ឧកញ៉ា ចាន់ សុឃាំង៖យើងបានត្រៀមយន្តការដោះស្រាយការប្រឈម នៅពេលប្រមូលផលស្រូវខាងមុខ
newsare.net
ក្រុមការងារផ្នែកស្រូវ-អង្ករ(ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយក្រសួងកសិកឧកញ៉ា ចាន់ សុឃាំង៖យើងបានត្រៀមយន្តការដោះស្រាយការប្រឈម នៅពេលប្រមូលផលស្រូវខាងមុខ
ក្រុមការងារផ្នែកស្រូវ-អង្ករ(ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជាបានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីធ្វើបច្ចុប្បន្នភាព និងការប៉ាន់ប្រមាណទុកជាមុន ចំពោះទិន្នផលស្រូវដែលកសិករទទួលបាននៅឆ្នាំ២០២៥។ លោកឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារវិស័យឯកជនផ្នែកស្រូវ-អង្ករ បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២១ ខែតុលានេះថា កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការរៀបចំយុទ្ធសាស្ត្រ ដើម្បីជួយដោះស្រាយទីផ្សារជូនកសិករ និងត្រៀមបម្រុងនូវដំណោះស្រាយផ្សេងៗ ប្រសិនបើមានបញ្ហាជាយថាហេតុណាមួយអាចនឹងកើតឡើងនៅរដូវប្រមូលផលស្រូវនាពេលខាងមុខ។ Read more