Cambodia



Some Canadian communities make it mandatory for homeowners to replace lead pipes. Do such bylaws work?

The Canadian Environmental Law Association is recommending that all cities pass bylaws to make it mandatory for property owners to replace lead pipes on their side of the property line. Hamilton has a bylaw aimed at preventing partial lead service-line replac

វេទិកាសេដ្ឋកិច្ច និងវិនិយោគនៅអារ៉ាប៊ីសាអូឌីតផ្តោតលើបញ្ញាសិប្បនិម្មិត និងគម្រោងគ្រាក់ៗ

វេទិកាអន្តរជាតិស្តីពីគំនិតផ្តួចផ្តើមវិនិយោគនាថ្ងៃអនាគត “Future Investment Initiative” បានចាប់បើកពីថ្ងៃទី ២

វេទិកាសេដ្ឋកិច្ច និងវិនិយោគនៅអារ៉ាប៊ីសាអូឌីតផ្តោតលើបញ្ញាសិប្បនិម្មិត និងគម្រោងគ្រាក់ៗ

វេទិកាអន្តរជាតិស្តីពីគំនិតផ្តួចផ្តើមវិនិយោគនាថ្ងៃអនាគត “Future Investment Initiative” បានចាប់បើកពីថ្ងៃទី ២៧ ដល់ថ្ងៃទី៣០ តុលា ២០២៥ នៅប្រទេសអារ៉ាប៊ីសាអូឌីត។ មានការចូលរួមពីសំណាក់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល និងអ្នកជំនួញធំៗជាច្រើនរយនាក់ អារ៉ាប៊ីសាអូឌីតចង់លើកតម្កើងគម្រោងគ្រាក់របស់ប្រទេសផង និងមហិច្ឆតាក្នុងវិស័យបញ្ញាសិប្បនិម្មិតផង។

ចិនសាទរសញ្ញាវិជ្ជមាននៃទំនាក់ទំនងជាមួយរដ្ឋាភិបាលជប៉ុនថ្មី

រដ្ឋាភិបាលក្រុងប៉េកាំង បានកត់សម្គាល់ឃើញពីសញ្ញាវិជ្ជមានក្នុងទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្ម

ចិនសាទរសញ្ញាវិជ្ជមាននៃទំនាក់ទំនងជាមួយរដ្ឋាភិបាលជប៉ុនថ្មី

រដ្ឋាភិបាលក្រុងប៉េកាំង បានកត់សម្គាល់ឃើញពីសញ្ញាវិជ្ជមានក្នុងទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីរបស់ជប៉ុន។ ចំណែកជប៉ុនក៏រំពឹងចង់បានស្ថិរភាពជាមួយចិនដែរ។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចលេខ២និងលេខ៤ក្នុងលោក ចិននិងជប៉ុនគឺជាដៃគូពាណិជ្ជកម្មដ៏ធំចម្បងជាមួយគ្នា តែប្រទេសជិតខាងទាំង២ ត្រូវរួមរឹតដោយបញ្ហា«ស្នាមដំបៅ»ពីអតីតកាល និងជម្លោះភូមិសាស្ត្រនយោបាយ ព្រមទាំងការទាមទារដែនកោះសេនកាគូ ឬទាវយូជាភាសាចិន។

លោក ពូទីន លុបចោលកិច្ចព្រមព្រៀងកាត់បន្ថយការផលិតអាវុធនុយក្លេអ៊ែរជាមួយអាមេរិក

ថ្ងៃ ចន្ទ ទី ២៧ តុលា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់ថ្មី បិទប

លោក ពូទីន លុបចោលកិច្ចព្រមព្រៀងកាត់បន្ថយការផលិតអាវុធនុយក្លេអ៊ែរជាមួយអាមេរិក

ថ្ងៃ ចន្ទ ទី ២៧ តុលា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់ថ្មី បិទបញ្ចប់  កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ស្តីអំពីការកែច្នៃឡើងវិញនូវសារធាតុ Plutonium ដែលសេសសល់ពីសម័យសង្គ្រាមត្រជាក់។ ចុះហត្ថលេខា កាលពីឆ្នាំ ២០០០ កិច្ចព្រមព្រៀងខាងលើនេះ មានកម្មវត្ថុ រារាំងប្រទេសទាំងពីរ កុំឲ្យប្រើប្រាស់សាធាតុ Plutonium ដើម្បីបង្កើនការផលិតអាវុធ នុយក្លេអ៊ែរ។ 

ចិន និងអាស៊ានដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងពេលមានបញ្ហាពន្ធជាមួយអាមេរិក

នៅថ្ងៃអង្គារ ទី២៨ តុលានេះ ចិន និងអាស៊ានបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីការដ

ចិន និងអាស៊ានដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងពេលមានបញ្ហាពន្ធជាមួយអាមេរិក

នៅថ្ងៃអង្គារ ទី២៨ តុលានេះ ចិន និងអាស៊ានបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីការដំឡើងកម្រិតទំនាក់ទំនងពាណិជ្ជកម្មសេរីទ្វេភាគី។ គឺជាការដំឡើងទំនាក់ទំនងពាណិជ្ជកម្មកម្រិតទី៣ របស់ចិនជាមួយអាស៊ានដែលមានផលិតផលសរុបក្នុងស្រុកចំនួន ៣ ៩០០ ពាន់លានដុល្លារ។ តាមរយៈការដំឡើងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ានពេលនេះ ចិនរំពឹងអាចទប់ទល់នឹងការយកពន្ធដ៏ច្រើនសន្ធឹកពីរដ្ឋបាលអាមេរិករបស់លោក ដូ ណាល់ត្រាំ។

