Cambodia



អាមេរិក ជំរុញរន្ថាន់ជាថ្មីឲ្យអ៊ុយក្រែន ចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សម្ពាធជាថ្មីម្តងទៀត ជំរុញឲ្យប្រធានាធិបតីអ៊ុយក

កម្ពុជាបញ្ជូនត្រឡប់ទៅវិញជនជាតិកូរ៉េជាង៦០នាក់ ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ

នៅ​យប់​អាធ្រាត្រ​ថ្ងៃ​ទី​១៧ ​ខែ​តុលា ​ឆ្នាំ​២០២៥​ កម្ពុជា​បាន​បញ្ជូន​ជន​ជាតិ​កូរ៉េ​សរុប​

កម្ពុជាបញ្ជូនត្រឡប់ទៅវិញជនជាតិកូរ៉េជាង៦០នាក់ ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ

នៅ​យប់​អាធ្រាត្រ​ថ្ងៃ​ទី​១៧ ​ខែ​តុលា ​ឆ្នាំ​២០២៥​ កម្ពុជា​បាន​បញ្ជូន​ជន​ជាតិ​កូរ៉េ​សរុប​ចំនួន​ ៦៤​នាក់​ ដែល​សង្ស័យ​ថា​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រតិ​បត្តិ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ​ ដើម្បី​ឲ្យ​រដ្ឋា​ភិបាល​ទី​ក្រុង​សេ​អ៊ូល​អនុវត្ត​នីតិ​វិធី​បន្ត​។​ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ ដែល​កម្ពុជា​បាន​បញ្ជូន​ជន​ជាតិ​កូរ៉េ ​ទៅ​ប្រទេស​ខ្លួន​វិញ​ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​សមត្ថ​កិច្ច​រក​ឃើញថា​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​អន​ឡាញ​។​ កន្លង​មក​ កម្ពុជា​ក៏​បាន​បញ្ជូន​ជន​ជាតិ​កូរ៉េ​ ចំនួន ​១៨០​នាក់​ ទៅ​កូរ៉េ​វិញ​ផង​ដែរ​។​ នេះ​បើ​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​កម្ពុជា​(AKP)​។

ក្រុមប្រឹក្សាភិបាលធនាគារព្រីនស៍ថាប្រាក់បញ្ញើរបស់អតិថិជននៅតែមានសុវត្ថិភាពខ្ពស់

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលនៃធនាគារព្រីនស៍ (PRINCE) បានចេញសេចក្តីថ្លែងការណ៍ម

ក្រុមប្រឹក្សាភិបាលធនាគារព្រីនស៍ថាប្រាក់បញ្ញើរបស់អតិថិជននៅតែមានសុវត្ថិភាពខ្ពស់

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលនៃធនាគារព្រីនស៍ (PRINCE) បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះអភិបាលកិច្ចល្អ និងតម្លាភាព និងបានធានាថា ប្រាក់បញ្ញើរបស់អតិថិជននៅមានសុវត្ថិភាពខ្ពស់។ ពោលគឺគ្មានការបាត់បង់នោះឡើយ។

តើឧក្រិដ្ឋកម្មឆបោកអនឡាញអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងដែរឬទេ?

អនុរដ្ឋមន្ត្រីការបរទេសទី២របស់កូរ៉េ លោកស្រី គីម ជីណា បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្

តើឧក្រិដ្ឋកម្មឆបោកអនឡាញអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងដែរឬទេ?

អនុរដ្ឋមន្ត្រីការបរទេសទី២របស់កូរ៉េ លោកស្រី គីម ជីណា បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៦តុលា។ លោកស្រីបានចូលជួបពិភាក្សាដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ជំនួបរវាងអ្នកពីរផ្តោតទៅលើបញ្ហាឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា ដែលបណ្តាលឲ្យនិស្សិតកូរ៉េខាងត្បូងមួយរូបត្រូវគេសម្លាប់ កាលពីពេលថ្មីៗនេះ។ អ្នកជំនាញកិច្ចការអន្តរជាតិ យល់ឃើញថា ឃាតកម្មលើនិស្សិតដោយសារបទល្មើសឆបោកអនឡាញ កំពុងធ្វើឲ្យកូរ៉េខាងត្បូងអាក់អន់ស្រពន់ចិត្តជាមួយកម្ពុជា។ តើឧក្រិដ្ឋកម្មឆបោកអនឡាញនឹងអាចធ្វើឲ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង ប្រេះឆាដែរឬទេ?

ទីតាំងឆបោក​អនឡាញនៅភូមាបន្តដុះដូចផ្សិត​ ទោះបីមានប្រតិបត្តិការបំបែក​និង​​ចាប់ខ្លួន​មេខ្លោង​ជនជាតិ​ចិន

អាជ្ញាធរភូមានិង​ចិន បាន​ចាប់ផ្តើម​ប្រតិបត្តិការ ចុះបង្ក្រាប​ទីតាំងឆបោក​អនឡាញនៅភូមា តាំងត

ទីតាំងឆបោក​អនឡាញនៅភូមាបន្តដុះដូចផ្សិត​ ទោះបីមានប្រតិបត្តិការបំបែក​និង​​ចាប់ខ្លួន​មេខ្លោង​ជនជាតិ​ចិន

អាជ្ញាធរភូមានិង​ចិន បាន​ចាប់ផ្តើម​ប្រតិបត្តិការ ចុះបង្ក្រាប​ទីតាំងឆបោក​អនឡាញនៅភូមា តាំងតែ​ពី​ខែ​​កក្កដាឆ្នាំ​២០២៣ម្លេះ។ គិតត្រឹមពេលនេះ មានជនជាតិចិន​​ប្រមាណ​៥៧០០០នាក់ ត្រូវបានចាប់ខ្លួន ដែលក្នុងនោះមានមេខ្លោងធំៗជាច្រើននាក់។ តែអ្វីដែលគេសង្កេតឃើញ​ គឺថា​ទីតាំងឆបោកអនឡាននៅភូមា តាមបណ្តោយ​ព្រំដែន​ជាប់ទឹកដីថៃ បានបន្តរីកដុះដូចផ្សិត​។ ផ្អែកតាមការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​​ព័ត៌មាន​បារាំង គឺទីតាំងឆបោកអនឡាញទាំងនោះ បាន​ប្រើប្រាស់សេវាអ៊ីនធ័រនែត ផ្តល់​ឲ្យដោយ​​ក្រុមហ៊ុន Starlink របស់លោក ​Elon Musk ថែមទៀតផង។

