Cambodia



Nomads Claim Double Over Bullets With Commanding Win

Mighty Mukuru Wanderers have done it again! The Nomads completed a season double over their bitter rivals, FCB Nyasa Big Bullets, with a convincing 3–0 victory in the TNM Super League on Sunday at Kamuzu Stadium. Having edged Bullets 1–0 in the first roun

អ៊ីស្រាអែល​អះអាងថាខ្លួន​មានសិទ្ធិ​វេតូ បដិសេធ​សមាសភាព​កងកម្លាំងអន្តរជាតិ​រក្សាស្ថិរភាពនៅហ្កាហ្សា

នៅក្នុងដំណាក់កាល​បន្ទាប់នៃដំណើរការបទឈប់​បាញ់​នៅហ្កាហ្សា សហរដ្ឋអាមេរិក​បាន​ប្រកាសបង្កើត

អ៊ីស្រាអែល​អះអាងថាខ្លួន​មានសិទ្ធិ​វេតូ បដិសេធ​សមាសភាព​កងកម្លាំងអន្តរជាតិ​រក្សាស្ថិរភាពនៅហ្កាហ្សា

នៅក្នុងដំណាក់កាល​បន្ទាប់នៃដំណើរការបទឈប់​បាញ់​នៅហ្កាហ្សា សហរដ្ឋអាមេរិក​បាន​ប្រកាសបង្កើត កងកម្លាំង​អន្តរជាតិ​ដើម្បីរក្សាស្ថិរភាព ដែលនឹងមានការចូលរួម​ពី​បណ្តាប្រទេសមួយចំនួន​។ ថ្ងៃអាទិត្យ​ទី​២៦តុលា លោកនេតាន់យ៉ាហ៊ូ​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បានអះអាងថា អ៊ីស្រាអែល​មានសិទ្ធិវេតូ បដិសេធមិន​ឲ្យ​ប្រទេសណាមួយ ​ចូលរួមនៅក្នុងសមាសភាព​នៃកងកម្លាំងអន្តរជាតិ​នេះ​។

កម្ពុជាចាប់ផ្តើមដកអាវុធធុនធ្ងន់ចេញពីព្រំដែន បន្ទាប់ពីមានការព្រមព្រៀងជាមួយថៃនៅម៉ាឡេស៊ី

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឲ្

កម្ពុជាចាប់ផ្តើមដកអាវុធធុនធ្ងន់ចេញពីព្រំដែន បន្ទាប់ពីមានការព្រមព្រៀងជាមួយថៃនៅម៉ាឡេស៊ី

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កម្ពុជា និងថៃបានឯកភាពគ្នាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ នៅក្រោមការឃ្លាំមើលរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីយប់ថ្ងៃអាទិត្យទី២៦តុលា។ បើតាមអ្នកនាំពាក្យខាងលើ ការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ដោយដកមួយផ្នែកនៃជំហានទី១ ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ ទោះយ៉ាងណា អ្នកជំនាញកិច្ចការអន្តរជាតិ នៅតែបារម្ភពីជំហររបស់ភាគីថៃ ដើម្បីអនុវត្តតាមសេចក្តីថ្លែងការណ៍រួមនោះ ដ្បិតថា ថៃជារឿយៗចុះហត្ថលេខាតែលើក្រដាស តែការអនុវត្តផ្សេង។

តើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅម៉ាឡេស៊ីមានទម្ងន់ប៉ុណ្ណា?

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើសេ

តើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅម៉ាឡេស៊ីមានទម្ងន់ប៉ុណ្ណា?

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ អ្នកវិភាគបញ្ហានយោបាយ និងសង្គមកម្ពុជាមើលឃើញថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ គឺជាការបោះជំហានទៅមុខប្រកបដោយភាពកក់ក្តៅ ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ។ ជាក្តីសង្ឃឹម ដែលសំអាងទៅលើឥទ្ធិពលរបស់លោក ដូណាល់ ត្រាំ។ ទន្ទឹមគ្នានេះ ក្រុមអ្នកវិភាគក៏នៅមានក្តីបារម្ភដែរចំពោះដំណើរការអនុវត្តកិច្ចព្រមព្រៀង ខណៈចិនត្រូវបានគេផាត់ចោលពីព្រឹត្តិការណ៍ដ៏សំខាន់នេះ៕

លោក ត្រាំ បន្តទស្សនកិច្ចនៅជប៉ុន ដោយសង្ឃឹមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

ក្រោយបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៊ី ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន ប្រធានាធិបតីអាមេរិក លោក ដ

លោក ត្រាំ បន្តទស្សនកិច្ចនៅជប៉ុន ដោយសង្ឃឹមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

ក្រោយបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៊ី ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្តបំពេញទស្សនកិច្ច១ជុំអាស៊ី ដោយបន្តចុះចតនៅជប៉ុន មុននឹងទៅកូរ៉េខាងត្បូង។ តាមជើងហោះហើរទៅទីក្រុងតូក្យូ  ចៅហ្វាយសេតវិមានអាមេរិករូបនេះ បានប្រកាសក្តីសង្ឃឹមអំពីលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយមហាយក្សចិន និងថា ចង់ជួបមេដឹកនាំកូរ៉េខាងជើង ជាថ្មីម្តងទៀត។​

រដ្ឋាភិបាលក្រៅប្រទេសអាចមានភាពស្របច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាដែរឬទេ?

ក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេស ដែលដឹកនាំដោយលោក សម រង្ស៊ី នៅថ្ងៃសៅរ៍ទី២៥តុលា បានប្រកាសចា

រដ្ឋាភិបាលក្រៅប្រទេសអាចមានភាពស្របច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាដែរឬទេ?