នាយករដ្ឋមន្ត្រី​ជប៉ុន​​ប្រកាស​​បើក​ទំព័រ​យុគ​មាស​នៃ​ភាព​ជា​ដៃ​គូទ្វេ​ភាគី​ជាមួយ​អាមេរិក

នៅក្នុងជំនួបលើកទីមួយនាទីក្រុងតូក្យូ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីជី សាណាអេ បានរៀបចំ

នាយករដ្ឋមន្ត្រី​ជប៉ុន​​ប្រកាស​​បើក​ទំព័រ​យុគ​មាស​នៃ​ភាព​ជា​ដៃ​គូទ្វេ​ភាគី​ជាមួយ​អាមេរិក

នៅក្នុងជំនួបលើកទីមួយនាទីក្រុងតូក្យូ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីជី សាណាអេ បានរៀបចំទទួលស្វាគមន៍លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំដោយយកចិត្តទុកដាក់ជាទីបំផុត និងបានប្រកាសបើកទំព័រយុគមាសជាមួយអាមេរិក។ ចំណែកលោកត្រាំក៏បានអបអរលោកស្រី តាកាអ៊ីជី សាណាអេដែលទើបក្លាយជាប្រមុខរដ្ឋាភិបាលភេទស្រីទីមួយរបស់ជប៉ុន។

អាស៊ាននឹងមិនឲ្យអ្នកសង្កេតការណ៍ទៅឃ្លាំមើលការបោះឆ្នោតជាតិនៅភូមា ព្រោះខ្វះការស្រុះស្រួលគ្នា

អាស៊ាននឹងមិនមានសំឡេងរួមមួយសម្រាប់បញ្ជូនក្រុមអ្នកសង្កេតការណ៍របស់ខ្លួនទៅតាមដានឃ្លាំមើលកា

អាស៊ាននឹងមិនឲ្យអ្នកសង្កេតការណ៍ទៅឃ្លាំមើលការបោះឆ្នោតជាតិនៅភូមា ព្រោះខ្វះការស្រុះស្រួលគ្នា

អាស៊ាននឹងមិនមានសំឡេងរួមមួយសម្រាប់បញ្ជូនក្រុមអ្នកសង្កេតការណ៍របស់ខ្លួនទៅតាមដានឃ្លាំមើលការបោះឆ្នោតនៅភូមា ដែលគ្រោងនឹងរៀបចំដោយរបបសឹកនៅចុងខែធ្នូ ឆ្នាំ ២០២៥។ ជាការបោះឆ្នោតសកល ដែលរបបសឹកភូមាប្រកាសរៀបចំ ជាលើកទី១ ក្នុងរយៈពេលជិត៥ឆ្នាំ ពោលគិតចាប់តាំងពីពេលធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។

អាមេរិករំពឹង​ថា​ថៃ​នឹង​ដោះ​លែង​ទាហាន​ខ្មែរ​ភ្លាមៗ​ក្រោយ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួងការ​បរទេសអាមេរិក​ដាក់ក្តី​រំពឹង​ថា​ ប្រទេសថៃ​នឹង​សហការ​ជាមួ

អាមេរិករំពឹង​ថា​ថៃ​នឹង​ដោះ​លែង​ទាហាន​ខ្មែរ​ភ្លាមៗ​ក្រោយ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួងការ​បរទេសអាមេរិក​ដាក់ក្តី​រំពឹង​ថា​ ប្រទេសថៃ​នឹង​សហការ​ជាមួយប្រទេស​​កម្ពុជា​ក្នុ​ង​ការ​ដោះ​លែង​ទាហានខ្មែរ​ទាំង​ ១៨នាក់​ភ្លាមៗបន្ទាប់​ពី​ការ​ចុះ​ហត្ថ​លេខា​លើសេចក្តីថ្លែងការណ៍រួមមួយស្តីពី​​សន្តិ​ភាពរវាងប្រទេសទាំងពីរ​នៅទី​ក្រុង​គូឡា​ឡាំ​ពួ​ ​ប្រទេស​ម៉ាឡេ​ស៊ី​កាល​ពីចុងសប្តាហ៍មុន​។​ នេះ​បើតាម​សេចក្តីរាយការណ៍របស់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ Reuters ​នៅ​ថ្ងៃ​ទី​២៨​ ខែ​តុលា​ ឆ្នាំ២០២៥​។

អ្នកវិភាគ៖វិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា គឺជាការកម្ទេចសំឡេងប្រឆាំងនៅក្នុងព្រឹទ្ធសភា

អ្នកជំនាញផ្នែកច្បាប់ និងនយោបាយកម្ពុជា លោក វ៉ន ចាន់ឡូត បានលើកឡើងថា គោលបំណងនៃការធ្វើវិសោធនកម

អ្នកវិភាគ៖វិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា គឺជាការកម្ទេចសំឡេងប្រឆាំងនៅក្នុងព្រឹទ្ធសភា

អ្នកជំនាញផ្នែកច្បាប់ និងនយោបាយកម្ពុជា លោក វ៉ន ចាន់ឡូត បានលើកឡើងថា គោលបំណងនៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានគោលដៅកម្ទេចសំឡេងបក្សប្រឆាំងនៅក្នុងព្រឹទ្ធសភា។ ការលើកឡើងរបស់អ្នកជំនាញច្បាប់ និងនយោបាយដូចនេះ ធ្វើឡើងស្របពេលដែលព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទៅកាន់រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត។

