នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនដែលលើកឡើងថា គណនីរបស់ពួកគេត្រូវបានបិទ (Disable) ដោយគ្មានមូលហេតុច្បាស់លាស់។ ដំណាលគ្នានេះ អាជ្ញាធរក៏បានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានឆ្លៀតយកបណ្តាញសង្គមមកផ្សព្វផ្សាយសេវាកម្មដោះស្រាយបញ្ហាគណនីដែលត្រូវបានបិទ (Facbook Disabled) ដោយយកកម្រៃពី ៥០០ដុល្លារ ដល់១,២០០ដុល្លារ។ ក្នុងស្ថានភាពនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានណែនាំអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កុំទាន់ចាយលុយលើសេវាកម្ម ដែលមិនចេញមកពី ក្រុមហ៊ុន Meta ដែលជាប្រតិបតិ្តកររបស់បណ្តាញសង្គមហ្វេសប៊ុក។
ប្រមុខការបរទេសកម្ពុជា លោក ប្រាក់ សុខុនបានឱ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃនឹងអាចចុះហត្ថលេខា នាកិច្ចប្រជុំកំពូលអាស៊ាននាចុងឆ្នាំនេះនៅប្រទេសម៉ាឡេស៊ី ដោយមានសាក្សីជា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាអ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។ បើតាមលោក ប្រាក់ សុខុន កិច្ចព្រមព្រៀងសន្តិភាពនេះ បានចែងយ៉ាងលម្អិត ពោលគឺតម្រូវឱ្យប្រទេសជម្លោះទាំងពីរ កម្ពុជា-ថៃត្រូវអនុវត្តបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន គោរពបូរណភាពទឹកដីរវាងប្រទេសទាំងពីរ និងស្តារទំនុកចិត្តគ្នាឡើងវិញ។ គួរបញ្ជាក់ថា ទើបត្រលប់មកពីចូលរួមក្នុងកិច្ចប្រជុំចតុភាគី នៅម៉ាឡេស៊ី កាលពីថ្ងៃសុក្រទី ១៧តុលា លោកប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ដល់ទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី ១៨ តុលា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ។
នៅប្រទេសចិន ឧត្តមសេនីយយោធា និងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចំនួន ៩ នាក់ កំពុងតែជាប់បណ្តឹងស៊ើបអង្កេត ក្នុងសំណុំរឿងពុករលួយ។ នេះបើតាមក្រសួងការពារជាតិចិន ដោយបញ្ជាក់ថា ពួកគេទាំងអស់នោះ ត្រូវបណ្តេញចេញពីគណបក្សកុម្មុយនិស្តចិន និងត្រូវដកតំណែងចេញពីក្របខ័ណ្ឌជួរកងទ័ពចិន។
នៅយប់អាធ្រាត្រថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនជនជាតិកូរ៉េសរុបចំនួន ៦៤នាក់ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យត្រឡប់ទៅប្រទេសរបស់ពួកគេវិញ ដើម្បីឲ្យរដ្ឋាភិបាលទីក្រុងសេអ៊ូលអនុវត្តនីតិវិធីបន្ត។ នេះមិនមែនជាលើកទី១ទេ ដែលកម្ពុជាបានបញ្ជូនជនជាតិកូរ៉េ ទៅប្រទេសខ្លួនវិញ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញ។ កន្លងមក កម្ពុជាក៏បានបញ្ជូនជនជាតិកូរ៉េ ចំនួន ១៨០នាក់ ទៅកូរ៉េវិញផងដែរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលនៃធនាគារព្រីនស៍ (PRINCE) បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះអភិបាលកិច្ចល្អ និងតម្លាភាព និងបានធានាថា ប្រាក់បញ្ញើរបស់អតិថិជននៅមានសុវត្ថិភាពខ្ពស់។ ពោលគឺគ្មានការបាត់បង់នោះឡើយ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សម្ពាធជាថ្មីម្តងទៀត ជំរុញឲ្យប្រធានាធិបតីអ៊ុយក្រែន យល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាព ជាមួយចៅហ្វាយវិមានក្រេមឡាំង ដោយរក្សាទឹកដីនៅត្រង់កន្លែង ដែលកងទ័ពនីមួយៗ ឈរជើងកាន់កាប់។ តែលោក ហ្សេឡេស្គី មិនទាន់យល់ព្រមទេ និងបានលើកឡើងថា លោក ពូទីន មិនទាន់ត្រៀមខ្លួនដើម្បីសន្តិភាព នោះឡើយ។ ប៉ុន្តែ លោក ត្រាំ បានតបវិញថា លោក ពូទីន ពិតជាចង់ពន្លត់ភ្លើងសង្គ្រាម។
អនុរដ្ឋមន្ត្រីការបរទេសទី២របស់កូរ៉េ លោកស្រី គីម ជីណា បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៦តុលា។ លោកស្រីបានចូលជួបពិភាក្សាដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ជំនួបរវាងអ្នកពីរផ្តោតទៅលើបញ្ហាឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា ដែលបណ្តាលឲ្យនិស្សិតកូរ៉េខាងត្បូងមួយរូបត្រូវគេសម្លាប់ កាលពីពេលថ្មីៗនេះ។ អ្នកជំនាញកិច្ចការអន្តរជាតិ យល់ឃើញថា ឃាតកម្មលើនិស្សិតដោយសារបទល្មើសឆបោកអនឡាញ កំពុងធ្វើឲ្យកូរ៉េខាងត្បូងអាក់អន់ស្រពន់ចិត្តជាមួយកម្ពុជា។ តើឧក្រិដ្ឋកម្មឆបោកអនឡាញនឹងអាចធ្វើឲ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង ប្រេះឆាដែរឬទេ?
អាជ្ញាធរភូមានិងចិន បានចាប់ផ្តើមប្រតិបត្តិការ ចុះបង្ក្រាបទីតាំងឆបោកអនឡាញនៅភូមា តាំងតែពីខែកក្កដាឆ្នាំ២០២៣ម្លេះ។ គិតត្រឹមពេលនេះ មានជនជាតិចិនប្រមាណ៥៧០០០នាក់ ត្រូវបានចាប់ខ្លួន ដែលក្នុងនោះមានមេខ្លោងធំៗជាច្រើននាក់។ តែអ្វីដែលគេសង្កេតឃើញ គឺថាទីតាំងឆបោកអនឡាននៅភូមា តាមបណ្តោយព្រំដែនជាប់ទឹកដីថៃ បានបន្តរីកដុះដូចផ្សិត។ ផ្អែកតាមការស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មានបារាំង គឺទីតាំងឆបោកអនឡាញទាំងនោះ បានប្រើប្រាស់សេវាអ៊ីនធ័រនែត ផ្តល់ឲ្យដោយក្រុមហ៊ុន Starlink របស់លោក Elon Musk ថែមទៀតផង។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើញត្តិថ្មីមួយទៀតទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីស្នើឱ្យចុះសង្កេតការណ៍ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ជាទីដែលភាគីថៃនៅតែប្រើឧបករណ៍បំពងសំឡេងខ្លាំងធ្វើឱ្យប៉ះពាល់សិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក្នុងញត្តិថ្មីដែលផ្ញើនៅថ្ងៃទី១៧ ខែតុលាម្សិលមិញនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ម្តងទៀតថា ប្រសិនបើOHCHR នៅតែកង្វះខាតសកម្មភាពជាក់ស្តែង នោះគេនឹងអាចបកស្រាយបានថា OHCHR យល់ស្របចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។