ក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេស ដែលដឹកនាំដោយលោក សម រង្ស៊ី នៅថ្ងៃសៅរ៍ទី២៥តុលា បានប្រកាសចាប់ផ្តើមដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា។ ក្រុមអ្នកនយោបាយប្រឆាំង បញ្ជាក់ថា ការបង្កើតរដ្ឋាភិបាលពីក្រៅប្រទេសជាកិច្ចការចាំបាច់ដើម្បីសង្រ្គោះកម្ពុជាចេញពីរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន។ តើរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី អាចមានភាពស្របច្បាប់ និងប្រជែងជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដោយរបៀបណា?

មនុស្សជាង១ពាន់នាក់រត់ចូលទឹកដីថៃ ក្រោយពីយោធាភូមាវាយឆ្មក់មជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយ

ប្រតិបត្តិការបង្ក្រាបរបស់កងទ័ពភូមាទៅលើមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយនៅក្នុងប្រទេស បានបណ្តាលឲ

មនុស្សជាង១ពាន់នាក់រត់ចូលទឹកដីថៃ ក្រោយពីយោធាភូមាវាយឆ្មក់មជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយ

ប្រតិបត្តិការបង្ក្រាបរបស់កងទ័ពភូមាទៅលើមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយនៅក្នុងប្រទេស បានបណ្តាលឲ្យមនុស្សជាង ១ពាក់នាក់ ដែលភាគច្រើនជាជាតិចិនរត់ចេញពីប្រទេសភូមា ឆ្លងចូលទឹកដីថៃ។ នេះបើតាមការប្រកាសរបស់អាជ្ញាធរថៃ កាលពីល្ងាចថ្ងៃសុក្រទី២៤តុលា។

ជម្លោះព្រំដែនខ្មែរ-ថៃក្លាយជាប្រធានបទថ្មីលេចធ្លោ ក្នុងជំនួបកំពូលអាស៊ាននៅម៉ាឡេស៊ី

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ​ប្រទេសម៉ាឡេស៊ី ចាប់ផ្តើមពីថ្ងៃអាទិត្យ ទ

ជម្លោះព្រំដែនខ្មែរ-ថៃក្លាយជាប្រធានបទថ្មីលេចធ្លោ ក្នុងជំនួបកំពូលអាស៊ាននៅម៉ាឡេស៊ី

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ​ប្រទេសម៉ាឡេស៊ី ចាប់ផ្តើមពីថ្ងៃអាទិត្យ ទី២៦រហូត​ដល់​ថ្ងៃអង្គារទី​២៨តុលា។ កិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី១នាព្រឹកថ្ងៃអាទិត្យនេះ ផ្តើមឡើង​ជាមួយ​កិច្ចប្រជុំរវាងប្រទេសជាសមាជិកទាំង ១០ប្រទេស និង​ការប្រកាសជាផ្លូវការទទួលស្គាល់ទីម័រខាងកើតជាសមាជិកទី ១១របស់អាស៊ាន។ ប៉ុន្តែ ជាការកត់សម្គាល់ សំណុំរឿងជម្លោះព្រំដែនខ្មែរ-ថៃបានក្លាយជាប្រធានបទថ្មី និងលេចធ្លោរជាងគេនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥នេះ។ ជុំវិញព័ត៌មាននេះ យើងមានបទអន្តរាគមន៍របស់ អោ ស្រីពេជ្រ ដែលកំពុងចុះយកព័ត៌មានផ្ទាល់ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ប្រជុំអាស៊ាន២០២៥៖ លោក លី ចែម៉្យុង បារម្ភពីកំណើននៃករណីឆបោកអនឡាញលើពលរដ្ឋកូរ៉េ

នៅចំពោះមុខមេដឹកនាំអាស៊ានទាំង ១១ប្រទេស ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម៉្យុង នាថ្ងៃទី២៧

ប្រជុំអាស៊ាន២០២៥៖ លោក លី ចែម៉្យុង បារម្ភពីកំណើននៃករណីឆបោកអនឡាញលើពលរដ្ឋកូរ៉េ

នៅចំពោះមុខមេដឹកនាំអាស៊ានទាំង ១១ប្រទេស ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម៉្យុង នាថ្ងៃទី២៧តុលានេះ បានលើកឡើងពីក្តីបារម្ភជុំវិញឧក្រិដ្ឋកម្មឆ្លងដែន ពិសេសឧក្រិដ្ឋកម្មតាមអនឡាញលើពលរដ្ឋកូរ៉េ បន្ទាប់ពីផ្ទុះករណីស្លាប់យុវជនកូរ៉េម្នាក់នៅប្រទេសកម្ពុជា។ លោក លី ចែម៉្យុង បានអះអាងថា កូរ៉េខាងត្បូងនឹងមិនបន្ធូរដៃឡើយក្នុងរឿងនេះ។ បើតាមលោក លីអាជ្ញាធរកូរ៉េកំពុងមានចំណាត់ការច្បាប់តឹងរ៉ឹង និងការទូតជាបន្តបន្ទាប់ដើម្បីការពារនិងសង្គ្រោះពលរដ្ឋខ្លួនដែលបានក្លាយជាគោលដៅរបស់ពួកឧក្រិដ្ឋជន។

អាមេរិកប្រកាសដកបម្រាមការលក់សព្វាវុធឱ្យកម្ពុជា និងព្រមព្រៀងធ្វើសមយុទ្ធ«ឆ្មាំអង្គរ» ឡើងវិញ

សេតវិមានសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី ២៦ ខែតុលាថា រដ្ឋបាល

អាមេរិកប្រកាសដកបម្រាមការលក់សព្វាវុធឱ្យកម្ពុជា និងព្រមព្រៀងធ្វើសមយុទ្ធ«ឆ្មាំអង្គរ» ឡើងវិញ

សេតវិមានសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី ២៦ ខែតុលាថា រដ្ឋបាលអាមេរិកនឹងលុបចោលបម្រាមលើការលក់សព្វាវុធមកឱ្យប្រទេសកម្ពុជា ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងរៀបចំសមយុទ្ធ«ឆ្មាំអង្គរ»ឡើងវិញ ក្រោយអាក់ខានអស់ជិត១០ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ សេតវិមានបានបន្ថែមថា សហរដ្ឋអាមេរិកនឹងបង្កើនកៅអីឱ្យសិស្សនិសិ្សតខ្មែរទៅសិក្សាជំនាញកងទ័ពនៅសាលាបណ្ឌិតយោធាអាមេរិកមួយចំនួនទៀតដូចជា បណ្ឌិត​សភា​យោធា​ជើងគោក​ (West Point)  និង បណ្ឌិត​សភា​ទ័ព​អាកាស​ (Air Force Academy)។

លោក ហ៊ុន សែនថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាលទ្ធផលផ្លែផ្ការបស់រាជរដ្ឋាភិបាល

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានប្រតិកម្មភ្លាមៗទៅនឹងកិច្ចព្រមព្រៀងដែលកម្ពុជា និងថៃ

លោក ហ៊ុន សែនថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាលទ្ធផលផ្លែផ្ការបស់រាជរដ្ឋាភិបាល

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានប្រតិកម្មភ្លាមៗទៅនឹងកិច្ចព្រមព្រៀងដែលកម្ពុជា និងថៃទើបចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ បើតាមលោកហ៊ុនសែន កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាផ្លែផ្កាសម្រេចបានរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកហ៊ុន ម៉ាណែត។

អ្នកជំនាញកិច្ចការអន្តរជាតិ ចង់ឃើញកម្ពុជាជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសទីម័រខាងកើត

នៅទីបំផុតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន)មានសមាជិកសរុបចំនួន១១ប្រទេស បន្ទាប់ព

អ្នកជំនាញកិច្ចការអន្តរជាតិ ចង់ឃើញកម្ពុជាជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសទីម័រខាងកើត

នៅទីបំផុតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន)មានសមាជិកសរុបចំនួន១១ប្រទេស បន្ទាប់ពីប្រទេសទីម័រខាងកើតបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី។ ក្នុងនាមជាសមាជិកពេញសិទ្ធិថ្មីរបស់អាស៊ាននាពេលនេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយកម្ពុជាចង់ឃើញ កម្ពុជាជំរុញទំនាក់ទំនងទ្វេភាគីជាមួយទីម័រខាងកើត តាមរយៈការបង្កើននូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងអប់រំ។

អាជ្ញាធរកំពុងពិនិត្យបំណែកគ្រាប់បែកចង្កោមដែលផ្ទុះសម្លាប់កុមារាម្នាក់នៅខេត្តព្រះវិហារ

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរមីនបានរាយការណ៍ថា មានកុមារាម្នាក់បានស្លាប់បាត់បង់ជីវិ

អាជ្ញាធរកំពុងពិនិត្យបំណែកគ្រាប់បែកចង្កោមដែលផ្ទុះសម្លាប់កុមារាម្នាក់នៅខេត្តព្រះវិហារ

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរមីនបានរាយការណ៍ថា មានកុមារាម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតត្រូវជាឪពុកបានរងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកចង្កោមស្ថិតនៅភូមិបង្គោលលេខ៨ នាឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងសេចក្តីរាយការណ៍បឋមពីអាជ្ញាធរមីន បច្ចុប្បន្ននេះ ជនរងគ្រោះដែលកំពុងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ១៦ មករា ខេត្តព្រះវិហារ។ ដោយឡែក អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានបញ្ជាក់ថា អាជ្ញាធរមីនកំពុងពិនិត្យមើលបំណែកនៃគ្រាប់ដែលបានផ្ទុះ ដើម្បីកំណត់ថា ជាគ្រាប់បែកចាស់បន្សល់ពីសម័យសង្គ្រាម ឬជាគ្រាប់ដែលសល់ពីសង្គ្រាម៥ថ្ងៃជាមួយប្រទេសថៃកាលពីខែកក្កដា ឆ្នាំ២០២៥។

លោក ត្រាំ៖ ទាហានខ្មែរទាំង១៨នាក់ នឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

«ទាហានខ្មែរទាំង១៨នាក់នឹងត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ»។ នេះជាការថ្

លោក ត្រាំ៖ ទាហានខ្មែរទាំង១៨នាក់ នឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

«ទាហានខ្មែរទាំង១៨នាក់នឹងត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ»។ នេះជាការថ្លែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ក្នុងអំឡុងពេលនៃការមានកិច្ចប្រជុំអាស៊ាន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ដោយនិយាយចំៗមិនលាក់លៀមលោក ដូណាល់ ត្រាំ បានអះអាងថាលោកបានយកបញ្ហាពន្ធគយមកជជែកជាមួយមេដឹកនាំកម្ពុជា-ថៃ ដើម្បីជំរុញឲ្យប្រទេសទាំងពីរបញ្ចប់ការផ្ទុះសង្គ្រាមដាក់គ្នាទៅវិញទៅមក។ ចៅហ្វាយសេតវិមានរូបនេះ ក៏មិនភ្លេចបញ្ជាក់ពីជំហររបស់អាមេរិកក្នុងការជំរុញឲ្យមានសន្តិភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ាន និងក្នុងពិភពលោកទាំងមូល៕

ព្រះមាតារបស់ព្រះមហាក្សត្រថៃបានសោយទិវង្គត ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា

ព្រះមហាក្សត្រី ស៊ីរីគីត ដែលជាមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន បានយាងចូលព្រះទិវង្គត នៅយប

ព្រះមាតារបស់ព្រះមហាក្សត្រថៃបានសោយទិវង្គត ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា

ព្រះមហាក្សត្រី ស៊ីរីគីត ដែលជាមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន បានយាងចូលព្រះទិវង្គត នៅយប់ថ្ងៃសុក្រ ទី២៤ តុលា ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា ដោយរោគាពាធ នៅមន្ទីពេទ្យ ជូឡាឡុងកន ទីក្រុងបាងកក។ ព្រះបរមរាជវាំងថៃបានចេញសេចក្តីប្រកាសភ្លាមៗថា ពិធីកាន់ទុក្ខព្រះបរមសពព្រះមហាក្សត្រី ស៊ីរីគីត នឹងត្រូវធ្វើរយៈពេល ១ឆ្នាំ។

