អង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ចប់និទណ្ឌភាពប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា
newsare.net
ក្នុងទិវាបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មានថ្ងៃទី២ វិច្ឆិកា អង្គការសង្គមស៊ីវិលជាតិ និងអន្តអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ចប់និទណ្ឌភាពប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា
ក្នុងទិវាបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មានថ្ងៃទី២ វិច្ឆិកា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិថ្នាក់តំបន់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្នើឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាបន្ទាន់លើឧក្រិដ្ឋកម្មទាំងអស់ដែលប្រឆាំងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា គិតតាំងពីឆ្នាំ ១៩៩៤មក អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់ ១៥នាក់ត្រូវបានសម្លាប់ ដោយពួកគេទាំងនោះភាគច្រើនបានរាយការណ៍អំពីបញ្ហានយោបាយ និងបញ្ហាបរិស្ថានដ៏រសើបៗ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកមានអំណាច។ Read more














