Cambodia



Protesters and government supporters clash on streets of Belgrade (VIDEOS)

Opponents and supporters of Serbian President Aleksandar Vucic clashed in Belgrade on Sunday Read Full Article at RT.com

ប្រធានាធិបតីកូរ៉េខាងត្បូង​ទាមទារដំឡើង​ថវិកាកងទ័ពដើម្បីកាត់បន្ថយការពឹងផ្អែកលើអាមេរិក

នៅក្នុង​សុន្ទរកថាប្រចាំឆ្នាំនៅ​រដ្ឋសភា ស្តីពីកញ្ចប់ថវិកា​ ប្រធានាធិបតី​អភិរក្សនិយម​កូរ៉

ប្រធានាធិបតីកូរ៉េខាងត្បូង​ទាមទារដំឡើង​ថវិកាកងទ័ពដើម្បីកាត់បន្ថយការពឹងផ្អែកលើអាមេរិក

នៅក្នុង​សុន្ទរកថាប្រចាំឆ្នាំនៅ​រដ្ឋសភា ស្តីពីកញ្ចប់ថវិកា​ ប្រធានាធិបតី​អភិរក្សនិយម​កូរ៉េខាងត្បូង លោក​លី ចែម្យុង​បាន​និយាយ​ថា កូរ៉េខាងត្បូង​នឹង​ដំឡើង​ថវិកា​កងទ័ព​ប្រមាណ​៨,២%បន្ថែមទៀត​សម្រាប់ចំណាយ​នៅ​ឆ្នាំ​២០២៦។ មានវត្តមាន​នៅកូរ៉េខាងត្បូង​ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​មួយជុំ​នៅអាស៊ី រដ្ឋមន្រ្តីការពារជាតិ​អាមេរិក​លោក​ Pete Hegseth​បាន​ថ្លែង​អបអរសាទរ​ស្វាគមន៍​​កូរ៉េខាងត្បូងដែល​​ដំឡើង​ថវិកា​យោធា​ដើម្បីអាចការពារខ្លួន​ឯង​ពីការគំរាមកំហែង​ឈ្លានពាន​ពីសំណាក់កូរ៉េខាងជើង។

លោក ដូណាល់ ត្រាំ គំរាមវាយប្រហារយោធាលើប្រទេសនីហ្សេរីយ៉ា

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមធ្វើអន្តរាគមន៍យោធា ទៅលើប្រទេសនីហ្សេរីយ

លោក ដូណាល់ ត្រាំ គំរាមវាយប្រហារយោធាលើប្រទេសនីហ្សេរីយ៉ា

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមធ្វើអន្តរាគមន៍យោធា ទៅលើប្រទេសនីហ្សេរីយ៉ា និងបានបញ្ជាឲ្យក្រសួងការពារជាតិអាមេរិករៀបចំគម្រោងផែនការវាយប្រហារនេះ។ ការគំរាមរបស់លោក ដូណាល់ ត្រាំ យ៉ាងដូច្នេះបានធ្វើឡើង បន្ទាប់ពីមានដំណឹងអំពីការវាយប្រហារភេរវនិយមសម្លាប់​គ្រិស្តបរិស័ទនៅក្នុងនីហ្សេរីយ៉ា ដែលជាប្រទេសកាន់សាសនាអ៊ីស្លាមភាគច្រើន។

តួកគីដឹកនាំការប្រជុំជាមួយ​ក្រុមប្រទេសអ៊ីស្លាម​ ដើម្បី​ចង់មាន​ចំណែកចាត់ចែងអនាគតតំបន់ហ្កាហ្សា

តួកគីបានដឹកនាំកិច្ចប្រជុំពិសេសមួយ ជាមួយ​រដ្ឋមន្ត្រីតំណាង​ប្រទេសអ៊ីស្លាម​៦​ប្រទេស កាលពីថ

តួកគីដឹកនាំការប្រជុំជាមួយ​ក្រុមប្រទេសអ៊ីស្លាម​ ដើម្បី​ចង់មាន​ចំណែកចាត់ចែងអនាគតតំបន់ហ្កាហ្សា

តួកគីបានដឹកនាំកិច្ចប្រជុំពិសេសមួយ ជាមួយ​រដ្ឋមន្ត្រីតំណាង​ប្រទេសអ៊ីស្លាម​៦​ប្រទេស កាលពីថ្ងៃចន្ទទី​៣វិច្ឆិកា។ កិច្ចប្រជុំត្រូវបាន​រៀបចំធ្វើឡើង​ ក្នុងកម្មវត្ថុមួយរបស់​តួកគី ដែលចង់មានចំណែកចាត់ចែងស្តីពីអនាគតរបស់​តំបន់ហ្កាហ្សា។ តែយ៉ាងណា សម្រាប់​អ៊ីស្រាអែល​ តួកគីមិនអាចមានចំណែក​អ្វីទាំងអស់​នៅក្នុងតំបន់ហ្កាហ្សា ព្រោះថាតួកគីមានទំនាក់ទំនង​ជិតស្និទ្ធណាស់ជាមួយនឹងក្រុមហាម៉ាសប៉ាឡេស្ទីន​។

អាជ្ញាធរបិទកាស៊ីណូចិន ៤កន្លែងក្នុងខេត្តព្រះសីហនុពាក់ព័ន្ធនឹងអំពើឆបោកអនឡាញ

អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុបានផ្អាក និងបិទកាស៊ីណូចិន ៤កន្លែងក្នុងខេត្តព្រះសីហនុ

អាជ្ញាធរបិទកាស៊ីណូចិន ៤កន្លែងក្នុងខេត្តព្រះសីហនុពាក់ព័ន្ធនឹងអំពើឆបោកអនឡាញ

អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុបានផ្អាក និងបិទកាស៊ីណូចិន ៤កន្លែងក្នុងខេត្តព្រះសីហនុ ក្រោយមានការសង្ស័យជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ នេះបើតាមការបញ្ជាក់ពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ យុទ្ធនាការនេះធ្វើឡើង បន្ទាប់ពីមានជំនួបពិភាក្សាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងលោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់អាមេរិកស្តីពីការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ពិសេសសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អាហ្វហ្កានីស្ថានរងគ្រោះថ្នាក់រញ្ជួយដីជាថ្មី ស្លាប់មនុស្សជាច្រើននាក់

