មនុស្សយ៉ាងហោច ៥នាក់ ទៀត ស្លាប់ ក្រោមស្នាដៃវាយប្រហារបាញ់ប្លោងរបស់សហរដ្ឋអាមេរិក នៅក្នុងយុទ្ធនាការកម្ចាត់គ្រឿងញៀនតាមផ្លូវសមុទ្រ នៅការ៉ាអ៊ីប និងនៅប៉ាស៊ីហ្វិក។ ទន្ទឹមនឹងការវាយប្រហារ ២ថ្ងៃជាប់គ្នាមកនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកប្រធានាធិបតីកូឡុំប៊ី ថាជា «ស្តេចត្រាញ់គ្រឿងញៀន» និងបានគំរាមឲ្យ«ប្រុងប្រយ័ត្នខ្លួន»។ សម្តីនេះ ស្រដៀងគ្នានឹងការគំរាមរបស់លោក ត្រាំ ចំពោះប្រធានាធិបតីវ៉េណេស៊ុយអេឡា ដូច្នោះដែរ។
ថ្ងៃព្រហស្បតិ៍ទី២៣ ខែតុលា ឆ្នាំ២០២៥នេះ គឺជាខួប ៣៤ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្រាប់ប្រទេសកម្ពុជា។ ក្នុងឱកាសខួប ៣៤ឆ្នាំនេះ អ្នកនយោបាយកម្ពុជា នៅតែចងចាំ និងរម្លឹកខួបកិច្ចព្រមព្រៀងនេះ តាមរូបភាព និងតម្លៃផ្សេងៗគ្នា ដោយខ្លះអបអរតែនៅលើបណ្តាញសង្គម និងខ្លះទៀតបានរៀបចំកម្មវិធីជួបជុំគ្នា ថ្លែងសារចងចាំថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាព២៣តុលា។
កិច្ចប្រជុំពិសេសគណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ចំនួន២ថ្ងៃ បានបញ្ចប់ទៅនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយភាគីកម្ពុជា-ថៃ បានឯកភាពគ្នាចំនួន៧ចំណុច ទាក់ទងទៅនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងចំណោមចំណុចទាំងអស់នោះ ភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវបានលើកយកមកជជែកយ៉ាងលម្អិត។ បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពគ្នាពិនិត្យកែសម្រួលបញ្ចប់បែបបទបច្ចេកទេសសម្រាប់វាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្នពីចន្លោះបង្គោលលេខ៤២-៤៧។ អ្នកតាមដានបញ្ហាព្រំដែនមួយចំនួន បង្ហាញក្តីកង្វល់ថា ការឯកភាពគ្នាអាចធ្វើឲ្យភូមិជោគជ័យ និងភូមិព្រៃចាន់របស់កម្ពុជា ធ្លាក់ទៅក្រោមការកាន់កាប់របស់ថៃ។ តើលទ្ធផលនៃកិច្ចប្រជុំJBCនឹងអាចទៅកែប្រែស្ថានភាពព្រំដែនកម្ពុជា-ថៃ?
សមត្ថកិច្ចចម្រុះកម្ពុជានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនបរទេសសរុបចំនួន៨៦នាក់ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូងចំនួន ៥៧នាក់ ក្រោយពួកគេបានធ្វើសកម្មភាពឆបោកអនឡាញខុសច្បាប់នៅក្នុងអគារមួយ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការចុះពិនិត្យ និងបង្ក្រាបទីតាំងខាងលើនេះ គឺមានការចូលរួមពិនិត្យដោយផ្ទាល់ពីគណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយតំណាងរាស្ត្របក្សប្រឆាំង និងតំណាងរាស្ត្របក្សកាន់អំណាចកូរ៉េ។
សិប្បកម្មចម្លាក់ថ្មរបស់អ្នកភូមិភ្នំជញ្ជាំងនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនខ្មែរ សម្រាប់ជាវរូបចម្លាក់ព្រះពុទ្ធបដិមាធំៗដាក់តាមវត្តអារាម។ ជាជាងចម្លាក់ថ្ម តាំងពីអាយុ ១៤ឆ្នាំ លោក សាន សារ៉ូ លើកឡើងថា សិប្បកម្មចម្លាក់ថ្មភ្នំនេះមិនមែនត្រឹមតែអាចផ្តល់ប្រាក់ចំណូលឱ្យលោកនោះទេ តែវាជារបរពិសេស ដែលបន្សល់ទុកពីដូនតារាប់រយឆ្នាំ និងធ្វើឲ្យលោកក្លាយជាអ្នកបន្តវេនស្នាដៃចម្លាក់ថ្មទាំងនោះ។