ស្ថាប័នសិទ្ធិមនុស្សកម្ពុជា​បន្តទទូចឱ្យOHCHRចុះពិនិត្យតំបន់ដែលថៃចាក់សំឡេងរំខានពលរដ្ឋខ្មែរ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើញត្តិថ្មីមួយទៀតទៅកាន់ឧត្តមស្នងការអង្គការសហប្រជា

ស្ថាប័នសិទ្ធិមនុស្សកម្ពុជា​បន្តទទូចឱ្យOHCHRចុះពិនិត្យតំបន់ដែលថៃចាក់សំឡេងរំខានពលរដ្ឋខ្មែរ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើញត្តិថ្មីមួយទៀតទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីស្នើឱ្យចុះសង្កេតការណ៍ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ជាទីដែលភាគីថៃនៅតែប្រើឧបករណ៍បំពងសំឡេងខ្លាំងធ្វើឱ្យប៉ះពាល់សិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក្នុងញត្តិថ្មីដែលផ្ញើនៅថ្ងៃទី១៧ ខែតុលាម្សិលមិញនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ម្តងទៀតថា ប្រសិនបើOHCHR នៅតែកង្វះខាតសកម្មភាពជាក់ស្តែង នោះគេនឹងអាចបកស្រាយបានថា OHCHR យល់ស្របចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។

ទីតាំងឆបោក​អនឡាញនៅភូមាបន្តដុះដូចផ្សិត​ ទោះបីមានប្រតិបត្តិការបំបែក​និង​​ចាប់ខ្លួន​មេក្លោង​ជនជាតិ​ចិន

អាជ្ញាធរភូមានិង​ចិន បាន​ចាប់ផ្តើម​ប្រតិបត្តិការ ចុះបង្ក្រាប​ទីតាំងឆបោក​អនឡាញនៅភូមា តាំងត

ទីតាំងឆបោក​អនឡាញនៅភូមាបន្តដុះដូចផ្សិត​ ទោះបីមានប្រតិបត្តិការបំបែក​និង​​ចាប់ខ្លួន​មេក្លោង​ជនជាតិ​ចិន

អាជ្ញាធរភូមានិង​ចិន បាន​ចាប់ផ្តើម​ប្រតិបត្តិការ ចុះបង្ក្រាប​ទីតាំងឆបោក​អនឡាញនៅភូមា តាំងតែ​ពី​ខែ​​កក្កដាឆ្នាំ​២០២៣ម្លេះ។ គិតត្រឹមពេលនេះ មានជនជាតិចិន​​ប្រមាណ​៥៧០០០នាក់ ត្រូវបានចាប់ខ្លួន ដែលក្នុងនោះមានមេក្លោងធំៗជាច្រើននាក់។ តែអ្វីដែលគេសង្កេតឃើញ​ គឺថា​ទីតាំងឆបោកអនឡាននៅភូមា តាមបណ្តោយ​ព្រំដែន​ជាប់ទឹកដីថៃ បានបន្តរីកដុះដូចផ្សិត​។ ផ្អែកតាមការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​​ព័ត៌មាន​បារាំង គឺទីតាំងឆបោកអនឡាញទាំងនោះ បាន​ប្រើប្រាស់សេវាអ៊ីនធ័រនែត ផ្តល់​ឲ្យដោយ​​ក្រុមហ៊ុន Starlink របស់លោក ​Elon Musk ថែមទៀតផង។

ឥណ្ឌូណេស៊ី៖ NGO ដាក់ពាក្យ​ប្តឹងចោទគំរោង​វិនិយោគធំៗ ថាបំផ្លាញបរិស្ថាននិងរំលោភសិទ្ធិមនុស្ស

កាលពីឆ្នាំ​២០២៣ ឥណ្ឌូណេស៊ីបានធ្វើច្បាប់ថ្មីមួយ ដើម្បីបើក​ផ្លូវសម្រួលគម្រោងវិនិយោគធំៗ និង

ឥណ្ឌូណេស៊ី៖ NGO ដាក់ពាក្យ​ប្តឹងចោទគំរោង​វិនិយោគធំៗ ថាបំផ្លាញបរិស្ថាននិងរំលោភសិទ្ធិមនុស្ស

កាលពីឆ្នាំ​២០២៣ ឥណ្ឌូណេស៊ីបានធ្វើច្បាប់ថ្មីមួយ ដើម្បីបើក​ផ្លូវសម្រួលគម្រោងវិនិយោគធំៗ និងដើម្បី​​ផ្តល់សន្ទុះសេដ្ឋកិច្ចឲ្យ​កាន់តែខ្លាំងក្លា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី​១នៅអាស៊ីអាគ្នេយ៍​។ តែជាមួយនឹងគម្រោងវិនិយោគ​ធំ​ៗ ដែល​បាន​ចាប់ផ្តើម​ អង្គការ​ក្រៅរដ្ឋាភិបាល​ជាច្រើន​បានសង្កេតឃើញ នូវ​ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើ​បរិស្ថាននិងសិទ្ធិរបស់ប្រជាពលរដ្ឋ​មូលដ្ឋាន​។ នៅថ្ងៃទី​១៧តុលា អង្គការក្រៅរដ្ឋាភិបាលបានរួមគ្នាដាក់ពាក្យ​បណ្ដឹង ទៅកាន់តុលាការធម្មនុញ្ញ​ឥណ្ឌូណេស៊ី។