មនុស្សស្លាប់យ៉ាងហោច ២០នាក់ នៅភាគខាងជើងអាហ្វហ្កានីស្ថានដោយសារគ្រោះថ្នាក់រញ្ជួយដីដ៏ធ្ងន់ធ

អាហ្វហ្កានីស្ថានរងគ្រោះថ្នាក់រញ្ជួយដីជាថ្មី ស្លាប់មនុស្សជាច្រើននាក់

មនុស្សស្លាប់យ៉ាងហោច ២០នាក់ នៅភាគខាងជើងអាហ្វហ្កានីស្ថានដោយសារគ្រោះថ្នាក់រញ្ជួយដីដ៏ធ្ងន់ធ្ងរ កម្រិត៦,៣ រ៉ិចទ័រ។ សោកនាដកម្មនេះ បានកើតឡើងផ្ទួនៗគ្នានៅអាហ្វហ្កានីស្ថាន ដែលទើបតែងើបចេញពីគ្រោះមហន្តរាយរញ្ជួយដី កាលពី២ខែមុន។

លោកដូណាល់ ត្រាំ អះអាងថា ​ចិននិងរុស្ស៊ី​សាកល្បងនុយក្លេអ៊ែរ គ្រាន់តែមិនប្រកាស​ឲ្យគេដឹង

លោកដូណាល់ ត្រាំ បានអះអាងថា ចិននិងរុស្ស៊ី​ បានសាកល្បងនុយក្លេអ៊ែរ តែគ្រាន់តែមិននិយាយ​ប្រាប់

លោកដូណាល់ ត្រាំ អះអាងថា ​ចិននិងរុស្ស៊ី​សាកល្បងនុយក្លេអ៊ែរ គ្រាន់តែមិនប្រកាស​ឲ្យគេដឹង

លោកដូណាល់ ត្រាំ បានអះអាងថា ចិននិងរុស្ស៊ី​ បានសាកល្បងនុយក្លេអ៊ែរ តែគ្រាន់តែមិននិយាយ​ប្រាប់ឲ្យគេឯង​ឲ្យ​​ដឹងប៉ុណ្ណោះ។ តែយ៉ាងណា​ លោក​ប្រធានាធិបតី​អាមេរិក ដែល​មានទម្លាប់​ផ្សាយព័ត៌មាន​ប្រឌិតរូបនេះ មិនបានបញ្ជាក់លម្អិតទេ ថា​ចិននិងរុស្ស៊ី​បានធ្វើតេស្តសាកអ្វីឲ្យ​ពិតប្រាកដ ជាបច្ចេកវិទ្យា​សព្វាវុធ ឬក៏ជា​ការបំផ្ទុះ​ក្បាល​គ្រាប់​។ ភ្លាម​​ៗ​ក្រោយ​ការចោទនេះ ភាគីចិន​បានប្រកាសច្រានចោល​ភ្លាមដែរ នៅព្រឹកថ្ងៃចន្ទទី​៣វិច្ឆិកា​នេះ​។

មេដឹកនាំសហជីពណាហ្គាវើលដ៍ថា ការតវ៉ានឹងបន្តក្រៅផ្លូវតុលាការ

ក្រោយទទួលបានញត្តិ​ពី​ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍កាលពី ២សប្តាហ៍មុន​ ​ស្ថានទូតមួយចំនួន

មេដឹកនាំសហជីពណាហ្គាវើលដ៍ថា ការតវ៉ានឹងបន្តក្រៅផ្លូវតុលាការ

ក្រោយទទួលបានញត្តិ​ពី​ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍កាលពី ២សប្តាហ៍មុន​ ​ស្ថានទូតមួយចំនួន​ដូចជាបារាំង និងអង់គ្លេស បាន​សួរនាំអំពី​ដំណើររឿងវិវាទក្រុមហ៊ុនណាហ្គាវើលដ៍នេះ មុននឹងបញ្ជូនទៅរដ្ឋាភិបាលប្រទេសនីមួយៗពិចារណា ដើម្បី​​យកទៅដាក់ក្នុងអង្គប្រជុំរបស់គណៈកម្មការទទួលបន្ទុកសេរីភាពបញ្ចេញមតិនៃអង្គការសិទ្ធិការងារអន្តរជាតិ ហៅកាត់ (ILO)​​។ នេះជាការបញ្ជាក់របស់កញ្ញា ឈឹម ស៊ីថរ ​ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ដែលប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី​៣វិច្ឆិកានេះ។

នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈចំពោះការថ្លែងដោយភាន់ច្រឡំថា ថៃក៏រំលោភដីកម្ពុជាដែរ

នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានចេញមុខសុំទោសជាសាធារណៈ ក្រោយពីបាននិយាយថា កម្ពុជា

នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈចំពោះការថ្លែងដោយភាន់ច្រឡំថា ថៃក៏រំលោភដីកម្ពុជាដែរ

នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានចេញមុខសុំទោសជាសាធារណៈ ក្រោយពីបាននិយាយថា កម្ពុជារំលោភទឹកដីថៃ ហើយថៃត្រូវទទួលស្គាល់ពីការរំលោភទឹកដីកម្ពុជាវិញដែរ។ ក្នុងអំឡុងចូលរួមកិច្ចប្រជុំកំពូល APEC លើកទី៣២ នៅប្រទេសកូរ៉េខាងត្បូងនាយប់ថ្ងៃទី១ វិច្ឆិកា លោក អនុធិន ឆានវីរៈគូន ក៏បានទទួលស្គាល់ដែរថា សម្តីដែលលោកនិយាយនោះបានបង្កឲ្យមានភាពចលាចល ពិសេសក្នុងចំណោមក្រុមជាតិនិយមជ្រុលរបស់ថៃ។

រុស្ស៊ី​សម្រុក​វាយប្រហារដើម្បីដាក់សម្ពាធ​ឲ្យ​អ៊ុយក្រែន​ចុះទ្រោម​នៅរដូវរងា

សង្រ្គាមវាយប្រហារ​របស់​រុស្ស៊ីទៅលើ​ទឹកដី​អ៊ុយក្រែនសម្លាប់មនុស្ស​ជារៀងរាល់ថ្ងៃ​។ នៅ​យប់ថ

