Cambodia



ជាប់សង្ស័យក្នុងអំពើឆបោកអនឡាញនៅស្រុកខ្មែរ ​អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃម្នាក់ចុះពីតំណែង

នៅប្រទេស​ថៃ អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក វរភ័គ ធ័ន្យាវង្ស បាន​ប្រកាស​លាចុះ​ពី​តំ

លោក​ហ្សេឡេនស្គី​ ប្រធានាធិបតី​អ៊ុយក្រែន​ទៅ​ស៊ុយអ៊ែត​ដើម្បី​ចុះកិច្ចព្រមព្រៀង​ទិញ​អាវុធ

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី កំពុង​ធ្វើ​ដំណើរ​​មួយ​ជុំ​នៅ​អឺរ៉ុបខាង​ជើង​ នា​​ថ្

លោក​ហ្សេឡេនស្គី​ ប្រធានាធិបតី​អ៊ុយក្រែន​ទៅ​ស៊ុយអ៊ែត​ដើម្បី​ចុះកិច្ចព្រមព្រៀង​ទិញ​អាវុធ

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី កំពុង​ធ្វើ​ដំណើរ​​មួយ​ជុំ​នៅ​អឺរ៉ុបខាង​ជើង​ នា​​ថ្ងៃ​ពុធ​ទី​២២​តុលា ដើម្បី​ស្វែង​រក​ជំនួយ​បន្ថែម​សម្រាប់​មក​ទប់​ទល់​នឹង​រុស្ស៊ី។ នៅ​ប្រទេស​ស៊ុយអែត លោក​ហ្សេឡេនស្គី​ចុះ​កិច្ចព្រមព្រៀង​នាំ​ចេញ​អាវុធ​​ទៅ​អ៊ុយក្រែន។ នៅ​ន័រវេស លោកប្រធានាធិបតីអ៊ុយក្រែន​បាន​ព្រលយ​ឆន្ទៈ​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​លោក​ដូណាល់ត្រាំដែល​ស្នើ​ឱ្យយក​ខ្សែ​សមរភូមិ​បច្ចុប្បន្ន​ជា​គោល នៃ​ការ​ចរចា​ជាមួយ​រុស្ស៊ី​។

លោ​ក ទូច សុឃៈ៖ អាជ្ញាធរបានប្រមូលភស្តុតាងករណីទាហានថៃកម្ទេចផ្ទះពលរដ្ឋ ក្នុងភូមិជោគជ័យ

ទាហានថៃពិតជាបានប្រើគ្រឿងចក្រ វាយកម្ទេចផ្ទះពលរដ្ឋខ្មែរមួយខ្នង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្

លោ​ក ទូច សុឃៈ៖ អាជ្ញាធរបានប្រមូលភស្តុតាងករណីទាហានថៃកម្ទេចផ្ទះពលរដ្ឋ ក្នុងភូមិជោគជ័យ

ទាហានថៃពិតជាបានប្រើគ្រឿងចក្រ វាយកម្ទេចផ្ទះពលរដ្ឋខ្មែរមួយខ្នង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យពិតមែន កាលពីថ្ងៃទី២១តុលាម្សិលមិញ។ នេះជាការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២២តុលានេះ និងថា អាជ្ញាធរខ្មែរបានអត់ធ្មត់ណាស់នៅក្នុងហេតុការណ៍នេះ។ បើតាមលោក ទូច សុឃៈ អាជ្ញាធរខេត្តបន្ទាយមានជ័យបានកត់ត្រាសកម្មភាពបំពានរបស់ទាហានថៃ សម្រាប់ធ្វើរបាយការណ៍តវ៉ាតាមបែបបទរដ្ឋាភិបាល។ តឹកតាងទាំងអស់នេះ នឹងក្លាយជាភស្តុតាងសំខាន់សម្រាប់ការងារការទូត និងការតវ៉ារបស់រដ្ឋាភិបាលកម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។

លោក មាស សុខសេនសាន៖ គម្រោងព្រែកជីកហ្វូណនតេជោដំណើរការទៅតាមការគ្រោងទុក

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជ

លោក មាស សុខសេនសាន៖ គម្រោងព្រែកជីកហ្វូណនតេជោដំណើរការទៅតាមការគ្រោងទុក

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធ ទី២២ខែតុលា ថា គម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោដែលមានគម្រោងចំណាយជាង ១៧០០លានដុល្លារ បាននិងកំពុងដំណើរការទៅជាធម្មតា ហើយការទូទាត់សំណងផលប៉ះពាល់លើប្រជាពលរដ្ឋក៏បានប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក។ ការលើកឡើងយ៉ាងដូចនេះ ធ្វើឡើងនៅក្រោយពេលប្រជាពលរដ្ឋរស់នៅក្បែរគម្រោងបានលើកឡើងថា ការដ្ឋានរបស់គម្រោងដ៏ធំនេះនៅមិនទាន់មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់នៅឡើយ។ លោក មាស សុខសេនសាន បានបញ្ជាក់ទៀតថា ប្រទេសចិននៅគាំទ្រគម្រោងមួយនេះ និងថា អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់កន្លងមកថា ការគម្រោងការជីកព្រែកដ៏មានមហិច្ឆតារបស់កម្ពុជានេះនឹងបញ្ចប់ទៅ នៅឆ្នាំ ២០២៨ ដោយគ្មានការប្រែប្រួលអ្វីទាំងអស់។

កូរ៉េខាងជើង​ផ្គើន​បាញ់​មីស៊ីល​មួយ​ខ្សែ ​មុន​​ដំណើរ​ទៅ​ដល់​​កូរ៉េខាង​ត្បូងរបស់​លោកត្រាំ

នៅ​ថ្ងៃពុធ​ទី ២២​តុលា​នេះ កូរ៉េខាង​ជើង​បាន​បាញ់​បង្ហោះ​មីស៊ីល​ជា​ច្រើន ជា​លើក​ទី​មួយ គិត​

កូរ៉េខាងជើង​ផ្គើន​បាញ់​មីស៊ីល​មួយ​ខ្សែ ​មុន​​ដំណើរ​ទៅ​ដល់​​កូរ៉េខាង​ត្បូងរបស់​លោកត្រាំ

នៅ​ថ្ងៃពុធ​ទី ២២​តុលា​នេះ កូរ៉េខាង​ជើង​បាន​បាញ់​បង្ហោះ​មីស៊ីល​ជា​ច្រើន ជា​លើក​ទី​មួយ គិត​ចាប់តាំង​ពី​កូរ៉េខាង​ត្បូង​មាន​ប្រធានាធិបតី​ថ្មី​ដែល​ចង់កម្តៅ​ទំនាក់ទំនង ​រវាង​កូរ៉េ​ទាំងពីរ ឱ្យ​បាន​​ល្អប្រសើរ​ឡើង។ ការ​បាញ់សាកល្បង​នេះ​ក៏​ប្រព្រឹត្ត​ទៅ​​តែ​ប្រមាណ​មួយ​សប្តាហ៍​​មុន​ដំណើរ​ទៅ​ដល់​តំបន់​របស់លោក​ដូណាល់ត្រាំ។

តុលាការ​យុត្តិធម៌​អន្តរជាតិ ជំរុញ​ឲ្យ អ៊ីស្រាអែល គោរព​កាតព្វកិច្ចមនុស្សធម៌

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ/CIJ) ជំរុញ​ឲ្យ​ អ៊ីស្រាអែល គោរព​កាតព្វកិច្ច​សម្របសម្រួល​ដល់​បណ

តុលាការ​យុត្តិធម៌​អន្តរជាតិ ជំរុញ​ឲ្យ អ៊ីស្រាអែល គោរព​កាតព្វកិច្ចមនុស្សធម៌

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ/CIJ) ជំរុញ​ឲ្យ​ អ៊ីស្រាអែល គោរព​កាតព្វកិច្ច​សម្របសម្រួល​ដល់​បណ្តាអង្គការមនុស្សធម៌ទាំងឡាយ​ ដែល​កំពុងតែ​ញាប់​ដៃញាប់ជើង​បំពេញ​បេសកកម្ម​ជួយសង្គ្រោះ​ប្រជា​​ពល​រដ្ឋប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា។ ​អនុប្រធានាធិបតីអាមេរិក លោក JD Vance ក៏​កំពុងតែ​បំពេញ​ទស្សនកិច្ច​នៅអ៊ីស្រាអែល ដើម្បី​ជួយ​ពង្រឹង​«កិច្ចព្រមព្រៀង​បទឈប់បាញ់» ដ៏​ផុយស្រួយ។ រីឯ កងទ័ព​បស្ចិមលោក តួយ៉ាង ទាហាន​អង់គ្លេស បានប្រកាស​ស្ម័​គ្រចិត្ត​ចូលរួម​ឃ្លាំមើល​បទឈប់បាញ់​នៅហ្កាហ្សា។​​ ​

តើកម្ពុជានឹងទទួលយកសន្តិភាពមួយ ដែលចាញ់ប្រៀបថៃ ឬយ៉ាងណា?

កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជា និងថៃ នឹងត្រូវធ្វើឡើងនៅប្រទេសម

តើកម្ពុជានឹងទទួលយកសន្តិភាពមួយ ដែលចាញ់ប្រៀបថៃ ឬយ៉ាងណា?

កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជា និងថៃ នឹងត្រូវធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះត្រូវគេរំពឹងថានឹងមានការជជែកគ្នាលើរបៀបវារៈសំខាន់ៗមួយចំនួនដូចជា ការដកអាវុធធុនធ្ងន់ ការបោសសម្អាតមីនមនុស្សធម៌ ការដោះស្រាយឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងអាចជជែកគ្នាផងដែរនូវការគ្រប់គ្រងរួមនៃតំបន់ព្រំដែនកម្ពុជា-ថៃ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា បានបង្ហាញនូវសុទិដ្ឋិនិយមជាមុនចំពោះកិច្ចប្រជុំនេះ។ តែអ្នកតាមដាននយោបាយកម្ពុជាបានបង្ហាញពីក្តីបារម្ភចំពោះកិច្ចពិភាក្សាណាមួយ ដែលអាចចាញ់ប្រៀបថៃ។ ចាញ់ប្រៀប ក៏ព្រោះតែកម្ពុជា​ចង់បាននូវកិច្ចព្រមព្រៀងសន្តិភាពមួយនៅចំពោះមុខ លោក ដូណាល់ ត្រាំ អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីនាសប្តាហ៍ក្រោយ៕

ថៃព្រមានមិនចុះកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ GBC បើកម្ពុជាមិនធ្វើតាមសំណើរបស់ខ្លួន

ថៃនឹងមិនចុះកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ GBC ជាមួយកម្ពុជានោះទេ ប្រសិនបើកម្ពុជាមិនអើពើនឹងច

ថៃព្រមានមិនចុះកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ GBC បើកម្ពុជាមិនធ្វើតាមសំណើរបស់ខ្លួន

ថៃនឹងមិនចុះកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ GBC ជាមួយកម្ពុជានោះទេ ប្រសិនបើកម្ពុជាមិនអើពើនឹងចំណុចចំនួន៤ ដែលភាគីថៃបានស្នើឡើង។ នេះបើយោងតាមរបាយការណ៍នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដែលកាសែតថៃ The Nationបានយកមកចុះផ្សាយនៅថ្ងៃពុធទី២២តុលានេះ។ ដោយឡែក ភាគីកម្ពុជាវិញបានបញ្ជាក់ថា កម្ពុជា-ថៃបន្តពិភាក្សាបន្ថែមលើខ្លឹមសារឯកសារ ដែលជំរុញប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់។

វិបត្តិថវិកាប៉ះពាល់ដល់មន្រ្តីអាមេរិកជាង​១ពាន់នាក់ដែលទទួល​បន្ទុករក្សាឃ្លាំងនុយក្លេអ៊ែរ

វិបត្តិថវិកាជាប់គាំង​ជាង​៣សប្តាហ៍បានរាលដាល​ប៉ះពាល់​ដល់​ទីភ្នាក់ងារ​ទទួលបន្ទុក​ថែរក្សា​

វិបត្តិថវិកាប៉ះពាល់ដល់មន្រ្តីអាមេរិកជាង​១ពាន់នាក់ដែលទទួល​បន្ទុករក្សាឃ្លាំងនុយក្លេអ៊ែរ

វិបត្តិថវិកាជាប់គាំង​ជាង​៣សប្តាហ៍បានរាលដាល​ប៉ះពាល់​ដល់​ទីភ្នាក់ងារ​ទទួលបន្ទុក​ថែរក្សា​គ្រាប់បែកនុយក្លេអ៊ែរ។ បើតាម​ការចុះផ្សាយ​របស់​កាសែត​អាមេរិក មន្រ្តីរបស់រដ្ឋបាល​សន្តិសុខ​នុយក្លេអ៊ែរជាតិ​ប្រមាណ​១៤០០នាក់​បានទទួល​សំបុត្រ​ ​ នៅថ្ងៃចន្ទទី​២០​តុលា ឲ្យ​ឈប់សម្រាកដោយ​គ្មាន​ទទួលបាន​ប្រាក់​កម្រៃ។ នេះជាលើកទី​១​ដែល​វិបត្តិជាប់គាំងថវិកា​អាមេរិក​បាន​អូសបន្លាយ​ក្នុង​រយៈពេល​ដ៏វែង បន្ទាប់ពី​គណបក្ស​ប្រឆាំង បក្ស​ប្រជាធិបតេយ្យ​បដិសេធ​មិន​បោះឆ្នោត​ច្បាប់ថវិកា​មហាសាល​របស់​រដ្ឋបាល​លោក​ត្រាំ។

ទូរទស្សន៍ជប៉ុន ៖ មានជនបរទេសជាង ១០០០នាក់ ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញនៅកម្ពុជា

អាជ្ញាធរជប៉ុនបានរាយការណ៍ថា មានជនបរទេសផ្សេងទៀតប្រមាណជាង ១០០០នាក់ ដែលជាពលរដ្ឋនៅតំបន់អាស៊ី ប