អាជ្ញាធរភូមានិងចិន បានចាប់ផ្តើមប្រតិបត្តិការ ចុះបង្ក្រាបទីតាំងឆបោកអនឡាញនៅភូមា តាំងតែពីខែកក្កដាឆ្នាំ២០២៣ម្លេះ។ គិតត្រឹមពេលនេះ មានជនជាតិចិនប្រមាណ៥៧០០០នាក់ ត្រូវបានចាប់ខ្លួន ដែលក្នុងនោះមានមេក្លោងធំៗជាច្រើននាក់។ តែអ្វីដែលគេសង្កេតឃើញ គឺថាទីតាំងឆបោកអនឡាននៅភូមា តាមបណ្តោយព្រំដែនជាប់ទឹកដីថៃ បានបន្តរីកដុះដូចផ្សិត។ ផ្អែកតាមការស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មានបារាំង គឺទីតាំងឆបោកអនឡាញទាំងនោះ បានប្រើប្រាស់សេវាអ៊ីនធ័រនែត ផ្តល់ឲ្យដោយក្រុមហ៊ុន Starlink របស់លោក Elon Musk ថែមទៀតផង។
កាលពីឆ្នាំ២០២៣ ឥណ្ឌូណេស៊ីបានធ្វើច្បាប់ថ្មីមួយ ដើម្បីបើកផ្លូវសម្រួលគម្រោងវិនិយោគធំៗ និងដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី១នៅអាស៊ីអាគ្នេយ៍។ តែជាមួយនឹងគម្រោងវិនិយោគធំៗ ដែលបានចាប់ផ្តើម អង្គការក្រៅរដ្ឋាភិបាលជាច្រើនបានសង្កេតឃើញ នូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើបរិស្ថាននិងសិទ្ធិរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ នៅថ្ងៃទី១៧តុលា អង្គការក្រៅរដ្ឋាភិបាលបានរួមគ្នាដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការធម្មនុញ្ញឥណ្ឌូណេស៊ី។
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើលោក ចេន ហ្ស៊ី(Chen Zhi) ដែលជាពាណិជ្ជករកម្ពុជា ដើមកំណើតចិនក្រោមបទចោទប្រកាន់ធ្វើប្រតិបត្តិការបើកមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដែលរកចំណូលបានរាប់ពាន់លានដុល្លារ និងបង្កឲ្យមានជនរងគ្រោះយ៉ាងច្រើននៅជុំវិញពិភពលោក។ លោក ចេន ហ្ស៊ី គឺជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ដែលបាន និងកំពុងធ្វើប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញប្តឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមកាត់ទោស លោក ហ៊ុន ហេង អតីតមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបានបើកបរក្នុងស្ថានភាពស្រវឹងបុកមនុស្សស្លាប់ម្នាក់ និងបង្កឲ្យរបួសជាច្រើននាក់ផ្សេងទៀត។ បទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កើតឡើង ក្រោយពីមានការរិះគន់ជាបន្តបន្ទាប់ថា ទោសទណ្ឌលើ លោក ហ៊ុន ហេង មានកម្រិតស្រាល បើធៀបនឹងទង្វើរបស់គាត់។ គួរជ្រាបថា លោក ហ៊ុន ហេង ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ តែត្រូវអនុវត្តទោសជាប់ពន្ធនាគារតែ ១ឆ្នាំប៉ុណ្ណោះ។ ការណ៍នេះបានញ៉ាំងឲ្យមហាជនផ្ទុះការរិះគន់ថា មានភាពអយុត្តិធម៌។ អយុត្តិធម៌ដែលអ្នករិះគន់បានប្រៀបធៀបជាមួយករណីអ្នកនយោបាយប្រឆាំង និងសកម្មជនខ្លះដែលទទួលទោសធ្ងន់ធ្ងរ ដោយគ្រាន់តែបញ្ចេញមតិ៕
