Cambodia



តើកម្ពុជាគួរចេញមុខបំភ្លឺ ឬបន្តស្ងៀមស្ងាត់ពាក់ព័ន្ធនឹងសំណុំរឿងលោក ចេន ហ្ស៊ី?

សំណុំរឿងលោក ចេន ហ្ស៊ី កំពុងបន្តក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារមកលើកម្ពុជាតាមរយៈការរឹបអូស

បន្ទាប់ពីចិន និងរុស្ស៊ី អាមេរិកជាកន្លង់មួយទៀតដែលចែចង់ បណ្តាប្រទេសនៅអាស៊ីកណ្តាល

នៅក្នុង​អាណត្តិដឹកនាំ​អាមេរិកជាលើកទី២ លោក​ប្រធានាធិបតី ដូណាល់ ត្រាំបានបើកជំនួបកំពូលជាលើក

បន្ទាប់ពីចិន និងរុស្ស៊ី អាមេរិកជាកន្លង់មួយទៀតដែលចែចង់ បណ្តាប្រទេសនៅអាស៊ីកណ្តាល

នៅក្នុង​អាណត្តិដឹកនាំ​អាមេរិកជាលើកទី២ លោក​ប្រធានាធិបតី ដូណាល់ ត្រាំបានបើកជំនួបកំពូលជាលើកទី១ ទទួលមេដឹកនាំបណ្តាប្រទេសអាស៊ីកណ្តាល។ នៅមុនជំនួបទល់មុខគ្នា​ជាមួយថ្នាក់ដឹកនាំមកពីអាស៊ីកណ្តាល នៅសេតវិមាន​កាលពីថ្ងៃ​ព្រហស្បតិ៍ទី ៦​វិច្ឆិកា លោកដូណាល់ ត្រាំបានបញ្ជាក់ថា ជំនួបនៅថ្ងៃព្រហស្បតិ៍ផ្តោតទៅលើរ៉ែកម្រដែលជាធនធានរ៉ែសំបូរនៅអាស៊ីកណ្តាល ហើយដែលប្រទេសលោកខាងលិច ដូចជាអាមេរិកត្រូវការចាំបាច់ដើម្បីផលិតឧបករណ៍​បច្ចេកវិទ្យាស៊ីវិល និងយោធា។

ឧក្រិដ្ឋកម្មអនឡាញជាប្រធានរឿងចម្បងនៃទស្សនកិច្ចរបស់ប្រមុខការទូតកូរ៉េខាងត្បូងនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Cho Hyun នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈព

ឧក្រិដ្ឋកម្មអនឡាញជាប្រធានរឿងចម្បងនៃទស្សនកិច្ចរបស់ប្រមុខការទូតកូរ៉េខាងត្បូងនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Cho Hyun នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៣ថ្ងៃ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើយោងតាមការជូនដំណឹងរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងនៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៥។ តាមការិយាល័យអ្នកនាំពាក្យដដែល គម្រោងទស្សនកិច្ចរបស់លោក Cho Hyun នៅកម្ពុជានាពេលខាងមុខ គឺដើម្បីពិភាក្សា និងបង្កើនកិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។

ថៃត្រៀមដោះលែងទាហានខ្មែរ ១៨នាក់នៅថ្ងៃពុធ ទី១២ វិច្ឆិកា ២០២៥

កងយោធពលភូមិន្ទថៃបានអះអាងថា ទាហានខ្មែរទាំង ១៨នាក់ ដែលកំពុងជាប់ឃុំក្នុងប្រទេសថៃនឹងត្រូវដោះ

ថៃត្រៀមដោះលែងទាហានខ្មែរ ១៨នាក់នៅថ្ងៃពុធ ទី១២ វិច្ឆិកា ២០២៥

កងយោធពលភូមិន្ទថៃបានអះអាងថា ទាហានខ្មែរទាំង ១៨នាក់ ដែលកំពុងជាប់ឃុំក្នុងប្រទេសថៃនឹងត្រូវដោះលែងបញ្ជូនមកកម្ពុជាវិញនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី៦ ខែវិច្ឆិកា។ តាមកាសែត The Nation ការត្រៀមដោះលែងទាហានខ្មែរទាំង ១៨នាក់នេះនឹងធ្វើឡើងនៅប៉ុស្តិ៍ត្រួតពិនិត្យអចិន្ត្រៃយ៍ «បានផាកកាដ» ក្នុងស្រុកផុងណាំរ៉ុន ខេត្តច័ន្ទបុរី ជាប់ព្រំព្រទល់ខេត្តបៃលិនរបស់កម្ពុជា។

អា​មេរិកលុបចោលទណ្ឌកម្ម និងបម្រាមលក់សព្វាអាវុធឲ្យកម្ពុជា

នៅទីបំផុត រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ បានសម្រេចជាផ្លូវការលុបចោលទណ្ឌកម្ម និងបម្រាមល

អា​មេរិកលុបចោលទណ្ឌកម្ម និងបម្រាមលក់សព្វាអាវុធឲ្យកម្ពុជា

នៅទីបំផុត រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ បានសម្រេចជាផ្លូវការលុបចោលទណ្ឌកម្ម និងបម្រាមលក់សព្វាអាវុធឲ្យកម្ពុជាក្នុងថ្ងៃទី៦ វិច្ឆិកា។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ការសម្រេចចិត្តដកបម្រាមលក់សព្វាវុធឲ្យកម្ពុជាធ្វើឡើងដោយផ្អែកលើការប្រឹងប្រែងស្វែងរកសន្តិភាព និងសន្តិសុខរបស់រដ្ឋាភិបាលកម្ពុជា រួមទាំងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអាមេរិកឡើងវិញ។ តែការសម្រេចចិត្តរបស់លោក ដូ ណាល់ត្រាំបានទទួលរងការរិះគន់យ៉ាងខ្លាំងពីសមាជិកសភាអាមេរិក។

ចិនដាក់​ឲ្យ​ប្រើប្រាស់ ​នាវា​ផ្ទុកយន្តហោះចម្បាំងទី៣ដ៏ទំនើបបំផុត ឈ្មោះ Fujian

កងទ័ពជើងទឹក​ចិន​​ បាន​សម្ពោ​ធដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូ​វ​នាវា​​ផ្ទុក​យន្តហោះ​ច