ទូរទស្សន៍ជប៉ុន ៖ មានជនបរទេសជាង ១០០០នាក់ ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញនៅកម្ពុជា

អាជ្ញាធរជប៉ុនបានរាយការណ៍ថា មានជនបរទេសផ្សេងទៀតប្រមាណជាង ១០០០នាក់ ដែលជាពលរដ្ឋនៅតំបន់អាស៊ី បានស្ថិតនៅទីតាំងប្រព្រឹត្តិសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ជប៉ុន NHK ចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ តាមទូរទស្សន៍ជប៉ុន NHK ជនបរទេសទាំងនោះត្រូវបានគេប្រើឲ្យប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញនៅក្នុងក្រុងប៉ោយប៉ែត ភាគ​ពាយ័ព្យ ​ប្រទេស​កម្ពុជា។

កាសែតជប៉ុន៖ មានជនបរទេសជាង ១០០០នាក់ ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញនៅកម្ពុជា

អាជ្ញាធរជប៉ុនបានរាយការណ៍ថា មានជនបរទេសផ្សេងទៀតប្រមាណជាង ១០០០នាក់ ដែលជាពលរដ្ឋនៅតំបន់អាស៊ី ប

កាសែតជប៉ុន៖ មានជនបរទេសជាង ១០០០នាក់ ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញនៅកម្ពុជា

អាជ្ញាធរជប៉ុនបានរាយការណ៍ថា មានជនបរទេសផ្សេងទៀតប្រមាណជាង ១០០០នាក់ ដែលជាពលរដ្ឋនៅតំបន់អាស៊ី បានស្ថិតនៅទីតាំងប្រព្រឹត្តិសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតជប៉ុន NHK ចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ តាមកាសែត NHK ជនបរទេសទាំងនោះត្រូវបានគេប្រើឲ្យប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញនៅក្នុងក្រុងប៉ោយប៉ែត ភាគ​ពាយ័ព្យ ​ប្រទេស​កម្ពុជា។

វិបត្តិថវិកាអាមេរិក ប៉ះពាល់ដល់មន្រ្តីអាមេរិកជាង​១ពាន់នាក់ទទួល​បន្ទុករក្សាឃ្លាំងនុយក្លេអ៊ែរ

វិបត្តិថវិកាជាប់គាំង​ជាង​៣សប្តាហ៍បានរាលដាល​ប៉ះពាល់​ដល់​ទីភ្នាក់ងារ​ទទួលបន្ទុក​ថែរក្សា​

វិបត្តិថវិកាអាមេរិក ប៉ះពាល់ដល់មន្រ្តីអាមេរិកជាង​១ពាន់នាក់ទទួល​បន្ទុករក្សាឃ្លាំងនុយក្លេអ៊ែរ

វិបត្តិថវិកាជាប់គាំង​ជាង​៣សប្តាហ៍បានរាលដាល​ប៉ះពាល់​ដល់​ទីភ្នាក់ងារ​ទទួលបន្ទុក​ថែរក្សា​គ្រាប់បែកនុយក្លេអ៊ែរ។ បើតាម​ការចុះផ្សាយ​របស់​កាសែត​អាមេរិក មន្រ្តីរបស់រដ្ឋបាល​សន្តិសុខ​នុយក្លេអ៊ែរជាតិ​ប្រមាណ​១៤០០នាក់​បានទទួល​សំបុត្រ​ ​ នៅថ្ងៃចន្ទទី​២០​តុលា ឲ្យ​ឈប់សម្រាកដោយ​គ្មាន​ទទួលបាន​ប្រាក់​កម្រៃ។ នេះជាលើកទី​១​ដែល​វិបត្តិជាប់គាំងថវិកា​អាមេរិក​បាន​អូសបន្លាយ​ក្នុង​រយៈពេល​ដ៏វែង បន្ទាប់ពី​គណបក្ស​ប្រឆាំង បក្ស​ប្រជាធិបតេយ្យ​បដិសេធ​មិន​បោះឆ្នោត​ច្បាប់ថវិកា​មហាសាល​របស់​រដ្ឋបាល​លោក​ត្រាំ។

វិបត្តិថវិកាអាមេរិក៖មន្រ្តីអាមេរិកជាង​១ពាន់នាក់ទទួល​បន្ទុករក្សាឃ្លាំងនុយក្លេអ៊ែរ ត្រូវ​ផ្អាកពីការងារ

វិបត្តិថវិកាជាប់គាំង​ជាង​៣សប្តាហ៍បានរាលដាល​ប៉ះពាល់​ដល់​ទីភ្នាក់ងារ​ទទួលបន្ទុក​ថែរក្សា​

វិបត្តិថវិកាអាមេរិក៖មន្រ្តីអាមេរិកជាង​១ពាន់នាក់ទទួល​បន្ទុករក្សាឃ្លាំងនុយក្លេអ៊ែរ ត្រូវ​ផ្អាកពីការងារ

វិបត្តិថវិកាជាប់គាំង​ជាង​៣សប្តាហ៍បានរាលដាល​ប៉ះពាល់​ដល់​ទីភ្នាក់ងារ​ទទួលបន្ទុក​ថែរក្សា​គ្រាប់បែកនុយក្លេអ៊ែរ។ បើតាម​ការចុះផ្សាយ​របស់​កាសែត​អាមេរិក មន្រ្តីរបស់រដ្ឋបាល​សន្តិសុខ​នុយក្លេអ៊ែរជាតិ​ប្រមាណ​១៤០០នាក់​បានទទួល​សំបុត្រ​ ​ នៅថ្ងៃចន្ទទី​២០​តុលា ឲ្យ​ឈប់សម្រាកដោយ​គ្មាន​ទទួលបាន​ប្រាក់​កម្រៃ។ នេះជាលើកទី​១​ដែល​វិបត្តិជាប់គាំងថវិកា​អាមេរិក​បាន​អូសបន្លាយ​ក្នុង​រយៈពេល​ដ៏វែង បន្ទាប់ពី​គណបក្ស​ប្រឆាំង បក្ស​ប្រជាធិបតេយ្យ​បដិសេធ​មិន​បោះឆ្នោត​ច្បាប់ថវិកា​មហាសាល​របស់​រដ្ឋបាល​លោក​ត្រាំ។

អាជ្ញាធរអះអាងថា ការចាប់ខ្លួនមគ្គុទេ្ទសក៍ទេសចរណ៍ខេត្តសៀមរាបជារឿងត្រឹមត្រូវតាមច្បាប់

ស្នងការនគរបាលរាជធានីបានចេញមកបដិសេធច្រានចោលការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនដែលថា

អាជ្ញាធរអះអាងថា ការចាប់ខ្លួនមគ្គុទេ្ទសក៍ទេសចរណ៍ខេត្តសៀមរាបជារឿងត្រឹមត្រូវតាមច្បាប់

ស្នងការនគរបាលរាជធានីបានចេញមកបដិសេធច្រានចោលការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនដែលថា ការចាប់ខ្លួនលោក ពិន ប៉ូច មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងខេត្តសៀមរាបថា ជាការរំលោភសិទ្ធសេរីភាពបញ្ចេញមតិ និងបំភិតបំភ័យផ្នែកនយោបាយ។ តាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ស្នងការនគរបាលក្រុងភ្នំពេញបានអះអាងថា ការចាប់ខ្លួនលោក ពិន ប៉ូច ធ្វើឡើងត្រឹមត្រូវតាមច្បាប់។