ប្រវត្តិលោក ចេន ហ្ស៊ី និងក្រុមហ៊ុន Prince Holding Group

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើលោក ចេន ហ្ស៊ី(Chen Zhi) ដែលជាពាណិជ្ជករកម្

ប្រវត្តិលោក ចេន ហ្ស៊ី និងក្រុមហ៊ុន Prince Holding Group

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើលោក ចេន ហ្ស៊ី(Chen Zhi) ដែលជាពាណិជ្ជករកម្ពុជា ដើមកំណើតចិនក្រោមបទចោទប្រកាន់ធ្វើប្រតិបត្តិការបើកមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដែលរកចំណូលបានរាប់ពាន់លានដុល្លារ និងបង្កឲ្យមានជនរងគ្រោះយ៉ាងច្រើននៅជុំវិញពិភពលោក។ លោក ចេន ហ្ស៊ី គឺជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ដែលបាន និងកំពុងធ្វើប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។

ហេតុអ្វីក្រសួងយុត្តិធម៌បញ្ជាឲ្យប្តឹងឧទ្ធរណ៍លើករណីអតីតមន្ត្រីនគរបាលជាន់ខ្ពស់ លោក ហ៊ុន ហេង?

នៅ​ថ្ងៃ​ទី​១៦ ​ខែ​តុលា ​ឆ្នាំ​២០២៥ ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ចេញ​អធិ​បញ្ជាឲ្យ​ព

ហេតុអ្វីក្រសួងយុត្តិធម៌បញ្ជាឲ្យប្តឹងឧទ្ធរណ៍លើករណីអតីតមន្ត្រីនគរបាលជាន់ខ្ពស់ លោក ហ៊ុន ហេង?

នៅ​ថ្ងៃ​ទី​១៦ ​ខែ​តុលា ​ឆ្នាំ​២០២៥ ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ចេញ​អធិ​បញ្ជាឲ្យ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាល​ក្រម​កាត់​ទោស​ ​លោក ​ហ៊ុន​ ហេង​ អតីត​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ម្នាក់​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ដែល​បាន​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​បុក​មនុស្ស​ស្លាប់​ម្នាក់​ និង​បង្ក​ឲ្យ​របួស​ជាច្រើន​នាក់​ផ្សេង​ទៀត​។​ បទ​បញ្ជា​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​កើត​ឡើង​ ក្រោយ​ពី​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ថា​ ទោស​ទណ្ឌ​លើ ​លោក ហ៊ុន ហេង ​មាន​កម្រិត​ស្រាល​ បើ​ធៀប​នឹង​ទង្វើ​របស់​គាត់​។​ គួរ​ជ្រាប​ថា​ លោក ​ហ៊ុន ​ហេង ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​ តែ​ត្រូវ​អនុវត្ត​ទោស​ជាប់​ពន្ធនា​គារ​តែ​ ១​ឆ្នាំ​ប៉ុណ្ណោះ​។​ ការណ៍​នេះ​បាន​ញ៉ាំង​ឲ្យ​មហាជន​ផ្ទុះ​ការ​រិះ​គន់​ថា ​មាន​ភាព​អយុត្តិធម៌​។​ អយុត្តិ​ធម៌​ដែល​អ្នក​រិះគន់​បាន​ប្រៀប​ធៀប​ជា​មួយ​ករណី​អ្នក​នយោ​បាយ​ប្រឆាំង​ និង​សកម្ម​ជនខ្លះ​ដែល​ទទួល​ទោស​ធ្ងន់​ធ្ងរ​ ដោយ​គ្រាន់​តែ​បញ្ចេញ​មតិ​៕

ឧក្រិដ្ឋកម្មអនឡាញ៖ ពលរដ្ឋកូរ៉េផ្តើមលុបចោលការធ្វើដំណើរមកកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន

ពលរដ្ឋកូរ៉េខាងត្បូង កំពុងលុបចោលដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្បែរខាងកម

ឧក្រិដ្ឋកម្មអនឡាញ៖ ពលរដ្ឋកូរ៉េផ្តើមលុបចោលការធ្វើដំណើរមកកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន

ពលរដ្ឋកូរ៉េខាងត្បូង កំពុងលុបចោលដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្បែរខាងកម្ពុជាមួយចំនួនទៀត ក្រោយរដ្ឋាភិបាលទីក្រុងសេអ៊ូល បានដាក់បម្រាមកម្រិតខ្ពស់មិនឱ្យពលរដ្ឋកូរ៉េធ្វើដំណើរមកតំបន់ខ្លះក្នុងប្រទេសកម្ពុជា ដ្បិតបារម្ភខ្លាចធ្លាក់ចូលក្នុងអន្ទាក់អំពើឆបោកអនឡាញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងហុងកុង The South China Morning Post នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។ មន្ត្រីអាកាសចរណ៍ទាញក្តីព្រួយបារម្ភថា វិស័យអាកាសចរណ៍កម្ពុជាអាចនឹងរងផលប៉ះពាល់ខ្លះៗនៅពេលខាងមុខ ដោយសារការលុបចោលជើងហោះហើរ។  

វៀតណាមជំរុញឱ្យប្រទេសជាដៃគូបង្កើតយន្តការដោះស្រាយអំពើឆបោកអនឡាញនៅកម្ពុជា

ក្រសួងការបរទេសវៀតណាមបានអះអាងថា ទីក្រុងហាណូយកំពុងពិភាក្សាជាមួយបណ្តាប្រទេសជាដៃគូដើម្បីបង្