រុស្ស៊ី​សម្រុក​វាយប្រហារដើម្បីដាក់សម្ពាធ​ឲ្យ​អ៊ុយក្រែន​ចុះទ្រោម​នៅរដូវរងា

សង្រ្គាមវាយប្រហារ​របស់​រុស្ស៊ីទៅលើ​ទឹកដី​អ៊ុយក្រែនសម្លាប់មនុស្ស​ជារៀងរាល់ថ្ងៃ​។ នៅ​យប់ថ្ងៃសៅរ៍​ចូលដល់​ថ្ងៃអាទិត្យទី​២​វិច្ឆិកា ការវាយប្រហារដ៏សន្ធឹក​សំដៅ​ទីក្រុង​ធំៗ​របស់អ៊ុយក្រែន ជាពិសេស​ក្រុង​ជាប់​សមរភូមិ​​នៅ​ចុងសប្តាហ៍នេះ​បាន​ ​សម្លាប់មនុស្ស​៦នាក់ និង​របួស​ជាង១០នាក់។ ប្រធានាធិបតីអ៊ុយក្រែន លោក​ហ្សេឡេនស្គី​បាន​ប្រកាស​ពង្រឹង​ប្រព័ន្ធការពារ​ដែនអាកាស​អាមេរិក ដែល​ប៊ែរឡាំង​បាន​ផ្ទេរ​បញ្ជូន​មក​ឲ្យ​អ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ចង់រឹត​​បន្តឹង​ទំនាក់ទំនង​យោធា​ជាមួយ​វៀតណាមថែមទៀត

ក្រោយបញ្ចប់​​ជំនួប​ប្រជុំកំពូល​អាស៊ាន​នៅ​ម៉ាឡេស៊ី រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Pete Hegseth

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ចង់រឹត​​បន្តឹង​ទំនាក់ទំនង​យោធា​ជាមួយ​វៀតណាមថែមទៀត

ក្រោយបញ្ចប់​​ជំនួប​ប្រជុំកំពូល​អាស៊ាន​នៅ​ម៉ាឡេស៊ី រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Pete Hegseth បាន​បន្ត​បំពេញ​ទស្សនកិច្ច​ ចំនួន​ ២ថ្ងៃ នៅ​វៀតណាម។ វៀតណាម ជាទី​ដែល ប្រមុខដឹកនាំ​មន្ទីរបញ្ចកោណ ចង់​រឹត​បន្តឹង​ទំនាក់ទំនង​វិស័យ​​យោធា ឲ្យ​កាន់​តែ​រឹងមាំ​ខ្លាំងថែមទៀត​។​​

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ចង់រឹត​​បន្តឹង​ទំនាក់ទំនង​យោធា​ជាមួយ​វៀតណាម

ក្រោយបញ្ចប់​​ជំនួប​ប្រជុំកំពូល​អាស៊ាន​នៅ​ម៉ាឡេស៊ី រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Pete Hegseth

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ចង់រឹត​​បន្តឹង​ទំនាក់ទំនង​យោធា​ជាមួយ​វៀតណាម

ក្រោយបញ្ចប់​​ជំនួប​ប្រជុំកំពូល​អាស៊ាន​នៅ​ម៉ាឡេស៊ី រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Pete Hegseth បាន​បន្ត​បំពេញ​ទស្សនកិច្ច​ ចំនួន​ ២ថ្ងៃ នៅ​វៀតណាម។ វៀតណាម ជាទី​ដែល ប្រមុខដឹកនាំ​មន្ទីរបញ្ចកោណ ចង់​រឹត​បន្តឹង​ទំនាក់ទំនង​វិស័យ​​យោធា ឲ្យ​កាន់​តែ​រឹងមាំ​ខ្លាំងថែមទៀត​។​​

តើការកែសម្រួលទីតាំងអាវុធធុនធ្ងន់អាចឲ្យថៃយល់ព្រមដោះលែងទាហានខ្មែរដែរឬទេ?

កម្ពុជា-ថៃចាប់ផ្តើមការដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះព្រំដែន ទៅតាមការចែងរបស់សេចក្តីថ្លែ

តើការកែសម្រួលទីតាំងអាវុធធុនធ្ងន់អាចឲ្យថៃយល់ព្រមដោះលែងទាហានខ្មែរដែរឬទេ?

កម្ពុជា-ថៃចាប់ផ្តើមការដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះព្រំដែន ទៅតាមការចែងរបស់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលកម្ពុជា និងថៃ បានចុះហត្ថលេខានៅទីក្រុងគួឡាឡាំពួ កាលពីថ្ងៃអាទិត្យទី២៦ខែតុលា។ អាវុធធុនធ្ងន់ដែលត្រូវដកចេញមានជាអាទិ៍ ប្រព័ន្ធកាំជ្រួចហ្វូង កាំភ្លើងធំគ្រប់ប្រភេទ និងរថពាសដែក។ អ្នកតាមដានបញ្ហាសង្គលមើលឃើញថា​ កម្ពុជាបានអនុវត្តការដកអាវុធធុនធ្ងន់នេះ យ៉ាងខ្ជាប់ខ្ជួន តែពួកគេ​បារម្ភថា ភាគីថៃមិនមានឆន្ទៈធ្វើដូចកម្ពុជាទេ​។ តើការកែសម្រួលទីតាំងអាវុធធុនធ្ងន់អាចឲ្យថៃយល់ព្រមដោះលែងទាហានខ្មែរទាំង ១៨រូបដែលភាគីថៃកំពុងឃុំឃាំងដែរឬទេ?