ជប៉ុនមានជាលើកទី១ក្នុងប្រវត្តិសាស្រ្ត មនុស្សស្រី​ចូលកាន់តំណែងជានាយករដ្ឋមន្រ្តី

អ្នកនយោបាយ​អភិរក្ស​ជាតិនិយម លោកស្រី​តាកាអ៊ីជី សាណាអេ ត្រូវ​សភា​ជប៉ុនបោះឆ្នោត​ជ្រើសតាំង​ជ

ជប៉ុនមានជាលើកទី១ក្នុងប្រវត្តិសាស្រ្ត មនុស្សស្រី​ចូលកាន់តំណែងជានាយករដ្ឋមន្រ្តី

អ្នកនយោបាយ​អភិរក្ស​ជាតិនិយម លោកស្រី​តាកាអ៊ីជី សាណាអេ ត្រូវ​សភា​ជប៉ុនបោះឆ្នោត​ជ្រើសតាំង​ជាផ្លូវការឲ្យធ្វើជានាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃអង្គារទី ២១​តុលា។ ការសម្រេច​របស់សភាជប៉ុន​ធ្វើឡើង​នៅ​មួយថ្ងៃមុន​ការចុះកិច្ចព្រមព្រៀង​យ៉ាងប្រផិតប្រផើយ​រវាង​គណបក្ស​កាន់អំណាចរបស់​លោកស្រី សាណាអេ ជាមួយគណបក្ស​ប្រឆាំង​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ។

អតីត​ប្រធានាធិបតី​បារាំង លោកនីកូឡា​សាកូហ្ស៊ី ​ក្លាយ​ជា​ទណ្ឌិត

ជាករណី​ដំបូង​គេ​បង្អស់​នៅ​បារាំង និង​នៅ​អឺរ៉ុប​ ! នៅ​ថ្ងៃអង្គារ​ទី២១ តុលា​២០២៥​នេះ អតីត​ប្

អតីត​ប្រធានាធិបតី​បារាំង លោកនីកូឡា​សាកូហ្ស៊ី ​ក្លាយ​ជា​ទណ្ឌិត

ជាករណី​ដំបូង​គេ​បង្អស់​នៅ​បារាំង និង​នៅ​អឺរ៉ុប​ ! នៅ​ថ្ងៃអង្គារ​ទី២១ តុលា​២០២៥​នេះ អតីត​ប្រធានាធិបតី​បារាំង លោក​ នីកូឡា សាកូហ្ស៊ី បាន​​ចូល​ខ្លួនទៅ​​ក្នុង​បន្ទប់​ឃុំ​​ឃាំង​ដោយ​ជាក់ស្តែង នៃ​​ពន្ធនាគារ​ សង់តេ ក្នុង​ទីក្រុង​ប៉ារីស។ នេះ​ជា​ការ​អនុវត្ត​ទោស​ ​ស្រប​តាមសាលក្រម​​របស់​តុលាការព្រហ្មទណ្ឌ​ ដែល​សម្រេច​ដាក់​ទោស​លោក នីកូឡា​សាកូហ្ស៊ី ឱ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ​ពី​បទ​ ពី​បទ​ឃុប​ឃិតយក​ហិរញ្ញវត្ថុ​បរទេស​មក​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​បារាំង​កាលពី​ឆ្នាំ​២០០៧។

លោក​ ហ៊ុន សែន៖ ការដុតបំផ្លាញទំនិញថៃរបស់​លោក​ K01 ជាទង្វើ​ជ្រុល​និយមហួសហេតុ

ប្រធាន​ព្រឹទ្ធសភាកម្ពុជា ​លោក​ ហ៊ុន​ សែន​ នៅ​យប់​ថ្ងៃ​ទី២០​ ខែ​តុលា​ ឆ្នាំ២០២៥ ​បាន​ចេញ​មុខ

លោក​ ហ៊ុន សែន៖ ការដុតបំផ្លាញទំនិញថៃរបស់​លោក​ K01 ជាទង្វើ​ជ្រុល​និយមហួសហេតុ

ប្រធាន​ព្រឹទ្ធសភាកម្ពុជា ​លោក​ ហ៊ុន​ សែន​ នៅ​យប់​ថ្ងៃ​ទី២០​ ខែ​តុលា​ ឆ្នាំ២០២៥ ​បាន​ចេញ​មុខ​ប្រតិកម្ម អតីត​អ្នកកាសែតអនឡាញ លោក​ K01 ក្រោយលោក K01 ​បាន​បង្ហោះ​វីដេអូ​តាមបណ្តាញសង្គម​ ទាក់​ទង​នឹង​ការ​ដុតបំផ្លាញ​​​ទំនិញ​​ថៃ​។​ ប្រធានព្រឹទ្ធសភាកម្ពុជា​រូប​នេះ​បាន​បង្ហាញ​ការ​ខក​ចិត្ត​ និង​ចាត់​ទុក​ទង្វើរបស់លោក​ K01 ជា​អំពើ​មិន​គប្បី​ ត្បិ​​ត​ការ​ដុត​ ឬ​ដាក់​បណ្តាសាដល់​​អ្នក​លក់​ទំនិញ​ថៃ​ ដែល​នៅ​សេស​សល់ជា​ការ​បង្ហាញភាព​​​​ជ្រុល​និយម​ហួស​ហេតុ​​។​

ឧកញ៉ា ចាន់ សុឃាំង៖យើងបានត្រៀមយន្តការដោះស្រាយការប្រឈម នៅពេលប្រមូលផលស្រូវខាងមុខ

ក្រុមការងារផ្នែកស្រូវ-អង្ករ(ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយក្រសួងកសិក

ឧកញ៉ា ចាន់ សុឃាំង៖យើងបានត្រៀមយន្តការដោះស្រាយការប្រឈម នៅពេលប្រមូលផលស្រូវខាងមុខ

ក្រុមការងារផ្នែកស្រូវ-អង្ករ(ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជាបានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីធ្វើបច្ចុប្បន្នភាព និងការប៉ាន់ប្រមាណទុកជាមុន ចំពោះទិន្នផលស្រូវដែលកសិករទទួលបាននៅឆ្នាំ២០២៥។ លោកឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារវិស័យឯកជនផ្នែកស្រូវ-អង្ករ បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២១ ខែតុលានេះថា កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការរៀបចំយុទ្ធសាស្ត្រ ដើម្បីជួយដោះស្រាយទីផ្សារជូនកសិករ និងត្រៀមបម្រុងនូវដំណោះស្រាយផ្សេងៗ ប្រសិនបើមានបញ្ហាជាយថាហេតុណាមួយអាចនឹងកើតឡើងនៅរដូវប្រមូលផលស្រូវនាពេលខាងមុខ។

សហភាពអឺរ៉ុប​អនុម័ត​គោលការណ៍​ហាមឃាត់​ការនាំ​ចូល​ឧស្ម័ន​រុស្ស៊ី

នៅថ្ងៃ​ចន្ទទី​២០​តុលា​នេះ ក្នុង​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ សមាជិក​សហ