កិច្ចប្រជុំពិសេសលើកទី២របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានបិទបញ្ចប់ហើយ ក្រោយពីមានការពិភាក្សាគ្នាអស់ពេល១ព្រឹកបន្ថែមទៀត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំពិសេសនេះ ដឹកនាំដោយលោក ទៀ សីហា រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក ណាតតាផុន ណាក់ផានិត រដ្ឋមន្រ្តីការពារជាតិថៃ។ នៅក្នុងកិច្ចប្រជុំពិសេស GBC លើកទី២នេះ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួនរួមមានការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងឆបោកតាមប្រព័ន្ធអនឡាញ និងការដោះមីនមនុស្សធម៌។ បើតាមរដ្ឋមន្រ្តីការពារជាតិកម្ពុជា លោក ទៀ សីហា លទ្ធផលនៃកិច្ចប្រជុំពិសេស GBC លើកទី២នេះក៏ជាចំណុចវិជ្ជមានមួយ ក្នុងការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលគ្រោងធ្វើ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អំឡុងកិច្ចប្រជុំកំពូលអាស៊ាន៕
នៅទីបំផុតកិច្ចប្រជុំគណៈកម្មាការចម្រុះព្រំដែនគោកកម្ពុជា-ថៃ (JBC) ចំនួន២ថ្ងៃ បានបញ្ចប់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយមានលទ្ធផលចំនួន ៧ចំណុច។ សេចក្តីប្រកាសព័ត៌មានរួមកម្ពុជា-ថៃ បានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចមួយចំនួនរួមមាន ការបោះបង្គោលតាមគំរូដើមពីជំនាន់បារាំង និងការចុះវាស់វែងពិនិត្យខណ្ឌសីមាជាក់ស្តែងក្នុងតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញមកសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំ JBCនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី កំពុងធ្វើដំណើរមួយជុំនៅអឺរ៉ុបខាងជើង នាថ្ងៃពុធទី២២តុលា ដើម្បីស្វែងរកជំនួយបន្ថែមសម្រាប់មកទប់ទល់នឹងរុស្ស៊ី។ នៅប្រទេសស៊ុយអែត លោកហ្សេឡេនស្គីចុះកិច្ចព្រមព្រៀងនាំចេញអាវុធទៅអ៊ុយក្រែន។ នៅន័រវេស លោកប្រធានាធិបតីអ៊ុយក្រែនបានព្រលយឆន្ទៈគាំទ្រគំនិតផ្តួចផ្តើមរបស់លោកដូណាល់ត្រាំដែលស្នើឱ្យយកខ្សែសមរភូមិបច្ចុប្បន្នជាគោល នៃការចរចាជាមួយរុស្ស៊ី។
នៅប្រទេសថៃ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក វរភ័គ ធ័ន្យាវង្ស បានប្រកាសលាចុះពីតំណែង នៅថ្ងៃពុធ ទី២២ ខែតុលា ក្រោយពីចូលកាន់តួនាទី ជាង ១ ខែប៉ុណ្ណោះ។ ការសម្រេចចុះពីមុខនាទីនេះ ធ្វើឡើងក្រោយពី នាយករដ្ឋមន្ត្រីថៃ បានទាមទារឲ្យលោកអនុរដ្ឋមន្ត្រី ស្រាយបំភ្លឺសំណុំរឿងសង្ស័យពាក់ព័ន្ធក្នុងអំពើឆបោកអនឡាញនៅកម្ពុជា។