រដ្ឋមន្ត្រីកសិកម្មប្រតិកម្មនឹងករណីឈ្មួញកណ្តាលទិញស្រូវផ្តាច់មុខតាមខេត្ត

នៅថ្ងៃអាទិត្យ ទី២វិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ប

រដ្ឋមន្ត្រីកសិកម្មប្រតិកម្មនឹងករណីឈ្មួញកណ្តាលទិញស្រូវផ្តាច់មុខតាមខេត្ត

នៅថ្ងៃអាទិត្យ ទី២វិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំឲ្យមន្ត្រីក្រោមឱវាទ សហការគ្នាចុះត្រួតពិនិត្យ និងស៊ើបអង្កេត លើករណីឈ្មួញកណ្តាលដើរប្រមូលទិញស្រូវផ្តាច់មុខនៅតាមបណ្តាខេត្តដែលនាំឱ្យតម្លៃស្រូវធ្លាក់ថ្លៃ។ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យេង វិញលើកឡើងថា កម្ពុជាគ្មានករណីឈ្មួញកណ្តាលទិញស្រូវផ្តាច់មុខទេ ពីព្រោះពួកគេគ្មានទុន ឬគ្មានលទ្ធភាពទៅបោះមេប្រមូលទិញស្រូវផ្តាច់មុខបានឡើយ។

ពលរដ្ឋ​​វៀតណាម​​ស្លាប់​ច្រើន​នាក់ ព្រោះ ​គ្រោះធម្មជាតិ​ ជំនន់ទឹកភ្លៀង

ក្រោយព្យុះសង្ឃរានៅភាគកណ្តាល​ប្រទេស​វៀតណាម ភ្លៀងធំនិង​ជំនន់ទឹកភ្លៀងក្នុង​សប្តាហ៍​នេះ បណ្

ពលរដ្ឋ​​វៀតណាម​​ស្លាប់​ច្រើន​នាក់ ព្រោះ ​គ្រោះធម្មជាតិ​ ជំនន់ទឹកភ្លៀង

ក្រោយព្យុះសង្ឃរានៅភាគកណ្តាល​ប្រទេស​វៀតណាម ភ្លៀងធំនិង​ជំនន់ទឹកភ្លៀងក្នុង​សប្តាហ៍​នេះ បណ្តាលឲ្យ​ស្លាប់​​មនុស្ស​យ៉ាងតិច ៣៥ នាក់​។ នេះបើតាម​តុល្យការបឋម​របស់​អាជ្ញាធរ​វៀតណាម ដោយ​បញ្ជាក់ទៀត​ ថា មនុស្ស​យ៉ាង​ហោច ៥ នាក់ ​ បន្ត​បាត់ខ្លួន។​ ​

អង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ចប់និទណ្ឌភាពប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា

ក្នុងទិវាបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មានថ្ងៃទី២ វិច្ឆិកា អង្គការសង្គមស៊ីវិល​ជាតិ និងអន្ត

អង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ចប់និទណ្ឌភាពប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា

ក្នុងទិវាបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មានថ្ងៃទី២ វិច្ឆិកា អង្គការសង្គមស៊ីវិល​ជាតិ និងអន្តរជាតិថ្នាក់តំបន់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្នើឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាបន្ទាន់លើឧក្រិដ្ឋកម្មទាំងអស់ដែលប្រឆាំងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា គិតតាំងពីឆ្នាំ ១៩៩៤មក អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់ ១៥នាក់ត្រូវបានសម្លាប់ ដោយ​​ពួកគេទាំងនោះភាគច្រើនបានរាយការណ៍អំពីបញ្ហានយោបាយ និងបញ្ហា​បរិស្ថានដ៏​រសើបៗ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកមានអំណាច។

ចិនបញ្ជូន​សត្វកណ្តុរ និង​អវកាសយានិកវ័យ​ក្មេងបំផុតរបស់ខ្លួនទៅ​កាន់ស្ថានីយ៍អវកាស

យានដឹកអវកាសយានិក​ចិន​បីរូប​បាន​ចូលចត​ដោយ​ជោគជ័យនៅ​ស្ថានីយ៍អវកាស​ធានកុង កាលពីថ្ងៃសៅរ៍ទី​

ចិនបញ្ជូន​សត្វកណ្តុរ និង​អវកាសយានិកវ័យ​ក្មេងបំផុតរបស់ខ្លួនទៅ​កាន់ស្ថានីយ៍អវកាស

យានដឹកអវកាសយានិក​ចិន​បីរូប​បាន​ចូលចត​ដោយ​ជោគជ័យនៅ​ស្ថានីយ៍អវកាស​ធានកុង កាលពីថ្ងៃសៅរ៍ទី​១​វិច្ឆិកា។ បេសកកម្ម​នៅទីអវកាស​លើកនេះ​ជា​មោទនភាពថ្មីមួយទៀត​របស់​មហាអំណាចចិន ព្រោះការបញ្ជូនយានទៅដល់​ស្ថានីយ៍​ធ្វើឡើង​ក្នុង​រយៈពេលកាន់តែ​ខ្លីជាងមុន ហើយនេះជាលើកទី១​ដែល​ចិន​បញ្ជូន​អវកាស​យានិក​វ័យក្មេងជាងគេ​បំផុតរបស់ខ្លួន​​ទៅក្នុង​ទីអវកាស។

នៅស៊ូដង់ ក្តីបារម្ភពីការរំលោភផ្លូវភេទនិងសម្លាប់មនុស្ស កាន់តែរីក​ធំឡើងៗ

​នៅស៊ូដង់ ​ការ​រំលោភបំពាន​ផ្លូវ​ភេទ និង​ការ​កាប់សម្លាប់​មនុស្ស​ កាន់តែ​សាហាវឃោរឃៅឡើងៗ ​បន

នៅស៊ូដង់ ក្តីបារម្ភពីការរំលោភផ្លូវភេទនិងសម្លាប់មនុស្ស កាន់តែរីក​ធំឡើងៗ

​នៅស៊ូដង់ ​ការ​រំលោភបំពាន​ផ្លូវ​ភេទ និង​ការ​កាប់សម្លាប់​មនុស្ស​ កាន់តែ​សាហាវឃោរឃៅឡើងៗ ​បន្ទាប់ពី​​ទីក្រុង​ អែល-ហ្វាស់ស្សែរ (El-Fasher) នៃ​​តំបន់ដារហ្វួរ បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របស់​ទាហាន​ប៉ារ៉ា​ស៊ូដង់។ សហគមន៍​អន្តរជាតិ ​នាំគ្នា​បរិហារ​អំពើ​ព្រៃផ្សែ​នៅ​ស៊ូដង់ ហើយ​រដ្ឋាភិបា​លអង់គ្លេស ក៏​បា​នប្រកាស​ផ្តល់​ជំនួយ​មនុស្ស​ធម៌​បន្ថែម ដោយ​ផ្តោតទៅលើ​សកម្មភាព​ជួយ​ជនរងគ្រោះ​ព្រោះ​ការ​រំលោភបំពាន​ផ្លូវភេទ។​ 