វៀតណាមជំរុញឱ្យប្រទេសជាដៃគូបង្កើតយន្តការដោះស្រាយអំពើឆបោកអនឡាញនៅកម្ពុជា

ក្រសួងការបរទេសវៀតណាមបានអះអាងថា ទីក្រុងហាណូយកំពុងពិភាក្សាជាមួយបណ្តាប្រទេសជាដៃគូដើម្បីបង្កើតយន្តការប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋកម្ម​អនឡាញក្នុងប្រទេសកម្ពុជា និងរៀបចំកិច្ចការពារជូនពលរដ្ឋវៀតណាមកុំឱ្យក្លាយជាជនរងគ្រោះ។ ជំហររបស់វៀតណាមនាពេលនេះ គឺស្របគ្នានឹងជំហររបស់ថៃដែលចង់លូកដៃបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មក្នុងប្រទេសកម្ពុជា។

សង្គ្រាម​ហ្កាហ្សា ផុត​ពីគ្រាប់​កាំភ្លើង​ ដល់ការ​​​​​​រាតត្បាត​នៃ​ជំងឺ​ឆ្លង

នៅ​ថ្ងៃសុក្រ​ទី​១៧​តុលា​នេះ ចលនា​ហាម៉ាស​នៅហ្កាហ្សា បាន​សន្យា​ប្រគល់​សាកសព​ចំណាប់​ខ្មាំង

សង្គ្រាម​ហ្កាហ្សា ផុត​ពីគ្រាប់​កាំភ្លើង​ ដល់ការ​​​​​​រាតត្បាត​នៃ​ជំងឺ​ឆ្លង

នៅ​ថ្ងៃសុក្រ​ទី​១៧​តុលា​នេះ ចលនា​ហាម៉ាស​នៅហ្កាហ្សា បាន​សន្យា​ប្រគល់​សាកសព​ចំណាប់​ខ្មាំង​ទាំង​អស់​ឱ្យ​អ៊ីស្រាអែល ស្រប​តាម​កិច្ចព្រមព្រៀង​ឈប់​បាញ់​ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ការកាយ​រក​សាកសព​​ក្នុង​គំនរអាគារ​បែក​បាក់ ស្មុគស្មាញ​​ខ្លាំងណាស់​។ ជាង​នេះ​ទៅទៀត ហ្កាហ្សា​កំពុង​ធ្លាក់​ក្នុង​គ្រោះមនុស្សធម៌​ធ្ងន់ធ្ងរ​ មាន​ជំងឺ​ឆ្លង​រាតត្បាត​ទប់​លែង​ជាប់។

អាជ្ញាធរខេត្តព្រះសីហនុបដិសេធព័ត៌មានថា ជនជាតិចិនកំពុងជម្លៀសខ្លួនចេញពីខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រ ទី១

អាជ្ញាធរខេត្តព្រះសីហនុបដិសេធព័ត៌មានថា ជនជាតិចិនកំពុងជម្លៀសខ្លួនចេញពីខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រ ទី១៧ តុលានេះថា អាជ្ញាធរបានឃើញពីការចុះផ្សាយព័ត៌មានដែលថា មានជនជាតិចិនកំពុងជម្លៀសខ្លួនចេញពីខេត្តព្រះសីហនុ ដោយសារការបង្រ្កាបបទល្មើសឆបោកអនឡាញ។ បើតាមលោក ឡុង ឌីម៉ង់ សភាពការណ៍ជនបរទេសក្នុងខេត្តព្រះសីហនុមិនមានភាពចលាចលដូចអ្វីដែលព័ត៌មានក្នុងស្រុកបានចុះផ្សាយឡើយមកទល់ពេលនេះ។

ប្រធានាធិបតីអាមេរិកចាប់ក្រឡុកសំណុំរឿងដាក់​ទណ្ឌកម្ម​​លើ​ “ប្រេងរុស្ស៊ី”?

តើប្រទេសណាខ្លះបានទិញប្រេងពីរុស្ស៊ី? បន្ទាប់ពីអះអាងថា នាយករដ្ឋមន្ត្រីឥណ្ឌានឹងឈប់ទិញប្រេងព

ប្រធានាធិបតីអាមេរិកចាប់ក្រឡុកសំណុំរឿងដាក់​ទណ្ឌកម្ម​​លើ​ “ប្រេងរុស្ស៊ី”?

តើប្រទេសណាខ្លះបានទិញប្រេងពីរុស្ស៊ី? បន្ទាប់ពីអះអាងថា នាយករដ្ឋមន្ត្រីឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៊ី វ៉ាស៊ីនតោនងាកទៅដាក់សម្ពាធលើជប៉ុន។ នៅថ្ងៃព្រហស្បតិ៍ទី ១៦ តុលានេះ អាមេរិកបានស្នើឱ្យជប៉ុនបញ្ឈប់ការទិញថាមពលពីរុស្ស៊ី។

អឺរ៉ុបគ្រោងស្នើ​ផែនការយុទ្ធសាស្ត្រ​ដើម្បីទប់ទល់ដ្រូនរុស្ស៊ី និងការពារព្រំដែន​ខាងកើត​​របស់អឺរ៉ុប

សហភាពអឺរ៉ុប​បានប្រកាសនូវផែនការយុទ្ធសាស្ត្រ ចំនួន៤គម្រោងធំៗ ដើម្បី​ការពារសន្តិសុខអឺរ៉ុប ទ

អឺរ៉ុបគ្រោងស្នើ​ផែនការយុទ្ធសាស្ត្រ​ដើម្បីទប់ទល់ដ្រូនរុស្ស៊ី និងការពារព្រំដែន​ខាងកើត​​របស់អឺរ៉ុប

សហភាពអឺរ៉ុប​បានប្រកាសនូវផែនការយុទ្ធសាស្ត្រ ចំនួន៤គម្រោងធំៗ ដើម្បី​ការពារសន្តិសុខអឺរ៉ុប ទល់នឹងការគំរាមរបស់រុស្ស៊ី។ ជាផែនការ​ដើម្បីការពារផ្ទៃមេឃអឺរ៉ុប ទប់ទល់នឹងដ្រូន​របស់សត្រូវ និង​ពង្រឹងការការពារព្រំដែន​នៅខាងកើត​របស់អឺរ៉ុប ដែល​ជាប់ជាមួយរុស្ស៊ី​។ គម្រោងទាំងនេះ បានឆ្លុះបញ្ចាំងអំពីការព្រួយបារម្ភរបស់អឺរ៉ុប ដែលជឿថារុស្ស៊ី នឹងមិនឈប់​ត្រឹមអ៊ុយក្រែន​ឡើយ​​។

លើសជាតិ​​ខ្លាញ់​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត មាន​គ្រោះ​ថ្នាក់​យ៉ាងណា?

