មេសហជីពលោក ម៉ម រិទ្ធី ទទួលបានសិទ្ធសេរីភាព ក្រោយជាប់ពន្ធនាគារអស់១៨ខែ
newsare.net
ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជាលោក ម៉ម រិទ្ធី ត្រូវបានសាលាដំបូងរាជធាមេសហជីពលោក ម៉ម រិទ្ធី ទទួលបានសិទ្ធសេរីភាព ក្រោយជាប់ពន្ធនាគារអស់១៨ខែ
ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជាលោក ម៉ម រិទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងឲ្យមានសេរីភាពវិញកាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើយោងតាមការជូនដំណឹងពីលោក អាត ធន់ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ (ស៊ីខៅឌូ) ។ គួររម្លឹកថា លោក ម៉ម រិទ្ធីត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែឧសភា ឆ្នាំ ២០២៤ បន្ទាប់ពីលោកបាននិយាយរិះគន់ចំពោះការរឹតត្បិតសិទ្ធិសហជីព និងការអនុវត្តច្បាប់ការងារមិនត្រឹមត្រូវនៅក្រុមហ៊ុនកាស៊ីណូចិន ជីនប៉ី ក្នុងខេត្តព្រះសីហនុ។ Read more