លីកាដូ៖ អ្នកប្រើបណ្តាញសង្គម១៦នាក់ត្រូវបានចាប់ខ្លួន នៅអំឡុងជម្លោះព្រំដែនខ្មែរ-ថៃ

អង្គការការពារសិទ្ធិមនុស្សលីកាដូបានកត់ត្រាក្នុងរបាយការណ៍របស់ខ្លួនថា នៅក្នុងអំឡុងពេលដែលជម

លីកាដូ៖ អ្នកប្រើបណ្តាញសង្គម១៦នាក់ត្រូវបានចាប់ខ្លួន នៅអំឡុងជម្លោះព្រំដែនខ្មែរ-ថៃ

អង្គការការពារសិទ្ធិមនុស្សលីកាដូបានកត់ត្រាក្នុងរបាយការណ៍របស់ខ្លួនថា នៅក្នុងអំឡុងពេលដែលជម្លោះព្រំដែនកម្ពុជា និងថៃកើនកម្តៅខ្លាំង មានអ្នកកាសែត និងអ្នកប្រើប្រាស់បណ្តាញសង្គមចំនួន១៦នាក់ ត្រូវបានចាប់ខ្លួន។ នៅមុនអង្គការលីកាដូចេញរបាយការណ៍ទៅទៀត អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ថា កម្ពុជាមិនបានបិទសិទ្ធិសេរីភាពបញ្ចេញមតិនោះទេ ពោលគឺកម្ពុជាគោរពតាមស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជា និងឯកសារអន្តរជាតិផ្សេងៗទៀត ស្តីពីការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។

មេបក្សប្រឆាំងតៃវ៉ាន់ ជំទាស់​គម្រោង​បង្កើនថវិកាយោធា

នៅតៃវ៉ាន់ ប្រធានគណបក្ស​ប្រឆាំង​ថ្មី ដែលទើបតែចូល​កាន់តំណែង​​ បានប្រកាសជំទាស់​គម្រោង​ដំឡើង

មេបក្សប្រឆាំងតៃវ៉ាន់ ជំទាស់​គម្រោង​បង្កើនថវិកាយោធា

នៅតៃវ៉ាន់ ប្រធានគណបក្ស​ប្រឆាំង​ថ្មី ដែលទើបតែចូល​កាន់តំណែង​​ បានប្រកាសជំទាស់​គម្រោង​ដំឡើង​កញ្ចប់​ថវិកាក្នុង​​វិស័យ​ការពារ​ជាតិ។ ការ​ជំទាស់នេះ ដោយ​សំអាង​ថា រដ្ឋបាល​ក្រុង​តៃប៉ិ​ គ្មាន​លទ្ធភាព​គ្រប់​គ្រាន់។ តៃវ៉ាន់មិនមែនជាម៉ាស៊ីនផលិតក្រដាសប្រាក់ទេ​។ នេះបើតាម​ មេដឹកនាំ​គណ​បក្សប្រឆាំង​ដដែល​ ដោយ​ដាស់តឿន​ថា គម្រោង​បង្កើន​ថវិកាយោធាតៃវ៉ាន់ អាច​នឹង​បំផ្លាញ​សន្តិភាព​។​  

ព្រឹទ្ធសភាកម្ពុជាចាត់ទុកការផ្សាយរបស់ The Nation ជុំវិញសន្និបាតIPUថា ជាការប្រឌិត

នៅ​ថ្ងៃទី​២៩ ខែ​តុលា ​ឆ្នាំ​២០២៥ ព្រឹទ្ធសភា​កម្ពុជា​បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ​ដោយ​សំដែ

ព្រឹទ្ធសភាកម្ពុជាចាត់ទុកការផ្សាយរបស់ The Nation ជុំវិញសន្និបាតIPUថា ជាការប្រឌិត

នៅ​ថ្ងៃទី​២៩ ខែ​តុលា ​ឆ្នាំ​២០២៥ ព្រឹទ្ធសភា​កម្ពុជា​បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ​ដោយ​សំដែង​ការ​ខក​ចិត្តយ៉ាង​ខ្លាំង​នឹង​ការ​ផ្សាយ​របស់​សារព័ត៌​មាន​ថៃ​The Nation ដែលថា​ប្រធាន​រដ្ឋសភា​កម្ពុជា​នាំ​មុខ​ប្រធាន​រដ្ឋសភា​ថៃ​ នៅ​ប្រទេស​ហុងគ្រី ​សម្រាប់​កិច្ច​ពិភាក្សា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​។​ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​កម្ពុជា ​ចាត់​ទុក​ការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ​នេះ​ ថា​មិន​ត្រឹម​តែ​បំភ្លៃ​ការ​ពិត​ប៉ុណ្ណោះទេ​ តែ​បង្ហាញ​ពី​កង្វះ​ការយល់​ដឹង​ និង​បក​ស្រាយ​ខុស​ដោយ​ចេតនា ​ពី​នីតិ​វិធី​ផ្លូវ​ការ​ និង​ឯកសារ​នានា​របស់​សន្និ​បាត​ IPU​។

កម្ពុជាបន្តសហការជាមួយអាមេរិកលើការប្រឆាំងអំពើឆបោកតាមអនឡាញនិងឧក្រិដ្ឋកម្មនានា

នៅថ្ងៃទី៣១ ខែតុលាឆ្នាំ​២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត តាមរយៈទំព័រហ្វេសប៊ុកផ្

កម្ពុជាបន្តសហការជាមួយអាមេរិកលើការប្រឆាំងអំពើឆបោកតាមអនឡាញនិងឧក្រិដ្ឋកម្មនានា

នៅថ្ងៃទី៣១ ខែតុលាឆ្នាំ​២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកបានឲ្យដឹងថា លោកទើបជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក។ បើតាមនាយករដ្ឋមន្ត្រីកម្ពុជា ក្នុង​កិច្ចសន្ទនានេះ សមភាគីទាំងពីរ​បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI របស់អាមេរិក ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ហេតុអ្វីវិនិយោគិនកម្ពុជានៅបន្តស្ទាក់ស្ទើរដាក់ទុនពង្រីកផលិតកម្មក្នុងស្រុក?

នៅក្នុងរបត់ដែលកម្ពុជាកំពុងបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃ អ្នកជំនាញផ្នែកសេដ្ឋកិច្ចម

ហេតុអ្វីវិនិយោគិនកម្ពុជានៅបន្តស្ទាក់ស្ទើរដាក់ទុនពង្រីកផលិតកម្មក្នុងស្រុក?

