Nikkei Asia៖ អាមេរិកប្តូរឥរិយាបទជាមួយកម្ពុជា ព្រោះសម្លឹងឃើញប្រយោជន៍សេដ្ឋកិច្ច
newsare.net
ទំនាក់ទំនងកម្ពុជា-អាមេរិក ដែលធ្លាប់ល្អក់កករដោយសារអាមេរិកបារម្ភពីបញ្ហាសិទ្ធិមនុស្ស ការបិទNikkei Asia៖ អាមេរិកប្តូរឥរិយាបទជាមួយកម្ពុជា ព្រោះសម្លឹងឃើញប្រយោជន៍សេដ្ឋកិច្ច
ទំនាក់ទំនងកម្ពុជា-អាមេរិក ដែលធ្លាប់ល្អក់កករដោយសារអាមេរិកបារម្ភពីបញ្ហាសិទ្ធិមនុស្ស ការបិទទ្វារស្ថាប័នកាសែត និងឥទ្ធិពលចិនលើសលុបលើកម្ពុជាហាក់កំពុងប្រែប្រួលក្នុងអាណត្តិរបស់រដ្ឋបាលអាមេរិកដែលដឹកនាំដោយលោក ដូណាល់ ត្រាំ។ ការផ្លាស់ប្តូរឥរិយាបទរបស់អាមេរិកដូចនេះត្រូវបានកាសែតជប៉ុន Nikkei Asia ចុះផ្សាយនៅថ្ងៃទី១៣ វិច្ឆិកា ពន្យល់ថាគឺដោយសារតែរដ្ឋបាលលោកត្រាំកំពុងសម្លឹងប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ទន្ទឹមគ្នានេះ និងបើតាម Nikkei Asia ដដែល លោកត្រាំសម្លឹងឃើញនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្កានុពលម្នាក់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ Read more














