Cambodia



Mann Ki Baat: PM lauds Chhath festival & Op Sindoor success; highlights environmental initiatives, urges unity

Prime Minister Narendra Modi, in his 'Mann Ki Baat' address, highlighted Chhath Puja as a symbol of social unity and praised the armed forces' success in Operation Sindoor. He also lauded environmental initiatives like the 'Garbage Café' and mangrove plantat

លោក ហ៊ុន សែនថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាលទ្ធផលផ្លែផ្ការបស់រាជរដ្ឋាភិបាល

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានប្រតិកម្មភ្លាមៗទៅនឹងកិច្ចព្រមព្រៀងដែលកម្ពុជា និងថៃ

លោក ហ៊ុន សែនថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាលទ្ធផលផ្លែផ្ការបស់រាជរដ្ឋាភិបាល

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានប្រតិកម្មភ្លាមៗទៅនឹងកិច្ចព្រមព្រៀងដែលកម្ពុជា និងថៃទើបចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ បើតាមលោកហ៊ុនសែន កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាផ្លែផ្កាសម្រេចបានរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកហ៊ុន ម៉ាណែត។

អ្នកជំនាញកិច្ចការអន្តរជាតិ ចង់ឃើញកម្ពុជាជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសទីម័រខាងកើត

នៅទីបំផុតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន)មានសមាជិកសរុបចំនួន១១ប្រទេស បន្ទាប់ព

អ្នកជំនាញកិច្ចការអន្តរជាតិ ចង់ឃើញកម្ពុជាជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសទីម័រខាងកើត

នៅទីបំផុតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន)មានសមាជិកសរុបចំនួន១១ប្រទេស បន្ទាប់ពីប្រទេសទីម័រខាងកើតបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី។ ក្នុងនាមជាសមាជិកពេញសិទ្ធិថ្មីរបស់អាស៊ាននាពេលនេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយកម្ពុជាចង់ឃើញ កម្ពុជាជំរុញទំនាក់ទំនងទ្វេភាគីជាមួយទីម័រខាងកើត តាមរយៈការបង្កើននូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងអប់រំ។

អាជ្ញាធរកំពុងពិនិត្យបំណែកគ្រាប់បែកចង្កោមដែលផ្ទុះសម្លាប់កុមារាម្នាក់នៅខេត្តព្រះវិហារ

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរមីនបានរាយការណ៍ថា មានកុមារាម្នាក់បានស្លាប់បាត់បង់ជីវិ

អាជ្ញាធរកំពុងពិនិត្យបំណែកគ្រាប់បែកចង្កោមដែលផ្ទុះសម្លាប់កុមារាម្នាក់នៅខេត្តព្រះវិហារ

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរមីនបានរាយការណ៍ថា មានកុមារាម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតត្រូវជាឪពុកបានរងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកចង្កោមស្ថិតនៅភូមិបង្គោលលេខ៨ នាឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងសេចក្តីរាយការណ៍បឋមពីអាជ្ញាធរមីន បច្ចុប្បន្ននេះ ជនរងគ្រោះដែលកំពុងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ១៦ មករា ខេត្តព្រះវិហារ។ ដោយឡែក អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានបញ្ជាក់ថា អាជ្ញាធរមីនកំពុងពិនិត្យមើលបំណែកនៃគ្រាប់ដែលបានផ្ទុះ ដើម្បីកំណត់ថា ជាគ្រាប់បែកចាស់បន្សល់ពីសម័យសង្គ្រាម ឬជាគ្រាប់ដែលសល់ពីសង្គ្រាម៥ថ្ងៃជាមួយប្រទេសថៃកាលពីខែកក្កដា ឆ្នាំ២០២៥។

លោក ត្រាំ៖ ទាហានខ្មែរទាំង១៨នាក់ នឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

«ទាហានខ្មែរទាំង១៨នាក់នឹងត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ»។ នេះជាការថ្

លោក ត្រាំ៖ ទាហានខ្មែរទាំង១៨នាក់ នឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

«ទាហានខ្មែរទាំង១៨នាក់នឹងត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ»។ នេះជាការថ្លែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ក្នុងអំឡុងពេលនៃការមានកិច្ចប្រជុំអាស៊ាន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ដោយនិយាយចំៗមិនលាក់លៀមលោក ដូណាល់ ត្រាំ បានអះអាងថាលោកបានយកបញ្ហាពន្ធគយមកជជែកជាមួយមេដឹកនាំកម្ពុជា-ថៃ ដើម្បីជំរុញឲ្យប្រទេសទាំងពីរបញ្ចប់ការផ្ទុះសង្គ្រាមដាក់គ្នាទៅវិញទៅមក។ ចៅហ្វាយសេតវិមានរូបនេះ ក៏មិនភ្លេចបញ្ជាក់ពីជំហររបស់អាមេរិកក្នុងការជំរុញឲ្យមានសន្តិភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ាន និងក្នុងពិភពលោកទាំងមូល៕

ព្រះមាតារបស់ព្រះមហាក្សត្រថៃបានសោយទិវង្គត ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា

ព្រះមហាក្សត្រី ស៊ីរីគីត ដែលជាមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន បានយាងចូលព្រះទិវង្គត នៅយប

ព្រះមាតារបស់ព្រះមហាក្សត្រថៃបានសោយទិវង្គត ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា

ព្រះមហាក្សត្រី ស៊ីរីគីត ដែលជាមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន បានយាងចូលព្រះទិវង្គត នៅយប់ថ្ងៃសុក្រ ទី២៤ តុលា ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា ដោយរោគាពាធ នៅមន្ទីពេទ្យ ជូឡាឡុងកន ទីក្រុងបាងកក។ ព្រះបរមរាជវាំងថៃបានចេញសេចក្តីប្រកាសភ្លាមៗថា ពិធីកាន់ទុក្ខព្រះបរមសពព្រះមហាក្សត្រី ស៊ីរីគីត នឹងត្រូវធ្វើរយៈពេល ១ឆ្នាំ។