សហភាពអាហ្វ្រិកបរិហារអំពើឃោរឃៅនិងឧក្រិដ្ឋកម្មសង្គ្រាមនៅស៊ូដង់

ថ្ងៃអង្គារ ទី២៨ តុលា សហភាពអាហ្វ្រិកបានបរិហារអំពើដ៏សាហាវឃោរឃៅនៅស៊ូដង់ និងបានចាត់ទុកជម្លោះប

សហភាពអាហ្វ្រិកបរិហារអំពើឃោរឃៅនិងឧក្រិដ្ឋកម្មសង្គ្រាមនៅស៊ូដង់

ថ្ងៃអង្គារ ទី២៨ តុលា សហភាពអាហ្វ្រិកបានបរិហារអំពើដ៏សាហាវឃោរឃៅនៅស៊ូដង់ និងបានចាត់ទុកជម្លោះប្រដាប់អាវុធនៅស៊ូដង់ថាជា «ឧក្រិដ្ឋកម្មសង្គ្រាម»។ ការបរិហារយ៉ាងដូច្នេះ បាន​ធ្វើឡើង បន្ទាប់ពីកងកម្លាំងយោធារបស់រដ្ឋាភិបាលស៊ូដង់ ប្រកាសដកទ័ពចេញពីភូមិអែល-ហ្វាស់ស្សែរ (El-Facher) ក្នុងតំបន់ដារហ្វួរ។ 

ទំនាក់ទំនងកម្ពុជា-អាមេរិកអាចប្រសើរឡើងវិញ តាមការធ្វើសមយុទ្ធ«ឆ្មាំអង្គរ»?

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អាមេរិកបានប្រកាសពីការព្រមព្រៀងគ្នាជាមួយកម្ពុជាដើម្បីរៀបចំសមយ

ទំនាក់ទំនងកម្ពុជា-អាមេរិកអាចប្រសើរឡើងវិញ តាមការធ្វើសមយុទ្ធ«ឆ្មាំអង្គរ»?

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អាមេរិកបានប្រកាសពីការព្រមព្រៀងគ្នាជាមួយកម្ពុជាដើម្បីរៀបចំសមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ ក្រោយអាក់ខានអស់ជិត ១០ឆ្នាំ។ ក្រៅពីនេះ អាមេរិកក៏បានបញ្ជាក់ថា ខ្លួននឹងលុបចោលបម្រាមដែលហាមលក់អាវុធឲ្យកម្ពុជាដែរ។ បន្ទាប់មក អាមេរិកនឹងបង្កើនចំនួនកៅអីឲ្យសិស្សនិសិ្សតខ្មែរទៅសិក្សាជំនាញកងទ័ពនៅសាលាបណ្ឌិតយោធាអាមេរិកមួយចំនួនទៀតដូចជា បណ្ឌិតសភាយោធាជើងគោក (West Point) ឬបណ្ឌិតសភាទ័ពអាកាស (Air Force Academy)។ ការប្រកាសរបស់អាមេរិកទាំងនេះត្រូវបានអ្នកជំនាញទំនាក់ទំនងអន្តរជាតិយល់ថា គឺជាសញ្ញាវិជ្ជមាននៃការស្តារទំនាក់ទំនង និងទំនុកចិត្តគ្នាឡើងវិញរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ តាមរយៈការប្រកាសបន្តសមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ និងការដកបម្រាមលើការលក់សព្វាវុធមកឲ្យកម្ពុជានាពេលនេះ អាចជាការស្តារ និងលើកកម្ពស់ទំនាក់ទំនងល្វីងជូរចត់រវាងសហរដ្ឋអាមេរិក និងកម្ពុជាដែរឬ?

លោក ដូណាល់ ត្រាំ បដិសេធមិនជួបនាយករដ្ឋមន្ត្រីកាណាដា

ទំនាក់ទំនងអាមេរិក-កាណាដា កាន់តែធ្លាក់ក្នុងសភាពតានតឹងខ្លាំង។ មេដឹកនាំប្រទេសទាំង២ មានវត្តមា

លោក ដូណាល់ ត្រាំ បដិសេធមិនជួបនាយករដ្ឋមន្ត្រីកាណាដា

ទំនាក់ទំនងអាមេរិក-កាណាដា កាន់តែធ្លាក់ក្នុងសភាពតានតឹងខ្លាំង។ មេដឹកនាំប្រទេសទាំង២ មានវត្តមានទាំងអស់គ្នានៅម៉ាឡេស៊ី តែគ្មានឱកាសជួបគ្នា ហើយបើទោះបីជានាយករដ្ឋមន្ត្រីកាណាដាទទូចចង់សុំជួបលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ យ៉ាងណាក្តី។ ក្រោយពីសម្រេចបន្ថែមពន្ធគយលើកាណាដា លោក ដូណាល់ ត្រាំ ថែមទាំងប្រកាសថា មិនចង់ជួបមុខ នាយករដ្ឋមន្ត្រីកាណាដា សម្រាប់រយៈពេលយូរ ទៀតផង។ ​

អ៊ីស្រាអែល​អះអាងថាខ្លួន​មានសិទ្ធិ​វេតូ បដិសេធ​សមាសភាព​កងកម្លាំងអន្តរជាតិ​រក្សាស្ថិរភាពនៅហ្កាហ្សា

នៅក្នុងដំណាក់កាល​បន្ទាប់នៃដំណើរការបទឈប់​បាញ់​នៅហ្កាហ្សា សហរដ្ឋអាមេរិក​បាន​ប្រកាសបង្កើត

