តើកម្ពុជានឹងទទួលយកសន្តិភាពមួយ ដែលចាញ់ប្រៀបថៃ ឬយ៉ាងណា?
newsare.net
កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជា និងថៃ នឹងត្រូវធ្វើឡើងនៅប្រទេសមតើកម្ពុជានឹងទទួលយកសន្តិភាពមួយ ដែលចាញ់ប្រៀបថៃ ឬយ៉ាងណា?
កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជា និងថៃ នឹងត្រូវធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះត្រូវគេរំពឹងថានឹងមានការជជែកគ្នាលើរបៀបវារៈសំខាន់ៗមួយចំនួនដូចជា ការដកអាវុធធុនធ្ងន់ ការបោសសម្អាតមីនមនុស្សធម៌ ការដោះស្រាយឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងអាចជជែកគ្នាផងដែរនូវការគ្រប់គ្រងរួមនៃតំបន់ព្រំដែនកម្ពុជា-ថៃ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា បានបង្ហាញនូវសុទិដ្ឋិនិយមជាមុនចំពោះកិច្ចប្រជុំនេះ។ តែអ្នកតាមដាននយោបាយកម្ពុជាបានបង្ហាញពីក្តីបារម្ភចំពោះកិច្ចពិភាក្សាណាមួយ ដែលអាចចាញ់ប្រៀបថៃ។ ចាញ់ប្រៀប ក៏ព្រោះតែកម្ពុជាចង់បាននូវកិច្ចព្រមព្រៀងសន្តិភាពមួយនៅចំពោះមុខ លោក ដូណាល់ ត្រាំ អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីនាសប្តាហ៍ក្រោយ៕ Read more