ទាហានថៃពិតជាបានប្រើគ្រឿងចក្រ វាយកម្ទេចផ្ទះពលរដ្ឋខ្មែរមួយខ្នង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យពិតមែន កាលពីថ្ងៃទី២១តុលាម្សិលមិញ។ នេះជាការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២២តុលានេះ និងថា អាជ្ញាធរខ្មែរបានអត់ធ្មត់ណាស់នៅក្នុងហេតុការណ៍នេះ។ បើតាមលោក ទូច សុឃៈ អាជ្ញាធរខេត្តបន្ទាយមានជ័យបានកត់ត្រាសកម្មភាពបំពានរបស់ទាហានថៃ សម្រាប់ធ្វើរបាយការណ៍តវ៉ាតាមបែបបទរដ្ឋាភិបាល។ តឹកតាងទាំងអស់នេះ នឹងក្លាយជាភស្តុតាងសំខាន់សម្រាប់ការងារការទូត និងការតវ៉ារបស់រដ្ឋាភិបាលកម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធ ទី២២ខែតុលា ថា គម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោដែលមានគម្រោងចំណាយជាង ១៧០០លានដុល្លារ បាននិងកំពុងដំណើរការទៅជាធម្មតា ហើយការទូទាត់សំណងផលប៉ះពាល់លើប្រជាពលរដ្ឋក៏បានប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក។ ការលើកឡើងយ៉ាងដូចនេះ ធ្វើឡើងនៅក្រោយពេលប្រជាពលរដ្ឋរស់នៅក្បែរគម្រោងបានលើកឡើងថា ការដ្ឋានរបស់គម្រោងដ៏ធំនេះនៅមិនទាន់មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់នៅឡើយ។ លោក មាស សុខសេនសាន បានបញ្ជាក់ទៀតថា ប្រទេសចិននៅគាំទ្រគម្រោងមួយនេះ និងថា អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់កន្លងមកថា ការគម្រោងការជីកព្រែកដ៏មានមហិច្ឆតារបស់កម្ពុជានេះនឹងបញ្ចប់ទៅ នៅឆ្នាំ ២០២៨ ដោយគ្មានការប្រែប្រួលអ្វីទាំងអស់។
នៅថ្ងៃពុធទី ២២តុលានេះ កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលជាច្រើន ជាលើកទីមួយ គិតចាប់តាំងពីកូរ៉េខាងត្បូងមានប្រធានាធិបតីថ្មីដែលចង់កម្តៅទំនាក់ទំនង រវាងកូរ៉េទាំងពីរ ឱ្យបានល្អប្រសើរឡើង។ ការបាញ់សាកល្បងនេះក៏ប្រព្រឹត្តទៅតែប្រមាណមួយសប្តាហ៍មុនដំណើរទៅដល់តំបន់របស់លោកដូណាល់ត្រាំ។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ/CIJ) ជំរុញឲ្យ អ៊ីស្រាអែល គោរពកាតព្វកិច្ចសម្របសម្រួលដល់បណ្តាអង្គការមនុស្សធម៌ទាំងឡាយ ដែលកំពុងតែញាប់ដៃញាប់ជើងបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ អនុប្រធានាធិបតីអាមេរិក លោក JD Vance ក៏កំពុងតែបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដើម្បីជួយពង្រឹង«កិច្ចព្រមព្រៀងបទឈប់បាញ់» ដ៏ផុយស្រួយ។ រីឯ កងទ័ពបស្ចិមលោក តួយ៉ាង ទាហានអង់គ្លេស បានប្រកាសស្ម័គ្រចិត្តចូលរួមឃ្លាំមើលបទឈប់បាញ់នៅហ្កាហ្សា។
កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជា និងថៃ នឹងត្រូវធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះត្រូវគេរំពឹងថានឹងមានការជជែកគ្នាលើរបៀបវារៈសំខាន់ៗមួយចំនួនដូចជា ការដកអាវុធធុនធ្ងន់ ការបោសសម្អាតមីនមនុស្សធម៌ ការដោះស្រាយឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងអាចជជែកគ្នាផងដែរនូវការគ្រប់គ្រងរួមនៃតំបន់ព្រំដែនកម្ពុជា-ថៃ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា បានបង្ហាញនូវសុទិដ្ឋិនិយមជាមុនចំពោះកិច្ចប្រជុំនេះ។ តែអ្នកតាមដាននយោបាយកម្ពុជាបានបង្ហាញពីក្តីបារម្ភចំពោះកិច្ចពិភាក្សាណាមួយ ដែលអាចចាញ់ប្រៀបថៃ។ ចាញ់ប្រៀប ក៏ព្រោះតែកម្ពុជាចង់បាននូវកិច្ចព្រមព្រៀងសន្តិភាពមួយនៅចំពោះមុខ លោក ដូណាល់ ត្រាំ អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីនាសប្តាហ៍ក្រោយ៕
ថៃនឹងមិនចុះកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ GBC ជាមួយកម្ពុជានោះទេ ប្រសិនបើកម្ពុជាមិនអើពើនឹងចំណុចចំនួន៤ ដែលភាគីថៃបានស្នើឡើង។ នេះបើយោងតាមរបាយការណ៍នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដែលកាសែតថៃ The Nationបានយកមកចុះផ្សាយនៅថ្ងៃពុធទី២២តុលានេះ។ ដោយឡែក ភាគីកម្ពុជាវិញបានបញ្ជាក់ថា កម្ពុជា-ថៃបន្តពិភាក្សាបន្ថែមលើខ្លឹមសារឯកសារ ដែលជំរុញប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់។
វិបត្តិថវិកាជាប់គាំងជាង៣សប្តាហ៍បានរាលដាលប៉ះពាល់ដល់ទីភ្នាក់ងារទទួលបន្ទុកថែរក្សាគ្រាប់បែកនុយក្លេអ៊ែរ។ បើតាមការចុះផ្សាយរបស់កាសែតអាមេរិក មន្រ្តីរបស់រដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិប្រមាណ១៤០០នាក់បានទទួលសំបុត្រ នៅថ្ងៃចន្ទទី២០តុលា ឲ្យឈប់សម្រាកដោយគ្មានទទួលបានប្រាក់កម្រៃ។ នេះជាលើកទី១ដែលវិបត្តិជាប់គាំងថវិកាអាមេរិកបានអូសបន្លាយក្នុងរយៈពេលដ៏វែង បន្ទាប់ពីគណបក្សប្រឆាំង បក្សប្រជាធិបតេយ្យបដិសេធមិនបោះឆ្នោតច្បាប់ថវិកាមហាសាលរបស់រដ្ឋបាលលោកត្រាំ។
អាជ្ញាធរជប៉ុនបានរាយការណ៍ថា មានជនបរទេសផ្សេងទៀតប្រមាណជាង ១០០០នាក់ ដែលជាពលរដ្ឋនៅតំបន់អាស៊ី បានស្ថិតនៅទីតាំងប្រព្រឹត្តិសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ជប៉ុន NHK ចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ តាមទូរទស្សន៍ជប៉ុន NHK ជនបរទេសទាំងនោះត្រូវបានគេប្រើឲ្យប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញនៅក្នុងក្រុងប៉ោយប៉ែត ភាគពាយ័ព្យ ប្រទេសកម្ពុជា។
អាជ្ញាធរជប៉ុនបានរាយការណ៍ថា មានជនបរទេសផ្សេងទៀតប្រមាណជាង ១០០០នាក់ ដែលជាពលរដ្ឋនៅតំបន់អាស៊ី បានស្ថិតនៅទីតាំងប្រព្រឹត្តិសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតជប៉ុន NHK ចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ តាមកាសែត NHK ជនបរទេសទាំងនោះត្រូវបានគេប្រើឲ្យប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញនៅក្នុងក្រុងប៉ោយប៉ែត ភាគពាយ័ព្យ ប្រទេសកម្ពុជា។
វិបត្តិថវិកាជាប់គាំងជាង៣សប្តាហ៍បានរាលដាលប៉ះពាល់ដល់ទីភ្នាក់ងារទទួលបន្ទុកថែរក្សាគ្រាប់បែកនុយក្លេអ៊ែរ។ បើតាមការចុះផ្សាយរបស់កាសែតអាមេរិក មន្រ្តីរបស់រដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិប្រមាណ១៤០០នាក់បានទទួលសំបុត្រ នៅថ្ងៃចន្ទទី២០តុលា ឲ្យឈប់សម្រាកដោយគ្មានទទួលបានប្រាក់កម្រៃ។ នេះជាលើកទី១ដែលវិបត្តិជាប់គាំងថវិកាអាមេរិកបានអូសបន្លាយក្នុងរយៈពេលដ៏វែង បន្ទាប់ពីគណបក្សប្រឆាំង បក្សប្រជាធិបតេយ្យបដិសេធមិនបោះឆ្នោតច្បាប់ថវិកាមហាសាលរបស់រដ្ឋបាលលោកត្រាំ។