សហភាពអឺរ៉ុប​អនុម័ត​គោលការណ៍​ហាមឃាត់​ការនាំ​ចូល​ឧស្ម័ន​រុស្ស៊ី

នៅថ្ងៃ​ចន្ទទី​២០​តុលា​នេះ ក្នុង​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ សមាជិក​សហភាពអឺរ៉ុប​​ទាំង​២៧​បានព្រមព្រៀង​ទទួល​យក​​វិធានការ​​​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​ចង់​បិទ​បញ្ចប់​ជា​ស្ថាពរ​​ការនាំ​ចូល​ឧស្ម័នពី​​រុស្ស៊ី​។ គម្រោង​​​ហាមឃាត់​ការនាំ​ចូល​ឧស្ម័ន​រុស្ស៊ីបាន​ទទួល​អនុម័តហើយ​ ប៉ុន្តែអឺរ៉ុប​មិនទាន់​​​​កំណត់​ថ្ងៃ​ចាប់​អនុវត្ត​បម្រាមភ្លាម​ទេ និង​​​ត្រូវ​រង់​ចាំ​ភ្លើង​ខៀវ​ពី​សភា​អឺរ៉ុបទៀតសិន។

ពួក​ឧទ្ទាមហ៊ូទីនៅ​យេម៉ែន​ ចាប់ខ្លួន​បុគ្គលិក​អង្គការសហប្រជាជាតិ

នៅប្រទេស​យេម៉ែន ពួកឧទ្ទាមហ៊ូទី បាន​ចាប់ខ្លួន បុគ្គលិកអង្គការសហប្រជាជាតិ យ៉ាងហោច ២០នាក់ ក្ន

ពួក​ឧទ្ទាមហ៊ូទីនៅ​យេម៉ែន​ ចាប់ខ្លួន​បុគ្គលិក​អង្គការសហប្រជាជាតិ

នៅប្រទេស​យេម៉ែន ពួកឧទ្ទាមហ៊ូទី បាន​ចាប់ខ្លួន បុគ្គលិកអង្គការសហប្រជាជាតិ យ៉ាងហោច ២០នាក់ ក្នុងនោះ មាន​ប្រធានអង្គការ​ Unicefប្រចាំ​យេម៉ែន ទៀត​ផង។​ ក្រុមប្រដាប់​អាវុធ​ហ៊ូទី ធ្លាប់បាន​​​ចោទប្រកាន់​ មន្ត្រី​​អង្គការ​មនុស្សធម៌​ នៃអង្គការសហប្រជាជាតិ ថា​ជា​ បណ្តាញ​ចារកម្មឈ្លបយក​ការ​ណ៍​សម្ងាត់ ​បម្រើប្រយោជន៍​ឲ្យ​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​។​ ​

ព្រឹទ្ធ​សភា៖ ​កម្ពុជា​មិនបាន​​យក​វេទិកាអន្តរជាតិទៅ​បំផ្លាញ​​​កេរ្តិ៍​ឈ្មោះ​ប្រទេសថៃ

កម្ពុជា ​តាម​រយៈព្រឹទ្ធ​សភា បាន​ទាត់​ចោល​សេចក្តី​​​រាយ​ការណ៍​របស់​កាសែត​ថៃ​ The Nation ដែល​ថា​ ក

ព្រឹទ្ធ​សភា៖ ​កម្ពុជា​មិនបាន​​យក​វេទិកាអន្តរជាតិទៅ​បំផ្លាញ​​​កេរ្តិ៍​ឈ្មោះ​ប្រទេសថៃ

កម្ពុជា ​តាម​រយៈព្រឹទ្ធ​សភា បាន​ទាត់​ចោល​សេចក្តី​​​រាយ​ការណ៍​របស់​កាសែត​ថៃ​ The Nation ដែល​ថា​ កម្ពុជា​បានប្រើ​ប្រាស់​វេទិ​កា​អន្តរជាតិ​ ដើម្បី​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ថៃ​​។​ ក្នុង​​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ទី​២០​ ខែ​តុលា​ ឆ្នាំ២០២៥​ ព្រឹទ្ធ​សភាកម្ពុជាបាន​ចាត់​ទុក​ការ​ចុះ​ផ្សាយរបស់ថៃ​​នេះជា​ការ​បំផ្លើស ដើម្បី​បង្កហេតុអរិភាព​ និង​បង្កើ​ត​ឱ្យ​មាន​ការ​ភាន់​ច្រឡំមតិសាធារណៈ​។​

លោក​​ ហ៊ុន ម៉ាណែត៖ អាជ្ញាធរចាប់ដាក់គុកជនខិលខូចម្នាក់ដែលបន្លំឯកសារទិញ-លក់ព្រលានចាស់

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុងជារបស់«ទ្រព្យសម្បតិ្តរដ្ឋ» ដែលនឹង

លោក​​ ហ៊ុន ម៉ាណែត៖ អាជ្ញាធរចាប់ដាក់គុកជនខិលខូចម្នាក់ដែលបន្លំឯកសារទិញ-លក់ព្រលានចាស់

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុងជារបស់«ទ្រព្យសម្បតិ្តរដ្ឋ» ដែលនឹងមិនលក់ទៅឱ្យវិស័យឯកជនឡើយ។ នេះគឺជាការបញ្ជាក់ជាថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិតេជោជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែតុលានេះ។ តាមលោក ហ៊ុន ម៉ាណែត ក្រោយបិទទ្វារជាស្ថាពរ ព្រលានយន្តហោះចាស់ធ្លាប់ត្រូវបានស្នើយកទៅអភិវឌ្ឍក្រោមរូបភាពផ្សេងៗ ប៉ុន្តែសំណើនោះត្រូវបានបដិសេធជាបន្តបន្ទាប់។ ដំណាលគ្នានេះ និងបើតាមលោក ហ៊ុន ម៉ាណែត អាជ្ញាធរក៏បានចាប់ដាក់ពន្ធនាគារជនខិលខូចម្នាក់ ដែលបានបន្លំឯកសារ និងហត្ថលេខារបស់លោក ដើម្បីទិញ-លក់ព្រលានយន្តហោះចាស់នេះ។ នាយករដ្ឋមន្ត្រីកម្ពុជាដដែលរូបនេះបានប្រកាសថា ព្រលានលានយន្តហោះចាស់របស់កម្ពុជាត្រូវចំណាយលុយថែទាំ ៣លានដុល្លារក្នុង១ឆ្នាំៗ។ លោកថា ព្រលានយន្តហោះចាស់នេះនឹងត្រូវប្រែក្លាយជាសួនសាធារណៈ ហើយក៏ត្រូវរក្សាទុកបម្រុងសម្រាប់ការចុះចតយន្តហោះគ្រាមានអាសន្ន៕

ចិន​បើក​សមាជ​​តម្រង់​ទិសដៅ​នយោបាយ​សេដ្ឋកិច្ច ចំពេល​មាន​កំណើន​សេដ្ឋកិច្ច​ទន់​ខ្សោយ​ខ្លាំង