បន្ទាប់ពីបាត់តំណែងប្រធានាធិបតី ​លោកអង់ឌ្រី រ៉ាហ្សូលីណាត្រូវ​រដ្ឋាភិបាលថ្មី​ដកសញ្ជាតិម៉ាដាហ្កាស្កាមួយទៀត

នៅម៉ាដាហ្កាស្កា បន្ទាប់ពី​ត្រូវមេកងអង្គរក្ស​ដណ្តើម​អំណាចកាលពី​ថ្ងៃទី​១៧​តុលា អតីត​ប្រធា

បន្ទាប់ពីបាត់តំណែងប្រធានាធិបតី ​លោកអង់ឌ្រី រ៉ាហ្សូលីណាត្រូវ​រដ្ឋាភិបាលថ្មី​ដកសញ្ជាតិម៉ាដាហ្កាស្កាមួយទៀត

នៅម៉ាដាហ្កាស្កា បន្ទាប់ពី​ត្រូវមេកងអង្គរក្ស​ដណ្តើម​អំណាចកាលពី​ថ្ងៃទី​១៧​តុលា អតីត​ប្រធានាធិបតី លោក​អង់ឌ្រី រ៉ាហ្សូលីណា​ដែល​បាត់ខ្លួន​ពីប្រទេស​ ត្រូវ​រដ្ឋាភិបាល​ថ្មីចេញក្រឹត្យ​ដកហូត​សញ្ជាតិ​មួយទៀត។ ក្រឹត្យ​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្រ្តីស្តីទី ត្រូវ​បានចុះផ្សាយ​ក្នុង​ព្រឹត្តិប័ត្រផ្លូវការ​កាលពីថ្ងៃសុក្រទី ២៤​តុលា និង​ចុះផ្សាយ​ដោយ​វិទ្យុបារាំងអន្តរជាតិ RFI។

កម្មវិធី Prince Mobile ត្រូវបានក្រុមហ៊ុនអាមេរិកលុបចេញពី App Store និងPlay Store

កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ(Banking App) របស់ធនាគារព្រីនស៍ ត្រូវបានដកចេញពីកម្មវិធីដំឡើងក្នុងA

កម្មវិធី Prince Mobile ត្រូវបានក្រុមហ៊ុនអាមេរិកលុបចេញពី App Store និងPlay Store

កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ(Banking App) របស់ធនាគារព្រីនស៍ ត្រូវបានដកចេញពីកម្មវិធីដំឡើងក្នុងApp Store និងPlay Store បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសប្រកាសដាក់ទណ្ឌកម្ម និងបានរឹបអូសទ្រព្យសម្បត្តិជាប្រាក់ឌីជីថល គ្រីបតូ ជាង១៥ពាន់លានដុល្លាររបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប។ ប៉ុន្តែសម្រាប់កម្មវិធីទូរស័ព្ទPrince Mobile ដែលអតិថិជនបានដំឡើងរួច គឺនៅតែអាចធ្វើប្រតិបត្តិការបានដដែល និងប្រើប្រាស់សេវាកម្មឌីជីថលរបស់ធនាគារបានដូចធម្មតា។

អ្នកជំនាញថា បញ្ហាព្រំដែនខ្មែរ-ថៃ ជាប្រធានបទក្តៅសម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ

កិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ (អាស៊ាន) នៅប្រទេសម៉ាឡេស៊ី នឹងត្រូវច

អ្នកជំនាញថា បញ្ហាព្រំដែនខ្មែរ-ថៃ ជាប្រធានបទក្តៅសម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ

កិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ (អាស៊ាន) នៅប្រទេសម៉ាឡេស៊ី នឹងត្រូវចាប់ផ្តើមនៅថ្ងៃអាទិត្យទី២៦តុលាស្អែកនេះ។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ និងវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជា ផ្តល់ការកត់សម្គាល់ថា បញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ នឹងក្លាយជាប្រធានបទដ៏ក្តៅនៃការជជែកគ្នារវាងមេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនោះ។

ហេតុអ្វីបានជារដ្ឋាភិបាលត្រូវចាយលុយដល់ទៅ១០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦?

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ

ហេតុអ្វីបានជារដ្ឋាភិបាលត្រូវចាយលុយដល់ទៅ១០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦?

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៦ ដែលគ្រោងចំណាយជាង១០ពាន់លានដុល្លារ។ ចំនួននេះបានកើន ៧,៦% បើធៀបនឹងឆ្នាំ២០២៥ ដែលមានទឹកប្រាក់ ៩ពាន់៤រយលានដុល្លារ។ ស្របពេលមានការបង្កើនខ្ទង់ចំណាយលើប្រតិបត្តិការរបស់ក្រសួង និងស្ថាប័នរដ្ឋនីមួយៗ រដ្ឋាភិបាលក៏បានព្យាករផងដែរចំពោះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ដែលនឹងមានកំណើនក្នុងរង្វង់ ៥% ជាមួយអត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំស្ថិតក្នុងរង្វង់ ២,៨%។ អ្នកតាមដានសង្គមកម្ពុជាលើកឡើងថា មូលហេតុដែលរដ្ឋាភិបាលបង្កើនកញ្ចប់ថវិកាជាតិ គឺក្នុងហេតុផលចង់ពង្រឹងវិស័យការពារជាតិ និងវិស័យអាទិភាពមួយចំនួនទៀត។ ក្នុងន័យនេះ អ្នកតាមដានសង្គមស្នើឲ្យ  រដ្ឋាភិបាលគួរគិតគូរពិចារណាឲ្យបានល្អិតល្អន់នៅក្នុងការបង្កើនការចំណាយថវិកាជាតិ ជាពិសេសការកាត់បន្ថយមន្រ្តីនយោបាយ និងរៀបចំពង្រឹងប្រសិទ្ធភាពការងារ។

កូនខ្មែរនៅបារាំង​ស្លុតចិត្ត និង​ស្រាក់ដៃគ្នាជួយជនភៀសសឹកខ្មែរនៅព្រំដែន​ខ្មែរថៃ

យុវជនកូនខ្មែរនៅបារាំងមួយក្រុមបាននាំយកខ្សែវីដេអូថតបាននៅជំរំភៀសសឹកក្នុងប្រទេសកម្ពុជាមកចា

