លោក គឹម ចាន់បញ្ញា៖ ជំរំភៀសសឹកក្នុងខេត្តព្រះវិហារចំនួន១៥កន្លែងត្រូវបិទ ក្រោយពលរដ្ឋវិលទៅភូមិឋានវិញ
newsare.net
អាជ្ញាធរខេត្តព្រះវិហារនៅថ្ងៃទី១ ខែវិច្ឆិកាបានឱ្យដឹងថា មណ្ឌលសុវត្ថិភាពចំនួន១៥កន្លែងក្នុងលោក គឹម ចាន់បញ្ញា៖ ជំរំភៀសសឹកក្នុងខេត្តព្រះវិហារចំនួន១៥កន្លែងត្រូវបិទ ក្រោយពលរដ្ឋវិលទៅភូមិឋានវិញ
អាជ្ញាធរខេត្តព្រះវិហារនៅថ្ងៃទី១ ខែវិច្ឆិកាបានឱ្យដឹងថា មណ្ឌលសុវត្ថិភាពចំនួន១៥កន្លែងក្នុងខេត្តព្រះវិហារត្រូវបានបិទ ក្រោយពេលពលរដ្ឋដែលជាជនភៀសសឹកបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេរៀងៗខ្លួនវិញ និងបន្ទាប់ពីស្ថានការណ៍នៅព្រំដែនវិលមករកភាពប្រក្រតីឡើងវិញ។ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារលោក គឹម ចាន់បញ្ញា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា គិតមកទល់ពេលនេះ ជនភៀសសឹកជាង១ម៉ឺនគ្រួសារបានចាកចេញពីតំបន់សុវត្ថិភាពស្ទើរអស់ទាំងស្រុង។ ដូច្នេះ អាជ្ញាធរនឹងបង្រួមមណ្ឌលសុវត្ថិភាពទាំង១៥កន្លែងនោះ មកនៅត្រឹម៨កន្លែងវិញ ដើម្បីត្រៀមទុក ប្រសិនបើមានសភាពការណ៍មិនស្រួលកើតឡើងវិញ។ បើតាមលោក គឹម ចាន់បញ្ញា ថ្វីបើស្ថានភាពល្អប្រសើរក្តី អាជ្ញាធរនឹងនៅតែបន្តយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងសុខមាលភាពរបស់ពលរដ្ឋ។ Read more














