អាជ្ញាធរកម្ពុជាស្នើឲ្យអ្នកប្រើហ្វេសប៊ុកប្រយ័ត្នការខាតបង់ នៅពេលគណនីជាច្រើនត្រូវបានបិទ
newsare.net
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយពីអ្នកប្រើប្រាស់បណអាជ្ញាធរកម្ពុជាស្នើឲ្យអ្នកប្រើហ្វេសប៊ុកប្រយ័ត្នការខាតបង់ នៅពេលគណនីជាច្រើនត្រូវបានបិទ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនដែលលើកឡើងថា គណនីរបស់ពួកគេត្រូវបានបិទ (Disable) ដោយគ្មានមូលហេតុច្បាស់លាស់។ ដំណាលគ្នានេះ អាជ្ញាធរក៏បានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានឆ្លៀតយកបណ្តាញសង្គមមកផ្សព្វផ្សាយសេវាកម្មដោះស្រាយបញ្ហាគណនីដែលត្រូវបានបិទ (Facbook Disabled) ដោយយកកម្រៃពី ៥០០ដុល្លារ ដល់១,២០០ដុល្លារ។ ក្នុងស្ថានភាពនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានណែនាំអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កុំទាន់ចាយលុយលើសេវាកម្ម ដែលមិនចេញមកពី ក្រុមហ៊ុន Meta ដែលជាប្រតិបតិ្តកររបស់បណ្តាញសង្គមហ្វេសប៊ុក។ Read more