នៅក្នុងរបត់ដែលកម្ពុជាកំពុងបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ចរន្តនៃការវិនិយោគនៅក្នុងស្រុកមានសន្ទុះកើនឡើង។ បើទោះជាមានការកើនឡើង អ្នកសេដ្ឋកិច្ចនៅកត់សម្គាល់ឃើញថា ចរន្តនៃការបណ្តាក់ទុនរបស់អ្នកវិនិយោគក្នុងស្រុកនៅមានកម្រិត។ នៅមានកម្រិត ក៏ព្រោះតែ មានឧបសគ្គមួយចំនួនដែលអ្នកជំនួញក្នុងស្រុកបន្តជួបប្រទះ គឺកង្វះផ្នែកបច្ចេកទេស តម្លៃដើមនៃការផលិតនៅស្ថិតក្នុងកម្រិតខ្ពស់ ការខ្វះខាតការគាំពារ និងការទ្រទ្រង់បន្ថែមពីរដ្ឋាភិបាល។

កម្ពុជា និងថៃ ឯកភាពកែសម្រួលដក ប្រព័ន្ធកាំជ្រួចហ្វូង កាំភ្លើងធំ និងរថពាសដែកពីព្រំដែន

កម្ពុជា និងថៃ ចាប់ផ្តើមដកសព្វាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនជួរមុខនៃប្រទេសទាំងពីរ ក្នុងដំណ

កម្ពុជា និងថៃ ឯកភាពកែសម្រួលដក ប្រព័ន្ធកាំជ្រួចហ្វូង កាំភ្លើងធំ និងរថពាសដែកពីព្រំដែន

កម្ពុជា និងថៃ ចាប់ផ្តើមដកសព្វាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនជួរមុខនៃប្រទេសទាំងពីរ ក្នុងដំណាក់កាលទី១ ពីថ្ងៃទីសៅរ៍ទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រទេសទាំងពីរបានឯកភាពគ្នាយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំរវាងមេយោធភូមិភាគទី៤របស់កម្ពុជា និងមេយោធភូមិភាគទី២របស់ថៃ កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាកែសម្រួលលើការដកអាវុធធុនធ្ងន់ ដោយត្រូវដកប្រព័ន្ធកាំជ្រួចហ្វូង កាំភ្លើងធំគ្រប់ប្រភេទ និងរថពាសដែកចេញពីព្រំដែននៃប្រទេសទាំងពីរ។

លោក គឹម ចាន់បញ្ញា៖ ជំរំភៀសសឹកក្នុងខេត្តព្រះវិហារចំនួន១៥កន្លែងត្រូវបិទ ក្រោយពលរដ្ឋវិលទៅភូមិឋានវិញ

អាជ្ញាធរខេត្តព្រះវិហារនៅថ្ងៃទី១ ខែវិច្ឆិកាបានឱ្យដឹងថា មណ្ឌលសុវត្ថិភាពចំនួន១៥កន្លែងក្នុង

លោក គឹម ចាន់បញ្ញា៖ ជំរំភៀសសឹកក្នុងខេត្តព្រះវិហារចំនួន១៥កន្លែងត្រូវបិទ ក្រោយពលរដ្ឋវិលទៅភូមិឋានវិញ

អាជ្ញាធរខេត្តព្រះវិហារនៅថ្ងៃទី១ ខែវិច្ឆិកាបានឱ្យដឹងថា មណ្ឌលសុវត្ថិភាពចំនួន១៥កន្លែងក្នុងខេត្តព្រះវិហារត្រូវបានបិទ ក្រោយពេលពលរដ្ឋដែលជាជនភៀសសឹកបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេរៀងៗខ្លួនវិញ និងបន្ទាប់ពីស្ថានការណ៍នៅព្រំដែនវិលមករកភាពប្រក្រតីឡើងវិញ។ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារលោក គឹម ចាន់បញ្ញា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា គិតមកទល់ពេលនេះ ជនភៀសសឹកជាង១ម៉ឺនគ្រួសារបានចាកចេញពីតំបន់សុវត្ថិភាពស្ទើរអស់ទាំងស្រុង។ ដូច្នេះ អាជ្ញាធរនឹងបង្រួមមណ្ឌលសុវត្ថិភាពទាំង១៥កន្លែងនោះ មកនៅត្រឹម៨កន្លែងវិញ ដើម្បីត្រៀមទុក ប្រសិនបើមានសភាពការណ៍មិនស្រួលកើតឡើងវិញ។ បើតាមលោក គឹម ចាន់បញ្ញា ថ្វីបើស្ថានភាពល្អប្រសើរក្តី អាជ្ញាធរនឹងនៅតែបន្តយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងសុខមាលភាពរបស់ពលរដ្ឋ។

រដ្ឋមន្ត្រីការពារចិនប្រាប់សមាភាគីអាមេរិកថា ចង់ឃើញប្រទេសទាំង២ទុកចិត្តគ្នាទៅវិញទៅមក

រដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិក បានជួបប្រជុំគ្នាទ្វេរភាគី​ នៅកូឡាឡាំពួរ កាលពីថ្ងៃទី​៣

រដ្ឋមន្ត្រីការពារចិនប្រាប់សមាភាគីអាមេរិកថា ចង់ឃើញប្រទេសទាំង២ទុកចិត្តគ្នាទៅវិញទៅមក

រដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិក បានជួបប្រជុំគ្នាទ្វេរភាគី​ នៅកូឡាឡាំពួរ កាលពីថ្ងៃទី​៣១តុលា នៅក្នុងឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន។ ក្នុងពេលប្រជុំ រដ្ឋមន្ត្រីការពារជាតិចិន បានអំពាវនាវថាសុំ​ឲ្យប្រទេសទាំង​២ មានទំនុកចិត្តចំពោះគ្នា​។ តែទន្ទឹមនេះ ចិន​សូមប្រាប់ទៅអាមេរិក​ថា ត្រូវតែប្រុងប្រយ័ត្ន នៅក្នុងការនិយាយស្តី​ ជុំវិញ​សំណុំរឿងតៃវ៉ាន់។​