អ៊ីស្រាអែល​អះអាងថាខ្លួន​មានសិទ្ធិ​វេតូ បដិសេធ​សមាសភាព​កងកម្លាំងអន្តរជាតិ​រក្សាស្ថិរភាពនៅហ្កាហ្សា

នៅក្នុងដំណាក់កាល​បន្ទាប់នៃដំណើរការបទឈប់​បាញ់​នៅហ្កាហ្សា សហរដ្ឋអាមេរិក​បាន​ប្រកាសបង្កើត កងកម្លាំង​អន្តរជាតិ​ដើម្បីរក្សាស្ថិរភាព ដែលនឹងមានការចូលរួម​ពី​បណ្តាប្រទេសមួយចំនួន​។ ថ្ងៃអាទិត្យ​ទី​២៦តុលា លោកនេតាន់យ៉ាហ៊ូ​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បានអះអាងថា អ៊ីស្រាអែល​មានសិទ្ធិវេតូ បដិសេធមិន​ឲ្យ​ប្រទេសណាមួយ ​ចូលរួមនៅក្នុងសមាសភាព​នៃកងកម្លាំងអន្តរជាតិ​នេះ​។

កម្ពុជាចាប់ផ្តើមដកអាវុធធុនធ្ងន់ចេញពីព្រំដែន បន្ទាប់ពីមានការព្រមព្រៀងជាមួយថៃនៅម៉ាឡេស៊ី

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឲ្

កម្ពុជាចាប់ផ្តើមដកអាវុធធុនធ្ងន់ចេញពីព្រំដែន បន្ទាប់ពីមានការព្រមព្រៀងជាមួយថៃនៅម៉ាឡេស៊ី

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កម្ពុជា និងថៃបានឯកភាពគ្នាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ នៅក្រោមការឃ្លាំមើលរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីយប់ថ្ងៃអាទិត្យទី២៦តុលា។ បើតាមអ្នកនាំពាក្យខាងលើ ការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ដោយដកមួយផ្នែកនៃជំហានទី១ ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ ទោះយ៉ាងណា អ្នកជំនាញកិច្ចការអន្តរជាតិ នៅតែបារម្ភពីជំហររបស់ភាគីថៃ ដើម្បីអនុវត្តតាមសេចក្តីថ្លែងការណ៍រួមនោះ ដ្បិតថា ថៃជារឿយៗចុះហត្ថលេខាតែលើក្រដាស តែការអនុវត្តផ្សេង។

តើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅម៉ាឡេស៊ីមានទម្ងន់ប៉ុណ្ណា?

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើសេ

តើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅម៉ាឡេស៊ីមានទម្ងន់ប៉ុណ្ណា?

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ អ្នកវិភាគបញ្ហានយោបាយ និងសង្គមកម្ពុជាមើលឃើញថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ គឺជាការបោះជំហានទៅមុខប្រកបដោយភាពកក់ក្តៅ ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ។ ជាក្តីសង្ឃឹម ដែលសំអាងទៅលើឥទ្ធិពលរបស់លោក ដូណាល់ ត្រាំ។ ទន្ទឹមគ្នានេះ ក្រុមអ្នកវិភាគក៏នៅមានក្តីបារម្ភដែរចំពោះដំណើរការអនុវត្តកិច្ចព្រមព្រៀង ខណៈចិនត្រូវបានគេផាត់ចោលពីព្រឹត្តិការណ៍ដ៏សំខាន់នេះ៕

លោក ត្រាំ បន្តទស្សនកិច្ចនៅជប៉ុន ដោយសង្ឃឹមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

ក្រោយបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៊ី ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន ប្រធានាធិបតីអាមេរិក លោក ដ

លោក ត្រាំ បន្តទស្សនកិច្ចនៅជប៉ុន ដោយសង្ឃឹមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

ក្រោយបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៊ី ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្តបំពេញទស្សនកិច្ច១ជុំអាស៊ី ដោយបន្តចុះចតនៅជប៉ុន មុននឹងទៅកូរ៉េខាងត្បូង។ តាមជើងហោះហើរទៅទីក្រុងតូក្យូ  ចៅហ្វាយសេតវិមានអាមេរិករូបនេះ បានប្រកាសក្តីសង្ឃឹមអំពីលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយមហាយក្សចិន និងថា ចង់ជួបមេដឹកនាំកូរ៉េខាងជើង ជាថ្មីម្តងទៀត។​

រដ្ឋាភិបាលក្រៅប្រទេសអាចមានភាពស្របច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាដែរឬទេ?

ក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេស ដែលដឹកនាំដោយលោក សម រង្ស៊ី នៅថ្ងៃសៅរ៍ទី២៥តុលា បានប្រកាសចា

រដ្ឋាភិបាលក្រៅប្រទេសអាចមានភាពស្របច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាដែរឬទេ?

ក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេស ដែលដឹកនាំដោយលោក សម រង្ស៊ី នៅថ្ងៃសៅរ៍ទី២៥តុលា បានប្រកាសចាប់ផ្តើមដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា។ ក្រុមអ្នកនយោបាយប្រឆាំង បញ្ជាក់ថា ការបង្កើតរដ្ឋាភិបាលពីក្រៅប្រទេសជាកិច្ចការចាំបាច់ដើម្បីសង្រ្គោះកម្ពុជាចេញពីរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន។ តើរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី អាចមានភាពស្របច្បាប់ និងប្រជែងជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដោយរបៀបណា?