បន្ទាប់ពីបាត់តំណែងប្រធានាធិបតី ​លោកអង់ឌ្រី រ៉ាហ្សូលីណាត្រូវ​រដ្ឋាភិបាលថ្មី​ដកសញ្ជាតិម៉ាដាហ្កាស្កាមួយទៀត

នៅម៉ាដាហ្កាស្កា បន្ទាប់ពី​ត្រូវមេកងអង្គរក្ស​ដណ្តើម​អំណាចកាលពី​ថ្ងៃទី​១៧​តុលា អតីត​ប្រធា

បន្ទាប់ពីបាត់តំណែងប្រធានាធិបតី ​លោកអង់ឌ្រី រ៉ាហ្សូលីណាត្រូវ​រដ្ឋាភិបាលថ្មី​ដកសញ្ជាតិម៉ាដាហ្កាស្កាមួយទៀត

នៅម៉ាដាហ្កាស្កា បន្ទាប់ពី​ត្រូវមេកងអង្គរក្ស​ដណ្តើម​អំណាចកាលពី​ថ្ងៃទី​១៧​តុលា អតីត​ប្រធានាធិបតី លោក​អង់ឌ្រី រ៉ាហ្សូលីណា​ដែល​បាត់ខ្លួន​ពីប្រទេស​ ត្រូវ​រដ្ឋាភិបាល​ថ្មីចេញក្រឹត្យ​ដកហូត​សញ្ជាតិ​មួយទៀត។ ក្រឹត្យ​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្រ្តីស្តីទី ត្រូវ​បានចុះផ្សាយ​ក្នុង​ព្រឹត្តិប័ត្រផ្លូវការ​កាលពីថ្ងៃសុក្រទី ២៤​តុលា និង​ចុះផ្សាយ​ដោយ​វិទ្យុបារាំងអន្តរជាតិ RFI។

កម្មវិធី Prince Mobile ត្រូវបានក្រុមហ៊ុនអាមេរិកលុបចេញពី App Store និងPlay Store

កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ(Banking App) របស់ធនាគារព្រីនស៍ ត្រូវបានដកចេញពីកម្មវិធីដំឡើងក្នុងA

កម្មវិធី Prince Mobile ត្រូវបានក្រុមហ៊ុនអាមេរិកលុបចេញពី App Store និងPlay Store

កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ(Banking App) របស់ធនាគារព្រីនស៍ ត្រូវបានដកចេញពីកម្មវិធីដំឡើងក្នុងApp Store និងPlay Store បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសប្រកាសដាក់ទណ្ឌកម្ម និងបានរឹបអូសទ្រព្យសម្បត្តិជាប្រាក់ឌីជីថល គ្រីបតូ ជាង១៥ពាន់លានដុល្លាររបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប។ ប៉ុន្តែសម្រាប់កម្មវិធីទូរស័ព្ទPrince Mobile ដែលអតិថិជនបានដំឡើងរួច គឺនៅតែអាចធ្វើប្រតិបត្តិការបានដដែល និងប្រើប្រាស់សេវាកម្មឌីជីថលរបស់ធនាគារបានដូចធម្មតា។

អ្នកជំនាញថា បញ្ហាព្រំដែនខ្មែរ-ថៃ ជាប្រធានបទក្តៅសម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ

កិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ (អាស៊ាន) នៅប្រទេសម៉ាឡេស៊ី នឹងត្រូវច

អ្នកជំនាញថា បញ្ហាព្រំដែនខ្មែរ-ថៃ ជាប្រធានបទក្តៅសម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ

កិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ (អាស៊ាន) នៅប្រទេសម៉ាឡេស៊ី នឹងត្រូវចាប់ផ្តើមនៅថ្ងៃអាទិត្យទី២៦តុលាស្អែកនេះ។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ និងវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជា ផ្តល់ការកត់សម្គាល់ថា បញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ នឹងក្លាយជាប្រធានបទដ៏ក្តៅនៃការជជែកគ្នារវាងមេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនោះ។

ហេតុអ្វីបានជារដ្ឋាភិបាលត្រូវចាយលុយដល់ទៅ១០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦?

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ

ហេតុអ្វីបានជារដ្ឋាភិបាលត្រូវចាយលុយដល់ទៅ១០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦?

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៦ ដែលគ្រោងចំណាយជាង១០ពាន់លានដុល្លារ។ ចំនួននេះបានកើន ៧,៦% បើធៀបនឹងឆ្នាំ២០២៥ ដែលមានទឹកប្រាក់ ៩ពាន់៤រយលានដុល្លារ។ ស្របពេលមានការបង្កើនខ្ទង់ចំណាយលើប្រតិបត្តិការរបស់ក្រសួង និងស្ថាប័នរដ្ឋនីមួយៗ រដ្ឋាភិបាលក៏បានព្យាករផងដែរចំពោះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ដែលនឹងមានកំណើនក្នុងរង្វង់ ៥% ជាមួយអត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំស្ថិតក្នុងរង្វង់ ២,៨%។ អ្នកតាមដានសង្គមកម្ពុជាលើកឡើងថា មូលហេតុដែលរដ្ឋាភិបាលបង្កើនកញ្ចប់ថវិកាជាតិ គឺក្នុងហេតុផលចង់ពង្រឹងវិស័យការពារជាតិ និងវិស័យអាទិភាពមួយចំនួនទៀត។ ក្នុងន័យនេះ អ្នកតាមដានសង្គមស្នើឲ្យ  រដ្ឋាភិបាលគួរគិតគូរពិចារណាឲ្យបានល្អិតល្អន់នៅក្នុងការបង្កើនការចំណាយថវិកាជាតិ ជាពិសេសការកាត់បន្ថយមន្រ្តីនយោបាយ និងរៀបចំពង្រឹងប្រសិទ្ធភាពការងារ។