សិង្ហបុរីរឹបអូសទ្រព្យសម្បត្តិមហាសេដ្ឋីខ្មែរដើមកំណើតចិន ចេន ហ្ស៊ី ជាង ១១៥ លានដុល្លារ

បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស ដល់វេន សិង្ហបុរី ដែលប្រកាសរឹបអូសទ្រព្យសម្បត្តិរបស់មហាស

សិង្ហបុរីរឹបអូសទ្រព្យសម្បត្តិមហាសេដ្ឋីខ្មែរដើមកំណើតចិន ចេន ហ្ស៊ី ជាង ១១៥ លានដុល្លារ

បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស ដល់វេន សិង្ហបុរី ដែលប្រកាសរឹបអូសទ្រព្យសម្បត្តិរបស់មហាសេដ្ឋីខ្មែរដើមកំណើតចិន អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលពាក់ព័ន្ធនឹងអំពើក្លែងបន្លំ និង​លាង​សម្អាត​លុយ។ ប៉ូលិសសិង្ហបុរីបានបញ្ជាក់ថា ទ្រព្យសម្បត្តិដែលអាជ្ញាធររឹបអូសមានចំនួនជាង ១១៥ លានដុល្លារអាមេរិក។ ​

មន្ទិលនិងការព្រួយបារម្ភ បន្ទាប់ពី​លោកដូណាល់ ត្រាំ ប្រកាស​បើក​ការ​សាក​ល្បង​នុយក្លេអ៊ែរឡើងវិញ

ការប្រកាស​របស់​​លោកដូណាល់ ត្រាំ ដែលថាលោក​នឹងអនុញ្ញាត​ឲ្យកងទ័ពអាមេរិក បើកការសាកល្បងសព្វាវ

មន្ទិលនិងការព្រួយបារម្ភ បន្ទាប់ពី​លោកដូណាល់ ត្រាំ ប្រកាស​បើក​ការ​សាក​ល្បង​នុយក្លេអ៊ែរឡើងវិញ

ការប្រកាស​របស់​​លោកដូណាល់ ត្រាំ ដែលថាលោក​នឹងអនុញ្ញាត​ឲ្យកងទ័ពអាមេរិក បើកការសាកល្បងសព្វាវុធនុយក្លេអ៊ែរឡើងវិញនោះ បានបង្ក​ជាមន្ទិលសង្ស័យ ព្រមទាំងការព្រួយបារម្ភជាខ្លាំង​ ស្តីពីការបើកទ្វារចំហ ឲ្យមាន​ការប្រណាំងប្រជែងអាវុធមហាប្រល័យនេះ​។ អង្គការសមាគម​តំណាងជនរងគ្រោះ​ដោយ​គ្រាប់បែកបរមាណូ បានរួមគ្នា​ផ្ញើលិខិតជាបន្តបន្ទាប់​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ជំទាស់តវ៉ាយ៉ាងម៉ឺងម៉ាត់​បំផុត ទៅនឹង​គម្រោង​សាកល្បង​អាវុធនុយក្លេអ៊ែរ។

កម្ពុជា និងថៃចុះហត្ថលេខាលើឯកសារសម្រួលទីតាំងអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ

នៅរសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ មេយោធភូមិភាគ៤របស់កម្ពុជា និងមេយោធភូមិភាគទី២របស់ថៃបា

កម្ពុជា និងថៃចុះហត្ថលេខាលើឯកសារសម្រួលទីតាំងអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ

នៅរសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ មេយោធភូមិភាគ៤របស់កម្ពុជា និងមេយោធភូមិភាគទី២របស់ថៃបានជួបជជែកគ្នាស្តីពីការកែសម្រួលទីតាំងអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះព្រំដែនរវាងប្រទេសទាំង ២។ កិច្ចប្រជុំនេះធ្វើឡើងនៅច្រកព្រំដែនអូរស្មាច់ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានកិច្ចប្រជុំមួយរវាងលេខាធិការដ្ឋានគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៅព្រឹកថ្ងៃសុក្រដដែលនេះ។

រុស្ស៊ីថា ការសាកល្បងបរិក្ខារយោធារបស់ខ្លួនថ្មីៗនេះ មិនមែនជាការធ្វើតេស្តអាវុធនុយក្លេអ៊ែរ

ថ្ងៃព្រហស្បតិ៍ ទី ៣០ តុលា វិមានក្រេមឡាំង បានបន្ធូរបន្ថយពាក្យសំដីរបស់ខ្លួន ដោយអះអាងថា ការ បា

រុស្ស៊ីថា ការសាកល្បងបរិក្ខារយោធារបស់ខ្លួនថ្មីៗនេះ មិនមែនជាការធ្វើតេស្តអាវុធនុយក្លេអ៊ែរ

ថ្ងៃព្រហស្បតិ៍ ទី ៣០ តុលា វិមានក្រេមឡាំង បានបន្ធូរបន្ថយពាក្យសំដីរបស់ខ្លួន ដោយអះអាងថា ការ បាញ់ពិសោធ យានដ្រូនមុជទឹក និង មីស៊ីលបណ្តែត កាលពីថ្ងៃ អាទិត្យ និង ថ្ងៃពុធ កន្លងទៅ មិនមែនជាការធ្វើតេស្ត អាវុធនុយក្លេអ៊ែរ ដោយផ្ទាល់នោះឡើយ ។ ការផ្លាស់ប្តូរគោលជំហរភ្លាមៗដូច្នេះ ប្រព្រឹត្តទៅ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យ ក្រសួងការពារជាតិអាមេរិក ចាប់សាកល្បងឡើងវិញជាបន្ទាន់ នូវអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី ៣០ តុលា។

នៅពេល​មនុស្សជំនាន់ក្រោយស្នងបន្តវេន​ចលនា​តស៊ូនៅក្រៅប្រទេស

កាលពីថ្ងៃសៅរ៍កន្លងទៅ លោកសមរង្ស៊ី​បាន​ប្រកាស​បង្កើត​ជាផ្លូវការ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្