ចិនដាក់​ឲ្យ​ប្រើប្រាស់ ​នាវា​ផ្ទុកយន្តហោះចម្បាំងទី៣ដ៏ទំនើបបំផុត ឈ្មោះ Fujian

កងទ័ពជើងទឹក​ចិន​​ បាន​សម្ពោ​ធដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូ​វ​នាវា​​ផ្ទុក​យន្តហោះ​ចម្បាំង​ទី​៣របស់ខ្លួន ដែលមានឈ្មោះថា ហ្វ៊ូជាន (Fujian) ក្រោមវត្តមានរបស់​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង។ ផ្អែកតាមការផ្សាយ​របស់​បណ្តាញ​ព័ត៌មានចិន នាវាផ្ទុកយន្តហោះចម្បាំងថ្មីនេះ​ បំពាក់ដោយ​ប្រព័ន្ធរុញ​បង្ហោះយន្តហោះ ដែល​ដើរដោយ​​ចរន្តអេឡិកត្រូម៉ាញ៉េទិក។ ពោលគឺជា​ប្រព័ន្ធដ៏ទំនើបបំផុត ដែលគិតត្រឹមពេលនេះ គឺមានតែអាមេរិក​ទេដែលអាច​ផលិត​​បាន​។

អង្គការ PETA ជំរុញ​ឲ្យ​អាមេរិកឈប់នាំចូល​ស្វាកន្ទុយវែង​ពី​កម្ពុជា ខណៈបារម្ភពីការជិតផុតពូជ

អង្គការការពារសត្វព្រៃរបស់អាមេរិក PETA បានអំពាវនាវដល់សេវាជលផល និងសត្វព្រៃ (FWS) និងមជ្ឈមណ្ឌលគ្រប

អង្គការ PETA ជំរុញ​ឲ្យ​អាមេរិកឈប់នាំចូល​ស្វាកន្ទុយវែង​ពី​កម្ពុជា ខណៈបារម្ភពីការជិតផុតពូជ

អង្គការការពារសត្វព្រៃរបស់អាមេរិក PETA បានអំពាវនាវដល់សេវាជលផល និងសត្វព្រៃ (FWS) និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)របស់សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការនាំចូលសត្វស្វាកន្ទុយវែងពីប្រទេសកម្ពុជា។ ការអំពាវយ៉ាងដូចនេះរបស់ PETA ធ្វើឡើងបន្ទាប់ពីបានរកឃើញថា មន្ទីរពិសោធន៍ Charles River របស់អាមេរិកមានគម្រោងបន្តនាំចូលសត្វស្វាកន្ទុយវែងពីកម្ពុជាមកធ្វើការ​ពិសោធន៍ ខណៈសត្វស្វាប្រភេទនេះ​​ប្រឈមនឹងការផុតពូជ។

វិបត្តិថវិកា៖ អាមេរិកនឹងលុបចោលការហោះហើររាប់ម៉ឺន ព្រោះគ្មានប្រាក់ខែបើកឲ្យបុគ្គលិកសហព័ន្ធ

គិត​ត្រឹមថ្ងៃពុធទី ៥វិច្ឆិកា អាមេរិក​បាន​ជួប​វិបត្តិជាប់គាំងថវិកា​អស់​រយៈពេល ៣៦ថ្ងៃ ដែលជា

វិបត្តិថវិកា៖ អាមេរិកនឹងលុបចោលការហោះហើររាប់ម៉ឺន ព្រោះគ្មានប្រាក់ខែបើកឲ្យបុគ្គលិកសហព័ន្ធ

គិត​ត្រឹមថ្ងៃពុធទី ៥វិច្ឆិកា អាមេរិក​បាន​ជួប​វិបត្តិជាប់គាំងថវិកា​អស់​រយៈពេល ៣៦ថ្ងៃ ដែលជាពេលវេលា​ដ៏វែង​មិនធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្រ្តអាមេរិក។ វិបត្តិថវិកា​ដែលបាន​បណ្តាល​ឲ្យ​បុគ្គលិករដ្ឋសហព័ន្ធជាង​១លាននាក់​ត្រូវ​ផ្អាកព្យួរពីការងារ ឬ​ធ្វើការ​ដោយ​គ្មាន​ប្រាក់ខែ​ជាង​១ខែ​មក​នេះ កំពុង​ដាក់​សម្ពាធ​ខ្លាំង​ផងដែរលើ​ផ្នែកអាកាសចរណ៍។ នៅថ្ងៃពុធទី ៥វិច្ឆិកា​ រដ្ឋមន្រ្តីក្រសួង​គមនាគមន៍អាមេរិក បាន​ព្រមាន កាត់បន្ថយ​ការហោះហើរ​ប្រមាណ ១០%​នៅតាម​អាកាសយានដ្ឋានធំៗ​របស់​ប្រទេស។ នេះជាដំណឹង​មិន​ល្អឡើយ ព្រោះថា វា​កើតឡើង​នៅ​ក្នុង​អំឡុង​ពេល​ដែលប្រជាជន​អាមេរិក​ត្រូវ​ធ្វើដំណើរផ្លាស់ទី​ក្នុង​ឱកាស​បុណ្យ​ជាតិ​ថ្ងៃទី​១១​វិច្ឆិកា។

ខ្យល់ព្យុះ​កាលម៉េហ្គី ផ្តាច់ជីវិតមនុស្ស​ជាង​១៤០នាក់នៅហ្វីលីពីន កំពុងរំកិលខ្លួន​​​មកកាន់វៀតណាម

រដូវខ្យល់​ព្យុះ​ឆ្នាំនេះ​មិនទាន់ចប់ទេ ហើយ​កាន់តែកំណាច។ ខ្យល់ព្យុះ​ទីហ្វុង កាលម៉េហ្គី (Kalmaegi)

ខ្យល់ព្យុះ​កាលម៉េហ្គី ផ្តាច់ជីវិតមនុស្ស​ជាង​១៤០នាក់នៅហ្វីលីពីន កំពុងរំកិលខ្លួន​​​មកកាន់វៀតណាម

រដូវខ្យល់​ព្យុះ​ឆ្នាំនេះ​មិនទាន់ចប់ទេ ហើយ​កាន់តែកំណាច។ ខ្យល់ព្យុះ​ទីហ្វុង កាលម៉េហ្គី (Kalmaegi) បាន​បោកសង្គ្រុប​លើហ្វីលីពីន កាលពីថ្ងៃទី​៥​វិច្ឆិកា ហើយ​បានផ្តាច់ជីវិតមនុស្សជាង​​១៤០នាក់។ ព្យុះកំណាចនេះ កំពុងបន្តរំកិលខ្លួនទៅកាន់ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ទី​៦វិច្ឆិកា។