កាត់បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​ស្ករ ជាតិ​ប្រៃនេះជា​សារ​ដែល​អាជ្ញាធរ​សុខាភិបាល​ បាន​និង​កំពុង

លើសជាតិ​​ខ្លាញ់​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត មាន​គ្រោះ​ថ្នាក់​យ៉ាងណា?

កាត់បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​ស្ករ ជាតិ​ប្រៃនេះជា​សារ​ដែល​អាជ្ញាធរ​សុខាភិបាល​ បាន​និង​កំពុង​ប្រឹង​ប្រែងផ្សព្វផ្សាយ​ដើម្បី​​ណែនាំ​ដល់​ប្រជាពលរដ្ឋគ្រប់​រូប គ្រប់​វ័យ គិត​គូរ​អំពី​ប្រយោជន៍​​សុខភាព​។ ឧទាហរណ៍ លើស​ស្ករ​នឹង​ធ្វើ​ឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម លើសជាតិ​​ប្រៃ​នឹង​ធ្វើឱ្យ​មាន​សម្ពាធ​ឈាមខ្ពស់​ ។ល។ និ​ង។ល។ ចុះ​បើលើ​សខ្លាញ់នឹង​បង្ក​ឱ្យ​មាន​ផលវិបាក​យ៉ាងណា​ខ្លះ?

អាហ្វហ្កានីស្ថាននិងប៉ាគីស្ថានព្រមព្រៀងឈប់បាញ់ បន្ទាប់ពីប្រយុទ្ធគ្នានៅតាមព្រំដែនអស់ជាច្រើនថ្ងៃ

ក្រោយ​ផ្ទុះ​អំពើ​ហិង្សា វាយប្រហារ​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន ដែល​បណ្តាល​ស្លាប់​មនុស្ស​អ

អាហ្វហ្កានីស្ថាននិងប៉ាគីស្ថានព្រមព្រៀងឈប់បាញ់ បន្ទាប់ពីប្រយុទ្ធគ្នានៅតាមព្រំដែនអស់ជាច្រើនថ្ងៃ

ក្រោយ​ផ្ទុះ​អំពើ​ហិង្សា វាយប្រហារ​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន ដែល​បណ្តាល​ស្លាប់​មនុស្ស​អស់​ជា​ច្រើន​សិប​នាក់ នៅ​ល្ងាច​ថ្ងៃពុធ​ទី​១៥​តុលាម្សិលមិញ អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន​ បាន​ព្រមព្រៀង​គ្នា​ ទទួល​យក​បទ​ឈប់​បាញ់ រយៈ​ពេល​​៤៨ម៉ោង។

លោក​ដូណាល់ ត្រាំ បញ្ជាក់ថាបានបញ្ជាឲ្យ​ CIA បើកប្រតិបត្តិការសម្ងាត់នៅវ៉េណេស៊ុយអេឡា

ចាប់តាំងពីខែសីហាម​ក​ កងទ័ព​អាមេរិក​​បានបើក​ប្រតិបត្តិការ​នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប ក្

លោក​ដូណាល់ ត្រាំ បញ្ជាក់ថាបានបញ្ជាឲ្យ​ CIA បើកប្រតិបត្តិការសម្ងាត់នៅវ៉េណេស៊ុយអេឡា

ចាប់តាំងពីខែសីហាម​ក​ កងទ័ព​អាមេរិក​​បានបើក​ប្រតិបត្តិការ​នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប ក្បែរ​វ៉េណេស៊ុយអេឡា វាយកម្ទេច​ទូក​​ច្រើនគ្រឿង ដែលគេអះអាងថា​ជារបស់បណ្តាញជួញដូរ​​គ្រឿងញៀន​។ ហើយ​​​កាលពីថ្ងៃពុធទី​១៥តុលា លោក​ដូណាល់ ត្រាំ បានបញ្ជាក់​ថា​ លោក​បានបញ្ជា​ឲ្យ​ទីភ្នាក់ងារចារកិច្ច CIA បើកប្រតិបត្តិការសម្ងាត់​នៅក្នុងទឹកដី​វ៉េណេស៊ុយអេឡា ​ថែមទៀតផង។ ដំណឹងនេះ បានធ្វើ​ឲ្យលោកប្រធានាធិបតី​ នីកូឡា ម៉ាឌូរ៉ូ បរិហាចោទប្រកាន់ភ្លាមៗថាសហរដ្ឋអាមេរិក​កំពុងតែប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់វ៉េណេស៊ុយអេឡា​។

លីកាដូ៖មនុស្ស ១៤៦នាក់បានស្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ និងផ្លូវភេទចាប់ពីឆ្នាំ២០២០

មានមនុស្សស្លាប់យ៉ាងតិច ១៤៦នាក់ ក្នុងនោះ មានកុមារ ៤៦នាក់ត្រូវបានសម្លាប់ដោយអំពើហិង្សាក្នុងគ

លីកាដូ៖មនុស្ស ១៤៦នាក់បានស្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ និងផ្លូវភេទចាប់ពីឆ្នាំ២០២០

មានមនុស្សស្លាប់យ៉ាងតិច ១៤៦នាក់ ក្នុងនោះ មានកុមារ ៤៦នាក់ត្រូវបានសម្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាផ្លូវភេទចាប់តាំងពីឆ្នាំ ២០២០ មក។ ក្រៅពីជនរងគ្រោះដែលត្រូវបានសម្លាប់ មានមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងប្រឈមមុខនឹងអំពើហិង្សា និងហានិភ័យជារៀងរាល់ថ្ងៃ។ នេះជារបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ។