ពលរដ្ឋកូរ៉េខាងត្បូង កំពុងលុបចោលដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្បែរខាងកម្ពុជាមួយចំនួនទៀត ក្រោយរដ្ឋាភិបាលទីក្រុងសេអ៊ូល បានដាក់បម្រាមកម្រិតខ្ពស់មិនឱ្យពលរដ្ឋកូរ៉េធ្វើដំណើរមកតំបន់ខ្លះក្នុងប្រទេសកម្ពុជា ដ្បិតបារម្ភខ្លាចធ្លាក់ចូលក្នុងអន្ទាក់អំពើឆបោកអនឡាញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងហុងកុង The South China Morning Post នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។ មន្ត្រីអាកាសចរណ៍ទាញក្តីព្រួយបារម្ភថា វិស័យអាកាសចរណ៍កម្ពុជាអាចនឹងរងផលប៉ះពាល់ខ្លះៗនៅពេលខាងមុខ ដោយសារការលុបចោលជើងហោះហើរ។
ក្រសួងការបរទេសវៀតណាមបានអះអាងថា ទីក្រុងហាណូយកំពុងពិភាក្សាជាមួយបណ្តាប្រទេសជាដៃគូដើម្បីបង្កើតយន្តការប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសកម្ពុជា និងរៀបចំកិច្ចការពារជូនពលរដ្ឋវៀតណាមកុំឱ្យក្លាយជាជនរងគ្រោះ។ ជំហររបស់វៀតណាមនាពេលនេះ គឺស្របគ្នានឹងជំហររបស់ថៃដែលចង់លូកដៃបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មក្នុងប្រទេសកម្ពុជា។
នៅថ្ងៃសុក្រទី១៧តុលានេះ ចលនាហាម៉ាសនៅហ្កាហ្សា បានសន្យាប្រគល់សាកសពចំណាប់ខ្មាំងទាំងអស់ឱ្យអ៊ីស្រាអែល ស្របតាមកិច្ចព្រមព្រៀងឈប់បាញ់ស្នើឡើងដោយសហរដ្ឋអាមេរិក។ ប៉ុន្តែការកាយរកសាកសពក្នុងគំនរអាគារបែកបាក់ ស្មុគស្មាញខ្លាំងណាស់។ ជាងនេះទៅទៀត ហ្កាហ្សាកំពុងធ្លាក់ក្នុងគ្រោះមនុស្សធម៌ធ្ងន់ធ្ងរ មានជំងឺឆ្លងរាតត្បាតទប់លែងជាប់។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រ ទី១៧ តុលានេះថា អាជ្ញាធរបានឃើញពីការចុះផ្សាយព័ត៌មានដែលថា មានជនជាតិចិនកំពុងជម្លៀសខ្លួនចេញពីខេត្តព្រះសីហនុ ដោយសារការបង្រ្កាបបទល្មើសឆបោកអនឡាញ។ បើតាមលោក ឡុង ឌីម៉ង់ សភាពការណ៍ជនបរទេសក្នុងខេត្តព្រះសីហនុមិនមានភាពចលាចលដូចអ្វីដែលព័ត៌មានក្នុងស្រុកបានចុះផ្សាយឡើយមកទល់ពេលនេះ។
តើប្រទេសណាខ្លះបានទិញប្រេងពីរុស្ស៊ី? បន្ទាប់ពីអះអាងថា នាយករដ្ឋមន្ត្រីឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៊ី វ៉ាស៊ីនតោនងាកទៅដាក់សម្ពាធលើជប៉ុន។ នៅថ្ងៃព្រហស្បតិ៍ទី ១៦ តុលានេះ អាមេរិកបានស្នើឱ្យជប៉ុនបញ្ឈប់ការទិញថាមពលពីរុស្ស៊ី។
សហភាពអឺរ៉ុបបានប្រកាសនូវផែនការយុទ្ធសាស្ត្រ ចំនួន៤គម្រោងធំៗ ដើម្បីការពារសន្តិសុខអឺរ៉ុប ទល់នឹងការគំរាមរបស់រុស្ស៊ី។ ជាផែនការដើម្បីការពារផ្ទៃមេឃអឺរ៉ុប ទប់ទល់នឹងដ្រូនរបស់សត្រូវ និងពង្រឹងការការពារព្រំដែននៅខាងកើតរបស់អឺរ៉ុប ដែលជាប់ជាមួយរុស្ស៊ី។ គម្រោងទាំងនេះ បានឆ្លុះបញ្ចាំងអំពីការព្រួយបារម្ភរបស់អឺរ៉ុប ដែលជឿថារុស្ស៊ី នឹងមិនឈប់ត្រឹមអ៊ុយក្រែនឡើយ។
កាត់បន្ថយជាតិខ្លាញ់ ជាតិស្ករ ជាតិប្រៃនេះជាសារដែលអាជ្ញាធរសុខាភិបាល បាននិងកំពុងប្រឹងប្រែងផ្សព្វផ្សាយដើម្បីណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់វ័យ គិតគូរអំពីប្រយោជន៍សុខភាព។ ឧទាហរណ៍ លើសស្ករនឹងធ្វើឱ្យកើតជំងឺទឹកនោមផ្អែម លើសជាតិប្រៃនឹងធ្វើឱ្យមានសម្ពាធឈាមខ្ពស់ ។ល។ និង។ល។ ចុះបើលើសខ្លាញ់នឹងបង្កឱ្យមានផលវិបាកយ៉ាងណាខ្លះ?