ការដាំ​ដំណាំ​អាភៀន​​នៅ​​​អាហ្វហ្កានីស្ថាន បាន​ថយ​ចុះ​​២០% នៅ​ឆ្នាំ​​២០២៥

ទំហំ​នៃ​ការ​ដាំ​ដំណាំ​អាភៀននៅអាហ្វហ្កានីស្ថាន បានធ្លាក់ចុះប្រមាណ​២០% ក្នុងឆ្នាំ២០២៥។ នេះប

ការដាំ​ដំណាំ​អាភៀន​​នៅ​​​អាហ្វហ្កានីស្ថាន បាន​ថយ​ចុះ​​២០% នៅ​ឆ្នាំ​​២០២៥

ទំហំ​នៃ​ការ​ដាំ​ដំណាំ​អាភៀននៅអាហ្វហ្កានីស្ថាន បានធ្លាក់ចុះប្រមាណ​២០% ក្នុងឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី​៦​វិច្ឆិកា​។ កាលពីប៉ុន្មានឆ្នាំមុន អាហ្វហ្កានីស្ថាន​ គឺជាប្រទេសដែល​មានដំណាំអាភៀន​ច្រើនជាងគេបង្អស់ ពោលគឺផ្ទៃដី​ចំការ​អាភៀនធំជាងសព្វថ្ងៃនេះ​ ដល់​ទៅ​២០ដង។ តែ​ទន្ទឹមគ្នានេះ របាយការណ៍​អង្គការសហ​ប្រជាជាតិ​ បាន​ព្រួយបារម្ភថាផលិត​ផលអាភៀន​បានថយចុះមែន តែមនុស្សទូទាំងពិភពលោក​ ​បានងាកទៅប្រើ​ប្រាស់គ្រឿងញៀន​ផ្សំ​ពីសារធាតុគីមីសំយោគ កាន់តែច្រើន​។

ហេតុអ្វី​វិបសៃតិ៍លក់ទំនិញអនឡាញរបស់ក្រុមហ៊ុនចិន Shein ជាផ្ទាំងស៊ីប​របស់​អាជ្ញាធរ​បារាំង?

Shein ក្រុមហ៊ុន​​លក់ទំនិញអនឡាញរបស់​ចិនបានធ្លាក់​ក្នុង​សំណាញ់​ស៊ើបអង្កេតរបស់​អាជ្ញាធរ​បារាំ

ហេតុអ្វី​វិបសៃតិ៍លក់ទំនិញអនឡាញរបស់ក្រុមហ៊ុនចិន Shein ជាផ្ទាំងស៊ីប​របស់​អាជ្ញាធរ​បារាំង?

Shein ក្រុមហ៊ុន​​លក់ទំនិញអនឡាញរបស់​ចិនបានធ្លាក់​ក្នុង​សំណាញ់​ស៊ើបអង្កេតរបស់​អាជ្ញាធរ​បារាំង បន្ទាប់ពី​មាន​រឿងអាស្រូវ​លក់​តុកក្តាបម្រើផ្លូវភេទ​ដែលមាន​មុខមាត់ជាកូនក្មេង។ ទោះ​ក្រុមហ៊ុន​Shein បាន​ប្រកាស​ដកចោលទំនិញដែលជាស៊ីបរិះគន់​ និងថ្កោលទោសពីសំណាក់សមាគម​ការពារ​សិទ្ធិកុមារ ប៉ុន្តែ អាជ្ញាធរ​បារាំង​មិន​បាន​បន្ធូរដៃ ឈប់​ដាក់សម្ពាធ​លើ​ក្រុមហ៊ុន​លក់ទំនិញចិន​នោះទេ។ នៅថ្ងៃ​ព្រហស្បតិ៍ទី​៧​វិច្ឆិកា គណៈប្រតិភូ​ដឹកនាំ​​​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ថវិកា​ជាតិបារាំង បានចុះទៅត្រួតពិនិត្យដោយផ្ទាល់​ទំនិញ​របស់​ក្រុមហ៊ុនSheinដែលនាំចូលតាមជើងយន្តហោះ។

កម្មវិធីប្រណាំងទូកមិត្តភាពខ្នាតតូច ក្នុងខេត្តសៀមរាបទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ

ទោះបីជាកម្ពុជាបានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ថ្នាក់

កម្មវិធីប្រណាំងទូកមិត្តភាពខ្នាតតូច ក្នុងខេត្តសៀមរាបទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ

ទោះបីជាកម្ពុជាបានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ថ្នាក់ជាតិ ដែលត្រូវប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៥នេះ ដោយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្តែការប្រារព្ធពិធីបុណ្យអុំទូកនៅតាមបណ្តាខេត្តមួយចំនួននៅបន្តធ្វើឡើងជាទ្រង់ទ្រាយតូចដើម្បីរក្សាភ្ជាប់វប្បធម៌ និងអរិយធម៌វ័យចំណាស់មួយនេះ។ នៅក្នុងខេត្តសៀមរាប កម្មវិធីនៃការប្រណាំងទូកមិត្តភាពខ្នាតតូចបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ 

សហរដ្ឋអាមេរិក​៖ ធ្លាក់យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន​UPS ស្លាប់យ៉ាងហោច​៩នាក់ នៅរដ្ឋគេនទុកគី

យន្តហោះដឹកទំនិញមួយគ្រឿង របស់​ក្រុមហ៊ុន UPS បានផ្ទុះធ្លាក់ បង្កជាអគ្គីភ័យ​ដ៏សន្ធោសន្ធៅ​ នៅ​ព

សហរដ្ឋអាមេរិក​៖ ធ្លាក់យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន​UPS ស្លាប់យ៉ាងហោច​៩នាក់ នៅរដ្ឋគេនទុកគី

យន្តហោះដឹកទំនិញមួយគ្រឿង របស់​ក្រុមហ៊ុន UPS បានផ្ទុះធ្លាក់ បង្កជាអគ្គីភ័យ​ដ៏សន្ធោសន្ធៅ​ នៅ​ព្រលាន​យន្តហោះ​ទីក្រុង Louisville រដ្ឋKentucky សហរដ្ឋអាមេរិក​ កាលពីល្ងាចថ្ងៃអង្គារទី​៤វិច្ឆិកា។ គ្រោះថ្នាក់នេះ បានបណ្តាល​ឲ្យ​ស្លាប់មនុស្សយ៉ាងហោច​៩​​នាក់ ព្រមទាំងមានមនុស្សរបួសប្រមាណ​១១នាក់​។

ប៉ូលិសហុងកុង ចាប់ខ្លួន​មនុស្ស​៨០នាក់​ ពាក់ព័ន្ធក្នុង​អំពើឆបោក​អនឡាញ

​ថ្ងៃ​ពុធ ទី​៥វិច្ឆិកា អាជ្ញាធរ​ហុងកុងបា​នប្រកាស​អំពីការ​ឃាត់ខ្លួន​ជន​ល្មើស សរុប ៨០ នាក់ ដ