នៅពេល​មនុស្សជំនាន់ក្រោយស្នងបន្តវេន​ចលនា​តស៊ូនៅក្រៅប្រទេស

កាលពីថ្ងៃសៅរ៍កន្លងទៅ លោកសមរង្ស៊ី​បាន​ប្រកាស​បង្កើត​ជាផ្លូវការ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា។ ក្នុង​ចំណោម​មនុស្ស​ប្រមាណ​៥០០នាក់​ដែលមានវត្តមាន​នៅក្នុង​សាលប្រជុំ​រៀបចំ​ក្នុងទីក្រុង​ប៉ារីស​ មាន​អ្នកចូលរួម​ជិត​១០០នាក់​ដែលបានធ្វើដំណើរ​មកពីបរទេស ដូចជា ស៊ុយអែត ស្វ៊ីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា នូវែលសេឡង់ ជប៉ុន និង​កូរ៉េខាងត្បូង។ នៅមុនធ្វើដំណើរ​ត្រលប់ទៅប្រទេស​ដែលខ្លួនរស់នៅ ក្រុមប្រតិភូខ្មែរ​ដែលមួយចំនួន​ជា​សមាជិក​របស់​រដ្ឋាភិបាល​ក្រៅប្រទេស​បាន​ធ្វើដំណើរ​ទៅ​ធ្វើទស្សនកិច្ច​នៅ​វត្ត​ពោធិ៍វង្ស ជាយក្រុង​ប៉ារីស។ តើអ្នកចូលរួម​ក្នុង​រដ្ឋាភិបាល​កម្ពុជាឯករាជ្យ​២៣​តុលា​ជាអ្នកណា ហើយហេតុអ្វីបាន​ជាពួកគេ​ទាំងនោះ​សម្រេចចិត្ត​ចូលរួម​ក្នុង​រដ្ឋាភិបាលក្រៅប្រទេស? យើងស្តាប់​បទយកការណ៍​របស់​ឈាង បុប្ផាដែល​​បានទៅជួបសម្ភាសន៍នៅ​វត្ត​ពោធិវង្ស។

មេដឹកនាំចិន និងកាណាដា​សម្រុះ​សម្រួល​គ្នា​ឡើង​វិញ ក្រោយឈ្លោះគ្នា ៨ឆ្នាំ

បន្ទាប់ពីខកខានមិនបានជួបគ្នាតាំងពីឆ្នាំ២០១៧ មក មេដឹកនាំចិន និងកាណាដាបានជួបប្រាស្រ័យទាក់ទង

មេដឹកនាំចិន និងកាណាដា​សម្រុះ​សម្រួល​គ្នា​ឡើង​វិញ ក្រោយឈ្លោះគ្នា ៨ឆ្នាំ

បន្ទាប់ពីខកខានមិនបានជួបគ្នាតាំងពីឆ្នាំ២០១៧ មក មេដឹកនាំចិន និងកាណាដាបានជួបប្រាស្រ័យទាក់ទងគ្នាឡើងវិញជាលើកទី១ នៅថ្ងៃសុក្រ ទី៣១ តុលា។ នាឱកាសប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងប្រទេសកូរ៉េខាងត្បូង ប្រធានាធិបតីចិនបានប្រកាសអញ្ជើញ នាយករដ្ឋមន្ត្រីកាណាដា ឲ្យទៅធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសចិនទៀតផង។ ភ្លាមៗ មេដឹកនាំកាណាដា បានទទួលការអញ្ជើញដោយរីករាយ និងប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយគ្នាឡើងវិញ។

សកម្មជនសង្គម លោក ហ៊ុន យុទ្ធ រងការចោទប្រកាន់ពីបទញុះញង់ជាលើកទី៣

សាលាដំបូងខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥ បានសម្រេចចោទប្រកាន់សកម្មជនសង្គម

សកម្មជនសង្គម លោក ហ៊ុន យុទ្ធ រងការចោទប្រកាន់ពីបទញុះញង់ជាលើកទី៣

សាលាដំបូងខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥ បានសម្រេចចោទប្រកាន់សកម្មជនសង្គម ជនមានពិការភាពមួយរូប គឺលោក ហ៊ុន យុទ្ធ ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ការស​ម្រេចនេះធ្វើឡើង បន្ទាប់ពីលោក ហ៊ុន យុទ្ធ បានបញ្ចេញមតិតាមបណ្តាញសង្គមជាបន្តបន្ទាប់ រិះគន់ការប្រើប្រាស់ពន្ធនាគារធ្វើជា​រនាំងបិទសិទ្ធិ​សេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ លោក ហ៊ុន យុទ្ធ ត្រូវប្រឈមនឹងការជាប់គុកជាលើកទី៣ នៅក្នុងសំណុំរឿងចោទប្រកាន់ពីបទញុះញង់។

ពលរដ្ឋតំបន់អង្គរមិនដាច់ចិត្តផ្លាស់ប្តូរទីលំនៅ តែក៏មិនជំទាស់នឹងសំណើអាជ្ញាធរដែរ

ពលរដ្ឋរស់នៅក្នុងតំបន់អង្គរជាច្រើនគ្រួសារនៅពុំទាន់ទទួលយកការដោះដូរដីដោយស្ម័គ្រចិត្ត ដែលអា

ពលរដ្ឋតំបន់អង្គរមិនដាច់ចិត្តផ្លាស់ប្តូរទីលំនៅ តែក៏មិនជំទាស់នឹងសំណើអាជ្ញាធរដែរ

ពលរដ្ឋរស់នៅក្នុងតំបន់អង្គរជាច្រើនគ្រួសារនៅពុំទាន់ទទួលយកការដោះដូរដីដោយស្ម័គ្រចិត្ត ដែលអាជ្ញាធរបានរៀបចំឲ្យនៅឡើយទេ។ ការមិនដាច់ចិត្តរើទៅទីតាំងថ្មីដោយពួកគេយល់ថា ទីតាំងបច្ចុប្បន្នអាចឱ្យពួកគេប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរ បើធៀបនឹងតំបន់រុនតាឯកដែលអាជ្ញាធរផ្តល់ជូន។ ពលរដ្ឋមិនព្រមចាកចេញមើលឃើញថា តំបន់រុនតាឯកគ្មានដង្ហើមសេដ្ឋកិច្ចទេ។ តែទន្ទឹមគ្នានេះ ពួកគេក៏មិនហ៊ានជំទាស់នឹងសំណើរបស់អាជ្ញាធរក្នុងការរុះរើផ្ទះ ដោយត្រឹមហ៊ានលើកពីកង្វល់ផ្លូវច្បាប់។

Get more results via ClueGoal