កូនខ្មែរនៅបារាំង​ស្លុតចិត្ត និង​ស្រាក់ដៃគ្នាជួយជនភៀសសឹកខ្មែរនៅព្រំដែន​ខ្មែរថៃ

យុវជនកូនខ្មែរនៅបារាំងមួយក្រុមបាននាំយកខ្សែវីដេអូថតបាននៅជំរំភៀសសឹកក្នុងប្រទេសកម្ពុជាមកចា

កូនខ្មែរនៅបារាំង​ស្លុតចិត្ត និង​ស្រាក់ដៃគ្នាជួយជនភៀសសឹកខ្មែរនៅព្រំដែន​ខ្មែរថៃ

យុវជនកូនខ្មែរនៅបារាំងមួយក្រុមបាននាំយកខ្សែវីដេអូថតបាននៅជំរំភៀសសឹកក្នុងប្រទេសកម្ពុជាមកចាក់បញ្ចាំងជូនទស្សនិកជនបារាំង និងខ្មែរ​ នៅរោងល្ខោន  Jacques Prévert​ក្នុងទីក្រុង Aulnay sous bois។ ខ្សែភាពយន្តឯកសារខ្លីរយៈពេលជាង៣០នាទីថតដោយឈាង រ៉េមី និយាយពីជំរំជនភៀសសឹកនៅវត្តពោធិ៍ ៥ពាន់ដើមក្នុងខេត្តព្រះវិហារ។ នៅទីនោះ រ៉េមី រួមជាមួយថោង តារាបាននាំយកជំនួយស្បៀង កន្ទេលទៅចែកជូនប្រជាជនដែលបោះតង់ជ្រកបណ្តោះអាសន្ន នៅក្រោយរត់គេចចេញពីសង្រ្គាមប្រយុទ្ធគ្នានៅព្រំដែនខ្មែរថៃ កាលពីខែ កក្កដាកន្លងទៅ។ 

ថៃដកសញ្ជាតិលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដោយចោទថាពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ

រដ្ឋាភិបាលថៃ នៅថ្ងៃសុក្រទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានសម្រេចដកសញ្ជាតិពីលោកអ្នកឧកញ៉ា លី យ៉ុងផាត

ថៃដកសញ្ជាតិលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដោយចោទថាពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ

រដ្ឋាភិបាលថៃ នៅថ្ងៃសុក្រទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានសម្រេចដកសញ្ជាតិពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា និងជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់នៅប្រទេសកម្ពុជា។ តាមការពន្យល់របស់រដ្ឋាភិបាលថៃ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញតាមបណ្តោយព្រំដែនថៃ និងកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃឈ្មោះ Thai Enquirer។

រុស្ស៊ី ដោះលែងអ្នកធាក់កង់បារាំងម្នាក់ ដែលជាប់ឃុំជិតពីរខែ ពីបទឆ្លងដែនខុសច្បាប់

ផ្អែកតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novovsti ថ្ងៃព្រហស្បតិ៍ទី ២៣ តុលា អ្នកធាក់កង់ជនជាតិបារាំង លោ

រុស្ស៊ី ដោះលែងអ្នកធាក់កង់បារាំងម្នាក់ ដែលជាប់ឃុំជិតពីរខែ ពីបទឆ្លងដែនខុសច្បាប់

ផ្អែកតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novovsti ថ្ងៃព្រហស្បតិ៍ទី ២៣ តុលា អ្នកធាក់កង់ជនជាតិបារាំង លោក Sofiane Sehili ត្រូវតុលាការរុស្ស៊ីសម្រេច ដោះលែងឲ្យមានសេរីភាពវិញ។ លោក Sofiane Sehili ត្រូវបានអាជ្ញាធររុស្ស៊ី ចាប់ឃុំខ្លួន កាលពីដើមខែកញ្ញា ពីបទជិះកង់ឆ្លងចូលទឹកដីរុស្ស៊ី ដោយខុសច្បាប់។

អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសបង្កើត«រដ្ឋាភិបាល២៣តុលា»ជាផ្លូវការ

ក្រុមអ្នកនយោបាយប្រឆាំង ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៊ី បានបង្កើតរ

អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសបង្កើត«រដ្ឋាភិបាល២៣តុលា»ជាផ្លូវការ

ក្រុមអ្នកនយោបាយប្រឆាំង ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៊ី បានបង្កើតរដ្ឋាភិបាលមួយជាផ្លូវការ ដែលមានឈ្មោះថា«រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា»។ នេះបើតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិតស៊ូ នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែតុលា ឆ្នាំ២០២៥។ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានដាក់ចេញគោលដៅរបស់ខ្លួនចំនួន២៣ចំណុច ដើម្បីផ្លាស់ប្តូរការដឹកនាំក្នុងប្រទេសកម្ពុជា។

តើកម្ពុជាពិតជាមានឆន្ទៈបោសសម្អាតឧក្រិដ្ឋកម្មតាមអនឡាញ?

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានបង្ហាញការប្តេជ្ញាចិត

តើកម្ពុជាពិតជាមានឆន្ទៈបោសសម្អាតឧក្រិដ្ឋកម្មតាមអនឡាញ?