ប៉ូលិសហុងកុង ចាប់ខ្លួន​មនុស្ស​៨០នាក់​ ពាក់ព័ន្ធក្នុង​អំពើឆបោក​អនឡាញ

​ថ្ងៃ​ពុធ ទី​៥វិច្ឆិកា អាជ្ញាធរ​ហុងកុងបា​នប្រកាស​អំពីការ​ឃាត់ខ្លួន​ជន​ល្មើស សរុប ៨០ នាក់ ដែល​ពាក់ព័ន្ធ​ក្នុងអំពើខិលខូលឆបោក​អនឡាញ។ ប្រតិបត្តិការ​ចាប់ខ្លួន​ជនល្មើស​នេះ ឋិត​ក្នុង​សំណុំ​រឿង​ក្រុមហ៊ុនហិរញ្ញវត្ថុ JPEX ដែល​បានជំរុញ​ឲ្យ​ប្រជាជន​ហុងកុង​វិនិយោគលើលុយឌីជីថល។ ពួក​ជនល្មើស​យក​ប្រាក់​ដែល​គេវិ​និយោគ ទៅ​​​ធ្វើ​សកម្មភាព​លាងលុយកខ្វក់។​ ​

លោក Zohran Mamdani ដែលលោកដូណាល់ ត្រាំស្អប់បំផុត ជាប់ឆ្នោតជាអភិបាលទីក្រុងញូយ៉ក

លោក Zohran Mamdani អ្នកនយោបាយ​វ័យ​ក្មេងរបស់គណបក្ស​ប្រជាធិបតេយ្យ ហើយ​ដែល​លោក​ដូណាល់ ត្រាំ ស្អប់បំផុត

លោក Zohran Mamdani ដែលលោកដូណាល់ ត្រាំស្អប់បំផុត ជាប់ឆ្នោតជាអភិបាលទីក្រុងញូយ៉ក

លោក Zohran Mamdani អ្នកនយោបាយ​វ័យ​ក្មេងរបស់គណបក្ស​ប្រជាធិបតេយ្យ ហើយ​ដែល​លោក​ដូណាល់ ត្រាំ ស្អប់បំផុតនោះ ​បាន​ទទួលជ័យជំនះ​ក្នុងការបោះឆ្នោត​កាលពីថ្ងៃទី​៤វិច្ឆិកា ក្លាយជា​អភិបាលទីក្រុង​ញូយ៉ក ​។ បេក្ខជន​បក្សប្រជាធិបតេយ្យផ្សេងទៀត ក៏បានជ័យជំនះដែរ នៅក្នុងការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋ នៅរដ្ឋញូជែកស៊ី និង​រដ្ឋ​វាជីនី។ ជ័យជំនះ​ទាំងនេះ ដែល​អាចជាសញ្ញាបញ្ជាក់ អំពី​បរាជ័យរបស់​លោកដូណាល់ ត្រាំ​ និងបក្សសាធារណៈរដ្ឋ ​នៅក្នុងការបោះឆ្នោតពាក់កណ្តាល​អាណត្តិ​ នៅឆ្នាំ​២០២៦។

ម្សៅកូនក្មេង មានគុណសម្បត្តិ​និង​គុណវិបត្តិ​ចំពោះ​​សុខភាព​យ៉ាងណា?

ម្សៅ​កូនក្មេង ហុយៗ​ពណ៌ស ក្រអូប​ឈ្ងុយ​ ដែល​មាន​ប្រើ​ស្ទើរ​គ្រប់​ផ្ទះ សម្រាប់​លាប​លើ​ស្បែក​

ម្សៅកូនក្មេង មានគុណសម្បត្តិ​និង​គុណវិបត្តិ​ចំពោះ​​សុខភាព​យ៉ាងណា?

ម្សៅ​កូនក្មេង ហុយៗ​ពណ៌ស ក្រអូប​ឈ្ងុយ​ ដែល​មាន​ប្រើ​ស្ទើរ​គ្រប់​ផ្ទះ សម្រាប់​លាប​លើ​ស្បែក​ទារក​បង្ការ​ភាព​រលាក ឬ​សម្រាប់​លើក​សម្ផស្ស​ការពារ​ស្បែក​ចំពោះមនុស្ស​ធំ ឬសម្រាប់​​លាប​ដៃរបស់​អ្នក​កីឡាលើក​អាល់ទែ ។ល។ និង​។ល។ ជា​អ្វី?  តើ​ម្សៅដែល​យើង​ទម្លាប់​ហៅ​ថា​ម្សៅ​​កូន​ក្មេង​នេះ​ មានអត្ថប្រយោជន៍ និង​គ្រោះ​ថ្នាក់​យ៉ាងណា​​សម្រាប់​សុខភាព?

អ៊ីរ៉ង់​ដោះលែង​ពលរដ្ឋបារាំង ២ នាក់​ឲ្យ​នៅក្រៅឃុំបណ្តោះអាសន្ន

អ៊ីរ៉ង់ដោះលែងពលរដ្ឋបារាំង ស្រីប្រុស ២ នាក់ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោយ​ពី​ឃុំឃាំង​ ​៣ឆ្

អ៊ីរ៉ង់​ដោះលែង​ពលរដ្ឋបារាំង ២ នាក់​ឲ្យ​នៅក្រៅឃុំបណ្តោះអាសន្ន

អ៊ីរ៉ង់ដោះលែងពលរដ្ឋបារាំង ស្រីប្រុស ២ នាក់ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោយ​ពី​ឃុំឃាំង​ ​៣ឆ្នាំ។ ការ​ណ៍​នេះ​ ជាថ្នូរនឹងសេរីភាពរបស់​និស្សិតស្រី​អ៊ីរ៉ង់ម្នាក់ នៅក្រុង​ប៉ារីស។​ ការ​ដោះលែង​ពលរដ្ឋ​ទៅវិញទៅមក​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​កិច្ចចរចា​សម្រុះសម្រួល​រវាង​​​មេដឹកនាំ​កំពូល​និង​ប្រមុខ​ការទូត​ ទាំង​ ២ ប្រទេស។ ​

តុលាការចិន​កាត់ទោសប្រហារជីវិត​គ្រួសារត្រកូលBai មេម៉ាហ្វីយ៉ា​ គ្រប់គ្រង​មជ្ឈមណ្ឌល​ឆបោក​អនឡាញនៅ​ភូមា