មនុស្សជាង១ពាន់នាក់រត់ចូលទឹកដីថៃ ក្រោយពីយោធាភូមាវាយឆ្មក់មជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយ

ប្រតិបត្តិការបង្ក្រាបរបស់កងទ័ពភូមាទៅលើមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយនៅក្នុងប្រទេស បានបណ្តាលឲ

មនុស្សជាង១ពាន់នាក់រត់ចូលទឹកដីថៃ ក្រោយពីយោធាភូមាវាយឆ្មក់មជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយ

ប្រតិបត្តិការបង្ក្រាបរបស់កងទ័ពភូមាទៅលើមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយនៅក្នុងប្រទេស បានបណ្តាលឲ្យមនុស្សជាង ១ពាក់នាក់ ដែលភាគច្រើនជាជាតិចិនរត់ចេញពីប្រទេសភូមា ឆ្លងចូលទឹកដីថៃ។ នេះបើតាមការប្រកាសរបស់អាជ្ញាធរថៃ កាលពីល្ងាចថ្ងៃសុក្រទី២៤តុលា។

ជម្លោះព្រំដែនខ្មែរ-ថៃក្លាយជាប្រធានបទថ្មីលេចធ្លោ ក្នុងជំនួបកំពូលអាស៊ាននៅម៉ាឡេស៊ី

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ​ប្រទេសម៉ាឡេស៊ី ចាប់ផ្តើមពីថ្ងៃអាទិត្យ ទ

ជម្លោះព្រំដែនខ្មែរ-ថៃក្លាយជាប្រធានបទថ្មីលេចធ្លោ ក្នុងជំនួបកំពូលអាស៊ាននៅម៉ាឡេស៊ី

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ​ប្រទេសម៉ាឡេស៊ី ចាប់ផ្តើមពីថ្ងៃអាទិត្យ ទី២៦រហូត​ដល់​ថ្ងៃអង្គារទី​២៨តុលា។ កិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី១នាព្រឹកថ្ងៃអាទិត្យនេះ ផ្តើមឡើង​ជាមួយ​កិច្ចប្រជុំរវាងប្រទេសជាសមាជិកទាំង ១០ប្រទេស និង​ការប្រកាសជាផ្លូវការទទួលស្គាល់ទីម័រខាងកើតជាសមាជិកទី ១១របស់អាស៊ាន។ ប៉ុន្តែ ជាការកត់សម្គាល់ សំណុំរឿងជម្លោះព្រំដែនខ្មែរ-ថៃបានក្លាយជាប្រធានបទថ្មី និងលេចធ្លោរជាងគេនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥នេះ។ ជុំវិញព័ត៌មាននេះ យើងមានបទអន្តរាគមន៍របស់ អោ ស្រីពេជ្រ ដែលកំពុងចុះយកព័ត៌មានផ្ទាល់ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ប្រជុំអាស៊ាន២០២៥៖ លោក លី ចែម៉្យុង បារម្ភពីកំណើននៃករណីឆបោកអនឡាញលើពលរដ្ឋកូរ៉េ

នៅចំពោះមុខមេដឹកនាំអាស៊ានទាំង ១១ប្រទេស ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម៉្យុង នាថ្ងៃទី២៧

ប្រជុំអាស៊ាន២០២៥៖ លោក លី ចែម៉្យុង បារម្ភពីកំណើននៃករណីឆបោកអនឡាញលើពលរដ្ឋកូរ៉េ

នៅចំពោះមុខមេដឹកនាំអាស៊ានទាំង ១១ប្រទេស ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម៉្យុង នាថ្ងៃទី២៧តុលានេះ បានលើកឡើងពីក្តីបារម្ភជុំវិញឧក្រិដ្ឋកម្មឆ្លងដែន ពិសេសឧក្រិដ្ឋកម្មតាមអនឡាញលើពលរដ្ឋកូរ៉េ បន្ទាប់ពីផ្ទុះករណីស្លាប់យុវជនកូរ៉េម្នាក់នៅប្រទេសកម្ពុជា។ លោក លី ចែម៉្យុង បានអះអាងថា កូរ៉េខាងត្បូងនឹងមិនបន្ធូរដៃឡើយក្នុងរឿងនេះ។ បើតាមលោក លីអាជ្ញាធរកូរ៉េកំពុងមានចំណាត់ការច្បាប់តឹងរ៉ឹង និងការទូតជាបន្តបន្ទាប់ដើម្បីការពារនិងសង្គ្រោះពលរដ្ឋខ្លួនដែលបានក្លាយជាគោលដៅរបស់ពួកឧក្រិដ្ឋជន។

អាមេរិកប្រកាសដកបម្រាមការលក់សព្វាវុធឱ្យកម្ពុជា និងព្រមព្រៀងធ្វើសមយុទ្ធ«ឆ្មាំអង្គរ» ឡើងវិញ

សេតវិមានសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី ២៦ ខែតុលាថា រដ្ឋបាល

អាមេរិកប្រកាសដកបម្រាមការលក់សព្វាវុធឱ្យកម្ពុជា និងព្រមព្រៀងធ្វើសមយុទ្ធ«ឆ្មាំអង្គរ» ឡើងវិញ

សេតវិមានសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី ២៦ ខែតុលាថា រដ្ឋបាលអាមេរិកនឹងលុបចោលបម្រាមលើការលក់សព្វាវុធមកឱ្យប្រទេសកម្ពុជា ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងរៀបចំសមយុទ្ធ«ឆ្មាំអង្គរ»ឡើងវិញ ក្រោយអាក់ខានអស់ជិត១០ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ សេតវិមានបានបន្ថែមថា សហរដ្ឋអាមេរិកនឹងបង្កើនកៅអីឱ្យសិស្សនិសិ្សតខ្មែរទៅសិក្សាជំនាញកងទ័ពនៅសាលាបណ្ឌិតយោធាអាមេរិកមួយចំនួនទៀតដូចជា បណ្ឌិត​សភា​យោធា​ជើងគោក​ (West Point)  និង បណ្ឌិត​សភា​ទ័ព​អាកាស​ (Air Force Academy)។