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ដែលកំពុងរីករាលដាលខ្លាំង និងគំរាមកំហែងដល់សុវត្ថិភាពរបស់ពលរដ្ឋ និងជនបរទេស។ ការប្តេជ្ញាចិត្តរបស់កម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្រោយពេលដែលសហគមន៍អន្តរជាតិបន្តចោលក្រសែភ្នែក ចោទកម្ពុជាថា បានបណ្តោយឱ្យក្រុមឧក្រិដ្ឋជនយកប្រទេសកម្ពុជា ធ្វើជាទីតាំងមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយក្នុងតំបន់។ អ្នកវិភាគសង្គមខ្លះមើលឃើញថា ឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា គ្រាន់តែជាការសម្តែងឱ្យល្អមើលមួយពេល តែចុងក្រោយអ្វីៗនឹងត្រឡប់មករកសភាពដើមវិញ។ ប៉ុន្តែ អ្នកជំនាញមួយចំនួនផ្សេងទៀតយល់ថា ការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មអនឡាញដែលកំពុងរីករាលដាលយ៉ាងប្រទាក់ក្រឡា ទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក ពុំមែនជារឿងងាយស្រួល និងផ្តល់លទ្ធផលភ្លាមៗនោះទេ ពោលគឺត្រូវការពេលវេលា។

សហភាពអឺរ៉ុប បើកភ្លើងខៀវ​យកទ្រពសម្បត្តិបង្កករុស្ស៊ី  ទៅឲ្យ អ៊ុយក្រែន ខ្ចី

ជាការបោះ​ជំហាន​ថ្មី​មួយ​ដ៏​សំខាន់​ដែល​ ប្រទេស​សមាជិក​​សហភាពអឺរ៉ុប បាន​ឯកភាព​គ្នា​​​ឲ្យ​

សហភាពអឺរ៉ុប បើកភ្លើងខៀវ​យកទ្រពសម្បត្តិបង្កករុស្ស៊ី  ទៅឲ្យ អ៊ុយក្រែន ខ្ចី

ជាការបោះ​ជំហាន​ថ្មី​មួយ​ដ៏​សំខាន់​ដែល​ ប្រទេស​សមាជិក​​សហភាពអឺរ៉ុប បាន​ឯកភាព​គ្នា​​​ឲ្យ​ប្រើប្រាស់​លុយរុស្ស៊ី ដែល​បង្កក​នៅ​ក្នុង​ធនាគារ​អឺរ៉ុប យក​ទៅឲ្យ​អ៊ុយក្រែន ក្នុង​រូបភាព​ជា​កម្ចីឥណទាន​។ ទន្ទឹម​នឹង​ការ​បើកភ្លើងខៀវឲ្យ​ប្រើទ្រព្យ​​បង្កក​របស់​រុស្ស៊ីនេះ​ ប្រទេស​ម្ព័ន្ធមិត្ត​អឺរ៉ុប​ក៏ត្រូវ​ជួប​ពិភាក្សា​គ្នាជាថ្មី ​អំពីការ​សម្រេច​ប្រគល់​មីស៊ីល​បាញ់​រយៈ​ចម្ងាយឆ្ងាយ ទៅឲ្យ​អ៊ុយក្រែន។  

កម្ពុជាបដិសេធការចោទប្រកាន់ថាបានដកថៃចេញពីគណៈកម្មាធិការឧក្រិដ្ឋកម្មឆ្លងដែន

ប្រតិភូសភាកម្ពុជាបានបដិសេធចំពោះការចោទប្រកាន់ថា កម្ពុជាបានគំាទ្រចិន និងព្យាយាមដកថៃចេញពីស

កម្ពុជាបដិសេធការចោទប្រកាន់ថាបានដកថៃចេញពីគណៈកម្មាធិការឧក្រិដ្ឋកម្មឆ្លងដែន

ប្រតិភូសភាកម្ពុជាបានបដិសេធចំពោះការចោទប្រកាន់ថា កម្ពុជាបានគំាទ្រចិន និងព្យាយាមដកថៃចេញពីសមាសភាពគណៈកម្មាធិការព្រាងសេចក្តីសម្រេចបន្ទាន់ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ (Cyber-scams) នៅអំឡុងមហាសន្និបាត​សហភាព​អន្តរ​សភា​លើក​ទី​១៥១ (IPU)។ សេចក្តីបដិសេធរបស់ប្រតិភូសភាកម្ពុជាដូចនេះ គឺជាការឆ្លើយតបទៅនឹងការចុះផ្សាយរបស់កាសែតថៃ The Nation និងថា ការចោទប្រកាន់នេះគឺមិនត្រឹមត្រូវ និងជាការគំរាមកំហែងដល់ការលើកកម្ពស់សន្តិភាព និងផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងថៃ។

លោក ត្រាំ គំរាមប្រធានាធិបតីកូឡុំប៊ី ក្រោយវាយប្រហារ​សម្លាប់មនុស្ស នៅសមុទ្រ​ប៉ាស៊ីហ្វិក

មនុស្សយ៉ាងហោច ៥នាក់ ទៀត ស្លាប់ ក្រោមស្នាដៃវាយប្រហារបាញ់ប្លោងរបស់សហរដ្ឋអាមេរិក នៅក្នុងយុទ្

លោក ត្រាំ គំរាមប្រធានាធិបតីកូឡុំប៊ី ក្រោយវាយប្រហារ​សម្លាប់មនុស្ស នៅសមុទ្រ​ប៉ាស៊ីហ្វិក

មនុស្សយ៉ាងហោច ៥នាក់ ទៀត ស្លាប់ ក្រោមស្នាដៃវាយប្រហារបាញ់ប្លោងរបស់សហរដ្ឋអាមេរិក នៅក្នុងយុទ្ធនាការកម្ចាត់គ្រឿងញៀនតាមផ្លូវសមុទ្រ នៅការ៉ាអ៊ីប និងនៅប៉ាស៊ីហ្វិក។ ទន្ទឹមនឹងការវាយប្រហារ ២ថ្ងៃជាប់គ្នាមកនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកប្រធានាធិបតីកូឡុំប៊ី ថាជា «ស្តេចត្រាញ់គ្រឿងញៀន» និងបានគំរាមឲ្យ«ប្រុងប្រយ័ត្នខ្លួន»។ សម្តីនេះ ស្រដៀងគ្នានឹងការគំរាមរបស់លោក ត្រាំ ចំពោះប្រធានាធិបតីវ៉េណេស៊ុយអេឡា ដូច្នោះដែរ។