តុលាការ​ចិន​ក្នុង​ខេត្ត​សិនចិន Shenzhen​បាន​សម្រេច​កាលពីថ្ងៃអង្គារ​ទី ៤​វិច្ឆិកា កាត់ទោសប្រហា

តុលាការចិន​កាត់ទោសប្រហារជីវិត​គ្រួសារត្រកូលBai មេម៉ាហ្វីយ៉ា​ គ្រប់គ្រង​មជ្ឈមណ្ឌល​ឆបោក​អនឡាញនៅ​ភូមា

តុលាការ​ចិន​ក្នុង​ខេត្ត​សិនចិន Shenzhen​បាន​សម្រេច​កាលពីថ្ងៃអង្គារ​ទី ៤​វិច្ឆិកា កាត់ទោសប្រហារជីវិត​សមាជិក​គ្រួសារ​ត្រកូល Bai ដែល​ជា​មេក្រុមម៉ាហ្វីយ៉ា​ ម្ចាស់​មជ្ឈមណ្ឌល​ឆបោកអនឡាញ​ជាច្រើនកន្លែង​ក្នុង​ប្រទេស​ភូមា។ គិត​ចាប់តាំងពី​ខែ​កញ្ញា នេះជា​លើកទី២ ដែល​តុលាការ​ចិន​កាត់ទោស​ប្រហារជីវិត​មេក្រុមជនពាល​ ម្ចាស់មជ្ឈមណ្ឌល​ឆបោក​អនឡាញ​ដែល​ប៉េកាំង​ចោទប្រកាន់​ថា បាន​បោកប្រាស់ និងជួញដូរ​ប្រជាជន​ចិន​ ឲ្យទៅធ្វើការ​ដោយ​បង្ខំនៅក្នុងទឹកដីភូមា។

ខួប៣០ឆ្នាំ​​ឃាតកម្មលោក​ អ៊ីហ្សាក់ រ៉ាប៊ីន និមិត្តរូប​សន្តិភាពរវាង​អ៊ីស្រាអែល​-ប៉ាឡេស្ទីន

ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ជាខួបរំឭកវិញ្ញាណក្ខន្ធគម្រប់ ៣០ ឆ្នាំនៃមរណភាពរបស់​​អតីតនា

ខួប៣០ឆ្នាំ​​ឃាតកម្មលោក​ អ៊ីហ្សាក់ រ៉ាប៊ីន និមិត្តរូប​សន្តិភាពរវាង​អ៊ីស្រាអែល​-ប៉ាឡេស្ទីន

ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ជាខួបរំឭកវិញ្ញាណក្ខន្ធគម្រប់ ៣០ ឆ្នាំនៃមរណភាពរបស់​​អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក អ៊ីហ្សាក់ រ៉ាប៊ីន (Yitzhak Rabin) ដែលជានិមិត្តរូប អ្នកផ្តួចផ្តើមសន្តិភាពរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន។ អតីតម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ បានត្រូវ​ខ្មាន់កាំភ្លើង ជាយុវជនជ្វីហ្វជ្រុលនិយមម្នាក់ បាញ់សម្លាប់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៩៥ កណ្តាលទីក្រុង Tel-Aviv ក្នុងពេលលោកកំពុងថ្លែងសុន្ទរកថាស្តីពីនយោបាយសន្តិភាព។

បរិស្ថាន​អាកាសធាតុ៖ ពិភពលោក​ធ្លាក់​ចូល​ផ្លូវ​កាន់តែ​អាក្រក់ខ្លាំងទៅៗ

សព្វថ្ងៃនេះ ​ អាកាសធាតុរបស់​ភព​ផែន​ដី​ កំពុងប្រែប្រួល​​ច្រើន​ខ្លាំង និង​លើសពី​កម្រិត​សីតុ

បរិស្ថាន​អាកាសធាតុ៖ ពិភពលោក​ធ្លាក់​ចូល​ផ្លូវ​កាន់តែ​អាក្រក់ខ្លាំងទៅៗ

សព្វថ្ងៃនេះ ​ អាកាសធាតុរបស់​ភព​ផែន​ដី​ កំពុងប្រែប្រួល​​ច្រើន​ខ្លាំង និង​លើសពី​កម្រិត​សីតុណ្ហភាពដែល​បាន​​កំណត់ក្នុង​​កម្មវត្ថុរបស់​សន្និសីទ​អាកាសធាតុ​ក្រុង​ប៉ារីស​។​ នេះបើតាម​ការ​ក្រឿន​រំឭក​របស់ អង្គការបរិស្ថាននៃសហប្រជាជាតិ ដោយ​បញ្ជាក់ថា សីតុណ្ហភាព​ហក់ដល់ជាង២,៥អង្សារសេ ហើយវា​នឹង​ជះឥទ្ធិពលអាក្រក់​​កាន់តែ​ខ្លាំង តាមរយៈ​​គ្រោះមហន្តរាយ​ធម្មជាតិ ដែល​​រឹងរឹតតែ​កាចសាហាវ។​

ប្រធានាធិបតីកូរ៉េខាងត្បូង​ទាមទារដំឡើង​ថវិកាកងទ័ពដើម្បីកាត់បន្ថយការពឹងផ្អែកលើអាមេរិក

នៅក្នុង​សុន្ទរកថាប្រចាំឆ្នាំនៅ​រដ្ឋសភា ស្តីពីកញ្ចប់ថវិកា​ ប្រធានាធិបតី​អភិរក្សនិយម​កូរ៉

ប្រធានាធិបតីកូរ៉េខាងត្បូង​ទាមទារដំឡើង​ថវិកាកងទ័ពដើម្បីកាត់បន្ថយការពឹងផ្អែកលើអាមេរិក

នៅក្នុង​សុន្ទរកថាប្រចាំឆ្នាំនៅ​រដ្ឋសភា ស្តីពីកញ្ចប់ថវិកា​ ប្រធានាធិបតី​អភិរក្សនិយម​កូរ៉េខាងត្បូង លោក​លី ចែម្យុង​បាន​និយាយ​ថា កូរ៉េខាងត្បូង​នឹង​ដំឡើង​ថវិកា​កងទ័ព​ប្រមាណ​៨,២%បន្ថែមទៀត​សម្រាប់ចំណាយ​នៅ​ឆ្នាំ​២០២៦។ មានវត្តមាន​នៅកូរ៉េខាងត្បូង​ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​មួយជុំ​នៅអាស៊ី រដ្ឋមន្រ្តីការពារជាតិ​អាមេរិក​លោក​ Pete Hegseth​បាន​ថ្លែង​អបអរសាទរ​ស្វាគមន៍​​កូរ៉េខាងត្បូងដែល​​ដំឡើង​ថវិកា​យោធា​ដើម្បីអាចការពារខ្លួន​ឯង​ពីការគំរាមកំហែង​ឈ្លានពាន​ពីសំណាក់កូរ៉េខាងជើង។

