Cambodia



Trump aims for ‘fantastic relationship’ during meeting with Xi in South Korea (VIDEO)

US President Donald Trump and Chinese President Xi Jinping are meeting in Busan, South Korea Read Full Article at RT.com

លីកាដូ៖ អ្នកប្រើបណ្តាញសង្គម១៦នាក់ត្រូវបានចាប់ខ្លួន នៅអំឡុងជម្លោះព្រំដែនខ្មែរ-ថៃ

អង្គការការពារសិទ្ធិមនុស្សលីកាដូបានកត់ត្រាក្នុងរបាយការណ៍របស់ខ្លួនថា នៅក្នុងអំឡុងពេលដែលជម

លីកាដូ៖ អ្នកប្រើបណ្តាញសង្គម១៦នាក់ត្រូវបានចាប់ខ្លួន នៅអំឡុងជម្លោះព្រំដែនខ្មែរ-ថៃ

អង្គការការពារសិទ្ធិមនុស្សលីកាដូបានកត់ត្រាក្នុងរបាយការណ៍របស់ខ្លួនថា នៅក្នុងអំឡុងពេលដែលជម្លោះព្រំដែនកម្ពុជា និងថៃកើនកម្តៅខ្លាំង មានអ្នកកាសែត និងអ្នកប្រើប្រាស់បណ្តាញសង្គមចំនួន១៦នាក់ ត្រូវបានចាប់ខ្លួន។ នៅមុនអង្គការលីកាដូចេញរបាយការណ៍ទៅទៀត អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ថា កម្ពុជាមិនបានបិទសិទ្ធិសេរីភាពបញ្ចេញមតិនោះទេ ពោលគឺកម្ពុជាគោរពតាមស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជា និងឯកសារអន្តរជាតិផ្សេងៗទៀត ស្តីពីការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។

មេបក្សប្រឆាំងតៃវ៉ាន់ ជំទាស់​គម្រោង​បង្កើនថវិកាយោធា

នៅតៃវ៉ាន់ ប្រធានគណបក្ស​ប្រឆាំង​ថ្មី ដែលទើបតែចូល​កាន់តំណែង​​ បានប្រកាសជំទាស់​គម្រោង​ដំឡើង

មេបក្សប្រឆាំងតៃវ៉ាន់ ជំទាស់​គម្រោង​បង្កើនថវិកាយោធា

នៅតៃវ៉ាន់ ប្រធានគណបក្ស​ប្រឆាំង​ថ្មី ដែលទើបតែចូល​កាន់តំណែង​​ បានប្រកាសជំទាស់​គម្រោង​ដំឡើង​កញ្ចប់​ថវិកាក្នុង​​វិស័យ​ការពារ​ជាតិ។ ការ​ជំទាស់នេះ ដោយ​សំអាង​ថា រដ្ឋបាល​ក្រុង​តៃប៉ិ​ គ្មាន​លទ្ធភាព​គ្រប់​គ្រាន់។ តៃវ៉ាន់មិនមែនជាម៉ាស៊ីនផលិតក្រដាសប្រាក់ទេ​។ នេះបើតាម​ មេដឹកនាំ​គណ​បក្សប្រឆាំង​ដដែល​ ដោយ​ដាស់តឿន​ថា គម្រោង​បង្កើន​ថវិកាយោធាតៃវ៉ាន់ អាច​នឹង​បំផ្លាញ​សន្តិភាព​។​  

ព្រឹទ្ធសភាកម្ពុជាចាត់ទុកការផ្សាយរបស់ The Nation ជុំវិញសន្និបាតIPUថា ជាការប្រឌិត

នៅ​ថ្ងៃទី​២៩ ខែ​តុលា ​ឆ្នាំ​២០២៥ ព្រឹទ្ធសភា​កម្ពុជា​បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ​ដោយ​សំដែ

ព្រឹទ្ធសភាកម្ពុជាចាត់ទុកការផ្សាយរបស់ The Nation ជុំវិញសន្និបាតIPUថា ជាការប្រឌិត

នៅ​ថ្ងៃទី​២៩ ខែ​តុលា ​ឆ្នាំ​២០២៥ ព្រឹទ្ធសភា​កម្ពុជា​បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ​ដោយ​សំដែង​ការ​ខក​ចិត្តយ៉ាង​ខ្លាំង​នឹង​ការ​ផ្សាយ​របស់​សារព័ត៌​មាន​ថៃ​The Nation ដែលថា​ប្រធាន​រដ្ឋសភា​កម្ពុជា​នាំ​មុខ​ប្រធាន​រដ្ឋសភា​ថៃ​ នៅ​ប្រទេស​ហុងគ្រី ​សម្រាប់​កិច្ច​ពិភាក្សា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​។​ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​កម្ពុជា ​ចាត់​ទុក​ការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ​នេះ​ ថា​មិន​ត្រឹម​តែ​បំភ្លៃ​ការ​ពិត​ប៉ុណ្ណោះទេ​ តែ​បង្ហាញ​ពី​កង្វះ​ការយល់​ដឹង​ និង​បក​ស្រាយ​ខុស​ដោយ​ចេតនា ​ពី​នីតិ​វិធី​ផ្លូវ​ការ​ និង​ឯកសារ​នានា​របស់​សន្និ​បាត​ IPU​។

កម្ពុជាបន្តសហការជាមួយអាមេរិកលើការប្រឆាំងអំពើឆបោកតាមអនឡាញនិងឧក្រិដ្ឋកម្មនានា

នៅថ្ងៃទី៣១ ខែតុលាឆ្នាំ​២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត តាមរយៈទំព័រហ្វេសប៊ុកផ្

កម្ពុជាបន្តសហការជាមួយអាមេរិកលើការប្រឆាំងអំពើឆបោកតាមអនឡាញនិងឧក្រិដ្ឋកម្មនានា

នៅថ្ងៃទី៣១ ខែតុលាឆ្នាំ​២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកបានឲ្យដឹងថា លោកទើបជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក។ បើតាមនាយករដ្ឋមន្ត្រីកម្ពុជា ក្នុង​កិច្ចសន្ទនានេះ សមភាគីទាំងពីរ​បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI របស់អាមេរិក ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ហេតុអ្វីវិនិយោគិនកម្ពុជានៅបន្តស្ទាក់ស្ទើរដាក់ទុនពង្រីកផលិតកម្មក្នុងស្រុក?