កូនខ្មែរនៅបារាំង​ស្លុតចិត្ត និង​ស្រាក់ដៃគ្នាជួយជនភៀសសឹកខ្មែរនៅព្រំដែន​ខ្មែរថៃ

យុវជនកូនខ្មែរនៅបារាំងមួយក្រុមបាននាំយកខ្សែវីដេអូថតបាននៅជំរំភៀសសឹកក្នុងប្រទេសកម្ពុជាមកចាក់បញ្ចាំងជូនទស្សនិកជនបារាំង និងខ្មែរ​ នៅរោងល្ខោន  Jacques Prévert​ក្នុងទីក្រុង Aulnay sous bois។ ខ្សែភាពយន្តឯកសារខ្លីរយៈពេលជាង៣០នាទីថតដោយឈាង រ៉េមី និយាយពីជំរំជនភៀសសឹកនៅវត្តពោធិ៍ ៥ពាន់ដើមក្នុងខេត្តព្រះវិហារ។ នៅទីនោះ រ៉េមី រួមជាមួយថោង តារាបាននាំយកជំនួយស្បៀង កន្ទេលទៅចែកជូនប្រជាជនដែលបោះតង់ជ្រកបណ្តោះអាសន្ន នៅក្រោយរត់គេចចេញពីសង្រ្គាមប្រយុទ្ធគ្នានៅព្រំដែនខ្មែរថៃ កាលពីខែ កក្កដាកន្លងទៅ។ 

ថៃដកសញ្ជាតិលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដោយចោទថាពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ

រដ្ឋាភិបាលថៃ នៅថ្ងៃសុក្រទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានសម្រេចដកសញ្ជាតិពីលោកអ្នកឧកញ៉ា លី យ៉ុងផាត

ថៃដកសញ្ជាតិលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដោយចោទថាពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ

រដ្ឋាភិបាលថៃ នៅថ្ងៃសុក្រទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានសម្រេចដកសញ្ជាតិពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា និងជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់នៅប្រទេសកម្ពុជា។ តាមការពន្យល់របស់រដ្ឋាភិបាលថៃ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញតាមបណ្តោយព្រំដែនថៃ និងកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃឈ្មោះ Thai Enquirer។

រុស្ស៊ី ដោះលែងអ្នកធាក់កង់បារាំងម្នាក់ ដែលជាប់ឃុំជិតពីរខែ ពីបទឆ្លងដែនខុសច្បាប់

ផ្អែកតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novovsti ថ្ងៃព្រហស្បតិ៍ទី ២៣ តុលា អ្នកធាក់កង់ជនជាតិបារាំង លោ

រុស្ស៊ី ដោះលែងអ្នកធាក់កង់បារាំងម្នាក់ ដែលជាប់ឃុំជិតពីរខែ ពីបទឆ្លងដែនខុសច្បាប់

ផ្អែកតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novovsti ថ្ងៃព្រហស្បតិ៍ទី ២៣ តុលា អ្នកធាក់កង់ជនជាតិបារាំង លោក Sofiane Sehili ត្រូវតុលាការរុស្ស៊ីសម្រេច ដោះលែងឲ្យមានសេរីភាពវិញ។ លោក Sofiane Sehili ត្រូវបានអាជ្ញាធររុស្ស៊ី ចាប់ឃុំខ្លួន កាលពីដើមខែកញ្ញា ពីបទជិះកង់ឆ្លងចូលទឹកដីរុស្ស៊ី ដោយខុសច្បាប់។

អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសបង្កើត«រដ្ឋាភិបាល២៣តុលា»ជាផ្លូវការ

ក្រុមអ្នកនយោបាយប្រឆាំង ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៊ី បានបង្កើតរ

អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសបង្កើត«រដ្ឋាភិបាល២៣តុលា»ជាផ្លូវការ

ក្រុមអ្នកនយោបាយប្រឆាំង ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៊ី បានបង្កើតរដ្ឋាភិបាលមួយជាផ្លូវការ ដែលមានឈ្មោះថា«រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា»។ នេះបើតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិតស៊ូ នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែតុលា ឆ្នាំ២០២៥។ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានដាក់ចេញគោលដៅរបស់ខ្លួនចំនួន២៣ចំណុច ដើម្បីផ្លាស់ប្តូរការដឹកនាំក្នុងប្រទេសកម្ពុជា។

តើកម្ពុជាពិតជាមានឆន្ទៈបោសសម្អាតឧក្រិដ្ឋកម្មតាមអនឡាញ?

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានបង្ហាញការប្តេជ្ញាចិត

តើកម្ពុជាពិតជាមានឆន្ទៈបោសសម្អាតឧក្រិដ្ឋកម្មតាមអនឡាញ?

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ដែលកំពុងរីករាលដាលខ្លាំង និងគំរាមកំហែងដល់សុវត្ថិភាពរបស់ពលរដ្ឋ និងជនបរទេស។ ការប្តេជ្ញាចិត្តរបស់កម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្រោយពេលដែលសហគមន៍អន្តរជាតិបន្តចោលក្រសែភ្នែក ចោទកម្ពុជាថា បានបណ្តោយឱ្យក្រុមឧក្រិដ្ឋជនយកប្រទេសកម្ពុជា ធ្វើជាទីតាំងមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយក្នុងតំបន់។ អ្នកវិភាគសង្គមខ្លះមើលឃើញថា ឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា គ្រាន់តែជាការសម្តែងឱ្យល្អមើលមួយពេល តែចុងក្រោយអ្វីៗនឹងត្រឡប់មករកសភាពដើមវិញ។ ប៉ុន្តែ អ្នកជំនាញមួយចំនួនផ្សេងទៀតយល់ថា ការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មអនឡាញដែលកំពុងរីករាលដាលយ៉ាងប្រទាក់ក្រឡា ទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក ពុំមែនជារឿងងាយស្រួល និងផ្តល់លទ្ធផលភ្លាមៗនោះទេ ពោលគឺត្រូវការពេលវេលា។