លោក ដូណាល់ ត្រាំ គំរាមវាយប្រហារយោធាលើប្រទេសនីហ្សេរីយ៉ា

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមធ្វើអន្តរាគមន៍យោធា ទៅលើប្រទេសនីហ្សេរីយ

លោក ដូណាល់ ត្រាំ គំរាមវាយប្រហារយោធាលើប្រទេសនីហ្សេរីយ៉ា

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមធ្វើអន្តរាគមន៍យោធា ទៅលើប្រទេសនីហ្សេរីយ៉ា និងបានបញ្ជាឲ្យក្រសួងការពារជាតិអាមេរិករៀបចំគម្រោងផែនការវាយប្រហារនេះ។ ការគំរាមរបស់លោក ដូណាល់ ត្រាំ យ៉ាងដូច្នេះបានធ្វើឡើង បន្ទាប់ពីមានដំណឹងអំពីការវាយប្រហារភេរវនិយមសម្លាប់​គ្រិស្តបរិស័ទនៅក្នុងនីហ្សេរីយ៉ា ដែលជាប្រទេសកាន់សាសនាអ៊ីស្លាមភាគច្រើន។

តួកគីដឹកនាំការប្រជុំជាមួយ​ក្រុមប្រទេសអ៊ីស្លាម​ ដើម្បី​ចង់មាន​ចំណែកចាត់ចែងអនាគតតំបន់ហ្កាហ្សា

តួកគីបានដឹកនាំកិច្ចប្រជុំពិសេសមួយ ជាមួយ​រដ្ឋមន្ត្រីតំណាង​ប្រទេសអ៊ីស្លាម​៦​ប្រទេស កាលពីថ

តួកគីដឹកនាំការប្រជុំជាមួយ​ក្រុមប្រទេសអ៊ីស្លាម​ ដើម្បី​ចង់មាន​ចំណែកចាត់ចែងអនាគតតំបន់ហ្កាហ្សា

តួកគីបានដឹកនាំកិច្ចប្រជុំពិសេសមួយ ជាមួយ​រដ្ឋមន្ត្រីតំណាង​ប្រទេសអ៊ីស្លាម​៦​ប្រទេស កាលពីថ្ងៃចន្ទទី​៣វិច្ឆិកា។ កិច្ចប្រជុំត្រូវបាន​រៀបចំធ្វើឡើង​ ក្នុងកម្មវត្ថុមួយរបស់​តួកគី ដែលចង់មានចំណែកចាត់ចែងស្តីពីអនាគតរបស់​តំបន់ហ្កាហ្សា។ តែយ៉ាងណា សម្រាប់​អ៊ីស្រាអែល​ តួកគីមិនអាចមានចំណែក​អ្វីទាំងអស់​នៅក្នុងតំបន់ហ្កាហ្សា ព្រោះថាតួកគីមានទំនាក់ទំនង​ជិតស្និទ្ធណាស់ជាមួយនឹងក្រុមហាម៉ាសប៉ាឡេស្ទីន​។

អាជ្ញាធរបិទកាស៊ីណូចិន ៤កន្លែងក្នុងខេត្តព្រះសីហនុពាក់ព័ន្ធនឹងអំពើឆបោកអនឡាញ

អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុបានផ្អាក និងបិទកាស៊ីណូចិន ៤កន្លែងក្នុងខេត្តព្រះសីហនុ

អាជ្ញាធរបិទកាស៊ីណូចិន ៤កន្លែងក្នុងខេត្តព្រះសីហនុពាក់ព័ន្ធនឹងអំពើឆបោកអនឡាញ

អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុបានផ្អាក និងបិទកាស៊ីណូចិន ៤កន្លែងក្នុងខេត្តព្រះសីហនុ ក្រោយមានការសង្ស័យជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ នេះបើតាមការបញ្ជាក់ពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ យុទ្ធនាការនេះធ្វើឡើង បន្ទាប់ពីមានជំនួបពិភាក្សាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងលោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់អាមេរិកស្តីពីការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ពិសេសសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អាហ្វហ្កានីស្ថានរងគ្រោះថ្នាក់រញ្ជួយដីជាថ្មី ស្លាប់មនុស្សជាច្រើននាក់

មនុស្សស្លាប់យ៉ាងហោច ២០នាក់ នៅភាគខាងជើងអាហ្វហ្កានីស្ថានដោយសារគ្រោះថ្នាក់រញ្ជួយដីដ៏ធ្ងន់ធ

អាហ្វហ្កានីស្ថានរងគ្រោះថ្នាក់រញ្ជួយដីជាថ្មី ស្លាប់មនុស្សជាច្រើននាក់

មនុស្សស្លាប់យ៉ាងហោច ២០នាក់ នៅភាគខាងជើងអាហ្វហ្កានីស្ថានដោយសារគ្រោះថ្នាក់រញ្ជួយដីដ៏ធ្ងន់ធ្ងរ កម្រិត៦,៣ រ៉ិចទ័រ។ សោកនាដកម្មនេះ បានកើតឡើងផ្ទួនៗគ្នានៅអាហ្វហ្កានីស្ថាន ដែលទើបតែងើបចេញពីគ្រោះមហន្តរាយរញ្ជួយដី កាលពី២ខែមុន។

លោកដូណាល់ ត្រាំ អះអាងថា ​ចិននិងរុស្ស៊ី​សាកល្បងនុយក្លេអ៊ែរ គ្រាន់តែមិនប្រកាស​ឲ្យគេដឹង

លោកដូណាល់ ត្រាំ បានអះអាងថា ចិននិងរុស្ស៊ី​ បានសាកល្បងនុយក្លេអ៊ែរ តែគ្រាន់តែមិននិយាយ​ប្រាប់

លោកដូណាល់ ត្រាំ អះអាងថា ​ចិននិងរុស្ស៊ី​សាកល្បងនុយក្លេអ៊ែរ គ្រាន់តែមិនប្រកាស​ឲ្យគេដឹង