នៅក្នុងរបត់ដែលកម្ពុជាកំពុងបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃ អ្នកជំនាញផ្នែកសេដ្ឋកិច្ចម

ហេតុអ្វីវិនិយោគិនកម្ពុជានៅបន្តស្ទាក់ស្ទើរដាក់ទុនពង្រីកផលិតកម្មក្នុងស្រុក?

នៅក្នុងរបត់ដែលកម្ពុជាកំពុងបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ចរន្តនៃការវិនិយោគនៅក្នុងស្រុកមានសន្ទុះកើនឡើង។ បើទោះជាមានការកើនឡើង អ្នកសេដ្ឋកិច្ចនៅកត់សម្គាល់ឃើញថា ចរន្តនៃការបណ្តាក់ទុនរបស់អ្នកវិនិយោគក្នុងស្រុកនៅមានកម្រិត។ នៅមានកម្រិត ក៏ព្រោះតែ មានឧបសគ្គមួយចំនួនដែលអ្នកជំនួញក្នុងស្រុកបន្តជួបប្រទះ គឺកង្វះផ្នែកបច្ចេកទេស តម្លៃដើមនៃការផលិតនៅស្ថិតក្នុងកម្រិតខ្ពស់ ការខ្វះខាតការគាំពារ និងការទ្រទ្រង់បន្ថែមពីរដ្ឋាភិបាល។

កម្ពុជា និងថៃ ឯកភាពកែសម្រួលដក ប្រព័ន្ធកាំជ្រួចហ្វូង កាំភ្លើងធំ និងរថពាសដែកពីព្រំដែន

កម្ពុជា និងថៃ ចាប់ផ្តើមដកសព្វាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនជួរមុខនៃប្រទេសទាំងពីរ ក្នុងដំណ

កម្ពុជា និងថៃ ឯកភាពកែសម្រួលដក ប្រព័ន្ធកាំជ្រួចហ្វូង កាំភ្លើងធំ និងរថពាសដែកពីព្រំដែន

កម្ពុជា និងថៃ ចាប់ផ្តើមដកសព្វាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនជួរមុខនៃប្រទេសទាំងពីរ ក្នុងដំណាក់កាលទី១ ពីថ្ងៃទីសៅរ៍ទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រទេសទាំងពីរបានឯកភាពគ្នាយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំរវាងមេយោធភូមិភាគទី៤របស់កម្ពុជា និងមេយោធភូមិភាគទី២របស់ថៃ កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាកែសម្រួលលើការដកអាវុធធុនធ្ងន់ ដោយត្រូវដកប្រព័ន្ធកាំជ្រួចហ្វូង កាំភ្លើងធំគ្រប់ប្រភេទ និងរថពាសដែកចេញពីព្រំដែននៃប្រទេសទាំងពីរ។

លោក គឹម ចាន់បញ្ញា៖ ជំរំភៀសសឹកក្នុងខេត្តព្រះវិហារចំនួន១៥កន្លែងត្រូវបិទ ក្រោយពលរដ្ឋវិលទៅភូមិឋានវិញ

អាជ្ញាធរខេត្តព្រះវិហារនៅថ្ងៃទី១ ខែវិច្ឆិកាបានឱ្យដឹងថា មណ្ឌលសុវត្ថិភាពចំនួន១៥កន្លែងក្នុង

លោក គឹម ចាន់បញ្ញា៖ ជំរំភៀសសឹកក្នុងខេត្តព្រះវិហារចំនួន១៥កន្លែងត្រូវបិទ ក្រោយពលរដ្ឋវិលទៅភូមិឋានវិញ

អាជ្ញាធរខេត្តព្រះវិហារនៅថ្ងៃទី១ ខែវិច្ឆិកាបានឱ្យដឹងថា មណ្ឌលសុវត្ថិភាពចំនួន១៥កន្លែងក្នុងខេត្តព្រះវិហារត្រូវបានបិទ ក្រោយពេលពលរដ្ឋដែលជាជនភៀសសឹកបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេរៀងៗខ្លួនវិញ និងបន្ទាប់ពីស្ថានការណ៍នៅព្រំដែនវិលមករកភាពប្រក្រតីឡើងវិញ។ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារលោក គឹម ចាន់បញ្ញា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា គិតមកទល់ពេលនេះ ជនភៀសសឹកជាង១ម៉ឺនគ្រួសារបានចាកចេញពីតំបន់សុវត្ថិភាពស្ទើរអស់ទាំងស្រុង។ ដូច្នេះ អាជ្ញាធរនឹងបង្រួមមណ្ឌលសុវត្ថិភាពទាំង១៥កន្លែងនោះ មកនៅត្រឹម៨កន្លែងវិញ ដើម្បីត្រៀមទុក ប្រសិនបើមានសភាពការណ៍មិនស្រួលកើតឡើងវិញ។ បើតាមលោក គឹម ចាន់បញ្ញា ថ្វីបើស្ថានភាពល្អប្រសើរក្តី អាជ្ញាធរនឹងនៅតែបន្តយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងសុខមាលភាពរបស់ពលរដ្ឋ។

រដ្ឋមន្ត្រីការពារចិនប្រាប់សមាភាគីអាមេរិកថា ចង់ឃើញប្រទេសទាំង២ទុកចិត្តគ្នាទៅវិញទៅមក

រដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិក បានជួបប្រជុំគ្នាទ្វេរភាគី​ នៅកូឡាឡាំពួរ កាលពីថ្ងៃទី​៣

រដ្ឋមន្ត្រីការពារចិនប្រាប់សមាភាគីអាមេរិកថា ចង់ឃើញប្រទេសទាំង២ទុកចិត្តគ្នាទៅវិញទៅមក

រដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិក បានជួបប្រជុំគ្នាទ្វេរភាគី​ នៅកូឡាឡាំពួរ កាលពីថ្ងៃទី​៣១តុលា នៅក្នុងឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន។ ក្នុងពេលប្រជុំ រដ្ឋមន្ត្រីការពារជាតិចិន បានអំពាវនាវថាសុំ​ឲ្យប្រទេសទាំង​២ មានទំនុកចិត្តចំពោះគ្នា​។ តែទន្ទឹមនេះ ចិន​សូមប្រាប់ទៅអាមេរិក​ថា ត្រូវតែប្រុងប្រយ័ត្ន នៅក្នុងការនិយាយស្តី​ ជុំវិញ​សំណុំរឿងតៃវ៉ាន់។​

