លោក ប្រាក់ សុខុន៖ កម្ពុជា និងថៃឯកភាពគ្នាលើសេចក្តីព្រាងស្តីពីកិច្ចព្រមព្រៀងសន្តិភាព
newsare.net
ប្រមុខការបរទេសកម្ពុជា លោក ប្រាក់ សុខុនបានឱ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃលោក ប្រាក់ សុខុន៖ កម្ពុជា និងថៃឯកភាពគ្នាលើសេចក្តីព្រាងស្តីពីកិច្ចព្រមព្រៀងសន្តិភាព
ប្រមុខការបរទេសកម្ពុជា លោក ប្រាក់ សុខុនបានឱ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃនឹងអាចចុះហត្ថលេខា នាកិច្ចប្រជុំកំពូលអាស៊ាននាចុងឆ្នាំនេះនៅប្រទេសម៉ាឡេស៊ី ដោយមានសាក្សីជា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាអ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។ បើតាមលោក ប្រាក់ សុខុន កិច្ចព្រមព្រៀងសន្តិភាពនេះ បានចែងយ៉ាងលម្អិត ពោលគឺតម្រូវឱ្យប្រទេសជម្លោះទាំងពីរ កម្ពុជា-ថៃត្រូវអនុវត្តបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន គោរពបូរណភាពទឹកដីរវាងប្រទេសទាំងពីរ និងស្តារទំនុកចិត្តគ្នាឡើងវិញ។ គួរបញ្ជាក់ថា ទើបត្រលប់មកពីចូលរួមក្នុងកិច្ចប្រជុំចតុភាគី នៅម៉ាឡេស៊ី កាលពីថ្ងៃសុក្រទី ១៧តុលា លោកប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ដល់ទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី ១៨ តុលា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ។ Read more