លោកដូណាល់ ត្រាំ បានអះអាងថា ចិននិងរុស្ស៊ី​ បានសាកល្បងនុយក្លេអ៊ែរ តែគ្រាន់តែមិននិយាយ​ប្រាប់ឲ្យគេឯង​ឲ្យ​​ដឹងប៉ុណ្ណោះ។ តែយ៉ាងណា​ លោក​ប្រធានាធិបតី​អាមេរិក ដែល​មានទម្លាប់​ផ្សាយព័ត៌មាន​ប្រឌិតរូបនេះ មិនបានបញ្ជាក់លម្អិតទេ ថា​ចិននិងរុស្ស៊ី​បានធ្វើតេស្តសាកអ្វីឲ្យ​ពិតប្រាកដ ជាបច្ចេកវិទ្យា​សព្វាវុធ ឬក៏ជា​ការបំផ្ទុះ​ក្បាល​គ្រាប់​។ ភ្លាម​​ៗ​ក្រោយ​ការចោទនេះ ភាគីចិន​បានប្រកាសច្រានចោល​ភ្លាមដែរ នៅព្រឹកថ្ងៃចន្ទទី​៣វិច្ឆិកា​នេះ​។

មេដឹកនាំសហជីពណាហ្គាវើលដ៍ថា ការតវ៉ានឹងបន្តក្រៅផ្លូវតុលាការ

ក្រោយទទួលបានញត្តិ​ពី​ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍កាលពី ២សប្តាហ៍មុន​ ​ស្ថានទូតមួយចំនួន

មេដឹកនាំសហជីពណាហ្គាវើលដ៍ថា ការតវ៉ានឹងបន្តក្រៅផ្លូវតុលាការ

ក្រោយទទួលបានញត្តិ​ពី​ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍កាលពី ២សប្តាហ៍មុន​ ​ស្ថានទូតមួយចំនួន​ដូចជាបារាំង និងអង់គ្លេស បាន​សួរនាំអំពី​ដំណើររឿងវិវាទក្រុមហ៊ុនណាហ្គាវើលដ៍នេះ មុននឹងបញ្ជូនទៅរដ្ឋាភិបាលប្រទេសនីមួយៗពិចារណា ដើម្បី​​យកទៅដាក់ក្នុងអង្គប្រជុំរបស់គណៈកម្មការទទួលបន្ទុកសេរីភាពបញ្ចេញមតិនៃអង្គការសិទ្ធិការងារអន្តរជាតិ ហៅកាត់ (ILO)​​។ នេះជាការបញ្ជាក់របស់កញ្ញា ឈឹម ស៊ីថរ ​ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ដែលប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី​៣វិច្ឆិកានេះ។

នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈចំពោះការថ្លែងដោយភាន់ច្រឡំថា ថៃក៏រំលោភដីកម្ពុជាដែរ

នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានចេញមុខសុំទោសជាសាធារណៈ ក្រោយពីបាននិយាយថា កម្ពុជា

នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈចំពោះការថ្លែងដោយភាន់ច្រឡំថា ថៃក៏រំលោភដីកម្ពុជាដែរ

នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានចេញមុខសុំទោសជាសាធារណៈ ក្រោយពីបាននិយាយថា កម្ពុជារំលោភទឹកដីថៃ ហើយថៃត្រូវទទួលស្គាល់ពីការរំលោភទឹកដីកម្ពុជាវិញដែរ។ ក្នុងអំឡុងចូលរួមកិច្ចប្រជុំកំពូល APEC លើកទី៣២ នៅប្រទេសកូរ៉េខាងត្បូងនាយប់ថ្ងៃទី១ វិច្ឆិកា លោក អនុធិន ឆានវីរៈគូន ក៏បានទទួលស្គាល់ដែរថា សម្តីដែលលោកនិយាយនោះបានបង្កឲ្យមានភាពចលាចល ពិសេសក្នុងចំណោមក្រុមជាតិនិយមជ្រុលរបស់ថៃ។

រុស្ស៊ី​សម្រុក​វាយប្រហារដើម្បីដាក់សម្ពាធ​ឲ្យ​អ៊ុយក្រែន​ចុះទ្រោម​នៅរដូវរងា

សង្រ្គាមវាយប្រហារ​របស់​រុស្ស៊ីទៅលើ​ទឹកដី​អ៊ុយក្រែនសម្លាប់មនុស្ស​ជារៀងរាល់ថ្ងៃ​។ នៅ​យប់ថ

រុស្ស៊ី​សម្រុក​វាយប្រហារដើម្បីដាក់សម្ពាធ​ឲ្យ​អ៊ុយក្រែន​ចុះទ្រោម​នៅរដូវរងា

សង្រ្គាមវាយប្រហារ​របស់​រុស្ស៊ីទៅលើ​ទឹកដី​អ៊ុយក្រែនសម្លាប់មនុស្ស​ជារៀងរាល់ថ្ងៃ​។ នៅ​យប់ថ្ងៃសៅរ៍​ចូលដល់​ថ្ងៃអាទិត្យទី​២​វិច្ឆិកា ការវាយប្រហារដ៏សន្ធឹក​សំដៅ​ទីក្រុង​ធំៗ​របស់អ៊ុយក្រែន ជាពិសេស​ក្រុង​ជាប់​សមរភូមិ​​នៅ​ចុងសប្តាហ៍នេះ​បាន​ ​សម្លាប់មនុស្ស​៦នាក់ និង​របួស​ជាង១០នាក់។ ប្រធានាធិបតីអ៊ុយក្រែន លោក​ហ្សេឡេនស្គី​បាន​ប្រកាស​ពង្រឹង​ប្រព័ន្ធការពារ​ដែនអាកាស​អាមេរិក ដែល​ប៊ែរឡាំង​បាន​ផ្ទេរ​បញ្ជូន​មក​ឲ្យ​អ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ចង់រឹត​​បន្តឹង​ទំនាក់ទំនង​យោធា​ជាមួយ​វៀតណាមថែមទៀត

ក្រោយបញ្ចប់​​ជំនួប​ប្រជុំកំពូល​អាស៊ាន​នៅ​ម៉ាឡេស៊ី រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Pete Hegseth

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ចង់រឹត​​បន្តឹង​ទំនាក់ទំនង​យោធា​ជាមួយ​វៀតណាមថែមទៀត

ក្រោយបញ្ចប់​​ជំនួប​ប្រជុំកំពូល​អាស៊ាន​នៅ​ម៉ាឡេស៊ី រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Pete Hegseth បាន​បន្ត​បំពេញ​ទស្សនកិច្ច​ ចំនួន​ ២ថ្ងៃ នៅ​វៀតណាម។ វៀតណាម ជាទី​ដែល ប្រមុខដឹកនាំ​មន្ទីរបញ្ចកោណ ចង់​រឹត​បន្តឹង​ទំនាក់ទំនង​វិស័យ​​យោធា ឲ្យ​កាន់​តែ​រឹងមាំ​ខ្លាំងថែមទៀត​។​​

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ចង់រឹត​​បន្តឹង​ទំនាក់ទំនង​យោធា​ជាមួយ​វៀតណាម