សិង្ហបុរីរឹបអូសទ្រព្យសម្បត្តិមហាសេដ្ឋីខ្មែរដើមកំណើតចិន ចេន ហ្ស៊ី ជាង ១១៥ លានដុល្លារ

បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស ដល់វេន សិង្ហបុរី ដែលប្រកាសរឹបអូសទ្រព្យសម្បត្តិរបស់មហាស

សិង្ហបុរីរឹបអូសទ្រព្យសម្បត្តិមហាសេដ្ឋីខ្មែរដើមកំណើតចិន ចេន ហ្ស៊ី ជាង ១១៥ លានដុល្លារ

បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស ដល់វេន សិង្ហបុរី ដែលប្រកាសរឹបអូសទ្រព្យសម្បត្តិរបស់មហាសេដ្ឋីខ្មែរដើមកំណើតចិន អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលពាក់ព័ន្ធនឹងអំពើក្លែងបន្លំ និង​លាង​សម្អាត​លុយ។ ប៉ូលិសសិង្ហបុរីបានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលអាជ្ញាធររឹបអូសមានចំនួនជាង ១១៥ លានដុល្លារអាមេរិក។ ​

មន្ទិលនិងការព្រួយបារម្ភ បន្ទាប់ពី​លោកដូណាល់ ត្រាំ ប្រកាស​បើក​ការ​សាក​ល្បង​នុយក្លេអ៊ែរឡើងវិញ

ការប្រកាស​របស់​​លោកដូណាល់ ត្រាំ ដែលថាលោក​នឹងអនុញ្ញាត​ឲ្យកងទ័ពអាមេរិក បើកការសាកល្បងសព្វាវ

មន្ទិលនិងការព្រួយបារម្ភ បន្ទាប់ពី​លោកដូណាល់ ត្រាំ ប្រកាស​បើក​ការ​សាក​ល្បង​នុយក្លេអ៊ែរឡើងវិញ

ការប្រកាស​របស់​​លោកដូណាល់ ត្រាំ ដែលថាលោក​នឹងអនុញ្ញាត​ឲ្យកងទ័ពអាមេរិក បើកការសាកល្បងសព្វាវុធនុយក្លេអ៊ែរឡើងវិញនោះ បានបង្ក​ជាមន្ទិលសង្ស័យ ព្រមទាំងការព្រួយបារម្ភជាខ្លាំង​ ស្តីពីការបើកទ្វារចំហ ឲ្យមាន​ការប្រណាំងប្រជែងអាវុធមហាប្រល័យនេះ​។ អង្គការសមាគម​តំណាងជនរងគ្រោះ​ដោយ​គ្រាប់បែកបរមាណូ បានរួមគ្នា​ផ្ញើលិខិតជាបន្តបន្ទាប់​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ជំទាស់តវ៉ាយ៉ាងម៉ឺងម៉ាត់​បំផុត ទៅនឹង​គម្រោង​សាកល្បង​អាវុធនុយក្លេអ៊ែរ។

កម្ពុជា និងថៃចុះហត្ថលេខាលើឯកសារសម្រួលទីតាំងអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ

នៅរសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ មេយោធភូមិភាគ៤របស់កម្ពុជា និងមេយោធភូមិភាគទី២របស់ថៃបា

កម្ពុជា និងថៃចុះហត្ថលេខាលើឯកសារសម្រួលទីតាំងអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ

នៅរសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ មេយោធភូមិភាគ៤របស់កម្ពុជា និងមេយោធភូមិភាគទី២របស់ថៃបានជួបជជែកគ្នាស្តីពីការកែសម្រួលទីតាំងអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះព្រំដែនរវាងប្រទេសទាំង ២។ កិច្ចប្រជុំនេះធ្វើឡើងនៅច្រកព្រំដែនអូរស្មាច់ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានកិច្ចប្រជុំមួយរវាងលេខាធិការដ្ឋានគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៅព្រឹកថ្ងៃសុក្រដដែលនេះ។

រុស្ស៊ីថា ការសាកល្បងបរិក្ខារយោធារបស់ខ្លួនថ្មីៗនេះ មិនមែនជាការធ្វើតេស្តអាវុធនុយក្លេអ៊ែរ

ថ្ងៃព្រហស្បតិ៍ ទី ៣០ តុលា វិមានក្រេមឡាំង បានបន្ធូរបន្ថយពាក្យសំដីរបស់ខ្លួន ដោយអះអាងថា ការ បា

រុស្ស៊ីថា ការសាកល្បងបរិក្ខារយោធារបស់ខ្លួនថ្មីៗនេះ មិនមែនជាការធ្វើតេស្តអាវុធនុយក្លេអ៊ែរ

ថ្ងៃព្រហស្បតិ៍ ទី ៣០ តុលា វិមានក្រេមឡាំង បានបន្ធូរបន្ថយពាក្យសំដីរបស់ខ្លួន ដោយអះអាងថា ការ បាញ់ពិសោធ យានដ្រូនមុជទឹក និង មីស៊ីលបណ្តែត កាលពីថ្ងៃ អាទិត្យ និង ថ្ងៃពុធ កន្លងទៅ មិនមែនជាការធ្វើតេស្ត អាវុធនុយក្លេអ៊ែរ ដោយផ្ទាល់នោះឡើយ ។ ការផ្លាស់ប្តូរគោលជំហរភ្លាមៗដូច្នេះ ប្រព្រឹត្តទៅ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យ ក្រសួងការពារជាតិអាមេរិក ចាប់សាកល្បងឡើងវិញជាបន្ទាន់ នូវអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី ៣០ តុលា។

នៅពេល​មនុស្សជំនាន់ក្រោយស្នងបន្តវេន​ចលនា​តស៊ូនៅក្រៅប្រទេស

កាលពីថ្ងៃសៅរ៍កន្លងទៅ លោកសមរង្ស៊ី​បាន​ប្រកាស​បង្កើត​ជាផ្លូវការ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្