អ្នកនយោបាយខ្មែរបន្តគោរពកិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ប៉ុន្តែក្នុងតម្លៃផ្សេងគ្នា

ថ្ងៃព្រហស្បតិ៍ទី២៣ ខែតុលា ឆ្នាំ២០២៥នេះ គឺជាខួប ៣៤ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន

អ្នកនយោបាយខ្មែរបន្តគោរពកិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ប៉ុន្តែក្នុងតម្លៃផ្សេងគ្នា

ថ្ងៃព្រហស្បតិ៍ទី២៣ ខែតុលា ឆ្នាំ២០២៥នេះ គឺជាខួប ៣៤ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្រាប់ប្រទេសកម្ពុជា។ ក្នុងឱកាសខួប ៣៤ឆ្នាំនេះ អ្នកនយោបាយកម្ពុជា នៅតែចងចាំ និងរម្លឹកខួបកិច្ចព្រមព្រៀងនេះ តាមរូបភាព និងតម្លៃផ្សេងៗគ្នា ដោយខ្លះអបអរតែនៅលើបណ្តាញ​សង្គម និងខ្លះទៀតបានរៀបចំកម្មវិធីជួបជុំគ្នា ថ្លែងសារចងចាំថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាព២៣តុលា។

តើលទ្ធផលនៃកិច្ចប្រជុំJBC អាចកែប្រែស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែរឬទេ?

កិច្ចប្រជុំពិសេសគណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ចំនួន២ថ្ងៃ បានបញ្ចប់ទៅនៅ

តើលទ្ធផលនៃកិច្ចប្រជុំJBC អាចកែប្រែស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែរឬទេ?

កិច្ចប្រជុំពិសេសគណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ចំនួន២ថ្ងៃ បានបញ្ចប់ទៅនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយភាគីកម្ពុជា-ថៃ បានឯកភាពគ្នាចំនួន៧ចំណុច ទាក់ទងទៅនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងចំណោមចំណុចទាំងអស់នោះ ភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវបានលើកយកមកជជែកយ៉ាងលម្អិត។ បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពគ្នាពិនិត្យកែសម្រួលបញ្ចប់បែបបទបច្ចេកទេសសម្រាប់វាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្នពីចន្លោះបង្គោលលេខ៤២-៤៧។ អ្នកតាមដានបញ្ហាព្រំដែនមួយចំនួន បង្ហាញក្តីកង្វល់ថា ការឯកភាពគ្នាអាចធ្វើឲ្យភូមិជោគជ័យ និងភូមិព្រៃចាន់របស់កម្ពុជា ធ្លាក់ទៅក្រោមការកាន់កាប់របស់ថៃ។ តើលទ្ធផលនៃកិច្ចប្រជុំJBCនឹងអាចទៅកែប្រែស្ថានភាពព្រំដែនកម្ពុជា-ថៃ?

សមត្ថកិច្ចកម្ពុជាបន្តចាប់ខ្លួនជនបរទេសជាង៨០នាក់ ក្រោមវត្តមានតំណាងរាស្ត្រកូរ៉េខាងត្បូង

សមត្ថកិច្ចចម្រុះកម្ពុជានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនបរទេសសរុបចំនួន៨៦នាក់​ ក្

សមត្ថកិច្ចកម្ពុជាបន្តចាប់ខ្លួនជនបរទេសជាង៨០នាក់ ក្រោមវត្តមានតំណាងរាស្ត្រកូរ៉េខាងត្បូង

សមត្ថកិច្ចចម្រុះកម្ពុជានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនបរទេសសរុបចំនួន៨៦នាក់​ ក្នុងនោះមានជនជាតិកូរ៉េខាងត្បូងចំនួន ៥៧នាក់ ក្រោយពួកគេបានធ្វើសកម្មភាពឆបោកអនឡាញខុសច្បាប់នៅក្នុងអគារមួយ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការចុះពិនិត្យ និងបង្ក្រាបទីតាំងខាងលើនេះ គឺមានការចូលរួមពិនិត្យដោយផ្ទាល់ពីគណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយតំណាងរាស្ត្របក្សប្រឆាំង និងតំណាងរាស្ត្របក្សកាន់អំណាចកូរ៉េ។

សិល្បៈចម្លាក់ថ្មភ្នំជញ្ជាំងរបស់អ្នកស្រុកព្រះនេត្រព្រះនៅតែពេញនិយម

សិប្បកម្មចម្លាក់ថ្មរបស់អ្នកភូមិភ្នំជញ្ជាំងនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅតែទទ

សិល្បៈចម្លាក់ថ្មភ្នំជញ្ជាំងរបស់អ្នកស្រុកព្រះនេត្រព្រះនៅតែពេញនិយម

សិប្បកម្មចម្លាក់ថ្មរបស់អ្នកភូមិភ្នំជញ្ជាំងនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនខ្មែរ សម្រាប់ជាវរូបចម្លាក់ព្រះពុទ្ធបដិមាធំៗដាក់តាមវត្តអារាម។ ជាជាងចម្លាក់ថ្ម តាំងពីអាយុ ១៤ឆ្នាំ លោក សាន សារ៉ូ លើកឡើងថា សិប្បកម្មចម្លាក់ថ្មភ្នំនេះមិនមែនត្រឹមតែអាចផ្តល់ប្រាក់ចំណូលឱ្យលោកនោះទេ តែវាជារបរពិសេស ដែលបន្សល់ទុកពីដូនតារាប់រយឆ្នាំ និងធ្វើឲ្យលោកក្លាយជាអ្នកបន្តវេនស្នាដៃចម្លាក់ថ្មទាំងនោះ។

លទ្ធផលនៃកិច្ចប្រជុំ GBC ផ្តល់ពន្លឺដល់កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

កិច្ចប្រជុំពិសេសលើកទី២របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងគួឡាឡាំពួ ប្រទេស

លទ្ធផលនៃកិច្ចប្រជុំ GBC ផ្តល់ពន្លឺដល់កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

កិច្ចប្រជុំពិសេសលើកទី២របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានបិទបញ្ចប់ហើយ ក្រោយពីមានការពិភាក្សាគ្នាអស់ពេល១ព្រឹកបន្ថែមទៀត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំពិសេសនេះ ដឹកនាំដោយលោក ទៀ សីហា រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក ណាតតាផុន ណាក់ផានិត រដ្ឋមន្រ្តីការពារជាតិថៃ។ នៅក្នុងកិច្ចប្រជុំពិសេស GBC លើកទី២នេះ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួនរួមមានការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងឆបោកតាមប្រព័ន្ធអនឡាញ និងការដោះមីនមនុស្សធម៌។ បើតាមរដ្ឋមន្រ្តីការពារជាតិកម្ពុជា លោក ទៀ សីហា លទ្ធផលនៃកិច្ចប្រជុំពិសេស GBC លើកទី២នេះក៏ជាចំណុចវិជ្ជមានមួយ ក្នុងការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលគ្រោងធ្វើ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អំឡុងកិច្ចប្រជុំកំពូលអាស៊ាន៕

កម្ពុជា-ថៃ ឯកភាពបោះបង្គោលព្រំដែន និងខណ្ឌសីមាជាក់ស្តែងនៅភូមិជោគជ័យ និងភូមិព្រៃចាន់

នៅទីបំផុតកិច្ចប្រជុំគណៈកម្មាការចម្រុះព្រំដែនគោកកម្ពុជា-ថៃ (JBC) ចំនួន២ថ្ងៃ បានបញ្ចប់នៅថ្ងៃទី

កម្ពុជា-ថៃ ឯកភាពបោះបង្គោលព្រំដែន និងខណ្ឌសីមាជាក់ស្តែងនៅភូមិជោគជ័យ និងភូមិព្រៃចាន់

នៅទីបំផុតកិច្ចប្រជុំគណៈកម្មាការចម្រុះព្រំដែនគោកកម្ពុជា-ថៃ (JBC) ចំនួន២ថ្ងៃ បានបញ្ចប់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយមានលទ្ធផលចំនួន ៧ចំណុច។ សេចក្តីប្រកាសព័ត៌មានរួមកម្ពុជា-ថៃ បានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចមួយចំនួនរួមមាន ការបោះបង្គោលតាមគំរូដើមពីជំនាន់បារាំង និងការចុះវាស់វែងពិនិត្យខណ្ឌសីមាជាក់ស្តែងក្នុងតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញមកសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំ JBCនេះ។

លោក​ហ្សេឡេនស្គី​ ប្រធានាធិបតី​អ៊ុយក្រែន​ទៅ​ស៊ុយអ៊ែត​ដើម្បី​ចុះកិច្ចព្រមព្រៀង​ទិញ​អាវុធ

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី កំពុង​ធ្វើ​ដំណើរ​​មួយ​ជុំ​នៅ​អឺរ៉ុបខាង​ជើង​ នា​​ថ្

លោក​ហ្សេឡេនស្គី​ ប្រធានាធិបតី​អ៊ុយក្រែន​ទៅ​ស៊ុយអ៊ែត​ដើម្បី​ចុះកិច្ចព្រមព្រៀង​ទិញ​អាវុធ

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី កំពុង​ធ្វើ​ដំណើរ​​មួយ​ជុំ​នៅ​អឺរ៉ុបខាង​ជើង​ នា​​ថ្ងៃ​ពុធ​ទី​២២​តុលា ដើម្បី​ស្វែង​រក​ជំនួយ​បន្ថែម​សម្រាប់​មក​ទប់​ទល់​នឹង​រុស្ស៊ី។ នៅ​ប្រទេស​ស៊ុយអែត លោក​ហ្សេឡេនស្គី​ចុះ​កិច្ចព្រមព្រៀង​នាំ​ចេញ​អាវុធ​​ទៅ​អ៊ុយក្រែន។ នៅ​ន័រវេស លោកប្រធានាធិបតីអ៊ុយក្រែន​បាន​ព្រលយ​ឆន្ទៈ​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​លោក​ដូណាល់ត្រាំដែល​ស្នើ​ឱ្យយក​ខ្សែ​សមរភូមិ​បច្ចុប្បន្ន​ជា​គោល នៃ​ការ​ចរចា​ជាមួយ​រុស្ស៊ី​។

ជាប់សង្ស័យក្នុងអំពើឆបោកអនឡាញនៅស្រុកខ្មែរ ​អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃម្នាក់ចុះពីតំណែង

នៅប្រទេស​ថៃ អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក វរភ័គ ធ័ន្យាវង្ស បាន​ប្រកាស​លាចុះ​ពី​តំ

ជាប់សង្ស័យក្នុងអំពើឆបោកអនឡាញនៅស្រុកខ្មែរ ​អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃម្នាក់ចុះពីតំណែង

នៅប្រទេស​ថៃ អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក វរភ័គ ធ័ន្យាវង្ស បាន​ប្រកាស​លាចុះ​ពី​តំណែង នៅ​ថ្ងៃពុធ ទី​២២ ខែតុលា ក្រោយ​ពី​ចូល​កាន់​តួនាទី ជាង​ ១ ខែ​ប៉ុណ្ណោះ​។​ ការសម្រេច​ចុះពី​មុខនាទី​នេះ ធ្វើឡើង​ក្រោយ​ពី ​នាយករដ្ឋមន្ត្រីថៃ បាន​ទាមទារ​ឲ្យ​លោក​អនុរដ្ឋមន្ត្រី ​ស្រាយ​បំភ្លឺសំណុំរឿង​​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​អំពើ​ឆបោក​អនឡាញនៅកម្ពុជា​។​ ​

Get more results via ClueGoal