អ្នកតាមដានបញ្ហាព្រំដែនថា សេចក្តីព្រាង«កិច្ចព្រមព្រៀងសន្តិភាព»គួរតែមានការកែប្រែ
newsare.net
កម្ពុជា និងថៃបានឯកភាពគ្នាលើសេចក្តីព្រាងឯកសារ ឈ្មោះ«កិច្ចព្រមព្រៀងសន្តិភអ្នកតាមដានបញ្ហាព្រំដែនថា សេចក្តីព្រាង«កិច្ចព្រមព្រៀងសន្តិភាព»គួរតែមានការកែប្រែ
កម្ពុជា និងថៃបានឯកភាពគ្នាលើសេចក្តីព្រាងឯកសារ ឈ្មោះ«កិច្ចព្រមព្រៀងសន្តិភាព» ដែល នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃគ្រោងនឹងចុះហត្ថលេខា នៅចុងខែតុលានេះ នៅប្រទេស ម៉ាឡេស៊ី។ កិច្ចព្រមព្រៀងនេះធ្វើឡើងដោយមានការសម្របសម្រួលពីខាងសហរដ្ឋអាមេរិក និងម៉ាឡេស៊ី។ បើតាមប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន សេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាព មាននិយាយពី ការដោះមីនមនុស្សធម៌ ការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ និងការដោះលែងចំណាប់ខ្មាំងកម្ពុជា។ ប៉ុន្តែ ចំពោះអ្នកតាមដានបញ្ហាព្រំដែន កិច្ចព្រមព្រៀងនេះគួរតែដកចេញចំណុចខ្លះ និងបន្ថែមចំណុចថ្មីជំនួសវិញ ដូចជាករណីទាហានថៃចូលរាយលួសបន្លាព័ទ្ធយកដីខ្មែរជាដើម៕ Read more