នៅពេល​មនុស្សជំនាន់ក្រោយស្នងបន្តវេន​ចលនា​តស៊ូនៅក្រៅប្រទេស

កាលពីថ្ងៃសៅរ៍កន្លងទៅ លោកសមរង្ស៊ី​បាន​ប្រកាស​បង្កើត​ជាផ្លូវការ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា។ ក្នុង​ចំណោម​មនុស្ស​ប្រមាណ​៥០០នាក់​ដែលមានវត្តមាន​នៅក្នុង​សាលប្រជុំ​រៀបចំ​ក្នុងទីក្រុង​ប៉ារីស​ មាន​អ្នកចូលរួម​ជិត​១០០នាក់​ដែលបានធ្វើដំណើរ​មកពីបរទេស ដូចជា ស៊ុយអែត ស្វ៊ីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា នូវែលសេឡង់ ជប៉ុន និង​កូរ៉េខាងត្បូង។ នៅមុនធ្វើដំណើរ​ត្រលប់ទៅប្រទេស​ដែលខ្លួនរស់នៅ ក្រុមប្រតិភូខ្មែរ​ដែលមួយចំនួន​ជា​សមាជិក​របស់​រដ្ឋាភិបាល​ក្រៅប្រទេស​បាន​ធ្វើដំណើរ​ទៅ​ធ្វើទស្សនកិច្ច​នៅ​វត្ត​ពោធិ៍វង្ស ជាយក្រុង​ប៉ារីស។ តើអ្នកចូលរួម​ក្នុង​រដ្ឋាភិបាល​កម្ពុជាឯករាជ្យ​២៣​តុលា​ជាអ្នកណា ហើយហេតុអ្វីបាន​ជាពួកគេ​ទាំងនោះ​សម្រេចចិត្ត​ចូលរួម​ក្នុង​រដ្ឋាភិបាលក្រៅប្រទេស? យើងស្តាប់​បទយកការណ៍​របស់​ឈាង បុប្ផាដែល​​បានទៅជួបសម្ភាសន៍នៅ​វត្ត​ពោធិវង្ស។

មេដឹកនាំចិន និងកាណាដា​សម្រុះ​សម្រួល​គ្នា​ឡើង​វិញ ក្រោយឈ្លោះគ្នា ៨ឆ្នាំ

បន្ទាប់ពីខកខានមិនបានជួបគ្នាតាំងពីឆ្នាំ២០១៧ មក មេដឹកនាំចិន និងកាណាដាបានជួបប្រាស្រ័យទាក់ទង

មេដឹកនាំចិន និងកាណាដា​សម្រុះ​សម្រួល​គ្នា​ឡើង​វិញ ក្រោយឈ្លោះគ្នា ៨ឆ្នាំ

បន្ទាប់ពីខកខានមិនបានជួបគ្នាតាំងពីឆ្នាំ២០១៧ មក មេដឹកនាំចិន និងកាណាដាបានជួបប្រាស្រ័យទាក់ទងគ្នាឡើងវិញជាលើកទី១ នៅថ្ងៃសុក្រ ទី៣១ តុលា។ នាឱកាសប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងប្រទេសកូរ៉េខាងត្បូង ប្រធានាធិបតីចិនបានប្រកាសអញ្ជើញ នាយករដ្ឋមន្ត្រីកាណាដា ឲ្យទៅធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសចិនទៀតផង។ ភ្លាមៗ មេដឹកនាំកាណាដា បានទទួលការអញ្ជើញដោយរីករាយ និងប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយគ្នាឡើងវិញ។

សកម្មជនសង្គម លោក ហ៊ុន យុទ្ធ រងការចោទប្រកាន់ពីបទញុះញង់ជាលើកទី៣

សាលាដំបូងខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥ បានសម្រេចចោទប្រកាន់សកម្មជនសង្គម

សកម្មជនសង្គម លោក ហ៊ុន យុទ្ធ រងការចោទប្រកាន់ពីបទញុះញង់ជាលើកទី៣

សាលាដំបូងខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥ បានសម្រេចចោទប្រកាន់សកម្មជនសង្គម ជនមានពិការភាពមួយរូប គឺលោក ហ៊ុន យុទ្ធ ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ការស​ម្រេចនេះធ្វើឡើង បន្ទាប់ពីលោក ហ៊ុន យុទ្ធ បានបញ្ចេញមតិតាមបណ្តាញសង្គមជាបន្តបន្ទាប់ រិះគន់ការប្រើប្រាស់ពន្ធនាគារធ្វើជា​រនាំងបិទសិទ្ធិ​សេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ លោក ហ៊ុន យុទ្ធ ត្រូវប្រឈមនឹងការជាប់គុកជាលើកទី៣ នៅក្នុងសំណុំរឿងចោទប្រកាន់ពីបទញុះញង់។

ពលរដ្ឋតំបន់អង្គរមិនដាច់ចិត្តផ្លាស់ប្តូរទីលំនៅ តែក៏មិនជំទាស់នឹងសំណើអាជ្ញាធរដែរ

ពលរដ្ឋរស់នៅក្នុងតំបន់អង្គរជាច្រើនគ្រួសារនៅពុំទាន់ទទួលយកការដោះដូរដីដោយស្ម័គ្រចិត្ត ដែលអា

ពលរដ្ឋតំបន់អង្គរមិនដាច់ចិត្តផ្លាស់ប្តូរទីលំនៅ តែក៏មិនជំទាស់នឹងសំណើអាជ្ញាធរដែរ

ពលរដ្ឋរស់នៅក្នុងតំបន់អង្គរជាច្រើនគ្រួសារនៅពុំទាន់ទទួលយកការដោះដូរដីដោយស្ម័គ្រចិត្ត ដែលអាជ្ញាធរបានរៀបចំឲ្យនៅឡើយទេ។ ការមិនដាច់ចិត្តរើទៅទីតាំងថ្មីដោយពួកគេយល់ថា ទីតាំងបច្ចុប្បន្នអាចឱ្យពួកគេប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរ បើធៀបនឹងតំបន់រុនតាឯកដែលអាជ្ញាធរផ្តល់ជូន។ ពលរដ្ឋមិនព្រមចាកចេញមើលឃើញថា តំបន់រុនតាឯកគ្មានដង្ហើមសេដ្ឋកិច្ចទេ។ តែទន្ទឹមគ្នានេះ ពួកគេក៏មិនហ៊ានជំទាស់នឹងសំណើរបស់អាជ្ញាធរក្នុងការរុះរើផ្ទះ ដោយត្រឹមហ៊ានលើកពីកង្វល់ផ្លូវច្បាប់។

ទូតអាល្លឺម៉ងប្រចាំកម្ពុជាថា កម្ពុជានឹងលែងបារម្ភពីឯកជនភាពអនឡាញ

តំណាងស្ថានទូតអាល្លឺម៉ងប្រចាំកម្ពុជា លោក Gidon Windecker បានលើកឡើងថា លុះត្រាណាតែកម្ពុជាមានក្របខណ្ឌច្

