លោក ទូច សុឃៈ៖ អាជ្ញាធរបានប្រមូលភស្តុតាងករណីទាហានថៃកម្ទេចផ្ទះពលរដ្ឋ ក្នុងភូមិជោគជ័យ
newsare.net
ទាហានថៃពិតជាបានប្រើគ្រឿងចក្រ វាយកម្ទេចផ្ទះពលរដ្ឋខ្មែរមួយខ្នង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្លោក ទូច សុឃៈ៖ អាជ្ញាធរបានប្រមូលភស្តុតាងករណីទាហានថៃកម្ទេចផ្ទះពលរដ្ឋ ក្នុងភូមិជោគជ័យ
ទាហានថៃពិតជាបានប្រើគ្រឿងចក្រ វាយកម្ទេចផ្ទះពលរដ្ឋខ្មែរមួយខ្នង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យពិតមែន កាលពីថ្ងៃទី២១តុលាម្សិលមិញ។ នេះជាការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២២តុលានេះ និងថា អាជ្ញាធរខ្មែរបានអត់ធ្មត់ណាស់នៅក្នុងហេតុការណ៍នេះ។ បើតាមលោក ទូច សុឃៈ អាជ្ញាធរខេត្តបន្ទាយមានជ័យបានកត់ត្រាសកម្មភាពបំពានរបស់ទាហានថៃ សម្រាប់ធ្វើរបាយការណ៍តវ៉ាតាមបែបបទរដ្ឋាភិបាល។ តឹកតាងទាំងអស់នេះ នឹងក្លាយជាភស្តុតាងសំខាន់សម្រាប់ការងារការទូត និងការតវ៉ារបស់រដ្ឋាភិបាលកម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។ Read more