្ឋកិច្ច ២០២៥ បានទៅលើសេដ្ឋវិទូបស្ចិមលោក ៣ រូប

រង្វាន់ណូបែលសេដ្ឋកិច្ច ឆ្នាំ២០២៥នេះ បានទៅលើអ្នកជំនាញសេដ្ឋកិច្ច ៣ នាក់ គឺជនជាតិបារាំង កាណាដ

រង្វាន់ណូបែលសេដ្ឋកិច្ច ២០២៥ បានទៅលើសេដ្ឋវិទូបស្ចិមលោក ៣ រូប

រង្វាន់ណូបែលសេដ្ឋកិច្ច ឆ្នាំ២០២៥នេះ បានទៅលើអ្នកជំនាញសេដ្ឋកិច្ច ៣ នាក់ គឺជនជាតិបារាំង កាណាដា និងម្នាក់ទៀត ជាជនជាតិអាមេរិកដើមកំណើតជ្វីហ្វ។ ស្នាដៃរបស់សេដ្ឋវិទូទាំង៣ នាក់ គឺកិច្ចការស្រាវជ្រាវស្តីពីវឌ្ឍនភាពសេដ្ឋកិច្ចដោយផ្អែកលើនវានុវត្តន៍។ ​

វិធានការកាត់ផ្តាច់ទឹក និងអគ្គិសនីធ្វើឲ្យ​ប្រធានាធិបតីម៉ាដាហ្កាស្កា​ខ្ទាតចេញពីអំណាច?

ម៉ាដាហ្កាស្កា ប្រទេស​កោះដ៏ក្រីក្របំផុតនៅ​មហាសមុទ្រ​ឥណ្ឌាបាន​ធ្លាក់ផុងជ្រៅក្នុង​វិបត្តិ

វិធានការកាត់ផ្តាច់ទឹក និងអគ្គិសនីធ្វើឲ្យ​ប្រធានាធិបតីម៉ាដាហ្កាស្កា​ខ្ទាតចេញពីអំណាច?

ម៉ាដាហ្កាស្កា ប្រទេស​កោះដ៏ក្រីក្របំផុតនៅ​មហាសមុទ្រ​ឥណ្ឌាបាន​ធ្លាក់ផុងជ្រៅក្នុង​វិបត្តិ បន្ទាប់ពីកងទ័ព​បង្ហាញ​សមានចិត្ត​គាំទ្រ​​ចលនា​បាតុកម្ម​ទាមទារ​ឲ្យប្រធានាធិបតី​ចុះចេញពីតំណែង។ នៅថ្ងៃចន្ទ មន្រ្តីយោធាម៉ាដាហ្កាស្កាបញ្ជាក់​ការចុះផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ ដែលថា ប្រធានាធិបតី​ម៉ាដាហ្កាស្កា​បាន​ចាកចេញពីប្រទេស​តាំងពីថ្ងៃអាទិត្យ ជាមួយ​យន្តហោះយោធា​បារាំង។

ក្រោយរបបអាសាដដួលរលំ តើរបបស៊ីរីថ្មីនឹង​អាច​បង្រួបបង្រួមទឹកដី និងកម្លាំងទ័ពឡើងវិញ?

ជិត​មួយឆ្នាំ នៃ​ការដួលរលំរបបបាស្ហា អាល់អាសាដ ស៊ីរីនៅតែមិនទាន់រកឃើញ​ឯកភាពជាតិទាំងស្រុង។ នៅ

ក្រោយរបបអាសាដដួលរលំ តើរបបស៊ីរីថ្មីនឹង​អាច​បង្រួបបង្រួមទឹកដី និងកម្លាំងទ័ពឡើងវិញ?

ជិត​មួយឆ្នាំ នៃ​ការដួលរលំរបបបាស្ហា អាល់អាសាដ ស៊ីរីនៅតែមិនទាន់រកឃើញ​ឯកភាពជាតិទាំងស្រុង។ នៅក្នុង​គោលដៅបង្រួបបង្រួមជាតិ ប្រមូល​ទឹកដី​ទាំងអស់​មកនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ថ្មី ប្រធានាធិបតី​ស្តីទី លោក​អាម៉េដ អាល់ ស្ហារ៉ា Ahmed Al Charaa បាន​ចរចា​ជាមួយកម្លាំងប្រដាប់អាវុធ​គ្រប់ភាគី​នៅស៊ីរី ជាពិសេស​ក្រុមគួដឌីស្ថាន​ ដែល​គ្រប់គ្រង​តំបន់ស្វយ័ត​ភាគខាងជើង​ស៊ីរី។ នៅក្នុងបទសម្ភាសន៍​ជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃអាទិត្យ មេដឹកនាំ​របស់​ចលនា​ប្រយុទ្ធ​គួដឌីស្ថាន​បាន​មាន​ប្រសាសន៍​ថា លោក​បាន​រកឃើញ​កិច្ចព្រមព្រៀង​ជាគោលការណ៍​ជាមួយ​មេដឹកនាំ​ថ្មី​របស់​ស៊ីរី ស្តីពីការ​ធ្វើសមាហរណកម្ម​ទាហាន​គួដ​ទៅក្នុង​ជួរកងទ័ពជាតិស៊ីរី។ 