ទូតអាល្លឺម៉ងប្រចាំកម្ពុជាថា កម្ពុជានឹងលែងបារម្ភពីឯកជនភាពអនឡាញ

តំណាងស្ថានទូតអាល្លឺម៉ងប្រចាំកម្ពុជា លោក Gidon Windecker បានលើកឡើងថា លុះត្រាណាតែកម្ពុជាមានក្របខណ្ឌច្បាប់រឹងមាំទើបការបារម្ភពីឯកជនភាពអនឡាញ និងការការពារទិន្នន័យរបស់អ្នកប្រើប្រាស់អ៊ីនធ័រនែតនៅកម្ពុជាអាចដោះស្រាយបាន។ លោក Gidon Windecker បានថ្លែងយ៉ាងដូចនេះនៅក្នុងវេទិកាអ៊ីនធ័រនែតភ្នំពេញឆ្នាំ ២០២៥ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់អនាគតឌីជីថលនៅកម្ពុជាប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន»។ សម្រាប់លោក Gidon Windecker កម្ពុជាកំពុងបោះជំហានទៅរកការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស។ តែពលរដ្ឋខ្មែរមួយចំនួន ពិសេសអ្នករស់នៅតាមទីជនបទនៅមានការខ្វះខាតផ្នែកអក្ខរកម្មឌីជីថលនៅឡើយ។

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យចុះឈ្មោះសិស្ស​វិលត្រឡប់ពីថៃ និងធានាសុវត្ថិភាពសាលារៀនតាមព្រំដែន

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងអប់រំសហការជាមួយភាគីពាក់ព័ន្ធ ចុះស្រង

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យចុះឈ្មោះសិស្ស​វិលត្រឡប់ពីថៃ និងធានាសុវត្ថិភាពសាលារៀនតាមព្រំដែន

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងអប់រំសហការជាមួយភាគីពាក់ព័ន្ធ ចុះស្រង់ស្ថិតិកុមារ និងសិស្សានុសិស្ស ដែលវិលត្រឡប់ពីប្រទេសថៃវិញឲ្យបានច្បាស់លាស់ និងជំរុញឲ្យពួកគេ​ចុះឈ្មោះចូលរៀនថ្មី ឬចូលរៀនបន្តនៅតាមសាលារៀន។ តាមលោក ហ៊ុន ម៉ាណែត ក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធត្រូវតែសម្របសម្រួល និងរៀបចំសម្រួលការចុះឈ្មោះ​​សិស្សានុសិស្ស​​ដែលមកពីប្រទេសថៃ ដោយពុំចាំបាច់ទាមទារឯកសារដូចជា​ សំបុត្រកំណើត សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬសំបុត្រពេទ្យនោះទេ។​

វៀតណាមប្រឈមនឹង​ទឹកជំនន់កាន់តែ​ធ្ងន់ធ្ងរ ដោយហេតុតែ​បម្រែបម្រូលអាកាសធាតុនិងការចាក់​បេតុង

ពីមួយឆ្នាំទៅ​មួយឆ្នាំ​ វៀតណាម​បានរងគ្រោះ ​ដោយ​គ្រោះធម្មជាតិ​ ខ្យល់ព្យុះ ទឹកជំនន់ កាន់តែធ្

វៀតណាមប្រឈមនឹង​ទឹកជំនន់កាន់តែ​ធ្ងន់ធ្ងរ ដោយហេតុតែ​បម្រែបម្រូលអាកាសធាតុនិងការចាក់​បេតុង

ពីមួយឆ្នាំទៅ​មួយឆ្នាំ​ វៀតណាម​បានរងគ្រោះ ​ដោយ​គ្រោះធម្មជាតិ​ ខ្យល់ព្យុះ ទឹកជំនន់ កាន់តែធ្ងន់ធ្ងរ​។ មហន្តរាយធម្ម ​​ជាតិទាំងនេះ បានបណ្តាលឲ្យ​មនុស្ស​រាប់លាននាក់ត្រូវភៀសខ្លួន បាត់បង់ផ្ទះសំបែង ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងបាន​ធ្វើ​ឲ្យខាតបង់ប្រាក់​អស់រាប់សិបលានដុល្លារ​។ ផ្អែកតាមអ្នកជំនាញ  ភូមិសាស្ត្រវៀតណាម បូកបន្ថែមនឹង​បម្រែ​បម្រួល​​អាកាសធាតុ ព្រមទាំង​ការសាងសង់​​ចាក់បេតុងគ្រប់ទីកន្លែងផងនោះ គឺជាកត្តាគួបផ្សំ​ដែលធ្វើ​ឲ្យ​ប្រទេសនេះ រងគ្រោះកាន់តែខ្លាំង កាន់តែធ្ងន់ធ្ងរទៅថ្ងៃអនាគត​។

លោកដូណាល់ត្រាំ ថាជំនួបជាមួយលោកស៊ីជីនពីង បានទទួលជោគជ័យធំ

​ជំនួបរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីងនៅកូរ៉េខាងត្បូងដែល

លោកដូណាល់ត្រាំ ថាជំនួបជាមួយលោកស៊ីជីនពីង បានទទួលជោគជ័យធំ

​ជំនួបរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីងនៅកូរ៉េខាងត្បូងដែលពិភពលោករង់ចាំតាមដានបំផុតទទួលបានជោគជ័យយ៉ាងធំធេង។ នេះបើតាមប្រសាសន៍របស់លោកដូណាល់ត្រាំ ដោយប្រកាសគ្រោងធ្វើដំណើរទៅប្រទេសចិននៅខែមេសា ឆ្នាំ២០២៦ ខាងមុខ។ តែអ្វីជាការកត់សម្គាល់ ប្រមុខដឹកនាំទាំងពីរមិនធ្វើបានសេចក្តីថ្លែងការណ៍រួមនៅក្រោយជំនួបទេ។

លោក​ដូណាល់ ត្រាំ បញ្ជាឲ្យ​កងទ័ពអាមេរិកសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ​​ ដើម្បីឆ្លើយតបនឹងលោក​ពូទីន

ប៉ុន្មាននាទី​មុននឹងជួបប្រជុំ​ជាមួយ​លោក​ស៊ី ជីនពីង នៅប៊ូសាន់ លោកដូណាល់ ត្រាំ បានប្រកាសថា លោ