​បក្ស​កុម្មុយនិស្ត​ចិន បានផ្តើម​​បើកសមាជ​ពេញ​អង្គ ដោយ​បិទទ្វារ​ នៅ​​ថ្ងៃ​ចន្ទទី​២០​តុលា ២

ចិន​បើក​សមាជ​​តម្រង់​ទិសដៅ​នយោបាយ​សេដ្ឋកិច្ច ចំពេល​មាន​កំណើន​សេដ្ឋកិច្ច​ទន់​ខ្សោយ​ខ្លាំង

​បក្ស​កុម្មុយនិស្ត​ចិន បានផ្តើម​​បើកសមាជ​ពេញ​អង្គ ដោយ​បិទទ្វារ​ នៅ​​ថ្ងៃ​ចន្ទទី​២០​តុលា ២០២៥​ ដើម្បី​កំណត់​ទិសដៅ​នយោបាយ​សេដ្ឋកិច្ច សម្រាប់​៥​ឆ្នាំខាង​មុខ។ សមាជ​លើក​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​អាប់​អួរ និង​​ស្ថាន​ភាព​សេដ្ឋកិច្ច​មិន​ជាក់លាក់ ​ដែល​បណ្តាល​មក​ពី ​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក​​ដើរ​យឺត​ខ្លាំង​ផង ហើយ​មាន​​សង្គ្រាមពាណិជ្ជកម្មជាមួយ​​អាមេរិក​ទៀត។

គណបក្សនយោបាយជប៉ុន ស្រុះស្រួលគ្នាបើកផ្លូវឲ្យនាយករដ្ឋមន្ត្រីស្រីទី១ ចូលកាន់អំណាច

នៅប្រទេសជប៉ុន ២សប្តាហ៍ក្រោយជាប់ឈ្មោះជាប្រធានគណបក្សកាន់អំណាច លោកស្រី តាកាអ៊ីជី សាណាអេ បានប

គណបក្សនយោបាយជប៉ុន ស្រុះស្រួលគ្នាបើកផ្លូវឲ្យនាយករដ្ឋមន្ត្រីស្រីទី១ ចូលកាន់អំណាច

នៅប្រទេសជប៉ុន ២សប្តាហ៍ក្រោយជាប់ឈ្មោះជាប្រធានគណបក្សកាន់អំណាច លោកស្រី តាកាអ៊ីជី សាណាអេ បានបោះដៃចរចាជាមួយក្រុមគណបក្សប្រឆាំង។ នៅថ្ងៃចន្ទ ទី២០តុលានេះ គណបក្សកាន់អំណាចនិងបក្សប្រឆាំង បានសម្រេចស្រុះស្រួលគ្នា ចុះកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយផ្ទៃក្នុងប្រទេស និងបើកផ្លូវឲ្យលោកស្រី តាកាអ៊ីជី សាណាអេ ចូលអង្គុយកៅអីនាយករដ្ឋមន្ត្រី។ ​

នៅពីក្រោយជម្លោះខ្មែរ-ថៃ រដ្ឋាភិបាលកម្ពុជាពិតជា«ស្ងាត់ តែមិនស្ងៀម»មែនឬ?

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនូវព្រលានយន្តហោះអន្តរជាតិ នាថ្ងៃទី២០ ខែតុលា ឆ្

នៅពីក្រោយជម្លោះខ្មែរ-ថៃ រដ្ឋាភិបាលកម្ពុជាពិតជា«ស្ងាត់ តែមិនស្ងៀម»មែនឬ?

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនូវព្រលានយន្តហោះអន្តរជាតិ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងជម្លោះជាមួយថៃ «រដ្ឋាភិបាលស្ងាត់តែមិនស្ងៀមឡើយ»។ ក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រីបានបកស្រាយ ដោយលើកយកអភិក្រមចំនួន ៣ចំណុចមកពន្យល់គឺ ទី១. ទប់ស្កាត់កុំឲ្យរីករាលដាល ទី២. ដោះស្រាយបញ្ហា និងទី៣. ស្ដារសភាពការណ៍ឡើងវិញ។ អ្នកតាមដាននយោបាយកម្ពុជាមួយចំនួនបានយល់ស្របនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី និងខ្លះទៀតក៏ឆ្លៀត ស្នើឲ្យរដ្ឋាភិបាលទទួលយកយោបល់ពីគ្រប់និន្នាការ ចៀសវាងការធ្វើទុក្ខបុកម្នេញអ្នកដែលបញ្ចេញមតិនៅក្នុងរឿងជាតិ៕

អ៊ីស្រាអែល​និង​ហាម៉ាស ចោទគ្នាទៅវិញទៅមក ថាបំពានបទឈប់បាញ់

បន្ទាប់ពី​​ដោះដូរ​ចំណាប់ខ្មាំង​និង​ចុះហត្ថលេខា​ធ្វើបទឈប់បាញ់​រួច​ មិនបាន​១០ថ្ងៃស្រួល​បួ

អ៊ីស្រាអែល​និង​ហាម៉ាស ចោទគ្នាទៅវិញទៅមក ថាបំពានបទឈប់បាញ់

បន្ទាប់ពី​​ដោះដូរ​ចំណាប់ខ្មាំង​និង​ចុះហត្ថលេខា​ធ្វើបទឈប់បាញ់​រួច​ មិនបាន​១០ថ្ងៃស្រួល​បួល​ផង​ កងទ័ព​អ៊ីស្រាអែល​ បាន​បើកការវាយប្រហារ​ជាថ្មី ​ទៅលើ​តំបន់​ហ្កាហ្សា។ ការណ៍​នេះក៏ព្រោះតែ អ៊ីស្រាអែល ​​ចោទប្រកាន់ថា ពួក​ហាម៉ាស​រំលោភបំពាន​បទ​ឈប់បាញ់ និង​វាយប្រហារ​ប្រដាប់អាវុធ​លើទីតាំងទ័ពអ៊ីស្រាអែល​។ តែ​ពួក​ប្រដាប់​អាវុធ​ហាម៉ាស​បដិសេធ និងថា អ៊ីស្រាអែល ទៅវិញទេ ដែលមិន​គោរព​បទឈប់បាញ់។​ ​

អ្នកតាមដានបញ្ហាព្រំដែនថា សេចក្តីព្រាង«កិច្ចព្រមព្រៀងសន្តិភាព»គួរតែមានការកែប្រែ

កម្ពុជា​ និង​ថៃ​បាន​ឯក​ភាព​គ្នា​លើ​សេច​ក្តី​ព្រាង​ឯក​សារ​ ឈ្មោះ​«កិច្ច​ព្រម​ព្រៀង​សន្តិភ

