អ្នកសេដ្ឋកិច្ច៖ កម្ពុជានឹងទទួលបានផលបន្ថែមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក
newsare.net
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជា និងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្អ្នកសេដ្ឋកិច្ច៖ កម្ពុជានឹងទទួលបានផលបន្ថែមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជា និងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដើម្បីលុបបំបាត់រនាំងពន្ធលើមុខទំនិញសំខាន់ៗមួយចំនួន និងពង្រីកពាណិជ្ជកម្មទ្វេភាគី។ បើតាមសេចក្តីថ្លែងការណ៍រួម កម្ពុជានឹងលុបចោលពន្ធនាំចូលទាំងអស់លើផលិតផលឧស្សាហកម្ម អាហារ និងកសិកម្មរបស់អាមេរិកដែលនាំចូលកម្ពុជា។ ចំណែក អាមេរិកនៅតែរក្សាពន្ធ ១៩% លើទំនិញរបស់កម្ពុជាដដែល តែនឹងបន្ថយមកនៅពន្ធសូន្យចំពោះផលិតផលមួយចំនួនដែលបានចុះបញ្ជីក្នុងបទបញ្ជាប្រតិបត្តិថ្មីៗនេះ។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ច កម្ពុជានឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀតពីលើកិច្ចព្រមព្រៀងនេះ។ Read more