កូរ៉េខាងត្បូងព្រមានចាត់ការតាមច្បាប់ បើពលរដ្ឋខ្លួនហ៊ានទៅខេត្តចំនួន ៤ របស់កម្ពុជា

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្រសួងការបរទេសកូរ៉េខាងត្បូងបានដាក់បម្រាមកម្រិតខ្ពស់ចំពោះការធ

កូរ៉េខាងត្បូងព្រមានចាត់ការតាមច្បាប់ បើពលរដ្ឋខ្លួនហ៊ានទៅខេត្តចំនួន ៤ របស់កម្ពុជា

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្រសួងការបរទេសកូរ៉េខាងត្បូងបានដាក់បម្រាមកម្រិតខ្ពស់ចំពោះការធ្វើដំណើររបស់ពលរដ្ឋកូរ៉េចូលប្រទេសកម្ពុជា ក្រោមហេតុផលក្តីបារម្ភពីការធ្លាក់ក្នុងអន្ទាក់នៃក្រុមឧក្រិដ្ឋជនអនឡាញ។ នៅក្នុងបម្រាមដែលចូលជាធរមាននាថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលានេះ ក្រសួងការបរទេសកូរ៉េខាងត្បូងបានកំណត់តំបន់គ្រោះថ្នាក់ចាប់ពីកម្រិតលេខ១ ដល់កម្រិតលេខ៤ និងថា ពលរដ្ឋកូរ៉េណាម្នាក់ដែលហ៊ានល្មើសបម្រាមនេះនឹងត្រូវប្រឈមការផ្តន្ទាទោសតាមច្បាប់។

កម្ពុជាទាត់ចោលការចោទប្រកាន់របស់ភាគីថៃ ដែលថាកម្ពុជាស្នើថៃឲ្យបើកព្រំដែនឡើងវិញ

នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា ឆ្នាំ​២០២៥​ អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​កម្ពុជា ​បាន​ច្រាន​ចោល​ការ​

កម្ពុជាទាត់ចោលការចោទប្រកាន់របស់ភាគីថៃ ដែលថាកម្ពុជាស្នើថៃឲ្យបើកព្រំដែនឡើងវិញ

នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា ឆ្នាំ​២០២៥​ អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​កម្ពុជា ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ភាគី​ថៃ ​ដែល​ថា​ លោក​ ហ៊ុន​ សែន ​ប្រ​មុខ​គណ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ បាន​ដាក់​សម្ពាធ​ឲ្យ​ភាគី​ថៃ​ បើក​ព្រំ​ដែន​ឡើង​វិញ​នៅ​ត្រឹម​ថ្ងៃ​ទី​២០ ​ខែ​តុលា ​ឆ្នាំ​២០២៥​។​ ការ​ទាត់​ចោល​នេះ​ ធ្វើ​ឡើង​ភ្លាមៗ​ បន្ទាប់ពី​កាសែត​The Nation​ របស់​ថៃ ​បាន​ផ្សាយ​ថា ​ថៃ​នៅ​តែ​ប្រកាន់​ជំហរ​ដដែល ​គឺ​មិន​បើក​ព្រំដែន​ឡើង​វិញ​ទេ​ បើ​ទោះ​បី​ជាកម្ពុជា​ដាក់​សម្ពាធ​ក៏​ដោយ​។

អាជីវ​ករផ្សារ​អូរឫស្សីថា ​អតិ​ថិ​ជន​ភាគ​ច្រើនឈប់​ទិញ​ផលិតផល​ថៃ

​ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំដែនជាមួយថៃ ​ ពល​រដ្ឋខ្មែរភាគច្រើនបាននាំគ្នា​​​ពហិកា​មិនប្រ

អាជីវ​ករផ្សារ​អូរឫស្សីថា ​អតិ​ថិ​ជន​ភាគ​ច្រើនឈប់​ទិញ​ផលិតផល​ថៃ

​ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំដែនជាមួយថៃ ​ ពល​រដ្ឋខ្មែរភាគច្រើនបាននាំគ្នា​​​ពហិកា​មិនប្រើប្រាស់ទំនិញថៃ​។ ជាក់ស្តែងនៅរាជធានីភ្នំពេញ អាជី​វករ​​ផ្សារ​អូ​រឫ​ស្សីប្រាប់​ថា​ ភ្ញៀវ​មួយ​ចំនួន​ធំ​បាន​ប្តូរ​មក​ទិញ​ផលិតផលចិន និងវៀតណាម ពិសេសផលិតផលក្នុងស្រុកតែម្តង។ តាមអាជីវករ ទំនិញថៃដែលនៅសេសសល់នឹងបន្តដាក់លក់រហូតអស់ពីស្តុក​​។

ជនសង្ស័យឆបោកអនឡាញជាង៣ ៤០០នាក់ត្រូវបានឃាត់ខ្លួនក្នុងរយៈពេល ៤ខែចុងក្រោយ

រយៈពេល៤ខែ ចុងក្រោយឆ្នាំ២០២៥នេះ ពោលចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សមត្

ជនសង្ស័យឆបោកអនឡាញជាង៣ ៤០០នាក់ត្រូវបានឃាត់ខ្លួនក្នុងរយៈពេល ៤ខែចុងក្រោយ

រយៈពេល៤ខែ ចុងក្រោយឆ្នាំ២០២៥នេះ ពោលចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញសរុបចំនួន ៣ ៤៥៥នាក់។ ជនសង្ស័យចម្រុះជាតិសាសន៍ចំនួន ២០សញ្ជាតិនេះ ត្រូវបានឃាត់ខ្លួន នៅតាមបណ្តារាជធានី-ខេត្ត ចំនួន ១៨។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកចំនួន ៧៥នាក់ ទៅតុលាការផងដែរ។