វិបត្តិថវិកាជាប់គាំងជាង៣សប្តាហ៍បានរាលដាលប៉ះពាល់ដល់ទីភ្នាក់ងារទទួលបន្ទុកថែរក្សាគ្រាប់បែកនុយក្លេអ៊ែរ។ បើតាមការចុះផ្សាយរបស់កាសែតអាមេរិក មន្រ្តីរបស់រដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិប្រមាណ១៤០០នាក់បានទទួលសំបុត្រ នៅថ្ងៃចន្ទទី២០តុលា ឲ្យឈប់សម្រាកដោយគ្មានទទួលបានប្រាក់កម្រៃ។ នេះជាលើកទី១ដែលវិបត្តិជាប់គាំងថវិកាអាមេរិកបានអូសបន្លាយក្នុងរយៈពេលដ៏វែង បន្ទាប់ពីគណបក្សប្រឆាំង បក្សប្រជាធិបតេយ្យបដិសេធមិនបោះឆ្នោតច្បាប់ថវិកាមហាសាលរបស់រដ្ឋបាលលោកត្រាំ។
ស្នងការនគរបាលរាជធានីបានចេញមកបដិសេធច្រានចោលការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនដែលថា ការចាប់ខ្លួនលោក ពិន ប៉ូច មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងខេត្តសៀមរាបថា ជាការរំលោភសិទ្ធសេរីភាពបញ្ចេញមតិ និងបំភិតបំភ័យផ្នែកនយោបាយ។ តាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ស្នងការនគរបាលក្រុងភ្នំពេញបានអះអាងថា ការចាប់ខ្លួនលោក ពិន ប៉ូច ធ្វើឡើងត្រឹមត្រូវតាមច្បាប់។
អ្នកនយោបាយអភិរក្សជាតិនិយម លោកស្រីតាកាអ៊ីជី សាណាអេ ត្រូវសភាជប៉ុនបោះឆ្នោតជ្រើសតាំងជាផ្លូវការឲ្យធ្វើជានាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃអង្គារទី ២១តុលា។ ការសម្រេចរបស់សភាជប៉ុនធ្វើឡើងនៅមួយថ្ងៃមុនការចុះកិច្ចព្រមព្រៀងយ៉ាងប្រផិតប្រផើយរវាងគណបក្សកាន់អំណាចរបស់លោកស្រី សាណាអេ ជាមួយគណបក្សប្រឆាំងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។
ជាករណីដំបូងគេបង្អស់នៅបារាំង និងនៅអឺរ៉ុប ! នៅថ្ងៃអង្គារទី២១ តុលា២០២៥នេះ អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្ស៊ី បានចូលខ្លួនទៅក្នុងបន្ទប់ឃុំឃាំងដោយជាក់ស្តែង នៃពន្ធនាគារ សង់តេ ក្នុងទីក្រុងប៉ារីស។ នេះជាការអនុវត្តទោស ស្របតាមសាលក្រមរបស់តុលាការព្រហ្មទណ្ឌ ដែលសម្រេចដាក់ទោសលោក នីកូឡាសាកូហ្ស៊ី ឱ្យជាប់ពន្ធនាគារ៥ឆ្នាំពីបទ ពីបទឃុបឃិតយកហិរញ្ញវត្ថុបរទេសមកឃោសនាបោះឆ្នោតប្រធានាធិបតីបារាំងកាលពីឆ្នាំ២០០៧។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានចេញមុខប្រតិកម្ម អតីតអ្នកកាសែតអនឡាញ លោក K01 ក្រោយលោក K01 បានបង្ហោះវីដេអូតាមបណ្តាញសង្គម ទាក់ទងនឹងការដុតបំផ្លាញទំនិញថៃ។ ប្រធានព្រឹទ្ធសភាកម្ពុជារូបនេះបានបង្ហាញការខកចិត្ត និងចាត់ទុកទង្វើរបស់លោក K01 ជាអំពើមិនគប្បី ត្បិតការដុត ឬដាក់បណ្តាសាដល់អ្នកលក់ទំនិញថៃ ដែលនៅសេសសល់ជាការបង្ហាញភាពជ្រុលនិយមហួសហេតុ។