សហភាពអឺរ៉ុប បើកភ្លើងខៀវ​យកទ្រពសម្បត្តិបង្កករុស្ស៊ី  ទៅឲ្យ អ៊ុយក្រែន ខ្ចី

ជាការបោះ​ជំហាន​ថ្មី​មួយ​ដ៏​សំខាន់​ដែល​ ប្រទេស​សមាជិក​​សហភាពអឺរ៉ុប បាន​ឯកភាព​គ្នា​​​ឲ្យ​

សហភាពអឺរ៉ុប បើកភ្លើងខៀវ​យកទ្រពសម្បត្តិបង្កករុស្ស៊ី  ទៅឲ្យ អ៊ុយក្រែន ខ្ចី

ជាការបោះ​ជំហាន​ថ្មី​មួយ​ដ៏​សំខាន់​ដែល​ ប្រទេស​សមាជិក​​សហភាពអឺរ៉ុប បាន​ឯកភាព​គ្នា​​​ឲ្យ​ប្រើប្រាស់​លុយរុស្ស៊ី ដែល​បង្កក​នៅ​ក្នុង​ធនាគារ​អឺរ៉ុប យក​ទៅឲ្យ​អ៊ុយក្រែន ក្នុង​រូបភាព​ជា​កម្ចីឥណទាន​។ ទន្ទឹម​នឹង​ការ​បើកភ្លើងខៀវឲ្យ​ប្រើទ្រព្យ​​បង្កក​របស់​រុស្ស៊ីនេះ​ ប្រទេស​ម្ព័ន្ធមិត្ត​អឺរ៉ុប​ក៏ត្រូវ​ជួប​ពិភាក្សា​គ្នាជាថ្មី ​អំពីការ​សម្រេច​ប្រគល់​មីស៊ីល​បាញ់​រយៈ​ចម្ងាយឆ្ងាយ ទៅឲ្យ​អ៊ុយក្រែន។  

កម្ពុជាបដិសេធការចោទប្រកាន់ថាបានដកថៃចេញពីគណៈកម្មាធិការឧក្រិដ្ឋកម្មឆ្លងដែន

ប្រតិភូសភាកម្ពុជាបានបដិសេធចំពោះការចោទប្រកាន់ថា កម្ពុជាបានគំាទ្រចិន និងព្យាយាមដកថៃចេញពីស

កម្ពុជាបដិសេធការចោទប្រកាន់ថាបានដកថៃចេញពីគណៈកម្មាធិការឧក្រិដ្ឋកម្មឆ្លងដែន

ប្រតិភូសភាកម្ពុជាបានបដិសេធចំពោះការចោទប្រកាន់ថា កម្ពុជាបានគំាទ្រចិន និងព្យាយាមដកថៃចេញពីសមាសភាពគណៈកម្មាធិការព្រាងសេចក្តីសម្រេចបន្ទាន់ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ (Cyber-scams) នៅអំឡុងមហាសន្និបាត​សហភាព​អន្តរ​សភា​លើក​ទី​១៥១ (IPU)។ សេចក្តីបដិសេធរបស់ប្រតិភូសភាកម្ពុជាដូចនេះ គឺជាការឆ្លើយតបទៅនឹងការចុះផ្សាយរបស់កាសែតថៃ The Nation និងថា ការចោទប្រកាន់នេះគឺមិនត្រឹមត្រូវ និងជាការគំរាមកំហែងដល់ការលើកកម្ពស់សន្តិភាព និងផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងថៃ។

លោក ត្រាំ គំរាមប្រធានាធិបតីកូឡុំប៊ី ក្រោយវាយប្រហារ​សម្លាប់មនុស្ស នៅសមុទ្រ​ប៉ាស៊ីហ្វិក

មនុស្សយ៉ាងហោច ៥នាក់ ទៀត ស្លាប់ ក្រោមស្នាដៃវាយប្រហារបាញ់ប្លោងរបស់សហរដ្ឋអាមេរិក នៅក្នុងយុទ្

លោក ត្រាំ គំរាមប្រធានាធិបតីកូឡុំប៊ី ក្រោយវាយប្រហារ​សម្លាប់មនុស្ស នៅសមុទ្រ​ប៉ាស៊ីហ្វិក

មនុស្សយ៉ាងហោច ៥នាក់ ទៀត ស្លាប់ ក្រោមស្នាដៃវាយប្រហារបាញ់ប្លោងរបស់សហរដ្ឋអាមេរិក នៅក្នុងយុទ្ធនាការកម្ចាត់គ្រឿងញៀនតាមផ្លូវសមុទ្រ នៅការ៉ាអ៊ីប និងនៅប៉ាស៊ីហ្វិក។ ទន្ទឹមនឹងការវាយប្រហារ ២ថ្ងៃជាប់គ្នាមកនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកប្រធានាធិបតីកូឡុំប៊ី ថាជា «ស្តេចត្រាញ់គ្រឿងញៀន» និងបានគំរាមឲ្យ«ប្រុងប្រយ័ត្នខ្លួន»។ សម្តីនេះ ស្រដៀងគ្នានឹងការគំរាមរបស់លោក ត្រាំ ចំពោះប្រធានាធិបតីវ៉េណេស៊ុយអេឡា ដូច្នោះដែរ។

អ្នកនយោបាយខ្មែរបន្តគោរពកិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ប៉ុន្តែក្នុងតម្លៃផ្សេងគ្នា

ថ្ងៃព្រហស្បតិ៍ទី២៣ ខែតុលា ឆ្នាំ២០២៥នេះ គឺជាខួប ៣៤ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន

អ្នកនយោបាយខ្មែរបន្តគោរពកិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ប៉ុន្តែក្នុងតម្លៃផ្សេងគ្នា

ថ្ងៃព្រហស្បតិ៍ទី២៣ ខែតុលា ឆ្នាំ២០២៥នេះ គឺជាខួប ៣៤ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្រាប់ប្រទេសកម្ពុជា។ ក្នុងឱកាសខួប ៣៤ឆ្នាំនេះ អ្នកនយោបាយកម្ពុជា នៅតែចងចាំ និងរម្លឹកខួបកិច្ចព្រមព្រៀងនេះ តាមរូបភាព និងតម្លៃផ្សេងៗគ្នា ដោយខ្លះអបអរតែនៅលើបណ្តាញ​សង្គម និងខ្លះទៀតបានរៀបចំកម្មវិធីជួបជុំគ្នា ថ្លែងសារចងចាំថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាព២៣តុលា។

តើលទ្ធផលនៃកិច្ចប្រជុំJBC អាចកែប្រែស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែរឬទេ?