លោក​ដូណាល់ ត្រាំ បញ្ជាឲ្យ​កងទ័ពអាមេរិកសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ​​ ដើម្បីឆ្លើយតបនឹងលោក​ពូទីន

ប៉ុន្មាននាទី​មុននឹងជួបប្រជុំ​ជាមួយ​លោក​ស៊ី ជីនពីង នៅប៊ូសាន់ លោកដូណាល់ ត្រាំ បានប្រកាសថា លោក​បាន​ចេញបញ្ជា​ឲ្យ​កងទ័ពអាមេរិក ចាប់ផ្តើមបើកការសាកល្បងអាវុធនុយក្លេអ៊ែរថ្មីៗ ដែល​អាមេរិក​បានខានធ្វើ ប្រមាណជាង​៣០ឆ្នាំមកហើយ​។ ការប្រកាសរបស់លោក​ដូណាល់ ត្រាំ នេះ គឺជាសារឆ្លើយតបទៅនឹងការប្រកាសអួតរបស់​លោកពូទីន ប៉ុន្មាន​ថ្ងៃជាប់ៗគ្នាមកនេះ ដែលថារុស្ស៊ីបាន​សាកល្បងមីស៊ីលនុយក្លេអ៊ែរ​ និងដ្រូនមុជទឹក​ដើរដោយ​ប្រព័ន្ធ​​នុយក្លេអ៊ែរ ដ៏ទំនើបបំផុ​ត។

អ្នកសេដ្ឋកិច្ច៖ កម្ពុជានឹងទទួលបានផលបន្ថែមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក

នៅ​ថ្ងៃ​ទី​២៦​ ខែ​តុលា ឆ្នាំ​២០២៥​ កម្ពុជា ​និង​អាមេរិក​បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្

អ្នកសេដ្ឋកិច្ច៖ កម្ពុជានឹងទទួលបានផលបន្ថែមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក

នៅ​ថ្ងៃ​ទី​២៦​ ខែ​តុលា ឆ្នាំ​២០២៥​ កម្ពុជា ​និង​អាមេរិក​បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មបដិការ​ដើម្បី​លុប​បំបាត់​រនាំង​ពន្ធ​លើមុខ​ទំនិញ​សំខាន់ៗ​មួយ​ចំនួន​ និង​ពង្រីក​ពាណិជ្ជ​កម្ម​ទ្វេភាគី​។​ បើ​តាមសេច​ក្តី​ថ្លែង​ការណ៍​រួម​ កម្ពុជា​នឹង​លុប​ចោល​ពន្ធ​នាំចូល​ទាំង​អស់​លើ​ផលិត​ផល​ឧស្សាហ​កម្ម​ អាហារ​ និង​កសិកម្ម​របស់​អាមេរិក​ដែល​នាំ​ចូល​កម្ពុជា​។​ ចំណែក​ អា​មេរិក​នៅតែ​រក្សា​ពន្ធ​ ១៩% ​លើទំ​និញ​របស់​កម្ពុជា​ដដែល ​តែនឹង​បន្ថយ​មក​នៅ​ពន្ធ​សូន្យ​ចំពោះ​ផលិត​ផល​មួយ​ចំនួន​ដែល​បាន​ចុះបញ្ជី​ក្នុង​បទ​បញ្ជា​ប្រតិ​បត្តិថ្មីៗ​នេះ​។​ សម្រាប់​អ្នក​ជំនាញ​សេដ្ឋ​កិច្ច ​កម្ពុជា​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​បន្ថែម​ទៀត​ពី​លើ​កិច្ច​ព្រមព្រៀង​នេះ​។

ឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា៖ សិង្ហបុរីកំពុងតាមចាប់ខ្លួនជនជាតិសិង្ហបុរី និងម៉ាឡេស៊ីជាង៣០នាក់

សមត្ថកិច្ចសិង្ហបុរី កំពុងតាមចាប់ខ្លួនបណ្តាញក្រុមឧក្រិដ្ឋជនឆបោកអនឡាញក្នុងប្រទេសកម្ពុជាសរ

ឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា៖ សិង្ហបុរីកំពុងតាមចាប់ខ្លួនជនជាតិសិង្ហបុរី និងម៉ាឡេស៊ីជាង៣០នាក់

សមត្ថកិច្ចសិង្ហបុរី កំពុងតាមចាប់ខ្លួនបណ្តាញក្រុមឧក្រិដ្ឋជនឆបោកអនឡាញក្នុងប្រទេសកម្ពុជាសរុបចំនួន ៣៤នាក់ ដែលមានជនជាតិសិង្ហបុរីចំនួន២៧នាក់ និងជនជាតិម៉ាឡេស៊ីចំនួន ៧នាក់។ នេះបើយោងតាមការចុះផ្សាយដោយទូរទស្សន៍សិង្ហបុរី CNA នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៥។ ក្រុមជនសង្ស័យទាំង ៣៤នាក់ ខាងលើ បានឆបោកប្រាក់ពីជនរងគ្រោះជាជនជាតិសិង្ហបុរី គិតជាទឹកប្រាក់ប្រមាណ ៣១លានដុល្លារអាមេរិក តាមរយៈការក្លែងបន្លំធ្វើជាមន្ត្រីរដ្ឋាភិបាលរបស់សិង្ហបុរី។

ព្រឹទ្ធសភាកម្ពុជាទាត់ចោលការផ្សាយថា ប្រធានសភាកម្ពុជានាំមុខប្រធានសភាថៃ

នៅ​ថ្ងៃទី​២៩ ខែ​តុលា ​ឆ្នាំ​២០២៥ ព្រឹទ្ធសភា​កម្ពុជា​បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ​ដោយ​សំដែ