លោក ហ៊ុន សែនថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាលទ្ធផលផ្លែផ្ការបស់រាជរដ្ឋាភិបាល

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានប្រតិកម្មភ្លាមៗទៅនឹងកិច្ចព្រមព្រៀងដែលកម្ពុជា និងថៃ

លោក ហ៊ុន សែនថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាលទ្ធផលផ្លែផ្ការបស់រាជរដ្ឋាភិបាល

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានប្រតិកម្មភ្លាមៗទៅនឹងកិច្ចព្រមព្រៀងដែលកម្ពុជា និងថៃទើបចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ បើតាមលោកហ៊ុនសែន កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាផ្លែផ្កាសម្រេចបានរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកហ៊ុន ម៉ាណែត។

អ្នកជំនាញកិច្ចការអន្តរជាតិ ចង់ឃើញកម្ពុជាជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសទីម័រខាងកើត

នៅទីបំផុតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន)មានសមាជិកសរុបចំនួន១១ប្រទេស បន្ទាប់ព

អ្នកជំនាញកិច្ចការអន្តរជាតិ ចង់ឃើញកម្ពុជាជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសទីម័រខាងកើត

នៅទីបំផុតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន)មានសមាជិកសរុបចំនួន១១ប្រទេស បន្ទាប់ពីប្រទេសទីម័រខាងកើតបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី។ ក្នុងនាមជាសមាជិកពេញសិទ្ធិថ្មីរបស់អាស៊ាននាពេលនេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយកម្ពុជាចង់ឃើញ កម្ពុជាជំរុញទំនាក់ទំនងទ្វេភាគីជាមួយទីម័រខាងកើត តាមរយៈការបង្កើននូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងអប់រំ។

អាជ្ញាធរកំពុងពិនិត្យបំណែកគ្រាប់បែកចង្កោមដែលផ្ទុះសម្លាប់កុមារាម្នាក់នៅខេត្តព្រះវិហារ

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរមីនបានរាយការណ៍ថា មានកុមារាម្នាក់បានស្លាប់បាត់បង់ជីវិ

អាជ្ញាធរកំពុងពិនិត្យបំណែកគ្រាប់បែកចង្កោមដែលផ្ទុះសម្លាប់កុមារាម្នាក់នៅខេត្តព្រះវិហារ

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរមីនបានរាយការណ៍ថា មានកុមារាម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតត្រូវជាឪពុកបានរងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកចង្កោមស្ថិតនៅភូមិបង្គោលលេខ៨ នាឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងសេចក្តីរាយការណ៍បឋមពីអាជ្ញាធរមីន បច្ចុប្បន្ននេះ ជនរងគ្រោះដែលកំពុងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ១៦ មករា ខេត្តព្រះវិហារ។ ដោយឡែក អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានបញ្ជាក់ថា អាជ្ញាធរមីនកំពុងពិនិត្យមើលបំណែកនៃគ្រាប់ដែលបានផ្ទុះ ដើម្បីកំណត់ថា ជាគ្រាប់បែកចាស់បន្សល់ពីសម័យសង្គ្រាម ឬជាគ្រាប់ដែលសល់ពីសង្គ្រាម៥ថ្ងៃជាមួយប្រទេសថៃកាលពីខែកក្កដា ឆ្នាំ២០២៥។

លោក ត្រាំ៖ ទាហានខ្មែរទាំង១៨នាក់ នឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

«ទាហានខ្មែរទាំង១៨នាក់នឹងត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ»។ នេះជាការថ្

លោក ត្រាំ៖ ទាហានខ្មែរទាំង១៨នាក់ នឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

«ទាហានខ្មែរទាំង១៨នាក់នឹងត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ»។ នេះជាការថ្លែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ក្នុងអំឡុងពេលនៃការមានកិច្ចប្រជុំអាស៊ាន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ដោយនិយាយចំៗមិនលាក់លៀមលោក ដូណាល់ ត្រាំ បានអះអាងថាលោកបានយកបញ្ហាពន្ធគយមកជជែកជាមួយមេដឹកនាំកម្ពុជា-ថៃ ដើម្បីជំរុញឲ្យប្រទេសទាំងពីរបញ្ចប់ការផ្ទុះសង្គ្រាមដាក់គ្នាទៅវិញទៅមក។ ចៅហ្វាយសេតវិមានរូបនេះ ក៏មិនភ្លេចបញ្ជាក់ពីជំហររបស់អាមេរិកក្នុងការជំរុញឲ្យមានសន្តិភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ាន និងក្នុងពិភពលោកទាំងមូល៕

ព្រះមាតារបស់ព្រះមហាក្សត្រថៃបានសោយទិវង្គត ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា

ព្រះមហាក្សត្រី ស៊ីរីគីត ដែលជាមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន បានយាងចូលព្រះទិវង្គត នៅយប

ព្រះមាតារបស់ព្រះមហាក្សត្រថៃបានសោយទិវង្គត ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា

ព្រះមហាក្សត្រី ស៊ីរីគីត ដែលជាមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន បានយាងចូលព្រះទិវង្គត នៅយប់ថ្ងៃសុក្រ ទី២៤ តុលា ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា ដោយរោគាពាធ នៅមន្ទីពេទ្យ ជូឡាឡុងកន ទីក្រុងបាងកក។ ព្រះបរមរាជវាំងថៃបានចេញសេចក្តីប្រកាសភ្លាមៗថា ពិធីកាន់ទុក្ខព្រះបរមសពព្រះមហាក្សត្រី ស៊ីរីគីត នឹងត្រូវធ្វើរយៈពេល ១ឆ្នាំ។

បន្ទាប់ពីបាត់តំណែងប្រធានាធិបតី ​លោកអង់ឌ្រី រ៉ាហ្សូលីណាត្រូវ​រដ្ឋាភិបាលថ្មី​ដកសញ្ជាតិម៉ាដាហ្កាស្កាមួយទៀត

នៅម៉ាដាហ្កាស្កា បន្ទាប់ពី​ត្រូវមេកងអង្គរក្ស​ដណ្តើម​អំណាចកាលពី​ថ្ងៃទី​១៧​តុលា អតីត​ប្រធា

បន្ទាប់ពីបាត់តំណែងប្រធានាធិបតី ​លោកអង់ឌ្រី រ៉ាហ្សូលីណាត្រូវ​រដ្ឋាភិបាលថ្មី​ដកសញ្ជាតិម៉ាដាហ្កាស្កាមួយទៀត

នៅម៉ាដាហ្កាស្កា បន្ទាប់ពី​ត្រូវមេកងអង្គរក្ស​ដណ្តើម​អំណាចកាលពី​ថ្ងៃទី​១៧​តុលា អតីត​ប្រធានាធិបតី លោក​អង់ឌ្រី រ៉ាហ្សូលីណា​ដែល​បាត់ខ្លួន​ពីប្រទេស​ ត្រូវ​រដ្ឋាភិបាល​ថ្មីចេញក្រឹត្យ​ដកហូត​សញ្ជាតិ​មួយទៀត។ ក្រឹត្យ​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្រ្តីស្តីទី ត្រូវ​បានចុះផ្សាយ​ក្នុង​ព្រឹត្តិប័ត្រផ្លូវការ​កាលពីថ្ងៃសុក្រទី ២៤​តុលា និង​ចុះផ្សាយ​ដោយ​វិទ្យុបារាំងអន្តរជាតិ RFI។

កម្មវិធី Prince Mobile ត្រូវបានក្រុមហ៊ុនអាមេរិកលុបចេញពី App Store និងPlay Store

កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ(Banking App) របស់ធនាគារព្រីនស៍ ត្រូវបានដកចេញពីកម្មវិធីដំឡើងក្នុងA

កម្មវិធី Prince Mobile ត្រូវបានក្រុមហ៊ុនអាមេរិកលុបចេញពី App Store និងPlay Store

កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ(Banking App) របស់ធនាគារព្រីនស៍ ត្រូវបានដកចេញពីកម្មវិធីដំឡើងក្នុងApp Store និងPlay Store បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសប្រកាសដាក់ទណ្ឌកម្ម និងបានរឹបអូសទ្រព្យសម្បត្តិជាប្រាក់ឌីជីថល គ្រីបតូ ជាង១៥ពាន់លានដុល្លាររបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប។ ប៉ុន្តែសម្រាប់កម្មវិធីទូរស័ព្ទPrince Mobile ដែលអតិថិជនបានដំឡើងរួច គឺនៅតែអាចធ្វើប្រតិបត្តិការបានដដែល និងប្រើប្រាស់សេវាកម្មឌីជីថលរបស់ធនាគារបានដូចធម្មតា។

អ្នកជំនាញថា បញ្ហាព្រំដែនខ្មែរ-ថៃ ជាប្រធានបទក្តៅសម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ

កិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ (អាស៊ាន) នៅប្រទេសម៉ាឡេស៊ី នឹងត្រូវច

អ្នកជំនាញថា បញ្ហាព្រំដែនខ្មែរ-ថៃ ជាប្រធានបទក្តៅសម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ

កិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ (អាស៊ាន) នៅប្រទេសម៉ាឡេស៊ី នឹងត្រូវចាប់ផ្តើមនៅថ្ងៃអាទិត្យទី២៦តុលាស្អែកនេះ។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ និងវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជា ផ្តល់ការកត់សម្គាល់ថា បញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ នឹងក្លាយជាប្រធានបទដ៏ក្តៅនៃការជជែកគ្នារវាងមេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនោះ។

ហេតុអ្វីបានជារដ្ឋាភិបាលត្រូវចាយលុយដល់ទៅ១០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦?

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ

ហេតុអ្វីបានជារដ្ឋាភិបាលត្រូវចាយលុយដល់ទៅ១០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦?

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៦ ដែលគ្រោងចំណាយជាង១០ពាន់លានដុល្លារ។ ចំនួននេះបានកើន ៧,៦% បើធៀបនឹងឆ្នាំ២០២៥ ដែលមានទឹកប្រាក់ ៩ពាន់៤រយលានដុល្លារ។ ស្របពេលមានការបង្កើនខ្ទង់ចំណាយលើប្រតិបត្តិការរបស់ក្រសួង និងស្ថាប័នរដ្ឋនីមួយៗ រដ្ឋាភិបាលក៏បានព្យាករផងដែរចំពោះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ដែលនឹងមានកំណើនក្នុងរង្វង់ ៥% ជាមួយអត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំស្ថិតក្នុងរង្វង់ ២,៨%។ អ្នកតាមដានសង្គមកម្ពុជាលើកឡើងថា មូលហេតុដែលរដ្ឋាភិបាលបង្កើនកញ្ចប់ថវិកាជាតិ គឺក្នុងហេតុផលចង់ពង្រឹងវិស័យការពារជាតិ និងវិស័យអាទិភាពមួយចំនួនទៀត។ ក្នុងន័យនេះ អ្នកតាមដានសង្គមស្នើឲ្យ  រដ្ឋាភិបាលគួរគិតគូរពិចារណាឲ្យបានល្អិតល្អន់នៅក្នុងការបង្កើនការចំណាយថវិកាជាតិ ជាពិសេសការកាត់បន្ថយមន្រ្តីនយោបាយ និងរៀបចំពង្រឹងប្រសិទ្ធភាពការងារ។