ក្រោយបញ្ចប់​​ជំនួប​ប្រជុំកំពូល​អាស៊ាន​នៅ​ម៉ាឡេស៊ី រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Pete Hegseth

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ចង់រឹត​​បន្តឹង​ទំនាក់ទំនង​យោធា​ជាមួយ​វៀតណាម

ក្រោយបញ្ចប់​​ជំនួប​ប្រជុំកំពូល​អាស៊ាន​នៅ​ម៉ាឡេស៊ី រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Pete Hegseth បាន​បន្ត​បំពេញ​ទស្សនកិច្ច​ ចំនួន​ ២ថ្ងៃ នៅ​វៀតណាម។ វៀតណាម ជាទី​ដែល ប្រមុខដឹកនាំ​មន្ទីរបញ្ចកោណ ចង់​រឹត​បន្តឹង​ទំនាក់ទំនង​វិស័យ​​យោធា ឲ្យ​កាន់​តែ​រឹងមាំ​ខ្លាំងថែមទៀត​។​​

តើការកែសម្រួលទីតាំងអាវុធធុនធ្ងន់អាចឲ្យថៃយល់ព្រមដោះលែងទាហានខ្មែរដែរឬទេ?

កម្ពុជា-ថៃចាប់ផ្តើមការដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះព្រំដែន ទៅតាមការចែងរបស់សេចក្តីថ្លែ

តើការកែសម្រួលទីតាំងអាវុធធុនធ្ងន់អាចឲ្យថៃយល់ព្រមដោះលែងទាហានខ្មែរដែរឬទេ?

កម្ពុជា-ថៃចាប់ផ្តើមការដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះព្រំដែន ទៅតាមការចែងរបស់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលកម្ពុជា និងថៃ បានចុះហត្ថលេខានៅទីក្រុងគួឡាឡាំពួ កាលពីថ្ងៃអាទិត្យទី២៦ខែតុលា។ អាវុធធុនធ្ងន់ដែលត្រូវដកចេញមានជាអាទិ៍ ប្រព័ន្ធកាំជ្រួចហ្វូង កាំភ្លើងធំគ្រប់ប្រភេទ និងរថពាសដែក។ អ្នកតាមដានបញ្ហាសង្គលមើលឃើញថា​ កម្ពុជាបានអនុវត្តការដកអាវុធធុនធ្ងន់នេះ យ៉ាងខ្ជាប់ខ្ជួន តែពួកគេ​បារម្ភថា ភាគីថៃមិនមានឆន្ទៈធ្វើដូចកម្ពុជាទេ​។ តើការកែសម្រួលទីតាំងអាវុធធុនធ្ងន់អាចឲ្យថៃយល់ព្រមដោះលែងទាហានខ្មែរទាំង ១៨រូបដែលភាគីថៃកំពុងឃុំឃាំងដែរឬទេ?

រដ្ឋមន្ត្រីកសិកម្មប្រតិកម្មនឹងករណីឈ្មួញកណ្តាលទិញស្រូវផ្តាច់មុខតាមខេត្ត

នៅថ្ងៃអាទិត្យ ទី២វិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ប

រដ្ឋមន្ត្រីកសិកម្មប្រតិកម្មនឹងករណីឈ្មួញកណ្តាលទិញស្រូវផ្តាច់មុខតាមខេត្ត

នៅថ្ងៃអាទិត្យ ទី២វិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំឲ្យមន្ត្រីក្រោមឱវាទ សហការគ្នាចុះត្រួតពិនិត្យ និងស៊ើបអង្កេត លើករណីឈ្មួញកណ្តាលដើរប្រមូលទិញស្រូវផ្តាច់មុខនៅតាមបណ្តាខេត្តដែលនាំឱ្យតម្លៃស្រូវធ្លាក់ថ្លៃ។ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យេង វិញលើកឡើងថា កម្ពុជាគ្មានករណីឈ្មួញកណ្តាលទិញស្រូវផ្តាច់មុខទេ ពីព្រោះពួកគេគ្មានទុន ឬគ្មានលទ្ធភាពទៅបោះមេប្រមូលទិញស្រូវផ្តាច់មុខបានឡើយ។

ពលរដ្ឋ​​វៀតណាម​​ស្លាប់​ច្រើន​នាក់ ព្រោះ ​គ្រោះធម្មជាតិ​ ជំនន់ទឹកភ្លៀង

ក្រោយព្យុះសង្ឃរានៅភាគកណ្តាល​ប្រទេស​វៀតណាម ភ្លៀងធំនិង​ជំនន់ទឹកភ្លៀងក្នុង​សប្តាហ៍​នេះ បណ្

ពលរដ្ឋ​​វៀតណាម​​ស្លាប់​ច្រើន​នាក់ ព្រោះ ​គ្រោះធម្មជាតិ​ ជំនន់ទឹកភ្លៀង

ក្រោយព្យុះសង្ឃរានៅភាគកណ្តាល​ប្រទេស​វៀតណាម ភ្លៀងធំនិង​ជំនន់ទឹកភ្លៀងក្នុង​សប្តាហ៍​នេះ បណ្តាលឲ្យ​ស្លាប់​​មនុស្ស​យ៉ាងតិច ៣៥ នាក់​។ នេះបើតាម​តុល្យការបឋម​របស់​អាជ្ញាធរ​វៀតណាម ដោយ​បញ្ជាក់ទៀត​ ថា មនុស្ស​យ៉ាង​ហោច ៥ នាក់ ​ បន្ត​បាត់ខ្លួន។​ ​

អង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ចប់និទណ្ឌភាពប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា

ក្នុងទិវាបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មានថ្ងៃទី២ វិច្ឆិកា អង្គការសង្គមស៊ីវិល​ជាតិ និងអន្ត

អង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ចប់និទណ្ឌភាពប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា

ក្នុងទិវាបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មានថ្ងៃទី២ វិច្ឆិកា អង្គការសង្គមស៊ីវិល​ជាតិ និងអន្តរជាតិថ្នាក់តំបន់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្នើឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាបន្ទាន់លើឧក្រិដ្ឋកម្មទាំងអស់ដែលប្រឆាំងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា គិតតាំងពីឆ្នាំ ១៩៩៤មក អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់ ១៥នាក់ត្រូវបានសម្លាប់ ដោយ​​ពួកគេទាំងនោះភាគច្រើនបានរាយការណ៍អំពីបញ្ហានយោបាយ និងបញ្ហា​បរិស្ថានដ៏​រសើបៗ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកមានអំណាច។

Get more results via ClueGoal