ព្រឹទ្ធសភាកម្ពុជាទាត់ចោលការផ្សាយថា ប្រធានសភាកម្ពុជានាំមុខប្រធានសភាថៃ

នៅ​ថ្ងៃទី​២៩ ខែ​តុលា ​ឆ្នាំ​២០២៥ ព្រឹទ្ធសភា​កម្ពុជា​បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ​ដោយ​សំដែង​ការ​ខក​ចិត្តយ៉ាង​ខ្លាំង​នឹង​ការ​ផ្សាយ​របស់​សារព័ត៌​មាន​ថៃ​The Nation ដែលថា​ប្រធាន​រដ្ឋសភា​កម្ពុជា​នាំ​មុខ​ប្រធាន​រដ្ឋសភា​ថៃ​ នៅ​ប្រទេស​ហុងគ្រី ​សម្រាប់​កិច្ច​ពិភាក្សា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​។​ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​កម្ពុជា ​ចាត់​ទុក​ការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ​នេះ​ ថា​មិន​ត្រឹម​តែ​បំភ្លៃ​ការ​ពិត​ប៉ុណ្ណោះទេ​ តែ​បង្ហាញ​ពី​កង្វះ​ការយល់​ដឹង​ និង​បក​ស្រាយ​ខុស​ដោយ​ចេតនា ​ពី​នីតិ​វិធី​ផ្លូវ​ការ​ និង​ឯកសារ​នានា​របស់​សន្និ​បាត​ IPU​។

ចិនទើបលូកមាត់ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជា-ថៃ

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានពិភាក្សាអំពីជម្លោះកម្ពុជា-

ចិនទើបលូកមាត់ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជា-ថៃ

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានពិភាក្សាអំពីជម្លោះកម្ពុជា-ថៃជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នៅកិច្ចសន្ទនាទល់មុខគ្នាដែលធ្វើឡើងនៅកូរ៉េខាងត្បូងនាថ្ងៃព្រហស្បតិ៍ ទី៣០ តុលានេះ ភាគីទាំងពីរបានលើកឡើងពីតួនាទីរបស់ប្រទេសចិនក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់ដើម្បីដោះស្រាយជម្លោះព្រំដែននៃប្រទេសជាសមាជិកអាស៊ានទាំងពីរនេះ។

ហេតុអ្វីចិនបង្ហាញជំហរយឺតយ៉ាវចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ?

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ចិនបានចេញមុខអះអាងថា ទីក្រុង​ប៉េកាំងបានប្រើវិធីផ្ទា

ហេតុអ្វីចិនបង្ហាញជំហរយឺតយ៉ាវចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ?

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ចិនបានចេញមុខអះអាងថា ទីក្រុង​ប៉េកាំងបានប្រើវិធីផ្ទាល់របស់ខ្លួនក្នុងការជួយឲ្យកម្ពុជា និងថៃទទួលបានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី២៦ តុលានៅក្នុងប្រទេសម៉ាឡេស៊ី។ នេះជាសម្តីចេញពីមាត់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីងប្រាប់ទៅប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំនៅក្នុងជំនួបទ្វេភាគីនៅប្រទេសកូរ៉េខាងត្បូង។ តាំងពីកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពគូឡាឡាំពួកាលពីថ្ងៃអាទិត្យ ទី២៦ តុលាមក នេះជាលើកទី១ ដែលចិនបានបញ្ចេញប្រតិកម្មដូចនេះ។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ​កត់​សម្គាល់​ថា ការដែលចិនបញ្ចេញប្រតិកម្មយឺតយ៉ាវក៏ព្រោះតែចង់រក្សាអព្យាក្រឹតរបស់ខ្លួននៅក្នុងជម្លោះព្រំដែនខ្មែរ-ថៃ។

នគរបាល​ប្រេស៊ីល​ចុះបង្ក្រាប​ក្រុម​ជួញដូរគ្រឿងញៀន នៅទី​​ក្រុងរីយ៉ូ ស្លាប់មនុស្សជាង៦០នាក់

នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល កាលពីថ្ងៃទី​​២៨​តុលា សមត្ថកិច្ច​បានចុះទៅបង្រ្កាប​ក្រុម​ជួញ

នគរបាល​ប្រេស៊ីល​ចុះបង្ក្រាប​ក្រុម​ជួញដូរគ្រឿងញៀន នៅទី​​ក្រុងរីយ៉ូ ស្លាប់មនុស្សជាង៦០នាក់

នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល កាលពីថ្ងៃទី​​២៨​តុលា សមត្ថកិច្ច​បានចុះទៅបង្រ្កាប​ក្រុម​ជួញដូរគ្រឿងញៀន នៅតំបន់​អនាធិបតេយ្យ ហើយ​បានបណ្តាល​ឲ្យ​ស្លាប់​មនុស្ស យ៉ាងហោច​៦៤នាក់។ នេះគឺជាប្រតិបត្តិការដ៏កំណាចមិនធ្លាប់ទេ​។ សូម្បីតែ​​ឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្ស​ ក៏បានថ្លែង​ការ​តក់ស្លុត និង​បានទាមទារ​ឲ្យ​មានការស៊ើបអង្កេតស៊ីជម្រៅ ឲ្យ​បានឆាប់បំផុត​។

កូរ៉េខាង​ត្បូង​បើក​ជំនួប​កំពូ​ល ​APEC ដោយសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក

ជំនួប​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការសេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ហៅ​កាត់​ថា​APEC បាន​ចាប់

កូរ៉េខាង​ត្បូង​បើក​ជំនួប​កំពូ​ល ​APEC ដោយសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក

ជំនួប​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការសេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ហៅ​កាត់​ថា​APEC បាន​ចាប់​បើក​ធ្វើ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​ចាប់​ពីថ្ងៃទី​២៩​តុលា​ដល់​ថ្ងៃ​សៅរ៍​ទី​១​វិច្ឆិកា ដោយ​មាន​ ប្រមុខ​រដ្ឋរដ្ឋាភិបាល នៃ​ប្រទេស​ជា​សមាជិក​ទាំង​២១មក​ជួប​ជុំ​គ្នា។ ​សង្គ្រាម​ពាណិជ្ជកម្មបង្ក​ឡើង​អាមេរិក​ដោយ​ការ​ដំឡើង​ពន្ធគយ​ខ្ពស់​កប់​ពពក ជាពិសេស​ជាមួយ​ចិន ​បានមក​​គ្រប​ដណ្តប់​​ជំនួប​កំពូលទាំង​មូល។ ប៉ុន្តែជា​កិច្ច​ចាប់​ផ្តើម អាមេរិក​និង​កូរ៉េខាង​ត្បូង​បាន​ប្រកាស​សម្រេច​បាន​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​រវាង​គ្នា។

រវាងមហាអំណាចអាមេរិក និងចិន តើកម្ពុជាគួរចាប់យកមួយណាដើម្បីអាចពឹងពាក់បាន?

នៅក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃនៅម៉ាឡេស៊ីកា

រវាងមហាអំណាចអាមេរិក និងចិន តើកម្ពុជាគួរចាប់យកមួយណាដើម្បីអាចពឹងពាក់បាន?