មនុស្ស​ជិត​១៤លាននាក់ប្រឈម​នឹងគ្រោះ​ទុរ្ភិក្ស ព្រោះតែ​ការ​កាត់​បន្ថយ​ជំនួយ​ហិរញ្ញវត្ថុអន្តរជាតិ

ការ​កាត់​បន្ថយ​ជំនួយ​ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់​ជួយ​ផ្នែក​មនុស្សធម៌ បាន​បណ្តាល​ឲ្យ​ប្

មនុស្ស​ជិត​១៤លាននាក់ប្រឈម​នឹងគ្រោះ​ទុរ្ភិក្ស ព្រោះតែ​ការ​កាត់​បន្ថយ​ជំនួយ​ហិរញ្ញវត្ថុអន្តរជាតិ

ការ​កាត់​បន្ថយ​ជំនួយ​ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់​ជួយ​ផ្នែក​មនុស្សធម៌ បាន​បណ្តាល​ឲ្យ​ប្រជាជន​ក្នុង​ពិភពលោក ចំនួន​ប្រមាណជាង ១៣,៧ លាននាក់ ធ្លាក់​ក្នុង​សភាព​អត់​ឃ្លាន​ធ្ងន់ធ្ងរ។ នេះបើតាម​ការ​ក្រើនរំឭក របស់​​ អង្គការ​ស្បៀង​អាហារ​ពិភពលោក​ ដោយ​បញ្ជាក់ថា ខ្លួន​ត្រូវ​បង្ខំចិត្ត​​កាត់​បន្ថយ​បេសកកម្ម​នៅបណ្តា​ប្រទេសជាច្រើន​​ ព្រោះតែ​ខ្វះថវិកា​​​។​ ​

អាមេរិក​បង្ខំ​ឲ្យសម្ព័ន្ធមិត្ត​​អូតង់ ត្រូវចាយប្រាក់ទិញសព្វាវុធ​អាមេរិក​ឲ្យច្រើន ដើម្បីជួយ​អ៊ុយក្រែន

ថ្ងៃពុធទី​​១៥តុលា ក្រុមប្រទេសសម្ព័ន្ធមិត្ត​អូតង់បានជួបប្រជុំគ្នា​​ ដើម្បី​រិះរកមធ្យោបាយ

អាមេរិក​បង្ខំ​ឲ្យសម្ព័ន្ធមិត្ត​​អូតង់ ត្រូវចាយប្រាក់ទិញសព្វាវុធ​អាមេរិក​ឲ្យច្រើន ដើម្បីជួយ​អ៊ុយក្រែន

ថ្ងៃពុធទី​​១៥តុលា ក្រុមប្រទេសសម្ព័ន្ធមិត្ត​អូតង់បានជួបប្រជុំគ្នា​​ ដើម្បី​រិះរកមធ្យោបាយ ​ត្រៀមកម្លាំងទប់ទល់​នឹងការគំរាមរបស់រុស្ស៊ី​។ ក្នុង​ពេល​ប្រជុំ លោក​រដ្ឋមន្ត្រីការពារជាតិអាមេរិក បានលើកឡើងថា ​​​អាមេរិក​​​​​ចង់​ឃើញ​ក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់​​ ចូលប្រាក់​គ្នា​ដើម្បីទិញគ្រឿងសព្វាវុធអាមេរិក​ឲ្យ​បានច្រើន​ យកទៅជួយអ៊ុយក្រែន​។​ ​

តុលាការកាត់ទោសអតីតមន្រ្តីនគរបាលដែល​ស្រវឹងបុករះលើ​ផ្លូវនរោត្តមឲ្យជាប់ពន្ធនាគារ​ ៣ឆ្នាំ

អតីតនាយការិយាល័យគណនេយ្យចំណុះផែនការភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្

តុលាការកាត់ទោសអតីតមន្រ្តីនគរបាលដែល​ស្រវឹងបុករះលើ​ផ្លូវនរោត្តមឲ្យជាប់ពន្ធនាគារ​ ៣ឆ្នាំ

អតីតនាយការិយាល័យគណនេយ្យចំណុះផែនការភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ហ៊ុន ហេង ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេច​កាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទ ​បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ និងរបួសអ្នកដទៃ។ តាមសេចក្តីសម្រេចរបស់តុលាការ​ ជនជាប់ចោទ ហ៊ុន ហេង ក៏ត្រូវពិន័យជាប្រាក់ចំនួន ៤លានរៀល។

សារព័ត៌មានជាតិនិងអន្តរជាតិជំទាស់នឹងការរឹតត្បិតរបស់ក្រសួងការពារជាតិអាមេរិក

នៅសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ រួមទាំងទីភ្នាក់ងារសារព័ត៌មានជាច្រើន

សារព័ត៌មានជាតិនិងអន្តរជាតិជំទាស់នឹងការរឹតត្បិតរបស់ក្រសួងការពារជាតិអាមេរិក

នៅសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ រួមទាំងទីភ្នាក់ងារសារព័ត៌មានជាច្រើនស្ថាប័នបានបដិសេធមិនព្រមចុះហត្ថលេខាតាមការចង់បានរបស់ក្រសួងការពារជាតិអាមេរិក។ មន្ទីរបញ្ចកោណអាមេរិកបានទាមទារឲ្យបណ្តាសារព័ត៌មានទាំងអស់កុំចុះផ្សាយព័ត៌មានទាក់ទងនឹងសន្តិសុខជាតិអាមេរិក ដោយគ្មានការអនុញ្ញាតជាមុន។​ 

អង្គការសហប្រជាជាតិ​ប្រឈមនឹងបញ្ហាគ្មាន​​​ប្រាក់ ដើម្បី​ជួយ​​​​​​កុមារ​រ៉ូហ៊ីងយ៉ា​​នៅជំរំបង់ក្លាដែស

អង្គការ Unicef បានបញ្ជាក់​ឲ្យដឹងថា ខ្លួន​កំពុងប្រឈមនឹងបញ្ហាខ្វះថវិកាធ្ងន់ធ្ងរ សម្រាប់ឆ្នាំ​២០