កិច្ចប្រជុំពិសេសគណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ចំនួន២ថ្ងៃ បានបញ្ចប់ទៅនៅ

តើលទ្ធផលនៃកិច្ចប្រជុំJBC អាចកែប្រែស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែរឬទេ?

កិច្ចប្រជុំពិសេសគណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ចំនួន២ថ្ងៃ បានបញ្ចប់ទៅនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយភាគីកម្ពុជា-ថៃ បានឯកភាពគ្នាចំនួន៧ចំណុច ទាក់ទងទៅនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងចំណោមចំណុចទាំងអស់នោះ ភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវបានលើកយកមកជជែកយ៉ាងលម្អិត។ បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពគ្នាពិនិត្យកែសម្រួលបញ្ចប់បែបបទបច្ចេកទេសសម្រាប់វាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្នពីចន្លោះបង្គោលលេខ៤២-៤៧។ អ្នកតាមដានបញ្ហាព្រំដែនមួយចំនួន បង្ហាញក្តីកង្វល់ថា ការឯកភាពគ្នាអាចធ្វើឲ្យភូមិជោគជ័យ និងភូមិព្រៃចាន់របស់កម្ពុជា ធ្លាក់ទៅក្រោមការកាន់កាប់របស់ថៃ។ តើលទ្ធផលនៃកិច្ចប្រជុំJBCនឹងអាចទៅកែប្រែស្ថានភាពព្រំដែនកម្ពុជា-ថៃ?

សមត្ថកិច្ចកម្ពុជាបន្តចាប់ខ្លួនជនបរទេសជាង៨០នាក់ ក្រោមវត្តមានតំណាងរាស្ត្រកូរ៉េខាងត្បូង

សមត្ថកិច្ចចម្រុះកម្ពុជានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនបរទេសសរុបចំនួន៨៦នាក់​ ក្

សមត្ថកិច្ចកម្ពុជាបន្តចាប់ខ្លួនជនបរទេសជាង៨០នាក់ ក្រោមវត្តមានតំណាងរាស្ត្រកូរ៉េខាងត្បូង

សមត្ថកិច្ចចម្រុះកម្ពុជានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនបរទេសសរុបចំនួន៨៦នាក់​ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូងចំនួន ៥៧នាក់ ក្រោយពួកគេបានធ្វើសកម្មភាពឆបោកអនឡាញខុសច្បាប់នៅក្នុងអគារមួយ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការចុះពិនិត្យ និងបង្ក្រាបទីតាំងខាងលើនេះ គឺមានការចូលរួមពិនិត្យដោយផ្ទាល់ពីគណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយតំណាងរាស្ត្របក្សប្រឆាំង និងតំណាងរាស្ត្របក្សកាន់អំណាចកូរ៉េ។

សិល្បៈចម្លាក់ថ្មភ្នំជញ្ជាំងរបស់អ្នកស្រុកព្រះនេត្រព្រះនៅតែពេញនិយម

សិប្បកម្មចម្លាក់ថ្មរបស់អ្នកភូមិភ្នំជញ្ជាំងនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅតែទទ

សិល្បៈចម្លាក់ថ្មភ្នំជញ្ជាំងរបស់អ្នកស្រុកព្រះនេត្រព្រះនៅតែពេញនិយម

សិប្បកម្មចម្លាក់ថ្មរបស់អ្នកភូមិភ្នំជញ្ជាំងនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនខ្មែរ សម្រាប់ជាវរូបចម្លាក់ព្រះពុទ្ធបដិមាធំៗដាក់តាមវត្តអារាម។ ជាជាងចម្លាក់ថ្ម តាំងពីអាយុ ១៤ឆ្នាំ លោក សាន សារ៉ូ លើកឡើងថា សិប្បកម្មចម្លាក់ថ្មភ្នំនេះមិនមែនត្រឹមតែអាចផ្តល់ប្រាក់ចំណូលឱ្យលោកនោះទេ តែវាជារបរពិសេស ដែលបន្សល់ទុកពីដូនតារាប់រយឆ្នាំ និងធ្វើឲ្យលោកក្លាយជាអ្នកបន្តវេនស្នាដៃចម្លាក់ថ្មទាំងនោះ។

លទ្ធផលនៃកិច្ចប្រជុំ GBC ផ្តល់ពន្លឺដល់កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

កិច្ចប្រជុំពិសេសលើកទី២របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងគួឡាឡាំពួ ប្រទេស

លទ្ធផលនៃកិច្ចប្រជុំ GBC ផ្តល់ពន្លឺដល់កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

កិច្ចប្រជុំពិសេសលើកទី២របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានបិទបញ្ចប់ហើយ ក្រោយពីមានការពិភាក្សាគ្នាអស់ពេល១ព្រឹកបន្ថែមទៀត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំពិសេសនេះ ដឹកនាំដោយលោក ទៀ សីហា រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក ណាតតាផុន ណាក់ផានិត រដ្ឋមន្រ្តីការពារជាតិថៃ។ នៅក្នុងកិច្ចប្រជុំពិសេស GBC លើកទី២នេះ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួនរួមមានការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងឆបោកតាមប្រព័ន្ធអនឡាញ និងការដោះមីនមនុស្សធម៌។ បើតាមរដ្ឋមន្រ្តីការពារជាតិកម្ពុជា លោក ទៀ សីហា លទ្ធផលនៃកិច្ចប្រជុំពិសេស GBC លើកទី២នេះក៏ជាចំណុចវិជ្ជមានមួយ ក្នុងការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលគ្រោងធ្វើ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អំឡុងកិច្ចប្រជុំកំពូលអាស៊ាន៕

កម្ពុជា-ថៃ ឯកភាពបោះបង្គោលព្រំដែន និងខណ្ឌសីមាជាក់ស្តែងនៅភូមិជោគជ័យ និងភូមិព្រៃចាន់