ក្រោយផ្ទុះអំពើហិង្សា វាយប្រហារគ្នានៅតាមបណ្តោយព្រំដែន ដែលបណ្តាលស្លាប់មនុស្សអស់ជាច្រើនសិបនាក់ នៅល្ងាចថ្ងៃពុធទី១៥តុលាម្សិលមិញ អាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន បានព្រមព្រៀងគ្នា ទទួលយកបទឈប់បាញ់ រយៈពេល៤៨ម៉ោង។
ចាប់តាំងពីខែសីហាមក កងទ័ពអាមេរិកបានបើកប្រតិបត្តិការនៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប ក្បែរវ៉េណេស៊ុយអេឡា វាយកម្ទេចទូកច្រើនគ្រឿង ដែលគេអះអាងថាជារបស់បណ្តាញជួញដូរគ្រឿងញៀន។ ហើយកាលពីថ្ងៃពុធទី១៥តុលា លោកដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានបញ្ជាឲ្យទីភ្នាក់ងារចារកិច្ច CIA បើកប្រតិបត្តិការសម្ងាត់នៅក្នុងទឹកដីវ៉េណេស៊ុយអេឡា ថែមទៀតផង។ ដំណឹងនេះ បានធ្វើឲ្យលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ បរិហាចោទប្រកាន់ភ្លាមៗថាសហរដ្ឋអាមេរិកកំពុងតែប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់វ៉េណេស៊ុយអេឡា។
មានមនុស្សស្លាប់យ៉ាងតិច ១៤៦នាក់ ក្នុងនោះ មានកុមារ ៤៦នាក់ត្រូវបានសម្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាផ្លូវភេទចាប់តាំងពីឆ្នាំ ២០២០ មក។ ក្រៅពីជនរងគ្រោះដែលត្រូវបានសម្លាប់ មានមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងប្រឈមមុខនឹងអំពើហិង្សា និងហានិភ័យជារៀងរាល់ថ្ងៃ។ នេះជារបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ។
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្រសួងការបរទេសកូរ៉េខាងត្បូងបានដាក់បម្រាមកម្រិតខ្ពស់ចំពោះការធ្វើដំណើររបស់ពលរដ្ឋកូរ៉េចូលប្រទេសកម្ពុជា ក្រោមហេតុផលក្តីបារម្ភពីការធ្លាក់ក្នុងអន្ទាក់នៃក្រុមឧក្រិដ្ឋជនអនឡាញ។ នៅក្នុងបម្រាមដែលចូលជាធរមាននាថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលានេះ ក្រសួងការបរទេសកូរ៉េខាងត្បូងបានកំណត់តំបន់គ្រោះថ្នាក់ចាប់ពីកម្រិតលេខ១ ដល់កម្រិតលេខ៤ និងថា ពលរដ្ឋកូរ៉េណាម្នាក់ដែលហ៊ានល្មើសបម្រាមនេះនឹងត្រូវប្រឈមការផ្តន្ទាទោសតាមច្បាប់។
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានច្រានចោលការលើកឡើងរបស់ភាគីថៃ ដែលថា លោក ហ៊ុន សែន ប្រមុខគណបក្សកាន់អំណាចនៅកម្ពុជា បានដាក់សម្ពាធឲ្យភាគីថៃ បើកព្រំដែនឡើងវិញនៅត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ ការទាត់ចោលនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីកាសែតThe Nation របស់ថៃ បានផ្សាយថា ថៃនៅតែប្រកាន់ជំហរដដែល គឺមិនបើកព្រំដែនឡើងវិញទេ បើទោះបីជាកម្ពុជាដាក់សម្ពាធក៏ដោយ។
ចាប់តាំងពីមានជម្លោះព្រំដែនជាមួយថៃ ពលរដ្ឋខ្មែរភាគច្រើនបាននាំគ្នាពហិកាមិនប្រើប្រាស់ទំនិញថៃ។ ជាក់ស្តែងនៅរាជធានីភ្នំពេញ អាជីវករផ្សារអូរឫស្សីប្រាប់ថា ភ្ញៀវមួយចំនួនធំបានប្តូរមកទិញផលិតផលចិន និងវៀតណាម ពិសេសផលិតផលក្នុងស្រុកតែម្តង។ តាមអាជីវករ ទំនិញថៃដែលនៅសេសសល់នឹងបន្តដាក់លក់រហូតអស់ពីស្តុក។