កូនខ្មែរនៅបារាំង​ស្លុតចិត្ត និង​ស្រាក់ដៃគ្នាជួយជនភៀសសឹកខ្មែរនៅព្រំដែន​ខ្មែរថៃ

យុវជនកូនខ្មែរនៅបារាំងមួយក្រុមបាននាំយកខ្សែវីដេអូថតបាននៅជំរំភៀសសឹកក្នុងប្រទេសកម្ពុជាមកចា

កូនខ្មែរនៅបារាំង​ស្លុតចិត្ត និង​ស្រាក់ដៃគ្នាជួយជនភៀសសឹកខ្មែរនៅព្រំដែន​ខ្មែរថៃ

យុវជនកូនខ្មែរនៅបារាំងមួយក្រុមបាននាំយកខ្សែវីដេអូថតបាននៅជំរំភៀសសឹកក្នុងប្រទេសកម្ពុជាមកចាក់បញ្ចាំងជូនទស្សនិកជនបារាំង និងខ្មែរ​ នៅរោងល្ខោន  Jacques Prévert​ក្នុងទីក្រុង Aulnay sous bois។ ខ្សែភាពយន្តឯកសារខ្លីរយៈពេលជាង៣០នាទីថតដោយឈាង រ៉េមី និយាយពីជំរំជនភៀសសឹកនៅវត្តពោធិ៍ ៥ពាន់ដើមក្នុងខេត្តព្រះវិហារ។ នៅទីនោះ រ៉េមី រួមជាមួយថោង តារាបាននាំយកជំនួយស្បៀង កន្ទេលទៅចែកជូនប្រជាជនដែលបោះតង់ជ្រកបណ្តោះអាសន្ន នៅក្រោយរត់គេចចេញពីសង្រ្គាមប្រយុទ្ធគ្នានៅព្រំដែនខ្មែរថៃ កាលពីខែ កក្កដាកន្លងទៅ។ 

ថៃដកសញ្ជាតិលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដោយចោទថាពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ

រដ្ឋាភិបាលថៃ នៅថ្ងៃសុក្រទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានសម្រេចដកសញ្ជាតិពីលោកអ្នកឧកញ៉ា លី យ៉ុងផាត

ថៃដកសញ្ជាតិលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដោយចោទថាពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ

រដ្ឋាភិបាលថៃ នៅថ្ងៃសុក្រទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានសម្រេចដកសញ្ជាតិពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា និងជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់នៅប្រទេសកម្ពុជា។ តាមការពន្យល់របស់រដ្ឋាភិបាលថៃ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញតាមបណ្តោយព្រំដែនថៃ និងកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃឈ្មោះ Thai Enquirer។

រុស្ស៊ី ដោះលែងអ្នកធាក់កង់បារាំងម្នាក់ ដែលជាប់ឃុំជិតពីរខែ ពីបទឆ្លងដែនខុសច្បាប់

ផ្អែកតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novovsti ថ្ងៃព្រហស្បតិ៍ទី ២៣ តុលា អ្នកធាក់កង់ជនជាតិបារាំង លោ

រុស្ស៊ី ដោះលែងអ្នកធាក់កង់បារាំងម្នាក់ ដែលជាប់ឃុំជិតពីរខែ ពីបទឆ្លងដែនខុសច្បាប់

ផ្អែកតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novovsti ថ្ងៃព្រហស្បតិ៍ទី ២៣ តុលា អ្នកធាក់កង់ជនជាតិបារាំង លោក Sofiane Sehili ត្រូវតុលាការរុស្ស៊ីសម្រេច ដោះលែងឲ្យមានសេរីភាពវិញ។ លោក Sofiane Sehili ត្រូវបានអាជ្ញាធររុស្ស៊ី ចាប់ឃុំខ្លួន កាលពីដើមខែកញ្ញា ពីបទជិះកង់ឆ្លងចូលទឹកដីរុស្ស៊ី ដោយខុសច្បាប់។

អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសបង្កើត«រដ្ឋាភិបាល២៣តុលា»ជាផ្លូវការ

ក្រុមអ្នកនយោបាយប្រឆាំង ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៊ី បានបង្កើតរ

អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសបង្កើត«រដ្ឋាភិបាល២៣តុលា»ជាផ្លូវការ

ក្រុមអ្នកនយោបាយប្រឆាំង ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៊ី បានបង្កើតរដ្ឋាភិបាលមួយជាផ្លូវការ ដែលមានឈ្មោះថា«រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា»។ នេះបើតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិតស៊ូ នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែតុលា ឆ្នាំ២០២៥។ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានដាក់ចេញគោលដៅរបស់ខ្លួនចំនួន២៣ចំណុច ដើម្បីផ្លាស់ប្តូរការដឹកនាំក្នុងប្រទេសកម្ពុជា។

Get more results via ClueGoal