អាជ្ញាធរខេត្តបន្ទាយមានជ័យថា ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួស ដោយសារការបាញ់រះរបស់ទាហានថៃ
newsare.net
ហេតុការណ៍នៃការបាញ់ប្រហាររបស់ទាហានថៃ មកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជអាជ្ញាធរខេត្តបន្ទាយមានជ័យថា ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួស ដោយសារការបាញ់រះរបស់ទាហានថៃ
ហេតុការណ៍នៃការបាញ់ប្រហាររបស់ទាហានថៃ មកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានកើតឡើងនៅម៉ោងប្រមាណ ៤រសៀល។ នេះបើតាមការបញ្ជាក់របស់លោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុបារាំងអន្តរជាតិ។ តាមលោក ណង វុទ្ធី ទាហានថៃបានបាញ់កាំភ្លើងគ្រាប់ពិត លើប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ ដែលកំពុងស្នាក់នៅក្នុងតង់។ តាមរបាយការណ៍បឋម គិតត្រឹមល្ងាចថ្ងៃពុធនេះ មានប្រជាពលរដ្ឋម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍បាញ់រះរបស់ទាហានថៃ។ Read more