ហាម៉ាសដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ទាំងអស់ ២០នាក់

ថ្ងៃ​ចន្ទ ទី១៣តុលា​  អ៊ីស្រាអែល និង​ហាម៉ាស បាន​ដោះលែង​ចំណាប់ខ្មាំង និងអ្នក​ទោស​គ្នាទៅវិញទៅ

ហាម៉ាសដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ទាំងអស់ ២០នាក់

ថ្ងៃ​ចន្ទ ទី១៣តុលា​  អ៊ីស្រាអែល និង​ហាម៉ាស បាន​ដោះលែង​ចំណាប់ខ្មាំង និងអ្នក​ទោស​គ្នាទៅវិញទៅមក។ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ ដែល​ជាអ្នកផ្តួច​ផ្តើម​​ដាក់សម្ពាធខ្លាំង​ឲ្យ​ភាគីទាំង២​ធ្វើបទ​ឈប់​បាញ់​ ​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល​ ដើម្បី​អបអរ​សាទរ​ការ​ទទួល​ចំណាប់​ខ្មាំងអ៊ីស្រាអែល​ ហើយលោក ​ត្រាំ ក៏​ត្រូវ​ចូល​រួម​​​កិច្ចប្រជុំកំពូល​ដើម្បីសន្តិភាព​នៅតំបន់ហ្កាហ្សា ដែលត្រូវ​រៀបចំ​នៅ​ប្រទេស​អេហ្ស៊ីប​។ កិច្ចប្រជុំកំពូលនេះ ​ដឹកនាំដោយសហប្រធាន​លោក ត្រាំ និង​សមភាគី​អេហ្ស៊ីប ​លោក​អាល់ស៊ីស៊ី ដោយ​មាន​ការ​ចូលរួម​ពី​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ប្រមាណ ២០ប្រទេស​ផ្សេង​ទៀត ​។

ពលរដ្ឋសហគមន៍ពង្រសែនជ័យទទូចឱ្យអាជ្ញាធរធ្វើសៀវភៅស្នាក់នៅ

សៀវភៅស្នាក់នៅជាឯកសារសំខាន់មួយដែលពលរដ្ឋប្រើដើម្បីចុះសំបុត្រកំណើតឱ្យកូន ចុះឈ្មោះធ្វើសៀវភៅ

ពលរដ្ឋសហគមន៍ពង្រសែនជ័យទទូចឱ្យអាជ្ញាធរធ្វើសៀវភៅស្នាក់នៅ

សៀវភៅស្នាក់នៅជាឯកសារសំខាន់មួយដែលពលរដ្ឋប្រើដើម្បីចុះសំបុត្រកំណើតឱ្យកូន ចុះឈ្មោះធ្វើសៀវភៅគ្រួសារ ចុះឈ្មោះបោះឆ្នោត និងធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាដើម។ រហូតមកដល់ពេលនេះ ពលរដ្ឋចំនួន១៥៤ គ្រួសារ នៅសហគមន៍ពង្រសែនជ័យ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅតែពុំទាន់មានសៀវភៅស្នាក់នៅសម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ពួកគេទទូចស្នើសុំឱ្យអាជ្ញាធរធ្វើសៀវភៅស្នាក់នៅ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់គេ។

ក​ម្ពុជាគួរដោះស្រាយយ៉ាងណាចំពោះការបន្តចោទប្រកាន់រឿងឧក្រិដ្ឋកម្មអនឡាញ?

ក្រោយការស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជា ករណីឧក្រិដ្ឋកម្ម​អនឡាញ​លើជនជាតិកូរ៉េខ

ក​ម្ពុជាគួរដោះស្រាយយ៉ាងណាចំពោះការបន្តចោទប្រកាន់រឿងឧក្រិដ្ឋកម្មអនឡាញ?