រយៈពេល៤ខែ ចុងក្រោយឆ្នាំ២០២៥នេះ ពោលចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញសរុបចំនួន ៣ ៤៥៥នាក់។ ជនសង្ស័យចម្រុះជាតិសាសន៍ចំនួន ២០សញ្ជាតិនេះ ត្រូវបានឃាត់ខ្លួន នៅតាមបណ្តារាជធានី-ខេត្ត ចំនួន ១៨។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកចំនួន ៧៥នាក់ ទៅតុលាការផងដែរ។
ការកាត់បន្ថយជំនួយហិរញ្ញវត្ថុអន្តរជាតិ សម្រាប់ជួយផ្នែកមនុស្សធម៌ បានបណ្តាលឲ្យប្រជាជនក្នុងពិភពលោក ចំនួនប្រមាណជាង ១៣,៧ លាននាក់ ធ្លាក់ក្នុងសភាពអត់ឃ្លានធ្ងន់ធ្ងរ។ នេះបើតាមការក្រើនរំឭក របស់ អង្គការស្បៀងអាហារពិភពលោក ដោយបញ្ជាក់ថា ខ្លួនត្រូវបង្ខំចិត្តកាត់បន្ថយបេសកកម្មនៅបណ្តាប្រទេសជាច្រើន ព្រោះតែខ្វះថវិកា។
ថ្ងៃពុធទី១៥តុលា ក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់បានជួបប្រជុំគ្នា ដើម្បីរិះរកមធ្យោបាយ ត្រៀមកម្លាំងទប់ទល់នឹងការគំរាមរបស់រុស្ស៊ី។ ក្នុងពេលប្រជុំ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានលើកឡើងថា អាមេរិកចង់ឃើញក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់ ចូលប្រាក់គ្នាដើម្បីទិញគ្រឿងសព្វាវុធអាមេរិកឲ្យបានច្រើន យកទៅជួយអ៊ុយក្រែន។
អតីតនាយការិយាល័យគណនេយ្យចំណុះផែនការភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ហ៊ុន ហេង ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ និងរបួសអ្នកដទៃ។ តាមសេចក្តីសម្រេចរបស់តុលាការ ជនជាប់ចោទ ហ៊ុន ហេង ក៏ត្រូវពិន័យជាប្រាក់ចំនួន ៤លានរៀល។
នៅសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ រួមទាំងទីភ្នាក់ងារសារព័ត៌មានជាច្រើនស្ថាប័នបានបដិសេធមិនព្រមចុះហត្ថលេខាតាមការចង់បានរបស់ក្រសួងការពារជាតិអាមេរិក។ មន្ទីរបញ្ចកោណអាមេរិកបានទាមទារឲ្យបណ្តាសារព័ត៌មានទាំងអស់កុំចុះផ្សាយព័ត៌មានទាក់ទងនឹងសន្តិសុខជាតិអាមេរិក ដោយគ្មានការអនុញ្ញាតជាមុន។
អង្គការ Unicef បានបញ្ជាក់ឲ្យដឹងថា ខ្លួនកំពុងប្រឈមនឹងបញ្ហាខ្វះថវិកាធ្ងន់ធ្ងរ សម្រាប់ឆ្នាំ២០២៦ខាងមុខ ដើម្បីចាត់ចែងដំណើរការកម្មវិធីជួយកុមាររ៉ូហ៊ីងយ៉ា ដែលរស់នៅក្នុងជំរំប្រទេសបង់ក្លាដែស។ គ្មានថវិកា ដែលអាចនឹងធ្វើឲ្យកម្មវិធីអប់រំ សុខភាពនិងអនាម័យ ត្រូវផ្អាកដំណើរការទាំងស្រុង ហើយដែលអាចជះឥទ្ធិពលអាក្រក់ទៅលើអនាគតរបស់កុមាររ៉ូហ៊ីងយ៉ា។
ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃពុធទី១៥តុលានេះថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគរវាងកម្ពុជា-ថៃ ត្រូវលើកពេលតាមការស្នើសុំរបស់ភាគីថៃ។ ជំនួសមកវិញ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជា-ថៃនឹងរៀបចំជំនួបរវាងក្រុមលេខាធិការដ្ឋាន RBC នៅថ្ងៃទី១៧តុលាខាងមុខ។
ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង KPNA បានប្រកាសវិធានការបន្ទាន់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកូរ៉េចំនួន ៦៣នាក់ដែលកំពុងជាប់ឃុំនៅកម្ពុជាឱ្យអស់ក្នុងរយៈពេល ១ខែ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង The Chosun Daily។ វិធានការបន្ទាន់របស់អាជ្ញាធរកូរ៉េខាងត្បូងដូចនេះធ្វើឡើង ក្រោមហេតុផលការពារពលរដ្ឋកូរ៉េ និងបន្ទាប់ពីមានករណីស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅខេត្តកំពត។