ក្រុមការងារផ្នែកស្រូវ-អង្ករ(ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជាបានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីធ្វើបច្ចុប្បន្នភាព និងការប៉ាន់ប្រមាណទុកជាមុន ចំពោះទិន្នផលស្រូវដែលកសិករទទួលបាននៅឆ្នាំ២០២៥។ លោកឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារវិស័យឯកជនផ្នែកស្រូវ-អង្ករ បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២១ ខែតុលានេះថា កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការរៀបចំយុទ្ធសាស្ត្រ ដើម្បីជួយដោះស្រាយទីផ្សារជូនកសិករ និងត្រៀមបម្រុងនូវដំណោះស្រាយផ្សេងៗ ប្រសិនបើមានបញ្ហាជាយថាហេតុណាមួយអាចនឹងកើតឡើងនៅរដូវប្រមូលផលស្រូវនាពេលខាងមុខ។
នៅថ្ងៃចន្ទទី២០តុលានេះ ក្នុងជំនួបប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងថាមពល សមាជិកសហភាពអឺរ៉ុបទាំង២៧បានព្រមព្រៀងទទួលយកវិធានការរបស់គណៈកម្មការអឺរ៉ុបដែលចង់បិទបញ្ចប់ជាស្ថាពរការនាំចូលឧស្ម័នពីរុស្ស៊ី។ គម្រោងហាមឃាត់ការនាំចូលឧស្ម័នរុស្ស៊ីបានទទួលអនុម័តហើយ ប៉ុន្តែអឺរ៉ុបមិនទាន់កំណត់ថ្ងៃចាប់អនុវត្តបម្រាមភ្លាមទេ និងត្រូវរង់ចាំភ្លើងខៀវពីសភាអឺរ៉ុបទៀតសិន។
នៅប្រទេសយេម៉ែន ពួកឧទ្ទាមហ៊ូទី បានចាប់ខ្លួន បុគ្គលិកអង្គការសហប្រជាជាតិ យ៉ាងហោច ២០នាក់ ក្នុងនោះ មានប្រធានអង្គការ Unicefប្រចាំយេម៉ែន ទៀតផង។ ក្រុមប្រដាប់អាវុធហ៊ូទី ធ្លាប់បានចោទប្រកាន់ មន្ត្រីអង្គការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ ថាជា បណ្តាញចារកម្មឈ្លបយកការណ៍សម្ងាត់ បម្រើប្រយោជន៍ឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
កម្ពុជា តាមរយៈព្រឹទ្ធសភា បានទាត់ចោលសេចក្តីរាយការណ៍របស់កាសែតថៃ The Nation ដែលថា កម្ពុជាបានប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ព្រឹទ្ធសភាកម្ពុជាបានចាត់ទុកការចុះផ្សាយរបស់ថៃនេះជាការបំផ្លើស ដើម្បីបង្កហេតុអរិភាព និងបង្កើតឱ្យមានការភាន់ច្រឡំមតិសាធារណៈ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុងជារបស់«ទ្រព្យសម្បតិ្តរដ្ឋ» ដែលនឹងមិនលក់ទៅឱ្យវិស័យឯកជនឡើយ។ នេះគឺជាការបញ្ជាក់ជាថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិតេជោជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែតុលានេះ។ តាមលោក ហ៊ុន ម៉ាណែត ក្រោយបិទទ្វារជាស្ថាពរ ព្រលានយន្តហោះចាស់ធ្លាប់ត្រូវបានស្នើយកទៅអភិវឌ្ឍក្រោមរូបភាពផ្សេងៗ ប៉ុន្តែសំណើនោះត្រូវបានបដិសេធជាបន្តបន្ទាប់។ ដំណាលគ្នានេះ និងបើតាមលោក ហ៊ុន ម៉ាណែត អាជ្ញាធរក៏បានចាប់ដាក់ពន្ធនាគារជនខិលខូចម្នាក់ ដែលបានបន្លំឯកសារ និងហត្ថលេខារបស់លោក ដើម្បីទិញ-លក់ព្រលានយន្តហោះចាស់នេះ។ នាយករដ្ឋមន្ត្រីកម្ពុជាដដែលរូបនេះបានប្រកាសថា ព្រលានលានយន្តហោះចាស់របស់កម្ពុជាត្រូវចំណាយលុយថែទាំ ៣លានដុល្លារក្នុង១ឆ្នាំៗ។ លោកថា ព្រលានយន្តហោះចាស់នេះនឹងត្រូវប្រែក្លាយជាសួនសាធារណៈ ហើយក៏ត្រូវរក្សាទុកបម្រុងសម្រាប់ការចុះចតយន្តហោះគ្រាមានអាសន្ន៕