អង្គការសហប្រជាជាតិ​ប្រឈមនឹងបញ្ហាគ្មាន​​​ប្រាក់ ដើម្បី​ជួយ​​​​​​កុមារ​រ៉ូហ៊ីងយ៉ា​​នៅជំរំបង់ក្លាដែស

អង្គការ Unicef បានបញ្ជាក់​ឲ្យដឹងថា ខ្លួន​កំពុងប្រឈមនឹងបញ្ហាខ្វះថវិកាធ្ងន់ធ្ងរ សម្រាប់ឆ្នាំ​២០២៦ខាងមុខ ដើម្បី​ចាត់ចែងដំណើរការ​កម្មវិធីជួយ​កុមារ​រ៉ូហ៊ីងយ៉ា ដែលរស់នៅក្នុងជំរំ​ប្រទេស​បង់ក្លាដែស។ គ្មានថវិកា ដែលអាចនឹងធ្វើ​ឲ្យ​កម្មវិធីអប់រំ សុខភាពនិងអនាម័យ ត្រូវផ្អាកដំណើរការទាំងស្រុង ហើយ​ដែលអាចជះឥទ្ធិពល​អាក្រក់ទៅលើអនាគតរបស់កុមាររ៉ូហ៊ីងយ៉ា។​

កម្ពុជា-ថៃ សម្រេចលើកពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគសាជាថ្មី

ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃពុធទី១៥តុលានេះថា កិច្ចប្រជុំគណៈកម្មាធិការព្រ

កម្ពុជា-ថៃ សម្រេចលើកពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគសាជាថ្មី

ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃពុធទី១៥តុលានេះថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគរវាងកម្ពុជា-ថៃ ត្រូវលើកពេលតាមការស្នើសុំរបស់ភាគីថៃ។ ជំនួសមកវិញ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជា-ថៃនឹងរៀបចំជំនួបរវាងក្រុមលេខាធិការដ្ឋាន RBC នៅថ្ងៃទី១៧តុលាខាងមុខ។

កូរ៉េខាងត្បូងប្រកាសធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួនទាំង ៦៣នាក់ដែលជាប់ឃុំនៅកម្ពុជាក្នុងពេល ១ខែ

ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង KPNA បានប្រកាសវិធានការបន្ទាន់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥

កូរ៉េខាងត្បូងប្រកាសធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួនទាំង ៦៣នាក់ដែលជាប់ឃុំនៅកម្ពុជាក្នុងពេល ១ខែ

ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង KPNA បានប្រកាសវិធានការបន្ទាន់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកូរ៉េចំនួន ៦៣នាក់ដែលកំពុងជាប់ឃុំនៅកម្ពុជាឱ្យអស់ក្នុងរយៈពេល ១ខែ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង The Chosun Daily។ វិធានការបន្ទាន់របស់អាជ្ញាធរកូរ៉េខាងត្បូងដូចនេះធ្វើឡើង ក្រោមហេតុផលការពារពលរដ្ឋកូរ៉េ និងបន្ទាប់ពីមានករណីស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅខេត្តកំពត។

តុលាការ​អ៊ីរ៉ង់ ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ជាង​៣០ឆ្នាំចំពោះពលរដ្ឋ​​បារាំង​២នាក់ ពីបទ​ចារកម្ម

ពលរដ្ឋ​​បារាំង ២ នាក់ ត្រូវ​តុលាការអ៊ីរ៉ង ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ​ ពី​បទ​ប្រព្រ

តុលាការ​អ៊ីរ៉ង់ ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ជាង​៣០ឆ្នាំចំពោះពលរដ្ឋ​​បារាំង​២នាក់ ពីបទ​ចារកម្ម

ពលរដ្ឋ​​បារាំង ២ នាក់ ត្រូវ​តុលាការអ៊ីរ៉ង ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ​ ពី​បទ​ប្រព្រឹត្ត​អំពើ​​ចារកម្ម បម្រើផលប្រយោជន៍​បារាំង​និងអ៊ីស្រាអែល ហើយ​ប្រឆាំង​នឹង​សន្តិសុខជាតិ​អ៊ីរ៉ង់។ ស្ថានទម្ងន់ទោស​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន ពោល​ម្នាក់​ត្រូវ​ជាប់​៣១ឆ្នាំក្រោយ​ចម្រឹង​ដែក និងម្នាក់ទៀត​ ៣២ឆ្នាំ។​

តើសំណុំរឿងឆបោកអនឡាញ​​​​អាចប៉ះពាល់វិស័យទេសចរណ៍កម្ពុជាដែរឬទេ?

ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦,៧លាននាក់ ដោយអាចរកចំណូលបានជាង ៣,៦ពាន់លា

តើសំណុំរឿងឆបោកអនឡាញ​​​​អាចប៉ះពាល់វិស័យទេសចរណ៍កម្ពុជាដែរឬទេ?

ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦,៧លាននាក់ ដោយអាចរកចំណូលបានជាង ៣,៦ពាន់លានដុល្លារ។ អ្នកពាក់ព័ន្ធវិស័យទេសចរណ៍នានាបានសម្តែងការព្រួយបារម្ភចំពោះអំពើឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា ក្រោយយុវជនកូរ៉េខាងត្បូងម្នាក់បានស្លាប់កាលពីពេលថ្មីៗនេះនៅខេត្តកំពត។ ក្នុងន័យនេះ ប្រតិបត្តករក្នុងវិស័យទេសចរណ៍បានជំរុញឲ្យរដ្ឋាភិបាលបង្កើនការចាត់វិធានការលើអំពើឆបោកតាមអនឡាញឲ្យទាន់ពេលដើម្បីរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាពិសេសរក្សាបាននូវស្ថិរភាពក្នុងវិស័យទេសចរណ៍៕

Get more results via ClueGoal