ក្រោយការស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជា ករណីឧក្រិដ្ឋកម្ម​អនឡាញ​លើជនជាតិកូរ៉េខាងត្បូងនៅកម្ពុជាមួយនេះ ត្រូវបានគេលើកយកមកជជែក​យ៉ាង​ផុសផុល​ជាថ្មីតាមបណ្តាញសង្គម។ នៅថ្ងៃទី១១ តុលា ឆ្នាំ ២០២៥ លោក លី ចែម្យុង បានបញ្ជាឱ្យក្រសួងការបរទេសកូរ៉េចាត់វិធានការផ្លូវទូតដើម្បីឆ្លើយតបនឹងបញ្ហានេះ។ ចំពោះអ្នកតាមដានសង្គមកម្ពុជា ឧក្រិដ្ឋកម្មអនឡាញជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលប៉ះពាល់ដល់មុខមាត់ និងសណ្តាប់ធ្នាប់សង្គមកម្ពុជា។ ក្នុងន័យនេះ ពួកគេជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យតឹងរ៉ឹង និងម៉ឺងម៉ាត់។ តើកម្ពុជាគួរដោះស្រាយយ៉ាងណានឹងការចោទប្រកាន់លើរឿងឧក្រិដ្ឋកម្មតាមអនឡាញនេះ?

អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជានៅដើមទសវត្សរ៍៩០ ទទួលមរណភាព

លោក ហ្ស៊ីលដាស ឡឺ លីដិក (Gildas Le Lidec) អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ៩០ បាន

អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជានៅដើមទសវត្សរ៍៩០ ទទួលមរណភាព

លោក ហ្ស៊ីលដាស ឡឺ លីដិក (Gildas Le Lidec) អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ៩០ បានទទួលមរណភាពក្នុងវ័យ​ ៧៨ឆ្នាំ​។ ស្ថានទូតបារាំ​ងប្រចាំទីក្រុងភ្នំពេញ​បានបញ្ជាក់​ដំណឹងមរណភាពនេះ​​នៅព្រឹកថ្ងៃទី​១៣ តុលា​​។ ​​សម្រាប់​ស្ថានទូតបារាំងប្រចាំកម្ពុជា​ ​​លោក ហ្ស៊ីលដាស ឡឺ លីដិក ​បានជួយជ្រោម​ជ្រែងកម្ពុជា​ក្នុងការកសាង​ប្រទេសឡើងវិញ ក្រោយខ្ទេចខ្ទីដោយសារ​​សង្គ្រាមផ្ទៃក្នុងដ៏​រ៉ាំរ៉ៃ​។ ភ្លាមៗ លោក ហ៊ុន សែន​ ​អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាក៏បាន​ចេញសារចូលរួមរំលែកទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធអ្នកការទូតបារាំងដ៏ចំណាននេះដែរ។

លោក ស្រ៊ាង ចិន្តា៖ បើថៃចង់បញ្ចប់ជម្លោះមែន ថៃមិនត្រូវបន្តឃុំខ្លួនទាហានខ្មែរ ១៨នាក់ទេ

ថៃនឹងមិនដោះលែងទាហានខ្មែរទាំង ១៨នាក់ឡើយ ប្រសិនបើជម្លោះព្រំដែនរវាងកម្ពុជា-ថៃមិនទាន់ត្រូវបា

លោក ស្រ៊ាង ចិន្តា៖ បើថៃចង់បញ្ចប់ជម្លោះមែន ថៃមិនត្រូវបន្តឃុំខ្លួនទាហានខ្មែរ ១៨នាក់ទេ

ថៃនឹងមិនដោះលែងទាហានខ្មែរទាំង ១៨នាក់ឡើយ ប្រសិនបើជម្លោះព្រំដែនរវាងកម្ពុជា-ថៃមិនទាន់ត្រូវបានបិទបញ្ចប់ជាផ្លូវការទេនោះ។ នេះជាការបញ្ជាក់របស់លោកស្រី ប្រាថាណា ឌីស៊ីយ៉ាតាត តំណាងអចិន្ត្រៃយ៍ថៃប្រចាំអង្គការសហប្រជាជាតិនៅក្នុងសម័យប្រជុំលើកទី៧៦ របស់គណៈកម្មាធិការប្រតិបត្តិនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា ចាត់ទុកការបញ្ជាក់របស់លោកស្រី ប្រាថាណា ឌីស៊ីយ៉ាតាត ថាគ្រាន់តែភាសាការទូត ដើម្បីលាក់ចរិតព្រៃផ្សៃរបស់ជាតិសាសន៍ខ្លួនតែប៉ុណ្ណោះ។ សម្រាប់លោក ស្រ៊ាង ចិន្តា ប្រសិន​បើថៃចង់បញ្ចប់ជម្លោះមែន ថៃមិនត្រូវបន្តឃុំខ្លួនទាហានខ្មែរទាំង ១៨នាក់ និងបន្តសកម្មភាពញុះញង់ដែលផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិនោះទេ៕