នៅក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃនៅម៉ាឡេស៊ីកាលពីថ្ងៃទី ២៦តុលា ភាគីចិនត្រូវបានអាមេរិកហាមមិនឲ្យមានមុខ។ ក្រោយព្រឹត្តិការណ៍មួយនេះ អ្នកប្រឆាំងនៅក្រៅប្រទេសបាននិយាយដោយឥតលាក់លៀមថា កម្ពុជាត្រូវជ្រើសយកអាមេរិក ព្រោះមានតែអាមេរិកដែលមានទឹកមាត់ប្រៃនិយាយទៅ ថៃស្តាប់ និងធ្វើតាម។ តែអ្នកឃ្លាំមើលស្ថានការណ៍ក្នុងស្រុកមានការប្រយ័ត្នប្រយែងដោយបញ្ជាក់ថា ការពឹងពាក់មហាអំណាចណាមួយអាចធ្វើឡើងតែនៅក្នុងគ្រាបណ្តោះអាសន្ន និងថា អ្វីដែលកម្ពុជាគួរធ្វើ គឺពង្រឹងសមត្ថភាពខ្លួនឯង និងធ្វើពិពិធកម្មការទូតស្វែង​រក​ការ​គំាទ្រ​លើ​ឆាកអន្តរជាតិ។

រដ្ឋាភិបាលថៃថានឹងដោះលែងទាហានខ្មែរទាំង១៨នាក់ នៅពេលមានភ្លើងខៀវពីយោធាថៃ

នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគូន បានប្រាប់អ្នកកាសែតនៅមូលដ្ឋានទ័ពអាកាសដនមឿងថា រដ្ឋា

រដ្ឋាភិបាលថៃថានឹងដោះលែងទាហានខ្មែរទាំង១៨នាក់ នៅពេលមានភ្លើងខៀវពីយោធាថៃ

នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគូន បានប្រាប់អ្នកកាសែតនៅមូលដ្ឋានទ័ពអាកាសដនមឿងថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនទាហានខ្មែរទាំង​១៨នាក់ឲ្យកម្ពុជាវិញភ្លាមៗ នៅពេលយោធាថៃបញ្ជាក់ពីការចាត់ចែងកិច្ចការនេះរួចរាល់។ តែលោក អនុធីនមិនភ្លេចបញ្ជាក់ដដែលៗដោយស្នើឲ្យកម្ពុជាត្រូវគោរពតាមគោលការណ៍ព្រមព្រៀងចំនួន ៤ចំណុចដែលថៃចង់បាននោះទេ។

កម្ពុជាប្រារព្ធខួប ២១ព្រះវស្សានៃការឡើងសោយរាជសម្បត្តិរបស់ព្រះបាទសម្តេចនរោត្តម សីហមុនី

ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥នេះជាខួប២១ព្រះវស្សានៃការឡើងសោយរាជសម្បត្តិរបស់ព្រះបាទសម្តេចន

កម្ពុជាប្រារព្ធខួប ២១ព្រះវស្សានៃការឡើងសោយរាជសម្បត្តិរបស់ព្រះបាទសម្តេចនរោត្តម សីហមុនី

ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥នេះជាខួប២១ព្រះវស្សានៃការឡើងសោយរាជសម្បត្តិរបស់ព្រះបាទសម្តេចនរោត្តម សីហមុនី។ បណ្តាឥស្សរជននយោបាយនៅក្នុងជួររដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលបានចេញសារអបអររៀងៗខ្លួន និងផ្តល់ការកត់សម្គាល់ខុសៗគ្នាពីស្នាព្រះហស្ថរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី។

អាដហុកថា ការចាប់ខ្លួនលោក ភុន យុទ្ធអាចពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្តាញសង្គម

បុរសមានពិការភាព លោក ភុន យុទ្ធ ត្រូវបាននគរបាលស្រុកទ្រាំង ខេត្តតាកែវចាប់ខ្លួននៅព្រឹកថ្ងៃពុធ

អាដហុកថា ការចាប់ខ្លួនលោក ភុន យុទ្ធអាចពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្តាញសង្គម

បុរសមានពិការភាព លោក ភុន យុទ្ធ ត្រូវបាននគរបាលស្រុកទ្រាំង ខេត្តតាកែវចាប់ខ្លួននៅព្រឹកថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមសមាគមសិទ្ធិមនុស្ស​អាដហុកដែលទទួលបានដំណឹងពីភរិយារបស់លោក ភុន យុទ្ធ។ បើតាមអាដហុក ការចាប់ខ្លួនលោក ភុន យុទ្ធធ្វើឡើង ក្រោយពីអតីតសកម្មជននយោបាយបក្សប្រឆាំងរូបនេះបានធ្វើសកម្មភាពបញ្ចេញមតិយ៉ាងសកម្មនៅក្នុងបណ្តាញសង្គមស្តីពីបញ្ហាសង្គមផ្សេងៗ។ គួរជម្រាបជូនថា លោក ភុន យុទ្ធទើបត្រូវបានដោះលែងពីពន្ធនាគារកាលពីខែកញ្ញា ឆ្នាំ២០២៥។

បារាំងនិងសហគមន៍អន្តរជាតិរំពឹងថា កម្ពុជា-ថៃនឹងគោរពកិច្ចព្រមព្រៀងសន្តិភាពប្រទេសទាំងពីរ

បារាំងនិងសហគមន៍អន្តរជាតិមួយចំនួន បានចេញមកបញ្ចេញប្រតិកម្មសាទរជាបន្តបន្ទាប់ចំពោះការឈានទៅស

បារាំងនិងសហគមន៍អន្តរជាតិរំពឹងថា កម្ពុជា-ថៃនឹងគោរពកិច្ចព្រមព្រៀងសន្តិភាពប្រទេសទាំងពីរ

បារាំងនិងសហគមន៍អន្តរជាតិមួយចំនួន បានចេញមកបញ្ចេញប្រតិកម្មសាទរជាបន្តបន្ទាប់ចំពោះការឈានទៅសម្រេចបានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា​ និងថៃ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យទី២៦តុលា។ បារាំងនិងសហគមន៍អន្តរជាតិបានផ្តល់ក្តីសង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួនឹងអាចធ្វើឲ្យព្រំដែនកម្ពុជា-ថៃ មានសន្តិភាពឡើងវិញ។

Get more results via ClueGoal