អ្នកតាមដានបញ្ហាព្រំដែនថា សេចក្តីព្រាង«កិច្ចព្រមព្រៀងសន្តិភាព»គួរតែមានការកែប្រែ

កម្ពុជា​ និង​ថៃ​បាន​ឯក​ភាព​គ្នា​លើ​សេច​ក្តី​ព្រាង​ឯក​សារ​ ឈ្មោះ​«កិច្ច​ព្រម​ព្រៀង​សន្តិភាព»​ ដែល​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​និង​នាយក​រដ្ឋ​មន្រ្តី​ថៃ​គ្រោង​នឹង​ចុះ​ហត្ថ​លេខា​ នៅ​ចុង​ខែ​តុលានេះ​ នៅ​ប្រ​ទេស​ ម៉ា​ឡេ​ស៊ី​។​ កិច្ចព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​សម្រប​សម្រួលពី​ខាង​សហរដ្ឋ​អាមេរិក ​និង​ម៉ាឡេស៊ី។​ បើ​តាម​ប្រ​មុខការ​ទូត​កម្ពុជា​លោក ​ប្រាក់ ​សុខុន ​សេច​ក្តី​ព្រាង​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ មាន​និយាយ​ពី​ ការ​ដោះ​មីនមនុស្ស​ធម៌​ ការ​ដក​អាវុធ​ធុន​ធ្ងន់​ចេញ​ពី​ព្រំ​ដែន ​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ឆបោក​អន​ឡាញ ​និង​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​កម្ពុជា​។​ ប៉ុន្តែ​ ចំពោះ​អ្នក​តាម​ដាន​បញ្ហា​ព្រំ​ដែន​ កិច្ច​ព្រម​ព្រៀង​នេះ​គួរ​តែ​ដក​ចេញ​ចំណុច​ខ្លះ ​និង​បន្ថែម​ចំណុច​ថ្មី​ជំ​នួស​វិញ​ ដូច​ជា​ករណី​ទាហាន​ថៃ​ចូល​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​ជា​ដើម​៕

OCCRP៖ ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី មានទ្រព្យសម្បត្តិរាប់លានដុល្លារនៅទីក្រុងឌូបៃ

គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្មនិងអំពើពុករលួយ (OCCRP) នៅថ្ងៃទី១៧តុលា បានចេញរបាយការណ៍មួយស្តីពី

OCCRP៖ ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី មានទ្រព្យសម្បត្តិរាប់លានដុល្លារនៅទីក្រុងឌូបៃ

គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្មនិងអំពើពុករលួយ (OCCRP) នៅថ្ងៃទី១៧តុលា បានចេញរបាយការណ៍មួយស្តីពី លោកជូ ចុងពាវ (Zhu Zhongbiao) ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី នៅខេត្តព្រះសីហនុ ដែលមានទ្រព្យសម្បត្តិរាប់លានដុល្លារ នៅទីក្រុងឌូបៃ ប្រទេសអេមីរាត់អារ៉ាប់រួម។ គេជឿជាក់ថា ទ្រព្យសម្បត្តិរបស់ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី បានមកពីការប្រព្រឹត្តបទល្មើសឆបោកអនឡាញ និងលាងលុយកខ្វក់ ជាមួយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុនព្រីនស៍គ្រុប។ លោកចេន ហ្ស៊ី ទើបបានរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នាពេលថ្មីៗនេះចំពោះតួនាទីរបស់លោកនៅក្នុងបណ្តាញឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីអង់គ្លេសនឹងមកកម្ពុជាដើម្បីជំរុញការវិនិយោគ

លោក Matt Western ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡា

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីអង់គ្លេសនឹងមកកម្ពុជាដើម្បីជំរុញការវិនិយោគ

លោក Matt Western ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី ២០ដល់២១តុលាឆ្នាំ២០២៥។ ទស្សនកិច្ចនេះជាផ្នែកមួយនៃការបញ្ជាក់សាជាថ្មីរបស់ចក្រភពអង់គ្លេសក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។

កូឡុំប៊ីចោទអាមេរិកថា បំពានដែនទឹក និងសម្លាប់អ្នកនេសាទកូឡុំប៊ី

ប្រធានាធិបតីកូឡុំប៊ី ហ្គុស្តាវូ ប៉េត្រូ បានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ថាបានរំលោភ

កូឡុំប៊ីចោទអាមេរិកថា បំពានដែនទឹក និងសម្លាប់អ្នកនេសាទកូឡុំប៊ី

ប្រធានាធិបតីកូឡុំប៊ី ហ្គុស្តាវូ ប៉េត្រូ បានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ថាបានរំលោភបំពានបូរណភាពដែនសមុទ្រកូឡុំប៊ី និងថែមទាំងសម្លាប់អ្នកនេសាទជាតិកូឡុំប៊ី។ ការចោទប្រកាន់បែបនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យបើកប្រតិបត្តិការកម្ចាត់គ្រឿងញៀន តាមផ្លូវសមុទ្រ តាមរយៈការដាក់ពង្រាយកងទ័ពជើងទឹកនិងនាវាចម្បាំងនៅដែនសមុទ្រការ៉ាអ៊ីប។ គោលដៅជាពិសេសរបស់លោកដូណាល់ ត្រាំ គឺ ដើម្បីទប់ទល់ក្រុមជួញដូរគ្រឿងញៀនចេញពីប្រទេសវ៉េណេស៊ុយអេឡានិងកូឡុំប៊ី សំដៅទៅទឹកដីអាមេរិក។ ​

“No Kings” មហា​បាតុកម្ម​ប្រឆាំង​លោកត្រាំផ្ទុះពេញទូទាំងប្រទេស

ប្រជាជនអាមេរិក​នៅទូទាំងប្រទេស​បានចុះថ្នល់​ធ្វើបាតុកម្មប្រឆាំង​លោកដូណាល់ ត្រាំ នៅក្រោម​ស

“No Kings” មហា​បាតុកម្ម​ប្រឆាំង​លោកត្រាំផ្ទុះពេញទូទាំងប្រទេស

ប្រជាជនអាមេរិក​នៅទូទាំងប្រទេស​បានចុះថ្នល់​ធ្វើបាតុកម្មប្រឆាំង​លោកដូណាល់ ត្រាំ នៅក្រោម​ស្លាកបដាថា “គ្មានទេ ស្តេច”។ បើតាមអ្នករៀបចំ នៅថ្ងៃសៅរ៍ទី ១៨​តុលា នៅក្នុង​មហាបាតុកម្មដែលមាន​មនុស្ស​ចូលរួម ប្រមាណ​៧លាននាក់​ បាតុករ​ស្រែក​បរិហារិះគន់​នយោបាយ​ផ្តាច់ការ ការគំរាមកំហែង រំលោភសិទ្ធិ​​​ ដែលមាន​កាន់តែច្រើនឡើងៗ គិត​ចាប់តាំង​ពីលោកដូណាល់ ត្រាំ វិលត្រលប់​មក​ដឹកនាំ​សហរដ្ឋអាមេរិក។ ប្រធានសភា​ខុនហ្រ្គេស​មកពី​គណបក្ស​សាធារណរដ្ឋ​ចាត់ទុក​បាតុកម្ម​កាលពីថ្ងៃសៅរ៍ថា ជា​បាតុកម្មប្រឆាំងនឹងអាមេរិក។

ភាពយន្តរឿងទេពហត្ថារម្លឹកពីប្រវត្តិដ៏ថ្លៃថ្លានៃរបាំព្រះរាជទ្រព្យខ្មែរ

វាពុំមែនជាលើកទីមួយទេដែលខ្សែភាពយន្តរឿងទេពហត្ថា ស្តីពីប្រវត្តិរបាំព្រះរាជទ្រព្យខ្មែរ របស់

