កម្ពុជាបញ្ជូនត្រឡប់ទៅវិញជនជាតិកូរ៉េជាង៦០នាក់ ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ
newsare.net
នៅយប់អាធ្រាត្រថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនជនជាតិកូរ៉េសរុបកម្ពុជាបញ្ជូនត្រឡប់ទៅវិញជនជាតិកូរ៉េជាង៦០នាក់ ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ
នៅយប់អាធ្រាត្រថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនជនជាតិកូរ៉េសរុបចំនួន ៦៤នាក់ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យត្រឡប់ទៅប្រទេសរបស់ពួកគេវិញ ដើម្បីឲ្យរដ្ឋាភិបាលទីក្រុងសេអ៊ូលអនុវត្តនីតិវិធីបន្ត។ នេះមិនមែនជាលើកទី១ទេ ដែលកម្ពុជាបានបញ្ជូនជនជាតិកូរ៉េ ទៅប្រទេសខ្លួនវិញ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញ។ កន្លងមក កម្ពុជាក៏បានបញ្ជូនជនជាតិកូរ៉េ ចំនួន ១៨០នាក់ ទៅកូរ៉េវិញផងដែរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។ Read more