កម្ពុជា និងថៃ ឯកភាពកែសម្រួលដក ប្រព័ន្ធកាំជ្រួចហ្វូង កាំភ្លើងធំ និងរថពាសដែកពីព្រំដែន
newsare.net
កម្ពុជា និងថៃ ចាប់ផ្តើមដកសព្វាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនជួរមុខនៃប្រទេសទាំងពីរ ក្នុងដំណកម្ពុជា និងថៃ ឯកភាពកែសម្រួលដក ប្រព័ន្ធកាំជ្រួចហ្វូង កាំភ្លើងធំ និងរថពាសដែកពីព្រំដែន
កម្ពុជា និងថៃ ចាប់ផ្តើមដកសព្វាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនជួរមុខនៃប្រទេសទាំងពីរ ក្នុងដំណាក់កាលទី១ ពីថ្ងៃទីសៅរ៍ទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រទេសទាំងពីរបានឯកភាពគ្នាយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំរវាងមេយោធភូមិភាគទី៤របស់កម្ពុជា និងមេយោធភូមិភាគទី២របស់ថៃ កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាកែសម្រួលលើការដកអាវុធធុនធ្ងន់ ដោយត្រូវដកប្រព័ន្ធកាំជ្រួចហ្វូង កាំភ្លើងធំគ្រប់ប្រភេទ និងរថពាសដែកចេញពីព្រំដែននៃប្រទេសទាំងពីរ។ Read more