ភាពយន្តរឿងទេពហត្ថារម្លឹកពីប្រវត្តិដ៏ថ្លៃថ្លានៃរបាំព្រះរាជទ្រព្យខ្មែរ

វាពុំមែនជាលើកទីមួយទេដែលខ្សែភាពយន្តរឿងទេពហត្ថា ស្តីពីប្រវត្តិរបាំព្រះរាជទ្រព្យខ្មែរ របស់សមិទ្ធិករបារំាងលោកហ្សាវីយ៉េ ដឺឡូហ្សាន ត្រូវបានចាក់បញ្ចាំងទាំងនៅក្នុងប្រទេសកម្ពុជានិងនៅលើឆាកអន្តរជាតិ។ ប៉ុន្តែខ្សែភាពយន្តនេះនៅតែទទួលបានការទាក់ទាញ និងការចាប់អារម្មណ៍ខ្លាំង។ សម្រាប់ទស្សនិកជន ខ្សែភាពយន្តឯកសាររឿងទេពហត្ថាស្តីអំពីប្រវត្តិនៃរបាំព្រះរាជទ្រព្យខ្មែរ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីប្រវត្តិដ៏ល្អឯកនៃរបាំព្រះរាជទ្រព្យខ្មែរ ប៉ុន្តែក៏បានជួយរក្សាទុកនូវកេរដំណែលដ៏ថ្លៃថ្លានិងដ៏យូរលង់នៃវប្បធម៌ខ្មែរដ៏ចំណាស់មួយនេះ។

ធនាគារជាតិកម្ពុជាថា សមត្ថកិច្ចកំពុងត្រួតពិនិត្យលើប្រតិបត្តិការរបស់ធនាគារព្រីនស៍

ធនាគារជាតិកម្ពុជាបានថ្លែងនៅថ្ងៃសៅរ៍ទី១៨តុលាថា អាជ្ញាធរមានសមត្ថកិច្ចកំពុងចាត់វិធានការត្រ

ធនាគារជាតិកម្ពុជាថា សមត្ថកិច្ចកំពុងត្រួតពិនិត្យលើប្រតិបត្តិការរបស់ធនាគារព្រីនស៍

ធនាគារជាតិកម្ពុជាបានថ្លែងនៅថ្ងៃសៅរ៍ទី១៨តុលាថា អាជ្ញាធរមានសមត្ថកិច្ចកំពុងចាត់វិធានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើធនាគារព្រីនស៍ ដើម្បីធានាថា ធនាគារពាណិជ្ជកម្មមួយនេះ ធ្វើប្រតិបត្តិការត្រឹមត្រូវស្របតាមច្បាប់កម្ពុជា។ ចំណាត់ការត្រួតពិនិត្យរបស់ធនាគារជាតិកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្រោយ រដ្ឋធានីវ៉ាស៊ីតោន និងទីក្រុងឡុងដ៍បានប្រកាសដាក់ទណ្ឌកម្មព្រមៗគ្នា លើប្រធានក្រុមបឹ្រក្សាអភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុបរបស់អ្នកឧកញ៉ា ចេន ហ្ស៊ី ហើយទ្រព្យសម្បតិ្តជាប្រាក់ឌីជីថលជាង១៥ពាន់លានដុល្លារ របស់មហាសេដ្ឋីដើមកំណើតចិនរូបនេះក៏ត្រូវបានរឹបអូស។ ទ្រព្យសម្បត្តិដែលអាមេរិក និងអង់គ្លេសរកឃើញថា ជាប្រាក់បានមកពីឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អតីតនាយករដ្ឋមន្រ្តីដ៏ចម្រូងចម្រាសរបស់ថៃត្រលប់មកដឹកនាំក្បាលម៉ាស៊ីនបក្សប្រឆាំង

គណបក្ស​ប្រជាធិបតេយ្យ​ដែលជា​បក្ស​ប្រឆាំង​របស់ថៃ​បាន​បោះឆ្នោត​តែងតាំង​លោក​ អភិសិទ្ធិ៍ វេជ

អតីតនាយករដ្ឋមន្រ្តីដ៏ចម្រូងចម្រាសរបស់ថៃត្រលប់មកដឹកនាំក្បាលម៉ាស៊ីនបក្សប្រឆាំង

គណបក្ស​ប្រជាធិបតេយ្យ​ដែលជា​បក្ស​ប្រឆាំង​របស់ថៃ​បាន​បោះឆ្នោត​តែងតាំង​លោក​ អភិសិទ្ធិ៍ វេជ្ជាជីវះ(អៈភិស៊ិត វ៉េតឆាឈីវ៉ៈ) អតីតនាយករដ្ឋមន្រ្តីទី​២៧​របស់ថៃ​ឲ្យ​ធ្វើជា​ប្រធាន​ថ្មី​របស់​គណបក្ស​ចាប់ពីថ្ងៃទី ១៨​តុលាតទៅ។ លោក​អភិសិទ្ធិ៍បាន​ជាប់ឈ្មោះជា​នាយករដ្ឋមន្រ្តី​ដ៏ចម្រូងចម្រាស និង​​ត្រូវ​អ្នកប្រឆាំងដាក់​ងារ​ថា នាយករដ្ឋមន្រ្តីមានបាតដៃប្រឡាក់ឈាម​ បន្ទាប់ពី​ការបង្រ្កាបបង្ហូរឈាម​ទៅលើ​បាតុករ​នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក បាន​សម្លាប់មនុស្ស​ជាង​៩០នាក់កាលពីឆ្នាំ​២០១០។

អាជ្ញាធរកម្ពុជាស្នើឲ្យអ្នកប្រើហ្វេសប៊ុកប្រយ័ត្នការខាតបង់ នៅពេលគណនីជាច្រើនត្រូវបានបិទ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយពីអ្នកប្រើប្រាស់បណ

អាជ្ញាធរកម្ពុជាស្នើឲ្យអ្នកប្រើហ្វេសប៊ុកប្រយ័ត្នការខាតបង់ នៅពេលគណនីជាច្រើនត្រូវបានបិទ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនដែលលើកឡើងថា គណនីរបស់ពួកគេត្រូវបានបិទ (Disable) ដោយគ្មានមូលហេតុច្បាស់លាស់។ ដំណាលគ្នានេះ អាជ្ញាធរក៏បានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានឆ្លៀតយកបណ្តាញសង្គមមកផ្សព្វផ្សាយសេវាកម្មដោះស្រាយបញ្ហាគណនីដែលត្រូវបានបិទ (Facbook Disabled) ដោយយកកម្រៃពី ៥០០ដុល្លារ ដល់១,២០០ដុល្លារ។ ក្នុងស្ថានភាពនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានណែនាំអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កុំទាន់ចាយលុយលើសេវាកម្ម ដែលមិនចេញមកពី ក្រុមហ៊ុន Meta ដែលជាប្រតិបតិ្តកររបស់បណ្តាញសង្គមហ្វេសប៊ុក។

Get more results via ClueGoal