នៅទីបំផុតកិច្ចប្រជុំគណៈកម្មាការចម្រុះព្រំដែនគោកកម្ពុជា-ថៃ (JBC) ចំនួន២ថ្ងៃ បានបញ្ចប់នៅថ្ងៃទី

កម្ពុជា-ថៃ ឯកភាពបោះបង្គោលព្រំដែន និងខណ្ឌសីមាជាក់ស្តែងនៅភូមិជោគជ័យ និងភូមិព្រៃចាន់

នៅទីបំផុតកិច្ចប្រជុំគណៈកម្មាការចម្រុះព្រំដែនគោកកម្ពុជា-ថៃ (JBC) ចំនួន២ថ្ងៃ បានបញ្ចប់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយមានលទ្ធផលចំនួន ៧ចំណុច។ សេចក្តីប្រកាសព័ត៌មានរួមកម្ពុជា-ថៃ បានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចមួយចំនួនរួមមាន ការបោះបង្គោលតាមគំរូដើមពីជំនាន់បារាំង និងការចុះវាស់វែងពិនិត្យខណ្ឌសីមាជាក់ស្តែងក្នុងតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញមកសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំ JBCនេះ។

លោក​ហ្សេឡេនស្គី​ ប្រធានាធិបតី​អ៊ុយក្រែន​ទៅ​ស៊ុយអ៊ែត​ដើម្បី​ចុះកិច្ចព្រមព្រៀង​ទិញ​អាវុធ

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី កំពុង​ធ្វើ​ដំណើរ​​មួយ​ជុំ​នៅ​អឺរ៉ុបខាង​ជើង​ នា​​ថ្

លោក​ហ្សេឡេនស្គី​ ប្រធានាធិបតី​អ៊ុយក្រែន​ទៅ​ស៊ុយអ៊ែត​ដើម្បី​ចុះកិច្ចព្រមព្រៀង​ទិញ​អាវុធ

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី កំពុង​ធ្វើ​ដំណើរ​​មួយ​ជុំ​នៅ​អឺរ៉ុបខាង​ជើង​ នា​​ថ្ងៃ​ពុធ​ទី​២២​តុលា ដើម្បី​ស្វែង​រក​ជំនួយ​បន្ថែម​សម្រាប់​មក​ទប់​ទល់​នឹង​រុស្ស៊ី។ នៅ​ប្រទេស​ស៊ុយអែត លោក​ហ្សេឡេនស្គី​ចុះ​កិច្ចព្រមព្រៀង​នាំ​ចេញ​អាវុធ​​ទៅ​អ៊ុយក្រែន។ នៅ​ន័រវេស លោកប្រធានាធិបតីអ៊ុយក្រែន​បាន​ព្រលយ​ឆន្ទៈ​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​លោក​ដូណាល់ត្រាំដែល​ស្នើ​ឱ្យយក​ខ្សែ​សមរភូមិ​បច្ចុប្បន្ន​ជា​គោល នៃ​ការ​ចរចា​ជាមួយ​រុស្ស៊ី​។

ជាប់សង្ស័យក្នុងអំពើឆបោកអនឡាញនៅស្រុកខ្មែរ ​អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃម្នាក់ចុះពីតំណែង

នៅប្រទេស​ថៃ អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក វរភ័គ ធ័ន្យាវង្ស បាន​ប្រកាស​លាចុះ​ពី​តំ

ជាប់សង្ស័យក្នុងអំពើឆបោកអនឡាញនៅស្រុកខ្មែរ ​អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃម្នាក់ចុះពីតំណែង

នៅប្រទេស​ថៃ អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក វរភ័គ ធ័ន្យាវង្ស បាន​ប្រកាស​លាចុះ​ពី​តំណែង នៅ​ថ្ងៃពុធ ទី​២២ ខែតុលា ក្រោយ​ពី​ចូល​កាន់​តួនាទី ជាង​ ១ ខែ​ប៉ុណ្ណោះ​។​ ការសម្រេច​ចុះពី​មុខនាទី​នេះ ធ្វើឡើង​ក្រោយ​ពី ​នាយករដ្ឋមន្ត្រីថៃ បាន​ទាមទារ​ឲ្យ​លោក​អនុរដ្ឋមន្ត្រី ​ស្រាយ​បំភ្លឺសំណុំរឿង​​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​អំពើ​ឆបោក​អនឡាញនៅកម្ពុជា​។​ ​

លោ​ក ទូច សុឃៈ៖ អាជ្ញាធរបានប្រមូលភស្តុតាងករណីទាហានថៃកម្ទេចផ្ទះពលរដ្ឋ ក្នុងភូមិជោគជ័យ

ទាហានថៃពិតជាបានប្រើគ្រឿងចក្រ វាយកម្ទេចផ្ទះពលរដ្ឋខ្មែរមួយខ្នង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្

លោ​ក ទូច សុឃៈ៖ អាជ្ញាធរបានប្រមូលភស្តុតាងករណីទាហានថៃកម្ទេចផ្ទះពលរដ្ឋ ក្នុងភូមិជោគជ័យ

ទាហានថៃពិតជាបានប្រើគ្រឿងចក្រ វាយកម្ទេចផ្ទះពលរដ្ឋខ្មែរមួយខ្នង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យពិតមែន កាលពីថ្ងៃទី២១តុលាម្សិលមិញ។ នេះជាការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២២តុលានេះ និងថា អាជ្ញាធរខ្មែរបានអត់ធ្មត់ណាស់នៅក្នុងហេតុការណ៍នេះ។ បើតាមលោក ទូច សុឃៈ អាជ្ញាធរខេត្តបន្ទាយមានជ័យបានកត់ត្រាសកម្មភាពបំពានរបស់ទាហានថៃ សម្រាប់ធ្វើរបាយការណ៍តវ៉ាតាមបែបបទរដ្ឋាភិបាល។ តឹកតាងទាំងអស់នេះ នឹងក្លាយជាភស្តុតាងសំខាន់សម្រាប់ការងារការទូត និងការតវ៉ារបស់រដ្ឋាភិបាលកម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។

