ធនាគារជាតិកម្ពុជាថា សមត្ថកិច្ចកំពុងត្រួតពិនិត្យលើប្រតិបត្តិការរបស់ធនាគារព្រីនស៍
newsare.net
ធនាគារជាតិកម្ពុជាបានថ្លែងនៅថ្ងៃសៅរ៍ទី១៨តុលាថា អាជ្ញាធរមានសមត្ថកិច្ចកំពុងចាត់វិធានការត្រធនាគារជាតិកម្ពុជាថា សមត្ថកិច្ចកំពុងត្រួតពិនិត្យលើប្រតិបត្តិការរបស់ធនាគារព្រីនស៍
ធនាគារជាតិកម្ពុជាបានថ្លែងនៅថ្ងៃសៅរ៍ទី១៨តុលាថា អាជ្ញាធរមានសមត្ថកិច្ចកំពុងចាត់វិធានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើធនាគារព្រីនស៍ ដើម្បីធានាថា ធនាគារពាណិជ្ជកម្មមួយនេះ ធ្វើប្រតិបត្តិការត្រឹមត្រូវស្របតាមច្បាប់កម្ពុជា។ ចំណាត់ការត្រួតពិនិត្យរបស់ធនាគារជាតិកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្រោយ រដ្ឋធានីវ៉ាស៊ីតោន និងទីក្រុងឡុងដ៍បានប្រកាសដាក់ទណ្ឌកម្មព្រមៗគ្នា លើប្រធានក្រុមបឹ្រក្សាអភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុបរបស់អ្នកឧកញ៉ា ចេន ហ្ស៊ី ហើយទ្រព្យសម្បតិ្តជាប្រាក់ឌីជីថលជាង១៥ពាន់លានដុល្លារ របស់មហាសេដ្ឋីដើមកំណើតចិនរូបនេះក៏ត្រូវបានរឹបអូស។ ទ្រព្យសម្បត្តិដែលអាមេរិក និងអង់គ្លេសរកឃើញថា ជាប្រាក់បានមកពីឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ Read more