បក្សកុម្មុយនិស្តចិន បានផ្តើមបើកសមាជពេញអង្គ ដោយបិទទ្វារ នៅថ្ងៃចន្ទទី២០តុលា ២០២៥ ដើម្បីកំណត់ទិសដៅនយោបាយសេដ្ឋកិច្ច សម្រាប់៥ឆ្នាំខាងមុខ។ សមាជលើកនេះប្រព្រឹត្តទៅក្នុងបរិបទអាប់អួរ និងស្ថានភាពសេដ្ឋកិច្ចមិនជាក់លាក់ ដែលបណ្តាលមកពី កំណើនសេដ្ឋកិច្ចក្នុងស្រុកដើរយឺតខ្លាំងផង ហើយមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកទៀត។
នៅប្រទេសជប៉ុន ២សប្តាហ៍ក្រោយជាប់ឈ្មោះជាប្រធានគណបក្សកាន់អំណាច លោកស្រី តាកាអ៊ីជី សាណាអេ បានបោះដៃចរចាជាមួយក្រុមគណបក្សប្រឆាំង។ នៅថ្ងៃចន្ទ ទី២០តុលានេះ គណបក្សកាន់អំណាចនិងបក្សប្រឆាំង បានសម្រេចស្រុះស្រួលគ្នា ចុះកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយផ្ទៃក្នុងប្រទេស និងបើកផ្លូវឲ្យលោកស្រី តាកាអ៊ីជី សាណាអេ ចូលអង្គុយកៅអីនាយករដ្ឋមន្ត្រី។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនូវព្រលានយន្តហោះអន្តរជាតិ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងជម្លោះជាមួយថៃ «រដ្ឋាភិបាលស្ងាត់តែមិនស្ងៀមឡើយ»។ ក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រីបានបកស្រាយ ដោយលើកយកអភិក្រមចំនួន ៣ចំណុចមកពន្យល់គឺ ទី១. ទប់ស្កាត់កុំឲ្យរីករាលដាល ទី២. ដោះស្រាយបញ្ហា និងទី៣. ស្ដារសភាពការណ៍ឡើងវិញ។ អ្នកតាមដាននយោបាយកម្ពុជាមួយចំនួនបានយល់ស្របនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី និងខ្លះទៀតក៏ឆ្លៀត ស្នើឲ្យរដ្ឋាភិបាលទទួលយកយោបល់ពីគ្រប់និន្នាការ ចៀសវាងការធ្វើទុក្ខបុកម្នេញអ្នកដែលបញ្ចេញមតិនៅក្នុងរឿងជាតិ៕
បន្ទាប់ពីដោះដូរចំណាប់ខ្មាំងនិងចុះហត្ថលេខាធ្វើបទឈប់បាញ់រួច មិនបាន១០ថ្ងៃស្រួលបួលផង កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារជាថ្មី ទៅលើតំបន់ហ្កាហ្សា។ ការណ៍នេះក៏ព្រោះតែ អ៊ីស្រាអែល ចោទប្រកាន់ថា ពួកហាម៉ាសរំលោភបំពានបទឈប់បាញ់ និងវាយប្រហារប្រដាប់អាវុធលើទីតាំងទ័ពអ៊ីស្រាអែល។ តែពួកប្រដាប់អាវុធហាម៉ាសបដិសេធ និងថា អ៊ីស្រាអែល ទៅវិញទេ ដែលមិនគោរពបទឈប់បាញ់។
កម្ពុជា និងថៃបានឯកភាពគ្នាលើសេចក្តីព្រាងឯកសារ ឈ្មោះ«កិច្ចព្រមព្រៀងសន្តិភាព» ដែល នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃគ្រោងនឹងចុះហត្ថលេខា នៅចុងខែតុលានេះ នៅប្រទេស ម៉ាឡេស៊ី។ កិច្ចព្រមព្រៀងនេះធ្វើឡើងដោយមានការសម្របសម្រួលពីខាងសហរដ្ឋអាមេរិក និងម៉ាឡេស៊ី។ បើតាមប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន សេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាព មាននិយាយពី ការដោះមីនមនុស្សធម៌ ការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ និងការដោះលែងចំណាប់ខ្មាំងកម្ពុជា។ ប៉ុន្តែ ចំពោះអ្នកតាមដានបញ្ហាព្រំដែន កិច្ចព្រមព្រៀងនេះគួរតែដកចេញចំណុចខ្លះ និងបន្ថែមចំណុចថ្មីជំនួសវិញ ដូចជាករណីទាហានថៃចូលរាយលួសបន្លាព័ទ្ធយកដីខ្មែរជាដើម៕