លោក មាស សុខសេនសាន៖ គម្រោងព្រែកជីកហ្វូណនតេជោដំណើរការទៅតាមការគ្រោងទុក

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជ

លោក មាស សុខសេនសាន៖ គម្រោងព្រែកជីកហ្វូណនតេជោដំណើរការទៅតាមការគ្រោងទុក

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធ ទី២២ខែតុលា ថា គម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោដែលមានគម្រោងចំណាយជាង ១៧០០លានដុល្លារ បាននិងកំពុងដំណើរការទៅជាធម្មតា ហើយការទូទាត់សំណងផលប៉ះពាល់លើប្រជាពលរដ្ឋក៏បានប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក។ ការលើកឡើងយ៉ាងដូចនេះ ធ្វើឡើងនៅក្រោយពេលប្រជាពលរដ្ឋរស់នៅក្បែរគម្រោងបានលើកឡើងថា ការដ្ឋានរបស់គម្រោងដ៏ធំនេះនៅមិនទាន់មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់នៅឡើយ។ លោក មាស សុខសេនសាន បានបញ្ជាក់ទៀតថា ប្រទេសចិននៅគាំទ្រគម្រោងមួយនេះ និងថា អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់កន្លងមកថា ការគម្រោងការជីកព្រែកដ៏មានមហិច្ឆតារបស់កម្ពុជានេះនឹងបញ្ចប់ទៅ នៅឆ្នាំ ២០២៨ ដោយគ្មានការប្រែប្រួលអ្វីទាំងអស់។

កូរ៉េខាងជើង​ផ្គើន​បាញ់​មីស៊ីល​មួយ​ខ្សែ ​មុន​​ដំណើរ​ទៅ​ដល់​​កូរ៉េខាង​ត្បូងរបស់​លោកត្រាំ

នៅ​ថ្ងៃពុធ​ទី ២២​តុលា​នេះ កូរ៉េខាង​ជើង​បាន​បាញ់​បង្ហោះ​មីស៊ីល​ជា​ច្រើន ជា​លើក​ទី​មួយ គិត​

កូរ៉េខាងជើង​ផ្គើន​បាញ់​មីស៊ីល​មួយ​ខ្សែ ​មុន​​ដំណើរ​ទៅ​ដល់​​កូរ៉េខាង​ត្បូងរបស់​លោកត្រាំ

នៅ​ថ្ងៃពុធ​ទី ២២​តុលា​នេះ កូរ៉េខាង​ជើង​បាន​បាញ់​បង្ហោះ​មីស៊ីល​ជា​ច្រើន ជា​លើក​ទី​មួយ គិត​ចាប់តាំង​ពី​កូរ៉េខាង​ត្បូង​មាន​ប្រធានាធិបតី​ថ្មី​ដែល​ចង់កម្តៅ​ទំនាក់ទំនង ​រវាង​កូរ៉េ​ទាំងពីរ ឱ្យ​បាន​​ល្អប្រសើរ​ឡើង។ ការ​បាញ់សាកល្បង​នេះ​ក៏​ប្រព្រឹត្ត​ទៅ​​តែ​ប្រមាណ​មួយ​សប្តាហ៍​​មុន​ដំណើរ​ទៅ​ដល់​តំបន់​របស់លោក​ដូណាល់ត្រាំ។

តុលាការ​យុត្តិធម៌​អន្តរជាតិ ជំរុញ​ឲ្យ អ៊ីស្រាអែល គោរព​កាតព្វកិច្ចមនុស្សធម៌

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ/CIJ) ជំរុញ​ឲ្យ​ អ៊ីស្រាអែល គោរព​កាតព្វកិច្ច​សម្របសម្រួល​ដល់​បណ

តុលាការ​យុត្តិធម៌​អន្តរជាតិ ជំរុញ​ឲ្យ អ៊ីស្រាអែល គោរព​កាតព្វកិច្ចមនុស្សធម៌

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ/CIJ) ជំរុញ​ឲ្យ​ អ៊ីស្រាអែល គោរព​កាតព្វកិច្ច​សម្របសម្រួល​ដល់​បណ្តាអង្គការមនុស្សធម៌ទាំងឡាយ​ ដែល​កំពុងតែ​ញាប់​ដៃញាប់ជើង​បំពេញ​បេសកកម្ម​ជួយសង្គ្រោះ​ប្រជា​​ពល​រដ្ឋប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា។ ​អនុប្រធានាធិបតីអាមេរិក លោក JD Vance ក៏​កំពុងតែ​បំពេញ​ទស្សនកិច្ច​នៅអ៊ីស្រាអែល ដើម្បី​ជួយ​ពង្រឹង​«កិច្ចព្រមព្រៀង​បទឈប់បាញ់» ដ៏​ផុយស្រួយ។ រីឯ កងទ័ព​បស្ចិមលោក តួយ៉ាង ទាហាន​អង់គ្លេស បានប្រកាស​ស្ម័​គ្រចិត្ត​ចូលរួម​ឃ្លាំមើល​បទឈប់បាញ់​នៅហ្កាហ្សា។​​ ​

តើកម្ពុជានឹងទទួលយកសន្តិភាពមួយ ដែលចាញ់ប្រៀបថៃ ឬយ៉ាងណា?

កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជា និងថៃ នឹងត្រូវធ្វើឡើងនៅប្រទេសម

តើកម្ពុជានឹងទទួលយកសន្តិភាពមួយ ដែលចាញ់ប្រៀបថៃ ឬយ៉ាងណា?

កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជា និងថៃ នឹងត្រូវធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះត្រូវគេរំពឹងថានឹងមានការជជែកគ្នាលើរបៀបវារៈសំខាន់ៗមួយចំនួនដូចជា ការដកអាវុធធុនធ្ងន់ ការបោសសម្អាតមីនមនុស្សធម៌ ការដោះស្រាយឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងអាចជជែកគ្នាផងដែរនូវការគ្រប់គ្រងរួមនៃតំបន់ព្រំដែនកម្ពុជា-ថៃ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា បានបង្ហាញនូវសុទិដ្ឋិនិយមជាមុនចំពោះកិច្ចប្រជុំនេះ។ តែអ្នកតាមដាននយោបាយកម្ពុជាបានបង្ហាញពីក្តីបារម្ភចំពោះកិច្ចពិភាក្សាណាមួយ ដែលអាចចាញ់ប្រៀបថៃ។ ចាញ់ប្រៀប ក៏ព្រោះតែកម្ពុជា​ចង់បាននូវកិច្ចព្រមព្រៀងសន្តិភាពមួយនៅចំពោះមុខ លោក ដូណាល់ ត្រាំ អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីនាសប្តាហ៍ក្រោយ៕

ថៃព្រមានមិនចុះកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ GBC បើកម្ពុជាមិនធ្វើតាមសំណើរបស់ខ្លួន

ថៃនឹងមិនចុះកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ GBC ជាមួយកម្ពុជានោះទេ ប្រសិនបើកម្ពុជាមិនអើពើនឹងច

ថៃព្រមានមិនចុះកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ GBC បើកម្ពុជាមិនធ្វើតាមសំណើរបស់ខ្លួន

ថៃនឹងមិនចុះកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំ GBC ជាមួយកម្ពុជានោះទេ ប្រសិនបើកម្ពុជាមិនអើពើនឹងចំណុចចំនួន៤ ដែលភាគីថៃបានស្នើឡើង។ នេះបើយោងតាមរបាយការណ៍នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដែលកាសែតថៃ The Nationបានយកមកចុះផ្សាយនៅថ្ងៃពុធទី២២តុលានេះ។ ដោយឡែក ភាគីកម្ពុជាវិញបានបញ្ជាក់ថា កម្ពុជា-ថៃបន្តពិភាក្សាបន្ថែមលើខ្លឹមសារឯកសារ ដែលជំរុញប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់។

វិបត្តិថវិកាប៉ះពាល់ដល់មន្រ្តីអាមេរិកជាង​១ពាន់នាក់ដែលទទួល​បន្ទុករក្សាឃ្លាំងនុយក្លេអ៊ែរ

វិបត្តិថវិកាជាប់គាំង​ជាង​៣សប្តាហ៍បានរាលដាល​ប៉ះពាល់​ដល់​ទីភ្នាក់ងារ​ទទួលបន្ទុក​ថែរក្សា​

វិបត្តិថវិកាប៉ះពាល់ដល់មន្រ្តីអាមេរិកជាង​១ពាន់នាក់ដែលទទួល​បន្ទុករក្សាឃ្លាំងនុយក្លេអ៊ែរ

វិបត្តិថវិកាជាប់គាំង​ជាង​៣សប្តាហ៍បានរាលដាល​ប៉ះពាល់​ដល់​ទីភ្នាក់ងារ​ទទួលបន្ទុក​ថែរក្សា​គ្រាប់បែកនុយក្លេអ៊ែរ។ បើតាម​ការចុះផ្សាយ​របស់​កាសែត​អាមេរិក មន្រ្តីរបស់រដ្ឋបាល​សន្តិសុខ​នុយក្លេអ៊ែរជាតិ​ប្រមាណ​១៤០០នាក់​បានទទួល​សំបុត្រ​ ​ នៅថ្ងៃចន្ទទី​២០​តុលា ឲ្យ​ឈប់សម្រាកដោយ​គ្មាន​ទទួលបាន​ប្រាក់​កម្រៃ។ នេះជាលើកទី​១​ដែល​វិបត្តិជាប់គាំងថវិកា​អាមេរិក​បាន​អូសបន្លាយ​ក្នុង​រយៈពេល​ដ៏វែង បន្ទាប់ពី​គណបក្ស​ប្រឆាំង បក្ស​ប្រជាធិបតេយ្យ​បដិសេធ​មិន​បោះឆ្នោត​ច្បាប់ថវិកា​មហាសាល​របស់​រដ្ឋបាល​លោក​ត្រាំ។

ទូរទស្សន៍ជប៉ុន ៖ មានជនបរទេសជាង ១០០០នាក់ ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញនៅកម្ពុជា

អាជ្ញាធរជប៉ុនបានរាយការណ៍ថា មានជនបរទេសផ្សេងទៀតប្រមាណជាង ១០០០នាក់ ដែលជាពលរដ្ឋនៅតំបន់អាស៊ី ប

ទូរទស្សន៍ជប៉ុន ៖ មានជនបរទេសជាង ១០០០នាក់ ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញនៅកម្ពុជា

អាជ្ញាធរជប៉ុនបានរាយការណ៍ថា មានជនបរទេសផ្សេងទៀតប្រមាណជាង ១០០០នាក់ ដែលជាពលរដ្ឋនៅតំបន់អាស៊ី បានស្ថិតនៅទីតាំងប្រព្រឹត្តិសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ជប៉ុន NHK ចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ តាមទូរទស្សន៍ជប៉ុន NHK ជនបរទេសទាំងនោះត្រូវបានគេប្រើឲ្យប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញនៅក្នុងក្រុងប៉ោយប៉ែត ភាគ​ពាយ័ព្យ ​ប្រទេស​កម្ពុជា។

កាសែតជប៉ុន៖ មានជនបរទេសជាង ១០០០នាក់ ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញនៅកម្ពុជា

អាជ្ញាធរជប៉ុនបានរាយការណ៍ថា មានជនបរទេសផ្សេងទៀតប្រមាណជាង ១០០០នាក់ ដែលជាពលរដ្ឋនៅតំបន់អាស៊ី ប

កាសែតជប៉ុន៖ មានជនបរទេសជាង ១០០០នាក់ ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញនៅកម្ពុជា

អាជ្ញាធរជប៉ុនបានរាយការណ៍ថា មានជនបរទេសផ្សេងទៀតប្រមាណជាង ១០០០នាក់ ដែលជាពលរដ្ឋនៅតំបន់អាស៊ី បានស្ថិតនៅទីតាំងប្រព្រឹត្តិសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតជប៉ុន NHK ចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ តាមកាសែត NHK ជនបរទេសទាំងនោះត្រូវបានគេប្រើឲ្យប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញនៅក្នុងក្រុងប៉ោយប៉ែត ភាគ​ពាយ័ព្យ ​ប្រទេស​កម្ពុជា។

Get more results via ClueGoal