បារាំងមានរដ្ឋាភិបាលថ្មីហើយ តែមិនប្រាកដថានឹងអាចឆ្លងផុត​ពីការ​បោះឆ្នោត​ទម្លាក់​នៅសភា

ម៉ោង១០យប់ ថ្ងៃអាទិត្យទី១២តុលា លោកនាយករដ្ឋមន្ត្រីបារាំង សេបាស្យៀង ឡឺក័រនុយ បានប្រកាសសមាសភា

បារាំងមានរដ្ឋាភិបាលថ្មីហើយ តែមិនប្រាកដថានឹងអាចឆ្លងផុត​ពីការ​បោះឆ្នោត​ទម្លាក់​នៅសភា

ម៉ោង១០យប់ ថ្ងៃអាទិត្យទី១២តុលា លោកនាយករដ្ឋមន្ត្រីបារាំង សេបាស្យៀង ឡឺក័រនុយ បានប្រកាសសមាសភាពរដ្ឋាភិបាលថ្មីរបស់់លោក បន្ទាប់ពីបានប្រជុំអស់ច្រើនមោ៉ោង ជាមួយលោកប្រធានាធិបតីម៉ាក្រុង។ ដូចការសន្យារបស់លោក សេបាស្យៀង ឡឺក័រនុយ សមាសភាពរដ្ឋាភិបាលថ្មីបារាំង គឺផ្គុំដោយអ្នកនយោបាយចាស់ឆ្នាំផង និងមនុស្សថ្មីៗមួយចំនួនមកពីអង្គការសង្គមស៊ីវីលផង។ យ៉ាងណាក៏ដោយ គេនៅតែបារម្ភ ថារដ្ឋាភិបាលនេះអាចនឹងគ្មានអាយុវែងទេ ព្រោះសភាអាចនឹងបោះឆ្នោតទម្លាក់​។

កម្ពុជានៅតែជាប្រទេសម្ចាស់ផ្ទះធំទីពីរសម្រាប់អ្នកស្ម័គ្រចិត្តបារាំង

ជារៀងរាល់ឆ្នាំ ទិវាអ្នកស័្មគ្រចិត្តបារាំងតែងតែរៀបចំប្រារព្ធធ្វើឡើង ជាមួយនឹងការចូលរួមពីម

កម្ពុជានៅតែជាប្រទេសម្ចាស់ផ្ទះធំទីពីរសម្រាប់អ្នកស្ម័គ្រចិត្តបារាំង

ជារៀងរាល់ឆ្នាំ ទិវាអ្នកស័្មគ្រចិត្តបារាំងតែងតែរៀបចំប្រារព្ធធ្វើឡើង ជាមួយនឹងការចូលរួមពីមនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោក។ ទិវានេះមានគោលដៅសំខាន់ក្នុងការលើកកម្ពស់ការប្តេជ្ញាចិត្តរបស់អ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិឲ្យមកធ្វើការក្នុងសហគមន៍តាមបណ្តាប្រទេសនានា។ កម្មវត្ថុសំខាន់មួយទៀតនៃការប្រារព្ធទិវានេះ គឺជំរុញឲ្យមានការផ្លាស់ប្តូរអ្នកស្ម័គ្រចិត្តអន្តរជាតិ ដើម្បីពង្រឹងសាមគ្គីភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ នៅឆ្នាំ២០២៥នេះ ប្រទេសកម្ពុជានៅតែត្រូវបានចាត់ទុកថាជាប្រទេសម្ចាស់ផ្ទះធំទីពីរ សម្រាប់អ្នកស្ម័គ្រចិត្តបារាំង ដែលមានចំនួនរហូតដល់ជិត២០០នាក់ក្នុងមួយឆ្នាំៗ។ ពួកគេបានមកធ្វើការនៅលើវិស័យសំខាន់ៗដូចជាវិស័យអប់រំ កសិកម្ម និងបរិស្ថាន។ ដោយឡែកអ្នកស្ម័គ្រចិត្តកម្ពុជា ដែលបានចាកចេញទៅប្រទេសបារាំង​ក៏មានការកើនឡើងរហូតដល់៤២នាក់ផងដែរ ចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៥នេះ។

Get more results via ClueGoal